ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីតម្លៃរបស់ភីកអាប់ Tundra ឆ្នាំ២០២២ គ្រឿងដំបូងបង្អស់ ដែលទើបលេចវត្តមានក្នុងប្រទេសកម្ពុជា

[ទីផ្សារក្នុងស្រុក] កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញនូវរថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ជាមួយតម្លៃចាប់ពី ៣៥ ៩៥០ ដុល្លារ ដល់ ៧៣ ៥៣០​​ ដុល្លារ។ ហើយបើក្រឡេកមកមើលទីផ្សារនៅអាស៊ីនាពេលបច្ចុប្បន្នមានតែប្រទេសវៀតណាមប៉ុណ្ណោះដែលបានធ្វើការប្រកាសបើកការកក់នៃរថយន្តនេះជាមួយតម្លៃលោតដល់ខ្ទង់ ១៨ម៉ឺនដុល្លារ ប៉ុន្តែអ្វីដែលមានការភ្ងាក់ផ្អើលនោះ កាលពីព្រឹកមិញកន្លងទៅរថយន្តនេះបានបង្ហាញវត្តមាននៅកម្ពុជាផងដែរ ដោយតាមរយៈការនាំចូលពីការ៉ាស់លក់រថយន្តដ៏ល្បីឈ្មោះ Heng Huy Autocars ។

ប្រភព៖ Heng Huy Autocars

យោងតាមទំព័រក្រុមហ៊ុនលក់រថយន្ត Heng Huy Autocars បានធ្វើការបង្ហាញអោយឃើញនូវវត្តមានទើបមកដល់នៃរថយន្តភីកអាប់ Tundra ឆ្នាំ២០២២ ម៉ូឌែលប្រភេទ TRD SR5 ដែលវាគ្រឿងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

ប្រភព៖ Heng Huy Autocars

សម្រាប់រថយន្តភីកអាប់ Tundra TRD​ SR5 ស៊េរីឆ្នាំ ២០២២ មួយនេះ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ ប្រភេទ i-Force Twin-Turbo V6 ដែលអាចផលិតកម្លាំង ៣៨៩ សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ។

ប្រភព៖ Heng Huy Autocars

ដូចដែលបានលើកឡើងខាងលើនៅលើទីផ្សារប្រទេសវៀតណាម Tundra SR5 នេះមានតម្លៃខ្ទង់ ១៨ម៉ឺនដុល្លារ ហើយសម្រាប់ទីផ្សារកម្ពុជាវិញ បើតាមការលេចលឺដំណឹង រថយន្ត Toyota Tundra TRD SR5 មានតម្លៃខ្ទង់ ១៤ម៉ឺនដុល្លារ។ ដូចនេះ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់ការ៉ាស់លក់រថយន្ត Heng Huy Autocars ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ 061 95 5555 និង 092 9999 89៕ អរគុណ

ប្រភព៖ Heng Huy Autocars
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី ២ម៉ូឌែលរបស់ Honda ត្រៀមបង្ហាញខ្លួនផ្លូវការនៅប្រទេសចិន ថ្ងៃទី ១៨នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសត្រៀមបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី ២ម៉ូឌែលរបស់ខ្លួនគឺ e:NS1 និង e:NP1 សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន នាថ្ងៃទី ១៨ ខែមីនានេះ ជាមួយតួរលេខនៃការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយប្រហែល ៥១០គីឡូម៉ែត្រ។

សម្រាប់រថយន្តអគ្គិសនីទាំងពីរនេះមានទំហំសរុបវែង ៤ ៣៩០មម, ទទឹង ១ ៧៩០មម, កម្ពស់ ១ ៥៦០មម និងប្រវែងគម្លាតកង់ ២ ៦១០មម។ ហើយរថយន្តអគ្គិសនីនេះទទួលបានការអភិវឌ្ឍន៍ដោយរូបរាងស្រដៀងគ្នាទៅនឹង Honda HR-V ប្រភេទ Crossover ដែលនៅក្រោមការឌីហ្សាញរបស់ E:N ដែលមិនធ្លាប់បានធ្វើពីមុខមកជាមួយនឹងការបំពាក់ប៉ាណាខាងមុខបិទជិត និងចង្កៀងមុខរស្តើងជាដើម។

