ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Lexus LX600 ស៊េរីថ្មី ចេញលក់ជាផ្លូវការនៅប្រទេសវៀតណាម ជាមួយតម្លៃចាប់ពី ៣៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus នៅក្នុងប្រទេសវៀតណាមបាន​ធ្វើចេញលក់​ជា​ផ្លូវ​ការ​នៅ​រថយន្ត Lexus LX 600 ​ដែលជាម៉ូដែលជំនួស LX 570 ។ ​សម្រាប់រថយន្ត Lexus LX600 បានចេញលក់ជា៣ប្រភេទរួមមាន​ Urban, F Sport និង VIP ។ ខណៈ ប្រភេទ Urban មាន ៧ កៅអី, F Sport និង VIP មាន ៥ កៅអី និង ៤ កៅអី។

សម្រាប់ ចំណុចលេចធ្លោនៅលើរថយន្ត LX 600 ថ្មី មានបំពាក់ជាមួយប៉ាណាមុខធំ អេក្រង់កម្សាន្តកណ្តាល ចំនួន២ ទំហំ ១២,៣ អ៊ីញ និង ៧ អ៊ីញ និងថាសកង់ទំហំ ២២ អ៊ីញដោយមានតម្លៃចាប់ពី ៣៥៣ ០៤៩ ដុល្លារ។

សម្រាប់រថយន្ត LX 600 ប្រភេទ F Sport គឺផ្តោតទៅលើក្រុមអតិថិជនដែលចូលចិត្តរចនាប័ទ្មបែបស្ព័រ ជាមួយនឹងឧបករណ៍ជាច្រើនដែលផ្តោតលើការបើកបរ។ ជាមួយគ្នា​នេះ ប្រភេទនេះ​ត្រូវ​បាន​បំពាក់​ដោយ​របារ​ទប់​លំនឹង​ខាង​មុខ/ក្រោយ, ប្រព័ន្ធ AVS adaptive suspension និង​ប្រព័ន្ធ​ចង្កូត​ភ្លើង EPS មានតម្លៃ ៣៦៣ ៨៧៣ ដុល្លារ។

រីឯប្រភេទ VIP មានតម្លៃ ៤០១ ៣៥០ ដុល្លារ មានកៅអី ៤ អនុញ្ញាតឲ្យកៅអីខាងក្រោយអាចបត់បាន ៤៨ ដឺក្រេ។ ក្នុងនោះ ក្រុមហ៊ុន Lexus និយាយថា កៅអីនៅលើ LX 600 VIP គឺថ្មីស្រឡាង និងមានកន្លែងសម្រាប់ទ្រក្បាល Ultra Luxury ផ្តាច់មុខ, កៅអីខាងក្រោយមានផ្ទាំងបញ្ជា ដែលអាចលៃតម្រូវបានច្រើនមុខងារផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្ត Lexus LX 600 ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤០៩ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ កម្លាំងបញ្ចូនទៅកាន់ទាំងបួន ភ្ជាប់ជាមួយប្រអប់អូតូ ១០វគ្គ។

គួរបញ្ជាក់ផងដែរ នៅក្នុងជំនាន់ទី ៤ នៃរថយន្ត Lexus ប្រភេទ SUV ខ្នាតធំ ត្រូវបានធ្វើឲ្យប្រសើរឡើងជាមួយនឹងសមត្ថភាពបើកបរលើផ្លូវលំបាក ឬ off-road ជាមួយនឹងបច្ចេកវិទ្យាដូចជា Multi-Terrain Select, Crawl Control, អេក្រង់បង្ហាញលើកញ្ចក់,  Muti-Terrain Display និង Multi-terrain Monitor និង Back Underfloor View Monitor ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បញ្ចេញរូបភាពនៃម៉ូដែល Mitsubishi Colt ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បញ្ចេញរូបភាពនៃរថយន្ត Mitsubishi Colt ស៊េរីឆ្នាំ ២០២៣ ដែលជារថយន្ត hatchback ទ្វារប្រាំ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារអឺរ៉ុបនៅចុងឆ្នាំ ២០២៣ ខាងមុខនេះ។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi កំពុងរៀបចំនាំយកឈ្មោះ Mitsubishi Colt ត្រឡប់ទៅទីផ្សារអ៊ឺរ៉ុបវិញ ជារថយន្តប្រភេទ Hybrid hatchback  ទ្វារ៥ ដោយផ្អែកលើរចនាសម្ព័ន្ធដូចគ្នាទៅនឹងរថយន្ត Renault Clio ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Renault- Nissan – Mitsubishi Alliance គេហទំព័រ Kolesa.ru ថ្មីៗនេះបានបង្ហាញពីរូបភាពនៃរថយន្តដោយផ្អែកលើរូបភាពដែលបានបង្ហាញពីមុន ដើម្បី​បង្ហាញ​ថា​អ្វី​រថយន្តនេះ​ពិត​ជា​មាន​រូបរាងបែបនេះ។

