ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញ​រូបភាព​ Teaser ​ដំបូងនៃរថយន្ត Honda CR-V 2023 ​មុន​ពេលបង្ហាញខ្លួនជាផ្លូវការ​ឆាប់ៗ​នេះ

[ទីផ្សរបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser ដំបូងរបស់រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ថ្មី នៅសហរដ្ឋអាមេរិក ដោយបានបង្ហាញពីការរចនាដ៏ប្រណីតមុនពេលត្រូវបានដាក់បង្ហាញជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២២ ។

បន្ទាប់ពីមានការបែកធ្លាយរូបភាពនៃរថយន្ត Honda CR-V ជំនាន់ទី ៦ របស់ចិនស៊េរីថ្មីមុននេះ ក្រុមហ៊ុន Honda នៅសហរដ្ឋអាមេរិកបានបញ្ចេញរូបភាព Teaser ពិតនៃរថយន្ត CR-V ថ្មី ដែលបង្ហាញពីព័ត៌មានលម្អិត ផ្នែកខាងមុខ និងខាងក្រោយ ជាមួយឡូហ្គោ “HYBRID” សម្រាប់ទីផ្សារអាមេរិកខាងជើងផងដែរ។ ក្នុងនោះ Honda មិនបានបង្ហាញព័ត៌មានលម្អិតណាមួយឡើយអំពី​រថយន្ត​នេះ​ចេញ​មក​គ្រាន់​តែ​បញ្ជាក់​ថា​គ្រោង​នឹង​ចេញ​នៅ​រដូវ​ក្ដៅ​ដែល​ត្រូវ​នឹង​អំឡុង​ខែ​មិថុនា​ដល់​ខែ​កញ្ញា។

តាមរូបភាព គេអាចមើលឃើញថា All-new Honda CR-V  ថ្មី រក្សានៅគំនិតរចនា Solid Wing Face តែមួយគត់របស់ Honda ជាមួយនឹងប៉ាណាមុខពណ៌ខ្មៅដ៏ធំអបជាមួយនឹងចង្កៀងមុខ LED រាងស្លីម ជាមួយនឹងកាងខាងមុខដែលស្រដៀងនៃ HR-V នាពេលបច្ចុប្បន្ន និងចង្កៀងខាងក្រោយនៅតែត្រូវបានរចនាឡើងជារាងអក្សរ L ប៉ុន្តែបន្ថែមក្បាច់ដើម្បីមើលទៅទំនើបជាងម៉ូដែលដើម។

រីឯផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ស៊េរី​ ២០២៣ ថ្មី​នៅ​អាមេរិក​ខាង​ជើង​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ជាមួយ​នឹង​ម៉ាស៊ីន Hybrid។ ខណៈពេលដែលព័ត៌មាននៃម៉ូដែលរបស់ចិនដែលបានលេចធ្លាយពីមុនបង្ហាញថាវានឹងមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbo-4 ផលិតកម្លាំងបាន ១៩០ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរង់ចាំបន្ទាប់ពីការបើកដំណើរការម្តងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បោះទុនចុះបញ្ជី ត្រៀមលក់រថយន្តអគ្គិសនីនៅប្រទេសថៃ

[បរទេស] កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គ្រោងរៀបចំសាងសង់ការិយាល័យរបស់ខ្លួននៅប្រទេសថៃ នេះបើយោងតាមរបាយការណ៍បានមកពីការចុះបញ្ជីក្រុមហ៊ុន Tesla (Thailand) Co., Ltd. ដោយនៅក្នុងឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម​ ក្រុមហ៊ុន Tesla បានបោះដើមទុនចុះបញ្ជីចំនួន ៣ លានបាត (៨៧ ៦៦៨ ដុល្លារ) ក្នុងគោលបំណងគឺលក់រថយន្តអគ្គិសនីនៅប្រទេសថៃ។

