ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ថែម Option ពណ៌ខ្សាច់ “Gobi Sand” ពិសេសថ្មី លើឡាន Wrangler និង Gladiator ឆ្នាំ២០២២

ក្រុមហ៊ុន Jeep ទើបតែបានប្រកាសការបន្ថែមជម្រើសពណ៌ថ្មី សម្រាប់រថយន្ត Wrangler និង Gladiator ឆ្នាំ២០២២ គឺ ពណ៌ខ្សាច់ “Gobi Sand”។

ឈ្មោះពណ៌ខ្សាច់ខាងលើនេះ ត្រូវបានដាក់តាមឈ្មោះវាលខ្សាច់ “Gobi Desert” ដែលមាននៅភាគខាងត្បូងម៉ុងហ្គោលី និងភាគខាងជើងប្រទេសចិន។

គួរឲ្យដឹងដែរថា ពណ៌ Gobi Sand បានចូលរួមជាមួយនឹងពណ៌ផ្កាឈូក “Tuscadero” ដែល Jeep ទើបតែបានផ្តល់ជូននាពេលកន្លងទៅថ្មីៗនេះផងដែរ។

យ៉ាងណាមិញ Option ពណ៌ Gobi Sand អតិថិជនអាចកុម្ម៉ង់ចាប់ពីពេលនេះបានហើយ រហូតដល់ខែមិថុនា ជាមួយនឹងតម្លៃត្រឹមតែ ៤៩៥ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ Option ថ្មីនេះអាចកុម្ម៉ង់លើម៉ូដែល ដូចជា Sport, Sahara, Mojave, Rubicon, 4xe និង 392៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Honda HR-V ឆ្នាំ២០២២ ថ្មី ធ្វើតេស្តចាក់អន្ទង់ បានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

រថយន្ត Honda HR-V ដែលជា Option អឺរ៉ុប ទទួលបានការអាប់ដេតរូបរាងថ្មីទាំងស្រុង ព្រមទាំងប្រើម៉ាស៊ីន Hybrid ទៀតផង។

រថយន្ត Honda HR-V ឆ្នាំ២០២២ ថ្មី បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ DOHC i-VETC ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២៩សេះ និងកម្លាំងរមួល ២៥៣ញ៉ូតុនម៉ែត្រ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៥,៤លីត្រ/១០០គីឡូម៉ែត្រ។

ថ្មីៗនេះ គេហទំព័រ Km77 បានយករថយន្ត Honda HR-V ឆ្នាំ២០២២ ទៅធ្វើតេស្តចាក់អន្ទង់ moose test ដើម្បីចង់ដឹងថា តើវាមានដំណើរការល្អយ៉ាងណា។

យ៉ាងណាមិញ រថយន្ត SUV ខ្នាតតូចនេះ ហាក់ធ្វើបានល្អគួរសម្យ ហើយទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ទោះបីជាត្រឹមជារថយន្តកម្រិតថវិកាមួយក៏ដោយ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចចេញច្បាស់ៗរូបរាងឡាន Mercedes EQE ប្រភេទ SUV

[ទីផ្សារបរទេស] ដំណឹងអំពីរថយន្ត Mercedes-Benz EQE SUV បានលេចចេញជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុន Mercedes ប្រកាសចេញរថយន្ត EQE sedan អគ្គិសនីសុទ្ធ និងបានបង្ហើបថាវាក៏នឹងមានប្រភេទតួខ្ពស់មកជាមួយផងដែរ។

ពេលថ្មីៗនេះដែរ គេថតបានរូបរាងរថយន្ត EQE SUV ដែលមិនមានបិតបាំងការឌីហ្សាញច្រើនប៉ុន្មានឡើយ ហើយវាទំនងជារថយន្តសម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្តប៉ះទង្គិច នេះបើផ្អែមតាម​ការបិតពណ៌ទឹកក្រូច និងពណ៌សនៅផ្នែកខាងមុខ។ បន្ថែមពីនេះគេក៏ឃើញមាន​ផ្នែកខាងមុខរងការខូចខាតខ្លះផងដែរ ដែលមានន័យថាវាបានឆ្លងកាត់ការធ្វើតេស្តមួយចំនួនរួចមកហើយ។

ផ្អែកតាមរូបភាពទាំងនេះដែរគេឃើញថា EQE SUV ហាក់មានរចនាបថមិនខុសពី EQE sedan ប៉ុន្មានឡើយ ហើយគេរំពឹងថារថយន្តនេះប្រើប្រាស់ថាមពលដូចជា EQE sedan ផងដែរ ដែលមានន័យថា​វានឹងមានប្រព័ន្ធបើកបរវិលកង់ក្រោយមកជាស្តង់ដារ ដែលអាចផលិតកម្លាំងបាន ២៨៨សេះ ហើយក៏មានជម្រើសម៉ូទ័រអគ្គិសនីភ្លោះដែលអាចផ្ដល់កម្លាំងកាន់តែខ្លាំង។

ដំណឹងជុំវិញ Mercedes-Benz EQE SUV នេះអាចនឹងច្បាស់ការណ៍នៅចុងឆ្នាំនេះ នៅពេលដែលរថយន្តនេះប្រកាសចេញជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលប្រកួតនឹង Lamborghini Urus ឃើញថាឡាន DBX707 ពិតជាខ្លាំងដូច Aston Martin អួតពិតៗ

