ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ធ្លាក់ចុះ ខណៈដែល BMW កើនឡើងតិចតួច នៅដើមឆ្នាំ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានរាយការណ៍ពីការកើនឡើងចំនួនលក់រថយន្តចំនួន​ ៣,២% លើទីផ្សារអាមេរិក ក្នុងអំឡុងការលក់រយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដោយលក់រថយន្តសរុបបាន ៧៣ ៧១៤គ្រឿង ដោយក្នុងនេះមានរាប់បញ្ចូលរថយន្ត Mini ចំនួន ៦ ៨៧៦គ្រឿង ផងដែរ។

រថយន្ត BMW ដែលលក់ចេញបានច្រើនជាងគេគឺជារថយន្តម៉ូដែល X ដែលមានផលិតនៅសហរដ្ឋអាមេរិកផ្ទាល់ ដោយត្រកូលរថយន្តប្រភេទនេះមានចំណែករហូតដល់ ៥៧% នៃចំនួនលក់សរុបរបស់ BMW ទាំងមូល។

ដោយឡែកក្រុមហ៊ុន Audi ឯណោះ បានថយចុះចំនួនលក់ ៣៥% ក្នុងអំឡុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២ សម្រាប់ការលក់លើទីផ្សារសហរដ្ឋអាមេរិក ដោយអាចលក់រថយន្តបានចំនួន ៣៥ ៥០៥គ្រឿង ប៉ុណ្ណោះ។

ក្នុងនោះដែរចំនួនលក់នៃរថយន្ត Q8 បានធ្លាក់ចុះរហូតដល់ ៦១% ធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២១ ខណៈដែលរថយន្ត A6 បានថយចុះចំនួនលក់ ៥៩% ហើយរថយន្ត A3 បែរជាមានកំណើនចំនួនលក់ចំនួន ២,៩% ទៅវិញ។

ប្រធានក្រុមហ៊ុន Audi ប្រចាំសហរដ្ឋអាមេរិកបានបញ្ជាក់ថាការធ្លាក់ចុះចំនួនលក់នេះគឺដោយសារតែផលប៉ះពាល់មួយផ្នែកនៃវិបត្តិសង្វាក់ផ្គត់ផ្គង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mecedes បង្ហើបរាង EQS SUV ម្ដងទៀត មុនការប្រកាសជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានបង្ហាញចេញរូបភាព Teaser ថ្មីមួយទៀតបង្ហាញអំពីរូបរាងខ្លះៗនៃរថយន្តអគ្គិសនី EQS SUV ស៊េរីឆ្នាំ២០២៣ ដែលនឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៩ ខែមេសាខាងមុខនេះ។


រថយន្ត SUV អគ្គិសនីប្រណីតនេះ ត្រូវបាន Mercedes-Benz អភិវឌ្ឍន៍អសើពេលជាយូរមកហើយ ដោយរថយន្តនេះនឹងត្រូវផលិតនៅរោងចក្រក្នុងរដ្ឋ Alabama ហើយនឹងចាប់ផ្ដើមរំកិលខ្លួនចេញពីរោងចក្រនៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ។

រូបភាព Teaser ថ្មី

ខណៈដែល Mercedes-Benz មិនទាន់បានប្រកាសចេញពីលក្ខណៈសម្បត្តិមួយទាក់ទងនឹងផ្នែកបច្ចេកទេស គេរំពឹងថារថយន្តអគ្គិសនីនេះនឹងមានផ្ដល់ជូនជម្រើសថាមពលដូចជារថយន្ត EQS Sedan ដែរ។ នេះមានន័យថាវាអាចចាប់ផ្ដើមជាមួយជម្រើស​ម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបាន ៣២៩សេះ និងជម្រើសម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងបាន ៥១៦សេះ ផងដែរ។

ចំពោះ​រយៈចម្ងាយបើកបរក៏មិនទាន់បានបង្ហាញចេញដែរ ប៉ុន្តែសម្រាប់រថយន្ត EQS 450+ Sedan មានការប៉ាន់ស្មានថាអាចបើកបរបានចម្ងាយប្រមាណ ៥៦៣គីឡូម៉ែត្រ ពេលដែលសាកភ្លើងពេញ។