តាមរូបភាព អាចមើលឃើញថា រថយន្ត Mitsubishi Colt ស៊េរីថ្មីនេះ ត្រូវបានរចនាឡើង មានការរចនាផ្នែកខាងមុខ ដែលខុសប្លែកពីរថយន្ត Renault Clio ទាំងស្រុង ជាមួយនឹងការរចនាប៉ាណាមុខថ្មី ដែលមើលទៅដូចរាងអក្សរ C ភ្ជាប់ជាមួយចង្កៀងមុខ។ ខណៈ​ពេល​នេះ នៅ​មិន​ទាន់​មាន​រូបភាព​ជា​ផ្លូវ​ការ​ក៏​ដោយ ប៉ុន្តែ​អ្នក​រចនា​បាន​បង្ហាញ​ពី​ការ​រំពឹង​ថា​ចង្កៀងក្រោយ​នឹង​មាន​រូបរាង​ជា​រាង​អក្សរ L រាង​ស្លីមខុស​ពី​ម៉ូដែលរបស់​បារាំង​ផង​ដែរ។

ជាមួយគ្នានេះ មើលតាមរូបភាព teaser ដែលចេញដោយក្រុមហ៊ុន Mitsubishi បង្ហាញពីឡូហ្គោ “Hybrid EV” ដែលបង្ហាញថា Mitsubishi Colt ថ្មីនឹងមានជម្រើសម៉ាស៊ីន Hybrid ហើយត្រូវបានគេរំពឹងថាជាម៉ាស៊ីនចំណុះ ១,៦ លីត្រ ដែលអាចផលិតកម្លាំងបាន ១៤០ សេះ ដែលជាប្លុកដូចគ្នាដែលត្រូវបានដាក់នៅក្នុងរថយន្ត Renault Clio E-Tech Hybrid ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញនូវម៉ូតូអំប្រ៊ីយ៉ា បែប Off-Road តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូអំប្រ៊ីយ៉ា ម៉ូដែល Crosser S ABS ស៊េរីឆ្នាំ ២០២៣ នៅក្នុងប្រទេសប្រេស៊ីល ដែលជាប្រភេទម៉ូតូបែប Off-Road និងបំពាក់បច្ចេកវិទ្យាកាន់តែទំនើប។

ការរចនារបស់ម៉ូតូ Yamaha Crosser S ABS គឺសម្រាប់អ្នកដែលចូលចិត្តជិះផ្លូវ Off-Roads ឬលក្ខណៈផ្សងព្រេង ដោយម៉ូតូនេះស្រដៀងគ្នាទៅនឹង Tracer 150 ផងដែរ។ ខណៈដែលម៉ូតូអំប្រ៊ីយ៉ា នេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងស៊ីញ៉ូ, អេក្រង់ឌីជីថល LCD ដែលបង្ហាញប៉ារ៉ាម៉ែត្រទាំងអស់រួមទាំងរបៀប ECO ដើម្បីជួយសន្សំសំចៃប្រេងសម្រាប់ការធ្វើដំណើរឆ្ងាយ។ រីឯសំបកកង់ម៉ូតូនេះប្រភេទ Levorin ដែលមានទំហំ ១៧ អ៊ីញ។

ហើយអ្វីដែលកាន់តែទំនើបនោះគឺប្រព័ន្ធ Dual-channel ABS anti-lock system សម្រាប់ទាំងកង់ខាងមុខ និងខាងក្រោយ បង្កើនសុវត្ថិភាពប្រតិបត្តិការជាដើម។

សម្រាប់ម៉ូតូ Yamaha Crosser S ABS បានប្រើប្រាស់ម៉ាស៊ីនសាំង SHOC ចំណុះ ១៤៩សេសេ ផលិតកម្លាំង ១២,៦សេះ និងកម្លាំងរមួល ១២,៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ ធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១២ លីត្រ។

