ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីតម្រូវការអតិថិជន! Cadillac អះអាងថាខ្លួននឹងផលិតឡានអគ្គិសនី Lyriq ឲ្យបានរហូតដល់ ២០ម៉ឺនគ្រឿង ជារៀងរាល់ឆ្នាំ

[បរទេស] ក្រុមហ៊ុន Cadillac បាននិយាយថាខ្លួនមានសម្ថភាពក្នុងការផលិតរថយន្តអគ្គិសនី Lyric របស់ខ្លួនចំនួន ២០០ ០០០គ្រឿងជារៀងរាល់ឆ្នាំ។

សម្រាប់ការផលិតដំបូងនៃរថយន្តត្រូវបានធ្វើឡើងនៅរោងចក្រ Spring Hill Assembly របស់ខ្លួន ដែលជារោងចក្រមួយផលិតនូវម៉ូឌែល XT5, XT6 និង GMC Acadia។

ជាមួយចំនួននៃតម្រូវការដ៏ច្រើននេះ អនុប្រធានក្រុមហ៊ុន Cadillac បានលើកឡើងថា៖ យើងកាន់តែទទួលបាននូវភាពមានរីកលូតលាស់ជាលំដាប់ ហើយយើងត្រូវមានសម្ថភាពក្នុងការបត់បែនទៅតាមតម្រូវការនៃអតិថិជន ហើយចំនួននៃតម្រូវការរបស់អតិថិជនទៅលើរថយន្ត Lyric គឺមានចំនួនច្រើនណាស់។ បន្ថែមពីនេះ អគ្គនាយកនៃក្រុមហ៊ុន GM លោក Mark Reuss ក៏បានបន្ថែមផងដែរថា៖ ក្រុមហ៊ុនក៏មានគម្រោងក្នុងការចាប់ផ្តើមផលិតនូវរថយន្តអគ្គិសនីផ្សេងទៀតនៅរោងចក្រ Spring Hill Assembly ដើម្បីឆ្ពោះទៅមុខបន្ថែមទៀតផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុន Cadillac បានធ្វើការបង្ហាញថារថយន្ត Lyric មានចំនួនអ្នកកក់ប្រហែលចំនួន ២៤០ ០០០គ្រឿងរួចហើយ ប៉ុន្តែមិនទាន់ដឹងនៅឡើយទេថា ក្នុងចំនោមនេះមានចំនួនប៉ុន្មានគ្រឿងត្រូវបានម្ចាស់ដកលុយទិញនៅឡើយនោះទេ។

លើសពីនេះ ក្រុមហ៊ុន GM បានប្តេជ្ញាថានឹងវិនិយោគ ២ពាន់លានដុល្លារនៅក្នុងរោងចក្រ Spring Hill ស្របពេលដែលខ្លួននឹងចាប់ផ្តើមផលិតម៉ូដែលអគ្គិសនីកាន់តែច្រើន។ ក្រុមហ៊ុនក៏កំពុងធ្វើការជាមួយនឹងក្រុមហ៊ុន LG Energy Solution ហើយកំពុងវិនិយោគ ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតកោសិកាថ្ម Ultium នៅជិតរោងចក្រនោះ។

រថយន្ត Cadillac Lyric ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងរបស់ GM ឈ្មោះថា Ultium BEV3 និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១​ ដែលអាចផលិតកម្លាំងសរុបបាន ៣៤០សេះ និងបញ្ជូនថាមពលទៅកាន់កង់ក្រោយ។ សម្រាប់ថាមពលម៉ូទ័រនេះវាទទួលបានជំនួយពីអាគុយទំហំ ១០០,៤គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់រថយន្តនូវចំងាយបើកបរ ៤៨៣គីឡូម៉ែត្រនៅពេលសាកពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនបញ្ចេញរថយន្ត SUV ជាមួយនឹងការបំពាក់ម៉ាស៊ីន V6 Mild Hybrid

