ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បញ្ចេញរូបភាពនៃរចនាប័ទ្មនៃការឌីស្សាញថ្មីរថយន្ត Palisade ស៊េរីឆ្នាំ២០២៣

[ការត្រៀមបង្ហាញខ្លួន] ក្រុមហ៊ុន Hyundai កំពុងធ្វើការបង្ហាញចេញនូវរថយន្ត Palisade ស៊េរីឆ្នាំ២០២៣ ថ្មីរបស់ខ្លួន ជាមួយរូបភាព Teaser មួយចំនួន ជាមួយការបង្ហាញពីរចនាប័ទ្មនៃការឌីស្សាញថ្មីនៃរថយន្ត មុនពេលការបង្ហាញខ្លួនជាផ្លូវរការនៅឯពិព័រណ៍រថយន្តអន្តរជាតិញូវយ៉កនៅសប្តាហ៍ក្រោយ ដែលត្រូវនឹងថ្ងៃទី ១៣ វេលាម៉ោង ៨:៤៥នាទីយប់(នៅកម្ពុជា)មកដល់។

នៅក្នុងរូបភាព Teaser នេះ យើងអាចមើលឃើញប៉ាណាខាងមុខថ្មី ដែលមានរាងជ្រុងធំៗជាងម៉ូដែលបច្ចុប្បន្ន ហើយថែមទាំងមានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសនៃ “parametric shield elements” ដែលត្រូវបានកំណត់ដោយអត្តសញ្ញាណនៃការរចនារបស់ Tucson និង Santa Cruz។ បន្ថែមពីនេះ រូបភាពនេះផងដែរ យើងក៏ឃើញមានការឌីស្សាញថ្មីទៅលើចង្កៀង LED បែបបញ្ឈរថ្មីផងដែរ។

ម៉ូឌែលឆ្នាំ២០២២

ចំណែកផ្នែកខាងក្រោយនៃរថយន្ត Hyundai ពុំទាន់បានធ្វើការបញ្ចេញនោះឡើយ ប៉ុន្តែគេស្មានដឹងថា វានឹងទទួលបាននូវការកែប្រែថ្មីដូចគ្នានឹងផ្នែកខាងមុខ បន្ទាប់ពីប្រទះឃើញការធ្វើតេស្តកន្លងមក ដោយមានការរអភិវឌ្ឍន៍យកតាមនៃត្រកូលរថយន្តរបស់ខ្លួន។

សម្រាប់ម៉ាស៊ីននៃរថយន្ត គេពុំរំពឹងនោះឡើយថារថយន្តនេះ ធ្វើការផ្លាស់ប្តូរការប្រើប្រាស់នូវម៉ាស៊ីន ៣,៨លីត្រ V6 ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គរបស់វាផងដែរ។ ចំពោះតម្លៃគេអាចរំពឹងថា ម៉ូឌែលឆ្នាំ២០២៣ នឹងមានតម្លៃចាប់ពី ៣៤ ៣៣៥ដុល្លារឡើងទៅ។

គួររំលឹកផងដែរថារថយន្ត Palisade បានធ្វើការចេញលក់នៅលើទីផ្សារតាំងពីឆ្នាំ ២០១៨ ហើយនេះគឺជាឆ្នាំមួយនៃការទទួលបានការអភិវឌ្ឍន៍ថ្មី ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នោះខ្លាំងបាត់! SYM បញ្ចេញម៉ូតូ Scooter ខ្នាតធំ ដើម្បីប្រកួតប្រជែងនឹង ADV 150

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូចិន SYM បានដាក់បង្ហាញនូវម៉ូឌែល Husky ADV 150 ប្រភេទ Adventure-Scooter ដែលរចនាទ្បើងរូបរាងបែបស្ព័រកាន់តែកាច ដែលជាគូរប្រជែងជាមួយនឹង Honda ADV 150 ផងដែរ។

ជាមួយនឹងរូបរាងម៉ូតូ Husky ADV 150 ដែលរចនាទ្បើងបែបស្ព័រកាន់តែកាច ឬផ្សងព្រេងដែលមើលស្រដៀងគ្នានឹងគូរប្រជែងរបស់ខ្លួនគឺ Honda ADV 150 ដោយឃើញមានចង្កៀងមុខ-ក្រោយ LED, អំពូលជួយបំភ្លឺពេលថ្ងៃ DRL, អេក្រង់ឌីជីថល TFT-CLD, រន្ធសាក USB និងទូរស័ព្ទជាដើម។