សូមបញ្ជាក់ថាម៉ូតូ Yamaha Crosser S ABS ស៊េរីឆ្នាំ ២០២៣ មានតម្លៃចាប់ពី ៣ ៦៤២ ដុល្លារសម្រាប់ទីផ្សារនៅក្នងប្រទេសប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Honda Civic រថយន្ត​ Chery Arrizo 8 បង្ហាញខ្លួនជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chery Arrizo 8 ដែលជាគូរប្រកួតប្រជែងរបស់រថយន្ត Honda Civic ជាមួយតម្លៃលក់ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពី ១៥ ៦៩៣ ដុល្លារ ដល់  ២៣ ៥៣៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តនេះ បានបង្ហាញខ្លួនមកជាមួយភាសារចនា Art in Motion Chery Arrizo 8 ភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខដ៏ទំនើប ដោយបំពាក់ជាមួយចង្កៀងមុខប្រភេទ LED និងប៉ាណាធំបន្ថែមជាមួយនឹងក្រូម៉េជុំវិញរថយន្តដែលនិងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈផ្នែកនៅចំហៀងមានការរចនាម៉ូដបែបស្ព័រ សមញ្ញ ថាសកង់ស្ព័រថ្មី។

ចំពោះផ្នែកខាងក្នុងវិញ រថយន្តមានភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបបំផុត ដែលមានដៃចង្កូតស្រដៀងទៅនឹង Chery Omoda fla-bottom, អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញជាប់គ្នាជាមួយកុងទ័រព័ត៌មាន ភ្ជាប់មុខងារផែនទីទូរស័ព្ទឥតខ្សែ និង Apple CarPlay និង Huawei Hi ភ្ជាប់ជាមួយកំាម៉េរានៅ A-Pillar ដែលនឹងមានមុខងារដូចជាប្រព័ន្ធសម្គាល់មុខជាដើម។

លើសពីនេះ ក៏មានបំពាក់ជាមួយកៅអី​​ស្បែក​ពណ៌​ប្រផេះ​ខ្មៅ​ ដែលផ្តល់នូវមានផាសុកភាព កៅអីមានការចងចាំ និងបញ្ជាដោយថាមពល លើសពីនេះវាត្រូវបានបំពាក់ដោយប្រព័ន្ធរុករក AR និងពោងសុវត្ថិភាពចំនួន ១០ ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Chery Arrizo 8 ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ខណៈម៉ូដែលស្ព័រនឹងត្រូវបានគ្រោងទុកនៅពេលក្រោយជាមួយនឹងម៉ាស៊ីនចំណុះ ២,០​​ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនបញ្ចេញម៉ូតូ Scooter ខ្នាតធំ ដោយស៊ីសាំង ២,៩ លីត្រ អាចរត់បាន ១០០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Kymco បានធ្វើប្រកាសចេញលក់នូវម៉ូឌែល S250 ស៊េរីឆ្នាំ ២០២២ ប្រភេទ Big-Scooter លក្ខណៈបែបផ្សងព្រេង ជាមួយនឹងរូបរាងកាច ម៉ាស៊ីនខ្លាំង និងស៊ីសាំង កាន់តែតិច។

រូបរាងរបស់ម៉ូតូ Scooter នេះរចនាទ្បើងបែបស្ព័រកាន់តែកាចដែលបានបំពាក់ចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងស៊ីញ៉ូ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ២ តំបន់ និងប្រព័ន្ធសោរ Smart-Key។ ហើយអ្វីដែលពិសេសនោះគឺម៉ូតូ Kymco S250 ក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់ស្តង់ដាររបស់ Kymco ដើម្បីងាយស្រួលក្នុងពេលចាប់ហ្វាំ្រង ឬធ្វើដំណើរជាដើម។ ខណៈដែលថាសកង់ស្ព័រម៉ូតូ Scooter នេះបានប្រើប្រាស់នូវទំហំ ១៥ អ៊ីញខាងមុខ និងក្រោយ ១៤អ៊ីញ។