បើតាមរូបភាពនៃផ្នែកខាងក្នុងដែលក្រុមហ៊ុនធ្លាប់បានបង្ហាញចេញរួចមកហើយនោះ គេអាចដឹងថា EQS SUV នឹងមានតាបឡូឌីជីថលប្រភេទ MBUX Hyperscreen ដែលក្នុងនោះមានកុងទ័រឌីជីថលចំនួនមួយ, មានអេក្រង់កម្សាន្តធំនៅចំកណ្ដាល និង​មានអេក្រង់មួយទៀតទំហំ ១២,៣អ៉ីញ ស្ថិតនៅផ្នែកខាងលើនៃឃ្លុបដាក់ឥវ៉ាន់ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងអេមណាស់! Changan បញ្ចេញរូបភាពរថយន្ត Auchan Z6 មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Auchan Z6 គ្រោងនឹងបង្ហាញខ្លួននៅឯពិព័រណ៍ Beijing Auto Show ឆ្នាំ ២០២២ នៅចុងខែមេសា និងបើកទទួលការកក់ទុកមុននៅថ្ងៃទី៨ ខែមេសា ខណៈតម្លៃនៅមិនទាន់ប្រកាសនៅឡើយនោះទេ។

សម្រាប់រថយន្ត Changan Auchan Z6 មានប្រវែងសរុប ៤ ៦​៩៩ ​ម.ម ទទឺង ១ ៨៩០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម.ម។ សម្រាប់រូបរាងផ្នែកខាងក្រៅមានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ LED ថ្មី ស៊ុមចង្កៀងកាត់អ័ព្ទថ្មី និងកាងខាងមុខរចនាថ្មីផងដែរ។

ផ្នែកខាងក្រោយមានការរចនាខុសប្លែកពី Changan UNI-K ជាពិសេស ចង្កៀងក្រោយ LED ថ្មីទាំងអស់ បំពង់ស៊ីមាំងរាងមូលចំនួនពីរ កាងខាងក្រោយរចនាឡើងវិញ ជាមួយនឹងឡូហ្គោ Z06, ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ស្រោបជាមួយសំបកកង់ 225/55R19។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ ត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានទំហំ ១០,២៥ អ៊ីញ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ 3D អេក្រង់កណ្តាលទំហំ ១២,៣ អ៊ីញ ភ្ជាប់ប្រព័ន្ធ OnStyle 5.0 ចុងក្រោយបង្អស់, ប្រព័ន្ធ EaglePilot 7.0 មានរ៉ាដាចំនួន ១២ រ៉ាដារលក ៣ ម.ម និងកាំមេរ៉ាចំនួន ៥ចំនុច បច្ចេកវិទ្យា AR-HUD និងអេក្រង់បង្ហាញលើកញ្ចក់ 9.1″ HUB  អាចភ្ជាប់ជាមួយទូរស័ព្ទ Huawei, Xiaomi, Oppo ឬ Vivo ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Changan Auchan ត្រូវបានបំពាក់ដោយជម្រើសម៉ាស៊ីនចំនួនពីរប្រភេទរួមមានម៉ាស៊ីនសាំងចំណុះ ១,៥  Blue Whale  turbocharged ផលិតកម្លាំងបាន ១៨៨ សេះ កម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និង Plug-in Hybrid ។ លើសពីនេះ រថយន្តនេះក៏មានប្រភេទម៉ាស៊ីនសាំងចំណុះ​ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៩០ ញ៉ុតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាណាដា នឹងវិនិយោគទឹកប្រាក់ ៤១៥ លានដុល្លារ សម្រាប់រោងចក្រ GM ដើម្បីផលិតរថយន្តអគ្គិសនី

[បរទេស] កាណាដានឹងវិនិយោគទឹកប្រាក់ ៤១៥ លានដុល្លារ សម្រាប់រោងចក្រ GM ចំនួន ២ នៅ Ontario ដើម្បីផលិតរថយន្តអគ្គិសនី នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Reuters ។

