ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យាសាកថ្មរបស់ Huawei សាកត្រឹម ៥នាទី ឡានជិះបានចម្ងាយ ២០០ គីឡូម៉ែត្រ នឹងដាក់ឲ្យប្រើនៅឆ្នាំ ២០២៥

[ទីផ្សារបរទេស] ឧស្សាហកម្មរថយន្តរបស់ពិភពលោក បានកំពុងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយពីរថយន្តប្រើថាមពលចំហេះក្នុងទៅជារថយន្តដើរដោយអគ្គិសនី ហើយការសាកថ្មលឿន និងសុវត្ថិភាពគឺជាអាទិភាពមួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ​សម្រាប់រថយន្តអគ្គិសនីការសាកថ្មមានរយៈពេលយូរ ជាធម្មតាត្រូវចំណាយពេល ២០-៤០ នាទីអាស្រ័យលើគុណភាព និងសមត្ថភាពអាគុយ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ពេលនេះគ្រោងនឹងធ្វើឲ្យមានភាពលេចធ្លោក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ជាមួយនឹងការសាកថ្ម EV fast charging solution ២០០ គីឡូម៉ែត្រក្នុងរយៈពេល ៥ នាទីក្នុងតម្លៃទាប។ ដោយ របាយការណ៍​នេះ​បាន​មក​ពី​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់ Huawei លោក Wang Chao ដែល​ធ្លាប់បានលើឡើង​នៅ​វេទិកា National Chinese Electric Vehicle 100 Forum។

ក្នុងនោះ លោក Wang Chao បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២១ ក្រុមហ៊ុនបានចាប់ផ្តើមដំណោះស្រាយ DriveOne smart driving ទូទាំងប្រទេស រួមទាំងលក្ខណៈពិសេសដូចជា ការរួមបញ្ចូល IoT ឆ្លាតវៃជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS ការអាប់ដេតការរុករកអ្នកបើកបរ និងសំខាន់បំផុត ដំណោះស្រាយជួយឲ្យរថយន្តអាចសាកថាមពលថ្មសម្រាប់ បើកបរ ២០០ គីឡូម៉ែត្រក្នុង ១០ នាទីនៃការសាកថ្ម។

លោក Wang Chao បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei ប្តេជ្ញាថានឹងបន្តទៅមុខជាងឆ្នាំមុន ដោយ ក្រុមហ៊ុននឹងដាក់ចេញនៅ 1000 v Charging solution  ដែលអាចឲ្យការសាកថ្មឈានដល់ ២០០ គីឡូម៉ែត្រនៃការសាកលឿនក្នុងរយៈពេល ៥ នាទី។

នៅដើមទស្សវត្សរ៍នេះ ក្រុមហ៊ុន Huawei បានរៀបចំផែនការសម្រាប់ការអភិវឌ្ឍន៍ផែនការបង្ហាញផ្លូវក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ហើយគេរំពឹងថានៅឆ្នាំ ២០២៥ នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅកំលាំងសាក ១០០០ វ៉ុល ៦០០ គីឡូវ៉ាត់ម៉ោង នៃការសាក High-voltage charging solution ដែលអាចសាកថ្មពី ៣០% ទៅ ៨០% ក្នុងរយៈពេល ៥ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡានអគ្គិសនី Nio ES7 ដែលរំពឹងថាសាកថ្មម្តងជិះបានដល់ ១,០០០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពនៃរថយន្ត Nio ES7 ដែលជាម៉ូដែលថ្មីរបស់ NIO ត្រូវបានចែកចាយនៅលើអ៊ីនធឺណិតក្នុងអំឡុងពេលធ្វើតេស្តបើកបរសាកល្បង ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី ES7 គឺជាគំរូដំបូងដែលបង្កើតឡើងដោយ NIO ដោយផ្អែកលើគ្រោងឆ្អឹងបច្ចេកវិទ្យាជំនាន់ទីពីរ NT2 platform ហើយ​ត្រូវ​បាន​ដាក់​ជា​ប្រភេទ SUV ខ្នាត​មធ្យម ​ប្រាំ​កៅអី ដែល​ស្ថិត​នៅ​ចន្លោះ ES6 និង ES8។

