ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្កើតសកលវិទ្យាល័យអគ្គិសនី ដើម្បីបង្រៀនតំណាងចែកចាយពីឡានអគ្គិសនី

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងបោះជំហានយ៉ាងខ្លាំងក្លាក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដោយគ្រោងដាក់ដំណើរការគំនិតផ្ដួចផ្ដើមមួយឈ្មោះថា “សកលវិទ្យាល័យអគ្គិសនី” ដើម្បីធានាបានថាតំណាងចែកចាយរបស់ខ្លួនអាចលក់ និងផ្ដល់សេវាកម្មរថយន្តអគ្គិសនីបានជាទីគាប់ចិត្ត។

សកលវិទ្យាល័យអគ្គិសនី គឺជាកម្មវិធីសិក្សាអប់រំមួយដែលមានរយៈពេលច្រើនថ្ងៃ និងគ្រោងដំណើរការនៅជិតទីស្នាក់ការកណ្ដាលរបស់ Ford ក្នុងរដ្ឋ Michigan។ ព័ត៌មានលម្អិតជុំវិញកម្មវិធីអប់រំនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្រេចនៅឡើយ ប៉ុន្តែបើតាម​ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាតំណាងចែកចាយ Ford បានឲ្យដឹងថាវានឹងមានបញ្ចូលការបង្រៀនផ្ទាល់ៗដែលនិយាយអំពីគុណសម្បត្តិនៃរថយន្តអគ្គិសនី។

លោក Hovik ដែលជាប្រធានក្រុមប្រឹក្សាបាននិយាយថាគំនិតសម្រាប់ សកលវិទ្យាអគ្គិសនីនេះ គឺទទួលបានគំនិតពីកម្មវិធី Bronco Off-Roadeos របស់ Ford ពេលដែលម្ចាស់រថយន្ត Bronco អាចរៀនសូត្រអំពីការបើកបររថយន្តរបស់ខ្លួននៅក្នុងស្ថានភាពផ្លូវខុសៗគ្នា។

ការសម្រេចចិត្តរបស់ Ford ក្នុងការផ្ដល់ចំណេះដឹងបន្ថែមដល់តំណាងចែកចាយ គឺជាផ្នែកមួយនៃផែនការចំណាយទឹកប្រាក់ ៥០ពាន់លានដុល្លារ ផ្លាស់ប្ដូរទៅកាន់រថយន្តអគ្គិសនី ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៦ និងមានគោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមចុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាយចេញច្បាស់ៗរូបរាងឡាន Audi Q6 ត្រៀមប្រកាសចេញខែក្រោយ

[ទីផ្សារបរទេស] រូបរាងរថយន្ត Audi Q6 ដែលជាម៉ូដែលថ្មីសន្លាងមួយ ក្រុមហ៊ុនត្រៀមប្រកាសចេញសម្រាប់ទីផ្សារប្រទេសចិននាខែក្រោយនេះ បានលេចធ្លាយតាមរយៈមន្ទីរឧស្សាហកម្ម និងព័ត៌មានវិទ្យាចិនដែលហៅកាត់ថា MITT។

រថយន្ត Audi Q6 ត្រូវបានបង្ហាញព័ត៌មានចេញមកថាវាមានប្រវែងសរុប៥០៩៩ម.ម ទទឹង២០១៤ម.ម និងមានកម្ពស់១៧៨៤ម.ម ដែលជារថយន្តផលិតឡើងផ្ដាច់មុខសម្រាប់ប្រទេសចិន និងផលិតឡើងដោយផ្អែកលើរថយន្ត Volkswagen Atlas។ យ៉ាងណាក្ដីវាមានប្រវែងវែងជា VW Atlas និងមានទទឹងធំជាងបន្តិច ខណៈដែលប្រវែងពីកង់ទៅកង់ក្រោយគឺមានប្រវែង ២៩៨០ម.ម ដូចគ្នា។

រថយន្តនេះដែរនឹងមានប្រើប្រាស់នូវម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន Quattro និងប្រអប់លេខស្វ័យប្រវត្តិផងដែរ។ ចំពោះម៉ូដែល 40 TFSI វាអាចផលិតកម្លាំងបានសរុប ២២៨សេះ ខណៈដែលម៉ូដែល 45 TFSI អាចផលិតកម្លាំងបាន ២៦២សេះ។