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់លក់នូវម៉ូឌែល TANK 500 ប្រភេទ SUV ដំណើរការដោយម៉ាស៊ីន V6 Mild Hybrid សម្រាប់ទីផ្សារនៅចិន។

រថយន្ត SUV នេះមានទំហំសរុបប្រវែង ៥ ០៧០មម, ទទឹង ១ ៩៣៤មម, កម្ពស់ ១ ៩០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៥០មម។ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត SUV នេះទទួលបានរចនាទ្បើងប្រណិតដោយបំពាក់មកជាមួយនឹងកៅអីអង្គុយស្បែក Nappa, អេក្រង់ឌីជីថល LCD ទំហំ ១២,៣ អ៊ីញ, ប្រព័ន្ធកម្សាន្តទំហំ ១៤,៦ អ៊ីញ ប្រភេទ Touchscreen ។

រថយន្ត TANK 500 បានប្រើប្រាស់ម៉ាស៊ីន Turbocharged V6 ចំណុះ ៣,០លីត្រ រួមជាមួយនឹង Mild-Hybrid 48V ផលិតកម្លាំង ៣៤៩សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់នឹងប្រអប់លេខដៃ ៩ វគ្គ អាចបង្កើនល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៧,៣ វិនាទីប៉ុណ្ណោះ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ៩,៣ លីត្រ អាចជិះបានចម្ងាយជិត ១០០ គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះរថយន្ត TANK 500 បានដាក់លក់នូវជម្រើស ៧ ម៉ូឌែលដែលមានតម្លៃចាប់ពី ៥២ ៦១០ ដល់ ៦២ ០៣២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ bZ4X បានបង្ហាញខ្លួនជាលើកដំបូងនៅ Bangkok Motor Show មុនចេញលក់នៅចុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ស៊េរី​ថ្មី ជា​ផ្លូវ​ការ​និងជា​លើក​ដំបូង​នៅ​​កម្មវិធី Bangkok International Motor Show ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ ។

សម្រាប់​រថយន្ត​អគ្គិសនី Toyota bZ4X ដែល​បាន​បង្ហាញ​លើក​នេះ គឺ​នៅ​តែ​ជា​រថយន្ត​គំរូ​ប៉ុណ្ណោះ ដោយត្រូវបានផលិតឡើងជារថយន្តប្រភេទ SUV ខ្នាតកណ្តាលដោយប្រើប្រាស់នៅគ្រោងឆ្អឹង e-TNGA ជាមួយនឹងអាគុយលីចូម-អ៊ីយ៉ុងទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង និងអាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នៅក្រោមស្តង់ដារតេស្ត WLTP។ ខណៈអាគុយនេះ មានលក្ខណៈពិសេសជាមួយនឹងការខូចខាតត្រឹមតែ ១០% បន្ទាប់ពីការប្រើប្រាស់លើសពី ១០ ឆ្នាំ ឬ ២៤០,០០០ គីឡូម៉ែត្រ។

ក្នុងនោះរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X នៅទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​គេ​ចេញ​លក់​មុន​នេះ ដោយត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន១ ដែលផលិតកម្លាំងបាន ២០៤ សេះ កម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៨,៤ វិនាទី និងមានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈប្រភេទ AWD បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ដែលមានកម្លាំងអតិបរមា ២១៧ សេះ កម្លាំងរមួល ៣៣៦ ញ៉តុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៧,៧ វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា Toyota bZ4X ប្រភេទ Crossover អគ្គិសនី​នឹង​​ត្រៀម​ចេញ​លក់​លើក​ដំបូង​ក្នុងទីផ្សារប្រទេសថៃនៅ​ចុង​ឆ្នាំ​២០២២​ ដល់​ ឆ្នាំ​២០២៣ ដែល​មាន​ចំនួនកំណត់​មិន​លើស​ពី​១០០​គ្រឿង​នោះ​ទេ​ដែល​នឹង​ជា​ប្រភេទ​រថយន្ត​ប៉ុង១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមលុយ! Mercedes G-Class នឹងលក់លើទីផ្សារនៅឆ្នាំ២០២៤

