ផ្ទាំងផ្សាយពាណិជ្ជកម្ម

SsangYong មានគម្រោងផលិតរថយន្តភីកអាប់អគ្គិសនី

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុន Edison Motors បានទិញក្រុមហ៊ុនរថយន្ត SsangYong និងមានបំណងចង់បញ្ចប់ការផលិតរថយន្តម៉ាស៊ីនចំហេះនៅឆ្នាំត្រឹម ២០៣០ ហើយនៅក្នុងខែធ្នូ ឆ្នាំ ២០២១ SsangYong បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរថយន្តយក្សរបស់ចិន BYD AUTO ដើម្បីអភិវឌ្ឍអាគុយរថយន្តអគ្គិសនី ដំបូងគេហៅថា U100 សម្រាប់រថយន្ត SUV និងCrossover អគ្គិសនី ដែលគ្រោងនឹងដាក់បញ្ចេញនៅឆ្នាំ ២០៣៤។

ស្របគ្នានេះដែរ យោងតាមរបាយការណ៍ពី Daily Car របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ម្ចាស់ថ្មីដែលជាអ្នកឯកទេសរថយន្តអគ្គិសនី SsangYong គឺ Edison Motor មានបំណងក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនី រួមទាំងរថយន្តភីកអាប់អគ្គិសនីផងដែរ។ លើសពីនេះ SsangYong ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍សម្រាប់ SsangYong Musso អគ្គិសនី ទំនងជានឹងដាក់បង្ហាញនៅដើមឆ្នាំនេះ។

ជាមួយគ្នានេះ យើងមិនទាន់ដឹងព័ត៌មានពិតប្រាកដសម្រាប់ការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនី SsangYong នៅឡើយទេ ប៉ុន្តែនៅក្រោមក្រុមហ៊ុន Edison Motors រថយន្តភីកអាប់ SsangYong ត្រូវបានគេរំពឹងថានឹងមានថាមពលខ្លាំង។

រថយន្តនេះទំនងជារំពឹងខ្ពស់ដែលថារថយន្តភីកអាប់អគ្គិសនីនឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង EdisonFuture EF1T platform។ ដោយម៉ូទ័រអគ្គិសនីតែមួយអាចបង្កើតកម្លាំងបាន ៤៧០ សេះ និងអាចបង្កើតការបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៥ វិនាទី ខណៈប្រភេទ Premium វមានម៉ូទ័រអេឡិចត្រិចចំនួន ២ ហើយអាចរត់ពី ០-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៤,៥ វិនាទី និងប្រភេទ Super មានម៉ូទ័រអគ្គិសនីចំនួន៣ ផលិតកម្លាំង ៨១៦ សេះ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី។

គួររំលឹកផងដែរថារថយន្តអគ្គិសនី EdisonFuture EF1T គឺពុំទាន់មានការផលិតនៅឡើយទេ ទោះបីជាត្រូវបញ្ចេញដំណឹងកាលពីឆ្នាំ ២០២១​ ក៏ដោយ ដោយមិនមានព័ត៌មានបច្ចេកទេសណាមួយត្រូវបានប្រកាស អំពីម៉ូទ័រអគ្គិសនី និងអាគុយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រាក់ចំណេញរបស់ Volkswagen កើនឡើង បើទោះលក់ឡានដាច់តិចជាងមុន

ក្រុមហ៊ុន Volkswagen បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងកាលពីឆ្នាំមុន បើទោះបីជាការលក់រថយន្តបានចំនួនតិចជាងមុន ដោយសារតែកង្វះខាតបន្ទះឈីបអេឡិចត្រូនិច ខណៈអ្នកទិញបានជ្រើសរើសយករថយន្តដែលមាន Option ខ្ពស់ៗ។

គួរឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានកើនឡើង ៧៥ ភាគរយដល់ ១៥,៤ ពាន់លានអឺរ៉ូ (១៦,៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២១។