តាមរូបភាពដែលបានប្រមាញ់បាននៅពេលនេះ ES7 មានការរចនាដូចគ្នាទៅនឹងម៉ូដែល ET7 និង ET5  ដោយដំបូល​រថយន្ត​រួម​ទាំង​កញ្ចក់​បានភ្ជាប់មកជាមួយ​កាំមេរ៉ា​កម្រិត​ខ្ពស់​ចំនួនពីរ​។ លើសពីនេះ គួររំលឹកផងដែរថា កាំមេរ៉ាខ្លះ ត្រូវបានរចនាឡើងនៅខាងមុខអំពូលភ្លើងកង់ ។

ចំពោះលក្ខណៈបច្ចេកទេសផ្សេងទៀតមានតិចតួចណាស់នៅលើ NIO ES7 ប៉ុន្តែគេរំពឹងថានឹងមានភ្ជាប់មកជាមួយជម្រើសអាគុយ៣ប្រភេទទំហំ ៧៥ គីឡូវ៉ាត់ម៉ោង ១០០ គីឡូវ៉ាត់ម៉ោង និង​ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែលពី ៨៥០ គីឡូម៉ែត្រ ដល់ ១០០០ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង ប្រសិនបើ ET7 ត្រូវបានបំពាក់ដោយវា។

ជាមួយគ្នានេះ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nio លោក William Li បានបញ្ជាក់ថា ការចែកចាយរថយន្តអគ្គិសនី Nio ES7 ដល់អតិថិជននឹងចាប់ផ្តើមនៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បានបញ្ចេញម៉ូតូ Scooter ស៊េរីថ្មី មានរូបរាងស្រដៀងគ្នានឹង Zoomer X

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda នឹងធ្វើការដាក់បង្ហាញនូវម៉ូឌែល Ruckus ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជំនាន់ថ្មី នៅលើក្នុងទីផ្សារអឺរ៉ុប និងអាមេរិក ក្នុងអំឡុងពេលខែមេសាខាងមុខនេះ។

រូបរាងម៉ូតូ Honda Ruckus រចនាទ្បើងដែលមើលទៅស្រដៀងគ្នានឹង Zoomer X ដោយបានបំពាក់មកជាមួយនឹងចង្កៀងមុខ LED, កុងទ័រឌីជីថល LCD និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីផងដែរ។

Honda Ruckus បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled, ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៩ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿន​អតិបរមា ៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ និងភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

ខណៈដែលកម្ពស់ពីដីដល់កែប ៧៣៥មម, ទម្ងន់ស្រាល ៨៨ គីទ្បូក្រាម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៥ លីត្រ ជាមួយនឹងសំបកកង់ធំងាយស្រួលជិះធ្វើដំណើរបានទ្បើងប្រសើរទាំងផ្លូវធម្មតា និងផ្លូវពិបាក។

បន្ថែមពីនេះម៉ូតូ Honda Ruckus ក៏បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមប្រភេទ Single Shock  និងខាងមុខ Twin-Downtube fork  ប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៩០-១០ និងក្រោយទំហំ ១៣០/៩០-១០ ជាដើម៕

សម្រាប់ម៉ូតូ Honda Ruckus ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter មិនទាន់មានព័ត៌មានណាបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងតំបន់អឹរ៉ុប និងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Kia EV6 លក់បានជាង ៣ពាន់គ្រឿង កាលពីខែមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia America បានរាយការណ៍អំពីចំនួនលក់នៅទីផ្សារសហរដ្ឋអាមេរិក ប្រចាំខែមីនា ដែលមានសរុប ៥៩ ៥២៤គ្រឿង ដែលតួលេខនេះមានការថយចុះ ១០,៥% បើធៀបនឹងខែមីនា ឆ្នាំ២០២០១។