[ទីផ្សារបរទេស] ពេលបង្ហាញចេញ Concept នៃរថយន្ត EQG ដែលជាប្រភេទអគ្គិសនីសុទ្ធនៃរថយន្ត G-Class កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន Mercedes-Benz មិនបានបញ្ជាក់ច្បាស់ៗថារថយន្តនេះចេញលក់ពេលណានោះទេ ដោយបានត្រឹមនិយាយថាឆាប់ៗប៉ុណ្ណោះ។

ដោយឡែកពេលនេះដែរ ពេលជួបនិយាយជាមួយ Motor Trend ក្នុងកម្មវិធីសម្រាប់រោងចក្រផលិតអាគុយថ្មីរបស់ក្រុមហ៊ុននៅ Alabama ក្រុមហ៊ុន Mercedes បានបង្ហើបពីពេលវេលាមកដល់នៃរថយន្ត EQG។ ប្រធានក្រុមហ៊ុន Mercedes-Benz និយាយថារថយន្តនេះនឹងមានដាក់លក់ក្នុងឆ្នាំ២០២៤ ក្រោយពីរថយន្ត EQS SUV និង EQE SUV ចូលរោងចក្រផលិតនាឆ្នាំនេះ។

លោក Ola Kallenius ដែលជាប្រធានក្រុមហ៊ុនបានបញ្ជាក់ថារថយន្ត EQG នឹងប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ត G-Glass ធម្មតាដែលបានឆ្លងកាត់ការដុសខាត់មួយចំនួន ដោយនឹងមិនប្រើគ្រោងឆ្អឹងដទៃទៀតដែលក្រុមហ៊ុន Mercedes ផលិតឡើងសម្រាប់រថយន្តអគ្គិសនីនោះទេ។

គួរដឹងថាក្នុងនាមជា Concept រថយន្ត EQG នេះមានបំពាក់ម៉ូទ័រអគ្គិសនីបួន ដែលភ្ជាប់ទៅនឹងប្រអប់លេខពីរវគ្គ ហើយមានបំពាក់អាគុយចំណុះ ១០៧,៨kWh ដូចដែលមានលើរថយន្ត EQS ហើយជាមួយរូបរាងជ្រុងៗរបស់ EQG នឹងពិបាកធ្វ់ឲ្យរថយន្តនេះបើកបរបានឆ្ងាយណាស់។ ដូចជារថយន្ត Hummer អគ្គិសនីបានប្រើអាគុយធំជាងនេះប្រមាណពីរដង ដើម្បីទទួលបានចម្ងាយបើកបរជិត ៥០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញតួលេខផ្លូវការពីចម្ងាយបើកបររបស់ឡានភីកអាប់ F-150 អគ្គិសនី

[ទីផ្សារបរទេស] រថយន្ត Ford F-150 Lightning ស៊េរីឆ្នាំ២០២២ ត្បិតថាមិនមែនជារថយន្តភីកអាប់អគ្គិសនីដំបូងដែលចេញលក់លើទីផ្សារ ប៉ុន្តែវាទំនងជាលក់ដាច់ខ្លាំងដោយសារតែនៅសហរដ្ឋអាមេរិកវាមានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ប៉ុណ្ណោះ ដែលមានឡើងដល់ ៩០ ៨៧៤ដុល្លារ សម្រាប់ប្រភេទ Platinum ដែលមានប្រណីតភាពខ្ពស់។

ពេលនេះដែរ Ford បានបង្ហាញចេញជាផ្លូវការនូវតួលេខដែលប៉ាន់ស្មានអំពីចម្ងាយបើកបរដែលទទួលបានពីស្ថាប័ន EPA របស់សហរដ្ឋអាមេរិក។ ក្នុងនោះដែរ F-150 Lightning ធូរថ្លៃជាងគេគឺប្រភេទ Pro SR នឹងអាចបើកបរបានចម្ងាយ ៣៧០គីឡូម៉ែត្រ ជាមួយអាគុយចំណុះ ៩៨kWh ខណៈដែលវាក៏នឹងមានជម្រើសអាគុយទំហំ ១៣១kWh ផងដែរ ដែលបើកបរបានចម្ងាយ ៥១៤គីឡូម៉ែត្រ។