ម៉ូតូ Kymco S250 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង cooled radiator ដែលផលិតកម្លាំង ២៣សេះ និងកម្លាំងរមួល ២៣,៦ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១៣ លីត្រ ហើយកម្រិតនៃការប្រើប្រាស់សាំងវិញក្នុង ២,៩ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។ នៅលើទីផ្សារក្នុងប្រទេសចិនម៉ូតូ Kymco S250 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៤ ៦៥១ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ៧ កៅអីដ៏ប្រណិតថ្មី Mazda CX-80 ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MAZDA ទើបតែចាប់ផ្តើមផលិតរថយន្តប្រភេទ Crossover ស៊េរីថ្មី CX-50 និងបានដាក់បង្ហាញជាផ្លូវការនៅរថយន្ត CX-60 ។ ខណៈម៉ូដែលមួយទៀតកំពុងតែផលិតផងដែរគឺរថយន្ត MAZDA CX-80 ប្រភេទ SUV ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ដែលនឹងអាចជំនួស CX-8 នឹងក្លាយជារថយន្ត SUV 7 កៅអីថ្មី។

យោងតាមគេហទំព័រ scoop របស់ជប៉ុន Spyder7 ផលិតកម្ម render មិនទាន់ផ្លូវការនៃ CX-80 ដោយខ្ចីការរចនាខ្លះនៃ CX-50 ហើយត្រូវបានយកមកកែមុខមាត់ថ្មី។​ ខណៈ បច្ចុប្បន្ននេះ យើងមិនមានទិន្នន័យច្បាស់លាស់ណាមួយនៅលើផ្នែកម៉ាស៊ីន CX-80 នោះទេ ព្រោះយើងត្រូវរង់ចាំការចេញលក់ CX-60 និង CX-70 រៀងៗខ្លួន ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលម៉ស៊ីនដូចជា Skyactiv-X និង Skyactiv-D ម៉ាស៊ីនសាំងប្រាំមួយស៊ីឡាំង និងម៉ាស៊ូត សម្រាប់ម៉ូដែលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត CX-80 ទំនង​ជា​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០២៣ ហើយ MAZDA CX-8 នឹង​ត្រូវ​ឈប់​ផលិត ហើយរថយន្ត CX-3 និង CX-5 ទំនងជាត្រូវបានបញ្ឈប់នៅពេលអនាគតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញនោះ! ភីកអាប់អគ្គិសនី GMC Hummer EV ចាប់ផ្តើមឆក់ភ្ញៀវពី Audi, Porsche និង Tesla បណ្តើរៗហើយ

ភីកអាប់អគ្គិសនី GMC Hummer EV ឆ្នាំ២០២២ គឺជារថយន្តដ៏អស្ចារ្យមួយ ដោយគួបផ្សំនូវភាពខ្លាំងលើផ្លូវ Off-road និងថាមពលអគ្គិសនី ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជា Super Cruise ជាដើម។

បើយោងតាមរបាយការណ៍ផ្លូវការមួយពី GMC បានបង្ហាញឲ្យឃើញថា ប្រហែល ២៣ភាគរយ នៃអ្នកកក់រថយន្ត Hummer EV ឆ្នាំ២០២២ គឺជាម្ចាស់រថយន្ត Audi, Porsche ឬ Tesla។ វាសបញ្ជាក់ឲ្យឃើញថា ភីកអាប់អគ្គិសនីខាងលើកំពុងត្រៀមទាញភ្ញៀវពីម៉ាកប្រណីតៗជាច្រើន។

បន្ថែមពីនេះ ជាង ៨០ភាគរយនៃអ្នកបានកក់លុយរួចនិយាយថា ពួកគេនឹងប្រើ Hummer EV ឲ្យអស់ថ្លៃ ពោលគឺពួកគេគ្រោងយកភីកអាប់អគ្គិសនីនេះទៅអូសសណ្តោង, Off-road ឬ ធ្វើសកម្មភាព Outdoor ផ្សេងៗជាប្រចាំឆ្នាំ ខណៈជាង ៣០ភាគរយទៀតគ្រោងធ្វើវាជាប្រចាំខែតែម្តង។

គួរបញ្ជាក់ឲ្យដឹងថា Hummer EV មានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ដល់ទៅ ៣,៤តោនឯណោះ ហើយការប្រើប្រាស់ Extract Mode ធ្វើឲ្យភីកអាប់នេះឈរផុតពីដី ៤០៤មីល្លីម៉ែត្រ ឬ ១៥,៩អ៊ីញ ដែលល្អសម្រាប់ការបើកបរលើស្ថានភាពផ្លូវលំបាកៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំច្រឡំឲ្យសោះ! ឡានអគ្គិសនី Lexus RZ 450e នឹងមិនមែនជាឡាន Toyota ប្តូរតែមទេ!

