ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Air Blade ដាក់លក់ជាផ្លូវការនៅវៀតណាម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញលក់នូវម៉ូតូ Air Blade 160 ស៊េរីឆ្នាំ ២០២២ ជាផ្លូវការហើយ នៅប្រទេសវៀតណាម។

ម៉ូតូ Scooter រចនាទ្បើងបែបស្ព័រដោយរូបរាងរបស់វាមិនខុសគ្នាស៊េរីមុនទ្បើយដែលបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ,ប្រព័ន្ធសោរ Smart-Key, កន្លែងផ្ទុកនៅក្រោមកៅអី ដែលអាចពាក់មួកសុវត្ថិភាព និងប្រព័ន្ធ ABS កម្រិតស្តង់ដារខ្ពស់របស់់ Honda ជាដើម។

សម្រាប់ម៉ូតូ Honda Air Blade 160 ប្រើប្រាស់ម៉ាស៊ីនសាំង eSP+ ចំណុះ ១៥៧សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៤,៧សេះ និងកម្លាំងរមួល ១៤,៦ ញ៉ូតុនម៉ែត្រ ហើយកម្រិតនៃប្រើប្រាស់សាំងក្នុង ២,៣ លីត្រអាចជិះបានចម្ងាយ ១០០ គ.ម។

គួរបញ្ជាក់ផងដែរថាម៉ូតូ Honda Air Blade 160 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២ ៤២៨ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Corolla ប្រភេទថ្មី មានកៅអីអង្គុយតែ ២ ប្រើម៉ាស៊ីន Hybrid តម្លៃតែជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Corolla ប្រភេទថ្មី ហៅថា Toyota Corolla Commercial ដែលត្រូវបានផលិតផ្អែកតាមម៉ូដែល Corolla Touring Sports។

ជាក់ស្តែង Toyota Corolla Commercial គឺជារថយន្តសម្រាប់ដឹកឥវ៉ាន់ ដោយកៅអីខាងក្រោយរបស់វាត្រូវបានដកចេញ ដោយផ្តល់នូវកន្លែងផ្ទុកឥវ៉ាន់កាន់តែធំ ព្រមទាំងមានកម្រាលកៅស៊ូដ៏ធន់ទៀតផង។ មិនតែប៉ុណ្ណោះ រថយន្តនេះវាក៏បានខណ្ឌចែករវាងកាប៊ីនអ្នកបើកបរ និង កន្លែងផ្ទុកឥវ៉ាន់ផ្នែកខាងក្រោយ ដែលកាន់តែផ្តល់នូវងាយស្រួលសម្រាប់ការដឹកឥវ៉ាន់។

រថយន្ត Toyota Corolla Commercial ផ្តល់ជម្រើស ៣ ពណ៌ គឺ ស Pure White, ខ្មៅ Eclipse Black និង ទឹកប្រាក់ Silver។ វាមានបំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១១៨សេះ និងកម្លាំងរមួល ១៤២ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថា រថយន្តនេះអាចដឹកបានទម្ងន់ ៤២៥គីឡូក្រាម និងអូសសណ្តោងបានដល់ ៧៥០គីឡូក្រាមឯណោះ។ រថយន្ត Toyota Corolla Commercial ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ១២០ដុល្លារ ស្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Rolls-Royce Boat តម្លៃ ២៨លានដុល្លារ គ្រឿងទី២ បង្ហាញមុខហើយ ឌីហ្សាញកាត់តាមគុជខ្យងពិសេសម្យ៉ាង

ក្រុមហ៊ុន Rolls-Royce បានបង្ហាញចេញនូវរថយន្ត Boat Tail គ្រឿងទី២ ជាផ្លូវការ មុនពេលបង្ហាញឲ្យសាធារណៈជនបានឃើញ នៅក្នុងកម្មវិធី 2022 Concorso d’Eleganza នៅប្រទេសអ៊ីតាលី។