រដ្ឋាភិបាលសហព័ន្ធ និងអភិបាលក្រង់ Ontario នឹងវិនិយោគទឹកប្រាក់ប្រមាណ ២០៧ លានដុល្លារ និង ២ ពាន់ដុល្លារផ្សេងទៀតសម្រាប់ការវិនិយោគលើគ្រោង ២ បន្ថែមរបស់ក្រុមហ៊ុន General Motor ឬ GM នៅឯរោងចក្រ Oshawa និងរោងចក្រដំទ្បើង CAMI នៅ Ingersoll។

ជាមួយគ្នានេះដែលសេចក្តីថ្លៃងការណ៌របស់ក្រុមហ៊ុន GM បានបញ្ជាក់ថាបន្ទាប់ពីវិនិយោគរបស់រដ្ឋាភិបាល លើរោងចក្រ CAMI របស់ក្រុមហ៊ុន GM នឹងត្រូវបានបែកចែកទៅជាកន្លែងផលិតរថយន្តអគ្គិសនីខ្នាតធំដំបូងគេបង្អស់របស់ប្រទេសកាណាដា ដែលរថយន្ត BrightDrop នឹងផលិតទ្បើងផងដែរ។

ក្រុមហ៊ុន​ GM បានបន្តទៀតថាការផ្លាស់ប្តូរលើកទី ៣ នៃរោងចក្រដំទ្បើង Oshawa នឹងត្រូវបន្ថែមនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទៀត ដើម្បីបង្កើតការងារថ្មីសរុបចំនួនប្រមាណ ២ ៦០០ នៅរោងចក្រនេះ។

សូមបញ្ជាក់ថាក្រុមហ៊ុន Honda ក៏បាននិវិយោគទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារកក្នុងរយៈពេល ៦ ឆ្នាំដើម្បីឱ្យរោងចក្រ Ontario របស់ខ្លួនកាន់តែប្រសើរផងដែរ។ ខណៈដែលក្រុមហ៊ុនផលិតរថយន្តនេះបានត្រៀមលក្ខណៈរួចរាល់ដើម្បីឱ្យរថយន្ត SUV Hybrid របស់ខ្លួនចូលទៅកាន់ទីផ្សារនៅក្នុងតំបន់អាមេរិកខាងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែន Prank ទេ! Tesla ឡើងថ្លៃជិត ១ម៉ឺនដុល្លារ លើឡាន Model 3

រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុតរបស់ក្រុមហ៊ុន Tesla កំពុងទទួលបានការកើនឡើងតម្លៃដ៏សន្ធឹកសន្ធាប់ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏ធ្វើឲ្យវាមិនទទួលបានប្រាក់លើកទឹកចិត្តរបស់រដ្ឋាភិបាលផងដែរ។

នៅពាក់កណ្តាលខែមីនា ក្រុមហ៊ុន Tesla បានដំឡើងថ្លៃដើមនៃ Model 3 ប្រភេទ Long Range និង High Performance ប៉ុន្តែបានរក្សាតម្លៃប្រភេទ Base Model ដដែល។ ប៉ុន្តែឥឡូវនេះ Tesla កំពុងបង្កើនតម្លៃនៃ Model 3 ប្រភេទ Base Model ពីខ្ទង់ ៤៧ ២០០ដុល្លារ ទៅ ៥៤ ៨០០ដុល្លារ ពោលគឺកើនឡើងជាង ៧ ៦០០ដុល្លារឯណោះ។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងតម្លៃខាងលើ មិនមែនជាដំណឹងអាក្រក់តែមួយនោះទេ ព្រោះថា Model 3 ឥឡូវនេះ ត្រូវបានគេចាត់ទុកថាជា “រថយន្តប្រណីត ឬ Luxury Car” នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាមូលហេតុធ្វើឲ្យវាមិនអាចទទយលបានការឧបត្ថម្ភធនរថយន្តអគ្គិសនីខ្ពស់បំផុតរបស់រដ្ឋាភិបាល (highest government electric car subsidy) ដោយបង្កើនការចំណាយរបស់អតិថិជនកាន់តែច្រើន។

