ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានត្រាក់ទ័រអគ្គិសនីសុទ្ធទៀត! Doosan Bobcat បញ្ចេញត្រាក់ទ័រអគ្គិសនីសុទ្ធខា្នតតូចដំបូងគេបង្អស់លើពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុន Doosan Bobcat បានធ្វើការដាក់បង្ហាញចេញនៅ T7X ដែលជាត្រាក់ទ័រអគ្គិសនីសុទ្ធខា្នតតូចដំបូងគេបង្អស់លើពិភពលោក ជាមួយនឹងថាមពលអាគុយ ៦២ គីឡូវ៉ាត់ម៉ោង ហើយមានថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការពេញមួយថ្ងៃ ដែលមានការសន្សំសំចៃខ្លាំងលើការចំណាយលើប្រេង និងធារាសាស្ត្រស្ទើរតែទាំងអស់ផងដែរ។

គួរឲ្យដឹងថា Doosan Group គឺជាក្រុមហ៊ុនប្រតិបត្តិការចាស់ជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយ​ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខារ​ធុន​ធ្ងន់​ធំ​បំផុត​ទាំង​១០​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨។

ក្រុមហ៊ុន Doosan Bobcat ពួកគេស្ថិតនៅជួរមុខនៃការច្នៃប្រឌិតជាមួយនៃការដាក់បញ្ចេញនៅត្រាក់ទ័រអគ្គិសនី T7X ក្នុងនោះ លោក Scott Park នាយកប្រតិបត្តិនៃក្រុមហ៊ុន Doosan Bobcat, Inc បាននិយាយថា “ការផ្តោតអារម្មណ៍របស់យើងនៅតែផ្តោតលើការផ្តល់ដំណោះស្រាយ និងផលិតផលដែលជួយមនុស្សឱ្យសម្រេចបានកាន់តែច្រើន និងបង្កើតពិភពលោកកាន់តែប្រសើរឡើង”។

ជាមួយនឹងអាគុយលីចូមដែលមានថាមពលខ្លាំងដែលផ្គត់ផ្គង់ដោយ Green Machine Equipment T7X មិនតម្រូវឲ្យមានធារាសាស្ត្រដើម្បីផ្តល់ថាមពលដល់គ្រឿងកុំព្យូទ័រនោះទេ។ លើសពីនេះរថយន្តមានសំលេងកាន់តែស្ងាត់ ដោយសារតែប្រព័ន្ធអគ្គិសនីទាំងអស់ត្រូវបានប្រើប្រាស់ នេះធ្វើឲ្យវាកាន់តែរំញ័រ និងដំណើរការកាន់តែរលូន។

ទន្ទឹមនឹងនេះ យោងតាម Doosan Bobcat ម៉ាស៊ីនអាចដំណើរការបន្តបាន ៤ ម៉ោង ប៉ុន្តែជាទូទៅការប្រើប្រាស់ Intermittent នឹងមានថាមពលថ្មពេញមួយថ្ងៃ។ ដោយមានជំនួយពីប្រព័ន្ធគ្រប់គ្រងថាមពលឆ្លាតវៃ ដែលត្រូវបានកម្មវិធីដើម្បីរកមើលនៅពេលដែលបន្ទុកកើនឡើង ឬថយចុះ ហើយបិទពន្លឺដោយស្វ័យប្រវត្តិនៅពេលមិនប្រើប្រាស់ នេះជួយឲ្យអាគុយកាន់បានយូរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញភ្លាមបានភ្លាម! បង់ត្រឹមតែ ១៩៧ដុល្លារ ក្នុងមួយខែ ជាមួយជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែប!

Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV មួយដែលមានប្រជាប្រិយភាពពីសំណាកអ្នកប្រើប្រាស់រថយន្តថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ Ford EcoSport។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្រេចបន្តនាំចូលរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ​ ២០២២ យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនទាំងអស់ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញរថយន្តដោយមិនចាំបាច់រង់ចាំយូរ គឺទិញភ្លាមបានភ្លាម ជាមួយនឹងតម្លៃពិសេសត្រឹមតែ ២៧ ៩០០ដុល្លារ ប៉ុណ្ណោះ ឬក៏អាចបង់រំលស់ជាមួយនឹងអត្រាការប្រាក់ទាបជាងគេ លក្ខខណ្ឌងាយៗ និងការអនុម័តឆាប់រហ័ស ដោយបង់ប្រចាំខែត្រឹមតែ ១៩៧ដុល្លារ ប៉ុណ្ណោះ

ជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ ៩ ពណ៌ ដូចជា៖ ពណ៌លឿងស្រស់បែកទឹកមាសដែលជាពណ៌ថ្មីស្រឡាងនឹងកំពុងតែអង្រួនចិត្តប្រិយមិត្តពិសេសគឺយុវវ័យតែម្តង ពណ៌ខៀវក្រម៉ៅដែលមានភាពភ្លឺភ្លេកប្រដេញស្អាតហើយនេះក៏ជាពណ៌ថ្មីផងដែរ ពណ៌សដែលកំពុងពេញនិយម ពណ៌ក្រហម ពណ៌ខៀវខ្ចី ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌គ្រាប់អំពិល។

នៅមានចំណុចមួយចំនួនធំដែល Ford EcoSport ស៊េរីថ្មីឆ្នាំ​ ២០២២ មានប្រៀបជាងរថយន្តផ្សេងៗដែលជាដៃគូប្រកួតប្រជែងដូចជា៖

  • ម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលធ្វើឲ្យល្បឿនរថយន្តមានភាពស្ទុះ មានលំនឹង និងស្ងាត់ល្អ
  • កម្ពស់ខ្ពស់ពីដីរហូតដល់ទៅ ២០៩មម

  • ដែកថែបពិសេសចំនួន ២ ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត
  • ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្ត
  • ផ្នែកខាងក្នុងធំទូលាយ និងមានផាសុកភាព

  • ពូកស្បែកបែបប្រណិត
  • តាបឡូស្បែកបែបប្រណិត
  • កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត
  • ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (EPAS)
  • អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ

  • អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map
  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយមានខ្សែគំនូសពណ៍ស រេតាមចង្កូត
  • សេនសឺជុំវិញរថយន្តចំនួន ៨ គ្រាប់
  • កន្លែងដាក់អីវ៉ាន់ ២៥ កន្លែង

  • ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន
  • ទម្រដាក់អីវ៉ាន់មានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន
  • បំពាក់នូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់
  • ប្រព័ន្ធគ្រប់គ្រងសីតុណ្ភភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធហ្រ្វាំង ABS និង EBD
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
  • ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត

ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលមានបំពាក់លើរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២២។

ចង់ជ្រាបព័ត៌មានកាន់តែច្បាស់អាចទស្សនាវីដេអូនេះ៖

ព័ត៌មាន ក៏ដូចជាបើកបរសាកល្បងរថយន្ត Ford EcoSport នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បិទការបញ្ជាទិញរថយន្ត Nissa GT-R ២០២២ ជាផ្លូវការក្នុងទីផ្សារប្រទេសជប៉ុន ដោយសារហេតុផលមួយនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបិទការបញ្ជាទិញរថយន្ត GT-R ស៊េរីឆ្នាំ ២០២២ ជាផ្លូវការនៅប្រទេសជប៉ុន ដោយសារតែចំនួននៃការបញ្ជាទិញបានឈានដល់បរិមាណលក់ដែលបានគ្រោងទុក។

សម្រាប់រថយន្ត GT-R ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់លក់នៅផ្តាច់មុខក្នុងទីផ្សារកំណើតសម្រាប់ម៉ូដែល T-spec និង Nismo ដែលក៏មានលក់ក្នុងរយៈពេលខ្លីនៅក្នុងប្រទេសអូស្ត្រាលីផងដែរ មុនពេល Nissan បានទម្លាក់វាចេញពីត្រកូលរបស់ខ្លួននៅទីនោះ។ ទន្ទឹមនឹងនោះ នៅសហរដ្ឋអាមេរិក GT-R Premium និង GT-R Nismo នៅតែជាម៉ូដែលឆ្នាំ ២០២១។