ក្រុមហ៊ុនដែលក្តោបម៉ាកចំនួន ១២ នេះ លក់រថយន្តបានចំនួន ៨,៦ លានគ្រឿងកាលពីឆ្នាំមុន ពោលគឺតិចជាងឆ្នាំ ២០២០ រហូតដល់ទៅ ៦០០ ០០០គ្រឿង និង ២,៤ លានគ្រឿង បើធៀបនឹងឆ្នាំ ២០២១។

យ៉ាងណាមិញ ក្រុមរថយន្តធំបំផុតទី២ របស់ពិភពលោកខាងលើ រំពឹងថា បរិមាណនៃការលក់នឹងកើនឡើងពី ៥ ទៅ ១០ ភាគរយនៅឆ្នាំ ២០២២ ទោះបីជាមានផលប៉ះពាល់ជាបន្តបន្ទាប់នៃបន្ទះឈីបអេឡិចត្រូនិចក៏ដោយ។

មិនតែប៉ុណ្ណោះ ប្រាក់ចំណូលត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី ៨ ទៅ ១៣ ភាគរយនៅឆ្នាំ ២០២២ ជាមួយនឹងការត្រឡប់មកវិញនៃការលក់ នឹងឈានដល់ចន្លោះពី ៧ ទៅ ៨,៥ ភាគរយ ធៀបនឹង ៧,៧ ភាគរយក្នុងឆ្នាំ ២០២១ និង ៤,៣ ភាគរយក្នុងឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉េចដែរ? រូបរាងឡាន Mazda6 ស៊េរីថ្មី ខ្ចីការឌីហ្សាញរបស់ Mazda CX-60

[ទីផ្សារបរទេស] រថយន្ត Mazda6 ជំនាន់ចុងក្រោយ ត្រូវបានអ្នកគាំទ្រទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ហើយបើតាមដំណឹងថ្មីចុងក្រោយបានឲ្យដឹងថា Mazda6 រថយន្តជំនាន់ថ្មីអាចនឹងបង្ហាញខ្លួនក្នុងពេលប៉ុន្មានខែខាងមុខនេះ។

ជាមួយការប្រកាសចេញរថយន្ត Mazda CX-60 កាលពីថ្មីៗនេះដែរ អ្នកឌីហ្សាញមួយរូបដែលមានគណនីឈ្មោះថា Sugar Design បានធ្វើការស្រមើស្រមៃពីរថយន្ត Mazda6 ស៊េរីថ្មី ដោយបានខ្ចីរចនាបថរបស់រថយន្ត Mazda CX-60 ដែលទទួលបានលទ្ធផលប្លែកភ្នែកសម្រាប់រថយន្ត Mazda6។

ទាក់ទងនឹង Mazda6 ជំនាន់ថ្មី គេទទួលបានដំណឹងថាវានឹងផលិតឡើងលើគ្រោងឆ្អឹងដែលប្រើប្រព័ន្ធវិលកង់ក្រោយ ជំនួសឲ្យគ្រោងឆ្អឹងបច្ចុប្បន្នដែលប្រើប្រព័ន្ធវិលកង់មុខ។ បន្ថែមពីនេះវាក៏នឹងមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត ៦ស៊ីឡាំង ទំនងជាដូចមានប្រើលើរថយន្ត CX-60 ដែរ។

លើសពីនេះទៀត គេក៏ទទួលបានដំណឹងថា Mazda6 នឹងមានជម្រើសម៉ាស៊ីន Plug-in Hybrid (PHEV) ក្រោយពីជម្រើសម៉ាស៊ីននេះបានបង្ហាញខ្លួនជាលើកដំបូងលើរថយន្ត Mazda CX-60 រួចមក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងបញ្ចេញឡានលក់ដោយគ្មានឈីបមួយចំនួន

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិកនឹងដាក់លក់ និងដឹកជញ្ជូនរថយន្តជូនអតិថិជនដោយមិនមានឈីបសឺម៉ីកុងឌុចទ័រមួយចំនួន ឬគ្រឿងបន្លាស់ដែលជាប់ពាក់ព័ន្ធនឹងឈីបនេះ ហើយសន្យាថានឹងដំឡើងឈីបជូនវិញនាពេលក្រោយតាមរយៈសាខាហាងលក់របស់ខ្លួន។