ជាធម្មតា អ្នកប្រើប្រាស់រថយន្តអគ្គិសនីដែលមានសិទ្ធិអាចទទួលបានការឧបត្ថម្ភធន មានប្រាក់រង្វាន់បរិស្ថានចំនួន ៩ ៨០០ដុល្លារ ដោយ ៦ ៥០០ដុល្លារ បានមកពីរដ្ឋ និង ៣ ៣០០ដុល្លារ បានពីក្រុមហ៊ុនផលិត។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រទេសអាល្លឺម៉ង់បានណែនាំច្បាប់ថ្មីមួយ ដែលកាត់បន្ថយការបង្វិលសងលើប្រាក់ឧបត្ថម្ភដល់ ៥ ៥០០ដុល្លារ សម្រាប់រថយន្តណាមួយដែលមានតម្លៃក្នុងចន្លោះ ៤៤ ០០០ដុល្លារ ទៅ ៧១ ៤០០ដុល្លារ ដោយក្រុមហ៊ុនផលិតបានរួមចំណែក ២ ៧០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រល្បីរបស់អាមេរិក Mustang និង Camaro ត្រូវផ្អាកការផលិត ដោយសារកង្វះខាតគ្រឿងគ្រូវ

រថយន្ត Ford Mustang និង Chevrolet Camaro គឺជារថយន្តដ៏សំខាន់បំផុតពីរ នៅក្នុងពិភពរថយន្តស្ព័រ “Muscle Car” ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ការផលិតរថយន្តទាំងពីរនេះ ឥឡូវត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ ដោយសារតែបញ្ហាផ្គត់ផ្គង់គ្រឿងបន្លាស់។

ក្រុមហ៊ុន Ford និង General Motors បានប្រកាសថា ពួកគេនឹងផ្អាកការផលិតរថយន្ត Mustang និង Camaro រយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានបញ្ហាជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់។

ក្រុមហ៊ុន General Motors នឹងលែងដំណើរការរោងចក្រ Lansing Grand River Assembly របស់ខ្លួន ដែលបច្ចុប្បន្នកំពុងផលិតទាំងម៉ូដែល Camaro, Cadillac CT4 និង CT5 ដែលសុទ្ធតែប្រើប្រាស់គ្រោងឆ្អឹងតែមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន General Motors មិនបានបញ្ជាក់ថា តើផ្នែកណាដែលវាកំពុងខ្វះខាតដើម្បីបំពេញលើ Camaro នោះទេ ប៉ុន្តែអ្នកនាំពាក្យ Dan Flores បានប្រាប់ថា វាមិនពាក់ព័ន្ធនឹងរឿងបន្ទះឈីបនោះទេ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Ford ដូចដែលបានរាយការណ៍ វាបានលើកឡើងពីកង្វះការផ្គត់ផ្គង់បន្ទះឈីប ជាបញ្ហាចម្បងសម្រាប់ការបិទរោងចក្រ Flat Rock Assembly Plant នៅ Michigan ដែលផលិតតែរថយន្ត Mustang ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រោងចក្រនៅអាមេរិកខាងជើងផ្សេងទៀតរបស់ Ford នឹងបន្តដំណើរការជាធម្មតាសម្រាប់ពេលនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Hertz ទិញឡាន Polestar បន្ថែម សម្រាប់ជួល

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hertz និង Polestar បានធ្វើការប្រកាសជាផ្លូវការនៅភាពជាដៃគូជាសកលរបស់ពួកគេដែលនឹងមានរយៈពេលរហូតដល់ប្រាំឆ្នាំ។ កិច្ចសន្យានេះរួមបញ្ចូលទាំងការទិញរថយន្តអគ្គិសនី Polestar EVs ចំនួន ៦៥ ០០០ គ្រឿង ដែលនឹងត្រូវប្រើប្រាស់សម្រាប់កាអាជីវកម្ម ក៏ដូចជារថយន្តសម្រាប់ជួលផងដែរ។

ការបញ្ជាទិញ Polestar ដំបូងនឹងរួមបញ្ចូល Polestar 2 សម្រាប់អតិថិជនរបស់ពួកគេ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​លក់​នៅ​និទាឃរដូវ​ឆ្នាំ ២០២២ នៅ​អឺរ៉ុប និង​ចុង​ឆ្នាំ ២០២២ នៅ​អាមេរិក​ខាង​ជើង និង​អូស្ត្រាលី។