ចំណែក F-150 Lightning ប្រភេទ Platinum ដែលមានតែជម្រើសអាគុយធំមួយមុខនោះ អាចបើកបរបានចម្ងាយប្រមាណ ៤៨២គីឡូម៉ែត្រ។ ឃើញថាចម្ងាយបើកបរទាំងនេះគឺឆ្ងាយជាង ៣២គីឡូម៉ែត្រ បើធៀបនឹងការប៉ាន់ស្មានពីមុនដែល Ford បានបង្ហាញចេញ។

ជាមួយរយៈចម្ងាយបើកបរទាំងនេះដែរនឹងធ្វើឲ្យ F-150 Lightning​​ អាចប្រកួតប្រជែងនឹងរថយន្តអគ្គិសនីដទៃទៀតបានមិនថារថយន្តភីកអាប់ ឬក៏រថយន្ត SUV នោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Great Wall Motor ចុះកិច្ចព្រមព្រៀងជាមួយ ថៃ ដើម្បីកាត់បន្ថយតម្លៃឡានអគ្គិសនី

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរបស់ប្រទេសថៃ ដើម្បីកាត់បន្ថយតម្លៃលក់រាយនៃរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសថៃ។

លោក Michael Chong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Great Wall Motor Thailand បាននិយាយថា “គោលការណ៍ដែលយើងមានឥឡូវនេះ គឺកាត់បន្ថយតម្លៃ ១៥០ ០០០ បាត (ប្រហែល ៤ ៥០០ ដុល្លារ) ហើយជាការពិតណាស់ មានអាករលើតម្លៃបន្ថែម (VAT) ដូច្នេះចំនួនសរុបដែលយើងសន្សំសម្រាប់អតិថិជន គឺ រហូតដល់ ១៦៥ ០០០ បាតឯណោះ”។

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។

លោក Thanakorn Wangboonkongchana បានប្រាប់ឲ្យដឹងទៀតថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្តីជូនដំណឹងពីក្រសួងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីដែលបានផលិតទាំងស្រុង ចំនួន ៤០% ដែលមានតម្លៃរហូតដល់ ២ លានបាត និង ២០% សម្រាប់រថយន្តអគ្គិសនីនាំចូល ដែលមានតម្លៃពី ២ លាន ទៅ ៧ លានបាត។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អត្រាពន្ធអាករថ្មីនឹងអនុវត្តចំពោះយានជំនិះចំនួន ២៧ ប្រភេទ ប៉ុន្តែក្នុងនោះមាន ៦ ប្រភេទ នឹងត្រូវអនុវត្តភ្លាមៗ។

សូមបញ្ជាក់ថា រថយន្ត​ដែល​ដឹក​អ្នក​ដំណើរ (ផ្ទុកបាន​ដល់​ ១០ នាក់) ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនីសុទ្ធ ​នឹង​ត្រូវ​យក​ពន្ធ​ចំនួន ២% រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥។ បន្ទាប់​មក​អត្រា​នឹង​មាន​ពី ៨% ទៅ ១០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ប្រគល់ឡាន Model Y គ្រឿងដំបូង ផលិតនៅរោងចក្រតម្លៃ ៥ពាន់លានដុល្លារ

Tesla នឹងប្រគល់រថយន្ត Model Y មួយគ្រឿងដំបូងគេ ដែលផលិតនៅរោងចក្រ Gruenheide តម្លៃ ៥,៥ ពាន់លានដុល្លារ ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ដល់អតិថិជន បន្ទាប់ពីបើកដំណើរការមជ្ឈមណ្ឌលផលិតកម្មនៅអឺរ៉ុបដំបូងរបស់ខ្លួន ជាមួយនឹងការវិនិយោគដ៏ធំបំផុតនៅក្នុងរោងចក្រខាងលើ។

