ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញរថយន្ត ISUZU ថ្ងៃនេះថែមជូន Honda Dream 2023 ភ្លាម!

ក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលចែកចាយ រថយន្ត​ Pick-up Isuzu D-Max  និង Isuzu Mu-X ប្រភេទ SUV ៧កៅអី មានច្រើនម៉ូដែល ច្រើនពណ៏សម្រាប់អោយអតិថិជនជ្រើសរើស។

ដើម្បីអបអរសាទរឆ្នាំថ្មី ២០២៣ ក្រុមហ៊ុន​ ខេ (ខេមបូឌា) បានផ្តលជូនកម្មវិធីប្រម៉ូសិនពិសេស រាល់ការជាវរថយន្ត Isuzu គ្រប់ម៉ូដែល ក្រុមហ៊ុននឹងមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

  • ថែមជូនម៉ូតូ Dream ស៊េរីឆ្នាំ២០២៣ ១គ្រឿងភ្លាមៗ
  • ថែមជូនស្លាកលេខវែង
  • កាំមេរ៉ា Record មុខ និងក្រោយ
  • ការធានាជូន ៣ឆ្នាំ ឬ១០០ ០០០kmថែមទៀតផង

មិនត្រឹមតែប៉ុណ្ណោះអតិថិជនអាចធ្វើការបង់រំលស់ជាមួយល័ក្ខខ័ណ្ឌងាយ ដោយចំណាយចាប់ពី ៣២៧ដុល្លារ/ខែ សំរាប់រថយន្ត Isuzu D-Max Spark ដោយបង់មុនត្រឹមតែ ៥០% និង Isuzu mu-X ចាប់ពី ៥៩៨ដុល្លារ/ខែ ដោយបង់មុនត្រឹមតែ ៥០%។

សូមជំរាបដែលថា រថយន្ត Isuzu គឺជារថយន្តដែលត្រូវបានទទួលស្គាល់ថាជារថយន្តដែលមានប្រវត្តិជាយូរលង់មកហើយ និងសន្សំសំចៃប្រេងជាងគេ ក្នុងចំណោមរថយន្តនានា។ ព្រមទាំងបានទួលពានរង្វាន់ជាច្រើន ទៅលើកាសន្សំសំចៃ ការចនា ប្រពន្ធសុវត្ថិភាព នៅតាបបណ្តាលប្រទេសនានា​ អូស្រ្តាលី ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី អាឡឺម៉ង់ អគ្លេសជាដើម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

  • Facebook Page: ISUZU-KCambodia
  • Telegram: https://t.me/ISUZUKCambodia
  • Instagram: https://instagram.com/isuzu_kcambodia?utm_medium
  • Tik Tok: https://vt.tiktok.com/ZSe9kNWhv/
  • ទំនាក់ទំនងទូរស័ព្ទលេខៈ
  • ផ្នែកលក់ 077 66 88 99 / 023 950 084
  • ផ្នែកសេវាកម្ម 095 888 202
  • ឬអាចអញ្ចើញមកក្រុមហ៊ុនផ្ទាល់ដែលទីតាំងនៅស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រួតពិនិត្យរថយន្តឥតគិតថ្លៃ និងកញ្ចប់ប្រម៉ូសិនចំនួន៣ ពីមជ្ឈមណ្ឌជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ(ខេមបូឌា)

នៅចុងឆ្នាំ២០២២ មជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ មានការផ្ដល់ជូនយ៉ាងពិសេសលើការថែទាំ ជួសជុល និងផ្លាស់ប្ដូរគ្រឿងបន្លាស់ដែលនាំចូលពីប្រទេសជប៉ុន ព្រមទាំងមានការត្រួតពិនិត្យទូទៅលើរថយន្តដឹកទំនិញរបស់លោកអ្នកដោយឥតគិតថ្លៃថែមទៀតផង។

ការផ្ដល់ជូនកម្មវិធីប្រូម៉ូសិន ៣កញ្ចប់ព្រមគ្នា សម្រាប់អតិថិជនមានដូចជា៖

១. ប្រូម៉ូសិនចុងឆ្នាំ

ចំពោះកញ្ចប់ប្រូម៉ូសិនមួយនេះ ផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃ១០% លើការប្ដូរប្រេងម៉ាស៊ីន និងថែមជូននូវការត្រួតពិនិត្យដោយឥតគិតថ្លៃថែមទៀតផង។

