ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមែនគឺល្អណាស់! Tesla មានគម្រោងផលិតរថយន្ត Model 2 ​ជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​របស់ខ្លួន​ ជាមួយតម្លៃខ្ទង់ ​២មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla មានគម្រោងផលិតរថយន្ តTesla Model 2 ដែល​ជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​ថ្មី​របស់​ម៉ាក​យីហោ ជាម៉ូដែលទាបបំផុតរបស់ក្រុមហ៊ុន Tesla រំពឹងថានឹងមានតម្លៃ ២៥ ០០០ ដុល្លារ ។

យោងតាមគេហទំព័រ Kolesa  បង្ហាញយើងនៅរូបភាព render ដែលបង្ហាញកាន់តែច្បាស់។ ទោះបីជាវាគ្រាន់តែជាការរំពឹងក៏ដោយ រថយន្តនេះគឺជាប្រភេទ hatchback ។ ដោយមានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងរថយន្ត Model 3 និងមានបំពាក់ជាមួយចង្កៀងមុខបញ្ឈរ ចង្កៀងក្រោយរាងអក្សរ Y នៅសងខាងមានចំណុចទាញទ្វារបិទបើក ប៉ុន្តែការរចនារបស់ Tesla ត្រូវបានរក្សាទុក។

គួរឲ្យដឹងថា មិនមានព័ត៌មានសម្អិតច្រើនអំពី Tesla ខា្នតតូចជាងនេះទេ ដែល Tesla មិនទាន់បង្ហាញនៅឡើយទេ ដោយក្នុងនោះ Tesla រំពឹងថា អាចប្រើកញ្ចប់អាគុយទំហំ ៤០ ដល់ ៥០ គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយប្រហែលពី ៤០២ គីឡូម៉ែត្រ ដល់ ៤៦៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

ទន្ទឹមនឹងនេះ មានពាក្យចចាមអារ៉ាមថា Tesla មានគំរូដើមនៃអគ្គិសនីខ្នាតតូចនេះរួចហើយនៅក្នុងប្រទេសចិន។ ការផលិតរថយន្តសាកល្បងដំបូងអាចចាប់ផ្តើមនៅចុងឆ្នាំ ២០២១ ស្របតាមគោលដៅនៃការដាក់បញ្ចេញនៅឆ្នាំ ២០២៣ របស់លោក Elon Musk ។

ទោះបីជាយ៉ាងនេះក្តី លោក Elon Musk បានបង្ហើបថានឹងមិនមានរថយន្តថ្មីនៅឆ្នាំនេះទេ ហើយពន្យារពេលការផលិត Tesla Cybertruck ពីដើមឆ្នាំ ២០២៣ និង Tesla Semi ហើយសម្រាប់ Tesla Roadster ក៏មិនមានឱកាសចេញលក់ដែរ។

ប្រសិនបើរថយន្តនេះបានផលិតពិតមែន នោះ Tesla Model 2 នឹងមានទំហំប្រហាក់ប្រហែលនឹង VW ID.3 និង Nissan Leaf ដែលជារថយន្ត Renault 4 ដែលដំបូងឡើយផ្តោតលើអតិថិជនអឺរ៉ុប និងចិន ហើយត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ២៥ ០០០ ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូយមែន! ឡានអគ្គិសនីសុទ្ធ Toyota bZ4X ត្រៀមដាក់លក់នៅប្រទេស២នេះ ក្នុងទីផ្សារអាស៊ីអាគ្នេយ៍

[ទីផ្សារបរទេស] កាលពីចុងឆ្នាំមុន កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ហើយត្រៀមនឹងដាក់លក់នៅលើទីផ្សារជាច្រើនជុំវិញពិភពលោក ដោយដំបូងគេនៅក្នុងប្រទេសជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិក។ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏កំពុងរៀបចំដាក់បង្ហាញ bZ4X នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃនៅចុងឆ្នាំនេះ និងប្រទេសម៉ាឡេស៊ីឆ្នាំក្រោយ។

