ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid លក់រថយន្តអគ្គិសនីដល់ទៅ ១០មុឺនគ្រឿងដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ១០ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lucid បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលនឹងលក់រថយន្តអគ្គិសនីដល់រដ្ឋាភិបាលរហូតដល់ ១០០ ០០០ គ្រឿងក្នុងរយៈពេល ១០ ឆ្នាំ។ មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីតមានភាគហ៊ុន ៦១% នៅក្នុងក្រុមហ៊ុន Lucid ហើយបានធ្វើការទិញរថយន្តចំនួន ៥០ ០០០ គ្រឿង និងមានជម្រើសក្នុងការទិញរថយន្តអគ្គិសនីចំនួន ៥០ ០០០ បន្ថែមទៀតក្នុងរយៈពេលដូចគ្នានេះ។

ក្នុងនោះ រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានសន្យាទិញរថយន្ត Air sedan ទាំងអស់ ក៏ដូចជាម៉ូដែល Lucid នាពេលអនាគតដែលត្រូវបានផលិត និងដំឡើងនៅរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តក្នុងរដ្ឋ Arizona ។ ម៉ូដែលនាពេលអនាគតក៏នឹងត្រូវបានផលិតនៅរោងចក្រផលិតអន្តរជាតិរបស់ Lucid ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

កិច្ចព្រមព្រៀងនេះនឹងឃើញដំបូងបង្អស់ដែលអារ៉ាប៊ីសាអូឌីតបញ្ជាទិញរថយន្តពី ១ ០០០ ទៅ ២ ០០០ គ្រឿងក្នុងមួយឆ្នាំ បន្ទាប់មកពី ៤ ០០០ ទៅ ៧ ០០០ គ្រឿងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះ Lucid តម្រូវឲ្យចាប់ផ្តើមផ្តល់រថយន្តដំបូងដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនលើសពីត្រីមាសទីពីរនៃឆ្នាំ ២០២៣ ។

រីឯតម្លៃទិញសម្រាប់រថយន្តនីមួយៗនឹងត្រូវបានកំណត់ដោយផ្អែកលើកម្រិតទាបនៃតម្លៃលក់ស្តង់ដារសម្រាប់រថយន្តដែលអាចអនុវត្តបាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងតម្លៃលក់ស្តង់ដារនៃម៉ូដែលដែលអាចប្រៀបធៀបបាននៅសហរដ្ឋអាមេរិក។ តម្លៃនេះក៏នឹងរួមបញ្ចូលផងដែរនៅការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងថ្លៃដើមនៃការនាំចូល ក៏ដូចជាការចំណាយដែលចាំបាច់សម្រាប់ការរៀបចំរថយន្តឲ្យស្របតាមបទប្បញ្ញត្តិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានេះ លោក Peter Rawlinson នាយកប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យា Lucid បាននិយាយថា “ការផ្តល់រថយន្តអគ្គិសនីរហូតដល់ ១០០​ ០០០ គ្រឿងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តំណាងឲ្យពេលវេលាដ៏សំខាន់មួយទៀតក្នុងការបង្កើនល្បឿននៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាពរបស់យើងនៅទូទាំងពិភពលោក” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ច្បាស់ៗថាកំពុងផលិតឡានភីកអាប់អគ្គិសនីថ្មីមួយម៉ូដែលទៀត

[ទីផ្សារបរទេស] ការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning ប៉ុន្តែនាយកប្រតិបត្តិ Ford បាននិយាយថា​ក្រុមហ៊ុន​កំពុង​តែ​ខិតខំ​បង្កើត​រថយន្តអគ្គិសនីប្រភេទភីកអាប់មួយទៀត ដែលខុសពីរថយន្តទីមួយ។

លោក Farley បានលើកឡើងនៅ​ថ្ងៃ​សម្ពោធការផលិតរថយន្ត F-150 Lightning ថាក្រុមហ៊ុនកំពុងផលិតរថយន្តភីកអាប់ថ្មីមួយទៀត ហើយថា F-150 Lightning មិនមែនជាភីកអាប់អគ្គិសនីតែមួយដែលក្រុមហ៊ុនផលិតនោះទេ។

បន្ថែមពីនេះលោកក៏បាន​បង្ហាញមហិច្ឆតារបស់ Ford ដែលចង់ក្លាយជាក្រុមហ៊ុនឈានមុខផ្នែកភីកអាប់អគ្គិសនីផងដែរ។ យ៉ាងណាក្ដី ចំពោះរថយន្តភីកអាប់អគ្គិសនីថ្មី ជាប្រភេទរថយន្តបែបណានោះ មិនមានការបញ្ជាក់ពីលោក Farley នោះឡើយ។