ផ្អែកតាមឯកសារបានបង្ហាញទៀតថា Audi Q6 នេះគឺមានទម្ងន់ ២២០៥គីឡូក្រាម និងអាចបើកបរបានលឿនបំផុតក្នុងល្បឿន ២០៧គ.ម/ម៉។ រថយន្តកៅអីបីជួរនេះ នឹងបង្ហាញវត្តមានជាផ្លូវការនាខែក្រោយនេះ ក្នុងអំឡុងកម្មវិធីតាំងបង្ហាញរថយន្ត Auto China ឆ្នាំ២០២២ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្ទុះឡើងរលកថ្មីនៃ Covid ក្នុងប្រទេសចិន កំពុងបង្កបញ្ហាដល់ក្រុមហ៊ុន Toyota និង VW

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តកំពុងប្រឈមមុខនឹងការធ្លាក់ចុះផលិតកម្មមួយផ្សេងទៀតនៅក្នុងប្រទេសចិន ខណៈដែលប្រទេសនេះកំពុងមានការផ្ទុះឡើងថ្មីដ៏ធំបំផុតរបស់ខ្លួននៃ Covid-19 ក្នុងរយៈពេលពីរឆ្នាំ។ ក្នុងនោះ ការបញ្ឈប់ការងារកំពុងប៉ះពាល់ដល់ទាំងក្រុមហ៊ុន Volkswagen និង Toyota ក៏ដូចជាអ្នកផ្គត់ផ្គង់ដូចជា Foxconn ផងដែរ។

រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២២ ប្រទេសចិនបានរាយការណ៍ករណីរោគសញ្ញាក្នុងតំបន់នៃ Covid-19 ច្រើនជាងនៅក្នុងឆ្នាំ ២០២១ ។ យោងតាមព័ត៌មាន Reuters ហើយនោះកំពុងនាំឲ្យយមានការរឹតបន្តឹងនៅក្នុងខេត្តនិងទីក្រុងជាច្រើន និងចាត់វិធានការណ៍ក្នុងការទប់ស្កាត់ការឆ្លងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

គួរឲ្យដឹងថា Foxconn ដែលធ្វើការជាមួយ Stellantis និង Apple បានបិទនិងប្រតិបត្តិការរបស់សាខារបស់ខ្លួននៅ Shenzen សម្រាប់ឆមាសទីមួយនៃសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដែលមិនបញ្ចេញឈ្មោះពីក្រុមហ៊ុននោះបាននិយាយថា ក្រុមហ៊ុននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការ ប្រសិនបើពួកគេអាចបង្កើតប្រព័ន្ធ “ការគ្រប់គ្រងបិទជិត” ដែលបុគ្គលិកនឹងរស់នៅ និងធ្វើការនៅដូចដែលពួកគេបានធ្វើសម្រាប់កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។

លើសពីនេះ ម្ចាស់រោងចក្រព្រមានថា ផលប៉ះពាល់នៃការបញ្ឈប់ទាំងនេះនឹងមានរយៈពេលយូរជាងការបិទទ្វារដោយខ្លួនវាផ្ទាល់ ដោយសាររោងចក្រធ្វើការឆ្លងកាត់ការផ្អាក។ យ៉ាងហោចណាស់កំពង់ផែធំមួយរបស់ប្រទេសចិនបាននិយាយថា វានឹងដំណើរការក្នុងកម្រិតអតិបរមា ទោះបីជាក្រុមហ៊ុនពីរដែលមានឃ្លាំងនៅទីនោះបាននិយាយថាពួកគេនឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នក៏ដោយ។

ទន្ទឹមនឹងនេះ ការព្រួយបារម្ភអំពីគ្រឿងផ្គត់ផ្គង់មានភាពធ្ងន់ធ្ងរជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅឆ្នាំនេះ និងការបញ្ឈប់ការងារដោយសារជំងឺរាតត្បាតឆ្នាំ ២០២០ និងបញ្ហាផ្គត់ផ្គង់នៃឆ្នាំ ២០២១ ឥឡូវនេះពួកគេប្រឈមមុខនឹងការរំខាននៃការផ្គត់ផ្គង់ថ្មីមិនត្រឹមតែពីរលកថ្មីនៃជំងឺរាតត្បាតនេះប៉ុណ្ណោះទេ ប៉ុន្តែមកពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលអាចនាំឲ្យមានការខ្វះខាតបន្ទះឈីបកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda ST125 Dax ចាក់សាំងត្រឹម ៣,៨លីត្រ អាចជិះបានចម្ងាយ ២៤០គីទ្បូម៉ែត្រ