យោងតាមគេហទំព័រ ​​Headlight បានឲ្យដឹងថា Toyota bZ4X នឹងបង្ហាញខ្លួននៅក្នុងប្រទេសថៃនៅចុងឆ្នាំនេះ។ លើសពីនេះ មានព័ត៌មានថា Toyota បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលថៃ លើការជួយឧបត្ថម្ភរថយន្តអគ្គិសនី ដូច្នេះម៉ូដែល bZ4X នឹងត្រូវលក់ក្នុងតម្លៃក្រោម ៥៨ ១៩៣ ដុល្លារ ដែលជាតម្លៃប្រហាក់ប្រហែលនឹងទីផ្សារអង់គ្លេស ៥២ ៧៤៥ ដុល្លារ និងថ្លៃជាងក្នុងទីផ្សារសហរដ្ឋអាមេរិក ៤២ ០០០ ដុល្លារ និងជប៉ុន ៤៦ ២៣០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា រថយន្ត Toyota bZ4X ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Toyota New Global Architecture (e-TNGA) ដែលជាគ្រោងឆ្អឹងរថយន្តអគ្គិសនីដែលបង្កើតឡើងដោយក្រុមហ៊ុន Subaru និងស្រដៀងទៅនឹងម៉ូដែល Subaru Solterra ។ លើសពីនេះ Toyota bZ4X ក៏ចែករំលែកបច្ចេកវិទ្យាជាច្រើនពីម៉ូដែល Solterra ដែលជា X-Mode ជាមួយ Grip Control សម្រាប់ប្រភេទ AWD ដែលជួយបង្កើនការបើកបរលើផ្លូវរអិលជាដើម។

គួរឲ្យដឹងថា រថយន្តអគ្គិសនីនេះមាន ២ប្រភេទ រួមទាំងប្រភេទបើកបរដោយកង់មុខជាមួយនឹងម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ។ ខណៈ ប្រភេទបើកបរដោយកង់ទាំងបួនមានភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ។

សម្រាប់ម៉ូដែលទាំង២នេះ ភ្ជាប់មកជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង បើករបានចម្ងាយ ៥១៦ គីឡូម៉ែត្រនៅលើប្រភេទបើកបរដោយកង់ទាំងបួន និងបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រនៅលើប្រភេទបើកបរដោយកង់មុខ ក្នុងការសាកថ្មម្តង គាំទ្រឆ្នាំងសាកលឿន អាចសាកបាន ៨០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ច្បាស់ៗថា ការពិតភីកអាប់អគ្គិសនី F-150 Lightning ខ្លាំងជាងអ្វីដែលបានបង្ហាញពីមុនមក

នៅពេលក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់អគ្គិសនី F-150 Lightning ស៊េរីឆ្នាំ២០២២ កាលពីឆ្នាំមុន ក្រុមហ៊ុនបានប៉ាន់ស្មានថា ប្រភេទម៉ូទ័រភ្លោះ standard-range អាចបង្កើតកម្លាំងបានសរុប ៤២៦សេះ ខណៈប្រភេទ extended-range អាចបង្កើតកម្លាំងបាន ៥៦៣សេះ។

ឥឡូវនេះ ស្របពេលដែលភីកអាប់ខាងលើបាននិងកំពុងតែចូលសង្វាក់ផលិតកម្ម ក្រុមហ៊ុន Ford បានទម្លាយឲ្យដឹងថា វាមានកម្លាំងខ្លាំងជាងតួលេខខាងលើ ដែលបានបង្ហាញពីមុនមកទៅទៀត។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការពិតប្រភេទ standard-range អាចផលិតកម្លាំងបាន ៤៥២សេះ ខ្លាំងជាងការអះអាង ពីមុន ២៦សេះ ខណៈប្រភេទ extended-range ក៏ខ្លាំងជាងដែរ គឺ ៥៨០សេះ ខ្លាំងជាង ១៧សេះ។

ថ្វីបើកម្លាំងរមួលមិនបានផ្លាស់ប្តូរ ពោលគឺស្ថិតនៅ ១ ០៥១ញ៉ូតុនម៉ែត្រទាំងពីរប្រភេទ ប៉ុន្តែទម្ងន់ដឹក payload របស់វាបានកើនឡើង ១០៧គីឡូក្រាម ដល់ ១ ០១៤គីឡូក្រាម។

សូមបញ្ជាក់ថា រថយន្ត Ford F-150 Lightning ឆ្នាំ២០២២ មានចម្ងាយបើកបរសរុប ៣២០ម៉ាយ៍ ឬ ៥១៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤វិនាទីជាងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ចេញឡានវ៉ែនខ្នាតតូច T-Class ថ្មី អ្នកមានគ្រួសារសមាជិកច្រើន ធានាត្រូវចិត្ត