អធិការបតីអាល្លឺម៉ង់ Olaf Scholz នឹងចូលរួមពិធីនៅថ្ងៃអង្គារនេះ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ដោយកត់ចំណាំនូវក្តីសង្ឃឹមរបស់ Musk កាលពី ៨ខែមុនថា “វានឹងកើតឡើង”។

ការបើកដំណើរការរោងចក្រខាងលើនេះ កើតឡើងបន្ទាប់ពីលោក Musk បានដាក់ដំណើរការផែនការ Master Plan Part 3 សម្រាប់ Tesla ដែលលោកបាននិយាយថា នឹងរៀបចំផែនការពង្រីក Tesla ទៅជា “ទំហំធំខ្លាំង” ។

ជាមួយនឹងផែនការជួលបុគ្គលិកចំនួន ១២ ០០០ នាក់ រោងចក្រ Tesla នៅអាល្លឺម៉ង់ខាងលើ នឹងក្លាយជានិយោជកដ៏ធំបំផុតនៅក្នុងរដ្ឋ Brandenburg របស់អាល្លឺម៉ង់។

គួរឲ្យដឹងថា តាមសមត្ថភាពពេញលេញ វានឹងផលិតរថយន្តបានចំនួន ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដែលច្រើនជាងរថយន្តអគ្គិសនីប្រើអាគុយ ៤៥០ ០០០ គ្រឿង ដែលគូប្រជែងសំខាន់របស់វា គឺ Volkswagen លក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១ និងបង្កើតថាមពលអាគុយបាន ៥០ ជីហ្គាវ៉ាត់ម៉ោង (GWh) លើសរោងចក្រផ្សេងទៀតទាំងអស់នៅក្នុងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ក្រុមហ៊ុន Volkswagen កាន់កាប់លើទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុបច្រើនជាង ជាមួយនឹងចំណែកទីផ្សារ ២៥ ភាគរយខណៈក្រុមហ៊ុន Tesla មានត្រឹម ១៣ ភាគរយប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួង​សាធារណការ ចុះឆ្មក់ត្រួតពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងផ្ទៀងផ្ទាត់គល់បញ្ជីផ្លាកលេខ

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះឆ្មក់ពិនិត្យរថយន្តនៅតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រុមមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងក្រុមមន្ត្រីនគរបាលជំនាញពាក់ព័ន្ធផងដែរ។

ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខយានយន្តទៅក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ ថា៖ លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយរថយន្តផ្លាកលេខក្លែងក្លាយដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់សាធារណៈជនឱ្យចូលរួមគោរព ច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំពាក់ផ្លាកលេខសម្គាល់យានយន្តឱ្យបានត្រឹមត្រូវ បង់ពន្ធនាំចូលជូនរដ្ឋ និងកុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិរបស់យើង៕

អត្ថបទទាំងស្រុងដោយ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនចាំយូរ! Ford Everest ២០២២ ក៏បានចេញតម្លៃលក់ក្នុងទីផ្សារប្រទេសថៃផងដែរ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford Thailand បានធ្វើការដាក់បញ្ចេញរថយន្ត Ford Everest ស៊េរីឆ្នាំ ២០២២ថ្មី លក់ជាផ្លូវការក្នុងប្រទេសថៃ ដោយមាន​២​ម៉ូដែល Sport និង Titanium+។

សម្រាប់រូបរាងខាងក្រៅនៃម៉ូដែល Sport ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារដូចជានឹងភីកអាប់ Rangerផងដែរ ដោយមានចង្កៀងមុខប្រភេទ LED Projector អមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងចង្កៀងក្រោយ LED។

ចំពោះផ្នែកខាងក្នុងត្រូវបានអេក្រង់ព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ ១០,១អ៊ីញ ភ្ជាប់ប្រព័ន្ធប្រតិបតិ្តការ SYNC 4A  មុខងារ Apple CarPlay/Android Auto, ប្រព័ន្ធ Ford Pass Connect, កៅអីស្ព័រ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កាំមេរ៉ាមើលក្រោយ, ភ្លើងមុខបើក-បិទដោយស្វ័យប្រវត្តិ និងកាន់តែពិសេសជាមួយភ្លើងលំអខាងក្នុងផងដែរ។

