ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡានអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន Nissan Sakura 2022 សាកថ្មម្តងជិះបាន ១៨០គីឡូម៉ែត្រ តម្លៃខ្លង់ ២ម៉ុនដុល្លារ ក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Sakura ស៊េរីឆ្នាំ ២០២២ ដែលជារថយន្តអគ្គិសនីខ្នាតតូច មានលក់ជាពីរម៉ូដែលគឺម៉ូដែល X និង G ដែលមានតម្លៃចាប់ផ្តើមត្រឹមតែ ១៨ ៩៨៣ ដុល្លារ ដល់ ២៣ ០១០ ដុល្លារ នៅក្នុងប្រទេសជប៉ុន។

សម្រាប់រថយន្ត Nissan Sakura គឺជារថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ Nissan ដោយមានប្រវែងសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៩៥ ម.ម។

ចំពោះការរចនានៃ Nissan Sakura គឺស្រដៀងទៅនឹង Nissan Ariya ដែលមាន​ចង្កៀង​មុខ​ដែល​រចនា​រាង​ស្លីម​ត្រូវ​គ្នា​នឹង​ប៉ាណាមុខ V-Motion ពណ៌​ខ្មៅ​ធំ និង​ចង្កៀងក្រោយ​អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈតំបន់ C-pillar ក៏​ត្រូវ​បាន​តុបតែង​ដោយ​គ្រឿងបរិក្ខា​ពណ៌​ខ្មៅ​ជួយ​បន្ថែម​ភាព​ទំនើប​ដល់​រថយន្ត​អគ្គិសនី​ដ៏​តូច​នេះ​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​កាប៊ីន​មាន​ការ​តុបតែង​យ៉ាង​ប្រណិត ទំនើបនិងផាសុកភាព ដោយបំពាក់ជាមួយកុងទ័រប្រភេទ mileage screen ទំហំ ៧ អ៊ីងជាមួយនឹងអេក្រង់កំសាន្តប្រភេទ NissanConnect ទំហំ ៩អ៊ីញ ខណៈពេលដែលកុងតាក់ម៉ាស៊ីនត្រជាក់ត្រូវបានដំឡើងដោយឡែកនៅជិតដៃចង្កូត។ បន្ថែមពីនេះ ក៏មានប្រព័ន្ធជំនួយការបើកបរ ProPilot និងប្រព័ន្ធចតរថយន្តស្វ័យប្រវត្តិ ProPilot Parking ដោយអ្នកបើកបរមិនចាំបាច់ប្តូរប្រអប់លេខ ឬគ្រប់គ្រងចង្កូតទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីសុទ្ធ Nissan Sukura ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលមានកម្លាំង ៦៤ សេះ កម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ មានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ថែមដោយឈ្នាន់ e-Pedal Step ដែលអនុញ្ញាតឲ្យ អ្នកបើកបរបង្កើនល្បឿន និងបញ្ឈប់រថយន្តដោយឈ្នាន់តែមួយ និងភ្ជាប់ជាមួយអាគុយទំហំ ២០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿនពី ០-៨០% ក្នុងរយៈពេលប្រហែល ៤០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! ស្ងាត់ៗ Honda បញ្ចេញម៉ូតូ ១៤៩សេសេថ្មី ដែលមានរូបរាងដូច Winner X

[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Honda នៅម៉ាឡេស៊ី បានប្រកាសចេញលក់នូវម៉ូតូចង្កះលេខ RS-X Repsol Edition ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងដូចទៅគ្នានឹង Winner X ។

ម៉ូតូ Honda RS-X នឹងមានបំពាក់ជាមួយម៉ាស៊ីនសាំង DOHC 4-valve ចំណុះ ១៤៩សេសេ ប្រើប្រាស់ប្រព័ន្ធស្អំប្រេង cooled radiator ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៣,៦ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ចង្កះលេខ ៥ វគ្គ។ ខណៈដែលម៉ូតូចង្កះលេខ Honda RS-X មានទម្ងាន់ប្រហែល ១២២ គីទ្បូក្រាម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៤,៥ លីត្រ។

Honda RS-X រចនាទ្បើងរូបរាងមកស្រដៀងគ្នានឹង Winner X ដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LED និងអ្វីកាន់តែពិសេសនោះគឺប្រព័ន្ធហ្វាំ្រង ABS កម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុន Honda ។ ដោយទ្បែកចំពោះម៉ូតូ Honda RS-X ប្រើប្រាស់យ៉ាន់កង់ទំហំមុខ-ក្រោយ ១៧ អ៊ីញ ផងដែរ។

