ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Sienta ២០២២ ទទួលបានការអាប់ដេតថ្មីទៅលើបច្ចេកវិទ្យា និងរូបរាងកាន់តែស្ព័រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបន្ថែមនៅបច្ចេកវិទ្យាដល់រថយន្ត Sienta ស៊េរី​ឆ្នាំ ២០២២ និងកែ​សម្រួល​ការ​រចនា​ផ្នែក​ខាង​ក្នុង​ រំលេចជាមួយ​ភាព​ស្ព័រ​ ។ សម្រាប់រថយន្ត Toyota Sienta ឆ្នាំ២០២២ មានពណ៌តួខ្លួនចំនួន ៤ គឺ Citrus Mica Metallic, Super White II, Silver Metallic និង Attitude Black Mica ដោយមាន ២ ម៉ូដែលសម្រាប់​ជ្រើសរើស​ក្នុង​នោះ​មាន 1.5 G និង 1.5 V មានតម្លៃ​ចាប់ពី ២៣ ២៣៣​ ដល់ ២៦ ៦៥១ ដុល្លារ។

អ្វីដែលនឹងត្រូវបានបន្ថែមទៅលើ Toyota Sienta ដែលត្រូវបានកែលម្អសម្រាប់ឆ្នាំ ២០២២ គឺ៖

  • កៅអីត្រូវបានគ្របដោយស្បែក និងសម្ភារៈនៅក្នុងពណ៌ខ្មៅ-ប្រផេះ ការរចនាបែបស្ព័រ។
  • អេក្រង់ touchscreen ភ្ជាប់មុខងារ Apple CarPlay / Android Auto ។
  • ប្រព័ន្ធកាំមេរ៉ា ៣៦០ ដឺក្រេ (PVM – Panoramic View Monitor) កម្រិត HD
  • អេក្រង់ ៨ អ៊ីញសម្រាប់អ្នកដំណើរខាងក្រោយ
  • កាំមេរ៉ាខាងមុខ និងខាងក្រោយ (Digital Video Recorder) អាចចូលប្រើរូបភាព និងវីដេអូក្នុងពេលជាក់ស្តែង តាមរយៈ Mobile Application Toyota DVR។

ចំពោះគ្រឿងបរិក្ខាស្តង់ដារផ្សេងទៀតរបស់ Toyota Sienta ស៊េរីឆ្នាំ ២០២២ រួមមានចង្កៀងមុខ ប្រភេទ Bi-Beam LED projector ជាមួយនឹងភ្លើង LED dimming lights, ទ្វាររ៉ូតស្វ័យប្រវត្តិទាំងសងខាង, កៅអីខាងក្នុង ៧ ដែលអាចលៃតម្រូវតាមរចនាប័ទ្មបាន, អេក្រង់ LED ទំហំ ៨អ៊ីញ នៅកៅអីជួរទី ២-៣, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិនៅខាងមុខ ម៉ាស៊ីនត្រជាក់នៅខាងក្រោយ រួមទាំងការគ្រប់គ្រងពេលមានអាសន្ន (Drive Start Control) ប្រព័ន្ធគ្រប់គ្រងលំនឹង VSC ប្រព័ន្ធជំនួយពេលឡើងភ្នំ HAC, ប្រព័ន្ធ​ហ្រ្វាំង ABS / EBD / BA និង​ពោង​សុវត្ថិភាព​ខាងមុខ​ចំនួន ៣ ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota Sienta សេ៊រីឆ្នាំ ២០២២ថ្មីនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង Dual VVT-i ផលិតកម្លាំងបាន ១០៨ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពល ទៅកង់ខាងមុខដែលមានប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចអត់ដឹងថា Toyota Prius ឆ្នាំ២០១០ កំពុងពេញនិយមជិះនៅខ្មែរ ស្ថិតនៅជំនាន់ទីប៉ុន្មាន!