[ទីផ្សារបរទេស] កាលពីកន្លងទៅក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការប្រកាសចេញលក់សម្រាប់ទីផ្សារនៅអឺរ៉ុបនូវម៉ូឌែល ST125 Dax ស៊េរីឆ្នាំ ២០២៣ ជាមួយនឹងរូបរាងបែប Classic និងសន្សំសំចៃសាំងចាក់ត្រឹម ៣,៨ លីត្រ អាចជិះបានចម្ងាយ ២៤០គីទ្បូម៉ែត្រ ។

 

ការឌីហ្សាញនៃម៉ូតូ Honda ST125 Daxមានលក្ខណៈបែប Classic ដោយរចនាទ្បើងជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD ដែលបង្ហាញព័ត៌មានចាំបាច់ទាំងអស់សម្រាប់អ្នកបើកបរ និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៣,៨ លីត្រ។ បន្ថែមពីនេះម៉ូតូ Honda ST125 Dax ក៏មានប្រព័ន្ធហ្វាំ្រង ABS ផងដែរ។

Honda ST125 Dax ជាប្រភេទម៉ូតូខ្នាតតូចដែលបានបំពាក់ដោយម៉ាស៊ីនសាំង SOHC2 ទំហំ ១ ស៊ីទ្បាំង ចំណុះ ១២៤សេសេ ផលិតកម្លាំង ៩,៣៨សេះ និងកម្លាំងរមួល ១០,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៥ វគ្គ។

ខណៈដែលម៉ូតូនេះជួយសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច fuel- injectors ដោយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៦៣,៧ គីទ្បូម៉ែត្រ ឬ ៣,៨ លីត្រ អាចជិះបានចម្ងាយ ២៤០ គីទ្បូម៉ែត្រ ដែលអាចបង្កើនល្បឿន ៩០ គីឡូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

យ៉ាងណាមិញចំពោះ Honda ST125 Dax ស៊េរីឆ្នាំ ២០២៣ មានជម្រើស ២ ពណ៍ ប្រផេះ និងក្រហម ប៉ុន្តែតម្លៃរបស់ម៉ូតូនេះមិនទាន់បានបង្ហាញជាផ្លូវការនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota C-HR GR Sport ២០២២ ជាមួយមុខមាត់ថ្មី បន្ទាប់ពីបន្ថែមនៅកញ្ចប់ ​​GR Sport

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការបញ្ចេញបន្ថែមនៅកញ្ចប់ GR Sport ទៅលើរថយន្ត Toyota C-HR HEV GR Sport ២០២២ ថ្មី សម្រាប់បន្ថែមទៅលើរថយន្តទាំងផ្នែកខាងក្រៅ និងខាងក្នុង និងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ suspension ជាមួយតម្លៃ ៣៥ ៤៩២ ដុល្លារ។

សម្រាប់ Toyota C-HR GR Sport ថ្មី​នេះ​ទទួល​បាន​ផ្នែក​ខាង​ក្រៅ GR Sport ដែល​រួម​បញ្ចូល​ទាំង​តួ​ខ្លួន bodykit កាង​ខាង​មុខ, ចង្កៀងកាត់​អ័ព្ទ LED, ឡូហ្គោ GR នៅ​កាង​មុខ និង​ទ្វារ​ក្រោយ, ថាសកង់ alloy ទំហំ ១៨អ៊ីញ ដែលរចនាឡើងសម្រាប់តែម៉ូដែល GR Sport និងជម្រើសពណ៌តួខ្លួនរួមមាន Attitude Black Mica/Silver Roof, Platinum White Pearl/Black Roof និងពណ៌ក្រហមជាមួយដំបូលខ្មៅ និង premium ជាមួយដំបូលក្រហម/ខ្មៅ។

ចំណែកផ្នែកខាងក្នុងរបស់ Toyota C-HR GR Sport ត្រូវបានតុបតែងដោយ Total Look ពណ៌ខ្មៅ និង ពណ៌ប្រាក់ ជាមួយនឹងកៅអីស្ព័ររំលេចជាមួយថ្នេដេរពណ៌ប្រផេះ, ឡូហ្គោ GR នៅដៃចង្កូតប្រភេទស្បែក និងប៊ូតុង Push Start ផងដែរ។

