ផ្ទាំងផ្សាយពាណិជ្ជកម្ម

សល់ ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទនឹងចាប់ផ្តើមហើយ!

[ព័ត៌មានក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសេចក្តីប្រកាស ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ ដោយចាប់ផ្តើមប្រមូលចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

ក្នុងនោះដែរ សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានយន្តគ្រប់ប្រភេទកន្លងមកត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានយន្តគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ​ ឬបង់តាមធនាគារមួយចំនួន និងអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញចេញពី App Store សម្រាប់ IOS និង​ Play Store សម្រាប់​ Android។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវ លតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)

ចំពោះយានយន្តរបស់ក្រសួងឬស្ថាប័ន ឬអង្គភាពដែលត្រូវ ទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ( តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសាធារណការនិងហិរញ្ញវត្ថុ។

ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋស្លាកលេខ រដ្ឋ ស្លាកលេខ ខ.ម ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២នោះទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញតិ្តពីរស្ដីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ ការនិងដឹកជញ្ជូននៅបានរួចរាល់ជាមុនសិន។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣​ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក​ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រយៈពេល ៥ខែនៃឆ្នាំនេះ កំណើនរថយន្តអគ្គិសនីមានរហូតដល់ប្រមាណ ៨៤គ្រឿង កើនឡើង ៨០០ភាគរយ

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការផ្សាយផ្ទាល់នៃកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា” ក្រោមការចូលជាវាយគ្មិនដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ជាមួយការគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី និងព្រមទាំងបានឆ្លើយសំណួរដែលបានលើកឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និងបានបន្ថែមថា៖ ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុលបរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមនុស្សស្លាប់ជាមធ្យមពី ៤នាក់ទៅ ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និងថវិការហូតទៅដល់ ៣០០ទៅ ៤៥០លានដុល្លាក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្នុងព្រះរាជាណាចក្រកម្ពុជាគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្តអគ្គិសនីក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេលដដែលក្នុង ២០២១ មានចំនួន ៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។

ដោយយោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងនឹងកាត់បន្ថយការផលិតរថយន្តមកត្រឹម ៨ ម៉ឺនគ្រឿងនៅខែមិថុនា

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota គ្រោងនឹងកាត់បន្ថយការផលិតរថយន្តមកត្រឹម ៨ ម៉ឺនគ្រឿងវិញជាលើកទី ២ នៅក្នុងសប្តាហ៍នេះដោយសារតែការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ក្រុមហ៊ុន Toyota ដែលជាផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានបញ្ចេញសេចក្តីថ្លៃងការណ៍មួយថាខ្លួននឹងរំពឹងអំពីការផលិតរថយន្តឱ្យបានចំនួន ៩,៧ លានគ្រឿងទូទាំងពិភពលោកក្នុង។ ក្រុមហ៊ុន Toyota បានបន្តទៀតថា ខ្លួននឹងផ្អាកប្រតិបត្តិការនៅរោងចក្រក្នុងស្រុកមួយចំនួនសម្រាប់សប្តាហ៍ទី ៦ ខែមិថុនា។

ក្រុមហ៊ុន Toyota ក៏បានកាត់បន្ថយគម្រោង​ផលិត​រថយន្ត​របស់​ខ្លួន​សម្រាប់​ខែ​មិថុនា ដោយ​រថយន្ត​ប្រហែល ១០ ម៉ឺនគ្រឿង​មក​នៅ​ត្រឹម​ប្រហែល ៨៥០,០០០ គ្រឿងដោយសារតែកង្វះ​ខាតកង្វះខាតបន្ទះឈីប។ ប៉ុន្តែការប្រកាសនេះមានន័យថាក្រុមហ៊ុន Toyota បានកាត់បន្ថយការផលិតរថយន្តចំនួន ១៥ ម៉ឺនគ្រឿងនោះទ្បើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែតួខាងមុខរបស់ Bugatti Chiron តម្លៃថ្លៃរហូតដល់ ៤០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] អ្នកគ្រប់គ្នាអាចបានដឹងហើយថារថយន្ត Bugatti មួយគ្រឿងៗមានតម្លៃថ្លៃកម្រិតណា ហើយកាន់តែ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ឃើញតម្លៃ​តួខាងមុខនៃរថយន្ត Chiron មួយបន្ទះ ដែលមានដាក់លក់តម្លៃរហូតដល់ ៣៩៩ ៩៩៩ដុល្លារ។