យ៉ាងណាក្ដី អ្វីដែលល្អនោះគឺថាចំនួនលក់នៃរថយន្តអគ្គិសនីបានកើនឡើង ៥៥% ធៀបនឹងខែមីនាឆ្នាំ២០២១ ដែលជាកំណត់ត្រាថ្មីមួយមិនធ្លាប់មានសម្រាប់ខែមីនា។ ក្នុងនោះដែរ Kia EV6 ដែលជារថយន្តអគ្គិសនីសុទ្ធ អាចលក់ចេញបាន ៣ ១៥៦គ្រឿង ដែលស្មើនឹង ៥,៣% នៃចំនួនលក់សរុប។

សរុបជាមួយ Kia EV6 អាចលក់ចេញបានចំនួន ៥ ២៨១គ្រឿងហើយនៅទីផ្សារសហរដ្ឋអាមេរិក រាប់ចាប់តាំងពីខែកុម្ភៈមក ហើយនៅខែខាងមុខគេរំពឹងថារថយន្តអគ្គិសនីសុទ្ធនេះអាចនឹងលក់ចេញបានរាប់ពាន់គ្រឿងថែមទៀត ព្រោះថាតម្រូវការនៅតែមានខ្លាំងក្លានៅឡើយ។

បញ្ជាក់ថាចំនួនលក់រថយន្តអគ្គិសនីដែលមានកំណើន ៥៥% គឺបានរាប់បញ្ចូលទាំងរថយន្ត Hybrid, រថយន្ត PHEV និងរថយន្តអគ្គិសនីសុទ្ធជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford កំពុងត្រៀមខ្លួនសម្រាប់ឡាន Ranger ប្រើអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] វិបសាយរថយន្តអូស្ត្រាលី Drive ដែលបានជួបនិយាយជាមួយ Ian Foston ជាប្រធានផ្នែកវិស្វកម្មសម្រាប់រថយន្តម៉ូដែល Ford Ranger បានឲ្យដឹងខ្លះអំពីអនាគតនៃរថយន្តភីកអាប់ខ្នាតតូចថ្មីនេះ។

និយាយទាក់ទងនឹងអនាគតអគ្គិសនី លោក Ian Foston បានរៀបរាប់ថា ៖ “យើងមិនអាចបញ្ជាក់ថាយើងឆ្ពោះទៅផ្លូវណានោះទេ ប៉ុន្តែយើងកំពុងតែពិនិត្យមើលលើបច្ចេកវិទ្យាទាំងអស់ដែលមាននៅ Ford (ដែលអាចប្រើលើរថយន្ត Ranger)។ យើងមានជាគ្រឿង Hardware អគ្គិសនីដែលអាចឲ្យយើងឆ្ពោះទៅកាន់ Hybrid និងអាចទៅដល់អគ្គិសនីសុទ្ធបាន។”

ប្រធានផ្នែកវិស្វកម្មរូបនេះបានបន្តបញ្ជាក់ថាគ្រោងឆ្អឹង T6 របស់រថយន្ត Ranger គឺមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទ្រទ្រង់នូវប្រព័ន្ធថាមពលអគ្គិសនីសុទ្ធ ដែលយើងនឹងអាចឃើញរូបរាងរថយន្តនេះនៅអំឡុងរយៈពេល១០ឆ្នាំក្រោយទៀត។

យ៉ាងណាក្ដី លោក Ian Foston បាននិយាយថាការសម្រេចចិត្តនឹងស្ថិតនៅលើតម្រូវការពីអតិថិជន។ លោកបានលើកឡើងដូចនេះ ៖ “យើងកំពុងធ្វើការស្រាវជ្រាវជាច្រើនជាមួយអតិថិជនដើម្បីដឹងថាពួកគេអាចទទួលយកបាននូវប្រភេទអគ្គិសនីណាមួយ ហើយពួកយើងនឹងឆ្លើយតបទៅតាមអ្វីដែលអតិថិជនទាមទារ។ ”