គួរឲ្យដឹងថា ប្រទេសជប៉ុនមិនមែនជាទីផ្សារតែមួយគត់ដែលការលក់រថយន្ត GT-R ស៊េរីឆ្នាំ ២០២២ បានបញ្ចប់នាពេលថ្មីៗនេះ។ នៅក្នុងខែមីនា GT-R ត្រូវបានកាត់ផ្តាច់នៅអឺរ៉ុបបន្ទាប់ពី ១៣ ឆ្នាំ។ លើសពីនេះ Nissan ក៏ឈប់លក់ GT-R នៅប្រទេសអូស្ត្រាលីផងដែរ។

ដោយឡែក​ គេហទំព័រ CarScoops បានទាក់ទងទៅតំណាងក្រុមហ៊ុន Nissan ទាក់ទងនឹងលទ្ធភាពនៃម៉ូដែលឆ្នាំ ២០២៣ ដែលត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសជប៉ុន ហើយថាតើម៉ូដែល ២០២២ ឬ ២០២៣ ត្រូវបានផលិតសម្រាប់សហរដ្ឋអាមេរិកឬអត់។ ក្នុងនោះ អ្នកនាំពាក្យបានឆ្លើយតបថា “រថយន្ត GT-R ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់បញ្ចេញនៅក្នុងប្រទេសជប៉ុនតែម៉ូដែល GT-R T-spec និង NISMO Special Edition ប៉ុណ្ណោះ ខណៈពេលដែលសហរដ្ឋអាមេរិករក្សានៅម៉ូដែល NISMO Special Edition និង T-spec របស់ខ្លួនជាឆ្នាំ ២០២១”។ លើសពីម៉ូដែលទាំងនេះយើងមិនអធិប្បាយបាននោះទេ។

ចំពោះ រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២២ ថ្មីដែលផ្តល់ជូននៅក្នុងប្រទេសជប៉ុនរួមមាន Premium Edition T-spec និង GT-R Track Edition ដោយម៉ូដែល Nismo T-spec ក៏ដូចជាម៉ូដែល Nismo ផងដែរ។ T-spec ត្រូវបានផលិតតែចំនួន ១០០គ្រឿងប៉ុណ្ណោះ ។ ក្នុងនោះ T-spec មានការអាប់ដេតមួយចំនួន រួមទាំងហ្វ្រាំងកាបូនសេរ៉ាមិច កាង spoiler ខាងក្រោយធ្វើពី carbon fiber ហើយអាចត្រូវបានបញ្ជាទិញសម្រាប់ពណ៌ Midnight Purple និង Millennium Jade ដែលជាជម្រើសពណ៌ដ៏ល្បី និងគួរឲ្យចង់បានបំផុតពីររបស់ GT-Rs ជំនាន់មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នករង់ចាំឡាន Mazda Vision Coupe អាចអស់សង្ឃឹមពេលដឹងដំណឹងនេះ

[ទីផ្សារបរទេស] ផ្អែកតាមការចុះផ្សាយរបស់ Autocar បានឲ្យដឹងថារថយន្ត Mazda Vision Coupe ប្រភេទ Concept ដែលបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ២០១៧ កំពុងតែត្រូវក្រុមហ៊ុនបំភ្លេចចោលដោយសារការពេញនិយមលើរថយន្ត SUV។

រថយន្ត Vision Coupe ដែលបានបង្ហាញមុខក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ២០១៧ បានបង្ហាញ​អំពី​ការ​វិវត្តន៍ពិសេសនៃ​រចនាបថ Kodo: Soul of Motion ដែលជាអត្តសញ្ញាណរបស់ Mazda។ យ៉ាងណាក្ដី រថយន្តនេះនឹងមិនត្រូវបានផលិតលក់លើ​ទីផ្សារឆាប់ៗនោះទេ។

បើតាមប្រធានវិស្វកម្ម Mazda Europe លោក Joachim Kunz បានលើកឡើងបែបនេះថា ៖ “និន្នការនៃរថយន្ត SUV នេះគឺនៅតែបន្ត ហើយបន្តយ៉ាងរឹងមាំថែមទៀតសម្រាប់ Mazda ដោយវាជាអ្វីដែលកំពុងតែលក់ដាច់ខ្លាំង”។