ការសម្រេចបែបនេះ គឺដើម្បីដោះស្រាយនូវវិបត្តិខ្វះខាតគ្រឿងបន្លាស់ ដោយ Ford នឹងដាក់លក់រថយន្តដែលមិនមានឈីបមួយចំនួន ដែលឈីបទាំងនេះមិនមានជាប់ពាក់ព័ន្ធនឹងមុខងារសុវត្ថិភាពសំខាន់ណាមួយឡើយ។ Ford សន្យាថានឹងផ្ញើជូនឈីបសំខាន់នៅអំឡុងពេលមួយឆ្នាំទៅកាន់សាខាហាងលក់ដើម្បីដំឡើងក្នុងរថយន្តជូនអតិថិជន។

ការចុះផ្សាយរបស់ Auto News បានឲ្យដឹងថានាយកជាន់ខ្ពស់របស់ Ford បានប្រាប់ដំណឹងនេះទៅកាន់តំណាងចែកចាយរបស់ខ្លួន​អំឡុងកិច្ចប្រជុំនៅទីក្រុងឡាសវេហ្គាស កាលពីថ្មីៗកន្លងទៅ ប៉ុន្តែគេមិនច្បាស់ថារថយន្តម៉ូដែលណាខ្លះនឹងត្រូវទទួលរងឥទ្ធិពលនេះ។

យ៉ាងណាក្ដី អ្នកនាំពាក្យ Ford ឈ្មោះ Said Deep បានរំលឹកឲ្យដឹងថារថយន្ត Explorer នឹងជារថយន្តមួយស្ថិតក្នុងចំណោមរថយន្តដែលលក់ដោយគ្មានឈីបមួយចំនួន ហើយរថយន្តនេះនឹងមិនមានមុខងារបញ្ជាសីតុណ្ហភាពសម្រាប់កៅអីអង្គុយជួរក្រោយនោះទេ ប៉ុន្តែមុខងារនេះនឹងអាចបន្ថែមបាននាពេលក្រោយ។ អ្នកដែលទិញ Explorer ដែលមិនមានឈីបមួយចំនួននឹងទទួលបានការបញ្ចុះតម្លៃ ហើយពេលដែលគ្រឿងបន្លាស់ដែលសំខាន់មានស្តុកវិញ Ford នឹងដំឡើងជូនវិញដោយមិនគិតថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី NETA U PRO សាកភ្លើងពេញម្តងជិះបានរាប់រយគីទ្បូម៉ែត្រ សម្រាប់ទីផ្សារចិន

[ទីផ្សារបរទេស] ទ្បានអគ្គិសនី​ NETA U Pro ស៊េរីឆ្នាំ ២០២២ ប្រភេទ Crossover សាកភ្លើងពេញម្តងជិះបានចម្ងាយ ៦១០ គីទ្បូម៉ែត្រ តម្លៃចាប់ពី ១៥ ៦៩៣ ដល់ ២៨ ២៧៤ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

រថយន្តអគ្គិសនី NETA U ត្រូវបានផលិតទ្បើងលើគ្រោងឆ្អឹង EPT2.0 របស់ Hozon Auto ដោយផ្នែកខាងក្រៅទទួលបានការរចនាបែបស្ព័រ ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED និងថាស់កង់ស្ព័រទំហំ ១៧អ៊ីញ។ ខណៈដែលខាងក្នុងកាប៊ីនវិញពោរពេញដោយបច្ចេកវិទ្យាជាមួយនឹងកៅអីអគ្គិសនី, បច្ចេកវិទ្យា Xiao-U មនុស្សយន្តឆ្លើយតបឆ្លាតវៃ, ការគ្រប់គ្រងសំឡេង AI សម្រាប់រថយន្តទាំងមូល និងដំបូលបែប Panoramic ជាដើម។

សម្រាប់រថយន្តអគ្គិសនី NETA U Pro បានបំពាក់ដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ១៦៣សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ បង្កៀតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោងត្រឹមតែ ៧ វិនាទី និងល្បឿនអតិបរិមាណ ១៥០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោង។