បើក្រឡេកមកមើលទីផ្សារកម្ពុជានាពេកបច្ចុប្បន្ន រថយន្ត Toyota Prius ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយមានចាប់ពីសេរ៊ីឆ្នាំ ២០០៤ ដល់ ២០១២។ ជាមួយភាពពេញនិយមនេះ គឺត្រូវបានចូលរួមជាមួយគុណសម្បត្តិយ៉ាងច្រើន​ ជាក់ស្តែងដូចជាភាពសន្សំសំចៃ តម្លៃសមរម្យ និងរូបរាងសមល្មមក្នុងការធ្វើដំណើរនៅលើដងផ្លូវ ជាពិសេសសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង ឬផ្លូវរាបស្មើរ។ ចំណាប់អារម្មណ៌របស់ក្រុមការងារខេមបូអូតូនៅពេលនេះ គឺសុំលើកយករថយន្ត Toyota Prius ឆ្នាំ២០១០ ថាតើវាស្ថិតនៅក្នុងជំនាន់ទីប៉ុន្មាន?

ជំនាន់ទី១៖ មុននឹងនិយាយដល់ជំនាន់របស់រថយន្ត Prius ឆ្នាំ២០១០នេះ យើងមកស្គាល់ពាក្យថា “Prius” នេះសិន ដោយពាក្យនេះមកពីអក្សរឡាំតាំងដែលមានន័យថា “ដំបូងគេ”, “មុនគេ”, “អស្ចារ្យ”, “នាំមុខគេ” ហើយវាបានឆ្លងកាត់នូវការផ្លាស់ប្តូរ ២ជំនាន់រួចមកហើយ ដោយជំនាន់ទី១ បានបង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៥ ជារថយន្តគំរូហាយព្រីត នៅក្នុងពិពរណ៌រថយន្តទីក្រុងតូក្យូ និងបានធ្វើការសាកល្បងជាហូរហែ រហូតដល់ចេញលក់ដំបូងគេនៅលើទីផ្សារប្រទេសជប៉ុនតែមួយគត់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧។ នៅពេលនោះផងដែរ ក៏មានការនាំចេញជាលក្ខណៈឯកជនទៅលក់នៅសហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ជាដើមផងដែរ។ នៅជំនាន់ទី១នេះ រថយន្តមួយនេះបានក្លាយជារថយន្តអាគុយហាយព្រីត និងសាំងដំបូងគេនៅលើពិភពលោក។ ហើយក៏ទទួលបានពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ជប៉ុន នៅឆ្នាំ១៩៩៧ និងនៅឆ្នាំ១៩៩៨ ពានរង្វាន់ Automotive Researchers’ and Journalists’ Conference Car of the Year នៅប្រទេសជប៉ុនផងដែរ។

រថយន្ត Toyota Prius ជំនាន់ទី១ ម៉ូឌែល NHW10

ដោយបានចាប់ផ្តើមការផលិតនៅខែធ្នូ ឆ្នាំ ១៩៩៧ និងបញ្ចប់ការផលិតនៅខែកុម្ភៈ ឆ្នាំ ២០០០ បន្ទាប់ពីការផលិតបានចំននួន ៣៧ ៤២៥ គ្រឿង។ ក្នុងនោះ រចនាបទ Prius ជំនាន់ទី១ មានប្រភពមកពីអ្នករចនារដ្ឋ California ដែលត្រូវបានជ្រើសរើសលើការរចនាប្រកួតប្រជែងពីស្ទូឌីយ៉ូរចនា Toyota ផ្សេងទៀត។

រថយន្ត Toyota Prius ជំនាន់ទី១ ម៉ូឌែល NHW11

ជំនាន់ទី២៖ ខណៈជំនាន់ទី២ ត្រូវបានបង្ហាញខ្លួននៅឆ្នាំ២០០៣ ក្នុងពិពណ៌រថយន្ត New York International Auto Show សម្រាប់ម៉ូដែលឆ្នាំ ២០០៤ របស់សហរដ្ឋអាមេរិក ហើយវាបានក្លាយជារថយន្តដែលមានបំភាយឧស្ម័នតិចជាងជំនាន់មុន និងមានប្រវែងវែងជាងមុន ១៥០មម។

