ផ្ទាំងផ្សាយពាណិជ្ជកម្ម

Roewe បញ្ចេញតម្លៃលក់ជាផ្លូវការជាមុននៃរថយន្តអគ្គិសនី Roewe iMAX8 ដោយមានតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Roewe បានប្រកាសតម្លៃជាផ្លូវការជាមុននៃរថយន្តអគ្គិសនី Roewe iMAX8 EV ដោយមានតម្លៃចាប់ផ្តើមពី ៤២ ៣៦៩ ដុល្លារ ដល់ ៤៩ ៩៤០ ដុំល្លារ ក្នុងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត MPV ដ៏ប្រណិត Roewe iMAX8  ត្រូវបានរចនាឡើងវិញ ដោយប៉ាណាមុខរចនាជាមួយបំណែកត្បូងពេជ្រខ្មៅចំនួន ៦៦គ្រាប់, ចង្កៀងមុខប្រភេទ LED Matrix ដែលមានរន្ធខ្យល់ធំនៅខាងក្រោមដំបូលពណ៌ខ្មៅជាដើម។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Roewe iMAX8  ភ្ជាប់មកជាមួយផ្ទៃខាងក្នុងដ៏ប្រណិត និងបានរចនាជាមួយពណ៌ស-ត្នោត ហើយការតុបតែងគ្រាប់ឈើនៅលើកុងសូលខាងមុខ និងបន្ទះទ្វារ កន្លែងអង្គុយដែលត្រូវបានរចនាឡើងយ៉ាងពិសេស និងមានបំពាក់ជាមួយអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១២,៣ អ៊ីញ និងកុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Roewe iMAX8  ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលផលិតកម្លាំងបាន ២៤១ សេះ កម្លាំងរមួល ៣៥០ ញូតុនម៉ែត្រ អាចបើករបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿន ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ រថយន្តនេះក៏បានបំពាក់ដោយប្រព័ន្ធចង្កូតកម្រិតខ្ពស់ BD-EPS ប្រព័ន្ធ Venus Intelligent ប្រព័ន្ធទាំងមូលមានពោងសុវត្ថិភាពចំនួន ៦ រ៉ាដារលក ៣ ម.ម កាំមេរ៉ាចំនួន ៦ និងរ៉ាដា ultrasonic ចំនួន ១២  រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ AI Pilot ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូពាណិជ្ជកម្ម Land Rover Defender មួយនេះ ត្រូវគេហាមលែងឲ្យចាក់ ព្រោះបោកគេ (មានវីដេអូ)

ថ្មីៗនេះ វីដេអូពាណិជ្ជកម្មមួយដែលផ្សាយពី Land Rover Defender ត្រូវបានគេហាមប្រាមលែងឲ្យចាក់ផ្សាយ បន្ទាប់ពីទទួលបានប្រតិកម្មពីអតិថិជន ថាកុហកពួកគេ។

វីដេអូពាណិជ្ជកម្មនោះត្រូវបានហាមដោយ អាជ្ញាធរ Advertising Standards Authority (ASA) របស់ចក្រភពអង់គ្លេស ទៅលើចំណុចតូចមួយប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោម៖

ជាក់ស្តែង បន្ទាប់ពីបានទស្សនាវីដេអូខាងលើរួច អ្នកប្រាកដជាបានមើលឃើញថា វាពោរពេញទៅដោយឈុតប្លែកៗ រួមទាំង ភ្លើងស្តុបនោកណ្តាលវាលខ្សាច់, បើឡានលាងតាមទឹកជ្រោះ និង ប៉ូលិសធ្វើចរាចរនៅតាមជ្រលងភ្នំជាដើម។

ផ្ទុយទៅវិញ ឈុតប្លែកៗទាំងនោះមិនមែនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ នៅចុងវីដេអូអ្នកប្រាកដជាបានឃើញ រថយន្ត Land Rover Defender រឺយែថយក្រោយនៅលើជ្រលងភ្នំ ហើយវាចាប់ផ្តើមពន្លឺសំឡេងអាសន្ន នៅពេលដែលអ្នកបើកបរថយជិតដល់ជំរាល។