កន្លងមកលោក Farley ធ្លាប់បានទទួលស្គាល់ដោយចំៗថាក្រុមហ៊ុនរបស់ខ្លួនមានបំណងចង់ឡើងគ្រងតំណែងលេខមួយលើទីផ្សាររថយន្តអគ្គិសនីដែលកាន់កាប់ដោយ Tesla ដោយចង់សម្រេចគោលដៅឲ្យបាននៅត្រឹមដំណាច់ឆ្នាំក្រោយ ជាមួយទំហំផលិតរថយន្ត​អគ្គិសនីចំនួន ៦០ម៉ឺនគ្រឿងនៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី Chevrolet មានអ្នកកក់ទិញដល់ ១៤ម៉ឺនគ្រឿងបាត់

[ទីផ្សារបរទេស] កាលពីដើម​ឆ្នាំ​កន្លងទៅ មានការរាយការណ៍ថាក្រុមហ៊ុន General Motor បានទទួលការកក់សរុបជាង ១៧ម៉ឺនគ្រឿងសម្រាប់រថយន្តភីកអាប់អគ្គិសនី Hummer EV និង Silverado EV ហើយពេលនេះក្រុមហ៊ុនបាន​ឲ្យ​ដឹង​ថា​ Silverado EV តែឯងបានទទួលការកក់រហូតដល់ ១៤ម៉ឺនគ្រឿងទៅហើយ។

តួលេខនៃការកក់នេះត្រូវបានអះអាងដោយ Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន General Motor នៅក្នុងអំឡុងការបង្ហាញ​អំពី​ចំណូល​ប្រចាំ​ត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។ ជាមួយការទទួលបានការកក់ដ៏ច្រើនសន្ធឹកនេះ អាចឲ្យ Chevrolet រីករាយ​បាន​ចំពោះការចាប់អារម្មណ៍លើរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ប៉ុន្តែយ៉ាងណា Ford នៅ​តែ​ទទួល​ឈាន​មុខគេលើរថយន្តភីកអាប់អគ្គិសនី។

ក្រុមហ៊ុន Ford បានបិទលែងទទួលការកុម្ម៉ង់ថ្មីលើរថយន្ត F-150 Lightning កាលពីខែធ្នូ នៅពេលដែលការកក់បាន​ឡើងដល់ ២០ម៉ឺនគ្រឿង ហើយការផលិតរថយន្តភីកអាប់នេះដែរបានចាប់ផ្ដើមជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះឯង។

គួរដឹងថា Silverado EV នឹងត្រូវដាក់លក់តម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ឡើងដល់ ១០៥ ០០០ដុល្លារ ដោយក្នុងនោះប្រភេទ Work Truck អាចផលិតកម្លាំងបាន ៥១០សេះ និងប្រភេទ RST អាចផលិតកម្លាំងបាន ៦៦៤សេះ ខណៈដែលរយៈចម្ងាយបើកបរ​រំពឹងថាបានចម្ងាយជាង ៦០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Skyworth គ្រោងផលិតរថយន្តអគ្គិសនីចំនួន ៧ ម៉ូដែលក្នុងរយៈពេល ៤ ឆ្នាំជាមួយនឹងការលក់ ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបទេស] កាលពីថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Skyworth Automobile បានធ្វើការប្រកាសពីផែនការសម្រាប់ការដាក់លក់ផលិតផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅឯសន្និសីទ the Skyworth Automobile Global Strategic Partner Conference 2022។

ក្នុងនោះ Skyworth កំពុងបំពេញតម្រូវការកើនឡើងក្រោមម៉ាកយីហោ Skyworth Automobile ពួកគេបានបង្កើតនៅគ្រោងឆ្អឹងថាមពលថ្មីចំនួនបីគឺ BE, CE និង AE ហើយនឹងដាក់លក់រថយន្តថ្មីជាង ១៤ គ្រឿងក្នុង ៧ ម៉ូដែលនៅឆ្នាំ ២០២៦ រួមមាន Skyworth HT-i និង EV6 ថ្មីផងដែរ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ​២០២៣ រថយន្តប្រភេទ SUV អគ្គិសនីថ្មីនឹងត្រូវដាក់បង្ហាញចេញ ហើយនៅឆ្នាំ ២០២៤ រថយន្ត SUV Coupe ដែលប្រើប្រាស់គ្រោងឆ្អឹង CE នឹងត្រូវបានដាក់បង្ហាញផងដែរ។ លើសពីនេះ ត្រូវបានគេរាយការណ៍ថានាពេលអនាគតផលិតផលរបស់ Skyworth នឹងមានទាំងម៉ាស៊ីន Plug-in hybrid HT-i និងថាមពលអគ្គិសនីសុទ្ធ។