បច្ចុប្បន្ននេះរថយន្ត Ranger មានលក់លើទីផ្សារជាច្រើន ដែលវាមានជម្រើសម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ និងជម្រើសម៉ាស៊ីន Turbodiesel ចំណុះ៣,០លីត្រ ជាដើម ដោយមិនទាន់មានប្រភេទ Hybrid ឬអគ្គិសនីសុទ្ធនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Subaru Solterra STI នឹងត្រូវមកជំនួសដំណែង WRX STI

ក្រុមហ៊ុន Subaru បានបញ្ជាក់ថា រថយន្ត WRX STI ជំនាន់ថ្មី គឺលែងមានទៀតហើយ ប៉ុន្តែមិនមែនមានន័យាថា ត្រកូល STI ត្រូវបាត់បង់ជីវិតនោះទេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Subaru កំពុងតែមានគម្រោងបញ្ចេញរថយន្ត Solterra STI សម្រាប់ស៊េរីឆ្នាំ២០២៥ ដែលមានន័យថា អ្នកស្នងដំណែង WRX STI គឺជារថយន្តអគ្គិសនី។

បើប្រៀបធៀបទៅ រថយន្ត Subaru WRX ឆ្នាំ២០២២ មានប្រវែង ១៨៤អ៊ីញ ទទឹង ៧២អ៊ីញ និងកម្ពស់ ៥៨អ៊ីញ ខណៈរថយន្ត Subaru Solterra មានប្រវែង ១៨៤,៦អ៊ីញ ទទឹង ៧៣,៣អ៊ីញ និង កម្ពស់ ៦៥អ៊ីញ។

គួរឲ្យដឹងដែរថា រថយន្ត Subaru Solterra ធម្មតា ដែលបានបង្ហាញខ្លួនកាលពីប៉ុន្មានខែមុន មានតម្លៃចាប់ពី ៤២ ០០០ដុល្លារ ខណៈរថយន្ត Subaru WRX មានតម្លៃចាប់ពី ២៩ ១០៥ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! Elon Musk សម្រេចលែងផលិតភីកអាប់ Tesla Cybertruck ហើយសងលុយកក់គេវិញ

អាចនិយាយបានថាវាគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយប្រចាំឆ្នាំ ស្របពេលដែល CEO ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គឺលោក Elon Musk បានបញ្ជាក់ថា ផលិតកម្មនៃរថយន្តភីកអាប់អគ្គិសនី Cybertruck ត្រូវបានលុបចោលហើយ។

មូលហេតុអ្វី? បើតាមប្រភពព័ត៌មាន ការចំណាយលើការអភិវឌ្ឍន៍ គឺលើសពីតម្លៃដើម។

លោក Elon Musk បានសរសេរថា “វាជារឿងសោកសៅណាស់ក្នុងការនិយាយថា ពួកយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការលុបចោល Cybertruck របស់យើង។ ខ្ញុំដឹងថា នឹងមានអតិថិជនខកចិត្តជាច្រើន ហើយការបញ្ជាទិញពីមុនទាំងអស់ នឹងត្រូវបានបង្វិលសងវិញភ្លាមៗ។ ការសម្រេចចិត្តត្រូវបានធ្វើឡើងក្នុងគោលបំណងល្អបំផុតរបស់ក្រុមហ៊ុន Tesla និងអនាគតរបស់វា។”