រថយន្ត Rolls-Royce Boat Tail គ្រឿងទី២ នេះ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដ៏ពិសេសម្នាក់ ជាមួយនឹងការឌីហ្សាញរថយន្តកាត់តាម គុជខ្យងដ៏ពិសេសម្យ៉ាង ហៅថា Nacre ឬ Mother of Pearl។

ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារថយន្ត Boat Tail គ្រឿងចុងក្រោយហើយដែលយើងនឹងឃើញ ព្រោះថាអតិថិជនទី៣ សុំលាក់វាមិនចង់បង្ហាញឡើយ។

យ៉ាងណាមិញ ថ្វីបើក្រុមហ៊ុន Rolls-Royce មិនបានបញ្ជាក់ថា រថយន្ត Rolls-Royce Boat Tail គ្រឿងទី២ នេះមានតម្លៃប៉ុន្មាន ប៉ុន្តែគេសន្មត់ថា ពួកវាទាំង ៣ គ្រឿង នឹងមានតម្លៃដូចគ្នា គឺ ២៨លានដុល្លារក្នុងមួយគ្រឿង។

សូមបញ្ជាក់ថា រថយន្ត Rolls-Royce Boat Tail មានបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbo V12 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពលរដ្ឋអាមេរិក ដកចិត្តលែងរួចពីឡាន SUV និងឡានភីកអាប់

[ទីផ្សារបរទេស] ផ្អែកតាមទិន្នន័យរបស់ស្ថាប័ន JATO Dynamics បានបង្ហាញថារថយន្តប្រភេទ SUV និងភីកអាប់​ បានកាន់កាប់ចំណែកយ៉ាង​ធំ​ធេងក្នុង​ចំណោម​រថយន្ត​ដែល​បាន​លក់ចេញលើទីផ្សារសហរដ្ឋអាមេរិកសម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ដោយ​រថយន្ត​នេះ​កាន់កាប់ចំណែក​រហូតដល់ ៧២,៩។

ក្នុងនោះដែរ រថយន្ត SUV មានចំណែក ៥៣,៥% ខណៈដែលរថយន្តភីកអាប់មានចំណែក ១៩,៤% ក្នុងចំណោម​រថយន្តសរុប ៤,៥៦លានគ្រឿង ដែលបានលក់ចេញ​លើ​ទីផ្សារ​អាមេរិក។ រំលឹកថាកាលពីឆ្នាំ២០១៩ គិតចាប់ពីខែមករា ដល់ខែមេសាដូចគ្នា រថយន្ត​ភីកអាប់ និង SUV កាន់កាប់ចំណែកទីផ្សារ ៦៣% ហើយដល់ឆ្នាំ២០២០ វាបានកើនឡើងដល់ ៦៧,៩% និងនៅ​ឆ្នាំ​២០២១ វាបាន​កើន​ដល់ ៧០,៥%។

ដោយឡែក រថយន្ត Sedan ឯណោះវិញ ថយចុះចំណែកទីផ្សារជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០១៩ មានចំណែក ២៣,៤% និង​នភ​ឆ្នាំ២០២២ បានធ្លាក់ចុះ​មក​នៅ​ត្រឹម ១៦,៣%។ គិតជាតួលេខ នៅឆ្នាំ២០១៩ រថយន្ត Sedan លក់ចេញបាន​ប្រមាណ ១,២៥លាន​គ្រឿង និងនៅឆ្នាំ២០២២ លក់ចេញបានត្រឹម ៧៤២ ០០០គ្រឿង។

គួរដឹងដែរថា Toyota អាចលក់រថយន្តបានច្រើនជាងគេក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ក៏ដោយសារមានរថយន្ត RAV4 ដែល​បាន​ក្លាយ​ជា​រថយន្ត SUV លក់ដាច់ជាងគេក្នុងឆ្នាំ២០២១ ហើយវាបន្តឈរតំណែងលេខមួយបន្តទៀតនៅ​រយៈពេល​៤​ខែកន្លង​មក​នេះ។ រថយន្ត SUV ពេញនិយមផ្សេងទៀតរបស់ Toyota មានដូចជា Highlander និង Toyota 4Runner ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mercedes មួយគ្រឿងនេះ លក់ចេញបានតម្លៃ ១៤២លានដុល្លារ ក្លាយជាឡានថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes និងក្រុមហ៊ុនដេញថ្លៃ RM Sotheby បានបញ្ជាក់​អំពី​ដំណឹង​នៃ​តម្លៃ​រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ដែល​អាច​លក់​ចេញ​ថ្លៃ​បានតម្លៃរហូតដល់​ប្រមាណ ១៤២លានដុល្លារ​ បំបែកកំណត់ត្រា​ជារថយន្តថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ។