ជាក់ស្តែង វាគឺជាការកុហកមួយ ព្រោះថាបើតាមការពិតរថយន្តនឹងមិនពន្លឺសំឡេងនោះទេ ដោយសារតែគ្មានឧបសគ្គនៅខាងក្រោយរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ចេញរូបភាព Teaser ផ្លូវការរបស់រថយន្ត BMW M4 CSL មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បញ្ចេញរូបភាព Teaser ផ្លូវការចុងក្រោយបំផុតរបស់រថយន្ត BMW M4 CSL ថ្មី ដែលគ្រោងនឹងបង្ហាញខ្លួននៅ Concorso d’Eleganza Villa d’Este ក្នុងទីក្រុង Cernobbio ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែឧសភា ឆ្នាំ ២០២២។

តាមរូបភាព teaser បានបង្ហាញពីចង្កៀងមុខ-ក្រោយដែលរចនាឡើងវិញថ្មីរបស់ BMW M4 CSL ហើយមានព័ត៌មានលម្អិតនៃការតុបតែងមួយចំនួនទៀតផងដែរ។

ក្រឡេកទៅមើលការបើកបរសាកល្បងរបស់ BMW M4 CSL យើងអាចឃើញការរចនាកាន់តែច្បាស់។ ជាទូទៅត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន M4 មើលទៅកាន់តែមានភាពទាក់ទាញ។ តួខ្លួនត្រូវបានបំពាក់ដោយកាងពិសេសជុំវិញ spoiler ដ៏ធំដែលលាតសន្ធឹងពីគម្របខាងក្រោយ បំពង់ស៊ីមាំងចំនួនពីរទាំងសងខាងជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត BMW M4 CSL ត្រូវ​បាន​គេ​រំពឹងថា​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីនចំណុះ ៣,០ លីត្រ ទំហំ ៦ស៊ីឡាំង ​ដែលអាច​ផលិត​កម្លាំងបាន​ជាង ៥៥០ សេះ​ និងភ្ជាប់ជាមួយប្រអប់លេខអូតូ។

សម្រាប់រថយន្ត BMW M4 CSL នឹងក្លាយជាម៉ូដែល special edition ដែលផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិត សូមរង់ចាំតាមដានទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! GMC Yukon Denali Ultimate ឆ្នាំ២០២៣ កាន់តែទំនើប ជាមួយនឹងបច្ចេកវិទ្យាដ៏ពិសេសមួយ

ជាលើកដំបូងបង្អស់មិនធ្លាប់មាន ក្រុមហ៊ុន GMC បានបន្ថែម Option កំពូលគឺ «Ultimate» សម្រាប់ម៉ូដែល Yukon Denali ដែលជួយឲ្យវាកាន់តែទំនើប ប្រណីត និងផាសុកភាពខ្ពស់បំផុត ព្រមទាំងបន្ថែមមុខងារពិសេសថ្មី គឺ Super Cruise។

ប្រព័ន្ធមុខងារជំនួយការបើកបរ Super Cruise នេះ នឹងអនុញ្ញាតឲ្យរថយន្ត GMC Yukon Denali Ultimate ឆ្នាំ២០២៣ អាចជំនួសដៃអ្នកបើកបរនៅលើផ្លូវហាយវ៉េបាន។

រថយន្ត SUV ដ៏ពិសេសនេះ មានបំពាក់ពូកស្បែកគ្រប់ទាំង ៣ជួរ ខណៈកៅអីជួរមុខអាចសារ៉េបាន ១៦បែប ហើយមានមុខងារម៉ាស្សាទៀតផង។ ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធសំឡេង Bose Premium Series ១៨គ្រាប់, អេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ មានមុខងារ Apple CarPlay និង Android Auto, Wi-Fi hotspot, Amazon Alexa និង កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ផងដែរ។

GMC Yukon Denali Ultimate ឆ្នាំ២០២៣ មានជម្រើសម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Duramax turbodiesel ហើយដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ ថែមទាំងមានមុខងារពិសេសដូចជា Magnetic Ride Control, Air Ride Adaptive Suspension, Active Response 4WD ក៏ដូចជា electronic limited-slip differential និង Auto Track two-speed transfer case ទៀតផង។