បន្ថែមពីលើនេះ ប្រព័ន្ធ suspension របស់ Toyota C-HR GR Sport ក៏ទទួលបាននៅការធ្វើឲ្យប្រសើរឡើងទៅលើ ប៊ូមរ៉ឺស័រ និង shock absorbers ដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ GR Sport រួមជាមួយនឹងប្រព័ន្ធ double wishbone rear suspension ដែលក្រុមហ៊ុន Toyota និយាយថាធ្វើអោយប្រសើរឡើងក្នុងការបើកបរ និងតុល្យភាពកាន់តែប្រសើរ។

បើក្រឡេកទៅមើល គ្រឿងបរិក្ខាស្តង់ដារដែលបានដំឡើងនៅក្នុងរថយន្ត C-HR GR Sport រួមមាន ចង្កៀងមុខប្រភេទ Full LED ជាមួយនឹងភ្លើង LED Sequential Turnlights, ចង្កៀងក្រោយប្រភេទ Full LED, ផ្លិតទឹកស្វ័យអូតូ កៅអីអ្នកបើកបរប្រភេទ Sport ខាងមុខពីរ, កុងទ័រព័ត៌មានទំហំ ៤,២ អ៊ីញ TFT, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, ប្រព័ន្ធភ្ជាប់ T-Connect, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, electric handbrake ជាមួយ Auto Brake Hold និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជាមួយនឹង Dynamic Radar Cruise Control, All-Speed ​​Range ។

ចូលទៅកាន់ផ្នែម៉ាស៊ីនវិញ រថយន្តនេះនៅតែដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១២២ សេះ  ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT កម្រិតស៊ីប្រេងជាមធ្យម ២៤,៤ គីឡូម៉ែត្រ/លីត្រ។

គួរបញ្ជាក់ផងដែរ រថយន្ត Toyota C-HR HEV GR Sport នឹងមានលក់ជាមួយនឹងម៉ូដែល HEV Premium Safety មួយផ្សេងទៀតក្នុងតម្លៃ ៣៤ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

WEY TANK300 HEV Hybrid off-road ត្រៀមបង្ហាញខ្លួននៅ Motor Show 2022 ក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមផលិតរថយន្ត WEY បានធ្វើការបញ្ចេញរថយន្ត WEY TANK300 HEV ឬ hybrid version នឹងត្រៀម​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ថៃ​ក្នុង​កម្មវិធី Motor Show 2022 ចន្លោះ​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា ដល់​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ២០២២ មុន​នឹង​ដាក់​លក់​នៅ​ប្រទេស​ថៃ​ឆាប់ៗ​នេះ។

ចំពោះផ្នែកខាងក្រៅនៃរថយន្ត WEY TANK300 HEV ដែលប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid មកជាមួយតួពណ៌ស និងខៀវ ជាមួយនឹងតួអក្សរ HYBRID បង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណម៉ាក និងថាសកង់ alloy ទំហំ ១៨ អ៊ីញជាដើម។

សម្រាប់ផ្នែកខាងក្នុងរបស់រថយន្ត WEY TANK300 HEV ត្រូវបានតុបតែងដោយពណ៌ខ្មៅ និងស ដែលផ្តល់នៅភាពប្រណិត និងផាសុកភាព ដោយមានបំពាក់ជាមួយអេក្រង់ ប្រភេទLCD, អេក្រង់កណ្តាលទំហំ ១២,៣ អ៊ីញ, រន្ធម៉ាស៊ីនត្រជាក់រាងមូល និងចង្គឹះលេខអេឡិចត្រូនិច hybrid។

 

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត WEY TANG300 HEV ដំណើរការដោយម៉ាស៊ីន hybrid ចំណុះ ២,០ លីត្រ 9HAT ផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ រយៈពេល ៧,៩ វិនាទី AWD drivetrain មាន ៩ របៀបបើកបរខុសៗគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូតូ Genio ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ផ្លូវការ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបញ្ចេញនូវម៉ូឌែល Genio ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដែលទទួលបានការឌីហ្សាញបែបស្ព័រ និងទំនើបខ្លាំង សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ម៉ូតូ Honda Genio មានប្រវែង ១ ៨៦៩ មម ទទឹង ៦៩២មម, កម្ពស់ ១ ០៦១មម, និង កម្ពស់កែប ៧៤០មម។ ខណៈដែលម៉ូតូ Honda Genio ទទួលបានរចនាទ្បើងបែបស្ព័រដោយចង្កៀងមុខ LED, កុងទ័រឌីជីថល, រន្ធសាក USB និងទូរស័ព្ទនៅកម្របខាងមុខជាដើម។