ក្រុមហ៊ុន Lexus ទើបតែបានបញ្ចេញវីដេអូផ្សព្វផ្សាយថ្មីមួយទៀត ពីរថយន្តអគ្គិសនី RZ 450e ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះតែម្តង។

រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Lexus RZ 450e គឺជារថយន្តដែលមានភាពប្រណីតជាង Toyota bZ4X និង Subaru Solterra ហើយវីដេអូដែល Lexus បញ្ចេញនោះ ក៏បានបង្ហាញឲ្យឃើញពីដំណើរការក្នុងអំឡុងពេលអភិវឌ្ឍ និងធ្វើតេស្តរបស់វាផងដែរ។

អ្វីដែលពិសេសនោះគឺ វីដេអូខាងលើបានបញ្ជាក់ថា រថយន្ត Lexus RZ 450e នឹងប្រើដៃចង្កូតប្រភេទ yoke steering wheel ស្រដៀងទៅនឹងរថយន្ត Toyota bZ4X និង Tesla Model S ដែរ។ មិនតែប៉ុណ្ណោះ RZ 450e ក៏បានបំពាក់អេក្រង់កម្សាន្ត Touchscreen ថ្មី ប្រសើរជាងលើរថយន្ត Toyota bZ4X និង Subaru Solterra ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ថាមពលរបស់ Lexus RZ 450e ត្រូវបានគេរំពឹងថា នឹងយកពីរថយន្ត Toyota bZ4X ដែលមានបំពាក់កញ្ចប់អាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២០១សេះ និងចម្ងាយបើកបរ ៤០៦គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ជាមួយគ្នានេះដែរ វាក៏ទំនងអាចមានជម្រើសកញ្ចប់អាគុយទំហំ ៧២,៨គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២១៤សេះ និងចម្ងាយបើកបរ ៣៦៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ ចំពោះតម្លៃ និងពេលចេញលក់ជាផ្លូវការសម្រាប់ Lexus RZ 450e ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃទី២០ ខែមេសា នេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីវៀតណាម បើកឲ្យជួលជិះមួយខែចាប់ពី ៣៥ដុល្លារ

[ទីផ្សារបរទេស] កាលពីដើមឆ្នាំ ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានប្រកាសអំពីកម្មវិធីជួលថ្មីមួយសម្រាប់អតិថិជនៅសហរដ្ឋអាមេរិកដែលចង់រថយន្តអគ្គិសនីរបស់ខ្លួន ដែលកម្មវិធីនេះមានបែងចែកដាច់ដោយឡែកពីគ្នារវាងតម្លៃនៃរថយន្ត និងតម្លៃនៃអាគុយរថយន្ត។

គួរដឹងថា VinFast មានគម្រោងថាចេញលក់រថយន្តអគ្គិសនី VF 8 និង VF 9 នៅសហរដ្ឋអាមេរិក នាចុងឆ្នាំ២០២២នេះ ដោយរថយន្តទីមួយអាចមានតម្លៃចន្លោះពី ៤០ ៧០០ដុល្លារ ដល់ ៤៨ ០០០ដុល្លារ និងអាចបើកបរបានចម្ងាយដល់ប្រមាណ ៤៧០​គីឡូ​ម៉ែត្រ​។ ចំណែក VF 9 អាចមានតម្លៃចន្លោះពី ៥៥ ៥០០ដុល្លារ ដល់ ៦១ ០០០ដុល្លារ និងអាចបើកបរបានចម្ងាយដល់ប្រមាណ ៥៩៣គីឡូម៉ែត្រ។

ពេលនេះក្រុមហ៊ុនបានបង្ហាញអំពីតម្លៃនៃការជួលរថយន្តទាំងពីរ ដោយរថយន្ត VF 8 មានតម្លៃ៣៥ដុល្លារក្នុងមួយខែ និងរថយន្ត VF 9 មានតម្លៃ ៤៤ដុល្លារក្នុងមួយខែ។ ប៉ុន្តែតម្លៃនេះគឺអតិថិជនអាចបើកបរបានចម្ងាយត្រឹម ៥០០គីឡូម៉ែត្រប៉ុណ្ណោះសម្រាប់ក្នុងមួយខែ ហើយប្រសិនបើចង់បើកបរលើសនេះត្រូវបង់ថ្លៃបន្ថែម ០,១១ដុល្លារ លើចម្ងាយ ១,៦គ.ម ជាមួយរថយន្ត VF 8 និងរថយន្ត VF 9 ត្រូវចំណាយ ០,១៥ដុល្លារ។