បន្ថែមពីនេះ ការផលិតបានចាប់ផ្តើមនៅខែសីហា ឆ្នាំ ២០០៣ នៅរោងចក្រ Tsutsumi ក្នុងក្រុមហ៊ុន Toyota ក្នុងទីក្រុង Aichi និងបានបំពេញបន្ថែមជាមួយរោងចក្រ Fujimatsu នៅ Kariya កណ្តាលទីក្រុង Aichi ។ ហើយចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ រថយន្ត Prius ជំនាន់ទី ២ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន FAW-Toyota នៅក្នុងទីក្រុង Changchun សម្រាប់ទីផ្សារប្រទេសចិន ជាមួយការលក់បានចំនួន ២ ១៥២គ្រឿងនៅឆ្នាំ២០០៦ និង ៤១៤គ្រឿងនៅឆ្នាំ២០០៧។ រហូតដល់ឆ្នាំ២០០៨ Toyota Prius Hybrid ត្រូវបាននាំចូលទីកាន់ទីផ្សារប្រទេសចិនវិញ បន្ទាប់ពីចំនួនលក់នៅឆ្នាំ២០០៧ លក់បានតិច ដោយសារតែតម្លៃថ្លៃជាងទីផ្សារប្រទេសជប៉ុន និងអាមេរិចជាង ១ម៉ឺន ដែលបណ្តាលមកគ្រឿងបរិក្ខានាំចូលថ្លៃ។ ប៉ុន្តែនៅដើមខែមីនា ឆ្នាំ២០០៨ Toyota បានធ្វើការបញ្ចុះតម្លៃ ៣០០០ដុល្លារសម្រាប់រថយន្តនេះអោយនៅត្រឹម ៣៦ ៥០០ដុល្លារប៉ុណ្ណោះ។ ក្នុងនោះ Toyota បានលក់រថយន្ត Prius ជំនាន់ទីពីរចំនួន ១,១៩២,០០០ គ្រឿងទូទាំងពិភពលោក។

រថយន្ត Toyota Prius ជំនាន់ទី២

ជំនាន់ទី៣៖ លុះដល់ឆ្នាំ ២០០៩ Toyota បានបង្ហាញរថយន្ត Prius ជំនាន់ទី៣ ដែលជាសេរ៊ីឆ្នាំ ២០១០ នៅឯពិព័រណ៍ North American International Auto Show នៅខែមករា ឆ្នាំ ២០០៩ និងបានចេញលក់នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី ១៨ ខែ​ឧសភា ឆ្នាំ២០០៩។ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៣ ក្រុមហ៊ុន Toyota បានលក់រថយន្ត Prius ជំនាន់ទី៣ បានចំនួន ១,៦៨៨,០០០ នៅទូទាំងពិភពលោក។

សម្រាប់រថយន្តជំនាន់ទី៣ ដែលកំពុងពេញនិយមប្រើប្រាស់នៅកម្ពុជានាពេលសព្វថ្ងៃនេះត្រូវបានផលិតធ្វើឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Toyota New MC platform មានប្រវែងតួខ្លួនសរុប ៤ ៤៦០មម ដល់ ៤ ៤៨១មម, ទទឹង ១ ៧៤៥ មម, កំពស់ ១ ៤៨០-១ ៤៩១មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០មម។

រថយន្ត Toyota Prius ជំនាន់ទី៣

បន្ថែមពីនេះ រថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ​ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ដោយបើកបរនៅក្នុងទីក្រុងមានកម្រិតស៊ីសាំង ៤,៦លីត្រក្នុងចំងាយ ១០០គីឡូម៉ែត្រ និង ៤,៩លីត្រ សម្រាប់ការបើកបរផ្លូវក្រៅក្រុង។ ក្នុងនេះផងដែរ រថយន្តនេះបានភ្ជាប់មកជាមួយជម្រើសបើកបរចំនួន ៣ប្រភេទគឺ EV mode សម្រាប់ការបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ, Eco mode សម្រាប់ការការសន្សំសំចៃ និង Power mode សម្រាប់ការបង្កើនថាមពលកាន់តែប្រសើរ។