ម៉ូតូ Honda Genio បានបំពាក់ដោយម៉ាស៊ីនសាំង eSP ចំណុះ ១០៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩,៣ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Matic ។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានរហូរដល់ចំណុះ ៤,២ លីត្រ ដោយអាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រក្នុង ១,៥៧ លីត្រ។

សម្រាប់ម៉ូតូ Honda Genio ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែលដូចជា៖ CBS និង CBS-ISS ប៉ុន្តែចំពោះតម្លៃវិញមិនទាន់បានបង្ហាញជាផ្លូវការនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ផ្អាកការបញ្ជាទិញ Mustang Mach-E បណ្តោះអាសន្ត ដោយសារតម្រូវការលើសពីការរំពឹងទុក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញរថយន្ត Ford Mustang Mach-E នៅសហរដ្ឋអាមេរិកនៅចុងខែធ្នូ ឆ្នាំ ២០២០ ហើយបានក្លាយជារថយន្តប្រភេទ SUV អគ្គិសនីដ៏ពេញនិយមតាមរយៈ Mustang DNA និងបច្ចុប្បន្នគឺជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតទី ២ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

នៅដើមខែមីនា ក្រុមហ៊ុន Ford បាន​ឈប់ទទួលការបញ្ជាទិញរថយន្ត Mustang Mach-E ដ៏ពេញនិយមចំនួនពីរគឺ Premium និង California Route 1 ដោយក្រុមហ៊ុន Ford បានបញ្ជាក់ទៅកាន់គេហទំព័រ Green Car Reports ថា វាគ្រាន់តែជាបញ្ហានៃការផ្គត់ផ្គង់ និងតម្រូវការដែលខ្វះខាតប៉ុណ្ណោះ។ បណ្តាលឱ្យមានតម្រូវការផ្អាកការកក់ទុកជាបណ្តោះអាសន្ន ដោយសារតម្រូវការលើសពីការរំពឹងទុក។

ទន្ទឹមនឹងនេះ អ្នក​នាំពាក្យ​ក្រុមហ៊ុន Ford លោក Emma Bergg បាន​និយាយ​ថា​៖ ​ជាមួយ​នឹង​តម្រូវការ​មិន​ធ្លាប់​មាន​ពី​មុន​សម្រាប់​ម៉ូដែល​ទាំងនេះ​ យើងកំពុងពន្លឿនការផលិតរថយន្តដែលបញ្ជាទិញចាស់សម្រាប់ម៉ូដែល Premium និង California Route 1។ ខណៈបច្ចុប្បន្នការបញ្ជាទិញថ្មី ត្រូវរងចាំរហូតដល់ ២០ សប្តាហ៍នៅលើម៉ូដែល Select និងលើសពី ២៨ សប្តាហ៍នៅលើ GT អតិថិជននឹងត្រូវរងចាំរហូតដល់ឆ្នាំ ២០២៣។

គួរឲ្យដឹងថា ទាំងអស់នេះ បានបង្ហាញពីភាពពេញនិយមរបស់រថយន្ត Mustang Mach-E ហើយ Ford គ្រោងនឹងបង្កើនសមត្ថភាពផលិត Mach-E របស់ខ្លួនបីដងនៅក្នុងរោងចក្រ Cuautitlan ប្រទេសម៉ិកស៊ិកកូ និងមានគោលបំណងបង្កើនផលិតកម្មដល់ជាង ២០០,០០០ គ្រឿងក្នុងមួយឆ្នាំនៅអាមេរិកខាងជើង និងអឺរ៉ុបនៅឆ្នាំ ២០២៣។

ជាមួយគ្នានេះ ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសបន្ថយការផលិតរថយន្ត Explorer និង Aviator SUV ជំនាន់ក្រោយ ដើម្បីបើកផ្លូវឲ្យរថយន្ត Mustang Mach-E ផលិតបានលឿនជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនបញ្ចេញរថយន្តអគ្គិសនីថ្មី ដែលគូរប្រជែងជាមួយនឹង Tesla Model 3