គួរដឹងថា Mazda កំពុងតែព្យាយាមដណ្ដើមយកទីផ្សាររថយន្ត SUV ជាមួយគ្រោងឆ្អឹងរថយន្តប្រើប្រព័ន្ធបើកបរប៉ុងក្រោយថ្មី ដោយកាលពីថ្មីៗកន្លងទៅក្រុមហ៊ុនបានប្រកាសចេញរថយន្ត CX 50 និង CX-60 ជាមួយផែនការប្រកាសចេញរថយន្ត CX-70 និង CX-80 សម្រាប់លក់លើទីផ្សារជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ខួប ៣០ឆ្នាំថ្មី កាន់តែពិសេស ឯតម្លៃចាប់ពី ៧,៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Land Rover កំពុងតែប្រារព្ធខួប ៣០ឆ្នាំនៃម៉ូដែល Defender ដោយបានបញ្ចេញនូវម៉ូដែលពិសេសថ្មី ហោថា Land Rover Defender 30th Anniversary Edition ឆ្នាំ២០២៣ ដើម្បីឧទ្ទិសដល់ Land Rover Defender 110 ឆ្នាំ១៩៩៣។

បង្ហាញខ្លួនក្នុងឆ្នាំ១៩៩២ រថយន្ត Defender 110 ឆ្នាំ១៩៩៣ គឺជាម៉ូដែលដំបូងមានលក់នៅលើទីផ្សារអាមេរិកខាងជើង។ វាត្រូវបានផលិតឡើងដោយដៃ នៅឯរោងចក្រ Solihull Factory របស់ Land Rover នៅចក្រភពអង់គ្លេស។

ជាមួយគ្នានេះ First Edition Defender 110 ក៏ត្រូវបានផលិតមានចំនួនកំណត់ដែរ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ដោយមានបំពាក់ កាងការពារ safari roll-over protection, ជណ្តើរ, ជើងទ្រលើដំបូល និង កញ្ចក់មានមុខងារកម្តៅ ទៀតផង។

ដោយឡែកចំពោះ Defender 30th Anniversary Edition ឆ្នាំ២០២៣ ក៏ផលិតត្រឹម ៥០០គ្រឿងដែរ ដោយផលិតផ្អែកតាមម៉ូដែល Defender 110 P300 S និង មានពណ៌ស Fuji White។ វាក៏មានបំពាក់ជើងទ្រលើដំបូល Expedition Roof Rack, ក្របាំងផុកមុខក្រោយ Front and Rear Classic Mud Flaps, កម្រាលជើងកៅស៊ូ, ឈ្នាន់ជើងចំហៀង និង ជណ្តើរអាចហូតបានផងដែរ។

អ្វីដែលពិសេសនោះគឺ Defender 30th Anniversary Edition ក៏មាន Option ឡូយជាច្រើន ដូចជា Cold Climate Pack, Tow Pack, Black Exterior Pack និង Off-Road Pack ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Land Rover Defender 30th Anniversary Edition ឆ្នាំ២០២៣ នឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ៧៥ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមាគមឡានធំជាងគេរបស់អាល្លឺម៉ង់ ប្រាប់សមាជិកឲ្យកាត់បន្ថយការបើកបរ ដើម្បីបន្ថយការពឹងផ្អែកប្រេងសាំងរុស្ស៊ី

[ទីផ្សារបរទេស] សមាគមរថយន្តអាល្លឺម៉ង់ Allgemeiner Deutscher Automobil-Club ហៅកាត់ថា ADAC បាន​ផ្ញើលិខិតបើកចំហរ​មួយ​ទៅ​កាន់​សមាជិក​របស់​ខ្លួន ដោយលើកទឹកចិត្តឲ្យសមាជិកកាត់បន្ថយការបើកបរ ឬកុំបើកបរតែម្ដងប្រសិនបើមិនចាំបាច់។

គោលបំណងនៃលិខិតនេះគឺដលម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីប្រទេសរុស្ស៊ី ខណៈដែលការឈ្លានពាន​របស់រុស្ស៊ីចូលក្នុងទឹកដីប្រទេសអ៊ុយក្រែនបានចូលដល់ខែទីបីហើយ។