លើសពីនេះរថយន្តនេះក៏បំពាក់មកជាមួយដំបូល Solar-PV សម្រាប់ជួយធ្វើអោយក្នុងកាប៊ីនរថយន្តត្រជាក់, Intelligent Parking Assist, Lane Keep Assist និង Dynamic Radar Cruise Control។

ជំនាន់ទី៤៖ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះរថយន្ត Prius មានអាយុកាលចំនួន ៤ជំនាន់រួចមកហើយ ដោយជំនាន់ទី៤ ត្រូវបានបង្ហាញជាលើកដំបូងក្នុងខែកញ្ញា ឆ្នាំ ២០១៥ នៅ Las Vegas ហើយត្រូវបានបញ្ចេញសម្រាប់អតិថិជននៅក្នុងប្រទេសជប៉ុននៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៥ ជាមួយការអភិវឌ្ឍន៍បន្ថែមថ្មីទៅលើរថយន្តជំនាន់ថ្មីនេះ ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង TNGA Platform៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Neta បញ្ចេញម៉ូឌែលថ្មី គូរប្រជែងជាមួយនឹង Tesla និង Xpeng

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta បានបញ្ចេញនូវម៉ូឌែល Nezha S ស៊េរីឆ្នាំ ២០២២ ប្រភេទ Sedan ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលជាគូរប្រជែងជាមួយនឹង Tesla និង Xpeng សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រប់រថយន្តអគ្គិសនី Neta Nezha ទទួលបានការអភិវឌ្ឍន៍ឡើងផ្អែកលើគ្រោងឆ្អឹង Shanhai electrical and electronic architecture និងបំពាក់ជាមួយនឹង Ultrasinic radar ១២ ចំណុច, កាំមរ៉ា ១៣ គ្រាប់ រួមជាមួយ Precision map processor និងប្រព័ន្ធចតរថយន្តពីចម្ងាយ ឬការហៅរថយន្តពីចម្ងាយជាមួយនឹងប្រព័ន្ធសុវត្ថិភាព omnidirectional។

រថយន្តអគ្គិសនី Neta Nezha S ទទួលបានការរចនាទ្បើងប្រណិតជាមួយនឹងប៉ាណាមុខបិទជិត អមដោយចង្កៀងមុខរាងស្រួច, កញ្ចក់ចំហៀងឌីជីថល និងផ្ទាំងកញ្ចក់ធំជុំវិញរថយន្ត។

ខណៈដែលខាងក្នុងទទួលបានរចនាទ្បើងទំនើបជាមួយនឹងបច្ចេកវិទ្យាថ្មីៗដូចជា កុងសូលខាងមុខត្រូវបានបំពាក់ដោយអេក្រង់ឌីជីថលដ៍ធំ, អេក្រង់បញ្ឈរ,ដៃ​ចង្កូត​បី​ដែល​មាន​ប៊ូតុង​កែ​សម្រួល, ឧបករណ៍បំពងសំលេង ២១ ចំណុច និងដំបូលបើកខាងលើបែប Panoramic ។

រថយន្តអគ្គិសនី Neta Nezha S បានបំពាក់នូវទ័រអគ្គិសនី ២ ផលិតកម្លាំង ៤៩៨សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ជាមួយនឹងអាគុយដែលមានគុណភាពខ្ពស់ Hozon EPT4.0 អាចបើកបរបានចម្ងាយរហូត ៨០០ គីទ្បូម៉ែត្រក្នុងការសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នឹងបន្តការផលិតឡើងវិញទាំងស្រុងនៅរោងចក្រក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] កាលពីដើមខែនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានផ្អាកការផលិតនៅរោងចក្ររបស់ខ្លួននៅទីក្រុង Munich និង Dingolfing ក្នុងប្រទេសអាឡឺម៉ង់ ក៏ដូចជានៅរោងចក្រអង់គ្លេសរបស់ខ្លួននៅ Oxford ដើម្បីឆ្លើយតបទៅនឹងការរាំងស្ទះការផ្គត់ផ្គង់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ខណៈពេលនេះ BMW នឹងបន្តការផលិតឡើងវិញទាំងស្រុងនៅរោងចក្រក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយ បន្ទាប់ពីផ្អាក ឬបន្ថយការផលិត។