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបង្ហាញនូវម៉ូឌែល Seal ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលគូរប្រជែងជាមួយនឹង Tesla Model 3 សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី BYD Seal មានទំហំសរុបប្រវែង ៤ ៨០០មម, ទទឹង ១ ៨៧៥មម, កម្ពស់ ១ ៤៦០មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៩២០មម។ រថយន្តអគ្គិសនី BYD Seal ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង e-platform 3.0 ដែលប្រើលើកដំបូងលើរថយន្ត BYD Dolphin និង BYD Yuan Plus។

ចំពោះថាមពលនៃរថយន្តអគ្គិសនី BYD Seal មានជម្រើសអាគុយប្រភេទ ៣ ដូចជា៖

  • អាគុយទំហំ ៧០ គីទ្បូវ៉ាត់ ផលិតកម្លាំង ២០១ និងទម្ងន់ ១ ៨៨៥ គីទ្បូក្រាម
  • អាគុយទំហំ ៧០ គីទ្បូវ៉ាត់ ផលិតកម្លាំង ៣០៨ និងទម្ងន់ ២ ០១៥ គីទ្បូក្រាម
  • អាគុយទំហំ ៧៥ គីទ្បូវ៉ាត់ ផលិតកម្លាំង ២១៤ និងម៉ូទ័រក្រោយទំហំ ៧០ គីទ្បូវ៉ាត់ ផលិតកម្លាំង ២០១សេះ។ ខណៈដែលថាមពលសរុបដល់ ៤១៥សេះ និងទម្ងន់ ២ ១៥០ គីទ្បូក្រោម។

រថយន្តអគ្គិសនីនេះមិនទាន់បានបង្ហាញអំពីការសាកភ្លើងពេញម្តងអាចជិះចម្ងាយក្នុងការបើកបរប៉ុន្មាននៅទ្បើយទេ ត្រូវរង់ចាំចេញជាផ្លូវការ។ ប៉ុន្តែវាត្រូវបានគេរំពឹងថាអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៣,៨ វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះរថយន្តអគ្គិសនី BYD Seal ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣៤ ៥០០ ដល់ ៤៣ ៩០៩ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford គ្រោងចេញឡានអគ្គិសនីថ្មី ៧ម៉ូដែល និងរោងចក្រដំឡើងអាគុយអគ្គិសនី

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Ford បានបង្ហាញផែនការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី ចំនួន ៧ម៉ូដែល នៅក្នុងទីផ្សារអឺរ៉ុប, រោងចក្រដំឡើងអាគុយអគ្គីសនីមួយកន្លែង នៅក្នុងប្រទេសអាល្លឺម៉ង់ និង ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាផលិតបន្ទះអាគុយ nickel cell នៅក្នុងប្រទេសទួរគី ដែលជាផ្នែកមួយនៃការជំរុញគម្រោងរថយន្តអគ្គិសនីដ៏សំខាន់របស់ Ford នៅទ្វីបអឺរ៉ុប។

លោក Stuart Rowley ប្រធានក្រុមហ៊ុន Ford នៃអឺរ៉ុប បាននិយាយថា “ការដើររបស់យើងឆ្ពោះទៅកាន់អនាគតអគ្គិសនីទាំងអស់ គឺជាភាពចាំបាច់សម្រាប់ក្រុមហ៊ុន Ford ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស” ។

ក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងដាក់ចេញនូវរថយន្តដឹកអ្នកដំណើរអគ្គិសនីថ្មីចំនួន ៣ ម៉ូដែល និង រថយន្តពាណិជ្ជកម្មអគ្គិសនីថ្មីចំនួន ៤ ម៉ូដែល នៅអឺរ៉ុប ត្រឹមឆ្នាំ ២០២៤ ដោយបន្ថែមថា ខ្លួនគ្រោងនឹងលក់រថយន្តអគ្គិសនីឲ្យបានច្រើនជាង ៦០០ ០០០ គ្រឿងនៅក្នុងតំបន់អឺរ៉ុប ត្រឹមឆ្នាំ ២០២៦។

ក្រុមហ៊ុន Ford បានបញ្ជកា់ថា គម្រោងនេះនឹងជួយឲ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅជាសាកល ក្នុងការលក់រថយន្តអគ្គិសនីច្រើនជាង ២លានគ្រឿងក្នុងមួយឆ្នាំ និងសម្រេចបាននូវប្រាក់ចំណេញប្រតិបត្តិការ ដែលបានកែសម្រួលចំនួន ១០ ភាគរយនៅត្រឹមឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+