លិខិតបើកចំហរនេះបានចេញផ្សាយក្នុងថ្ងៃតែមួយដែលក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានប្រកាសថានឹងបញ្ឈប់ការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈទៅកាន់ប្រទេសប៊ុលហ្គារី និងប្រទេសប៉ូឡូញ ដោយប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយប្រការនេះបានធ្វើឲ្យអាល្លឺម៉ង់មានការព្រួយបារម្ភផងដែរ ព្រោះប្រទេសនេះពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីប្រទេសរុស្ស៊ី។

តាមនោះដែរ សមាគម ADAC បានលើកទឹកចិត្តដល់សមាជិកក្នុងប្រទេសអាល្លឺម៉ង់ ឲ្យជួយបន្ថយល្បឿនពេលបើកបរ បន្ថយការបើកបរ និងកុំបើកបរតែម្ដងប្រសិនបើមិនមានការចាំបាច់ទេនោះ​។ សមាគមបាន​អំពាវនាវឲ្យមានការប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈ ហើយ​មាន​ផ្លូវ​ខ្លះទៀតអាចធ្វើដំណើរដោយថ្មើជើង ឬជិះកង់បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu ចេញភីកអាប់ D-Max Arctic Trucks AT35 ថ្មី លេងខ្លួនកាចមិនធម្មតា ឯតម្លៃអាចគិតគូរបាន

ក្រុមហ៊ុន Isuzu បានប្រកាសចេញរថយន្តភីកអាប់ម៉ូដែលពិសេសថ្មី ហៅថា D-Max Arctic Trucks AT35 ជាមួយនឹងតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ សម្រាប់ទីផ្សារអង់គ្លេស។

ភីកអាប់ Isuzu D-Max Arctic Trucks AT35 ថ្មីនេះ ទទួលបានការកែកុនជាច្រើន ដូចជា ខោអាវខាងក្រៅ, តួ, ម៉ាស៊ីន, បូម, យ៉ាន់ និង កង់ ផងដែរ។

D-Max Arctic Trucks AT35 នេះបានបំពាក់សម្បកកង់ទំហំ ៣៥អ៊ីញ ប្រភេទ all-terrain មកស្តង់ដារតែម្តង ជាមួយនឹងយ៉ាន់ទំហំ ១៧អ៊ីញ ជាប្រភេទ alloy។ ជើងក្រោមរបស់វាមានដូចជា បូមមុខ-ក្រោយ Bilstein ថែមទាំងកល់ឡើងខ្ពស់ជាងមុនទៀតផង។ ការកែកុននេះធ្វើឲ្យភីកអាប់ខាងលើ ឈរផុតពីដីខ្ពស់ជាងម៉ូដែល D-Max ស្តង់ដារដល់ទៅ ៥០មីល្លីម៉ែត្រ ឬ ២អ៊ីញឯណោះ។

មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យកម្ពស់ពីបាតរបស់វាឡើងដល់ ២៦៦មីល្លីម៉ែត្រ ឬ ១០អ៊ីញនៅខាងមុខ និង ២៩០មីល្លីម៉ែត្រ ឬ ១១អ៊ីញនៅខាងក្រោយ។

ភីកអាប់ Isuzu D-Max នេះមានជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺ ម៉ាស៊ីនម៉ាស៊ូត turbodiesel មានកម្លាំង ១៦២សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខដៃ ៦វគ្គស្តង់ដារ តែក៏មាន Option លេខអូតូ ៦វគ្គដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែអេម! Kia ចេញលក់ឡាន Sorento ប្រភេទស៊ីសាំងតិចបំផុត ជាមួយតម្លៃ ៥មុឺនដុល្លារ ក្នុងទីផ្សារប្រទេសអូស្រ្តាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅអូស្រា្តលីបានធ្វើការចេញលក់រថយន្ត Kia Sorento ប្រភេទ Hybrid ជាមួយតម្លៃចាប់ផ្តើមពី ៤៧ ១៧៤ ដុល្លារ សម្រាប់ប្រភេទប៉ុង១ និង ៤៩ ២៩៤ ដុល្លារ​ សម្រាប់ប្រភេទប៉ុង២ ក្នុងទីផ្សារប្រទេសអូស្រ្តាលី។