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្តប្រភេទវ៉ែនខ្នាតតូចថ្មី ហៅថា Mercedes-Benz T-Class។

រថយន្ត Mercedes-Benz T-Class មានប្រវែង ៤ ៤៩៨មីល្លីម៉ែត្រ, ទទឹង ១ ៨៥៩មីល្លីម៉ែត្រ, កម្ពស់ ១ ៨១១មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧១៦មីល្លីម៉ែត្រ។

T-Class ចែកចេញជា ២ Option គឺ T-Class Style និង T-Class Progressive ដោយក្នុងនោះមានបំពាក់កុងទ័រទំហំ ៥,៥អ៊ីញ ព្រមទាំងអេក្រង់កម្សាន្ត Touchscreen ៧អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto។ វាក៏មានបំពាក់ពោងសុវត្ថិភាព ៧គ្រាប់ និងប្រព័ន្ធជំនួយការបើកបរ ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Mercedes-Benz T-Class មានទាំងជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត។ ចំពោះជម្រើសម៉ាស៊ីនម៉ាស៊ូតមានម៉ូដែល T160d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ កម្លាំង ៩៤សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ និង T180d កម្លាំង ១១៤សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ។

ចំណែកឯជម្រើសម៉ាស៊ីនសាំងវិញមាន T160 ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៣លីត្រ កម្លាំង ១០១សេះ និងកម្លាំងរមួល ២០០ញ៉ូតុនម៉ែត្រ និង T180 កម្លាំង ១២៩សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ។ គ្រប់ជម្រើសម៉ាស៊ីនរបស់វាទាំងអស់ប្រើជាមួយប្រអប់លេខដៃ ៦វគ្គ ប៉ុន្តែក៏មាន Option លេខអូតូ ៧វគ្គ DCT ហើយប្រើប៉ុងមួយ។

រថយន្ត Mercedes-Benz T-Class នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ខ្ទង់ ៣២ ០០០ដុល្លារឡើងទៅ សម្រាប់ទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លុយចំណេញ Mercedes កើនឡើងនៅត្រីមាសទីមួយ ទោះជួបវិបត្តិខ្វះឈីប និងវិបត្តិសង្គ្រាម

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានចេញផ្សាយរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសដំបូងនៃឆ្នាំ២០២២ ដែលទទួលបានលទ្ធផលវិជ្ជមានគួរកត់សម្គាល់ទោះបីប្រឈមនឹងវិបត្តិខ្វះខាតឈីប និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី។

ក្នុងនោះដែរ Mercedes-Benz Car បានកើនឡើងប្រាក់ចំណេញ ១៦,៤% នៅត្រីមាសទីមួយនៃឆ្នាំ២០២២ ខណៈដែល Mercedes-Benz Vans បានកើនឡើងប្រាក់ចំណេញចំនួន ១២,៦% ផងដែរ។ ដោយឡែកប្រាក់ចំណូលមុនគិតពន្ធគឺមានការកើនឡើង ១១% ដែលមានចំនួន ៥,៤៦ពាន់លានដុល្លារ កើនពីប្រាក់ចំណេញ ៤,៩៣ពាន់ដុល្លារ ដែលរកបានកាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។

ក្រោយពីប្រទេសរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្រុមហ៊ុន Mercedes បានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងការផ្អាកនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី ហើយការផលិតរថយន្តរបស់ក្រុមហ៊ុនមួយចំនួននៅរុស្ស៊ីក៏បានបន្តផ្អាកមកទល់បច្ចុប្បន្នផងដែរ។

គួរដឹងថា Mercedes នាពេលបច្ចុប្បន្ននេះកំពុងតែផ្ដោតលើការពង្រីកសែស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួន ហើយការសម្រុកប្រកាសចេញរថយន្តអគ្គិសនីជាសកលលោក ទំនងជាជួយបង្កើនប្រាក់ចំណេញបានកាន់តែច្រើននៅក្នុងឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan ប្រណីតផុតលេខរបស់ BMW ទាំងប្រភេទសាំង និងអគ្គិសនីសុទ្ធ លក់តម្លៃដូចគ្នានៅប្រទេសមួយនេះ

[ទីផ្សារបរទេស] នៅទីផ្សារសហរដ្ឋអាមេរិកក៏ដូចជាទីផ្សារមួយចំនួនទៀត រថយន្ត BMW i7 និងរថយន្ត BMW 7-Series បានដាក់លក់ក្នុងតម្លៃខុសគ្នា ប៉ុន្តែនៅប្រទេសកាណាដាឯណោះវិញ រថយន្តទាំងពីរបានដាក់លក់ក្នុងតម្លៃដូចគ្នាបេះដាក់តែម្ដង។