មួយទៀត VinFast ក៏មានជម្រើសជួលដោយមិនកំណត់រយៈចម្ងាយបើកបរផងដែរ ដោយរថយន្ត VF 8 គិតថ្លៃ ១១០ដុល្លារក្នុងមួយខែ ខណៈដែលរថយន្ត VF 9 គិតថ្លៃ ១៦០ដុល្លារក្នុងមួយខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលធំមួយដែលទីផ្សារឡានអគ្គិសនីនៅន័រវេស ជោគជ័យលើសប្រទេសណាណាទាំងអស់

[ទីផ្សារបរទេស] ប្រទេសន័រវេសនឹងធ្វើការហាមឃាត់ការលក់រថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈនៅក្នុងឆ្នាំ២០២៥ខាងមុខ ដែលជាការកំណត់គោលដៅមួយលឿនជាងបណ្ដាប្រទេសដទៃទៀត។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ ប្រមាណ ៨០% នៃរថយន្តថ្មីដែលលក់ចេញនៅប្រទេសនេះគឺជារថយន្តអគ្គិសនីសុទ្ធ។ គិតត្រឹមខែកុម្ភៈនេះ ប្រទេសន័រវេសបានកត់ត្រាពីការចុះបញ្ជីរថយន្តអគ្គិសនីជាង ៤៧ម៉ឺនគ្រឿង ដែលមានចំណែកស្មើនឹងជិត ១០% នៃចំនួនរថយន្តសរុបដែលបានចុះបញ្ជីក្នុងប្រទេសនេះ។

ប្រាក់ឧបត្ថម្ភលើកទឹកចិត្តក្នុងការទិញរថយន្តអគ្គិសនី និងការលើកលែងមួយចំនួបគឺជាចំណុចទាក់ទាញចិត្តដ៏ធំមួយសម្រាប់ពលរដ្ឋប្រទេសន័រវេស។ ការស្រាវជ្រាវដោយសមាគមរថយន្តអគ្គិសនីន័រវេស បានប្រៀបធៀបតម្លៃនៃរថយន្ត Volkswagen Golf នាំចូលគឺស្មើប្រមាណ ២៤ ៤៣០ដុល្លារ ខណៈដែលរថយន្ត Volkswagen e-Golf ដែលជាប្រភេទអគ្គិសនីមានតម្លៃប្រមាណ ៣៦ ៦០០ដុល្លារ។ ក្រោយបូកបញ្ចូលពន្ធផ្សេងៗ តម្លៃនៃរថយន្ត Volkswagen Golf បានហក់ឡើងដល់ប្រមាណ ៣៧ ៧៥០ដុល្លារ ខណៈដែលរថយន្ត e-Golf ឡើងថ្លៃត្រឹមប្រមាណ ២៧០ដុល្លារ ប៉ុណ្ណោះ។

តាមរយៈការប្រៀបធៀបនេះ ឃើញថារថយន្តអគ្គិសនីទទួលបានការលើកលែងច្រើនលើពន្ធនាំចូល ក៏ដូចជាតម្លៃពន្ធផ្សេងៗទៀត ដែលនេះជាហេតុផលចម្បងធ្វើឲ្យទីផ្សាររថយន្តអគ្គិសនីរបស់ន័រវេសទទួលបានជោគជ័យខ្លាំងលើសប្រទេសដទៃទៀត។

យ៉ាងណាក្ដី ស្របពេលដែលឆ្នាំ២០២៥កាន់តែខិតចូលមកដល់ រដ្ឋាភិបាលន័រវេសក៏បានចាប់ផ្ដើមលុបចោលការលើកលែងមួយចំនួនចំពោះរថយន្តអគ្គិសនី ដោយចាប់ពីឆ្នាំ២០២២នេះ រថយន្តអគ្គិសនីនឹងត្រូវបង់ពន្ធពេលទិញជាថ្មីម្ដងទៀត ក្រោយការលើកលែងដែលបានចាប់ផ្ដើមកាលពីឆ្នាំ១៩៩៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+