២. បញ្ចុះតំលៃ10% លើគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុូ

ការបញ្ចុះតំលៃ១០% លើគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុ ដែលមានជាង ១ ០០០មុខ  គុណភាពខ្ពស់ ប្រើប្រាស់ជាប់បានយូរ ដែលសុទ្ធសឹងតែនាំចូលពីប្រទេសជប៉ុនផ្ទាល់។

៣. សេវាកម្មជួសជុលរថយន្តចល័ត

សេវាកម្មជួសជុលរថយន្តចល័ត ផ្ដល់ភាពងាយស្រួល ទំនុកចិត្តខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត សម្រាប់អតិថិជនមានបញ្ហាខូចរថយន្តតាមដងផ្លូវ ឬ មិនអាចយករថយន្តមកជួសជុលផ្ទាល់នៅមជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ បាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខ 023 901 368/ 012 858 013 ឬ ទីប្រឹក្សាផ្នែកសេវាកម្ម ហើយធ្វើការណាត់ នោះក្រុមការងារនឹងទៅតាមការកំណត់។

  • កាផ្តល់ជូននេះសម្រាប់តែនៅក្នុងខែវិច្ឆិកា និងខែធ្នូប៉ុណ្ណោះ!

សូមជំរាបដែលថាមជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានសេវាកម្ម និងមានលក្ខណៈពិសេសៗដូចជា៖

សេវាកម្ម៖

  • សេវាត្រួពិនិត្យទូទៅ
  • សេវាកម្មប្តូរប្រងម៉ាស៊ីន
  • ត្រួតពិនិត្យប្រព័ន្ធហ្រ្វាំង
  • ត្រួតពិនិត្យប្រព័ន្ធទឹក
  • ត្រួតពិនិត្យប្រព័ន្ធភ្លើងរថយន្ត
  • ត្រួតពិនិត្យប្រព័ន្ធជើងក្រោម
  • ត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ និងមានសេវាកម្មជាច្រើនទៀត។

លក្ខណៈពិសេសៗ៖

  • ក្រុមជាងទទួលការបណ្តុះបណ្តាលពីប្រទេសជប៉ុន
  • បចេ្ចកទេស និង​បចេ្ចកវិទ្យាទំនើបចុងក្រោយ
  • ទីកន្លែងជួសជុលធំទូលាយសំរាប់រថយន្តដឹកទំនិញធំៗ
  • កន្លែងទទួលភ្ញៀវមានផាសុកភាព​​ និងមានបំរើភេសជ្ជៈ

ទីតាំងមជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ (ខេមបូឌា)តាមបណ្ដោយផ្លូវវេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។

  • ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar ផលិតឡានបាន ១០ម៉ឺនគ្រឿង ប្រើពេលអស់ជាង២ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Polestar ទើបផលិតបានរថយន្តទី១០ម៉ឺនគ្រឿងរបស់ខ្លួន ដែលជារថយន្តអគ្គិសនីសុទ្ធម៉ូដែល Polestar 2 ជារថយន្តដែលត្រូវបានចាត់ទុកថាជារថយន្តដ៏ល្អមួយដែលមានលក់លើទីផ្សារបច្ចុប្បន្ន។

ក្រុមហ៊ុនស៊ុយអែតនេះបានចាប់ផ្ដើមការផលិតរថយន្ត Polestar 2 កាលពីជាងពីរឆ្នាំមុន នៅឯរោងចក្ររបស់ Volvo នៅក្នុងប្រទេសចិន ដោយវាគឺជារថយន្តម៉ូដែលដំបូងបំផុតរបស់ Polestar ដែលត្រូវបានផលិតឡើង។ សម្រាប់រថយន្តទី១០ម៉ឺនគ្រឿង នឹងត្រូវដឹកជូនអតិថិជននៅឯប្រទេសអៀរឡង់។