យ៉ាងណាមិញចំពោះ Honda RS-X Repsol Edition ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២ ២៧៧ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Ford បើកឲ្យកុម្ម៉ង់ Ranger Raptor ២០២៣ ហើយ តែនៅអាមេរិកត្រូវចាំសិន

ក្រុមហ៊ុន Ford ទើបតែបានប្រកាសបើកឲ្យកុម្ម៉ង់ទិញភីកអាប់ Ford Ranger Raptor ឆ្នាំ២០២៣ ប៉ុន្តែសម្រាប់តែទីផ្សារអឺរ៉ុបប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford បាននិងកំពុងតែផលិតភីកអាប់ Ranger ស្តង់ដារសម្រាប់ទីផ្សារទូទាំងលោកទៅហើយ ប៉ុន្តែផលិតកម្មនៃភីកអាប់ Ranger Raptor ត្រូវបានជួបបញ្ហាមួយចំនួន ដូចជា បញ្ហាសង្វាក់ផ្គត់ផ្គង់ និង ការពន្យាពេល ជាដើម។ ហេតុដូច្នេះហើយទើបទីផ្សារអាមេរិក នឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ ទើបទទួលបានភីកអាប់ Ranger Raptor ហ្នឹងគេដែរ។

ភីកអាប់ Ford Ranger Raptor ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ EcoBoost V6 ដែលត្រូវបានកែកុនឲ្យមានកម្លាំង ៣៩២សេះ សម្រាប់ទីផ្សារអូស្ត្រាលី និង សហរដ្ឋអាមេរិក។ ដោយឡែក ចំពោះទីផ្សារដទៃទៀតទូទាំងពិភពលោក ម៉ាស៊ីននោះនឹងមានកម្លាំងត្រឹមតែ ២៨៤សេះប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ាស៊ីននោះនឹងដំណើរការជាមួយនឹងប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមកស្តង់ដារ ព្រមទាំងប្រព័ន្ធចាក់សោរប៉ុងមុខ និងប៉ុងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG ប្រកាសចេញតម្លៃ C43 ផ្លូវការ ប្រើម៉ាស៊ីន៤ តែតម្លៃចេញពីរោងចក្រ ៧៥០០០ដុល្លារ

ក្រុមហ៊ុន Mercedes-AMG នៅតែព្យាយាមទាញយកចំណាប់អារម្មណ៍អ្នកស្រលាញ់ចូលចិត្តរថយន្តនៅទូទាំងពិភពលោក តាមរយៈការបញ្ចេញរថយន្តដ៏អស្ចារ្យរបស់ខ្លួន។ ថ្មីៗកន្លងទៅនេះ Mercedes-AMG ក៏បានប្រកាសចេញនូវរថយន្ត C43 ដែលបោះបង់ម៉ាស៊ីន V6 រួចងាកមកប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ជាមួយនឹងកម្លាំង ៤០២សេះវិញ។

ឥឡូវនេះ Mercedes-Benz បានប្រកាសចេញតម្លៃរបស់ C43 សម្រាប់ទីផ្សារអឺរ៉ុប ដោយចាប់ពីខ្ទង់ ៧៥ ៦០០ដុល្លារ សម្រាប់ម៉ូដែល Sedan និង ខ្ទង់ ៧៧ ៥០០ដុល្លារ សម្រាប់ម៉ូដែល Wagon។

បើប្រៀបធៀបទៅ C43 ហាក់មានតម្លៃថ្លៃជាងគូប្រគួត ដូចជា BMW M340i កម្លាំង ៣៨២សេះ តម្លៃ ៥៤ ៧០០ដុល្លារ និង Audi S4 កម្លាំង ៣៤៩សេះ តម្លៃ ៥១ ៩០០ដុល្លារ។

ទោះបីជា C43 ប្រើត្រឹមម៉ាស៊ីនទំហំ ៤ស៊ីឡាំង ប៉ុន្តែវាជាម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ដែលដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារ។

គួរឲ្យដឹងដែរថា ម៉ាស៊ីននេះអាចអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៦វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងកាត់បន្ថយឡានតម្លៃទាប ងាកទៅផ្ដោតលើឡានប្រណីតផុតលេខ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes បានបង្ហាញចេញផែនការអាជីវកម្មថ្មី ដែល​នឹង​ទឹកប្រាក់ ៧៥% នៃ​គម្រោងវិនិយោគ ទៅវិនិយោគលើ​រថយន្តប្រណីតផុតលេខដើម្បីបង្កើនប្រាក់ចំណេញឲ្យបាន ៦០% គិតចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៦ ហើយ​រថយន្ត​តម្លៃ​ទាប​នឹងត្រូវកាត់បន្ថយ។