ក្នុងនោះ ប្រធានផលិតកម្ម BMW លោក Milan Nedeljkovic បានបញ្ជាក់ទៅកាន់គេហទំព័រ Auto News Europe ថា ការផលិតនឹងចាប់ផ្តើមឡើងវិញនៅទីតាំង Munich និង Dingolfing ក្នុងសប្តាហ៍នេះ ហើយត្រឡប់ទៅកម្រិតធម្មតាវិញនៅថ្ងៃទី ២១ ខែមីនា នៅសប្តាហ៍ក្រោយ។

ខណៈពេលដែលប្រធានផលិតកម្មរបស់ BMW បាននិយាយថាក្រុមហ៊ុនផលិតរថយន្តមានភាពបត់បែនក្នុងការស្តារឡើងវិញនៅផលិតកម្មដែលបាត់បង់នោះ លោកមិនបានបញ្ជាក់ពីចំនួនផលិតកម្មដែលក្រុមហ៊ុនបានបាត់បង់នោះទេ។ ទោះយ៉ាងណាក៏ដោយ គាត់បាននិយាយថា រោងចក្រនៅទីក្រុង Munich កំពុងប្រើប្រាស់ពេលវេលារងចាំរបស់ខ្លួន ដើម្បីឆ្ពោះទៅមុខការធ្វើឲ្យប្រសើរឡើង និងការផ្លាស់ប្តូរបច្ចេកទេសផ្សេងៗ ដែលត្រូវបានកំណត់ពេលសម្រាប់រដូវស្លឹកឈើជ្រុះនេះ។

គួរឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន BMW បាននិយាយថា ខ្លួននៅតែរំពឹងថានឹងជួបប្រទះការរឹតបន្តឹងការផ្គត់ផ្គង់បន្ថែម ដែលបង្កឡើងដោយសង្រ្គាម ដែលអាចនាំឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងផលិតកម្ម។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តបានបន្ថែមថា “យើងនៅតែស្ថិតក្នុងការពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយអ្នកផ្គត់ផ្គង់របស់យើង រួមគ្នាជាមួយពួកគេ យើងកំពុងបន្តវាយតម្លៃស្ថានភាព និងកំណត់វិធានការធានាផលិតកម្មតាមរបៀបដែលអាចធ្វើទៅបាន ដើម្បីអាចបំពេញតម្រូវការអតិថិជនខ្ពស់ជាបន្តបន្ទាប់”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បានបញ្ចេញនូវម៉ូឌែល 135LC Fi Sport ជាមួយនឹងរូបរាងបែបស្ព័រ និងម៉ាស៊ីនខ្លាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានបញ្ចេញនូវម៉ូឌែល 135LC Fi Sport ស៊េរីឆ្នាំ ២០២២ ជាមួយនឹងរូបរាងបែបស្ព័រ និងម៉ាស៊ីនខ្លាំងផងដែរ។

ជាមួយនឹងការឌីហ្សាញរបស់ម៉ូតូ Yamaha 135LC Fi Sport គឺស្រដៀងគ្នាទៅនឹង Yamaha Exciter 155 ដែលទទួលបានការរចនាទ្បើងបែបស្ព័រដោយបានបំពាក់នូវចង្កៀងមុខ-ក្រោយប្រភេទ LED halogen, កុងទ័រឌីជីថល និងរន្ធសាក USB ឬទូរស័ព្ទជាដើម។