ខណៈដែលផ្នែកខាងក្នុងបានបំពាក់ដោយអេក្រង់ធំចំកណ្តាលទំហំ ១២,៥អ៊ីញ និងកុងទ័រឌីជីថល LCD ទំហំ ១០,២៥អ៊ីញ ។ លើសពីនេះក៏មានប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធរុករក Honda Connect ជាមួយនឹងឧបករណ៍ជំនួយសំលេង AI នៃការអប់ដេត OTA តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងមានមុខងារផ្សេងៗជាច្រើនទៀត។

ចំពោះផ្នែកថាមពលនៃរថយន្តអគ្គិសនីទាំងពីរនេះបានបំពាក់នូវម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ១៨២សេះ និងកម្លាំងរមួល ៣១០ ជាមួយនឹងអាគុយថ្មីប្រភេទ Ternary Lithium មានទំហំ ១៤១ គីទ្បូវ៉ាត និងទំហំ ១៨៣ គីទ្បូវ៉ាត់ ដោយអាចបើកបរបានចម្ងាយ ៥១០ ជាមួយការសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo Cars និង Starbucks សហការរួមគ្នាដំទ្បើងឆ្នាំងសាកភ្លើងរហ័សសម្រាប់រថយន្តអគ្គិសនី

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Volvo Car បានប្រកាសថាខ្លួននឹងចាប់ដៃគូរសហការរួមគ្នាជាមួយនឹង Starbucks ដើម្បីដំទ្បើងឆ្នាំងសាកភ្លើងរហ័សសម្រាប់រថយន្តអគ្គិសនី នៅហាង Starbucks នៅក្នុងសហរដ្ឋអាមេរិក។

សម្រាប់ក្រុមហ៊ុន Volvo Cars នឹងធ្វើការជាមួយនឹង ChargePoint ដើម្បីដំទ្បើងឆ្នាំងសាកភ្លើងរហ័សចំនួន ៦០ កន្លែងនៅហាង Starbucks ចំនួន ១៥ ដែលនៅចម្ងាយពីគ្នាប្រហែល ២០០០ គីទ្បូម៉ែត្រ ពី Denver ទៅកាន់ Seattle បន្ថែមពីនេះគម្រោងដំទ្បើងឆ្នាំងសាកភ្លើងរហ័សរៀងរាល់ ១៦០ គីទ្បូម៉ែត្រ។

 

ដោយទ្បែកចំពោះឧបករណ៍សាកថ្មរហ័សភ្លើងរបស់ ChargePoint ដោយ Volvo C40 Recharge អាចសាកបាន ៩០% នៃសមត្ថភាពអាគុយមក្នុងរយៈពេលប្រហែល ៤០ នាទី។ រថយន្ត Volvo រថយន្តអគ្គិសនីដែលមានប្រព័ន្ធ Google អាចភ្ជាប់ជាមួយកម្មវិធី ChargePoint នៅលើអេក្រង់រថយន្ត ដើម្បីស្វែងរកហាង Starbucks ដែលមានស្ថានីយសាកថ្ម ChargePoint ផងដែរ។អ្នកបើកបររថយន្ត Volvo មានសិទ្ធិចូលប្រើប្រាស់ដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃជាដើម។

គួរបញ្ជាក់ថាផងដែរថាការដំឡើងឆ្នាំងសាករហ័សនៅក្នុងហាង Starbucks ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២នេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មីចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែមីនានេះ ឡើងចាប់ពី ៥០០រៀល

[ទីផ្សារក្នុងស្រុក] នាព្រឹកនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ចេញនូវតម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មី ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។​ ក្នុងនោះដែរយើងឃើញថាសម្រាប់តម្លៃប្រេងក្នុងសប្តាហ៍ថ្មីនេះគឺ មានតម្លៃថ្លៃជាងកាលពីសប្តាហ៍មុន ដោយតម្លៃសាំងធម្មតាប្រភេទ EA92 មានតម្លៃលក់ចាប់ពី ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៥០០រៀល និងសម្រាប់ប្រេងម៉ាស៊ូតវិញពីតម្លៃ ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៨០០រៀល។