តួខាងមុខនេះគឺសម្រាប់រថយន្ត Chiron Super Sport 300+ ដោយវាគឺជាគ្រឿងបន្លាស់ដែលផលិតចេញរោងចក្រ​ផ្ទាល់​តែ​ម្ដង។ តួខាងមុខនេះដែរ ផលិតឡើងពីសរសៃកាបូន និងមិនទាន់បានលាបទឹកថ្នាំនៅឡើយ ដើម្បីងាយស្រួលឲ្យអ្នកទិញ​ដាក់​ពណ៌​ឲ្យ​ត្រូវនឹងរថយន្តរបស់ខ្លួន។

គួរដឹងថា Chiron Super Sport 300+ មួយគ្រឿង មានតម្លៃប្រមាណ ៣,៩លានដុល្លារ ហេតុនេះ​មិនមានអ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំងឡើយដែលគ្រឿងបន្លាស់​របស់វាមានតម្លៃថ្លៃបែបនេះ។

លើវិបសាយដែរដាក់លក់គ្រឿងបន្លាស់នេះគេក៏ឃើញមានគ្រឿងបន្លាស់ផ្សេងៗទៀតសម្រាប់រថយន្ត Chiron មានដូចជាគម្រប​រថយន្ត​ខាងមុខ​លក់​តម្លៃ ៥ម៉ឺនដុល្លារ, កាងខាងមុខ​មានតម្លៃ ៧,៩ម៉ឺនដុល្លារ ខណៈដែលផ្ទាំងប៉ាណាមុខមានតម្លៃ ១,៥ម៉ឺនដុល្លារ​ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ត្រៀមប្រកាសចេញឡានអគ្គិសនីតម្លៃធូរត្រឹមជាង ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volkswagen កំពុងត្រៀមខ្លួនប្រកាសចេញរថយន្តអគ្គិសនីថ្មីជាប្រភេទតម្លៃធូរថ្លៃសម្រាប់ទីផ្សារ​អឺរ៉ុប ដែលនឹងមានតម្លៃប្រមាណជាង ២ម៉ឺនដុល្លារ។

រថយន្តតម្លៃធូរនេះរំពឹងថានឹងប្រើប្រាស់ឈ្មោះ ID.1 ដែល​នឹង​ផលិតឡើងលើគ្រោងឆ្អឹងរថយន្ត ID.3 ហើយនឹងត្រូវផលិតនៅក្នុងប្រទេសអេស្ប៉ាញ។ រូបរាងនៃរថយន្តអគ្គិសនី VW ខ្នាតតូចត្រូវបានបង្ហាញចេញកាលពីកម្មវិធីតាំងបង្ហាញរថយន្តក្រុង Munich ឆ្នាំមុន តាមរយៈរថយន្ត ID.Life Concept។

ID.1 នេះដែរ នឹងចូលមកជំនួសរថយន្ត Volkswagen e-Up ហើយសន្យាថានឹងផ្ដល់ជូនកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃបាន​ប្រសើរជាងមុន។ គេអាចរំពឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំង ២២៧សេះ គួបផ្សំនឹងអាគុយចំណុះ ៥៧kWh និងចម្ងាយបើកបរ​ ៤០០​គីឡូម៉ែត្រ។

ទោះយ៉ាងណា គេនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ពេលដែលរថយន្តនេះចូលរោងចក្រផលិតនៅរោងចក្ររបស់ Volkswagen ក្នុង​ប្រទេស​អេស្ប៉ាញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបភាព Nissan Altima / Teana មុខមាត់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ ប្រទះឃើញនៅរថយន្ត NISSAN ALTIMA/TEANA កំពុងធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសចិន មុននឹងចេញលក់ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះ Nissan បានលក់រថយន្តប្រភេទ Altima sedan ជាច្រើននៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ការរចនានេះសង្កត់ធ្ងន់ទៅលើបែបស្ព័រ ជាពិសេស បំពាក់ជាមួយប៉ាណាមុខធំឲ្យឈ្មោះថា trapezoidal ដែលត្រូវបានតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ LED ថ្មី ជាមួយអំពូលកាត់អ័ព្ទបែបស្ព័រ និងចង្កៀងខាងក្រោយត្រូវបានរចនាឡើងវិញ។