ក្នុងនោះ លោក Damien Meredith នាយកប្រតិបត្តិក្រុមហ៊ុន Kia Australia បាននិយាយថា ការបន្ថែមនៅម៉ាស៊ីន plug-in hybrid និង​ hybrid  គឺជាសក្ខីភាពមួយចំពោះវឌ្ឍនភាពរបស់ Kia ក្នុងវិស័យអគ្គិសនី។ ទន្ធឹមនឹងនេះ ក្រុមហ៊ុន Kia Australia កំពុងផ្តល់ឲ្យអ្នកប្រើប្រាស់នៅជម្រើសជាច្រើន ដើម្បីរួមចំណែកដល់អនាគត “កាន់តែបៃតង”។

សម្រាប់រថយន្ត Sorento HEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនីចំនួនមួយអាចបង្កើតកម្លាំងបាន ២២៦ សេះ កម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ។ ថាមពលដែលបានផ្គត់ផ្គង់ទៅម៉ូទ័រអគ្គិសនីបានមកពីអាគុយលីចូមអ៊ីយ៉ុងទំហំ ១គីឡូវ៉ាត់ម៉ោង ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ជាមួយកម្រិតស៊ីប្រេង ៥,៣ លីត្រ /១០០ គីឡូម៉ែត្រសម្រាប់ប្រភេទបើកបរដោយកង់ខាងមុខ និង ៥,៨ លីត្រ/១០០ គីឡូម៉ែត្រសម្រាប់ប្រភេទបើកបរដោយកង់ទាំង ៤ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kia ប្រចាំនៅប្រទេសអូស្ត្រាលី នឹងដាក់លក់តែរថយន្ត Sorento ប្រភេទHybrid នេះ សម្រាប់ប្រភេទម៉ូឌែល GT-Line ជាមួយការបំពាក់ស្តង់ដាមកជាមួយ ថាសកង់ទំហំ ១៩អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ, កៅអីពូកស្បែក Nappa អាចលៃតម្រូវបាន ១៤ទិសដៅសម្រាប់កៅអីអ្នកបើកបរ, ឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុច និងដំបូលកញ្ចក់ panoramic sunroof ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! រថយន្ត BMW 7-Series ២០២៣ ដាក់លក់តាមអ៊ីនធឺណេតក្នុងទីផ្សារប្រទេសចិន ក្រោមហេតុផលនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត  BMW បានធ្វើការដាក់បញ្ចេញនៅរថយន្ត BMW 7-Series G70 ទាំង i7 xDrive60L និង ៧៤០L ហើយដាក់លក់ម៉ូដែលទាំងនេះតាមអ៊ីនធឺណេត ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ ទាំង BMW 7-Series និង i7 G70 នៅក្នុងប្រទេសចិន មានអក្សរ “L” តាមឈ្មោះ ជាធម្មតា ម៉ូដែលដែលមានឡូហ្គោ “L” គឺជាប្រភេទបន្ថែមនូវប្រវែងគន្លាតកង់មុខ-ក្រោយវែង។

ទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ 7-Series G70 នៅក្នុងប្រទេសចិន គឺមិនខុសពីម៉ូដែលដែលត្រូវបានដាក់បង្ហាញជាសកលនោះទេ ការដាក់ឈ្មោះនេះគឺគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ជាទូទៅ 7-Series ថ្មីគឺធំជាងស៊េរីចាស់ ដោយមានប្រវែងសរុប ៥ ៣៩១ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៥៤៤ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ៣ ២១៥ ម.ម ។

សម្រាប់អតិថិជនចិនតែងតែចូលចិត្តម៉ូដែលទំនើបៗ ហើយនេះក៏ជាទីផ្សារដ៏សំខាន់សម្រាប់ BMW ដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់តែងតែចង់ផ្គាប់ចិត្តអតិថិជននៅទីនេះ។

