ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំង ១០ នេះ បំពាក់ជាមួយម៉ាស៊ីនតែ ៤ស៊ីឡាំងទេ តែកុំមើលកម្លាំង

[បរទេស] ខាងក្រោមនេះជារថយន្តចំនួន ១០ម៉ូឌែលដែលត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំងដែលទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាមួយថាមពលដ៏ខ្លាំងរបស់វា៖

១) Mercedes-AMG A 45 S: រថយន្ត Mercedes-AMG A 45 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ  turbocharged ទំហំ ៤ស៊ីឡាំង ដែលមានកម្លាំង ៣៧៦ សេះ និងកម្លាំងរមួល ៤៧៥ ញ៉ូតុនម៉ែត្រ ខណៈ A 45 S version មានកម្លាំង ៤២១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី ល្បឿនអតិបរមា ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

២). Mercedes-AMG SL 43៖ រថយន្តនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាម៉ាស៊ីន F1 របស់ SL 43 គឺម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged  ៤ស៊ីឡាំង ជាមួយនឹងបច្ចេកវិទ្យា electric exhaust turbocharger មានកម្លាំង ២៧៥ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤,៩ វិនាទី ជាមួយនឹងល្បឿនអតិបរមា ២៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

៣) Lotus Emira៖ រថយន្ត Lotus Emira ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០​ លីត្រ turbocharged ៤ស៊ីឡាំង ដែលមកពី Mercedes-AMG ដែលចែករំលែកជាមួយម៉ូដែល CLA 45 និង GLA 45 ។ ទោះយ៉ាងណាម៉ាស៊ីននេះ ត្រូវ​បាន​វិស្វករ​របស់​ក្រុមហ៊ុន​កែប្រែ​ដើម្បី​ផលិត​កម្លាំងបាន ៣៦០ សេះ និង​កម្លាំង​រមួល ៤៣០ ញ៉ូតុនម៉ែត្រ។

៤) Porsche 718 Cayman៖ រថយន្ត Porsche 718 Cayman GTS បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០​ លីត្រ turbocharged ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣៥០ សេះ និងកម្លាំងរមួល ៤១៩ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៥ វិនាទី។

៥) Ford Mustang EcoBoost: រថយន្ត Ford Mustang ដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៤៧៥ ញ៉ូតុនម៉ែត្រ។

៦) Audi S3៖ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ៤ស៊ីឡាំង ដែលមានកម្លាំង ៣០៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៨ វិនាទី និងល្បឿនអតិបរិមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៧) Toyota Supra 2.0៖ រថយន្ត Toyota Supra ដំណើរដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ  ៤ ស៊ីឡាំង ផលិតកម្លាំងរហូតដល់ ២៥៤ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥,២ វិនាទី ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៨) Alpine A110៖ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៨ លីត្រ turbocharged  ៤ស៊ីឡាំងដែលមានកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៥ វិនាទី ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៩) Subaru BRZ: រថយន្ត Subaru BRZ បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤ លីត្រ ប្រភេទ naturally aspirated ដែលមានកម្លាំង ២២៨ សេះ និងកម្លាំងរមួល ២៥០ សេះ។

១០) Honda Civic Si: ម៉ូដែលនេះគឺបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០- ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៧ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសចេញលក់ CB400X ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូតូបែបផ្សងព្រេង តម្លៃខ្ទង់ ៦ ពាន់ដល្លារ

[ទីផ្សាបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូឌែល CB400X ស៊េរីឆ្នាំ ២០២២ ប្រភេទចង្កះលេខខ្នាតធំ ជាមួយនឹងរូបរាងកាច ងាយស្រួលជិះធ្វើដំណើរបែបផ្សងព្រេង និង Off-Roads នៅលើទីផ្សារជប៉ុន។