គួរឲ្យដឹងដែរថា នៅមិនទាន់មានការប្រកាសជាផ្លូវការពីក្រុមហ៊ុន Tesla ថាតើក្រុមហ៊ុននឹងត្រូវបានបង្កើតឡើងឬអត់ ឬនៅពេលណាការិយាល័យនឹងត្រូវបង្កើតឡើង។ ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​ចំណាយ​ពេល ១-២ ឆ្នាំ​ដើម្បី​បំពេញ​ការផលិតម៉ូដែល ឬ​តម្លៃ​នៅ​តែ​ជា​អាថ៌កំបាំង។

បច្ចុប្បន្ន Tesla នៅ​ប្រទេស​ថៃ​បាន​នាំ​ចូលជាលក្ខណៈ Gray Market ដែលមានទាំង​នៅ​ចក្រភព​អង់គ្លេស និង​នៅ​ប្រទេស​ចិន។ សម្រាប់ Tesla នៅប្រទេសថៃដែលមានដើមទុនចុះបញ្ជីត្រឹមតែ ៣ លានបាត ( ៨៧ ៦៦៨ ដុល្លារ) មានឱកាសនាំចូលដោយផ្ទាល់ពីរោងចក្រ Tesla Giga Shanghai ។ ខណៈពន្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ០% ដែលនឹងធ្វើឲ្យ Tesla មានតម្លៃទាបជាងសព្វថ្ងៃនេះ។

ការ​ធ្វើ​អាជីវកម្ម​នាំចូល​រថយន្ត​អគ្គិសនី​តាម​រយៈ​ការ​នាំ​ចូល​រថយន្ត​ទាំង​មូល (Completely Built Up: CBU) ទៅ​លក់​នៅ​ប្រទេស​ថៃ​របស់ Tesla គឺ​ស្រដៀង​នឹង Volvo ដែល​នាំ​ចូល​រថយន្ត​អគ្គិសនី​មក​លក់​នៅ​ប្រទេស​ថៃ ដែលមានតម្លៃលក់ចាប់ពី ២ លានបាត (៥៨ ៤៤៥ ដុល្លារ) ឬច្រើនជាងនេះ។ លើសពីនេះ Tesla បានបន្ថែមនៅឆ្នាំងសាក Tesla Supercharger ជាឆ្នាំងសាកល្បឿនលឿន 480V DC មានថាមពល ៧២ គីឡូវ៉ាត់, ១៥០ គីឡូវ៉ាត់ និង ២៥០គីឡូវ៉ាត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota 4Runner ឆ្នាំ២០២៣ ថែមម៉ូដែល 40th Anniversary Edition ថ្មី មើលទៅរឹតតែកាច

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត 4Runner ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី គឺ 40th Anniversary Edition សម្រាប់ទីផ្សារបរទេស។

ផលិតផ្អែកតាមម៉ូដែល 4Runner SR5 Premium រថយន្ត 4Runner 40th Anniversary Edition នេះ ផ្តល់នូវជម្រើសតួខ្លួនពណ៌ស, ខ្មៅ Midnight Black Metallic និង ក្រហម Barcelona Red Metallic ជាមួយនឹងយ៉ាន់កង់ទំហំ ១៧អ៊ីញ ពណ៌ទង់ដែង។ វាក៏មានបិទតែម TOYOTA ស៊េរីចាស់ផងដែរ។

បន្ថែមពីនេះ វាក៏មានលេងតែម heritage graphics package ពណ៌លឿង, ទឹកក្រូច និងក្រហម ដែលធ្វើឲ្យរថយន្តនេះកាន់តែលេចធ្លោ និងខុសប្លែកពីម៉ូដែលធម្មតា។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ពូក SofTex ពណ៌ខ្មៅ រំលេចដោយថ្នេរដេរពណ៌ទង់ដែង ព្រមទាំងមានតែម 40th Anniversary ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Toyota 4Runner ឆ្នាំ២០២៣ ម៉ូដែល 40th Anniversary Edition នេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៤ ០៤០គ្រឿងប៉ុណ្ណោះ។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ V6 មានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៣៧៦ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៥វគ្គ និងប៉ុងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មិនទាន់បានប្រកាសចេញនូវតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Golf R 20 Years Edition ជាឡាន Golf ខ្លាំងបំផុត ប្រើម៉ាស៊ីន ២.០ តែកម្លាំងដល់ ៣២៩សេះ