ចំពោះផ្នែក​ខាង​ក្នុង​វិញ​បាន​ទទួល​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ជា​ពិសេស​អេក្រង់​កំសាន្តបញ្ឈ​ touchscreen​ ប៊ូតុង​ពីរ​ត្រូវ​បាន​កាត់​ចេញ​ដែល​ធ្វើ​ឲ្យ​រថយន្តនេះ​មើល​ទៅ​ស្អាត​និង​ទំនើប ហើយប៊ូតុង​រន្ធខ្យល់ខាងក្រោមត្រូវបានកែថ្មីផង។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីនដូចជាម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ VC-Turbo  ផលិតកម្លាំង ២៤៨ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមយយប្រអប់លេខអូតូ CVT ៨វគ្គ ។ ខណៈម៉ាស៊ីន Dual C-VTC ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៦ សេះ និហកម្លាំងរមួល ២០៨ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ XTRONIC CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Air Blade 125 ស៊េរី ២០២៣ ចេញហើយ តម្លៃខ្ទង់ ១៨០០ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំប្រទេសវៀតណាម បានបញ្ចេញ ម៉ូតូ Air Blade ១២៥ ស៊េរីថ្មីឆ្នាំ ២០២៣ ជាផ្លូវការ ជាមួយការឌីហ្សាញស្អាតជាងមុន សន្សំសំចៃសាំង និងអ្វីកាន់តែទំនើបនោះគឺបំពាក់គ្រឿងទំនើបជាច្រើនទៀត។

Honda Air Blade 125 ទទួលបានឌីហ្សាញមិនខុសគ្នាពីស៊េរីមុនទ្បើយដោយវាទទួលបានអាប់ដេតនៃការរចនាបន្តិច។

សម្រាប់ Honda Air Blade 125 បានប្រើប្រាស់ម៉ាស៊ីនសាំង eSP+ ចំណុះ ១២៤,៨សេសេ ទំហំ ១ស៊ីទ្បាំ ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ៨,៧៥ សេះ និងកម្លាំងរមួល ១១,៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២,២៦ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម​ ។

អ្វីដែលពិសេសនោះសម្រាប់ម៉ូតូ Honda Air Blade 125 បំពាក់នឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងអំពូលជួយបំភ្លឺពេលថ្ងៃ DRls, កុងទ័រឌីជីថល LCD, រន្ធសាក UBS អាចសាកទូរស័ព្ទបាន និងប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់របស់ Honda ។ ហើយធុងសាំងរបស់ម៉ូតូ Scooter នេះអាចផ្ទុកចំណុះរហូតដល់ ៤,៤ លីត្រ និង កន្លែងផ្ទុកនៅក្រោមកៅអីធំដែលអាចដាក់មួកសុវត្ថិភាពបានផងដែរ។

គួរបញ្ជាក់ថាម៉ូតូ Honda Air Blade 125 ស៊េរីឆ្នាំ ២០២៣ មានជម្រើស ២ ម៉ូឌែល ដោយម៉ូឌែល Stardard តម្លៃ ១ ៨១៤ ដុល្លារ និង Special Version តម្លៃ ១ ៨ ៦៥ ដុល្លារសហរដ្ឋអាមេរិក នៅលើទីផ្សារប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តរបស់ចិនទាំង៩នេះ ត្រៀមខ្លួនរួចជាស្រេចក្នុងការវៃឡុកទីផ្សារសលកលោក

[ទីផ្សារបរទេស] ដោយសារតម្រូវការក្នុងស្រុកខ្លាំង ក្រុមហ៊ុនផលិតរបស់ចិនបានផ្តោតជាសំខាន់លើទីផ្សារក្នុងស្រុក។ ប៉ុន្តែមិនយូរមិនឆាប់ពួកគេនឹងពង្រីកអាជីវកម្មរបស់ពួកគេជាសកល។ នេះគឺជាក្រុមហ៊ុនផលិតរថយន្តចិនធំជាងគេចំនួនប្រាំបួនដែលត្រូវមើល ដែលត្រូវបានចាត់ថ្នាក់ដោយបរិមាណលក់៖

៩) GAC Group (Guangzhou Automobile Group)

នៅឆ្នាំ ២០២១ ក្រុមនេះលក់បាន ៤៥០ ០០០ គ្រឿងតាមរយៈ GAC, Trumpchi និង Aion ។ លើសពីនេះទៀត ក្រុមហ៊ុននេះផលិតរថយន្តជាផ្នែកមួយនៃការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Mitsubishi, Toyota, Honda, និង Stellantis ។