រីឯជម្រើសប្រភេទម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូនតុនម៉ែត្រ បង្កៀតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោងត្រឹមតែ ៩,៥ វិនាទី និងល្បឿនអតិបរិមាណ ១៥០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោង។

ជាមួយគ្នានេះដែលរថយន្តអគ្គិសនីនេះបានប្រើប្រាស់អាគុយដ៍ធំដែលផ្តល់នូវចម្ងាយការបើកបរពី ៤០០ ទៅ ៦១០ គីទ្បូម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តង។ ខណៈដែលកម្រិតនៃការសាកភ្លើងពី ០-១០០ ប្រើពេល ៨,៥ ទៅ ១៣ ម៉ោង និងសាកភ្លើងរហ័សពី 0-៨០ ត្រឹមតែរយៈពេល ៣០ នាទីប៉ុណ្ណោៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីខ្នាតតូចរបស់ចិនមួយនេះ មានតម្លៃខ្ទង់ ៣ពាន់ដុល្លារប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan Automobile គ្រោងនឹងធ្វើការដាក់បញ្ចេញរថយន្តអគ្គិសនីខ្នាតតូច LUMIN ថ្មីដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Changan EPA0 នៅក្នុងទីផ្សារប្រទេសចិន។

Changan LUMIN មានប្រវែងតួខ្លួនសរុប​ ៣,២៧០ ម.ម, ទទឹង ១,៧០០​​ ម.ម, កំពស់ ១,៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ១,៩៨០ ម.ម។ ដោយផ្នែកខាងក្រៅ បំពាក់ជាមួយ ចង្កៀងមុខ-ក្រោយ មានរាងមូល និងពណ៌តួខាងក្រៅមាន ៧ ពណ៌ រួមមាន misty white, mossy green, lake blue, magpie grey. green dew Wheat yellow និង pink cherry powder។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតមានតិចតួចណាស់នៅពេលនេះ ប៉ុន្តែ Changan LUMIN នឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ៤០ សេះ និងអាគុយពីក្រុមហ៊ុន Innovation Aviation ។

ជាមួយនឹងតួខ្លួនតូចបែបនេះ រថយន្តអគ្គិសនី Changan LUMIN នឹងរំពឹងថាមិនមានអាគុយទំហំធំទេ ដែលធ្វើឲ្យរថយន្តនេះមានតម្លៃមិនថ្លៃទេ រថយន្តនេះអាចមានតម្លៃត្រឹមតែ ២ ៩៩១​ ដុល្លារប៉ុណ្ណោះក្នុងប្រទេសចិន ហើយនឹងក្លាយជាដៃគូប្រកួតប្រជែងរបស់រថយន្តអគ្គិសនី Wuling Hong Guang MINI EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura Integra ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់ម៉ាស៊ីនថ្មី ទទួលការកក់ហើយ

[ទីផ្សាបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការបង្ហាញជាផ្លូវការនូវម៉ូឌែល Integra ស៊េរីឆ្នាំ ២០២៣ ជាមួយនឹងបំពាក់ម៉ាស៊ីនថ្មីចំណុះ ១,៥ លីត្រ និងទទួលការកក់សម្រាប់អតិថិជន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Acura Integra ស៊េរីឆ្នាំ ២០២៣ របស់អាមេរិកខុសគ្នាពី Honda Integra បានដាក់លក់នៅប្រទេសចិនកន្លងទៅនេះ។

រថយន្តនេះទទួលបានការរចនាទ្បើងប្រភេទ Coupe ដោយបំពាក់ជាមួយនឹងចង្កៀងមុខប្រភេទ JewelEye LED, ប៉ាណាខាងមុខ Pentagonal ដែលមានឡូហ្គូ Acura នៅចំកណ្តាល និងថាស់កង់ស្ព័រទំហំ ១៧អ៊ីញ។ ខណៈដែលផ្នែកខាងក្នុងរថយន្តនេះបានបំពាក់កុងទ័រឌីជីថលទំហំ ១០,២ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៧អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto, អេក្រង់កញ្ចក់មុខធំ HUD និងឧបករណ៍សំលេងដ៏ប្រណិត ELS STUDIO 3D មាន ១៦ គ្រាប់។