គួរឲ្យដឹងថា ការទិញរថយន្តអគ្គិសនីប្រណីតរបស់ Hertz ជាការផ្លាស់ប្តូរដ៏សំខាន់ ហើយនឹងក្លាយជាក្រុមហ៊ុនជួលរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។ ទន្ទឹមនឹងនេះ Hertz ធ្លាប់មានបញ្ហាក្នុងអំឡុងពេលជំងឺរាតត្បាតឆ្នាំ ២០២០ ដែលត្រូវបានគេរាយការណ៍ថាមានបំណុលចំនួន ១៧ ពាន់លានដុល្លារ នេះបានធ្វើឲ្យក្រុមហ៊ុនដាក់ពាក្យក្ស័យធន ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចងើបចេញពីការក្ស័យធននៅខែកក្កដា ឆ្នាំ ២០២១។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន Hertz លោក Stephen Scherr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយ Polestar ហើយទន្ទឹងរង់ចាំការបង្ហាញផលិតផលរថយន្តអគ្គិសនីលំដាប់ថ្នាក់ខ្ពស់របស់ពួកគេ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR86 ២០២២ ជម្រើសប្រអប់លេខថ្មី ចេញលក់នៅក្នុងទីផ្សារអង់គ្លេស ជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota នៅក្នុងចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota GR86 ស៊េរីឆ្នាំ ២០២២ ប្រភេទ coupe ជាមួយនឹងតម្លៃ ៣៩ ៣៤៤ ដុល្លារ សម្រាប់ប្រភេទប្រអប់លេខដៃ ខណៈប្រអប់លេខអូតូមានតម្លៃ ៤២ ០៨៦ ដុល្លារ ការបញ្ជូនមាន ៦វគ្គដូចគ្នា នឹងចាប់ផ្តើមចែកចាយនៅខែកក្កដាខាងមុខនេះ។

សម្រាប់រថយន្ត Toyota GR86 ទៅក្នុងត្រកូលម៉ូដែលស្ព័រ នឹងត្រូវបានផ្តល់ជូនជាមួយនឹងកម្រិតម៉ូដែលតែមួយប៉ុណ្ណោះ​ ដោយបានភ្ជាប់មកជាមួយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4, កុងទ័រព័ត៌មានទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto, កាំមេរ៉ាមើលក្រោយជាមួយ Cross-traffic alert, blind-spot monitor និងចង្កៀងមុខប្រភេទ LED ដែលអាចឡើងចុះបាន ។

ជាមួយគ្នានេះ សម្រាប់អតិថិជន GR86 នៅចក្រភពអង់គ្លេសនឹងទទួលបានគ្រឿងស្បែក កៅអីខាងមុខមុខងារកម្តៅ ការគ្រប់គ្រងពេលបើកបរ (cruise control), ម៉ាស៊ីនត្រជាក់ពីរតំបន់ ប៊ូតុងចាប់ផ្តើមម៉ាស៊ីន និងច្រើនទៀតតាមស្តង់ដារ។ លើសពីនេះ អតិថិជនដែលជ្រើសរើសម៉ូដែលប្រអប់លេខអូតូដែលមានតម្លៃថ្លៃជាងនេះ ដោយទទួលបានប្រព័ន្ធ collision-avoidance ជាមួយ automatic emergency braking, adaptive cruise control, automatic high-beam assist និង​ lane-keeping assistance ។

ចំពោះផ្នែកម៉ាស៊ីនវិញ ម៉ូដែលទាំងពីរប្រភេទនេះ​នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិត​​កម្លាំងបាន ២២៨ សេះ និង​កម្លាំង​រមួល ២៥០ ញ៉ូតុនម៉ែត្រ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើន​ល្បឿនពី ០-១០០ គីឡូម៉ែត្រ​/ម៉ោង ក្នុង​រយៈពេល ៦,៣ វិនាទី ហើយ​ប្រភេទប្រអប់លេចអូតូមាន​ល្បឿន​ដូចគ្នា​ក្នុង​រយៈពេល ៦,៩ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ពន្យាពេលលក់រថយន្តអគ្គិសនី Ariya ម្តងទៀតដោយសារតែបញ្ហានេះ