ក្រុមហ៊ុន Volkswagen កំពុងតែអបអរសាទរខួបទី២ នៃផ្នែក R Performance របស់ខ្លួន ជាមួយនឹងការប្រកាសចេញនូវរថយន្ត Golf R 20 Years Edition ដែលជាម៉ូដែល Golf ខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។

រថយន្ត Volkswagen Golf R 20 Years Edition ថ្មីនេះ ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល Golf R ប៉ុន្តែម៉ាស៊ីន EA888 ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំងរបស់វា ត្រូវបានកែកុនឲ្យមានកម្លាំងរហូតដល់ទៅ ៣២៩សេះ ពោលគឺខ្លាំងជាង ម៉ូដែល Golf R ១៣សេះ។

គួរឲ្យដឹងដែរថា ម៉ាស៊ីននេះដំណើរការជាមួយនឹងប្រអប់លេខអូតូ​ ៧វគ្គ ប្រភេទ dual-clutch និងប៉ុងពីរ មកស្តង់ដារតែម្តង។ ជាមួយគ្នានេះដែរ ម៉ាស៊ីនរបស់វាគឺដកដង្ហើមតាមប្រព័ន្ធបំពង់ស៊ីម៉ាំង Akrapovic titanium sports exhaust ទៀតផង។

Golf R 20 Years Edition ដ៏ពិសេសនេះ នឹងផ្តល់ជម្រើស ២ ពណ៌ គឺ ខៀវ និង ស ហើយមានបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញ ពណ៌ខ្មៅរលោង ទៀតផង។ ក្រៅពីនោះ វាក៏មានបិតតែមលេខ «20» ដើម្បីបញ្ជាក់ថា វាជាម៉ូដែលខួប ២០ឆ្នាំ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen មិនទាន់បានប្រកាសចេញតម្លៃនៃរថយន្ត Golf R 20 Years Edition នេះ នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងថ្មីរបស់ Tesla Model 3 លក់តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Leapmotor C01 ទើបបានប្រកាសចេញជាផ្លូវការនៅប្រទេសចិន ជារថយន្តអគ្គិសនីដែលមានរចនាបថ​ទាក់ទាញ ហើយមានតម្លៃធូរថ្លៃ ដែលវានឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla។

រថយន្ត C01 មានដាក់លក់ក្នុងតម្លៃត្រឹមប្រមាណ ២៧ ០០០ដុល្លារ លើទីផ្សារប្រទេសចិន ប៉ុន្តែវាមានសមត្ថភាពស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល​មិន​ដល់ ៤វិនាទី ហើយម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបានដល់ ៥៤២សេះ។

ដោយឡែក ទាក់ទងនឹងរយៈចម្ងាយបើកបរវិញ អាគុយចំណុះ ៩០kWh របស់វា អាចទ្រាំទ្រនឹងការបើកបរបានចម្ងាយដល់ ៧១៦​គីឡូម៉ែត្រ ហើយ​មានចែកចេញជាប្រាំប្រភេទ ដោយប្រភេទទាបជាងគេអាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ ហើយរថយន្ត​នេះ​ត្រូវបានក្រុមហ៊ុន​អះអាងថាអាចបើកបរបានរហូតដល់ចម្ងាយជាង ១លានគីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះវាក៏មានបច្ចេកវិទ្យាទំនើបៗ ដោយ​ប្រើប្រាស់បន្ទះឈីប Qualcomm 8155 ដែលផ្ដល់​កម្លាំងដល់​អេក្រង់​បង្ហាញ​ចំនួន​បីក្នុងរថយន្ត។ វាក៏មានបច្ចេកវិទ្យាដោះសោ​តាមរយៈផ្ទៃមុខ, មុខងារកៅអីកម្ដៅ, កៅអីមានមុខងារម៉ាស្សា និងចំណុច​ពិសេសៗ​ច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដល់៣០ឆ្នាំ Kia លក់ឡានបាន ១០លានគ្រឿង នៅទីផ្សារអាមេរិក