ទន្ទឹមនឹងនេះ Skyworth បានធ្វើឲ្យប្រសើរឡើងពីប្រភេទ 2.0 ទៅ 3.0 ដែលជាបច្ចេកវិទ្យាថ្មី និងបង្កើតនៅលើប្រព័ន្ធអេកូឡូស៊ីតែមួយគត់របស់ម៉ាក Skyworth ។ វាក៏បានវិវត្តន៍ផងដែរដើម្បីគាំទ្រការបើកបរស្វ័យប្រវត្តិកម្រិត L4 និងទាញយកអត្ថប្រយោជន៍ពីគ្រោងឆ្អឹង 800V high-voltage platform ដើម្បីគាំទ្រការសាកថ្មលឿន។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Skyworth Automobile មានគម្រោងចង់លក់រថយន្តឲ្យបានចំនួន ៣០ ០០០ គ្រឿងនៅឆ្នាំ ២០២២ ហើយនៅឆ្នាំ ២០២៣ ចំនួន ១០០ ០០០ គ្រឿង និងនៅឆ្នាំ ២០២៥ ចំនួន ២៥០ ០០០ គ្រឿង។

ជាមួយគ្នានេះ Skyworth Automobile បានទទួលការបញ្ជាទិញរថយន្តសរុបចំនួន ២ ០៤៦ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២២ កើនឡើង ១០១% បានពីការបញ្ជាទិញក្នុងស្រុកចំនួន ១ ២៣២ គ្រឿង និងការបញ្ជាទិញនៅក្រៅប្រទេសចំនួន ៨១៤ គ្រឿង ។ បច្ចុប្បន្ននេះ មានមជ្ឈមណ្ឌល Auto Experience Center ចំនួន ២១៨ នៅទូទាំងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kymco ដាក់លក់នូវម៉ូតូ KRV 180i DDS សម្រាប់ទីផ្សារហ្វីលីពីន តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូតៃវ៉ាន់ Kymco បានប្រកាសចេញលក់នូវម៉ូតូ KRV 180i DDS ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត ម៉ាស៊ីនខ្លាំង និងអ្វីកាន់តែពិសេសនោះគឺបំពាក់នូវគ្រឿងទំនើប។

ម៉ូតូ ​KRV 180i DDS បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៧៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១២,៥សេះ និងកម្លាំងរមួល ១៥,៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ហើយទម្ងន់របស់ម៉ូតូនេះ ១៤៣ គីឡូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៧,២ លីត្រទៀតផង។

ដោយទ្បែកចំពោះរូបរាងម៉ូតូ Scooter នេះទទួលបានការរចនាទ្បើងបែបស្ព័រមើលទៅកាន់តែកាចដោយបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD អាចភ្ជាប់នឹងទូរស័ព្ទ, រន្ធសាកថ្មចល័តនៅក្នុងប្រអប់ដាក់ឥវ៉ាន់ខាងមុខ។ ខណៈដែលប្រអប់ផ្ទុកឥវ៉ានក្រោមអីអាចដាក់មួកសុវត្ថិភាពផងដែរ។

សម្រាប់ម៉ូតូ Kymco KRV 180i DDS ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣ ២៣៥ ដុល្លារសហរដ្ឋអាមេរិក នៅលើទីផ្សារហ្វីលីពីន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាចក៏កាច ខ្លាំងក៏ខ្លាំង Mercedes-Maybach GLS ឃើញហើយ លង់ចិត្តស្តូក

ក្រុមហ៊ុន Brabus ទើបតែបានប្រកាសចេញរថយន្ត Brabus 900 ថ្មី ដោយបំពាក់នូវ carbon-fiber body kit, bespoke interior និងអ្វីដែលសំខាន់បំផុតនោះគឺ ម៉ាស៊ីន twin-turbo ចំណុះ ៤,៥លីត្រ V8 ដែលបានកែកុនឲ្យមានកម្លាំងដល់ទៅ ៨៨៨សេះ។