គួររំលឹកឲ្យដឹងថា គំរូភីកអាប់អគ្គិសនី Cybertruck ត្រូវបានដាក់បង្ហាញកាលពីឆ្នាំ២០១៩ ដោយពេលនោះ លោក Musk បានពន្យថា នឹងដាក់លក់វាក្នុងតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ សម្រាប់ម៉ូដែល Base Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ថានឹងផលិតរថយន្ត​ F-150 lightning ចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ជាក់ថា ពួកគេបានបង្កើនការផលិតទ្វេដងនៃរថយន្ត FORD F-150 Lightning ជាមយយលទ្ធផលក្នុងការផលិតរថយន្តភីកអាប់អគ្គិសនីថ្មីចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយក្រុមហ៊ុនព្យាករណ៍ពីតម្រូវការខ្លាំងសម្រាប់ F-150 Lightning សម្រាប់ក្រុមហ៊ុនផលិត និងដើម្បីកុំឲ្យអតិថិជនរង់ចាំយូរពេក។

ក្នុងនោះ លោក Kumar Galhotra ប្រធានក្រុមហ៊ុន Americans & International Markets Group របស់ក្រុមហ៊ុន Ford Motor បាននិយាយថា “ជាមួយនឹងការកក់ជិត ២០០ ០០០ គ្រឿង​ ក្រុមការងាររបស់យើងកំពុងធ្វើការយ៉ាងមោះមុត និងប្រកបដោយភាពច្នៃប្រឌិតដើម្បីបំបែកដែនកំណត់នៃការផលិត ដើម្បីនាំយក Lightning F-150 ទៅកាន់អតិថិជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”

ដើម្បីធ្វើឲ្យការកែប្រែនេះអាចធ្វើទៅបាន ក្រុមហ៊ុន Ford បានបង្កើតក្រុមការងារតូចមួយ ដើម្បីបង្កើតកំណត់ត្រាស្រាវជ្រាវ រួមទាំងខ្សែសង្វាក់ផលិតកម្ម លទ្ធកម្ម យុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ផលិតផល និងផែនការសមត្ថភាព ក្រុមហ៊ុនផលិតរថយន្តក៏ធ្វើការជាមួយអ្នកផ្គត់ផ្គង់ផងដែរ ដើម្បីផ្តល់នៅសមាសធាតុបន្ថែមសម្រាប់ផលិតកម្ម។ ទាំងអស់គឺជាពិភពថ្មីដែល Ford កំពុងឈានជើងចូល ពួកគេទាំងអស់គ្នាត្រូវការប្រាក់យ៉ាងច្រើន និងកម្លាំងពលកម្មថ្មីដើម្បីជំរុញពួកគេ។

កាលពីខែធ្នូ ប្រធានក្រុមហ៊ុន Ford លោក Jim Farley បាននិយាយថា ក្រុមហ៊ុនត្រូវការរោងចក្រធំជាងនេះ ប្រសិនបើខ្លួនចង់បង្កើនការផលិតរថយន្ត F-150 Lightning ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី F-150 Lightning បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផលិតជាមុន (Pre-Production) ក្រុមហ៊ុន Ford គ្រោងនឹងចាប់ផ្តើមផលិតរថយន្តភីកអាប់អគ្គិសនីសម្រាប់ចែកចាយនៅនិទាឃរដូវឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី TATA Nexon EV សាកថ្មម្តងជិះបាន ៤០០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួននៅសប្តាហ៍ក្រោយ ក្នុងទីផ្សារឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុន Tata Motors ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា បានកំពុងដាក់បង្ហាញនៅរថយន្តអគ្គិសនីថ្មីមួយដែលមានឈ្មោះថា TATA Nexon EV ដែលជាម៉ូដែលអគ្គិសនីបើកបរបានចម្ងាយឆ្ងាយ គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ មានតម្លៃចាប់ពី ១៨ ៩៤៧ ដុល្លារ​ ដល់ ២១ ៤៥៤ ដុល្លារ។