រថយន្ត Acura Integra បានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ VTEC TURBO ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ២០០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ។

រថយន្ត Acura Integra ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពត្រូវបានបំពាក់ដោយ Acura Watch ដែលមាន Forward Collision Prevention, pedestrian cyclist detection, TSR Traffic Sign Reading System, TJA Cruise Control, ប្រព័ន្ធកំណត់ល្បឿនបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវរួមទាំងមុខងារ blind spot warning ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

foodpanda សម្ពោធការិយាល័យថ្មី ប្តេជ្ញាជួយឲ្យអាជីវកម្ម Q-commerce កាន់តែរីកចម្រើន និងផ្តោតលើប្រព័ន្ធនវានុវត្តន៍ នៅកម្ពុជា

ភ្នំពេញ៖ foodpanda ដែល​ជាក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​​ឈាន​មុខ​គេ​នៅកម្ពុជា​នោះ នៅថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២នេះ បានប្រកាស​ពីការ​បើក​ការិយាល័យ​ថ្មី​​ជាផ្លូវ​ការ​របស់ខ្លួន ក្រោយពី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល​២​ឆ្នាំកន្លះ​ នៅព្រះ​រាជា​ណា​ចក្រកម្ពុជា​។

ពិធី​សម្ពោធ​នេះ ត្រូវ​បាន​រៀប​ចំ​​ឡើងការិយាល័យ​ថ្មីតែម្តង ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​ថ្នាក់​ដឹកនាំ​​ក្រុមហ៊ុន foodpanda រួម​ទាំង​បុគ្គ​លិក​ជាច្រើន​នាក់ ក្នុង​គោល​បំណង​បង្ហាញ​ពី​ការ​តាំង​ចិត្ត​​បក្នុងការ​ជួយ និង​គាំទ្រ​​​វិស័យឧស្សា​ហកម្ម​​បច្ចេក​វិទ្យា​ និង​អាជីវកម្មជា​ដៃគូ នៅកម្ពុជា មានការ​រីក​ចម្រើនបន្ថែមទៀត​​។ តាម​រយៈវត្តមានរបស់ខ្លួននៅកម្ពុជា foodpanda បាននាំមកជូននូវ​បច្ចេក​វិទ្យា​ជា​ពិសេស ដែល​ធ្វើ​ឲ្យ​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​​កាន់​តែមានភាព​ងាយស្រួល និង​មាន​អត្ថប្រយោជន៍​ ក៏ដូច​ជា​សុវត្ថិភាព​​មួយ​កម្រិត​ទៀត ខណៈ​ដែល​អ្នក​ប្រើប្រាស់​អាច​កុម្ម៉ង់សម្ភារៈ​ប្រើប្រាស់ ម្ហូប​អាហារ និងគ្រៀង​ទេស​នានា តាមតម្រូវការជាមួយសេវាដឹកជញ្ជូន​យ៉ាង​​​​ឆាប់រហ័សក្នុងតម្លៃសមរម្យ។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម

ក្រៅពី​ផ្តល់ឪកាស​ដល់​​ដៃគូ​ដឹកជញ្ជូន និង​បុគ្គលិក​​របស់ខ្លួន​ឲ្យនៅ​តែបន្តមាន​ការ​ងារ​ធ្វើក្នុង​អំឡុង​​ពេលនៃការ​រាត​ត្បាត​ជំ​ងឺកូវីដ ១៩ ក្រុមហ៊ុនមាន​ការ​ប្តេជ្ញាប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ខ្លួនក្នុងការជួយសម្រួល​ដល់​​ម្ចាស់​អាជីវកម្ម​​តូចធំជាច្រើន ដើម្បី​​ធានា​ថា អាជីវកម្ម​របស់​ពួក​គេ​នៅ​តែ​ទទួល​បាន​ចំណូល និង​មាន​ដំណើរ​ការ​ជានិច្ច មិន​ថា ក្នុង​ពេល​ជួប​វិបត្តិ​ផ្នែក​សុខភាព​ក៏ដោយ​។