រថយន្ត Brabus 900 ត្រូវបានផលិតដោយផ្អែកលើម៉ូដែល Mercedes-Maybach GLS 600។ វាមានបំពាក់យ៉ាន់កង់ទំហំ ២៤អ៊ីញ ប្រភេទ Brabus Monoblock M “Platinum Edition” forged alloy។ SUV នេះអាចបន្ទាបខ្លួនចុះ ២៥មីល្លីម៉ែត្រ (១អ៊ីញ) ដោយសារតែវាប្រើបូម Brabus Airmatic suspension។

ម៉ាស៊ីន AMG twin-turbo ចំណុះ ៤,៥លីត្រ V8 របស់វា ត្រូវបានធ្វើឲ្យកាន់តែប្រសើរ ដែលមានកម្លាំងរមួលដល់ទៅ ១ ២៥០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងពីរ 4MATIC AWD និង ប្រអប់លេខអូតូ ៩វគ្គ។

ថ្វីបើជា SUV ខ្នាតធំមែន ប៉ុន្តែវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Brabus មិនបានបង្ហាញតម្លៃរបស់ Brabus 900 ជាផ្លូវការនោះទេ ទាល់តែធ្វើការស្នើសុំតាមរយៈវេបសាយផ្លូវការរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែខ្លឹម! ត្រឹមរយៈពេល ១ម៉ោងសោះ រថយន្តអគ្គិសនីសុទ្ធ SMART Model #1 ទទួលបានការកក់ទុកមុនជាង ១មុឺនគ្រឿងបាត់

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz និង Geely បានចូលរួមក្នុងការដាក់បង្ហាញនៅរថយន្តអគ្គិសនីក្រោមម៉ាក SMART ជាមួយនឹង Smart Model #1 សរុបចំនួន ២ ម៉ូដែល ដែលមានតម្លៃចាប់ពី ២៨ ៧៩៦ ដុល្លារ ដល់ ៣៤ ៨៥៩ ដុល្លារ នៅក្នុងប្រទេសចិន ។

ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការដាក់បង្ហាញ SMART #1 ទទួលបានការបញ្ជាទិញជាង ១០ ០០០ គ្រឿង ដែលជាសមិទ្ធិផលថ្មីមួយសម្រាប់ម៉ាក SMART ជាមួយនឹងភាពជឿជាក់នៃក្រុមហ៊ុនយក្សទាំងពីរនៅពីក្រោយខ្លួន។

គួរបញ្ជាក់ផងដែរ រថយន្តអគ្គិសនី SMART #1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mercedes-Benz និង Geely ដែល Mercedes-Benz ទទួលខុសត្រូវលើការរចនា ហើយ Geely ទទួលខុសត្រូវចំពោះរចនាសម្ព័ន្ធវិស្វកម្មក្រោមស្ថាបត្យកម្ម SEA ហើយរថយន្ត​ថ្មី​នេះ​នឹង​ត្រូវ​ចែកចាយ​នៅ​ចុង​ឆ្នាំ​២០២២។

ក្នុងនោះ រថយន្ត Smart #1 ភ្ជាប់មកជាមួយការរចនាដែលយកលំនាំពីគំរូរថយន្ត Smart Concept #1 ដែលត្រូវបានដាក់បង្ហាញចេញកាលពីឆ្នាំមុន រួមបញ្ចូលគ្នានៅការរចនា និងបច្ចេកវិទ្យាយ៉ាងល្អឥតខ្ចោះ ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត, ចង្កៀងមុខប្រភេទ LED អបជាមួយអំពូលបំភ្លឺពេលថ្ងៃរាងអក្សរ V, ទ្វារគ្មានស៊ុម, ដៃទ្វារដែលអាចដកបាន, ដំបូលកញ្ចក់បែប Panoramic និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញជាដើម។

ទន្ទឹងនឹងនេះ Smart យកចិត្តទុកដាក់លើបច្ចេកវិទ្យាយ៉ាងខ្លាំង ដោយនៅផ្នែកខាងក្នុងនឹងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៩,២ អ៊ីញ អេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៊ីញ បច្ចេកវិទ្យាទំនើបបំផុតពី Qualcomm Snapdragon 8155 ដំណើរការ CPU 8-core ជាមួយនឹងស្ថាបត្យកម្មកុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់។