តម្លៃរបស់រថយន្តស៊េរីឆ្នាំ១៩៩៥នេះ គឺថ្លៃជាងលើសពីពីរដង បើធៀបនឹងម្ចាស់កំណត់ត្រារថយន្តតម្លៃថ្លៃជាងគេកាលពីមុន គឺរថយន្ត Ferrari 250 GTO ដែលលក់ចេញបាន ៧០លានដុល្លារ។ រថយន្ត Mercedes ទទួលបានតម្លៃខ្ពស់ក៏ដោយ​សារតែវាជា​រថយន្ត​កម្រ ដោយ​មាន​ផលិត​តែ​ពីរគ្រឿងប៉ុណ្ណោះ។

ពេល​បង្ហាញវត្តមានជាលើកដំបូង រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ធ្លាប់ជារថយន្ត​ដែល​បើកបរ​បាន​លឿនជាងគេ​លើ​ពិភពលោក ដោយអាចបើកបរដល់ល្បឿន ២៩០គ.ម/ម៉។ រថយន្តនេះដែរបាន​ឆ្លងកាត់​ការ​ជួសជុល​អស់​រយៈ​ពេល​៦ខែ ដែល​ជួសជុល​ដោយ​អ្នកបច្ចេកទេស​ល្បីឈ្មោះមួយរូប។

ជាមួយទឹកប្រាក់ ១៤២លានដុល្លារ Mercedes គ្រោងនឹង​ប្រើ​ដើម្បី​ដាក់​ដំណើរការ​មូលនិធិ Mercedes-Benz Fund ជា​កម្មវិធី​អាហារូបករណ៍​លក្ខណៈសកល ដែល​នឹង​ជួយ​គាំទ្រ​ដល់​សិស្សានុសិស្ស​នៅវិទ្យាល័យ និងនៅ​តាម​សកល​វិទ្យាល័យ​ដែល​រៀន​ពាក់ព័ន្ធនឹង​បរិស្ថាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយហើយ! រាងពីក្រោយរបស់ Lexus RX ស៊េរីឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រោយការបង្ហាញរូបភាព teaser ដំបូងសម្រាប់រថយន្ត Lexus RX ជំនាន់ថ្មី ដែលជាស៊េរីឆ្នាំ២០២៣ នាពេល​នេះ​មាន​ការបែកធ្លាយរូបភាពដែល​ទំនងជាបង្ហាញ​អំពី​រចនាបថខាងក្រោយនៃរថយន្តជំនាន់ថ្មីនេះ ហើយថែម​ទាំង​បាន​ឲ្យ​តម្រុយ​ពី​ការដាក់​ឈ្មោះ​នៃរថយន្តនេះថែមទៀតផង។

រូបរាងខាងក្រោយ ដែលបានបែកធ្លាយតាមរយៈរូបភាព បានបង្ហាញថា​វាមានរចនាបថស្រដៀងទៅនឹងរថយន្ត NX ជំនាន់ថ្មី គឺ​មាន​អំពូល​ដែល​ត​ភ្ជាប់គ្នាមួយខ្សែ ហើយមាន​ការប្រើប្រាស់​ផ្លាកអក្សរ Lexus នៅ​ចំកណ្ដាលផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍​គឺគេ​សង្កេតឃើញផ្លាក RX 500h នៅផ្នែកខាងក្រោយនេះថែមទៀត។