ស្របពេលជាមួយគ្នានេះ foodpanda ក៏បានពង្រីសេវាកម្មរបស់​ខ្លួន​ផង​ដែរ តាមរយៈ​ការ​ពង្រីកមុខងារថ្មី pandamart ដែលផ្តល់ជូននូវជម្រើសទំនិញប្រើប្រាស់ប្រចាំថ្ងៃគ្រឿងទេសនិងសម្ភារៈជាច្រើនរហូតដល់ជាង ៣០០០ប្រភេទ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី៣០នាទី រួម​ទាំង​បង្កើត​មុខ​ងារ​ពិសេស​ៗ​ជា​ច្រើន ​ក្នុងកម្ម​វិធី​តែ​មួយ ដូច​ជា មុខ​ងារ ចូល​ទៅ​យក​ទំនិញដោយផ្ទាល់ (Pick Up) បន្ទាប់​ពី​ដាក់ការ​កុម្ម៉ង់ដោយមិនចាំបាច់តម្រង់ជួរ។

ការ​គិត​គូ​ដល់​ផាសុកភាព និង​សុខុមាលភាព​ដៃគូ​ដឹកជញ្ជូន បុគ្គ​លិក និង​ម្ចាស់​អាជីវកម្ម​ជា​ដៃគូ ក៏​ជា​បេស​កកម្ម​ស្នូល​របស់ foodpanda ផង​ដែរ ខណៈ​ដែល​រាល់​ដៃគូ​ដឹកជញ្ជូន និង​បុគ្គ​លិក​ទាំង​អស់​សុទ្ធ​សឹងទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ ១៩ គ្រប់ដូស តាម​ការ​ណែនាំ​​របស់​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោល​ការ​អនាម័យ​ទាំងមុន និងក្រោយផ្តល់​សេវាជូន​អតិថិ​ជន​។

ជាមួយ​នឹង​ការ​បើក​ការិយាល័យ​ថ្មី​នេះ foodpanda បានបង្ហាញពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​បន្ត​​​ជួយ​ដល់​សហ​គមន៍ និង​ពង្រីក​សកម្មភាពទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​របស់ខ្លួន​ឲ្យ​បាន​ទូលំ​ទូលាយ ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាននូវ​បរិស្ថាន​ស្អាត សហគមន៍​មានការ​អភិវឌ្ឍ និង​ចូលរួមក្នុងកិច្ចគាំពារ​នានា​ក្នុងពេល​មានបញ្ហា​ប្រឈម ដូច​ជា ក្នុង​​អំឡុង​វិបត្តិ​កូវីដ ១៩ ជា​ដើម​។

អគ្គនាយក foodpanda ប្រចាំប្រទេសកម្ពុជាលោក PatriceVignes បាន​ឲ្យដឹង​ថា៖ “ការ​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម ការ​បង្កើនការ​យល់​ដឹង​ពី​ការ​ថែរក្សា​បរិស្ថាន និងការ​ចូលរួម​ជាមួយ​នឹងសកម្មភាព​របស់​​រដ្ឋា​ភិបាលកម្ពុជា ក្នុង​ការ​​ជួយ​ដោះស្រាយបញ្ហា​ប្រឈម​​នានា​ដែល​សង្គម​កម្ពុជា ជួប​ប្រទះ តែង​តែ​ជា​គោល​ដៅ​ស្នូល​របស់​យើង​។ ជាមួយ​គ្នានេះ ការ​បើក​ការិយាល័យ​ថ្មី​ ក៏​សបញ្ជាក់​ពីការ​តាំង​ចិត្តខ្ពស់​លើ​ការអភិវឌ្ឍន៍បច្ចេកវិជ្ជាថ្មីៗ និងការ​ផ្តល់ផលជូនដល់​សហ​គមន៍​ក្នុង​រយៈពេល​វែង​ផង​ដែរ​»​។