សម្រាប់ម៉ូតូ Husky ADV 150 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១៤,៤សេះ និងកម្លាំងរមួល ១៤,៥ញ៉ូតុនម៉ែត្រ។ ខណៈដែលធុងសាំងរបស់ម៉ូតូ Adventure-Scooter នេះអាចផ្ទុកបានចំណុះរហូតដល់ ១៥លីត្រ។ បន្ថែមពីនេះម៉ូតូ Husky ADV 150 ព្រមទាំងបំពាក់មកជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់របស់ SYM ផងដែរ។

សូមបញ្ជាក់ថាម៉ូតូ SYM Husky ADV 150 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាអាចបង្ហាញអំពីតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Yamaha បញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដែលមានរូបរាងដូច Nmax 125

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូ Lexi ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ដែលមានរូបរាងស្រដៀងគ្នានឹង Nmax 125  សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ីន។

ម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំង Bluecore ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១១,៧សេះ និងកម្លាំងរមួល ១១,៥ ញ៉ូតុនម៉ែត្រ និងបំពាក់ជាមួយនឹងប្រព័ន្ធ VVA variable valve ដែលធ្វើឱ្យម៉ូតូបង្កើតសន្ទុះកាន់តែខ្លាំង។

ដោយទ្បែកចំពោះម៉ូតូ Yamaha Lexi មានទម្ងន់ស្រាលរហូតដល់ ១១៣ គីទ្បួក្រាម, កម្ពសពីដីដល់កែប ៧៨៥មម និងធុងផ្ទុកសាំងបានចំណុះ ៤,២លីត្រផងដែរ។

ម៉ូតូ Yamaha Lexi ទទួលបានការរចនាទ្បើងបែបស្ព័រដែលរូបរាងរបស់វាស្រដៀងគ្នានឹង Nmax 125 ដោយម៉ូតូ Scooter នេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធសោរ Smart-Key។ ហើយអ្វីពិសេសនោះម៉ូតូនេះក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Yamaha ផងដែរ។

សម្រាប់ម៉ូតូ Yamaha Lexi ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែល Standard, S និង ABS តម្លៃចាប់ពី ១ ៧៩១ ទ្បើងទៅសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចអត់ដឹងថា ក្រុមហ៊ុន តូយ៉ូតា ក៏មានវត្តមាននៅព្រឹត្តិការណ៍ពិព័រណ៍នៅពហុកីឡាដ្ឋានជាតិមរតកតេជោដែរ

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកំពុងខិតជិតមកនេះ ក្រសួង ស្ថាប័ន និងក្រុមហ៊ុនជាច្រើនបាននឹងកំពុងធ្វើការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍សង្រ្កាន្តឆ្នាំថ្មី។ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ដ៏ធំកំពុងតែប្រព្រឹត្តនេះ គឺព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃពេញ ដោយចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសានេះ។

សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និងទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល។ ដោយមានរៀបចំការប្រគុំតន្រ្តី ការប្រលងចម្រៀង ប្រលងបវរកញ្ញាឯកសង្រ្កាន្ត ប្រលងបវរកញ្ញាឯកមជ្ឈឹមវ័យ ការសម្តែងរបាំប្រពៃណីជាតិ និងគុណបុរាណខ្មែរ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍កីឡា និងជាពិសេសពិព័រណ៍យានយន្ត ដែលមានសរុបជាង ៤០០ស្តង់។

អ្វីដែលគួរចាប់អារម្មណ៍បំផុតសម្រាប់ពិព័រណ៍យានយន្តទាំងមូល គឺមានចូលរួមតាំងបង្ហាញពីក្រុមហ៊ុនរថយន្តល្បីៗ ដែលជាពិសេស ក្រុមហ៊ុន តូយ៉ូតាក៏មានវត្តមាននៅទីនោះផងដែរ ដោយក្រុមហ៊ុនបានធ្វើការនាំយកនូវម៉ូឌែលរថយន្តដ៏ពេញនិយមរបស់ខ្លួនជាច្រើនទៅកាន់ព្រឹត្តិការណ៍នេះ ដែលរួមមាន៖