សម្រាប់រថយន្តអគ្គិសនី SMART #1 មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំង ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង  អាចបើកបរបានចម្ងាយប្រហែល ៥៣៥ ដល់ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿនដោយសាកពី ១០%​ ដល់ ៨០% ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura Integra ឆ្នាំ២០២៣ ចេញតម្លៃលក់ចាប់ពី ៣០ ៨០០ដុល្លារ ឯម៉ូដែល A-Spec លេខដៃថ្លៃជាងបន្តិច

រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅក្នុងខែមិថុនាខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ៣០ ៨០០ដុល្លារ។ ដោយឡែក ប្រសិនបើអ្នកចាប់អារម្មណ៍ជាមួយនឹងប្រភេទលេខដៃ Integra A-Spec វិញ នោះត្រូវចាយដល់ទៅ ៣៥ ៨០០ដុល្លារឯណោះ។

រថយន្ត Acura Integra ឆ្នាំ២០២៣ មានបំពាក់ចង្កៀងមុខប្រភេទ JewelEye LED ជាមួយនឹងអំពូល LED daytime running lights ព្រមទាំងដំបូលកញ្ចក់ moonroof និងយ៉ាន់កង់ alloy ១៧អ៊ីញ មកស្តង់ដារតែម្តង។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទំហំ ៧អ៊ីញ អាចភ្ជាប់ជាមួយនឹងមុខងារ Android Auto និង Apple CarPlay បាន។ ក្រៅពីនោះ វាក៏មានបំពាក់មកជាមួយនឹងប្រព័ន្ធ Integrated Dynamics System ដែលអ្នកបើកបរអាចជ្រើសរើសដូចជា Comfort, Normal និង Sport សម្រាប់ការបើកបរទៀតផង។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ Acura Integra បំពាក់នូវ AcuraWatch ដោយក្នុងនោះរួមមានទាំងមុខងារ Adaptive Cruise Control, Lane Keeping Assist, Collision Mitigation Braking, Traffic Jam Assist, Traffic Sign Recognition និង Blind Spot Information System with Rear Cross-Traffic Monitoring ផងដែរ។

សូមបញ្ជាក់ថា រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង​ ២០០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមួយវិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនទេដឹង!​ ករណីឆេះរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៣២% ឬ ៧គ្រឿងក្នុងមួយសប្តាហ៍

[បរទេស] កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មានករណីឆាបឆេះរថយន្ត Xpeng G3 នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ហើយនៅថ្ងៃទី ៥ ខែមេសា រថយន្ត Aiways U5 បានឆាបឆេះនៅស្ថានីយសាកថ្មមួយកន្លែងក្នុងស្រុក Jinjiang  ទីក្រុង Chengdu ផងដែរ។

ឧប្បត្តិហេតុ​ឆេះ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន បាន​កើត​ឡើង​ជា​ញឹក​ញាប់​ដែល​វា​ស្ទើរតែ​ជា​រឿង​ធម្មតា។ ប៉ុន្តែវាមិនមែនជាអ្វីដែលគួរតែជារឿងធម្មតានោះទេ ព្រោះ​ឧបទ្ទវហេតុ​បែបនេះ​ពិតជា​គ្រោះថ្នាក់ ហើយ​ការប្រើប្រាស់​រថយន្ត​ដែលមាន​អាគុយទំហំ​ធំ​ពិតជា​ពិបាក​ណាស់​។

ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថាមានគ្រោះថ្នាក់ឆេះរថយន្តអគ្គិសនីចំនួន ៨៦ ករណី ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ជាមធ្យមមួយគ្រឿងក្នុងមួយសប្តាហ៍ ប៉ុន្តែចំនួននេះបានកើនឡើង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ខែមីនា ឆ្នាំ ២០២២ រថយន្តអគ្គិសនីចំនួន ៦៤០ គ្រឿងបានឆេះ កើនឡើង ៣២% ពីមួយឆ្នាំទៅមួយឆ្នាំ ឬជាមធ្យមប្រាំពីរគ្រឿងក្នុងមួយថ្ងៃ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ China Fire និង នាយកដ្ឋានជួយសង្គ្រោះ ក្រសួងគ្រប់គ្រងឧប្បត្តិហេតុ។