សម្រាប់ម៉ូតូចង្កះលេខ Honda CB400X មានទំហំសរុបប្រវែង ២ ០៩៥, ទទឹង ៨៣០, កម្ពស់  ១ ២៩០, កម្ពស់ពីដីដល់កែប ៨១៩ និងប្រវែងគម្លាតកង់មុខក្រោយ ១ ២១0 មម។ ខណៈដែលទម្ងន់ ១៩៥ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ១៧,៣ លីត្រ។

ហើយរូបរាងម៉ូតូចង្កះលេខ Honda CB400X ទទួលការឌីហ្សាញបែបផ្សងព្រេង និងងាយស្រួលជិះធ្វើដំណើរផ្លូវ Off-Roads ដែលវាបានបំពាក់មកជាមួយនឹងតួរខ្លួនខ្ពស់។ បន្ថែមពីនេះម៉ូតូចង្កះលេខ Honda CB400X ក៏បានបំពាក់នូវរបាំងមុខការពារ, ចង្កៀងមុខ-ក្រោយ LED និងកុងទ័រឌីជីថល LCD ជាដើម។

ម៉ូតូចង្កះលេខ Honda CB400X បានប្រើប្រាស់ម៉ាស៊ីន DOHC ចំណុះ ៣៩៩សេសេ ទំហំ ២ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ដែលផលិតកម្លាំង ៤៦សេះ និងកម្លាំងរមួល ៣៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៦ វគ្គ ។  ហើយកម្រិតនៃការប្រើប្រាសសាំងរបស់ម៉ូតូ Honda CB400X ក្នុង ១លីត្រ អាចជិះបានចម្ងាយរហូតដល់ ៤១ គ.ម។

ម៉ូតូចង្កះលេខ Honda CB400X ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៦ ៥២៨ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Dio ស៊េរីឆ្នាំ២០២២ ចេញលក់លើទីផ្សារប្រទេសជប៉ុនផ្លូវការ

[ទីផ្សារបរទេស] ម៉ូតូ Honda Dio ស៊េរីឆ្នាំ ២០២២ ត្រូវបានប្រកាសចេញលក់ជាផ្លូវការហើយ នៅក្នុងប្រទេសជប៉ុន ជាមួយនឹងរូបរាងស្អាត ម៉ាស៊ីនថ្មី និងងាយស្រួលជិះធ្វើដំណើរតាមទីជិត និងឆ្ងាយ។

រូបរាងម៉ូតូ Scooter នេះរចនាទ្បើងបែបស្ព័រ ដោយបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធសោរ Smart-Key ជាដើម។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន និងធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤,៩ លីត្រផងដែរ។

សម្រាប់ម៉ូតូ Scooter នេះបានបំពាក់ម៉ាស៊ីន ePS+ 4 valve SOHC ចំណុះ ១០៩សេសេ, ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ៨,៧សេះ, កម្លាំងរមួល ៩,០ញ៉ូតុនម៉ែត្រ និងប្រើប្រាស់ប្រព័ន្ធប៊ិច FGM-Fi ដើម្បីជួយកាន់បន្ថយការស៊ីសាំង។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២ លីត្រ អាចជិះបានចម្ងាយជិត ១០០ គ.ម ។

សូមបញ្ជាក់ថាម៉ូតូ Honda Dio ស៊េរីឆ្នាំ ២០២២ មិនទាន់បានបញ្ជាក់អំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចដំណឹងមកថា Mazda CX-70 នឹងប្រើម៉ាស៊ីន Hybrid ៤ស៊ីឡាំង ផ្តោតខ្លាំងលើការសន្សំសាំង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Mazda កំពុងតែបោះបង់រថយន្ត Sedan និង Coupe ចោល ដើម្បីបញ្ចេញនូវ SUV ប្រណីតថ្មីចំនួន ៥ ម៉ូដែល រួមទាំង Mazda CX-70 ផងដែរ។