ផែនការផលិតផលថ្មីរបស់ Mercedes មាន​ចែកចេញជាបីកម្រិត រួមមាន Entry Luxury, Core Luxury និង Top-End Luxury ខណៈដែល Mercedes ក៏នឹងប្រកាសចេញម៉ាក​រថយន្ត​ផ្ដាច់មុខថ្មីផលិតមានកំណត់ ដែលមានឈ្មោះថា Mythos ដែល​ម៉ាកនេះនឹងចូលរួមជាមួយ Maybach, AMG, G Glass និង EQ ដែលមានស្រាប់។

ទន្ទឹមនឹងនោះដែរ រថយន្តមួយម៉ូដែលទៀត ដែលនឹងត្រូវបញ្ចូលក្នុងកម្រិត Top-End Luxury គឺជារថយន្ត G-Class អគ្គិសនី​សុទ្ធ ដែលជា​រថយន្តដំបូងរបស់ Mercedes មានប្រើប្រាស់អាគុយ​ដ៏​ពិសេសដែលផ្គត់ផ្គង់ដោយ Sila Nanotechnologies។

ចូលដល់កម្រិតរថយន្ត Core Luxury ដែលជាកម្រិតលក់បានច្រើនជាងគេ នៅពេលបន្ទាប់ទៀតនឹង​ត្រូវ​ផ្ដោតលើរថយន្ត E-Class ជំនាន់ថ្មី ដែលនឹងបង្ហាញវត្តមានឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះក៏មានរថយន្តអគ្គិសនីថ្មីៗមួយចំនួនត្រូវបន្ថែមចូល Core Luxury នេះផងដែរ។

ដោយឡែកសម្រាប់កម្រិត Entry Luxury នឹងទទួលបានការវិនិយោគ​មិន​ដល់​ ២៥% ឡើយ នៃទំហំវិនិយោគសរុប ដោយ​ Mercedes ចង់កាត់បន្ថយរថយន្តប្រភេទនេះពី៧ម៉ូដែល មកនៅត្រឹម ៤ម៉ូដែល ប៉ុន្តែមិនបានបញ្ជាក់ពីម៉ូដែលរថយន្តណា​នឹង​ត្រូវ​បញ្ឈប់​ការផលិតនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេខ២ និងលេខ៣ ដែលលក់ឡានអគ្គិសនីច្រើនជាងគេ សុទ្ធតែជាម៉ាកឡានកូរ៉េ

[ទីផ្សារបរទេស] ផ្អែកតាមទិន្នន័យនៃការចុះបញ្ជីរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ប្រចាំត្រីមាសទីមួយ បានបង្ហាញថាក្រុមហ៊ុន Kia និង Hyundai ស្ថិតនៅលំដាប់លេខរៀង​មួយ នៅពីក្រោយតែក្រុមហ៊ុន Tesla ប៉ុណ្ណោះ។

Tesla នៅចំណាត់ថ្នាក់លេខមួយ ខណៈដែល Kia នៅចំណាត់ថ្នាក់លេខពីរជាមួយតួលេខចុះបញ្ជីចំនួន ៨ ៤៥០គ្រឿង ហើយ Hyundai ស្ថិតនៅលេខបី ជាមួយតួលេខ ៦ ៩៦៤គ្រឿង។ ជោគជ័យរបស់ Kia និង Hyundai ច្បាស់ណាស់គឺកើតមាន​ដោយ​សាររថយន្ត EV6 និងរថយន្ត Ioniq 5។

ប្រៀបធៀបទៅនឹងគូប្រជែងធំៗ ចំនួនលក់របស់ Hyundai Motor Group (រាប់ទាំង Kia និង Genesis) គឺមានច្រើន​ជាង​ចំនួន​លក់រថយន្តអគ្គិសនីរបស់ Toyota, Nissan និង Honda បូកបញ្ចូលគ្នាទៅទៀត។ ជាមួយការបង្ហាញចេញរថយន្ត Kia EV9 និង GV60 នាពេលឆាប់ៗខាងមុខ គេរំពឹងថាគម្លាតនឹងមានកាន់តែធំ។