លោក PatriceVignes អគ្គនាយក foodpanda ប្រចាំប្រទេសកម្ពុជា

គួរបញ្ជាក់ផងដែរថា ក្រៅពី​ការ​ផ្តល់​ភាព​ងាយស្រួលជាពិសេស​សម្រាប់​អតិថិ​ជន​របស់​ខ្លួន​លើ​សេវា​​រហ័ស​ទាន់​ចិត្ត​​ទូ​ទាំងកម្ពុជា foodpanda បាន​ចូលរួម​យ៉ាង​សកម្ម​​​ក្នុងការ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម និង​ការ​​ការ​ពារ​បរិស្ថាន ក្នុង​ដំណើរ​ការ​អាជីវ​កម្ម​​ក្នុងរយៈពេលត្រឹម​តែ​​២ឆ្នាំ​កន្លះ​របស់​ខ្លួន​ កន្លង​មកនេះ​។

តួ​យ៉ាង កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ថ្មី​ៗនេះ foodpanda បាន​សហ​ការ​ជាមួយ​នឹង​រដ្ឋបាលក្រុងសៀមរាប ក៏ដូច​ជា រដ្ឋបាលជលផលខេត្ត មន្ទីរ​បរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ដើម្បី​ឧបត្ថម្ភ​ និង​ចូល​រួម​​ដាំកូន​ឈើក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប។ បន្ថែម​លើ​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា​មួយនេះ ក៏​បានគិត​គូ​​​​បរិស្ថាន​ស្អាត​តាមរយៈ​

ការ​បំផុស​ការយល់​ដឹង​ស្តី​ពីការ​គ្រប់​គ្រង​ការ​សំណល់​រឹង​ និង​អប់​រំ​​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ថែ​រក្សា​បរិស្ថាន ក្នុង​យុទ្ធនា​ការ​​បរិច្ចាគ​​ធុង​សំរាម ដល់​​ខណ្ឌ​ចំនួន​១៤ និង​សង្កាត់​ចំនួន​១០៥ ទូ​ទាំង​រាធានីភ្នំពេញ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ foodpanda ក៏​បាន​ចូលរួម​ឧបត្ថម្ភ​សម្ភារៈ​ការ​ពារនានា ដូច​ជា​ទឹក​អាល់​កុលលាង​ដៃ ​ម៉ាស ឆត្រ​ អាហារ និង​ភេសជ្ជៈ ដល់ មន្ទីពេទ្យ អាជ្ញា​ធរប្រចាំ​តំបន់ និង​តាម​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង អំឡុង​ពេល​មានការ​ឆ្លង​រាត​ត្បាត​ខ្លាំង​នៃ​វីរុស​កូវីដ ១៩ ទាំង​នៅភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។ជាមួយ​គ្នានេះ foodpanda បាន​ចូល​យ៉ាង​សកម្ម​​ជាមួយ​​អាជ្ញា​ធរ ដើម្បី​ដឹក​បញ្ជូន​សម្ភារៈប្រើប្រាស់​ចាំ​បាច់ និងម្ហូប​អាហារ ដល់តំបន់​ដែល​មាន​ការ​បិទ​ខ្ទប់​ ក៏ដូច​ជា ឧបត្ថម្ភ​ជា​ម្ហូប​អាហារ ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់​ ​នៅ​ខេត្ត​បាត់​ដំបង កាលពី​ឆ្នាំ​២០២១​។

សកម្មភាព​ទាំងនេះ បង្ហាញ​ថា foodpanda មិន​ត្រឹម​តែ​មានការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​​ភាព​ងាយស្រួល និង​សុវត្ថិភាពដល់​អតិថិ​ជន​​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បង្ហាញពី​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលរួម​ចំណែកក្នុង​​​អភិវឌ្ឍ​សហ​គមន៍ ​សេដ្ឋ​កិច្ច​ជាតិ​ និងការ​ការ​ពារបរិស្ថាន ប្រកបដោយ​ចីរភាព​ ផង​ដែរ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូចង្កឹះលេខ ម៉ូឌែល MX-King សម្រាប់ទីផ្សារនៅឥណ្ឌូានេស៊ី

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញជាផ្លូវនូវម៉ូឌែល MX-King ស៊េរីឆ្នាំ ២០២២ ជាមួយនឹងរូបរាងស្ព័រ ដែលស្រដៀងគ្នា Yamaha Exicter 155 សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី។