សម្រាប់ម៉ូតូ Yamaha 135LC Fi Sport ប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៣៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង cooled radiator ផលិតកម្លាំង ១២,៤៧សេះ និងកម្លាំង ១២,២ញ៉ូតុនម៉ែត្រ។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូត ៤,៦លីត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha 135LC Fi Sport មិនទាន់បានបង្ហាញអំពីតម្លៃម៉ូតូនៅទ្បើយទេសម្រាប់ទីផ្សារក្នងប្រទេសម៉ាទ្បេស៊ី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis GV80 ប្រភេទ Prestige Signature ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប និងប្រណីត

ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានដាក់បញ្ចេញនូវរថយន្ត GV80 ប្រភេទ Prestige Signature ស៊េរីឆ្នាំ២០២២ យ៉ាងស្ងប់ស្ងាត់ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Genesis GV80 ប្រភេទ Prestige Signature ឆ្នាំ២០២២ ដែលជា Option ខ្ពស់បំផុតនេះ ត្រូវបានដាក់ក្នុងតម្លៃ ៧៧ ២០០ដុល្លារ ដោយផ្តល់នូវជម្រើស ២ ពណ៌ គឺ Melbourne Gray ឬ Matterhorn White ហើយបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញ ទៀតផង។

អ្វីដែលធ្វើឲ្យ GV80 Prestige Signature កាន់តែទំនើប គឺការបំពាក់កៅអីតែ ៤ ក្នុងកាប៊ីន ខណៈកៅអីជួរទី២ គឺ ប្រណីតបំផុត អាចសារ៉េបាន ៦បែប ថែមទាំងមានមុខងារកម្តៅ និងបញ្ចេញខ្យល់ត្រជាក់ទៀតផង។

GV80 Prestige Signature បំពាក់ពូកស្បែក Nappa leather ហើយមានតុបតែងកាប៊ីនខាងក្នុងជាមួយឈើ, កុងទ័រឌីជីថល 3D ទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៤,៥អ៊ីញ, កុងទ័របាញ់លើកញ្ចក់, ប្រព័ន្ធសំឡេង Lexicon premium audio system ២១គ្រាប់, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, កោអីមុខមានមុខងារកម្តៅ-ត្រជាក់ និង ប្រព័ន្ធភ្លើង ambient lighting ជាដើម។

រថយន្ត Genesis GV80 ឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរជាច្រើន រួមទាំង Smart Cruise Control with Stop & Go, Highway Driving Assist, Forward Collision-Avoidance Assist, and Blind-Spot Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, Safe Exit Assist, High Beam Assist, Rear Cross Traffic Collision-Avoidance Assist, Intelligent Speed Limit Assist, Remote Smart Parking Assist, Reverse Parking Collision-Avoidance Assist, Blind-Spot View Monitor, Surround View Monitor, Rear Occupant Alert និង digital key technology ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានម៉ូដែលឆ្នាំ២០២២ ថ្មី តម្លៃត្រឹមតែខ្ទង់ ៨ពាន់ដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញនូវរថយន្ត Glanza ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ដោយទទួលបានការអាប់ដេតតួខ្លួនថ្មី, បច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងកាប៊ីន និង អាប់ដេតផ្នែកមេកានិចផងដែរ រួមទាំងប្រអប់លេខទៀតផង។

រថយន្ត Toyota Glanza ឆ្នាំ២០២២ មានបំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ ហើយមានប្រវែង ៣,៩៩ម៉ែត្រ ទទឹង ១,៧៤ម៉ែត្រ និង កម្ពស់ ១,៥ម៉ែត្រ។

រថយន្តខ្នាតតូចនេះមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា កុងទ័របាញ់លើកញ្ចក់, អេក្រង់កម្សាន្ត touchscreen ៩អ៊ីញ, កាមេរ៉ា ៣៦០ដឺក្រេ, មុខងារ cruise control, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ និង ពោងសុវត្ថិភាព ៦គ្រាប់ ជាដើម។