. រថយន្តភីកអាប់ Hilux Revo Rally ឆ្នាំ២០២២៖ រថយន្ត Hilux Revo Rally គឺជារថយន្តភីកអាប់ដែលទទួលបាននូវការអភិវឌ្ឍន៍ថ្មីទៅលើរូបរាង ថាមពលម៉ាស៊ីន ប្រណិតភាព និងភាពទំនើប អោយកាន់តែប្រសើរឡើង ខណៈមានតម្លៃចាប់ពី ៥៣ ៤០០ដុល្លារ ប៉ុណ្ណោះ។

សម្រាប់ឆ្នាំ២០២២ វាត្រូវបានបំពាក់ដោយម៉ាស៊ីន GD Engine ជំនាន់ថ្មី ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ រថយន្តនេះក៏មានលក្ខណៈពិសេសៗជាច្រើនបន្ថែមទៀតដូចជា ចង្កៀងមុខប្រភេទ Bi-LED Projector, ចង្កៀងកាត់អ័ព្ទប្រភេទ LED, ថាសកង់ទំហំ ១៨អ៊ីញ, កុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ៩គ្រាប់ កាំមេរ៉ា ៣៦០ដឺក្រេ, កញ្ចប់សុវត្តិភាព TSS, ចន្ទៀស ៥សន្លឹក និងលក្ខណៈពិសេសជាច្រើនបន្ថែមទៀត។

. រថយន្ត Toyota Corolla Cross  ឆ្នាំ២០២២៖ គឺជារថយន្តប្រភេទ Crossover ដែលមានការឌីស្សាញយ៉ាងទាក់ទាញជាមួយប៉ាណាមុខមួយផ្ទាំងធំ អមដោយចង្កៀងមុខប្រភេទ Bi-LED Projector, ថាសកង់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ, កញ្ចក់ចំហៀងប្រភេទ LED ភ្ជាប់ដោយមុខងារក្តោបអូតូ, ចង្កៀងក្រោយរចនាជាខ្សែបន្ទាត់ រួមបន្ថែមជាមួយអង់តែនព្រុយត្រីឆ្លាមដ៏ស្រស់ស្អាតផងដែរ។ ចំណែកផ្នែកខាងក្នុងវិញបានបំពាក់មកជាមួយ កៅអីខាងមុខ ដែលអាចលៃតម្រូវបាន ៨ទិសដៅ, ប៊ូតុង Start/Stop, កុងទ័របង្ហាញព័ត៌មានពហុមុខងារ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, ដំបូលកញ្ចក់បើកខាងលើ ភ្ជាប់ដោយមុខងារការពារការគៀប និងកញ្ចប់សុត្ថិភាព TSS។

រថយន្ត Toyota Corolla Cross  ឆ្នាំ២០២២ មានតម្លៃ ៤៦ ៩០០ដុល្លារ និងដំណើរការដោយម៉ាស៊ីនចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៨សេះ និងកម្លាំរមួល ១៧២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧វគ្គ។

. រថយន្ត Toyota Raize៖ គឺជារថយន្តប្រភេទ Compact SUV មួយប្រភេទរបស់តូយ៉ូតា ដែលមានការគាំទ្រ និងចាប់ចិត្តស្រឡាញ់យ៉ាងច្រើនពីសំណាក់បងប្អូនយើង ជាមួយរូបរាងនៃការឌីស្សាញយ៉ាងទាន់សម័យ ទំនើប និងជាពិសេសមានពណ៌តួរខ្លួនយ៉ាងទាក់ទាញ។

រថយន្ត Toyota Raize មានតម្លៃចាប់ពី ២៦ ៥០០ដុល្លារឡើងទៅ ហើយរថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧វគ្គ។

គួរបញ្ជាក់ផងដែរថា ក្រៅតែពីបងប្អូនអាចធ្វើការសាកសួរព័ត៌មានអំពីរថយន្តដោយផ្ទាល់ហើយនោះ បងប្អូនក៏អាចធ្វើការសាកសួរអំពីព័ត៌មាននៃការបង់រំលោះរថយន្ត ដែលមានការផ្តល់ជូនពិសេសពីក្រុមហ៊ុនដែលពុំធ្លាប់មានពីមុនបានផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមបងប្អូនក៏អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 333 503 និង 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Volvo XC40 Recharge ប្រភេទ PHEV ត្រូវក្ស័យសង្ខារដោយសារប្រភេទអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo ផ្លូវការប្រចាំនៅប្រទេសអូស្ត្រាលីបានសម្រេចថាឈប់លក់រថយន្ត XC40 Recharge ប្រភេទ Plug-in Hybrid (PHEV) លើទីផ្សារប្រទេសអូស្ត្រាលី ក្រោយពីរថយន្តនេះចេញលក់បានមិនដល់ពីរឆ្នាំផង ដោយសារតែក្រុមហ៊ុនចង់ផ្ដោតលើរថយន្ត XC40 Recharge Pure Electric ដែលជារថយន្តអគ្គិសនីជំនួសវិញ។

ស្របពេលដែល Volvo បានប្ដេជ្ញាថានឹងធ្វើឲ្យរថយន្តអគ្គិសនីសុទ្ធមានចំណែក ៥០% នៃចំនួនលក់លើសកលលោកត្រឹមឆ្នាំ២០២៥ ប្រធានក្រុមហ៊ុន Volvo ប្រចាំនៅអូស្ត្រាលីបានកំណត់គោលដៅធ្វើយ៉ាងណាឲ្យរថយន្តអគ្គិសនីមានចំណែកលក់ ១០០% តែម្ដងនៅត្រឹមឆ្នាំ២០២៥ដូចគ្នា ដែលគោលដៅ ១០០% នេះត្រូវបានកំណត់ជាសកលលោកនៅត្រឹមឆ្នាំ២០៣០។

គួរដឹងថាលើទីផ្សារអូស្ត្រាលី រថយន្ត XC40 Recharge PHEV មានតម្លៃចាប់ពីប្រមាណ ៥០ ៦៥០ដុល្លារ ដែលធូរថ្លៃជាងប្រភេទអគ្គិសនីសុទ្ធប្រមាណ ៧ ៥០០ដុល្លារ ហើយក្រោយពីរថយន្តនេះបាត់មុខ Volvo នៅអូស្ត្រាលីនឹងពង្រីកជម្រើសរថយន្ត XC40 ប្រភេទអគ្គិសនីសុទ្ធ ជាមួយជម្រើសម៉ូទ័រអគ្គិសនីមួយ ដែលត្រៀមចេញលក់នៅខែកក្កដា។

បន្ថែមពីនេះ Volvo នៅអូស្ត្រាលីក៏មានគម្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួនប្រាំក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលនាំមុខដោយរថយន្ត C40 Recharge SUV និងបន្ទាប់មកគឺរថយន្ត Embla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីមានចំណែក ២០% នៃឡានដែល Hyundai លក់ចេញនៅអឺរ៉ុប នៅដើមឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai ដែលបានទទួលយកការប្រថុយប្រថានដោយអភិវឌ្ឍន៍នូវគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនីដូចជារថយន្ត Ioniq 5 ជាដើមនោះ ហាក់ដូចកំពុងតែទទួលបានផ្លែផ្កាជាបណ្ដើរៗហើយ ដោយក្រុមហ៊ុនបានរាយការណ៍ថា ២០% នៃចំនួនលក់នៅអឺរ៉ុប គឺជាប្រភេទរថយន្តអគ្គិសនី។

ការចុះផ្សាយរបស់ Korea Times បានឲ្យដឹងថាក្នុងចំណោមរថយន្តចំនួន ៥៧ ៨៤២គ្រឿង ដែល Hyundai បានលក់ចេញនៅអឺរ៉ុប ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន ១១ ៥៣២គ្រឿង គឺជារថយន្តអគ្គិសនីសុទ្ធ។ កាន់តែអស្ចារ្យនោះគឺថាក្នុងចំណោមរថយន្តជាង ២០ម៉ូដែល ដែល Hyundai លក់នៅអឺរ៉ុប គឺមានតែបីម៉ូដែលប៉ុណ្ណោះជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ដែលរួមមានរថយន្ត Ioniq 5, Kona Electric និង Ioniq Electric។

បន្ថែមពីនេះទៀត តួលេខនេះគឺច្រើនជាងមុន ១០ដង បើធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៨ ដោយ​ពេលនោះរថយន្តអគ្គិសនីគឺមានចំណែកតែ ២% ប៉ុណ្ណោះ ក្នុងចំណោមរថយន្តដែលក្រុមហ៊ុនលក់ចេញនៅអឺរ៉ុប។