រថយន្ត Lexus RX មាន​ខ្ពស់​បំផុតគឺត្រឹម 450h ដែល​ការកើនឡើងនៃលេខនេះ​ទំនងជាសញ្ញាបញ្ជាក់ថា Lexus RX ជំនាន់ថ្មី​ដែល​ប្រើ​ម៉ាស៊ីន Hybrid អាចនឹងមានថាមពល​ខ្លាំងក្លាជាង​ Hybrid បច្ចុប្បន្នដែល​ផលិតកម្លាំងបាន ៣០៨សេះ និងប្រើម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង។

ត្បិតថាមិនទាន់មានការបញ្ជាក់ ប៉ុន្តែគេអាចរំពឹងថារថយន្ត RX និង RX Hybrid ជំនាន់ថ្មីនឹងប្រើម៉ាស៊ីនថ្មី ប្រភេទ turbocharged​ ចំណុះ២,៤លីត្រ ៤ស៊ីឡាំង ដូចដែលមានប្រើលើរថយន្ត NX ជំនាន់ថ្មី ដែលអាចផលិតកម្លាំងបាន ២៧៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីតម្លៃជាង ១ម៉ឺនដុល្លារ របស់ Nissan បង្ហាញខ្លួនជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានបង្ហាញចេញជាផ្លូវការនូវរថយន្តខ្នាតតូចដំបូងគេរបស់ខ្លួនដែលមានប្រើប្រាស់ថាមពលអគ្គិសនី​សុទ្ធគឺជារថយន្តម៉ូដែល Sakura EV ដែលផលិតឡើងក្នុងគោលបំណងផ្ដល់ជូនរថយន្តអគ្គិសនីតម្លៃធូរដល់​អតិថិជន​នៅ​ជប៉ុន។

រថយន្តនេះត្រូវបានចាត់ទុកថាជារថយន្ត Kei នៅប្រទេសជប៉ុន ដោយវាមានទំហំតូច មានប្រវែង ៣៣៩៥ម.ម មាន​ទទឹង ១៤៧៥ម.ម មាន​កម្ពស់ ១៦៥៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៩៥ម.ម។ ចំពោះទម្ងន់នៃរថយន្តគឺមានចន្លោះពី ១០៧០គ.ក ទៅ ១០៨០គ.ម។

រថយន្តអគ្គិសនីខ្នាតតូចនេះមានម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចផលិតកម្លាំងបាន ៦៣សេះ ហើយវាមានមុខងារបើកបរ​ចំនួន​បី​ប្រភេទ​រួមមានមុខងារ Eco, Standard និង Sport ដោយមានល្បឿនអតិបរមា ១៣០គ.ម/ម៉។

អាគុយដែលបំពាក់លើរថយន្ត មានចំណុះ ២០kWh ដែលគ្រប់គ្រាន់អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ហើយ​វាមានសមត្ថភាព​សាក​ភ្លើងពេញ​រយៈពេល៨ម៉ោង និង​អាចសាកឡើងដល់ ៨០% ក្នុងពេលប្រមាណ ៤០នាទី នៅពេលប្រើប្រាស់​ដុំ​សាក​ល្បឿន​លឿន។