ជាក់ស្ដែងរថយន្ត BMW i7 xDrive60 និងរថយន្ត BMW 760i xDrive មានដាក់លក់ក្នុងតម្លៃប្រមាណ ១១៤ ៥០៥ដុល្លារ នៅទីផ្សារប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយរបស់ Autonews Canada។ ដោយឡែកនៅសហរដ្ឋអាមេរិក BMW i7 xDrive60 មានតម្លៃចាប់ពី ១១៩ ៣០០ដុល្លារ និង BMW 760i xDrive មានតម្លៃ ១១៣ ៦០០ដុល្លារ។

គួរដឹងថា i7 xDrive60 មានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះដែលអាចផលិតកម្លាំងបាន ៥៣៦សេះ ចំណែកឯរថយន្ត 760i xDrive មានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៣៦សេះ ដូចគ្នា។ យ៉ាងណាក្ដី ការស្ទុះពី ០ ដល់ ១០០គ.ម/ម៉ រថយន្តប្រើម៉ាស៊ីនសាំងប្រើពេល ៤,២វិនាទី ឯរថយន្តអគ្គិសនីវិញប្រើពេល ៤,៥វិនាទី។

ក្រៅពីប្រភេទ 760i xDrive នៅសហរដ្ឋអាមេរិករថយន្ត BMW 7-Series ក៏មានជាប្រភេទ 740i xDrive ផងដែរដែលមានតម្លៃចាប់ពី ៩៣ ៣០០ដុល្លារ ដែលចាប់ផ្ដើមលក់លើទីផ្សារក្នុងត្រីមាសទីបួន នៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាម៉ូតូពិតជាសាកសមសម្រាប់ការធ្វើដំណើររបស់អ្នកជំនួញគ្រប់រូប?

តើអ្នកធ្លាប់ស្ថិតក្នុងការកកស្ទះចរាចរណ៍ខ្លាំងនៅពេលធ្វើដំណើរ សម្រាប់ការប្រជុំបន្ទាន់ ឬករណីស្រដៀងគ្នានេះដែររឺទេ? ប្រាកដណាស់អ្នកនឹងធ្លាប់ប្រសិនបើអ្នកប្រើប្រាស់រថយន្តច្រើនជាងម៉ូតូ! ចាប់ផ្តើមសន្សំពេលវេលារបស់អ្នក ជាមួយនឹងការធ្វើដំណើរលឿន និងឆ្លាតវៃបំផុតនៅថ្ងៃនេះ! ក្នុងនាមជាអ្នកជំនួញមួយរូបអ្នកគួរតែជ្រើសរើសមធ្យោបាយធ្វើដំណើររហ័សនិងសមរម្យព្រោះតែនេះក៏ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកហើយក៏បានជះឥទ្ធិពលទៅលើតួនាទីរបស់អ្នកផងដែរ។ បើសិនជាអ្នកចង់បានម៉ូតូធុនល្មមដែលមានភាពងាយស្រួលក្នុងការបើកបរអ្នកអាចចាប់ផ្តើមជាមួយម៉ូតូ scooter 110cc ដែលមានច្រើនពណ៍ស្អាតៗសម្រាប់ជ្រើសរើស! ឧទាហរណ៍ Scoopy Prestige ថ្មីជាម៉ូឌែលដែលមានការឌីស្សាញជាមួយម៉ូដស្ទីគ័រ ឡូហ្គោ និងនិមិត្តសញ្ញាពណ៌មាសថ្មី ដែលមានតែមួួយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជាអ្នកគាំទ្រ GPX អ្នកប្រហែលជាលង់ស្រឡាញ់ជាមួយ GPX Drone 150cc ស៊េរីឆ្នាំ ២០២២ ជាមួយភាពទាក់ទាញ ហើយអង្រួនចិត្តរបស់អ្នកសម្រាប់រូបរាង ADV របស់វា ដែលមាន ៤ ពណ៌ដូចជា Midnight blue, urban white, vibe orange និង energic red។