៨) ក្រុមហ៊ុន BYD

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ នៅពេលដែលក្រុមហ៊ុន BYD បានទិញរថយន្ត Qinchuan Automobile កាលពីឆ្នាំមុនក្រុមហ៊ុនបានលក់រថយន្តចំនួន ៧៤០ ០០០ គ្រឿង។ លើសពីនេះ BYD លក់រថយន្តអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន ហើយមានវត្តមាននៅមជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។

៧) ក្រុមហ៊ុន Dongfeng

Dongfeng គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងលក្ខខណ្ឌនៃម៉ាក: Venucia, Fengdu, Aeolus, Forthing, Voyah ។ វាក៏ផលិតរថយន្តសម្រាប់ Honda, Nissan, Kia និង Peugeot-Citroën ផងដែរ។ នៅឆ្នាំ ២០២១ ក្រុមហ៊ុននេះបានលក់រថយន្តសរុបចំនួន ៧៦២ ០០០គ្រឿង ។

៦) ក្រុមហ៊ុន FAW

បានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ ហើយជាក្រុមហ៊ុនផលិតដ៏សំខាន់មួយនៅក្នុងប្រទេសចិន ដោយសារតែទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយមន្ត្រីរដ្ឋចិន។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានលក់រថយន្តចំនួន​ ៨១០ ០០០ គ្រឿងក្នុងចំណោមម៉ាកយីហោរបស់ខ្លួន ដែលរួមមានរថយន្តដឹកទំនិញ Jiefang រថយន្តប្រពៃណី Bestune និងរថយន្តប្រណីត Hongqi ។

៥) ក្រុមហ៊ុន Chery

Chery គឺជាម៉ាកយីហោថ្មីមួយ ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៩៧ វាបានចាប់ផ្តើមនាំចេញរថយន្តក្នុងឆ្នាំ ២០០១ ប៉ុន្តែនៅតែមានកម្រិតតិចតួចនៅក្នុងទីផ្សារអភិវឌ្ឍន៍។ កាលពីឆ្នាំមុន Chery លក់បាន ៩៦២ ០០០គ្រឿង។

៤) ក្រុមហ៊ុន SAIC Motor (Shanghai Automotive Industry Corporation)

SAIC គឺជាម្ចាស់បច្ចុប្បន្ននៃ MG, Morris Garages និងម៉ាកផ្សេងទៀតដូចជា Roewe, Maxus និង Feifan ។ ក្នុងឆ្នាំ ២០២១ SAIC បានលក់រថយន្តចំនួន ១,១១ លានគ្រឿងនៅទូទាំងពិភពលោក ។

៣) Great Wall Motors

ក្រុមហ៊ុនឯកជននេះត្រូវបានគេស្គាល់ជាចម្បងសម្រាប់រថយន្ត SUV របស់ខ្លួន។ វា​ផលិត​រថយន្ត​ក្រោម​ម៉ាក​យីហោ​ផ្ទាល់​ខ្លួន​ដូចជា Haval ម៉ាក SUV ធំ​ជាង​គេ​របស់​ប្រទេស​ចិន Wey Tank ORA និង Great Wall។ រថយន្តចំនួន ១,២៨ លានគ្រឿងត្រូវបានចែកចាយក្នុងឆ្នាំ ២០២១។

២) ក្រុមហ៊ុន Geely

នេះគឺជាក្រុមហ៊ុន OEM របស់ចិនជាសាកលបំផុត ដោយសារភាគហ៊ុនគ្រប់គ្រងរបស់ខ្លួននៅក្នុងរថយន្ត Volvo និងការជំរុញយ៉ាងខ្លាំងនៃម៉ាកយីហោមួយចំនួនរបស់ខ្លួននៅខាងក្រៅប្រទេសចិន។ ជាមួយនឹងការលក់បាន ២,០៣ លានគ្រឿង ក្រុមហ៊ុននេះបានចាប់ផ្តើមផលិតរថយន្តនៅឆ្នាំ ១៩៩៧ នៅក្រោមម៉ាក Geely។