Toyota Glanza បំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ដែលបង្កើតកម្លាំងបាន ៨៩សេះ និងកម្លាំងរមួល ១១៣ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខមួយ និងប្រអប់លេខអូតូ ឬ លេខដៃ ៥វគ្គ។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៨ ៣០០ដុល្លារ សម្រាប់ម៉ូដែល Glanza E និងឡើងដល់ ១២ ៧០០ដុល្លារ សម្រាប់ម៉ុដែល Glanza V៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ត្រៀម ១,១ពាន់លានដុល្លារ ដើម្បីដុសខាត់រោងចក្រផលិតឡាន Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ត្រៀមបណ្ដាក់ទុនជាទឹកប្រាក់ ១,១ពាន់លានដុល្លារ ក្នុងការដុសខាត់រោងចក្រនៅ Alliston នៃប្រទេសកាណាដា ដើម្បីឲ្យរោងចក្រនេះអាចផលិតរថយន្ត hybrid បានបន្ថែមពីលើរថយន្តម៉ាស៊ីនពីស្តុងធម្មតា។

រោងចក្រខាងលើនេះបានផលិតរថយន្ត CR-V ចាប់តាំងពីឆ្នាំ២០១២ និងបានផលិតរថយន្ត Civic sedan រួមជាមួយការផលិតម៉ាស៊ីន៤ស៊ីឡាំង សម្រាប់រថយន្តទាំងពីរម៉ូដែលផងដែរ។ ពេលនេះដែរផ្នែកមួយនៃខ្សែសង្វាក់ផលិតទីពីរ កំពុងស្ថិតក្នុងដំណើរការជួសជុល​ និងអាចចាប់ផ្ដើមផលិតរថយន្ត CR-V ប្រភេទ hybrid បាននៅអំឡុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ សម្រាប់ដាក់លក់ជាម៉ូដែលឆ្នាំ២០២៣។

ផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិ Honda Canada បានឲ្យដឹងថាការសម្រេចចិត្តបន្ថែមការផលិតរថយន្ត hybrid នេះគឺដោយសារក្រុមហ៊ុនរំពឹងថាតម្រូវការសម្រាប់រថយន្តប្រភេទនេះនឹងមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។

គួរដឹងផងដែរថា Honda មានគម្រោងការលក់តែរថយន្តអគ្គិសនីសុទ្ធ និងរថយន្តអគ្គិសនីប្រើថាមពល fuel-cell នៅត្រឹមឆ្នាំ២០៤០ ដោយក្រុមហ៊ុនរំពឹងថារថយន្តពីរប្រភេទនេះនឹងមានចំណែក ៤០% នៃចំនួនលក់សរុបនៅអាមេរិកខាងជើងនៅត្រឹមឆ្នាំ២០៣០ និងឡើងដល់ ៨០% នៅត្រឹមឆ្នាំ២០៣៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Cadillac Lyriq នឹងចេញលក់នៅខែឧសភាខាងមុខ

[ទីផ្សារបរទេស] ក្រុមហ៊ុន Cadillac នឹងចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីម៉ូដែល Lyriq ក្នុងពេលមិនដល់មួយសប្ដាហ៍ទៀតនោះទេ ហើយអតិថិជននឹងអាចចាប់ផ្ដើមធ្វើការកុម្ម៉ង់ទិញរថយន្តនេះតាមអនឡាញបានចាប់ពីថ្ងៃទី១៩ ខែឧសភាខាងមុខ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

គួរដឹងថាគិតមកទល់ពេលនេះមានមនុស្សយ៉ាងតិច ២៣ម៉ឺននាក់ បានបង្ហាញការចាប់អារម្មណ៍ចំពោះរថយន្ត Lyriq ដោយពួកគេបានចុះឈ្មោះដើម្បីចង់ដឹងបន្ថែមពីរថយន្តនេះ ដែលបានធ្វើឲ្យក្រុមហ៊ុន Cadillac ដំឡើងគោលដៅផលិតដល់ ២៥ ០០០គ្រឿង កើនឡើងពីគោលដៅដំបូងប្រមាណ ៣ ២០០គ្រឿងប៉ុណ្ណោះ។