Hyundai បានដាក់គោលដៅបង្កើនភាគរយរថយន្តអគ្គិសនីឡើងពី ២០% ឲ្យបានដល់ ៦៩% នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ដែលជាគោលដៅមួយខ្ពស់ជាងគោលដៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក (៥៨%) និងទីផ្សារកូរ៉េខាងត្បូង (៣៦%)។ នៅត្រឹមឆ្នាំ២០៣៥ ក្រុមហ៊ុនមានគោលដៅចង់ឲ្យរថយន្តអគ្គិសនីមានចំណែក ១០០% នៃចំនួនលក់នៅអឺរ៉ុបតែម្ដង។

គួរដឹងថានៅថ្ងៃខាងមុខទៀត Hyundai បានកំណត់គោលដៅដោយចង់លក់រថយន្តអគ្គិសនីឲ្យបាន ២៧ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៦ និងគោលដៅ ៤៨ម៉ឺនគ្រឿង ដែលចង់សម្រេចឲ្យបានត្រឹមឆ្នាំ២០៣០ ដែលនេះគឺជាគោលដៅសកលលោកតែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានឥណ្ឌា Tata ចេញគំរូឡានអគ្គិសនីថ្មី សាកភ្លើងម្តង ជិះបាន ៥០០គ.ម

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅឥណ្ឌា គឺ Tata បានប្រកាសចេញនូវគំរូរថយន្តអគ្គិសនីថ្មី ហៅថា Tata Curvv ដែលជារថយន្តប្រភេទ coupe-SUV ហើយនឹងបង្ហាញខ្លួនក្នុងរយៈពេល ២ឆ្នាំខាងមុខ។

គំរូរថយន្ត Tata Curvv បានពាំនាំភាសាឌីហ្សាញថ្មីរបស់ក្រុមហ៊ុន ហៅថា “Digital” ដែលផ្តោតលើការឌីហ្សាញបែប clean surfacing និង dynamic lines។

គួរឲ្យដឹងថា រថយន្ត SUV ដើរដោយថាមពលអគ្គិសនីខាងលើ នឹងត្រូវផលិតលើគ្រោងឆ្អឹង Tata Generation 2 EV Architecture។ ក្រុមហ៊ុន Tata បានបញ្ជាក់ថា រថយន្ត Curvv នៅពេលចេញលក់ អាចមានសមត្ថភាពផ្តល់ចម្ងាយបើកបរដល់ទៅ ៥០០គីឡូម៉ែត្រឯណោះ នៅពេលសាកភ្លើងពេញម្តង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តឥណ្ឌាខាងលើ ក៏បានបញ្ជាក់បន្ថែមថា វានឹងមានប្រភេទម៉ាស៊ីនប្រើប្រេងដែរ នាថ្ងៃអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG SL43 ឆ្នាំ២០២៣ ថ្មី ថែមជម្រើសម៉ាស៊ីនតូច មានជំនួសពីអគ្គិសនី

អស់រយៈពេលជិត ៦ទសវត្សមកហើយ បន្ទាប់ពីរថយន្ត Mercedes SL ប្រើម៉ាស៊ីន៤ គ្រឿងចុងក្រោយបង្អស់ បានចាកចេញពីរោងចក្រ នៅក្នុងឆ្នាំ១៩៦៣ ហើយឥឡូវនេះក្រុមហ៊ុន Mercedes បានបន្ថែមជម្រើសម៉ាស៊ីន៤ ថ្មីលើម៉ូដែល Mercedes-AMG SL43 ឆ្នាំ២០២៣។

គួរឲ្យដឹងថា កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត SL ម៉ូដែល SL 55 4Matic+ និង SL63 4Matic+ ដែលប្រើម៉ាស៊ីន bi-turbocharged ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤៧០សេះ និង ៥៧៧សេះ។

ដោយឡែកចំពោះម៉ូដែល SL43 នឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដែលប្រើបច្ចេកវិទ្យា electric exhaust gas turbocharger ដូចទៅនឹងរថយន្តប្រណាំង Formula 1 អីចឹងដែរ។