គួរបញ្ជាក់ផងដែរ សម្រាប់តម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិជាក់ស្តែង ចាប់ពីថ្ងៃទី ១៦ ដល់៣១ ខែមីនា ឆ្នាំ២០២២ នឹងត្រូវលក់ ៥ ៤៦០រៀល/១លីត្រ សម្រាប់សាំងប្រភេទ EA92 និង ៥ ៤៦០រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/លីត្រ ដោយលក់ចាប់ពី ៥ ៣០០រៀល/លីត្រ សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូតតម្លៃ ៥ ៣០០រៀល/លីត្រ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសផ្លូវការខាងក្រោម៖

ប្រភពៈ ក្រសួងពាណិជ្ជកម្ម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមក្នុងមួយសប្តាហ៍ Tesla ដំឡើង​តម្លៃ​រថយន្តគ្រប់ត្រកូលទាំងអស់ ២ដងហើយទាំងលើកនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដំឡើងតម្លៃរថយន្តទាំងអស់នៅក្នុងត្រកូលរបស់ខ្លួនពី ៤ ទៅ ១០% ក្នុងសប្តាហ៍នេះ ដែលជាការកត់សម្គាល់លើកទីពីរក្នុងរយៈពេលប្រាំពីរថ្ងៃ។

ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ដំឡើង​តម្លៃ​រថយន្ត​ប្រភេទ Long Range មួយ​ចំនួន​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ប៉ុន្តែ​ការ​ឡើង​ថ្លៃ​ក្នុង​សប្តាហ៍​នេះ​ប៉ះពាល់​ដល់​រថយន្ត​ច្រើន​ជាង​មុន និង​មាន​ចំនួន​ច្រើន​ជាង។ ជាមួយគ្នានោះ តម្លៃនៃរថយន្តដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Tesla Model 3 Rear-Wheel Drive បានកើនឡើងពី ៤៤ ៩៩០ ដុល្លារ  ដល់ ៤៦ ៩៩០ ដុល្លារកើនឡើង ៤,៤%។

ដូចដែលបានរាយការណ៍ដំបូងដោយ The Verge តម្លៃម៉ូដែលដែលបានឡើងថ្លៃមានដូចខាងក្រោម៖

  • Model 3 Long Range បានឡើងពី ៥១ ៩៩០ ដុល្លារ ដល់ ៥៤ ៤៩០ ដុល្លារ
  • Model 3 Performance បានឡើងពី ៥៨ ៩៩០ ដុល្លារ ទៅ ៦១ ៩៩០ ដុល្លារ
  • Model Y Long Range បានឡើងពី ៥៩ ៩៩០ ដុល្លារ ទៅ ៦២ ៩៩០ ដុល្លារ
  • Model Y Performance បានឡើងពី ៦៤ ៩៩០ ដុល្លារ ទៅ ៦៧ ៩៩០ ដុល្លារ​
  • Model S Dual Motor បានឡើងពី ៩៤ ៩៩០ ដុល្លារ ទៅ ៩៩ ៩៩០ ដុល្លារ
  • Model Tri Motor បានឡើងពី ១២៩ ៩៩០ ដុល្លារ ទៅ ១៣៥ ៩៩០ ដុល្លារ
  • Model X Dual Motor បានឡើងពី ១០៤ ៩៩០ ដុល្លារ ទៅ ១១៤ ៩៩០ ដុល្លារ
  • Model X Tri Motor បានឡើងពី ១២៦ ៤៩០ ដុល្លារ ដល់ ១៣៨ ៩៩០ ដុល្លារ

ទន្ទឹមនឹងនេះ CNBC រាយការណ៍ថាតម្លៃបានកើនឡើងស្រដៀងគ្នានៅក្នុងប្រទេសចិន ដោយតម្លៃចេញពីរោងចក្ររបស់ Model 3 Performance បានកើនឡើង ៥% ឬ ២ ៨២៥ ដុល្លារ ក្នុងរយៈពេលដូចគ្នានេះផងដែរ។