ការចុះផ្សាយរបស់ Auto News Europe បានឲ្យដឹងថារថយន្ត Polestar 2 គឺជារថយន្តខ្នាតកណ្ដាលលំដាប់ Premium ដែលលក់ដាច់ជាងគេចំណាត់ថ្នាក់ទី៥នៅអឺរ៉ុប ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។ វាបាននាំមុខរថយន្តដូចជា BMW i4 និងរថយន្តប្រើម៉ាស៊ីន Audi A5 ផងដែរ។

គិតលើផ្នែករថយន្តអគ្គិសនី Premium រថយន្ត Polestar 2 ក៏ជាប់ចំណាត់ថ្នាក់លេខប្រាំផងដែរ ដែលបាននាំមុខរថយន្ត Audi Q4 e-tron, Mercedes-Benz EQA និងរថយន្ត Volvo XC40 អគ្គិសនីផងដែរ។ Polestar រំពឹងថានឹងអាចលក់រថយន្តបាន ៥ម៉ឺនគ្រឿងទូទាំងពិភពលោកនៅឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Auto Industry គ្រោងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជានៅត្រឹមឆ្នាំ ២០២៣

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ ជួបពិភាក្សាការងារដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍នានាដូចមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវ ផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

លោក Henry Yip បានថ្លែងអំណរគុណទៅកាន់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនជួបពិភាក្សាការងារ និងធ្វើបទបង្ហាញពីសវតារបស់ក្រុមហ៊ុន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ឆ្នាំ (Green New Energy and Green Plan of 2022-2023)។

លើកឡើងក្នុងឱកាសនេះ ក្រុមហ៊ុនបានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។

ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដូចមានការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើន។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជាឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ដូចដែលក្រសួងកំពុងអនុវត្តជាមួយក្រុមហ៊ុន Ford ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីស្នើឱ្យក្រុមហ៊ុនពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe បន្ថែមម៉ាស៊ីនកូនកាត់ Hybrid តម្លៃចាប់ពីជាង ៤មុឺនដុល្លារ នៅទីផ្សារអូស្រ្តាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅប្រទេសអូស្រ្តាលី​ បានធ្វើរដាក់បន្ថែមនៅរថយន្ត Hyundai Santa Fe ប្រភេទកូនកាត់ Hybrid នៅក្នុងទីផ្សាររបស់ខ្លួន មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស គឺ Elite មានតម្លៃលក់ ៤២ ៤៧៩ ដុល្លារ និងម៉ូដែល Highlander មានតម្លៃលក់ ៤៧ ១៦៥ ដុល្លារ។

រថយន្តនេះគឺស្រដៀងទៅនឹងរថយន្ត Hyundai ជាផ្សេងទៀតដែលមាននៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ហើយរថយន្ត Santa Fe Hybrid ទទួលបាននៅការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension ដើម្បីធ្វើឲ្យការបើកបរស្របទៅនឹងស្ថានភាពផ្លូវ។

Hyundai Santa Fe ប្រភេទ Hybrid ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ៤៤,២ គីឡូវ៉ាត់ អាចផលិតកម្លាំងសរុបបាន ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ដែលជាម៉ាស៊ីនផ្តល់នៅកម្លាំងល្អជាងម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6  និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ ផងដែរ ។ ជាពិសេស រថយន្តនេះ មានកម្រិតស៊ីប្រេង ៦ លីត្រ/១០០ គីឡូម៉ែត្រ ផ្អែកលើស្ថានភាពផ្លូវ ហើយកើនឡើងដល់ ៦,២ លីត្រ/១០០ គីឡូម៉ែត្រ នៅពេលបើកបរក្នុងទីក្រុង។

Hyundai Santa Fe Hybrid ដោយម៉ូដែលទាំងពីរនេះមានភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារដូចជា ប្រព័ន្ធ Hyundai Smartsense, ប្រព័ន្ធជំនួយការចូលចតរថយន្តពីចម្ងាយ, ទ្វារក្រោយបើក-បិទតាមរយៈថាមពលអគ្គិសនី, ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ចំនួន ១០ ចំនុន, ការបញ្ឆេះម៉ាស៊ីនពីចម្ងាយ។ ខណៈ ម៉ូដែល Highlander ត្រូវបានបន្ថែមជាមួយនឹងជម្រើស ៦ កៅអី ដោយជួរទី ២ត្រូវបានរចនាឡើងជាទម្រង់កៅអី Captain Seat៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីម៉ូដែល និងតម្លៃនៃ Rolls-Royce ជារង្វាន់ផ្តល់ជូនកីឡាករជម្រើសជាតិអារ៉ាប៊ីសាអូឌីត