គួរឲ្យដឹងថា ក្នុង​ចំណោម​របាយការណ៍​មុន​ចំនួន ៨៦ ករណី​នៃ​ការឆេះរថយន្ត ក្នុងនោះមានករណី​ចំនួន ៤ ប្រភេទ​សំខាន់ៗ​គឺ៖ ឆេះ​ពេល​កំពុង​សាក​ថ្ម, ឆេះ​ពេល​កំពុង​បើក​បរ ឆេះ​ពេល​ចត​រថយន្ត និង​ឆេះ​ក្រោយ​ពេល​បុក។ ក្នុង​ចំណោម​ការឆេះ​ទាំង​៤ប្រភេទ​នេះ មិន​រាប់​បញ្ចូល​គ្រោះថ្នាក់​មិន​ស្គាល់​មូលហេតុ​ចំនួន​៧​ ករណី, មាន​៣១ ​ករណីពេល​ចត​រថយន្ត, ២២​ ករណី ពេល​កំពុង​សាក​ថ្ម​, ២០​ ករណី ពេល​កំពុង​បើកបរ និង​៦​លើក​ក្រោយ​បុក​ជាមួយ​វត្ថុ​ផ្សេង ។

ជាមួយគ្នានេះ នៅពេលអាគុយរថយន្តអគ្គិសនីប្រើការសាកថ្មលឿន DC ស្ថិតក្រោមសីតុណ្ហភាពទាបបំផុត, ប្រសិនបើ​ប្រព័ន្ធ​គ្រប់គ្រង​អេឡិចត្រូនិក​មិន​អាចបញ្ចុះ​កម្តៅ​ថ្ម​បានទេ ថ្ម​នឹង​ប្រឈម​នឹង​ការ​ឆេះ​។ មូលហេតុ​មួយទៀត​នៃ​អគ្គិភ័យ​គឺ​ការដំណើរការ​នៃ​អាគុយលីចូម​កាបូណាត និង​ការបង្កើត​លីចូម​ដេនទ្រីត​នៅក្នុង​អាគុយ​លីចូម ternary និង​ថ្ម​លីចូម​អ៊ីយ៉ុង​ផូស្វាត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេសរបស់ Chery កម្លាំង ២៦១ សេះ ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Exeed StarWay Special Edition Explorer Edition  ប្រភេទ SUV ៥ ដល់ ៧កៅអី ជាផ្លូវការជាមួយនឹងតម្លៃលក់មុនចាប់ពី ២៧ ៧០២ ដុល្លារ ដល់ ២៩ ២០៨ ដុល្លារ​ នៅក្នុងទីផ្សារប្រទេសចិន។

Chery Exeed StarWay Explorer Edition ត្រូវបានដាក់ជាម៉ូដែលខ្ពស់មួយដែលមានប្រវែងសរុប ៤៩៧០ មម ទទឹង ១៩៤០ មម កំពស់ ១៧៨៨ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៩០០​ មម។

សម្រាប់រូបរាងការរចនាផ្នែកខាងក្រៅនៃរថយន្តនេះមានបំពាក់ជាមួយប៉ាណាខាងមុខមានរន្ធខ្យល់ដែលត្រូវបានរចនាឡើងដូចជាខ្សែទឹកធ្លាក់ ចង្កៀងមុខ LED ថ្មីជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ចង្កៀងកាត់អ័ព្ទខាងមុខ ធ្វើឲ្យរថយន្តកាន់តែមានភាពលេចធ្លោ។

រីឯផ្ទៃខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតនិងផាសុកភាព មានភ្ជាប់មកជាមួយអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ និងអេក្រង់ ១២,៣ អ៊ីញ, ប្រព័ន្ធ Lion 4.1 Zhiyun ថ្មី ដៃចង្កូតប្រភេទអេឡិចត្រូនិច និងជំនួយការចតដោយស្វ័យប្រវត្តិ។ លើសពីនេះ រថយន្តស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយមុខងារ Face ID ក៏ដូចជាកាំមេរ៉ាដែលបំពាក់នៅលើ A-pillar ដែលអាចសម្គាល់មុខ និងអាចធ្វើចលនាដើម្បីដោះសោរ, ដំបូលបើកបែប Sunroof និងកាំមេរ៉ា ៣៦០ ដឺក្រេផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេស Chery Exeed StarWay Explorer Edition ដំណើរការជាមួយនឹងម៉ាស៊ីនចំណុះ ២,០​ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តម៉ូដែលពិសេសនេះមានជម្រើសពណ៌ផ្តាច់មុខថ្មីចំនួន ៣ គឺ Magic Night Black, Meteor Lime និង Aurora Green ដោយ Aurora Green គឺជាពណ៌តែមួយគត់សម្រាប់ប្រភេទ  ៥កៅអី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+