យ៉ាងណា គេនៅមិនទាន់អាចនិយាយថា Hyundai Motor Group នឹងបន្តគ្រប់គ្រងតំណែងលេខពីរបន្ទាប់ពី Tesla ឬយ៉ាង​ណា​​នោះ​ទេ ព្រោះថា​រថយន្តអគ្គិសនីពីក្រុមហ៊ុនធំៗដូចជា Ford នឹងបន្តចេញលក់ជាបន្តបន្ទាប់៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែខ្លឹម! ឡានអគ្គិសនីសុទ្ធ Mitsubishi eK X សាកថ្មម្តងជិះបាន ១៨០គីឡូម៉ែត្រ តម្លៃខ្ទង់ ២មុឺនដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi សហការជាមួយ Nissan បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិស​នីសុទ្ធ Mitsubishi eK X ជាផ្លូវការជាមួយតម្លៃចាប់​ពី ១៨ ៧៩៧ ដុល្លារ នៅក្នុងប្រទេសជប៉ុន ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ Mitsubishi eK X ដែលផ្អែកលើមូលដ្ឋានដូចគ្នាទៅនឹងរថយន្ត Nissan Sakura ដែលប្រវែងតួខ្លួនសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតងកង់មុខ-ក្រោយ ២ ៤៨៥ ម.ម។ ប៉ុន្តែមានការរចនារូបរាងស្រដៀងទៅនឹងរថយន្ត Outlander ដែលត្រូវបានបង្រួញចុះ ដើម្បីបំពេញតាមលក្ខណៈបច្ចេកទេសរបស់រថយន្ត Kei ក្នុងប្រទេសជប៉ុន។

ចំពោះផ្នែកខាងក្នុងរបស់ Mitsubishi eK X EV បំពាក់បាន ៤កៅអី ជាមួយកៅអីបែប semi-bench នៅខាងមុខ បំពាក់ដោយអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ប្រព័ន្ធ Mitsubishi Connect អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏អាចជ្រើសរើសដំឡើងម៉ាស៊ីន កញ្ចក់មើលខាងក្រោយឌីជីថល និងកាមេរ៉ាមួយជុំរថយន្តជាជម្រើសផងដែរ។

ថ្វីត្បិតតែជារថយន្តតូច ជាមួយតម្លៃទាបក៏ដោយ ប៉ុន្តែ Mitsubishi eK X EV ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ជាច្រើន ដូចជាប្រព័ន្ធបើកបរ semi-autonomous MI-PILOT រួមបញ្ចូលគ្នាជាមួយ Adaptive Cruise Control (ACC) និង Adaptive Assist, Lane (LKA) ដើម្បីជួយកាត់បន្ថយភាពបើកបរពេលនៅលើផ្លូវល្បឿនលឿន ឬផ្លូវហាយវេ។ រួមទាំងប្រព័ន្ធជំនួយការចតដោយស្វ័យប្រវត្តិ MI-PILOT Parking ជាមួយសេនស័រចំនួន ១២ចំនុច ជុំវិញរថយន្តជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Mitsubishi eK X ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលមានកម្លាំង ៦៤ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងអាគុយ lithium-ion ទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ក្រោមស្តង់ដារតេស្ត WLTC របស់ជប៉ុន គាំទ្រសាកលឿនដល់ ៨០% ក្នុងរយៈពេលប្រហែល ៤០ នាទី និងគាំទ្រប្រព័ន្ធ V2L (Vehicle to Load) និង V2H (Vehicle to Home) សម្រាប់ផ្គត់ផ្គង់ថាមពលដល់ឧបករណ៍អគ្គិសនី ឬសូម្បីតែផ្ទះទាំងមូល ក្នុងករណីមានការដាច់ចរន្តអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោងនឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ​ និងរថយន្ត​អគ្គិសនី​​ នៅប្រទេសអាស៊ីមួយនេះ នៅឆ្នាំនេះ

[បរទេស] កាលពីពេលថ្មី កន្លងទៅនេះ តាមរបាយការណ៍បានបង្ហាញថា Tesla បានយល់ព្រមសាងសង់រោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីនាយកប្រតិបត្តិ Elon Musk បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កាលពីចុងសប្តាហ៍នៅឯកន្លែងបាញ់បង្ហោះ SpaceX ក្នុងរដ្ឋតិចសាស់។