អ្វីដែលជាដំណឹងធំនោះគឺ Mazda CX-70 នឹងប្រើគ្រោងឆ្អឹង scalable rear-wheel-drive architecture ថ្មី ដែលគាំទ្រជាមួយនឹងម៉ាស៊ីនទំហំ ៦ស៊ីឡាំង ប៉ុន្តែយោងតាមឯកសារប៉ាតង់ ដែលបានចុះជាមួយនឹងការិយាល័យប៉ាតង់អាមេរិក US Patent and Trademark Office បានបង្ហាញថា CX-70 ក៏នឹងមានជម្រើសម៉ាស៊ីន Hybrid ទំហំ ៤ស៊ីឡាំង ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ាស៊ីន Hybrid ទំហំ ៤ស៊ីឡាំងនេះ នឹងដើរតួជាប្រភេទ Base Model ប៉ុណ្ណោះ ខណៈម៉ាស៊ីនទំហំ ៦ស៊ីឡាំង នឹងដើរតួជា Top Model។

គួរឲ្យដឹងដែរថា រថយន្ត Mazda CX-60 ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ជាមួយប្រព័ន្ធ plug-in electric system មានកម្លាំង ៣២២សេះ ប៉ុន្តែ CX-70 ប្រើម៉ាស៊ីន Hybrid នឹងមានកម្លាំងតិចជាងនេះបន្តិច ដើម្បីផ្តោតទៅលើការសន្សំសំចៃប្រេងសាំង ខណៈប្រភេទម៉ាស៊ីនធំ នឹងមានកម្លាំងខ្លាំងជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai i30 N Drive-N Limited Edition ទើបចេញថ្មី ប្រើយ៉ាន់ពណ៌ទង់ដែង ផលិតតែ ៨០០គ្រឿងគត់

ក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មី ហៅថា Hyundai i30 N Drive-N Limited Edition ដែលនឹងផលិតមានចំនួនកំណត់ ត្រឹមតែ ៨០០គ្រឿងប៉ុណ្ណោះ។

រថយន្តថ្មីនេះ ទទួលបានការអាប់ដេតរូបរាងខាងក្រៅយ៉ាងពិសេស ជាពិសេសគឺការបំពាក់យ៉ាន់កង់ពណ៌ទង់ដែង ប៉ុន្តែមិនមានការអាប់ដេតលើផ្នែកកម្លាំង ឬ សាក់ស៊ី អ្វីឡើយ។

i30 N Drive-N Limited Edition ជារថយន្តប្រភេទ hatchback ទ្វារ៥ ដែលផ្តល់ជម្រើសពណ៌ចំនួន ២ គឺ ខ្មៅ Phantom Black និង ស Serenity White Pearl ហើយរំលេចជាមួយយ៉ាន់កង់ពណ៌ទង់ដែង dark bronze matte finish ទំហំ ១៩អ៊ីញ ជាប្រភេទ forged alloy។

ក្រៅពីនោះ វាក៏មានហាយឡាយតែម Drive-N ពណ៌ក្រហមលាយទង់ដែង នៅផ្នែកខាងក្រោមនៃតួរថយន្ត ព្រមទាំងលេខ GPS coordinates នៃទីលាន Nürburgring-Nordschleife ដែលជាកន្លែងរថយន្ត Hyundai N ត្រូវបានអភិវឌ្ឍទៀតផង។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងវិញ វាក៏មានប្រើកាំម្ញី រំលេចដោយថ្នេរដេរពណ៌ក្រហមលើដៃចង្កូត, ចង្កឹះលេខ, កន្លែងដាក់ដៃ និង ហ្វ្រាំងដៃ, ខ្សែក្រវ៉ាត់ពណ៌ក្រហម, ប៊ូតុង N ពណ៌ក្រហម, កម្រាលជើងពិសេស និង កៅអី N Light Seats ផងដែរ។ អ្វីដែលជា Option ស្តង់ដាររួចមាន ដំបូលកញ្ចក់, អេក្រង់កម្សាន្ត touchscreen ទំហំ ១០,២៥អ៊ីញ, ដែកទប់លំនឹងនៅខាងក្រោយ rear stiffness bar ព្រមទាំងប្រព័ន្ធ Hyundai Smart Sense suite of ADAS ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Hyundai i30 N Drive-N Limited Edition ថ្មីនេះនៅតែប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ប្រភេទ T-Gdi ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ និងកម្លាំងរមួល ៣៩២ញ៉ូតុនម៉ែត្រ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខដៃ ៦វគ្គ ឬ លេខអូតូ ៨វគ្គ។ បន្ថែមពីនេះ វាក៏មានមុខងារ N Power Shift, N Grin Shift និង N Track Sense Shift ដើម្បីជួយឲ្យដំណើរការរបស់វា កាន់តែប្រសើរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បីខែដំបូង ឡានអគ្គិសនីជាង ២០ម៉ឺនគ្រឿងនៅអាមេរិករកឃើញម្ចាស់ថ្មី