សូមបញ្ជាក់ថា turbocharger របស់វានឹងដំណើរការតាមរយៈប្រព័ន្ធអគ្គិសនី ៤៨វ៉ុល ដែលផ្តល់កម្លាំងទៅឲ្យឌីណាម៉ូ second-generation belt-driven starter-generator (RSG)។

មិនតែប៉ុណ្ណោះ ក្រៅពីផ្តល់ជំនួយកម្លាំងបណ្តោះអាសន្ន ប្រព័ន្ធនេះក៏ដំណើរការជាប្រព័ន្ធ mild-hybrid ដែលអនុញ្ញាតឲ្យរថយន្ត SL43 ទាញយកថាមពលមកវិញ សម្រាប់ការសន្សំសំចៃសាំងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្លេចៗ! ឡានអគ្គិសនីសុទ្ធដំបូងរបស់ Lexus ត្រៀមបង្ហាញខ្លួនហើយក្នុងខែនេះ!

[ការត្រៀមបង្ហាញខ្លួន] ការទន្ទឹមរង់ចាំនៃការបង្ហាញខ្លួនជាផ្លូវការនៃរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុនជប៉ុន Lexus បាន នឹងកំពុងខិតជិតមកដល់ ខណៈពេលដែលក្រុមហ៊ុននេះបានធ្វើការប្រកាសអំពីពេលវេលានៃការបង្ហាញខ្លួនជាផ្លូវការ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃអង្គា ទី ២០ ខែមេសានេះ នៅវេលាម៉ោង ៥:០០ល្ងាចម៉ោងនៅកម្ពុជា(៦am EST)។

បើក្រឡេកទៅមើលរូបភាពដែលទើបតែបង្ហាញបានបង្ហាញអោយឃើញថាផ្នែកខាងក្នុងនៃរថយន្ត RZ 450e ហាក់បីដូចជាការវិវត្តន៍ថ្មីនៃការប៊ីនរថយន្តរបស់គំរូរថយន្ត LF-Z ដោយបានភ្ជាប់មកជាមួយដៃចង្កូតដ៏ចាប់អារម្មណ៍មួយ រួមបន្ថែមជាមួយកុងទ័របង្ហាញប្រភេទឌីជីថល, អេក្រង់កម្សាន្តទំហំធំ និង Console នៅកណ្តាលដែលមើលទៅប្រណិតភាពផងដែរ។

រីឯផ្នែកខាងក្រៅនៃរថយន្ត វាហាក់បីដូចជាពុំខុសគ្នាខ្លាំងពីគំរូរថយន្តដែលបានបង្ហាញនោះឡើយដោយមានប៉ាណាខាងមុខបិទជិត និងអមដោយចង្កៀងរាងជាអក្សរ L ដែលជាអត្តសញ្ញាណរបស់ Lexus រួមជាមួយផ្នែកខាងក្រោយត្រូវបានឌីស្សាញជាមួយអំពូលក្រោយអូសជាខ្សែបន្ទាត់ យ៉ាងទាន់សម័យប្រភេទ LED ផងដែរ។

បន្ថែមពីនេះផងដែរ រថយន្ត RZ 450e ក៏នឹងត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota ផ្ទាល់ ដែលប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA platform ដូចគ្នាជាមួយបងប្អូនត្រកូលផ្សេងគ្នារបស់ខ្លួនគឺ bZ4x និង Solterra។

គំរូរថយន្ត RZ 450e

ចំណែកឯថាមពលកម្លាំងនៃរថយន្តនេះ វានឹងបំពាក់មកជាមួយនូវម៉ូទ័រអគ្គិសនីចំនួន២ ដែលនឹងផ្តល់ជូននូវគ្រប់កង់ទាំងបួន រួមគ្នានូវប្រព័ន្ធ Direct4 ថ្មីរបស់ Lexus ដែលនឹងផ្តោតសំខាន់លើសម្ថភាព និងថាមពលនៃការបើកប។ សម្រាប់រថយន្តគំរូដែលបានបង្ហាញខ្លួនមុននេះ វាបានបំពាក់ជាមួយកញ្ចប់អាគុយលីដ្យូម-អ៊ីយ៉ុងទំហំ ៩០គីឡូវ៉ាត់ម៉ោង ដែលផ្តល់នូវចម្ងាយបើកបរ ៦០០គីឡូម៉ែត្រ ក្នុងនោះផងដែរ សម្រាប់រថយន្តដែលត្រៀមបង្ហាញខ្លួននេះគេរំពឹងស្រដៀងគ្នាថា វានឹងមានចម្ងាយនៃការបើកបរប្រហាក់ប្រហែលគ្នា បើទោះបីបងប្អូនប្រើគ្រោងឆ្អឹងរួម bZ4x មានចម្ងាយបើកបរតែ ៥១៦គីឡូម៉ែត្រក៏ដោយ។