ជាការពិតណាស់ប្រសិនបើអ្នកស្ថិតក្នុងមុខងារមួយដែលមានតំណែងធំ ជួបនិងមនុស្សច្រើន ជារឿងដ៏ល្អប្រសើរ ប្រសិនបើអ្នកជ្រើសរើសសម្ភារៈដែលផ្តល់ឲ្យអ្នកនូវរូបរាងដ៏ទាក់ទាញ និងមានឥទ្ធិពលជាជាងគ្រាន់តែធ្វើតាមនិន្នាការរឺទំនោរមួយឆាវ? អ្នកជំនួញដែលស្វែងរករបស់មានតម្លៃ និងរក្សាភាពបែប classic ពួកគេនឹងរើសយកម៉ូតូ Royal Enfield Classic 350cc ឬ Meteor 350cc ដែលទាំងពីរនេះសុទ្ធតែជាប្រភេទ city cruiser ដែលជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកបានយ៉ាងងាយស្រួល។ ប្រសិនបើអ្នកធ្លាប់បើកសាកល្បងជាមួយនិង Meteor 350cc អ្នកនឹងពេញចិត្តចំពោះរូបរាងទាំងមូលរបស់វា ក៏ដូចជាកន្លែងអង្គុយសម្របខ្លួន សមត្ថភាពនៃហ្វ្រាំង ថាមពលខ្លាំង ជាពិសេសកម្ពស់កៅអីដល់ទៅ ៧៦៥ ម.ម ដែលធានាបាននូវទីតាំងបើកបរប្រកបដោយទំនុកចិត្តរបស់អ្នកបើកបរ។ លើសពីនេះ ម៉ាស៊ីន 350cc មានភាពរលូន និងប្រសិទ្ធភាពនៃហ្រ្វាំង អនុញ្ញាតឱ្យមានភាពងាយស្រួលខ្លាំងក្នុងចរាចរណ៍ និងធ្វើដំនើរប្រកបដោយសុវត្ថិភាព។ ប្រសិនបើអ្នកបើកបរធ្វើដំណើរជាមួយដៃគូអាជីវកម្មរបស់អ្នក អ្នកដែលអង្គុយនៅខាងក្រោយដែលមានកន្លែងសម្រាប់ផ្អែកខ្នងជាមួយទ្រនាប់ពូកសម្រាប់អ្នកដំណើរ ដែលបំពាក់ដោយពូកស្បែក Meteor Stellar & Supernova។

Royal Enfield Meteor 350cc
Royal Enfield Classic 350cc
Royal Enfield Classic 350cc

ទន្ទឹមនឹងនេះ ប្រសិនបើអ្នកស្វែងរកម៉ូឌែលដែលមានម៉ាស៊ីនដែលធំជាងនេះ… អ្នកក៏អាចពិចារណាជ្រើសរើសនៅ Interceptor 650cc ដែលជាម៉ូតូ café racer ដែលរឹតតែស័ក្តិសមសម្រាប់ជជែកគ្នាលេងញាំកាហ្វេចុងសប្តាហ៍ និងពិភាក្សាធុរកិច្ចជំនួញសម្រាប់អាជីវកម្ម។ ជាមួយភាពសាមញ្ញ និងងាយស្រួលរបស់វា ជាមួយម៉ាស៊ីនកម្លាំង 648cc ថ្មីត្រូវបានបង្កើតឡើងសម្រាប់ការធ្វើដំណើរក្នុងបរិបទសមស្របមួយជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីជួយសម្រួលដល់ចរាចរណ៍ក្នុងទីក្រុង ឬជិះនៅលើផ្លូវបើកបរធម្មតា។ ខណៈពេលដែលម៉ាស៊ីននេះមានកម្លាំង ៤៧ សេះ និងកម្លាំងរមួល ៥២ ញ៉ូតុនម៉ែត្រ។  ឆ្លើយតបទៅនឹងការកើនឡើងនៃរថយន្តរាប់មិនអស់នៅលើផ្លូវ និងចរាចរណ៍ដ៏មមាញឹក អ្នកជំនួញវ័យក្មេងគ្រប់រូបអាចស្វែងរកម៉ូតូ Interceptor មួយគ្រឿងដែលមានផាសុកភាពយ៉ាងខ្លាំងសម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃក្នុងការធ្វើការ និងជិះក្នុងទីក្រុងនាពេលយប់៕

Royal Enfield Interceptor

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus T90 មិនត្រឹមតែជារថយន្តភីកអាប់ប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាផ្តល់ជូននូវការបើកបរយ៉ាងមានផាសុកភាព