ចំពោះផ្នែកម៉ាស៊ីនម៉ូដែល Sport ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៤០៥ ញូ៉តុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខអូតូ ៦វគ្គ និងមានតម្លៃចាប់ពី ៤៣ ៦៤២ ដុល្លារ។

ខណៈរូបរាងខាងក្រៅនៃម៉ូដែល Titanium+ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារបន្ថែមដូចជា ចង្កៀងមុខប្រភេទ Matrix LED projector ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED។

ផ្នែកខាងក្នុងបំពាក់ជាមួយ កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៤ អ៊ីញ អេក្រង់ Touchscreen ទំហំ ១២ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay /Android Auto, ដំបូលបើកបែប Panoramic sunroof, កៅអីជួរទីបីដែលអាចបត់បាន, កន្លែងសាកថ្មឥតខ្សែ និងកៅអីខាងមុខដែលអាចលៃតម្រូវបាន ៨ទិសដៅ ។

ខណៈពេលដែលម៉ូដែល Titanium+ ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Bi-Turbo ផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៥០០ ញូ៉តុនម៉ែត្រ បញ្ជូនដោយប្រអប់លេខអូតូ ១០វគ្គ ដោយមានតម្លៃចាប់ពី ៥៥ ៣៣០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញ Kia ចុះប៉ាតង់ថ្មី អភិវឌ្ឍន៍ប្រព័ន្ធភ្លើងបាញ់ចុះក្រោម ដែលម្ចាស់រថយន្តអាចឌីស្សាញបានដោយខ្លួនឯង

យោងតាមការចុះផ្សាយពីគេហទំព័រ Carbuzz បានបង្ហាញថាក្រុមហ៊ុន Kia បានធ្វើការចុះប៉ាតង់ថ្មីជាការរិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិច United States Patent And Trademark Office (USPTO) ក្នុងការធ្វើការលើការឌីស្សាញនៃប្រព័ន្ធភ្លើងបាញ់ចុះក្រោម ដែលអោយឈ្មោះថា Puddle Light System។

នៅក្នុងរូបភាពដែលភ្ជាប់មកជាមួយ គេបានប្រើប្រាស់ Kia Sportage ដើម្បីពណ៌នារូបភាពផ្សេងៗដែលត្រូវបានបញ្ចាំងលើដី។ ខណៈពេលមូលហេតុ​គឺ​ឯកសារ​យោងបង្ហាញ​ទៅ​លើរថយន្ត Kia KX5 ដែល​ជា​ឈ្មោះ​ប្រើ​សម្រាប់​រថយន្ត​ប្រភេទ Crossover នៅ​ប្រទេស​ចិន។

ជាធម្មតា ទីតាំងនៃភ្លើងនេះគឺគ្រាន់តែបំភ្លឺនៅលើដីនៅជាប់នឹងទ្វាររថយន្តក្នុងការ ជួយអ្នកបើកបរឬ រួមដំណើរ ជៀសវាងការបោះជំហានចូលទៅក្នុងភក់មុនពេលអ្នកចូលទៅក្នុងឡាន ប៉ុន្តែនៅក្នុងការបកស្រាយរបស់ Kia អំពីបច្ចេកវិទ្យា វាត្រូវបានប្រើប្រាស់សម្រាប់ម៉ាកយីហោបន្ថែមទៀត។

យ៉ាងណាមិញ គេពុំដឹងទេថា តើបច្ចេកវិទ្យានេះនឹងមានបំណងផ្តោតសំខាន់ទៅលើអ្វី និងលើម៉ូឌែលនាពេលអនាគតមួយណារបស់ក្រុមហ៊ុន Kia នៅឡើយនោះទេ ដូច្នេះយើងមានតែរង់ចាំមើល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+