គួរឲ្យដឹងថា Tesla មិនបានផ្តល់ហេតុផលផ្លូវការសម្រាប់ការគិតថ្លៃបន្ថែមសម្រាប់រថយន្តរបស់ខ្លួនទេ ទោះបីជានាយកប្រតិបត្តិរបស់ខ្លួន លោក Elon Musk កាលពីថ្ងៃច័ន្ទបាននិយាយថា ទាំង Tesla និង SpaceX កំពុងរងផលប៉ះពាល់ដោយ “សម្ពាធអតិផរណានៅក្នុងវត្ថុធាតុដើម និងការដឹកជញ្ជូន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងបរិច្ចាកទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ សម្រាប់ផ្តល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន

[បរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការប្រកាសថាខ្លួននឹងបរិច្ចាកទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ សម្រាប់ផ្តល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន។ បន្ទាប់ពីប្រទេសមហាអំណាចរុស្ស៊ីបានចូលវាយលុកលុយទៅលើប្រទេសអ៊ុយក្រែនជាង ៣ សប្តាហ៍មកហើយ។

សម្រាប់ក្រុមហ៊ុន Honda នឹងផ្តល់ជំនួយមនុស្សធម៌ទៅកាន់កាកបាទក្រហមចំនួនទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសម្រាប់ប្រជាជនរងគ្រោះអ៊ុយក្រែនដោយការវាយលុកលុយ។ ការផ្តល់ជូននេះមានដូចជា៖ ការជួយសង្គ្រោះ, អាហារ, សម្លៀកបំពាក់, ថ្នាំពេទ្យ និងផ្តល់ទីជំរកដល់ជនភៀសខ្លួន។

បន្ថែមពីនេះនៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Honda បានបញ្ជាក់ថាការតស៊ូមតិដើម្បីស្វែងរកសន្តិភាព និងការបញ្ចប់ជម្លោះអ៊ុយក្រែន និងរុស្ស៊ី “Honda” សូមជូនពរដោយស្មោះថាស្ថានការណ៍គ្រាអាសន្នបច្ចុប្បន្ននឹងបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសន្តិភាពនឹងត្រូវបានស្ដារឡើងវិញទាំងអស់នៅ​ជុំវិញ​ពិភពលោក។ ហើយជាមួយគ្នានេះ ពិភពលោកក៏កំពុងតែជួបនឹងជំងឺរាតត្បាតកូវីត ១៩ ផងដែរ។

គួរឱ្យដឹងថាមានក្រុមហ៊ុន Nike, Apple និង McDonalds បានសម្រេចចិត្តដកខ្លួនចេញពីប្រទេសរុស្ស៊ីហើយ។ ខណៈដែលក្រុមហ៊ុនផលិតរថយន្តម៉ាក់ល្បីៗនៅជុំវិញពិភពលោកដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះ។ សូមបញ្ជាក់ថាការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់រយៈពេលជាង ៣ សប្តាហ៍មកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កាណាដាចេញ​សេចក្តី​ព្រាង​ច្បាប់​​អនុវត្ត​ដាក់ពន្ធ​ប្រណិត ១០% លើរថយន្តដែលតម្លៃខ្ទង់ ៨មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីសប្តាហ៍មុនកន្លងទៅ រដ្ឋាភិបាលកាណាដាបានចេញផ្សាយសេចក្តីព្រាងសំណើច្បាប់ដែលនឹងអនុវត្តពន្ធប្រណីតលើរថយន្តមានតម្លៃលើ ៧៧ ៩៦៤ ដុល្លារ ខណៈ វិធានការនេះកំពុងទទួលបានការប្រឆាំងពីក្រុមហ៊ុនផលិតរថយន្តផងដែរ។

គួរបញ្ជាក់ថា ពន្ធត្រូវបានគណនាជា ១០% នៃតម្លៃលក់ពេញ ឬ ២០% នៃតម្លៃខាងលើកម្រិតតម្លៃ។ ខណៈ ពន្ធប្រណិតក៏ប៉ះពាល់ដល់រថយន្តគ្មានការបំភាយឧស្ម័ន (ZEV) ដែលមានតម្លៃលើសពីកម្រិតកំណត់ ដែលជាអ្វីដែលធ្វើឲ្យសមាគមអ្នកផលិតរថយន្តកាណាដា (CVMA) ខកចិត្តផងដែរ។