2022 EV6

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia សម្រេចបានសមិទ្ធិផលថ្មីមួយ ដោយអាចលក់រថយន្តបានដល់ខ្ទង់ ១០លានគ្រឿង នៅលើទីផ្សារ​សហរដ្ឋអាមេរិក ក្រោយពីបង្ហាញវត្តមានលើទីផ្សារនេះក្នុងពេលមិនដល់ ៣០ឆ្នាំ។

ជាមួយសមិទ្ធិផលនេះ Kia និយាយថាចាត់ទុកវាជារឿងដ៏ជោគជ័យមួយក្នុងឧស្សាហកម្មយានយន្ត ហើយ​ Kia ជាក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុនដែលអាចលក់រថយន្តបាន ១០លានគ្រឿងនៅទីផ្សារសហរដ្ឋអាមេរិក ដោយប្រើប្រាស់ពេលវេលាតិចជាងគេ។

រថយន្តទី១០លានគ្រឿងនេះដែរ គឺជារថយន្តអគ្គិសនីសុទ្ធម៉ូដែល EV6 ដែលជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ស្របពេលដែល Kia គ្រោង​ប្រកាសចេញរថយន្តអគ្គិសនីថ្មីៗដូចជារថយន្ត Niro ដែលផ្លាស់ប្ដូរការឌីហ្សាញថ្មី រួមទាំងរថយន្ត EV9 ដែលជា​ម៉ូដែល​ថ្មី​សន្លាង​ផងដែរ។

ជាមួយជោគជ័យនេះដែរ Kia បានធ្វើការបរិច្ចាគទឹកប្រាក់ ១ម៉ឺនដុល្លារ ទៅកាន់​អង្គការសប្បុរសធម៌ជាច្រើន ហើយ​អតិថិជន​ដែល​ជា​ម្ចាស់រថយន្តទី១០លានគ្រឿង ទទួលបានរថយន្តជិះដោយមិនបាច់ចំណាយថវិកាថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដ៏ប្រណិត Mercedes-Benz EQS 450+ 2022 មានលក់ក្នុងប្រទេសអាស៊ីមួយនេះ ជាមួយតម្លៃខ្ទង់ ២៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ប្រចាំនៅប្រទេសថៃបានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Mercedes-Benz EQS 450+ ស៊េរីឆ្នាំ ២០២២ ថ្មី មាន ២ម៉ូដែលគឺ EQS 450+ AMG Premium និង EQS 450+ Edition 1 ជាមួយតម្លៃ ២៥១ ០២៨ ដុល្លារ ដល់ ២៥៩ ៨១៦ ដុល្លារ នៅក្នុងទីផ្សារបស់ខ្លួន។

Mercedes-Benz EQS គឺជារថយន្តអគ្គិសនីដ៏ប្រណិតដែលមានកម្រិតដូចគ្នា Mercedes-Benz S-Class ដែលមាន ២ ម៉ូដែលនាំចូលក្នុងប្រទេសថៃគឺ EQS 450+ AMG Premium និង EQS 450+ Edition 1 ត្រូវបានលក់តាមរយៈអាគារតាំងបង្ហាញរថយន្ត Mercedes-EQ ផ្លូវការចំនួន ៤ ក្នុងប្រទេសថៃគឺ Benz BK K Group, Benz Rama 3, Primus Autohouse និង TTC Motor ចាប់ផ្តើមដឹកជញ្ជូនដល់បន្ទប់តាំងបង្ហាញនីមួយៗនៅថ្ងៃទី ២៤ ឧសភា។