[ទីផ្សារបរទេស] រថយន្តអគ្គិសនីជាង ២០ម៉ឺនគ្រឿង បានលក់ចេញលើទីផ្សារអាមេរិកខាងជើង នៅក្នុងអំឡុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដែលបានបង្កើតជាកំណត់ត្រាលក់ថ្មីមួយមិនធ្លាប់មានសម្រាប់ទីផ្សារនេះ។

កំណត់ត្រាថ្មីនេះបានបញ្ជាក់ច្បាស់ណាស់ពីភាពវិជ្ជមាននៃទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកទាំងមូលនៅត្រូវបានកាន់កាប់ចំណែកធំដោយក្រុមហ៊ុនរថយន្ត Tesla និងទីផ្សារនៃរដ្ឋកាលីហ្វ័រញ៉ា។ តាមទិន្នន័យរបស់ CEC បានបង្ហាញថានៅសហរដ្ឋអាមេរិក​បាន​កត់ត្រាពីការដឹកជញ្ជូនរថយន្តអគ្គិសនីជាង ២០៨ ០០០គ្រឿង នៅត្រីមាសដំបូង។

ការកើនឡើងនៃចំនួនលក់រថយន្តអគ្គិសនី អាចមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ក៏ដូចជាការផ្សព្វផ្សាយពីរថយន្តអគ្គិសនីយ៉ាងទូលំទូលាយក្នុងកម្មវិធី Super Bowl កាលពីដើមឆ្នាំ ក៏បានចូលរួមចំណែកជម្រុញឲ្យពលរដ្ឋងាកមកចាប់អារម្មណ៍រថយន្តប្រភេទនេះផងដែរ។

គួរដឹងដែរថា រដ្ឋកាលីហ្វ័រញ៉ាតែមួយ បានក្ដោបក្ដាប់ចំណែកលក់នៃរថយន្តអគ្គិសនីសរុបចំនួន ៣៩% ដែលស្មើ​នឹងរថយន្ត ៨១ ២៩២គ្រឿង ដែលចំនួនលក់នេះទៀតសោតមានការកើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ កត្តាដែលធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ាមានទំហំទិញរថយន្តអគ្គិសនីច្រើនជាងគេ គឺដោយសារតែរដ្ឋនេះមានការគាំទ្រលើការទិញរថយន្តអគ្គិសនី តាមរយៈការឧបត្ថម្ភប្រាក់ជំនួយដែលច្រើនលើសពីរដ្ឋដទៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីបើកបានឆ្ងាយជាងគេទាំង១០ មានតែមួយប៉ុណ្ណោះស៊ូដល់ ៨០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] រថយន្តអគ្គិសនីបានក្លាយជារថយន្តដែលកាន់តែពេញនិយមខ្លាំង ដោយមានម៉ូដែលថ្មីបានចេញលក់ជាបន្តបន្ទាប់ដើម្បីដណ្ដើមយកទីផ្សារដែលកំពុងរីកចម្រើនខ្លាំងមួយនេះ។ រថយន្តជំនាន់ថ្មីដែលចេញកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ដល់ចម្ងាយបើកបរកាន់តែឆ្ងាយ ហើយថែមទាំងសាកភ្លើងឆាប់ពេញទៀតផង។ ខាងក្រោមនេះជារថយន្តអគ្គិសនីដែលបើកបានឆ្ងាយជាងគេ នៅក្នុងឆ្នាំ២០២២ ៖