រថយន្ត Nissan Sakura EV នឹងមានលក់នៅប្រទេសជប៉ុននៅអំឡុងរដូវក្ដៅនេះ (ចន្លោះខែមិថុនា ទៅខែកញ្ញា) ដោយតម្លៃ​មាន​ចាប់ពីប្រមាណ ១៨ ២២០ដុល្លារ ទៅ ២២ ៩៦០ដុល្លារ ប៉ុន្តែប្រសិន​បើ​បូក​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យសម្រាប់​រថយន្តអគ្គិសនី នោះ Sakura EV នៅសល់​តម្លៃ​ត្រឹម ១៣ ៩១០ដុល្លារ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Neta ដាក់បញ្ចេញរូបភាពរថយន្តស្ព័រ Neta S សាកថ្មម្តងជិះបាន ៧១០ គីឡូម៉ែត្រ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nezha Auto (NETA) បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការសម្រាប់រថយន្តស្ព័រ Neta S ដែលមាន២ជម្រើសគឹ Extended-range និង Pure Electric ជាការផលិតដ៏ធំគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត NETA បានប្រើប្រាស់ជាមួយគ្រោងឆ្អឹង Shanhai Platform ជំនាន់ចុងក្រោយ និងសង្កត់ធ្ងន់លើការរចនាបែបស្ព័រឲ្យឈ្មោះថា Fast-back ដោយភ្ជាប់ជាមួយប៉ាណាមុខបិទេជិត, ចង្កៀងមុខ LED ដែលមានភ្លើងបំភ្លឺពេលថ្ងៃ LED ដាច់ដោយឡែក, ឡូហ្គោ NETA , ដៃទ្វារលាក់ និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះ នៅផ្នែកខាងក្នុងមានការតុបតែងជាមួយឈើ និងស្បែក Alcantara ដ៏ប្រណិត មានបំពាក់ជាមួយដៃចង្កូតពហុមុខងារ កៅអីលៃតម្រូវថាមពល ៦ទិសដៅ មុខងារក្តៅ-ត្រជាក់ ម៉ាស្សា និងច្រើនទៀត។ អេក្រង់ភ្ជាប់គ្នាចំនួន៤រួមមាន អេក្រង់ប្រភេទ monitor កណ្តាល ទំហំ ១៧,៦ អ៊ីញ អេក្រង់កំសាន្ត AR-HUD ទំហំ ១២,៣ អ៊ីញ និងអេក្រង់ Full LCD ឧបករណ៍បំពងសំឡេងចំនួន ២១ចំនុច ដំបូលកញ្ចក់ Panoramic roof និងភ្លើងលម្អយ៉ាងពិសេសផងដែរ។ បន្ថែមពីនេះ សម្រាប់អេក្រង់បង្ហាញលើកញ្ចក់ AR-HUD វាអាចបង្ហាញព័ត៌មានអំពី ការរុករក AR ប្រព័ន្ធបើកបរ និងប្រព័ន្ធសុវត្ថិភាព។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរ ផ្តល់កម្លាំង ៤៩៨ សេះ កម្លាំងរមួល ៦០០ ញូតុនម៉ែត្រ បង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី ភ្ជាប់ជាមួយអាគុយដែលមានគុណភាពខ្ពស់ HOZON EPT4.0 អាចបើកបរបានចម្ងាយរហូតដល់ ៧១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រ​ប្រព័ន្ធ​បើកបរ​ស្វ័យ​ប្រវត្តិ​កម្រិត L4 ប្រភេទ​បើកបរដោយកង់ទាំងអស់ បន្ថែម​ពី​លើ​នេះ​ទៀត ម៉ូដែល Hybrid អាចបើកបរ​បាន​ចម្ងាយ ១ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនបញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដែលជាកូនកាត់របស់ Honda ADV150

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូចិន Longjia បានធ្វើការបញ្ចេញនូវម៉ូឌែល XDV 150 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដែលជាកូនកាត់របស់ Honda ADV150 ។

សម្រាប់ក្រុមហ៊ុន Longjia ធ្លាប់បានផលិតនូវម៉ូដែល XDV ជំនាន់ទី ៣០០ ដែលជាការផលិតឡើងវិញនូវ Honda ADV350 ស្របពេលដែលក្រុមហ៊ុនផលិតម៉ូតូរបស់ចិននេះក៏បានបញ្ចេញនូវ XDV 150 ស៊េរីថ្មី ដែលមានទំហំតូចជាង Honda ADV150 ផងដែរ។

ម៉ូតូ Scooter នេះមានការរចនាទ្បើងកាន់តែកាចជាមួយនឹងការបំពាក់គ្រឿងទំនើបជាច្រើនដូចជាចង្កៀងមុខ-ក្រោយ LED កម្រិតស្តង់ដារខ្ពស់, រន្ធសាក USB ប្រភេទ A ចំនួន ២ តំបន់នៅកុងសូលខាងមុខ និងកន្លែងផ្ទុកនៅក្រោមកៅអី, ប្រព័ន្ធសោរ Smart-Key, អេក្រង់ឌីជីថល TFT ដែលអាចភ្ហាប់ជាមួយទូរស័ព្ទសម្រាប់គ្រប់គ្រងសារ ការហៅទូរសព្ទ និងការជូនដំណឹង។