សម្រាប់រថយន្តអគ្គិសនី Tata Nexon EV មានប្រវែងសរុប ៣ ៩៩៤ ម.ម ទទឹង ១ ៨១១ ម.ម កំពស់ ១ ៦០៧ ម.ម និងគន្លាតកង់មុខ-ក្រោយ ២ ៤៩៨ ម.ម។ បច្ចុប្បន្នត្រូវបានបំពាក់ដោយអាគុយទំហំ ៣០,២ គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបាន ១២៥ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៣១២ គីឡូម៉ែត្រដែលបានបញ្ជាក់ ARAI-certified ក្នុងការសាកថ្មម្តង។ ខណៈ នៅក្នុងម៉ូដែលថ្មីនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងដើម្បីឲ្យអាចបើកបរបានចម្ងាយជាង ៤០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រឆ្នាំងសាក AC ៦,៦ គីឡូវ៉ាត់។

ចំពោះរថយន្តអគ្គិសនី Tata Nexon EV ថ្មី ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដោយមានបំពាក់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ កៅអីខាងមុខមានខ្យល់ចេញចូល ការគ្រប់គ្រងពេលបើកបរ និងហ្វ្រាំងឌីសខាងក្រោយ ESP ជាដើម។

គួរឲ្យដឹងថា ក្រុមហ៊ុន TATA MOTORS ដែលជាក្រុមហ៊ុនផលិតរថយន្តឥណ្ឌាចាប់អារម្មណ៍លើរថយន្តអគ្គិសនី ក្រុមហ៊ុនបានកំណត់ផែនការសម្រាប់ផលិតរថយន្តអគ្គិសនីច្រើនជាង ៥០ ០០០ គ្រឿងក្នុងឆ្នាំសារពើពន្ធឆ្នាំក្រោយ ហើយក៏រំពឹងថានឹងពង្រីកផលិតកម្មពី ១២៥ ០០០ ទៅ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំសម្រាប់រថយន្តអគ្គិសនីក្នុងរយៈពេល ២ ឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេស្ប៉ាញបញ្ចេញម៉ូតូ​ Scooter ថ្មីតម្លៃខ្ទង់ ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូអេស្ប៉ាញ Motor បានបញ្ចេញនូវម៉ូឌែល Hispania VR10 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ជាមួយនឹងការសន្សំសំចៃសាំងរហូតដល់ ២,៤លីត្រ អាចរត់បានចម្ងាយ ១០០គ.ម ។

សម្រាប់ម៉ូតូ Scooter នេះមានទំហំសរុបបណ្តោយ ១ ៩០៤មម, ទទឹង ៧៣៥ មម, កម្ពស់ ១ ១៨៦, កម្ពស់ពីដីដល់កែប ៧៣៥ និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣៥៤។ ខណៈដែលទម្ងន់របស់ម៉ូតូ ១៥៥ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៩,៣ លីត្រ។

ជាមួយនឹងរូបរាងម៉ូតូ Scooter នេះទទួលបានការរចនាទ្បើងបែបស្ព័រមើលទៅកាន់តែកាចដែលស្រដៀងគ្នានឹង Honda ADV 150 ដោយវាបានបំពាក់មកចង្កៀងមុខ-ក្រោយប្រភេទ LED, អេក្រង់ឌីជីថល LCD ទំហំ ៧ អ៊ីញ, ប្រព័ន្ធសោរ Smart-Key, រន្ធសាក USB ឬទូរស័ព្ទ ២ តំបន់, របាំងការពារមុខ និងកន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីដែលមានទំហំធំរហូតអាចដាក់មួកសុវត្ថិភាពបាន ១ ផងដែរ។

ម៉ូតូ Motor Hispania VR10 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥សេសេ ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១៤,៥សេះ និងកម្លាំងរមួល ១២,៥ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២,៤ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ។  អ្វីដែលពិសេសនោះម៉ូតូ Motor Hispania VR10 ក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសដែលបំពាក់ជាមួយនឹង ABS កម្រិតស្តង់ដារខ្ពស់ផងដែរ។

ម៉ូតូ Motor Hispania VR10 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ពណ៍ និងមានតម្លៃចាប់ពី ៣ ៥៨៦ ដុល្លារសម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+