គម្រោងនេះអាចចាប់ផ្តើមនៅឆ្នាំនេះ ដូចដែលបានរាយការណ៍ដោយ BenarNews រដ្ឋមន្ត្រីបាននិយាយថាក្រុមហ៊ុន Tesla បានយល់ព្រមសាងសង់រោងចក្រអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមជ្ឈមណ្ឌលឧស្សាហកម្មនៅខេត្ត Java ភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី។

លោក Bahalil Lahadalia រដ្ឋមន្ត្រី​វិនិយោគ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ដើម្បីផ្តល់ឲ្យ Tesla ចូលប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំនេះ ទោះបីជាមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ប៉ុន្តែសម្រាប់ការវិនិយោគប៉ុន្មាន? វានៅតែជាអាថ៌កំបាំងឥឡូវនេះ។

បន្ទាប់ពីជួប Elon Musk កាលពីថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បាននិយាយថា លោកបានពិភាក្សាអំពីបច្ចេកវិទ្យា ការច្នៃប្រឌិតជាមួយ Elon Musk និងលទ្ធភាពដែលពួកគេនឹងវិនិយោគនៅប្រទេសឥណ្ឌូនេស៊ីដែលមានសមត្ថភាពសម្រាប់ផលិតរថយន្តអគ្គិសនី។

គួរឲ្យដឹងថា ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុន Tesla អស់រយៈពេលជាច្រើនឆ្នាំ ដោយព្យាយាមទាញយកអត្ថប្រយោជន៍ ក្នុងនាមជាអ្នកផលិតនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលជាលោហៈសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នៅឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីកំពុងកំណត់គោលដៅ ២០% សម្រាប់ការផលិតរថយន្តអគ្គិសនី និងពង្រីកដល់ជាង ១លានគ្រឿងក្នុងមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុន Hyundai និង LG Energy Solutions បានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីតម្លៃ ១,១ ពាន់លានដុល្លារ នៅជិតទីក្រុងហ្សាកាតា។ រោងចក្រនេះត្រូវបានគេរំពឹងថានឹងផលិតកោសិកាអាគុយគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់រថយន្តអគ្គិសនីចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនថាមពលអាគុយរបស់ចិន CATL ក៏បានចុះកិច្ចព្រមព្រៀងនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda និយាយ​ថា នឹងដាក់លក់​រថយន្តប្រភេទ SUV និង​ Crossover នៅក្នុងឆ្នាំនេះទ្វេដង

[ទីផ្សារបរទេស] ក្រុមហ៊ុន HONDA និយាយថា ឆ្នាំនេះនឹងក្លាយជាឆ្នាំនៃការចេញលក់រថយន្ត SUV ឬប្រភេទ Crossover ដែលកើនឡើងទ្វេដង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Honda បាននិងកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការដាក់បង្ហាញរថយន្ត SUV អគ្គិសនី។ ថ្មីៗនេះ ពួកគេទើបតែបញ្ចេញរូបភាពនៃរថយន្ត Honda Prologue SUV ស៊េរីថ្មី ដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។

ក្នុងនោះ លោក Nee អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន American Honda បាននិយាយក្នុងអំឡុងពេលធ្វើបទបង្ហាញនេះបើយោងតាម ​​Motor1 ថា យើងកំពុងដាក់បញ្ចេញទ្វេដងនៅឆ្នាំ ២០២២ ជាមួយនឹងអ្វីដែលយើងហៅថា Year of the SUV ដែលយើងនឹងដាក់បង្ហាញនៅរថយន្ត HR-V, CR-V PHEV, CR-V Hybrid and Pilot ថ្មីនៅឆ្នាំនេះ” ។

ខណៈ ម៉ូឌែលខ្ពស់បំផុតរបស់ HONDA HR-V ត្រូវបានបង្ហាញទាំងខាងក្រៅ និងខាងក្នុង ជាមួយនឹងការរចនាថ្មីទាំងស្រុង។ បើ​និយាយ​ពី​រូបរាង និង​ប្រភេទ​ផ្សេងៗ​ទៀត បំពាក់​ដោយ​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ  និងទំហំ ៤ស៊ីឡាំង។

ជាមួយគ្នានេះ​ រថយន្ត CR-V ថ្មី នៅមិនមានព័ត៌មានច្រើនទេ។ ផ្ទុយទៅវិញ រថយន្តនេះនឹងភ្ជាប់មកជាមួយនៅម៉ាស៊ីនជាច្រើនប្រភេទ និងការរចនាថ្មីដែលទើបទទួលបានប៉ាតង់នៅក្នុងប្រទេសចិន។ លើសពីនេះ HONDA CR-V ថ្មីនេះ ភ្ជាប់មកជាមួយនៅម៉ាស៊ីន Plug-in Hybrid Version បានដំឡើងនៅលើម៉ាស៊ីនចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី។