គំរូរថយន្ត RZ 450e

ដូច្នេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមការងារខេមបូ អូតូ នឹងធ្វើការចេញផ្សាយសម្រាប់បងប្អូនទាំងអស់គ្នាអោយបានដឹងនៅពេលរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២០ ខាងមុខនេះ កុំភ្លេចជួបគ្នាជាថ្មីនៅអត្ថបទលម្អិតនៃការបង្ហាញខ្លួននៃរថយន្ត RZ 450e ៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GM និង Honda រួមគ្នាផលិតរថយន្តអគ្គិសនីរាប់លានគ្រឿងដែលមានតម្លៃសមរម្យត្រឹមឆ្នាំ ២០២៧

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និង General Motors បានធ្វើការប្រកាសអំពីភាពជាដៃគូម្តងទៀតសម្រាប់ការដាក់បង្ហាញរថយន្តថ្មីនៅអាមេរិកខាងជើងរហូតដល់ឆ្នាំ ២០២៧ នៅលើបច្ចេកវិទ្យាគ្រោងឆ្អឹង Ultium Battery Technology Platform របស់ GM ។ ក្នុងនោះក្រុមហ៊ុន​ផលិត​រថយន្ត​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​ផលិត​រថយន្ត​អគ្គិសនី​នាពេល​ខាង​មុខ​នេះ​ជា​ប្រភេទ​រថយន្ត​តូច​ប្រភេទ Crossover រាប់លានគ្រឿង ក្រោម​គ្រោងឆ្អឹង Ultium Battery Platform។

ជាមួយគ្នានេះ Mary Barra ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន GM បាននិយាយ“ក្រុមហ៊ុន GM និង Honda នឹងចែករំលែកបច្ចេកវិទ្យា ការរចនា និងយុទ្ធសាស្ត្រផលិត ដើម្បីផ្តល់នៅរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនៅលើពិភពលោក។ នេះរួមបញ្ចូលទាំងទីផ្សារសំខាន់ៗរបស់យើងនៅអាមេរិកខាងជើង អាមេរិកខាងត្បូង និងចិន។

ក្រុមហ៊ុនផលិតរថយន្តក៏នឹងបន្តពិភាក្សាអំពសហការបច្ចេកវិទ្យាអាគុយ ដើម្បីជំរុញតម្លៃរបស់ពួកគេឲ្យសមរម្យ។ ក្រុមហ៊ុនទាំងពីរកំពុងធ្វើការលើអាគុយ solid-state batteries ដែលត្រូវបានកំណត់ថាជាការវិវត្តន៍បន្ទាប់នៃបច្ចេកវិទ្យារថយន្តអគ្គិសនីដែលនឹងអនុញ្ញាតឲ្យមានការកែលម្អសំខាន់ៗនៅក្នុងចម្ងាយនៃការបើកបរ ទម្ងន់ និងនិរន្តរភាព។

ក្នុងនោះ លោក Toshihiro Mibe ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយថា “ក្រុមហ៊ុន Honda ប្តេជ្ញាសម្រេចគោលដៅរបស់យើងនៃអព្យាក្រឹតភាពកាបូននៅលើមូលដ្ឋានសកលលោកនៅឆ្នាំ ២០៥០ ដែលទាមទារឲ្យមានការបញ្ចុះថ្លៃរថយន្តអគ្គិសនី ដើម្បីធ្វើឲ្យរថយន្តអគ្គិសនិអាចកើតមានសម្រាប់អតិថិជនច្រើនបំផុត” ។

គួរឲ្យដឹងថា ក្រុមហ៊ុន GM និង Honda បានធ្វើការរួមគ្នាលើរថយន្តអគ្គិសនីតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ជាមួយគ្នានេះ ពួកគេកំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិដោយ Honda Prologue នឹងត្រូវបានភ្ជាប់ជាមួយរថយន្ត Acura ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើបច្ចេកវិទ្យា GM ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+