បន្ថែមពីដំណឹងអំពីរថយន្តអគ្គិសនីនេះ ក្រុមហ៊ុនក៏បានប្រកាសដែរថាមុខងារ Super Cruise គ្រោងនឹងចេញសម្រាប់ម្ចាស់រថយន្ត CT4, CT5 និង Escalade នាពេលឆាប់ៗខាងមុខនេះ ដែលមុខងារនេះអាចឲ្យអ្នកបើកបរព្រលែងដៃពីចង្កូតរថយន្តបាននៅពេលដែលស្ថិតក្នុងស្ថានភាពដែលអំណោយផល ហើយការអាប់ដេតក៏មានបន្ថែមសមត្ថភាពផ្លាស់ប្ដូរគន្លងផ្លូវដោយស្វ័យប្រវត្តិផងដែរ។

ការអាប់ដេតថ្មីនេះនឹងអាចដំឡើងបានតាមរយៈអ៉ឺនធឺណិត ដោយម្ចាស់រថយន្តគ្រាន់តែចុចទទួលយកការយល់ព្រមនៅពេលដែលសារអាប់ដេតលោតចេញលើអេក្រង់កម្សាន្តដែលមានក្នុងរថយន្តរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី Neta V Smart សាកភ្លើងម្តង ជិះបានចម្ងាយ ៤០១ គ.ម សម្រាប់ទីផ្សារថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើការដាក់បង្ហាញនូវម៉ូឌែល V Smart ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ នៅឯពិរពណ៍ Bangkok international Show Moto 2022 ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៤០១ គីទ្បូម៉ែត្រ តម្លៃចាប់ពី ១៨ ០១៨ ដល់ ២១ ០២១ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

រថយន្តនេះមានប្រវែងសរុប ៤ ០៧០ មម ទទឹង ១ ៦៩០ មម កម្ពស់ ១ ៥៤០ មម និងប្រវែងគម្លាតកង់ ២ ៤២០ មម។ វាបានបំពាក់ជាមួយម៉ុទ័រអគ្គិសនី ១ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៣៨ គីទ្បូវ៉ាត់ ផលិតកម្លាំង ៩៣សេះ និងកម្លាំងរមួល ១៥០ញ៉ូតុនម៉ែត្រ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤០១ គីទ្បូម៉ែត្រ អាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៣,៩ វិនាទី និងល្បឿនអតិបរិមា ១២០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងប៉ុណ្ណោះ។

សម្រាប់ខាងក្នុងនៃរថយន្តអគ្គិសនី Neta V Smart​ បានបំពាក់នូវអេក្រង់កណ្តាលបញ្ឈរធំទំហំ ១៤,៦អ៊ីញ,អេក្រង់បញ្ជាកណ្តាលគាំទ្រ ការរុករក និងប្រព័ន្ធសំលេង Smart Connect V2h។

លើសពីនេះ វាក៏ត្រូវបានបំពាក់ដោយរ៉ាដា ultrasonic ចំនួន ១២ ចំណុចខាងមុខ និងខាងក្រោយ ៨ ជារ៉ាដាចតរថយន្ត និង ៤ នៅក្បែរ កង់សម្រាប់ការចតដោយស្វ័យប្រវត្តិផងដែរ។

រថយន្តអគ្គិសនី Neta V Smart ក៏មានប្រព័ន្ធសុវត្ថិភាព L2 ដូចជា៖ ប្រព័ន្ធកំណត់ល្បឿនពេលបើកបរ, ប្រព័ន្ធរំឰកអ្នកបើកបរអោយនៅគន្លងផ្លូវ និងបន្ថយល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងប្រព័ន្ធព្រមានពីការប៉ះទង្គិចខាងមុខជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+