មុននេះ Mercedes-Benz Thailand បាននាំយកម៉ូដែល EQS 450+ AMG Premium មកដាក់តាំងបង្ហាញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Motor Expo 2021 នាពេលកន្លងមក ដោយរំលេចនៅគំនិតនៃការរចនា Sensual Purity ជាមួយ Progressive Luxury ដ៏ប្រណិត នឹងមានបំពាក់ជាមួយប៉ាណាមុខ AMG Styling Radiator ជាមួយនឹងឡូហ្គោ three-pointed star និងចង្កៀងមុខ 3D Helix ខណៈដែលផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់ OLED ទំហំ ១២,៣ អ៊ីញចំនួនពីរ និងកុងទ័រ ១៧,៧ អ៊ីញមួយ។

បើនិយាយអំពីម៉ាស៊ីនរបស់ Mercedes-Benz EQS 450+ បំពាក់ជាមួយម៉ាស៊ីនប្រភេទ eATS Electric Powertrain ដែលមានកម្លាំង ៣៣៣ សេះ និងកម្លាំងរមួល ៥៧០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៦.១ វិនាទី ភ្ជាប់ជាមួយអាគុយ​លីចូម​អ៊ីយ៉ុង​ទំហំ ១០៧,​៨ គីឡូវ៉ាត់ម៉ោង អាច​បើកបរ​បាន​ប្រហែល ៧៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ការ​សាក​ថ្មម្តង​តាម​ស្តង់ដារ WLTP គាំទ្រការសាកថ្មលឿន DC ពី ១០ ទៅ ៨០% រយៈពេលប្រហែល ៣០ នាទី ហើយសាកថ្ម ១៥ នាទី អាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុលារនៅកូរ៉េខាងត្បូងដល់ឆ្នាំ ២០២៥

[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Hyundai បានប្រកាសថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ ២០២៥។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ក្រុមហ៊ុន Hyundai បានបញ្ជាក់ថាទឹកប្រាក់ទាំងនេះគឺគ្រោងនឹងវិនិយោគលើវិស័យអគ្គិសនី, រ៉ូបូត និង ការចល័តខ្យល់ក្នុងទីក្រុងព្រមទាំងបច្ចេកវិទ្យាបើកបរស្វ័យភាព ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ខ្លួនក្នុងវិស័យអាជីវកម្មផ្សេងៗជាច្រើនទៀត។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុមហ៊ុន Hyundai ទើបតែបានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការវិនិយោគចំនួនទឹកប្រាក់ប្រមាណជាង ១០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិកក្នុងបច្ចេកវិទ្យាទំនើប ដែលរួមបញ្ចូលទាំងការវិនិយោគចំនួន ៥,៥ ពាន់លានដុល្លាររបស់ខ្លួនសម្រាប់រថយន្តអគ្គិសនី និងបរិក្ខារថ្មថ្មីនៅហ្សកហ្ស៊ីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ចេញម៉ូដែលពិសេស ជាការគម្រប់ខួបលើកទី ៥០ឆ្នាំរបស់ខ្លួន នឹងផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត M3 50 Jahre Edition និង M4 50 Jahre Edition ថ្មី ជាការគម្រប់ខួបលើកទី ៥០ឆ្នាំ នៃ BMW ដែលត្រូវបានតុបតែងជាពណ៌ពិសេសផងដែរ។

BMW M3 50 Jahre Edition និង M4 50 Jahre Edition ថ្មីគឺជាម៉ូដែលពិសេសដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ការចុះហត្ថលេខាលើភាពជាដៃគូរវាង BMW Motorsport GmbH នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៧២។ នៅតែត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ M TwinPower Turbo ទំហំ ៦ស៊ីឡាំង ដែលមានកម្លាំង ៥១០ សេះ បញ្ជូនដោយប្រអប់លេខអូតូ ៨វគ្គ M Steptronic ឬ លេខដៃ ៦វគ្គ និងបច្ចេកវិទ្យា M xDrive all-wheel drive ដូចគ្នា។