គួរឲ្យដឹងថា BMW i7 នឹង​ក្លាយ​ជា​ម៉ូដែលខ្ពស់បំផុតរបស់ BMW ក្នុង​ប្រទេស​ចិន ដោយ​ផ្ដោត​លើ​រថយន្តអគ្គិសនីក្នុង​ទីផ្សារ​នេះ។ ទោះជាយ៉ាងណាក៏ដោយ BMW 7-Series នៅតែដើរតួយ៉ាងសំខាន់ ហើយត្រូវបានណែនាំស្របគ្នាជាមួយនឹងប្រភេទ 740L ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងរថយន្ត BMW 7-Series G70 នៅក្នុងប្រទេសចិនក៏ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបបំផុតដែលត្រូវបានណែនាំដូចជាប្រព័ន្ធប្រតិបត្តិការ iDrive8, កុងទ័រព័ត៌មានរាងជាមុខនាឡិកាទំហំ ១២,៣ អ៊ីញ, អេក្រង់កម្សាន្តកណ្តាលកុងសូល ទំហំ ១៤,៩ អ៊ីញ ឧបករណ៍បំពងសំឡេងម៉ាល Bowers & Wilkins ចំនួន ១៨ចំនុចជាដើម ។ លើសពីនេះ រថយន្តនេះក៏មានអេក្រង់កម្សាន្តទំហំ ៣១,១ អ៊ីញ បំពាក់លើពិដាន កម្រិតភាពច្បាស់ 8K ដែលជាការជំនួសដ៏ល្អសម្រាប់អេក្រង់កម្សាន្តចំនួន ២ ដែលដាក់នៅកៅអីជួរទី២។

លើសពីនេះ BMW បាននិយាយថា ខ្លួននឹងផ្តល់ជូននៅប្រភេទថ្មីនៃ 7-Series ផ្តាច់មុខសម្រាប់ទីផ្សារប្រទេសចិន អាចជាម៉ាស៊ីន ៤ស៊ីឡាំង ធ្វើឲ្យរថយន្តនេះកាន់តែអាចចូលប្រើប្រាស់បានក្នុងអត្រាពន្ធទាបជាងប្រភេទដែលមានម៉ាស៊ីនធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ភ្នំពេញ ហុងដា ដាក់ដំណើរការអគារតាំងបង្ហាញរថយន្តថ្មីនៅលើមហាវិថីព្រះមុនីវង្ស

ក្រុមហ៊ុន ភ្នំពេញ ហុងដា ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលផ្ដាច់មុខនូវរថយន្ត Honda គ្រប់ម៉ូឌែលសេរីចុងក្រោយបង្អស់ដែលមានដូចជា៖ Honda CR-V, Honda CITY, Honda CIVIC និង Honda HR-V។ ស្របតាមកំណើននៃការគាំទ្ររថយន្ត Honda យ៉ាងខ្លាំងក្លា និងដើម្បីបង្កើនភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទស្សនា និងទទួលយកបទពិសោធន៍ដោយផ្ទាល់ជាមួយរថយន្ត Honda គ្រប់ម៉ូឌែល កាលពីថ្ងៃទី០២ ខែឧសភា​ ឆ្នាំ២០២២ កន្លងទៅនេះក្រុមហ៊ុនបានដាក់ដំណើរការអគារតាំងបង្ហាញរថយន្តថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស (ជាប់ខាងជើង ស្តុប 310) ។

ក្នុងការសម្ពោធនេះ ក្រុមហ៊ុន ​​ភ្នំពេញ ហុងដា ក៏បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អបំផុតដោយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកប្រឹក្សាផ្នែកលក់ដែលមានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់។

កាន់តែពិសេស ដើម្បីអបអរសាទរការបើកដំណើរការអគារតាំងបង្ហាញរថយន្តថ្មីនេះ អតិថិជនដែលចូលរួមទស្សនា​​ ឬសាកសួរព័ត៌មានពីរថយន្តនៅសាខាមុនីវង្សនេះនឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនភ្លាមៗ។

រថយន្តហុងដាគឺនៅតែជាជំរើសដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជាសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនិងអាជីវកម្ម ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+