យ៉ាងណាក៏ដោយ ចំពោះតម្លៃនៃរថយន្ត GMC Yukon Denali Ultimate ឆ្នាំ២០២៣ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Flying Spur Hybrid ជាប់ជាឡាន Bentley ដែលភាយឧស្ម័នពុលតិចជាងគេ

[ទីផ្សារបរទេស] រថយន្ត Bentley Flying Spur Hybrid បានក្លាយជារថយន្តដែលប៉ះពាល់បរិស្ថានទាបជាងគេ ហើយក៏ជារថយន្តដែល​សន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងគេរបស់ Bentley ផងដែរ។ រថយន្តនេះជាប្រភេទ plug-in hybrid ដែលប្រើម៉ាស៊ីន៦ស៊ីឡាំង ជាជម្រើសថ្មីសម្រាប់អតិថិជនដែលស្រឡាញ់បរិស្ថាន។

បើផ្អែកតាមរង្វាស់ផ្លូវការរបស់ WLTP បានបង្ហាញថារថយន្ត Flying Spur Hybrid ជាមធ្យមបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីក ៧៥ក្រាម ក្នុងមួយគីឡូម៉ែត្រ ដែលជាកំណត់ត្រាទាប់ជាងគេសម្រាប់រថយន្ត Bentley។ បន្ថែមពីនេះ ការបើកបរដោយប្រើថាមពល​អគ្គិសនីសុទ្ធ​របស់​រថយន្តនេះ​គឺ​មាន​ចម្ងាយ ៤១គីឡូម៉ែត្រ ដោយសារការបំពាក់អាគុយលីចូមចំណុះ ១៨kWh ដែលអាគុយ​នេះ​អាចសាកពេញ​ក្នុងពេល​ ២,៥ម៉ោង។

Flying Spur Hybrid ក៏ផ្ដល់ជូនចម្ងាយបើកបរគិតបញ្ចូលគ្នាជាមួយការចាក់ប្រេងឥន្ធនៈមួយពេញ និងអាគុយដែលសាកភ្លើងពេញ គឺអាចបើកបរ​បានដល់ចម្ងាយ ៨០៥គីឡូម៉ែត្រ។ តួលេខនេះកើនឡើងលើសពីការប៉ាន់ស្មានដំបូងរបស់ Bentley ដែលរំពឹងថាអាចបើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ។

ប្រព័ន្ធ plug-in hybrid មានគួបផ្សំដោយម៉ាស៊ីន៦ស៊ីឡាំង ចំណុះ២,៩លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផ្ដល់កម្លាំង​សរុប​បាន ៥៣៦សេះ។ ត្បិតថាកម្លាំងនៅតិចជាងប្រភេទម៉ាស៊ីន twin-turbo ៨ស៊ីឡាំង ប៉ុន្តែវាឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៣វិនាទី។

គួរដឹងថា Flying Spur ជារថយន្តម៉ូដែលទីពីរដែលទទួលបានម៉ាស៊ីន plug-in hybrid បន្ទាប់ពីរថយន្ត Bentayga ហើយ Bentley ក៏មានផែនការបន្ថែមជម្រើសនេះទៅលើរថយន្តគ្រប់ម៉ូដែលរបស់ខ្លួន ដែលចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៤។ ចាប់​ពី​ឆ្នាំ​២០២៥ និងប្រាំឆ្នាំបន្តទៅមុខទៀត Bentley ក៏នឹងប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ៥ម៉ូដែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Soul ស៊េរីឆ្នាំ២០២៣ ដូររូបរាងថ្មី ប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញជាផ្លូវការនូវរថយន្ត Soul ស៊េរីឆ្នាំ២០២៣ ជាមួយការផ្លាស់ប្ដូររូបរាងខាងក្រៅថ្មីស្ទើរតែទាំងស្រុង ប៉ុន្តែក៏បានលុបបំបាត់ចំណុចមួយចំនួនផងដែរ។