ដោយទ្បែកចំពោះថាមពលខ្លាំងវិញម៉ូតូ XDV 150 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Water-Cooled ផលិតកម្លាំង ១៤ សេះ។ ហើយអ្វីដែលពិសេសនោះគឹប្រព័ន្ធហ្វាំ្រង ABS របស់ម៉ូតូនេះកម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុនចិន Longjia នឹងជួយការពារលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខជាដើម។

សូមបញ្ជាក់ថាចំពោះតម្លៃនៃម៉ូតូ Longjia XDV 150 ស៊េរីឆ្នាំ ២០២២ មិនទាន់បានប្រកាសចេញជាផ្លូវការនៅទ្បើយទេ។ ក៏ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែលថោកជាង Honda ADV150 បើ​ធៀប​នឹង​តម្លៃ XDV300i ដែល​បាន​ដាក់​លក់​កាល​ពី​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! SsangYong បញ្ចេញរូបភាព Teaser នៃរថយន្ត Torres ប្រភេទ SUV ជើងខ្លាំងខាង Off-Road សម្រាប់ទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SsangYong នៅតែស្វែងរកអតិថិជនដើម្បីគេចចេញពីការក្ស័យធន ដើម្បីបន្តការផលិតរថយន្តរបស់ខ្លួន ដោយបានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser របស់រថយន្ត Torres ប្រភេទ SUV នឹងមកជារថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុប។

ក្នុងនោះ SsangYong បានបាននិយាយថា រថយន្ត Torres នឹងក្លាយជាម៉ូដែលដំបូងដែលបញ្ចូលអត្តសញ្ញាណការរចនាថ្មីរបស់ខ្លួនដែលមានឈ្មោះថា “Powered by Toughness” និងរចនាប័ទ្មដ៏រឹងមាំនៃរថយន្ត SUV ត្រូវបានបង្កើតនៅលើគំនូសព្រាងកាលពីឆ្នាំមុន ជាមួយនឹងចង្កៀង LEDs រាងស្លីម ប៉ាណាមុខរចនាប័ទ្មតាមលំនាំរបស់រថយន្ត Jeep បន្ទះដែកការពារនៅលើកាង។ នៅក្នុងរូបភាពនោះ រថយន្តនេះត្រូវបានបំពាក់ដោយកង់សម្រាប់បើកបរលើផ្លូវលំបាក ឬ Off-Road ស្រោបដោយសំបកកង់ដ៏ក្រាស់សម្រាប់បើកបរលើគ្រប់ស្ថានភាពផ្លូវ និងដំឡើងអំពូលភ្លើងនៅលើដំបូលផងដែរ។

យោងតាមអ្នកនាំពាក្យរបស់ SsangYong បានឲ្យដឹងថា រថយន្ត Torres នឹងបំពេញចន្លោះរវាង រថយន្តប្រភេទ SUV ពាក់កណ្តាលមធ្យមដូចជា Korando និងរថយន្ត SUV ធំដូចជា Rexton ។ បន្ថែមពីនេះ ក្រុមហ៊ុនសង្ឃឹមថា តាមរយៈការបង្កើតផ្នែកបន្ថែម វានឹងអាចបង្កើនចំណែកទីផ្សាររបស់ខ្លួន ដោយទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តប្រភេទ SUV ដែលមានរូបរាងរឹងមាំនេះ។

ជាមួយគ្នានេះ SsangYong នឹង​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជារទិញ​ទុក​ជា​មុន​សម្រាប់រថយន្ត Torres នៅ​ខែ​មិថុនា​នេះ ដោយ​ចាប់​ផ្ដើម​ពី​ទីផ្សារប្រទេស​កូរ៉េ ហើយរថយន្ត SUV ដែល​មាន​រហស្សនាម​ថា U100 នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​អឺរ៉ុប​នៅ​ចុង​ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+