បច្ចុប្បន្នមានរថយន្តភីកអាប់ជាច្រើនម៉ាកដែលមានវត្តមាននៅលើទីផ្សាប្រទេសកម្ពុជាដូចជា រថយន្ត Toyota Hilux Revo, Ford Ranger, Nissan Navara, Mazda BT-50, Ssang Yong… ហើយរថយន្តភីកអាប់ទាំងអស់នោះសុទ្ធសឹងតែមានលក្ខណៈពិសេសរៀងៗខ្លួនដែលធ្វើឱ្យអតិថិជនជាច្រើនអាចស្វែងរកបានតាមតម្រូវការ។ ក្រឡេកមកមើលយីហោ Maxus វិញបន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណជាង២-៣ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនបានស្គាល់នូវយីហោដ៏ល្បីផ្នែកបច្ចេកវិទ្យាថ្មីមួយនេះ តាមរយៈវត្តមានរថយន្តប្រភេទគ្រួសារ ៨កៅអី Maxus G50, រថយន្តប្រភេទ SUV Maxus D60, រថយន្តភីកអាប់ Maxus T60។ ហើយថ្មីៗនេះក្រុមហ៊ុនចែកចាយរថយន្តផ្លូវការ Maxus Cambodia ក៏បានបង្ហាញពីវត្តមានរថយន្តប្រភេទភីកអាប់មួយម៉ូឌែលគឺ Maxus T90 ដែលមានការរចនាយ៉ាងមានអំណាច, កម្លាំងខ្លាំង, ទំហំធំទូលាយ, សន្សំសំចៃខ្ពស់ អមនឹងបច្ចេកវិទ្យាថ្មីទំនើបយ៉ាងឆ្លាតវៃដ៏សំបូរបែប។

រថយន្ត Maxus T90 មិនត្រឹមតែជារថយន្តភីកអាប់ដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការដឹកជញ្ផូន ឬការបើកបរលើផ្លូវពិបាកៗប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាផ្តល់ជូននូវការបើកបរយ៉ាងមានផាសុកភាព និងមានសមត្ថភាពខ្ពស់ បើទោះបីជាលោកអ្នកដឹកទំនិញច្រើន ឬបើកបរលើផ្លូវ off-road ក៏ដោយ ព្រោះថារថយន្ត Maxus T90 បានបំពាក់ដោយមុខងារប្រើប្រាស់ដ៏ឆ្លាតវៃជាច្រើនដូចជា:

ផ្នែកខាងក្នុង

  • សោឆ្លាតវៃ Smart Key: អ្នកគ្រាន់តែមានសោរបញ្ជាពីចម្ងាយរបស់រថយន្ត ហើយចុចប៊ូតុងមួយដើម្បីចាប់ផ្តើមម៉ាស៊ីនរបស់អ្នក

  • កៅអីស្ព័រដែលផ្តល់ឱ្យអ្នកនូវកៅអីដែលមានផាសុកភាពដូចជាអ្នកនៅក្នុងរថយន្តស្ព័រ

  • ប្រអប់ក្លាសេ​ Cool Box ធ្វើអោយភេសជ្ជៈរបស់អ្នកនៅតែត្រជាក់ ទោះបីជាអ្នកបើកបរក្នុងផ្លូវឆ្ងាយក៏ដោយ។
  • កៅអីអូតូសម្រាប់ Driver & Co-Driver Seats៖ កាន់តែមានផាសុកភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ ព្រោះអ្នកអាចកែសម្រួលកៅអីទៅតាមទីតាំងដែលអ្នកចង់បានដោយងាយស្រួលជាងមុន

  • អេក្រង់កម្សាន្ត ១២,៣ អ៊ីញ ដែលធ្វើអោយអ្នកកាន់តែរីករាយនៅក្នុង Maxus T90 ជាមួយនឹង Apple CarPlay, ការតភ្ជាប់ទូរស័ព្ទ​ និងតន្ត្រី, រន្ធ USB, …

  • កុងទ័រប្រភេទឌីជីថល LCD Digital Dashboard ១០,២៥អ៊ីញ ដែលមានតែនៅក្នុងរថយន្តទំនើបទេ ប៉ុន្តែ Maxus T90 យល់ពីរបៀបផ្តល់ភាពងាយស្រួលដល់ម្ចាស់រថយន្ត​ Pickup ដើម្បីងាយស្រួលមើលព័ត៌មានរថយន្តលើតាប់ឡូ។