ជាមួយស៊េរីឆ្នាំ២០២៣ Kia បានជម្រុះចោលនូវកម្រិត Turbo ដែលមានន័យថាអតិថិជននឹងបាត់បង់ជម្រើសរថយន្តម៉ាស៊ីន ១,៦លីត្រ កម្លាំង ២០១សេះ ដោយនឹងមានតែជម្រើសម៉ាស៊ីន ២,០លីត្រ កម្លាំង ១៤៧សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ ជាមួយប្រព័ន្ធបើកបរវិលកង់មុខ។

ដោយឡែក ទាក់ទងនឹងរូបរាងខាងក្រៅរបស់ Kia Soul ស៊េរីថ្មីនេះគឺបានបំពាក់មកជាមួយនូវអំពូបំភ្លឺពេលថ្ងៃ និងអំពូលឲ្យសញ្ញាថ្មី រួមជាមួយការដុសខាត់មួយចំនួននៅផ្នែកខាងក្រោយនៃរថយន្ត។ អតិថិជនអាចជ្រើសរើសបានរវាងយ៉ាន់កង់ឌីហ្សាញថ្មីដែលមានទំហំ ១៧អ៉ីញ និងទំហំ១៨អ៉ីញ។

នៅផ្នែកខាងក្នុងហាក់មិនមានការផ្លាស់ប្ដូរអ្វីច្រើនឡើយ ប៉ុន្តែគ្រប់កម្រិតនៃរថយន្តលើកលែងតែកម្រិត LX មានបំពាក់អេក្រង់បង្ហាញផ្លូវទំហំ ១០,២៥អ៉ីញ ជាប្រភេទ Touchscreen។ ថ្មីសម្រាប់ស៊េរីឆ្នាំ២០២៣នេះដែរ គឺការបន្ថែមកញ្ចប់ LX Technology Package ដែលក្នុងនោះមានមុខងារសុវត្ថិភាពដូចជា Blind Spot Collision Avoidance និង Rear Cross Collision Avoidance ផងដែរ។

បន្ថែមពីនេះដែរគ្រឿងបរិក្ខារដែលកន្លងមកត្រូវចំណាយលុយបន្ថែមដើម្បីទទួលបាន ពេលនេះមានមកជាស្តង់ដារលើគ្រប់កម្រិតនៃរថយន្ត ដែលរួមមានកម្រិត LX, S, EX, GT-Line និង GT-Line Tech ដែលមានមុខងារ Forward Collision Avoidance Assist-Pedestrian, មុខងារ Lane Keeping Assist + Lane Following Assist[i], មុខងារ Driver Attention Warning, មុខងារ Lane Departure Warning, មុខងារ High Beam Assist និងមុខងារ Rear Occupant Alert។

ត្បិតថា​រថយន្ត Kia Soul មិនជាសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាញផ្សព្វផ្សាយ ប៉ុន្តែ Kia បានរំលឹកថាចំនួនលក់នៃរថយន្តនេះបានកើនឡើងជិត ៥% នៅក្នុងឆ្នាំ២០២១ ឡើងទៅដល់ជាង ៧៥ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែក! Alpine បញ្ចេញពណ៌ពិសេសចំនួន២ នៅលើម៉ូដែល A110 ក្នុងកម្មវិធី F1 Grand Prix លើកដំបូងរបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Alpine បានធ្វើការប្រារព្ធកម្មវិធី F1 Grand Prix លើកដំបូងរបស់ខ្លួននៅទីក្រុង Miami ចុងសប្តាហ៍នេះជាមួយនឹងកញ្ចប់ “South Beach Colorway” នៅលើរថយន្តស្ព័រ A110 រួមទាំងស្រមោលពណ៌ផ្នែកខាងក្រៅពិសេសចំនួនពីរដែលបង្កើតឡើងដោយខ្លួនផ្ទាល់។