១. Lucid Air Dream Edition បើកបរបានចម្ងាយប្រមាណ ៨៣៧គីឡូម៉ែត្រ

២. Tesla Model S Long-Range បើកបរបានចម្ងាយប្រមាណ ៦៥២គីឡូម៉ែត្រ 

៣. Rivian R1T Quad-Motor AWD បើកបរបានចម្ងាយប្រមាណ ៦៤៤គីឡូម៉ែត្រ

៤. Tesla Model 3 Long Range AWD បើកបរបានចម្ងាយប្រមាណ ៥៧៦គីឡូម៉ែត្រ

៥. Mercedes EQS 450+ បើកបរបានចម្ងាយប្រមាណ ៥៦៣គីឡូម៉ែត្រ


៦. Tesla Model X បើកបរបានចម្ងាយប្រមាណ ៥៦០គីឡូម៉ែត្រ

៧. Tesla Model Y Long Range AWD បើកបរបានចម្ងាយប្រមាណ ៥៣១គីឡូម៉ែត្រ

៨. GMC Hummer EV Edition 1 បើកបរបានចម្ងាយប្រមាណ ៥២៩គីឡូម៉ែត្រ

៩. BMW iX xDrive 50 បើកបរបានចម្ងាយប្រមាណ ៥២១គីឡូម៉ែត្រ

១០. Rivian R1S Quad-Motor AWD បើកបរបានចម្ងាយប្រមាណ ៥០៩គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tundra Capstone ២០២២ ​ជា​រថយន្តភីកអាប់ដ៏​ប្រណិត ត្រៀមចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការដាក់បញ្ចេញរថយន្ត Toyota Tundra Capstone ដែលជារចនាឡើងផ្តោតឡើងលើប្រណិតភាព ដែលនឹងប្រកួតប្រជែងជាមួយគូប្រជែងដូចជា GMC Sierra Denali សម្រាប់ទីផ្សារសហរដ្ឋអាមេរិកនាពេលខាងមុខ។

រថយន្ត Toyota Tundra Capstone បានរចនា​ល្អ​ប្រណីតជាមួយ​នឹង​ក្រូម៉េ ដូចជាកញ្ចក់ក្តោប ថាសកង់​ទំហំ ២២ អ៊ីញ​ដែលកង់ទំហំធំមិនធ្លាប់មាននៅលើរថយន្ត Tundra ប៉ាណាខាង​មុខរចនាឡើងពិសេសរំលេចជាមួយ​ក្រូម៉េ ឡូហ្គោ TUNDRA នៅ​ទា្វរខាង​ក្រោយ ហើយក៏មានការតុបតែងក្រូម៉េជាច្រើននៅជុំវិញតួខ្លួនផងដែរ។

ចំពោះនៅខាងក្នុងកាប៊ីនត្រូវបានតុបតែងដ៏ប្រណិតជាមួយនឹងកៅអីស្បែកពណ៌ស និងខ្មៅ ជាមួយនឹងប្រព័ន្ធកំដៅនិងខ្យល់ទាំង២ជួរ ផ្ទៃខាងក្នុងតុបតែងដោយឈើប្រណិតភាពត្រូវបានបំពាក់ដោយ Dark American Walnut នៅលើផ្ទៃតាប្លូ ទ្វារ និងកុងសូលកណ្តាល, ដំបូលបើកបែប Panoramic moonroof, កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត multimedia ទំហំ ១៤ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយពុំបាច់ប្រើខ្សែ កញ្ចក់មើលខាងក្រោយឌីជីថល ឧបករណ៍បំពងសំឡេងដ៏ប្រណិត ១២ចំនុច ម៉ាក JBL។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota Tundra Capstone ដំណើរការដោយម៉ាស៊ីនមានពីរជម្រើសរួមមាន ម៉ាស៊ីនចំណុះ ៣,៥ លីត្រ  twin-turbo V6 ផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ  ខណៈពេលដែល ដំណើរការដោយម៉ាស៊ីនថ្មី i-Force Max ប្រភេទ hybrid ចំណុះ ៣,៥​ លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី១ ដែលរួមញ្ចូលគ្នាអាចបង្កើតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Tundra Capstone អាចផ្ទុកទម្ងន់បាន ៦៧៤ គីឡូក្រាម និងសមត្ថភាពអូសសណ្តោង ៤ ៦៩០ គីឡូក្រាម។ ក្នុងនោះ Toyota ក៏បានភ្ជាប់មកជាមួយកញ្ចប់បច្ចេកវិទ្យាអូសសណ្តោង ដែលរួមមាន Trailer Back Guidance និង Straight Path Assist អតិថិជនក៏អាចជ្រើសរើសប្រព័ន្ធ Adaptive Variable Suspension ដែលកែតម្រូវកម្លាំងសើមដោយផ្អែកលើស្ថានភាពផ្លូវផងដែរ។