  • ដំបូលលើបើកបានធំល្អ ដែលមុខងារនេះក៏មានតែនៅក្នុងរថយន្តប្រភេទ SUV ឬរថយន្តប្រភេទ sedan និងរថយន្តប្រភេទថ្លៃៗផងដែរ ប៉ុន្តែលោកអ្នកគឺអាចស្វែងរកបាននៅលើរថយន្ត T90 ដើម្បីស្រូបខ្យល់បរិសុទ្ធក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវរបស់អ្នកផងដែរ។

ផ្នែកខាងក្រៅ

  • អំពូល LED ស្វ័យប្រវត្តិ

  • Daytime Running Light
  • ផ្លិតទឹកអូតូ
  • ប្រព័ន្ធ lock សោរទ្វារខាងក្រោយផ្នែកដាក់ឥវ៉ាន់
  • កង់អាលុយមីញ៉ូម

  • កញ្ចក់ក្តោបអូតូ Auto Folder Mirror ដែលភាគច្រើននៃរថយន្តភីកអាប់ មិនមានមុខងារនេះទេ ប៉ុន្តែវាមាននៅលើ T90

កម្លាំង និងថាមពល

  • ម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះ Bi-Turbo ចំណុះ2.0T ដែលផលិតថាមពលខ្ពស់ 160kW ជាមួយនឹងកម្លាំងរមួល 500Nm
  • ប្រអប់លេខអូតូស្វ័យប្រវត្តិ ៨ វគ្គ

  • T90 ក៏បានភ្ជាប់មកជាមួយនឹងប្រភេទប៉ុងពីរ 4WD ដែលផ្តល់នូវជម្រើសសម្រាប់ការបើកបរដូចជា: 2WD/auto/high-speed 4WD/low-speed 4WD

ប្រព័ន្ធសុវត្ថិភាព

  • Blind Spot Detective
  • កាំមេរ៉ាខាងក្រោយជាមួយសេនស័រដើម្បីជំនួយពេលអ្នកចតរថយន្ត
  • ហ្វ្រាំងដៃអេឡិចត្រូនិច
  • ប្រព័ន្ធ Cruise Control ដែលអាចកំណត់ល្បឿនថេរតាមការកំណត់របស់អ្នកបើកបរ
  • ពោងសុវត្ថិភាពសម្រាប់អ្នកដំណើរខាងមុខ និងពោងសុវត្ថិភាពចំហៀង
  • ប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់​ TPMS
  • ប្រព័ន្ធ ESP + EBA (HAS, RMI, HDC)

រថយន្តភីកអាប់ Maxus T90 ពិតជាម៉ូដែលដ៏ទំនើប អមជាមួយនឹងលក្ខណៈពិសេសៗដ៏ប្រណីត ដែលអ្នកបើកបរពិតជាត្រូវការសម្រាប់ការបើកបររបស់ពួកគេ។ ម៉ូដែលនេះដែលក៏មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ហើយវាត្រូវបានគេរំពឹងថានឹងមានការចាប់អារម្មណ៍ខ្ពស់របស់អ្នកប្រើប្រាស់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់និងបង្កើនការលក់រថយន្ត Maxus នៅក្នុងប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី TATA Avinya ​រំពឹង​ថា​សាកថ្មម្តងជិះបានជាង ៥០០ គីឡូម៉ែត្រ​ ​គ្រោងបង្ហាញខ្លួន​ក្នុងប្រទេស​ឥណ្ឌាឆាប់ៗនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata Motors នៅក្នុងប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Avinya ដែលត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម GEN3 ដែលផ្នែកមួយជាមួយ Tata Passenger Electric Mobility (TPEML) ។

ដោយមានការយកលំនាំតាមរថយន្ត Catamaran រថយន្ត TATA Avinya គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរថយន្ត SUV និង MPV ដោយសង្កត់ធ្ងន់លើភាសារចនាថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា TATA ពី Curvv។

សម្រាប់ការរចនានៅរូបរាងខាងក្រៅ គំរូរថយន្តអគ្គិសនី TATA Avinya មានបំពាក់ជាមួយប៉ាណាខាងមុខ ប្រភេទបិទជិត ចង្កៀងមុខប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង នៅចំកណ្តាលមានឡូហ្គោ TATA ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED កញ្ចក់ទ្វារឌីជីថល, ដំបូល blacked-out roof រចនាបែបបញ្ឈរ, ថាសកង់ស្ព័រទំហំធំ, ចង្កៀងក្រោយ LED និងកាង spoiler ខាងក្រោយពណ៌ខ្មៅជាដើម។