[បរទេស] យោងតាមសារព័ត៌មានរបស់ reuters បានចុះផ្សាយថាក្រុមហ៊ុនផលិតរថយន្ត Nissan នឹងពន្យាពេលការលក់រថយន្តអគ្គិសនី Ariya B6 ប្រភេទ SUV ម្តងទៀតដោយសារតែបញ្ហាកង្វះខាតបន្ទះឈីបជាសកល និងរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនផ្សេងៗទៀត។

រថយន្តអគ្គិសនី Ariya គឺជាម៉ូឌែលទី២ តែមួយគត់បន្ទាប់ពី Leaf hatchback ដោយនឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុននៅថ្ងៃទី១២ ខែមេសានេះវិញ ខណៈដែលក្រុមហ៊ុន Nissan បានធ្វើការដាក់បង្ហាញកាលពីចុងខែមីនាកន្លងមក។

សម្រាប់រថយន្តអគ្គិសនី Ariya ត្រូវបានគ្រោងនឹងចាប់ផ្តើមដំណើរការដាក់លក់នៅដើមពាក់កណ្តាលឆ្នាំ ២០២១ មកម្ល៉េះ។ ប៉ុន្តែត្រូវបានពន្យាពេលទៅវិញដោយសារតែបញ្ហាង្វះខាតបន្ទះឈីប និងការរាលដាលនៃជំងឺកូវីដ-១៩ ជាសកល។ ហើយក្រុមហ៊ុន Nissan បានបញ្ជាក់ថាការលក់នៅតំបន់អឺរ៉ុបចាប់ផ្តើមនៅរដូវក្តៅនេះ និងសហរដ្ឋអាមេរិកនៅក្នុងរដូវស្លឹកឈើជ្រុះជាដើម។

បន្ថែមពីនេះរថយន្តអគ្គិសនី SUV នេះត្រូវបានកំណត់ដំណើរការលក់នៅក្នុងប្រទេសជប៉ុនដូចការគ្រោងទុកជាមុខនៅក្នុងខែមករា កន្លងមកនេះ។  គួររំលឹកផងដែរថាសម្រាប់ Nissan គឺជាក្រុមហ៊ុនមុខគេបង្អស់ដែលផលិតរថយន្តអគ្គិសនីក្នុងទីផ្សារធំជាមួយនឹងម៉ូឌែល Leaf តាំងពីឆ្នាំ ២០១០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha NMAX 155 បានដាក់លក់ជាផ្លូវការ តម្លៃខ្ទង់ ២ ពាន់ដុល្លារនៅថៃ

[ទីផ្សារបរទេស] ម៉ូតូ Yamaha NMAX 155 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ត្រូវបានដាក់លក់ចេញជាផ្លូវការក្នុងតម្លៃចាប់ពី ២ ២៧២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

 

សម្រាប់ម៉ូតូ Yamaha NMAX 155 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ពណ៍ ដូចជា៖ Matte Blue Matte Blue, Matte Green Green និង Shiny Red Metallic Red។

រូបរាងរបស់ Yamaha NMAX 155 ទទួលបានការឌីហ្សាញបែបស្ព័រខ្នាតធំដែលមើលទៅស្រដៀងគ្នានឹង PCX ជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD រួមជាមួយនឹងប្រព័ន្ធ Y-Connect ដើម្បីភ្ជាប់ទៅកាន់ស្មាតហ្វូនជាដើម។ ខណៈដែលប្រអប់ផ្ទុកឥវ៉ាន់ទំហំធំ, ប្រព័ន្ធសោពីចម្ងាយ និងរន្ធសាកថ្មទូរស័ព្ទ និងប្រព័ន្ធ SMG សម្រាប់ការចាប់ផ្តើមម៉ាស៊ីន ព្រមទាំងបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ ផងដែរ។

Yamaha NMAX 155 ប្រើប្រាស់ម៉ាស៊ីនសាំង Blue Core ចំណុះ ១៥៥សេសេ ទំហំ ១ ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-Cooled  ផលិតកម្លាំង ១៥ សេះ និងកម្លាំងរមួល ១៤,៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+