[បរទេស] កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនបានធ្វើការផ្សព្ធផ្សាយ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះទៅលើប្រទេសអាហ្សង់ទីនក្នុងជុំទីមួយនៃពូល C នៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ។ ដោយក្នុងនោះ ត្រូវបានគេនិយាយថា រាល់កីឡាករជម្រើសជាតិអារ៉ាប៊ីសាអូឌីតទាំងអស់ទទួលបានរង្វាន់រថយន្តដ៏ប្រណិត Rolls-Royce ក្នុងម្នាក់ ១ គ្រឿងពីជ័យជំនះនេះ។

ចំពោះជ័យជំនះនេះបានយកឈ្នះបេះដូងប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីតទាំងមូល សូម្បីតែរាជទាយាទ Mohammed bin Salman បានស្នើឲ្យរៀបចំថ្ងៃឈប់សម្រាកដែលដាក់ជាថ្ងៃបុណ្យជាតិដើម្បីអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រលើក្រុមបាល់ទាត់ប្រទេសអាហ្សង់ទីន ក្នុងនោះស្តេចនៃប្រទេសអារ៉ាប៊ីសាអូឌីត Salman បានយល់ព្រមភ្លាមៗនៅគំនិតនេះ។

prince Mohammed bin Salman

មិនត្រឹមតែប៉ុណ្ណោះ ប្រភពជាច្រើនបានបង្ហាញថា ព្រះអង្គម្ចាស់ Mohammed bin Salman ក៏បានផ្តល់អំណោយដល់សមាជិកម្នាក់ៗនៃក្រុមជម្រើសជាតិរបស់ប្រទេសនេះនៅរថយន្តទំនើប Rolls-Royce ជារង្វាន់សម្រាប់ស្នាដៃដែលមិនធ្លាប់មានពីមុនមកក្នុងប្រវតិ្តសាស្រ្តបាល់ទាត់។ ហើយ ខាងក្រោមនេះជាម៉ូដែលរបស់ Rolls-Royce ដែលត្រូវផ្តល់ជូន៖

Rolls-Royce Phantom
  • Rolls-Royce Phantom ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៦៣ សេះ  និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ មានតម្លៃ ៤៦០​ ០០០ ដុល្លារ
  • Rolls-Royce Cullinan ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧ លីត្រ twin-turbo V-12 មានកម្លាំង ៥៦៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២​ វិលកង់ទាំងអស់ មានតម្លៃ ៣៥១ ២៥០ ដុល្លារ
  • Rolls-Royce Ghost ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧ លីត្រ twin-turbo V-12 មានកម្លាំង ៥៦៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២​ វិលកង់ទាំងអស់ មានតម្លៃ ៣៤៣ ០០០ ដុល្លារ។
Rolls-Royce Ghost

គួរបញ្ជាក់ផងដែរថា ទោះបីជានៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ ហើយសម្រាប់ព័ត៌មានខាងលើនៅតែជាអាថ៌កំបាំង ប៉ុន្តែសម្រាប់ប្រទេសអ្នកមានដូចជាអារ៉ាប៊ីសាអូឌីត រឿងនេះនឹងអាចកើតឡើងជាការពិតក៏ថាបាន៕

Rolls-Royce Cullinan
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ដំបូងរបស់ Ferrari លក់តម្លៃរហូតដល់ ៣៨ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានប្រកាសតម្លៃសម្រាប់រថយន្ត SUV របស់ខ្លួន ដែលតម្លៃគឺពិតជាថ្លៃដូចការរំពឹងទុកមែន ពោលមានតម្លៃចាប់ពីប្រមាណ ៣៧៩ ៦៥៨ដុល្លារ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ជាតម្លៃដែលខ្ពស់ជាងគូប្រជែងដូចជា Lamborghini Urus និង Aston Martin DBX ជាដើម។