ក្នុងនោះ ពណ៌ថ្មីគឺ Bleu Azur (teal) និង Rose Bruyère (ពណ៌ផ្កាឈូក) ភ្ជាប់មកជាមួយការប៉ះផ្នែកខាងក្នុង និងខាងក្រៅ។ ក្នុងនោះ យោងតាមក្រុមហ៊ុនផលិតរថយន្តបារាំង ពណ៌​ South Beach Colorway ត្រូវបានយកលំនាំតាម “ពន្លឺអ៊ីយូតា នៃ Ocean Drive សិល្បៈអាគារ deco តុបតែងលម្អដែលនៅទីក្រុង Miami ជាមួយពណ៌ចម្រុះនៃព្រះអាទិត្យលិច និងឆាកតន្ត្រីដ៏រស់រវើករបស់ទីក្រុង”។ ដែលតំណាងឲ្យពណ៌ប្រវត្តិសាស្ត្រពីរសម្រាប់ម៉ាកយីហោ និងស្រដៀងទៅនឹងស្រមោលដែលមាននៅលើកៅអីអង្គុយទោល F1 របស់ Alpine ។

ពណ៌ស្រមោលទាំងពីរត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងឈុតនៃថាសកង់ Serac ពណ៌សទំហំ ១៨ អ៊ីញ និងឡូហ្គោទង់ជាតិពណ៌ខៀវ/ពណ៌ផ្កាឈូកនៅលើ C-pillar ។ នៅខាងក្នុងយើងឃើញកម្រាលពូកពិសេស ប៉ាក់ពណ៌ប្រផេះស្រាលនៅលើកៅអី និងកុងសូលកណ្តាលដែលគ្របដោយស្បែក បូកកាតទ្វារពណ៌តួជាមួយនឹងទង់ពណ៌ខៀវ/ពណ៌ផ្កាឈូកដូចគ្នាពីផ្នែកខាងក្រៅ។

ជាមួយគ្នានេះ Alpine ទើបតែបានចេញ Renders នៃរថយន្ត A110 នៅក្នុងពណ៌ Bleu Azur និង Rose Bruyère ប៉ុណ្ណោះ ប៉ុន្តែរំពឹងថា នឹងបានឃើញវានៅក្នុងជីវិតពិតក្នុងអំឡុងពេលកម្មវិធី Formula 1 Miami Grand Prix 2022 ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ៦ ដល់ ៨ ខែឧសភា។ នេះនឹងក្លាយជាលើកទីមួយសម្រាប់ Alpine A110 ចាប់ផ្តើមនៅបោះជំហានចូលក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក រួមជាមួយនឹងកៅអីទោលម៉ាក Alpine ផងដែរ ។

គួរបញ្ជាក់ផងដែរថា កញ្ចប់ “South Beach Colorway” នឹងត្រូវបានបញ្ចូលក្នុងកាតាឡុករបស់ម៉ាកចាប់ពីរដូវក្តៅឆ្នាំ ២០២២ ជាមួយនឹងការកក់ទុកតាមរយៈកម្មវិធី Alpine ចាប់ផ្តើមនៅថ្ងៃទី ៣ ខែឧសភាតទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរថយន្ត BYD Song 07 ស៊េរីថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅ BYD Song 07 ស៊េរីថ្មី ត្រូវបានគេប្រទះឃើញនៅរថយន្តដឹងជញ្ចូន ដោយរំពឹងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅពាក់កណ្តាលឆ្នាំនេះ។

តាមរូបភាពនេះ យើងមានទំនុកចិត្តថារថន្តនេះគឺជាម៉ូដែល BYD Song ព្រោះឡូហ្គោ SONG អាចមើលឃើញយ៉ាងច្បាស់ហើយវាមិនមែនជាឡូហ្គោ BYD ហើយវាមិនមែនជារថយន្តអគ្គិសនីសុទ្ធនោះទេវាគឺជារថយន្ត hybrid។

សម្រាប់ការរចនាផ្នែកខាងក្រៅ BYD SONG 07 ជ្រើសរើសការរចនាពី BYD X Dream Concept ដោយរចនាក្រោមគំនិត “Dragon Face” និងបានបំពាក់ប៉ាណាមុខធំជាមួយឡូហ្គោ SONG SERIES នៅចំកណ្តាល។