ក្នុងនោះ លោក Brian Kingston នាយកប្រតិបត្តិរបស់ CVMA បាននិយាយថា “កាណាដានឹងមិនសម្រេចបាននៅគោលដៅលើរថយន្តអគ្គិសនីរបស់ខ្លួនដោយគ្មានផែនការផ្តោត និងមហិច្ឆតាក្នុងការជួយប្រជាជនកាណាដាកាន់តែច្រើនក្នុងការប្តូរទៅប្រើប្រាស់អគ្គិសនីនោះទេ” ។ “ការយកពន្ធ ZEVs នៅពេលដែលតម្លៃគឺជាឧបសគ្គដ៏សំខាន់បំផុតសម្រាប់ការទទួលយក ZEV គឺជាខុសគោលការណ៍និងពេលវេលា។”

ក្រុមហ៊ុនផលិតរថយន្តអាមេរិក រួមទាំងឧស្សាហកម្មផ្សេងទៀត បាននិងកំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាអគ្គិសនី ហើយជាពិសេស ក្រុមហ៊ុន GM បានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនលើរថយន្តអគ្កិសនីផងដែរ។ ក្នុងនោះ រថយន្តដំបូងរបស់ខ្លួនដែលប្រើប្រាស់គ្រោងឆ្អឹង Ultium អគ្គិសនីថ្មីគឺ GMC Hummer EV ដែលជារថយន្តប្រណិតម៉ូដែល Edition 1 មានតម្លៃ ៩៨ ១៥៥ ដុល្លារ នៅក្នុងប្រទេសកាណាដា ហើយវានឹងមានរថយន្តមួយចំនួនដែលលក់ដោយ Cadillac ផងដែរ។

គួរឲ្យដឹងថា ប្រទេសកាណាដាផ្តល់ការលើកទឹកចិត្តផ្នែកពន្ធលើរថយន្តអគ្គិសនី ប៉ុន្តែសម្រាប់តែរថយន្តដែលមានតម្លៃទាបប៉ុណ្ណោះ រួមទាំង រថយន្តដែលមានកៅអីចំនួនប្រាំមួយ ឬតិចជាងនេះ ដែលមានតម្លៃដើមតិចជាង ៣៥ ០៨៣ ដុល្លារ ឬរថយន្តដែលមានកៅអីចំនួនប្រាំពីរ ឬច្រើនជាងនេះ ដែលមានតម្លៃចេញពីរោងចក្រ (MSRP) តិចជាង ៤២ ៨៨០ ដុល្លារ មានសិទ្ធិទទួលបាន ៣ ៨៩៨ ដុល្លារ ក្នុង​ការ​បញ្ចុះតម្លៃ​ពន្ធ​ប្រសិន​បើ​គឺជារថយន្ត​អគ្គិសនី​សុទ្ធ ឬ​ដើរ​ដោយ​អ៊ីដ្រូសែន។

ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងអញ្ជើញសាធារណជនឲ្យធ្វើអត្ថាធិប្បាយលើច្បាប់នេះ ដែលក្រុមហ៊ុន Global Automakers of Canada lobby បាននិយាយថា វានឹងធ្វើរហូតដល់ថ្ងៃទី ១១ ខែមេសា ប្រសិនបើវាត្រូវបានអនុម័តពីសភាបន្ទាប់ពីនោះ វានឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអាគុប 110 ស៊េរីឆ្នាំ ២០២២ ចេញលក់នៅថៃ តម្លៃជាង ១ពាន់ដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបញ្ចេញនូវម៉ូឌែល Super Cub 110 ឬអាចហៅបានថាអាគុប ស៊េរីឆ្នាំ​២០២២ សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ។

សម្រាប់ម៉ូតូ Super Cub ឬអាគុបនេះ ប្រើប្រាស់ម៉ាស៊ីន Honda Smart ចំណុះ ១១០សេសេ ជាមួយនឹងបច្ចេកវិទ្យាថ្មីដែល Honda បង្កើតទ្បើងដើម្បីសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ដោយចាក់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ៧១,៤ គីទ្បូម៉ែត្រ។

អ្វីដែលពិសេសនោះម៉ូតូនេះទទួលបានការចនាទ្បើង Classic ដោយបានបំពាក់នូវចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។