សម្រាប់នៅក្នុងទ្វីបអឺរ៉ុប រថយន្ត M4 50 Jahre Edition នឹងមានលក់ជា Carbon Black, Macau Blue, Brands Hatch Grey, Imola Red និង San Marino Blue ។ ដោយត្រូវបានតុបតែងជាមួយនឹងកង់ Forged ទំហំ ១៩ អ៊ីញ M នៅខាងមុខ និង ២០ អ៊ីញនៅខាងក្រោយ ដែលបានបញ្ចប់នៅក្នុង Orbit Grey Matt និង Gold Bronze Matt Gold ជាលើកដំបូងផងដែរ។

ចំពោះផ្នែកខាងក្នុងនៃម៉ូដែល​ Special Edition នេះ មានបន្ទៈទ្វារតុបតែងដោយអក្សរ “Edition 50 Jahre BMW M” និងឡូហ្គោ “M4 Edition 50 Jahre BMW M” នៅលើកុងសូលកណ្តាល។ ខណៈពេលដែលកៅអីត្រូវបានតុបតែងជាមួយ Headrest និងឡូហ្គោដូចគ្នា ម្យ៉ាងវិញទៀត កៅអីប្រភេទ BMW carbon bucket seat នឹងមានជាជម្រើសផងដែរ។

ខណៈពេលដែល BMW M3 50 Jahre Edition ត្រូវបានផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះ។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពីពណ៌ខាងក្រៅចំនួនប្រាំ រួមជាមួយនឹងកង់ Forged M ទម្ងន់ស្រាល និង BMW M Performance Parts ដែលរួម​បញ្ចូល​ទាំងកាង​មុខខាងមុចធ្វើពី​កាបូន (Splitter), កាង spoiler ​ខាងក្រោយ​កាបូន និង​បំពង់​ស៊ីមាំង​កាបូន ទីតានីញ៉ូម ហើយផលិត​​ត្រឹមតែ ៥០០ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងកាត់បន្ថយផែនការផលិតរថយន្តជាសកលចំនួន ១០ ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសថាខ្លួននឹងកាត់បន្ថយផែនការផលិតរថយន្តជាសកលប្រមាណជាង ១០០,០០០ ទៅ ៨៥០,០០០ គ្រឿង ដោយសារតែកង្វះខាតបន្ទះឈីប។

ក្រុមហ៊ុន Toyota មិនមានការផ្លាស់ប្តូរផែនការរបស់ខ្លួននោះទ្បើយសម្រាប់ការផលិតរថយន្តប្រហែល ៩,៧ លានគ្រឿងនៅទូទាំងពិភពលោកត្រឹមតែខែមីនា ឆ្នាំ ២០២៣ ប៉ុណ្ណោះ។

ដោយទ្បែកចំពោះក្រុមហ៊ុន Toyota ក៏ធ្លាប់បានប្រកាសផងដែរថាការផ្អាកខ្សែសង្វាក់ផលិតកម្មនៅរោងចក្រក្នុងស្រុកបន្ថែមដោយសារកង្វះការផ្គត់ផ្គង់ដែលបង្កឡើងដោយការបិទខ្ទប់នៃរាលដាលជំងឺកូវីត-១៩ នៅឯទីក្រុងសៀងហៃ។ បន្ថែមពីនេះការផ្អាករយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី ៣ មិថុនា ដែលទទួលរងផលប៉ះពាល់ខ្សែបន្ទាត់ចំនួន ១៦ នៅរោងចក្រចំនួន ១០ សម្រាប់ខែឧសភា និងខែមិថុនាជាដើម។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្តប្រហែល ៨៥០,០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងខែជាមធ្យមចាប់ពីខែមិថុនាដល់ខែសីហា ដោយបានបន្ថែមការខ្វះខាតបន្ទះឈីប និងការផ្ទុះឡើងនៃជំងឺកូវីត-១៩ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+