ទោះជាថ្លៃយ៉ាងណា ប៉ុន្តែគេរំពឹងថារថយន្ត Purosangue នឹងទទួលបានលទ្ធផលលក់ល្អដោយសារជា SUV ដែលមានអតិថិជនជាច្រើនទន្ទឹងរង់ចាំ។ រថយន្តនេះប្រើប្រាស់ម៉ាស៊ីន V12 អាចផលិតកម្លាំងបាន ៧១៥សេះ ជាមួយប្រព័ន្ធបើកបរវិលកង់បួន និងប្រអប់លេខ៨វគ្គ។

កញ្ចប់ម៉ាស៊ីនខាងលើនេះ អាចឲ្យរថយន្ត Ferrari Purosangue ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ និងមានល្បឿនអតិបរមា ៣១០គ.ម/ម៉។

គួរដឹងថា Ferrari នឹងផលិតរថយន្ត Purosangue តែប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយរថយន្តនេះទំនងជានឹងត្រូវបិទលែងទទួលការកក់ បន្ទាប់ពីទទួលបានការកក់ជាច្រើនសន្ធឹកសន្ធាប់រួចមក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អបអរសាទរ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត MG សាខាផ្លូវ៦០ម៉ែត្រ (MG 60M)

នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុន អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មីសាខា ៦០ម៉ែត្រ។ MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីដណ្តើមតំណែងរបស់ខ្លួននៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។ យោងតាមភាពរីកចម្រើនរបស់ខ្លួន អឹមជី ខេមបូឌា (MG Cambodia) បានបើកសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើបដែលមានកម្ពស់២ជាន់ ជាមួយនឹងបន្ទប់រង់ចាំដ៏មានផាសុខភាព និងទីធ្លាធំទូលាយ ដើម្បីរៀបចំត្រៀមទទួលស្វាគមន៏នៃរថយន្តម៉ូដែលថ្មីម៉ាក MG Marvel-R នាពេលឆាប់ៗខាងមុខនេះ។

នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជាបានមានប្រសាសន៏ថា “ថ្ងៃនេះខ្ញុំពិតជារំភើប និងរីករាយជាខ្លាំង ចំពោះការបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ៦០ម៉ែត្រ។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបវិបត្តិកូវិដ១៩ក៏ដោយ ក៏ក្រុមការងាររបស់យើងនៅគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ។ នាពេលអនាគត យើងសង្ឃឹមថានឹងមានសាខាថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំក្រោយនេះ យើងនឹងមានអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូចជាការនាំចូលផលិតផលថ្មី និងមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលប្រកបដោយភាពច្នៃប្រឌិតនិងស្មោះស្ម័គ្រជាមួយឆន្ទៈក្នុងការកែលម្អការពេញចិត្តទៅកាន់សហគមន៍របស់យើង។” ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ដៃគូរហិរញ្ញវត្ថុជាច្រើនដែលផ្តល់លក្ខខ័ណ្ឌកម្ចីដ៏ល្អនិងងាយស្រួលដល់អតិថិជន MG។

លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia

ក្នុងព្រឹត្តិការណ៍នេះដែរ MG ក៏បានបង្ហាញពីផ្នែកមួយនៃទំនៀមទំលាប់ខ្មែរ រួមមានដូចជា ការរាំជូនពរ ពិធីសូត្រមន្ត ការកាត់ខ្សែបូ និងកម្មវិធីកម្សាន្តផ្សេងៗ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ជូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីផ្តល់បន្ថែមនូវភាពរីករាយក្នុងពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងនៅ ផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនMG មាន៣សាខា:

  • សាខាទី១ ស្ថិតលើផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅជិតស្ពានអាកាស៧មករា)។
  • សាខាទី២ ស្ថិតលើផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
  • សាខាទី៣ មជ្ឃមណ្ឌលថែរទាំ និងជួសជុល ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខាងលិចផ្សារម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