រូបរាងម៉ូតូ Yamaha MX-King នេះត្រូវបានរចនាទ្បើងបែបស្ព័រ និងកាន់តែទំនើបដោយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, កុងតាក់ចាប់ផ្តើម MOGE និងសំបកកង់គ្មានពោះវៀនទំហំ ៩០/៨០-១៧ ខាងមុខ និងក្រោយទំហំ ១២០/៧០-១៧ ដែលមើលស្រដៀងគ្នានឹង Exicter 155 ។

ម៉ូតូ Yamaha MX-King របស់ប្រទេសឥណ្ឌូនេស៊ី បន្តនៅប្រើប្រាស់ម៉ាស៊ីន SOHC ទំហំ ១ស៊ីទ្បាំង ចំណុះ ១៥០សេសេ ប្រព័ន្ធស្អំប្រេង liquid-cooled ភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ ខណៈដែល Yamaha Exciter 155 បានប្រើប្រាស់ម៉ាស៊ីន VVA ចំណុះ ១៥៥សេសេ ដូចគ្នាទៅនឹង Yamaha MT-15, R-15 ឬ XSR155 ប្រើប្រាស់ម៉ាស៊ីនធំ និងប្រអប់លេខ ៦ វគ្គ​ ដែលដំទ្បើងពីរោងចក្រ។

ម៉ូតូ Yamaha MX-King ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Forged Piston និង DiAsil Cylinder Technology ដែលធ្វើឱ្យម៉ាស៊ីនប្រើប្រាស់បានយូរជាង ៣ ដងដែលផលិតកម្លាំង ១១,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៥ វគ្គ។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha MX-King មានជម្រើស ២ ពណ៍ ដូចជា៖ Cyan ឬ Tosca ពណ៌បៃតង ហើយម៉ូឌែលពិសេសជាខួបលើកទី ៦០ នឹងត្រូវបានបន្ថែមទៅក្នុងពណ៌ដើមដែលលក់ពីមុនមានពណ៌ខៀវ Racing Blue ក្រហម និងខៀវជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar ត្រៀមបញ្ចេញទ្បានអគ្គិសនី ដើម្បីប្រកួតប្រជែងជាមួយនឹង Tesla, Audi និង Jaguar

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅក្រុមហ៊ុនផលិតរថយន្ត Polestar បានធ្វើការបញ្ចេញ Teaser ថ្មីសម្រាប់រថយន្តម៉ូឌែល 3 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនី ប្រភេទ SUV ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Tesla Model X, Audi e-tron និង Jaguar I-Pace ។

សម្រាប់ការឌីហ្សាញនៃរថយន្តអគ្គិសនី Polestar 3 មិនទាន់មានព័ត៌មានណាមួយបានបង្ហាញជាផ្លូវការនៅទ្បើយទេថារថយន្តនេះមានទំហំប៉ុន្មាន ឬ បំពាក់នូវអ្វីខ្លះ។ ប៉ុន្តែរថយន្តអគ្គិសនី Polestar 3 ប្រើប្រាស់គ្រោងឆ្អឺង Volvo SPA 2 ជំនាន់ក្រោយ។

រថយន្តអគ្គិសនី Polestar 3 បានបំពាក់នូវម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំង ៦០០សេះ ជាមួយនឹងកញ្ចប់អាគុយទំហំ ១៥០ ឬ ២០០ គីទ្បូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៨០០ គីទ្បូម៉ែត្រជាមួយការសាកភ្លើងពេញម្តង។ បន្ថែមពីនេះរថយន្តអគ្គិសនីនេះក៏បានបំពាក់បច្ចេកវិទ្យា Lidar, L3 autopilt ផងដែរ។

សូមបញ្ជាក់ថារថយន្តអគ្គិសនី Polestar 3 ដែលត្រូវបានដាក់លក់ជាប្រភេទ SUV អគ្គិសនីដ៏ធំដើម្បីប្រកួតប្រជែងជាមួយ Tesla Model X, Audi e-tron និង Jaguar I-Pace នឹងចេញលក់ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងមានតម្លៃចន្លោះចាប់ពី ៨០ ០០០ ដុល្លារ ទៅ ៩០ ០០០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+