១) ក្រុមហ៊ុន Changan

ជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសក្នុងឆ្នាំ ២០២១ ជាមួយនឹងការលក់ចំនួន ២,៣ លានគ្រឿង ដោយមិនរាប់បញ្ចូលការលក់តាមរយៈការបណ្តាក់ទុនរួមគ្នា។ បច្ចុប្បន្ន Changan មានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Ford និង Mazda ។ កាលពីឆ្នាំមុន Changan បានលក់រថយន្តច្រើនជាងក្រុមហ៊ុនផ្សេងទៀតដូចជា Mazda និង Tata Group ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

POSCO Chemical នឹងវិនិយោគលើរោងចក្រផលិតអាគុយចំនួន ៦៣៣ លានដុល្លារជាមួយ GM

[ទីផ្សារបរទេស] ក្រុមហ៊ុន POSCO Chemical របស់កូរ៉េខាងត្បូង គ្រោងនឹងវិនិយោគលើរោងចក្រផលិតអាគុយអាគុយក្នុងទំហំទឹកប្រាក់ប្រមាណ ៦៣៣ ដុល្លារសហរដ្ឋអាមេរិក  ក្នុងប្រទេសកាណាដា ជាមួយក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ក្រុមហ៊ុនផលិតសម្ភារៈ POSCO Chemical របស់កូរ៉េខាងត្បូងបានបញ្ជាក់ថានៅក្នុងឯកសារបទប្បញ្ញត្តិថាគ្រោងនឹងវិនិយោគក្នុងចំនួនទឹកប្រាក់បន្ថែមទៀតប្រមាណជាង ២៧៨ លានដុល្លារលើរោងចក្របណ្តាក់ទុនរួមគ្នាជាមួយ GM រហូតដល់ខែកញ្ញា ឆ្នាំ ២០២៤។

គួរបញ្ជាក់ផងដែរថារវាងក្រុមហ៊ុន POSCO Chemical និង General Motors បានចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងបង្កើតក្រុមហ៊ុនបណ្តាក់ទុននៅអាមេរិកខាងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតប្លែក! Changan បញ្ចេញរូបភាពរថយន្ត Auchan X5 Knight Edition ជាមួយតួខ្លួនពណ៌ខ្មៅ សម្រាប់ទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Changan Auchan X5 Knight Edition ពណ៌ខ្មៅ ជាមួយនឹងការតុបតែងជាមួយនឹងឆ្នូតពណ៌លឿង មុនពេលបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។

សម្រាប់រថយន្តនេះមានប្រវែងសរុប ៤ ៤៩០ ម.ម ទទឹង ១ ៨៦០ ម.ម​ កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម។ ចំពោះការរចនា មានបំពាក់ប៉ាណាមុខឲ្យឈ្មោះថា The hexagonal និងរន្ធខ្យល់រាងអក្សរ C នៅសងខាងបង្កើតភាពកាន់តែទាក់ទាញ។ បន្ថែមប្រព័ន្ធរ៉ាដា ACC ខាងមុខនៅចំហៀង ជាមួយកាង spoiler ខាងក្រោយ, ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយប្រភេទ LED ជាមួយដំបូលកញ្ចក់ sunroof ។ ខណៈ នៅផ្នែកចំហៀងបានបន្ថែមឡូហ្គោ “X5” បន្ថែមភាពប្រណិត ថាសកង់ស្ព័រប្រភេទ 5-spoke, ហ្វ្រាំងឌីសពណ៌មាស បំពង់ស៊ីមាំងចំនួន ៤ ផងដែរ។

ដោយឡែកនៅផ្នែកខាងក្នុងនៃរថយន្ត Auchan X5 តុបតែងជាមួយពណ៌ខ្មៅបន្ថែមដោយស៊ុមពណ៌លឿងមាស កៅអីត្រូវបានប៉ាក់ដោយឡូហ្គោ S នឹងបំពាក់ជាមួយដៃចង្កូតព Multi-Function Flat-bottom ប្រភេទ 3-spokes កុងទ័រព័ត៌មានប្រភេទ Full LCD និងអេក្រង់កំសាន្តពហុមុខងារ touchscreen ទំហំ ១០,២៥ អ៊ីញជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ ដំណើរការដោយម៉ាស៊ីនប្រភេទ Blue Whale NE ចំណុះ ១,៥​​​ លីត្រ1.5T ម៉ាស៊ីន turbocharged អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយៈពេល ៣,៦៣ វិនាទី ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+