យ៉ាងណាមិញចំពោះ Super Cub មានជម្រើស ៤ ពណ៌ រួមមាន ខ្មៅ ស  ខៀវ និងក្រហមតម្លៃ ១ ៤២២ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC Hokkaido Edition បំផុសគំនិតតាមភ្នំភ្លើង បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តស្ព័រ LC ម៉ូដែលពិសេសថ្មី ដែលបំផុសគំនិតតាមភ្នំភ្លើង ដោយហៅវាថា Lexus LC Hokkaido Edition។

រថយន្ត Lexus LC Hokkaido Edition ពិសេសថ្មីនេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៤០គ្រឿងប៉ុណ្ណោះ និងសម្រាប់តែទីផ្សារអឺរ៉ុប ទៀតផង។

ម៉ូដែលពិសេសនេះត្រូវបានដាក់ឈ្មោះតាមកោះ Hokkaido របស់ប្រទេសជប៉ុន ដែលវាមិនត្រឹមតែជាជម្រកនៃភ្នំភ្លើងជាច្រើនរាប់មិនអស់ប៉ុណ្ណោះទេ ប៉ុន្តែនៅទីនោះក៏ជា Lexus Shibetsu ដែលរថយន្ត Lexus LFA ត្រូវបានអភិវឌ្ឍន៍ និង Lexus LC ត្រូវបានធ្វើឲ្យប្រសើរ នៅទីនោះផងដែរ។

រថយន្ត Lexus LC Hokkaido Edition នេះ នឹងផ្តល់ជម្រើស ៤ ពណ៌ គឺ Flare Red, Sonic Platinum, F White និង Graphite ជាមួយនឹងការបំពាក់យ៉ាន់កង់ទំហំ ២១អ៊ីញ និង ចង្កៀងមុខ-ក្រោយ LED។ ចំពោះម៉ូដែលបើកដំបូល អាចកុម្ម៉ង់បានជាមួយនឹងដំបូលពណ៌ក្រហម ឬ ខ្មៅ។

គួរឲ្យដឹងថា វានឹងផ្តល់ជម្រើសចំនួន ២ ម៉ូដែល គឺ LC500 ប្រើសាំង និង LC500h ប្រើ Hybrid ជាមួយនឹងតម្លៃចាប់ពី ៩៤ ១២៥ដុល្លារ សម្រាប់ម៉ូដែលប្រើសាំង និង ១០០ ១២៥ដុល្លារ សម្រាប់ម៉ូដែលប្រើ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសមួយនេះ ប្រកាសឈប់លក់ឡាន Nissan GT-R

Nissan GT-R បានបង្ហាញខ្លួននៅលើទីផ្សារអស់រយៈពេលជាយូរមកហើយ ខណៈវាគឺជារថយន្តដែលល្បីល្បាញខាង Performance អរគុណដល់ម៉ាស៊ីន twin-turbo V6 និងប្រព័ន្ធប៉ុងពីររបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកស្រលាញ់ចូលចិត្តរថយន្ត ព្រោះថាពេលនេះ ប្រទេសហូឡង់ បានសម្រេចចិត្តឈប់លក់រថយន្ត Nissan GT-R ទៅហើ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Nissan GT-R ជំនាន់ R35 នៅតែអាចរកបាននៅលើវេបសាយ Nissan Belgium និង Nissan Germany ប៉ុន្តែប្រទេសភាគច្រើននៅអឺរ៉ុប គឺលែងមានលក់វាហើយ។

មិនតែប៉ុណ្ណោះ Nissan High Performance Center ក៏បានបញ្ជាក់ដែរថា ការលក់ Nissan GT-R នៅអឺរ៉ុបទាំងអស់ នឹងត្រូវបញ្ចប់រួមគ្នាតែម្តង ដោយសារតែច្បាប់បំភាយឧស្ម័ន។

សូមបញ្ជាក់ថា រថយន្ត Nissan GT-R ជំនាន់ R35 មានតម្លៃចាប់ពី ២០១ ០០០ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប និងឡើងដល់ ៣៤០ ០០០ដុល្លារ សម្រាប់ម៉ូដែល GT-R Nismo៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+