ជាមួយគ្នានេះ រថយន្ត Tundra នឹងត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថភាព Toyota Safety Sense 2.5 ដូចជាប្រព័ន្ធជំនួយអ្នកបើកបរចុងក្រោយបំផុត TSS 2.5 ប្រព័ន្ធ automatic emergency braking, ប្រព័ន្ធ pedestrian and cyclist detection system, blind spot display system rear traffic warning system, automatic high beam system Adaptive cruise control active traffic display system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងនឹងបើកដំណើរការរោងចក្រឡើងវិញនៅ Changchun ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបើកដំណើរការឡើងវិញនូវរោងចក្របណ្តាក់ទុនរួមគ្នានៅទីក្រុង Changchun ប្រទេសចិន ស្របពេលដែលវិធានការបិទទីក្រុងរបស់ប្រទេសចិនត្រូវបានបន្ធូរបន្ថយ។

ក្នុងនោះដែរមានរបាយការណ៍មួយដែលបានមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គ្រោងនឹងបន្តប្រតិបត្តិការធម្មតាវិញនៅថ្ងៃពុធ។

សម្រាប់ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះរហូតដល់ ១១.៧ ភាគរយនៅក្នុងខែមីនាធៀបនឹងឆ្នាំមុន។ បន្ទាប់ពីប្រទេសចិនបានបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Omicron ដែលឆ្លងខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen នឹងពឹងផ្អែកលើបន្ទះឈីប Qualcomm សម្រាប់បច្ចេកវិទ្យាបើកបរដោយ​ស្វ័យ​ប្រវត្តិ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានប្រកាសថាខ្លួននឹងបង្កើតដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុនផលិត​បន្ទះ​ឈីប​របស់​អាមេរិក Qualcomm ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Volkswagen និង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Qualcomm របស់​អាមេរិក នឹងចុះកិច្ចព្រមព្រៀងដំណើរការជាមួយគ្នារហូតដល់ឆ្នាំ ២០៣១ ។ នេះ​បើ​តាម​កាសែត​អាល្លឺម៉ង់ Handelsblatt រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ។

បន្ថែមពីកាសែត​អាល្លឺម៉ង់ Handelsblatt បានបន្តទៀតថា ក្រុមហ៊ុនផលិតរថយន្ត Volkswagen នឹងប្រើប្រាស់ប្រព័ន្ធនៅលើបន្ទះឈីប (SoC) របស់ក្រុមហ៊ុន Qualcomm ដែលបង្កើតឡើងជាពិសេសសម្រាប់ការបើកបរដោយស្វ័យប្រវត្តិលើគ្រប់ម៉ាករថយន្តទាំងអស់ទូទាំងពិភពលោកចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

គួររលឹកផងដែរថាក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់អាល្លឺម៉ង់នេះនឹងចំណាយទឹកប្រាក់ប្រមាណជាង ១ ពាន់លានអឺរ៉ូ ទៅលើគម្រោងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+