រីឯនៅផ្នែកខាងក្នុងវិញ គំរូរថយន្តអគ្គិសនី TATA Avinya សង្កត់ធ្ងន់លើការរចនាបែបទំនើបដែលរួមបញ្ចូលគ្នារវាងនិងពណ៌ត្នោតពីរពណ៌ ដោយមានដៃចង្កូតប្រភេទ 2-spoke, កុងសូលខាងមុខរចនាបែបបញ្ឈរ និងដំបូលបើកបែប Panoramic sunroof ជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Tata Avinya នៅតែជាគំរូដោយត្រូវបានគេរំពឹងថានឹងអាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមានមកជាមួយមុខងារសាកថ្មល្បឿនលឿន ដោយសាកថ្មត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ហើយអាចដាក់បញ្ជាទិញនៅឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast នឹងចេញលក់ម៉ូតូអគ្គិសនី ៥ ម៉ូឌែល សាកភ្លើងម្តងជិះបានចម្ងាយ ២០០ គ.ម នៅវៀតណាម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន VinFast របស់ប្រទេសវៀតណាមបានធ្វើការប្រកាសថាខ្លួននឹងចេញលក់ម៉ូតូអគ្គិសនីចំនួន ៥ ម់ូឌែល ជាមួយនឹងការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ ២០០ គ.ម និងបំពាក់បច្ចេកវិទ្យាអាគុយទំនើប LFP Battery។

សម្រាប់ម៉ូឌែលទាំង ៥ របស់ក្រុមហ៊ុន VinFast មានដូចជា៖

១. VinFast Evo 200 តម្លៃចាប់ពី ៩៥៨ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ២០០ គីឡូម៉ែត្រ អាចបង្កើតល្បឿនអតិបរមា ៧០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង

២. VinFast Feliz S តម្លៃចាប់ពី ១ ៣០២ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៩៦ គីឡូម៉ែត្រ អាចបង្កើតល្បឿនអតិបរមា ៨០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង។

៣. VinFast Klara S តម្លៃចាប់ពី ១ ៦០៦ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៩៤ គីឡូម៉ែត្រ និងបង្កើតល្បឿនអតិបរមា ៧៤ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង ។

៤. VinFast Vento S តម្លៃចាប់ពី ២ ៤៣៨ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៦០ គីឡូម៉ែត្រនិងបង្កើតល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង ។

៥. VinFast Theon S តម្លៃចាប់ពី ៣ ០៤៣ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៥០ គីឡូម៉ែត្រ និងបង្កើតល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង ។

ហើយបច្ចេកវិទ្យាអាគុយ LFP លើម៉ូតូអគ្គិសនី VinFast អាចសាកបានរហូតដល់ ២ ពាន់ដងដែលរក្សាថាមពលបាន ៧០% និងធានានូវការពារបាននូវការផ្ទុះគ្រប់កាលៈទេសៈទាំងអស់ ដោយសារតែម៉ូតូអគ្គិសនីទាំងអស់នេះមិនប្រើប្រាសសារធាតុ Cobalt និង Nickel នោះទេ។

ដោយទ្បែកចំពោះការសាកភ្លើងសម្រាប់ម៉ូឌែល Feliz S, Klara S , Vento S និង Theon S ប្រើប្រាស់ឆ្នាំងសាក ១ ០០០ W អាចសាកមួយពេញប្រើរយៈពេលត្រឹម ៦ ម៉ោង។ ខណៈដែលម៉ូឌែល Evo 200 ប្រើប្រាស់ឆ្នាំងសាក ៤០០ W អាចសាកថ្មពេញក្នុងរយៈពេលប្រហែល ១០ ម៉ោងប៉ុណ្ណោះ។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនីរបស់ VinFast ទាំង ៥ ម៉ូឌែលនេះបានបំពាក់ដោយមុខងារតភ្ជាប់ និងមុខងារគ្រប់គ្រងតឆ្លាតវៃតាមរយៈកម្មវិធី VinFast E-Scooter នៅលើទូរសព្ទ ដោយមានមុខងារដូចជាការស្វែងរករថយន្តពីចម្ងាយ មុខងារប្រឆាំងការលួចបើក/បិទ ឧបករណ៍កំណត់ទីតាំងយានយន្តជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+