ចំពោះផ្នែកនៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ជាមួយពូកស្បែកដ៏ប្រណិត និងមានកុងទ័រព័ត៌មានប្រភេទ Full LCD, អេក្រង់កំសាន្ត touchscreen បញ្ឈរ អាចបង្វិលបាន, ដៃចង្កូតប្រភេទ 3-spoke ជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ តាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រថយន្តអគ្គសនីសុទ្ធ BYD Song 07 ស៊េរីថ្មីនេះ នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា super-hybrid របស់ BYD ដែលជាប្រព័ន្ធម៉ូទ័រតែមួយនៅលើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ៤ស៊ីឡាំង ភ្ជាប់ដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលផលិតកម្លាំងបានសរុប ៣៩៥ សេះ អាចបង្កឿនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤,៧ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាទេ! ឡាន SUV អគ្គិសនី Cadillac Lyriq AWD ឆ្នាំ២០២៣ នឹងមានកម្លាំងប្រហែល ៥០០សេះ

ថ្មីៗនេះ ក្រុមហ៊ុន Cadillac បានប្រកាសចេញនូវលក្ខណៈសម្បត្តិពិសេស នៃរថយន្តអគ្គិសនី Cadillac Lyriq AWD ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានសួរនៅក្នុងកម្មវិធី Ask Me Anything លើបណ្តាញសង្គម Instagram។

ក្នុងនោះ រថយន្ត Cadillac Lyriq AWD ឆ្នាំ២០២៣ ដែលប្រើប្រាស់ប៉ុងពីរ អាចអូសសណ្តោងបានទម្ងន់ ១ ៥៨៨គីឡូក្រាម ហើយនឹងមានកម្លាំងសរុបប្រហែល ៥០០សេះឯណោះ។

តាមរយៈតួលេខនេះបង្ហាញឲ្យឃើញថា Lyriq AWD ខ្លាំងជាងម៉ូដែលប្រើប៉ុងមួយ RWD ដែលមានកម្លាំងត្រឹមតែ ៣៤០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាថែមទាំងខ្លាំងជាង Audi e-tron ប៉ុងពីរ កម្លាំង ៤០២សេះ និង Jaguar I-Pace EV400 ប៉ុងពីរ កម្លាំង ៣៩៤សេះ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងឡើយថា Lyriq AWD មានតម្លៃប៉ុន្មាន ហើយអាចបើកបរបានចម្ងាយឆ្ងាយប៉ុណ្ណា។ ដោយឡែកចំពោះម៉ូដែល Lyriq RWD ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ ហើយមានបំពាក់កញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៣១២ម៉ាយ៍ ឬ ៥០២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Subaru BRZ និង Toyota GR86 ២០២២ ធ្វើតេស្តបុក បានចំណាត់ថ្នាក់កំពូល (មានវីដេអូ)

យោងតាមវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ Insurance Institute for Highway Safety បានបង្ហាញឲ្យដឹងថា រថយន្ត Subaru BRZ និង Toyota GR86 ឆ្នាំ២០២២ ថ្មី ផ្តល់សុវត្ថិភាពខ្ពស់។

រថយន្តស្ព័រខ្នាតតូចទាំង ២ម៉ូដែលនេះ ត្រូវបានផលិតលើគ្រោងឆ្អឹងតែមួយ ហើយទទួលបានចំណាត់ថ្នាក់ Top Safety Pick+ ខ្ពស់បំផុត។

បន្ថែមពីការការពារអ្នកដំណើរក្នុងរថយន្តពីការប៉ះទង្គិចនានា ដើម្បីអាចទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកំពូលខាងលើ គឺទាមទារឲ្យរថយន្តនោះមានចង្កៀងមុខភ្លឺ “ល្អ” ឬ “ទទួលយកបាន” ទើបអាចបានចំណាត់ថ្នាក់ Top Safety Pick+ នេះ។

បើយោងតាម Insurance Institute for Highway Safety រថយន្ត Subaru BRZ និង Toyota GR86 ឆ្នាំ២០២២ គឺត្រូវតាមតម្រូវការទាំងអស់តែម្តង។

សូមបញ្ជាក់ថា រថយន្តទាំង ២ ម៉ូដែលនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Bpoxer Engine មានកម្លាំង ២២៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+