General Motors រំពឹងរកបាន ៥០ពាន់លានដុល្លារ ពីឡានអគ្គិសនីត្រឹមឆ្នាំ២០២៥

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors ជឿជាក់ថាខ្លួនអាចបង្កើតប្រាក់ចំណូលបានជាង ៥០ពាន់លានដុល្លារ ពីការលក់រថយន្តអគ្គិសនីតែមួយមុខនៅក្នុងឆ្នាំ២០២៥។

ត្បិតថា GM ពេលនេះមានរថយន្តអគ្គិសនីតែបួនជម្រើសដែលលក់លើទីផ្សារ ប៉ុន្តែក្រុមហ៊ុននឹងប្រកាសចេញលក់រថយន្តថ្មីៗជាច្រើនទៀតនៅឆ្នាំខាងមុខ រួមមានរថយន្ត Chevrolet Silverado, Blazer និង Equinox រួមទាំងរថយន្ត GMC Hummer SUV និង Cadillac Celestiq ខណៈដែលក្រុមហ៊ុន Buick ក៏នឹងប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

General Motors អះអាងថារថយន្តអគ្គិសនីរបស់ខ្លួននឹងអាចស្វែងរកប្រាក់ចំណេញបានសមរម្យនៅត្រឹមឆ្នាំ២០២៥ ដែលកម្រិតនៃប្រាក់ចំណេញអាចនឹងស្មើគ្នាទៅនឹងរថយន្តប្រើម៉ាស៊ីនប្រេងសាំង។

ប្រាក់ចំណូល ៥០ពាន់លានដុល្លារនេះ នឹងជាចំណែកមួយនៃប្រាក់ចំណូលរំពឹងទុកសរុបរបស់ General Motors នៅក្នុងឆ្នាំ២០២៥ ដែលរំពឹងថានឹងទទួលបានប្រាក់ចំណូល ២២៥ពាន់លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Tesla Cybertruck ទទួលបានការកុម្ម៉ង់ ១,៥លានគ្រឿង

[ទីផ្សារបរទេស] ផ្អែកតាមវិបសាយតាមដានមួយ បានឲ្យដឹងថារថយន្ត Tesla Cybertruck បានទទួលការកុម្ម៉ង់ទិញរហូតដល់ ១,៥លានគ្រឿងហើយ ដែលនេះជាចំនួនមហាសាលមួយ ត្បិតថារថយន្តនេះបានបន្តពន្យារពេលចេញលក់ច្រើនលើកច្រើនសាក្ដី។

រថយន្ត Cybertruck ត្រូវបានរំពឹងថានឹងចូលរោងចក្រផលិតនៅចុងឆ្នាំ២០២៣ ដែលយឺតជាងកាលបរិច្ឆេទនៃការផលិតដំបូងរយៈពេលពីរឆ្នាំ។

កាលពីខែសីហា មានការឲ្យដឹងថា Cybertruck នេះទទួលបានការកុម្ម៉ង់សរុប ១,២លានគ្រឿង ហើយក្នុងពេលបីខែប៉ុណ្ណោះ មានការកុម្ម៉ង់បន្ថែម ៣០ម៉ឺនគ្រឿង។

ជាមួយការតម្កល់ប្រាក់ ១០០ដុល្លារ ដើម្បីកុម្ម៉ង់ មានន័យថា Tesla មានទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ បានពីការកុម្ម៉ង់ ប៉ុន្តែទឹកប្រាក់អាចប្រគល់ជូនអតិថិជនវិញ។ គួរដឹងចំនួនកុម្ម៉ង់នេះមិនមានន័យថាជាចំនួនលក់ជាក់ស្ដែងនោះទេ ព្រោះថាអតិថិជនមួយចំនួនអាចនឹងលុបចោលការកុម្ម៉ង់វិញ។

គូប្រជែងខ្លាំងធំរបស់ Cybertruck គឺរថយន្ត F-150 Lightning ដែលគូប្រជែងនេះទទួលបានការឡើងថ្លៃពីរលើកមកហើយចាប់តាំងពីប្រកាសចេញលក់ក្នុងឆ្នាំនេះ កើនពីតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ឡើងមកដល់ចាប់ពី ៥១ ៩៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+