លើសពីនេះ រថយន្ត HONDA ZR-V ប្រភេទ Crossover ថ្មី ត្រូវបានដាក់បញ្ចេញដែលបង្កើតឡើងដោយផ្អែកលើ HR-V ហើយ​ក៏​មាន​ការ​ធ្វើ​តេស្ត​សាកល្បង​នៅប្រព័ន្ធ​ Honda Pilot ជំនាន់​ថ្មី​នៅ​សហរដ្ឋ​អាមេរិក ដែល​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ​នេះ។

គួរឲ្យដឹងថា ទាំងអស់នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នៅតែមានរថយន្តជាច្រើន រង់ចាំការចេញលក់នៅឆ្នាំនេះ និងឆ្នាំក្រោយ ក្រុមហ៊ុន Honda កំពុងពង្រីកផលិតផលអគ្គិសនីរបស់ខ្លួន ក្រោមការសាកល្បង Honda e:N Series នៅក្នុងប្រទេសចិន និងត្រៀមចេញលក់នៅក្រៅប្រទេសឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KIA គ្រោងផលិតរថយន្តអគ្គិសនីប្រភេទ SUV ខ្នាតតូច តម្លៃទាប សម្រាប់ទីផ្សារប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីនៃទីផ្សារឥណ្ឌា។ ក្នុងនោះ ក្រុមហ៊ុននឹងដាក់បង្ហាញរថយន្តអគ្គិសនី Kia EV6 ប្រភេទ SUV ឆាប់ៗនេះ។ ខណៈពេលនេះ ក្រុមហ៊ុន Kia គ្រោង​នឹង​ចេញ​លក់​រថយន្តអគ្គិសនី SUV ខ្នាតតូច​មួយ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌានៅចុងឆ្នាំ ២០២២ នេះផងដែរ។

ជាមួយគ្នានេះ ​ក្រុមហ៊ុន KIA ជោគជ័យខ្លាំងនៅប្រទេសឥណ្ឌា។ ខណៈពេលដែលរថយន្តអគ្គិសនី KIA NIRO កំពុងត្រូវបានដាក់បង្ហាញនាពេលបច្ចុប្បន្ន វាមិនទាន់ជារថយន្តអគ្គិសនីខ្នាតតូចតម្លៃទាបសម្រាប់តំបន់នោះទេ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយ​ន្តរបស់កូរ៉េខាងត្បូងបានបោះជំហានសម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​ធុន​តូច​ក្នុង​ប្រទេស​របស់​ពួកគេ ហើយ​ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់​ផ្តើម​អភិវឌ្ឍ​រថយន្តខ្នាត​តូចជាមួយតម្លៃ​តម្លៃ​ទាប​តាម​របាយការណ៍​ថ្មីៗ​នេះ​ថា KIA បាន​ចាប់​ផ្តើម​បង្កើត​រថយន្ត SUV អគ្គិសនី​តូច​មួយ​ក្រោម​ឈ្មោះ​កូដ AY SUV។

រថយន្តអគ្គិសនី AY SUV ខ្នាតតូចនឹងផលិតតែក្នុងប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀតដែលសមស្រប។ គេ​រំពឹង​ថា​នឹង​មាន​ផ្លូវ​នៅ​ឆ្នាំ ២០២៥។ បន្ថែមពីនេះ ម៉ូដែលនេះនឹងមិនប្រើប្រាស់នៅគ្រោងឆ្អឹង EV platform របស់ Kia Entry-Level Electric SUV ទេ ប៉ុន្តែទំនងជាប្រើប្រាស់ជាមួយគ្រោងឆ្អឹងដែលអាចបត់បែនបានជាងនេះដូចទៅនឹងរថយន្ត KIA Sonet ។

គួរឲ្យដឹងថា សម្រាប់ឥឡូវនេះ ក្រុមហ៊ុនមិនទាន់បាននិយាយអ្វីឲ្យច្បាស់លាស់អំពីរថយន្ត KIA SUV អគ្គិសនីដ៏តូច និងតម្លៃនោះទេ។ ដោយព័ត៌មានលម្អិតក្រុមហ៊ុននឹងបង្ហាញក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+