[ទីផ្សារបរទេស] រថយន្ត Lamborghini Urus បានក្លាយជាស្ដេចរថយន្ត SUV មហាកម្លាំងអស់ពេលច្រើនឆ្នាំគួរសមដែរ ប៉ុន្តែកាលពីថ្មីៗនេះ Aston Martin បានប្រកាសចេញរថយន្ត SUV ដែលខ្លួនបានអះអាងថាជា SUV ប្រណីតដែលមានកម្លាំងខ្លាំងជាងគេលើលោក។

ពេលនេះដើម្បីតេស្តសមត្ថភាពរថយន្ត Aston Martin DBX707 ឲ្យដឹងកាន់តែច្បាស់ ក្រុមការងារ CarWow បានរៀបចំការសាកកម្លាំងរថយន្តនេះជាមួយរថយន្ត Urus។

គួរដឹងថាម៉ាស៊ីនរបស់ DBX707 គឺជាប្រភេទ Twin-Turbocharged ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៩៧សេះ ដែលកម្លាំងនេះគឺខ្លាំងជាងចំនួន ៥៦សេះ បើធៀបនឹងកម្លាំង ៦៤១សេះរបស់ម៉ាស៊ីនដែលបំពាក់លើរថយន្ត Lamborghini Urus។

ការធ្វើតេស្តដែលធ្វើឡើងក្នុងស្ថានភាពមេឃមានភ្លៀង បានចាប់ផ្ដើមជាមួយការបើកបរក្នុងចម្ងាយ ៤០០ម៉ែត្រ ដែលជាលទ្ធផលឃើញថា DBX707 អាចសម្រេចបានក្នុងពេលត្រឹម ១១,៧វិនាទី ខណៈដែលរថយន្ត Lamborghini Urus ប្រើពេល ១២,០វិនាទី។ សូមទស្សនាការសាកកម្លាំងទាំងមូលដូចខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Foxconn បញ្ចេញទ្បានអគ្គិសនី ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៧៥០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Foxconn បានធ្វើការបញ្ចេញនូវម៉ូឌែលអគ្គិសនី E ដែលសហការគ្នារវាងក្រុមហ៊ុន Automobili Pininfarina និង Hon Hai Group ។

រថយន្តអគ្គិសនី E រចនាទ្បើងបែបស្ព័រត្រូវបានបង្កើតទ្បើងដោយសហការគ្នារវាងក្រុមហ៊ុនរចនាអ៊ីតាលី Pininfarina ដែលត្រូវផ្តល់ជូននូវ Drag Coefficient នៃ 0.22Cd ជាមួយនឹងទំហំសរុបប្រវែង ៥ ១០០មម, ទទឹង ២ ០០០មម និងគម្លាតកង់មុខក្រោយ ៣ ១០០មម។

រីឯខាងក្នុងនៃរថយន្តអគ្គិសនីនេះទទួលបានការរចនាទ្បើងយ៉ាងប្រណិតជាមួយនឹងអេក្រង់ភ្លោះ, កញ្ចក់ចំហៀងឌីជីថល និងដំបូលកញ្ចក់បែប Panoramic ដ៏ធំផងដែរ។

ចំពោះផ្នែកថាមពលវិញរថយន្តនេះបានបំពាក់នូវម៉ូទ័រអគ្គិសនីភ្លោះ ផលិតកម្លាំង ៧៣៧សេះ អាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ២,៨ វិនាទីប៉ុណ្ណោះ។ ខណៈដែលកម្រិតនៃការប្រើប្រាស់ពេលបើកបរក្នុង ១ សាកអាចធ្វើដំណើរបាន ៧៥០ គីទ្បូម៉ែត្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បានទិញយកក្រុមហ៊ុនកែច្នៃ Alpina ជាផ្លូវការ បន្ទាប់ពីសហការគ្នាអស់រយៈពេល ៥០ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW Group បានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងការទិញយកក្រុមហ៊ុន Alpina ។ ក្នុងនោះ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​រួម​មួយ​ដើម្បី​ធានា​​បាន​នៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន​។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។

គួរឲ្យដឹងថា Alpina គឺជាក្រុមហ៊ុនកែច្នៃដ៏ល្បីមួយមកពីប្រទេសអាឡឺម៉ង់ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ដោយលោក Burkhard Bovensiepen ។ ក្នុងនោះផលិតផលរបស់ Alpina ត្រូវបានផ្អែកលើរថយន្ត BMW ជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ Burkhard Bovensiepen គឺខុសពី BMW M ដោយសារគាត់បានលាយបញ្ចូលគ្នានូវការបើកបរប្រកបដោយភាពល្អប្រសើរ ក៏ដូចជាសង្កត់ធ្ងន់ទៅលើភាពប្រណីត និងផាសុកភាពនៃត្រកូលរថយន្ត BMW ។

បច្ចុប្បន្ន BMW និង Alpina បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំដែលនឹងផុតកំណត់ជាផ្លូវការនៅចុងឆ្នាំ ២០២៥  បន្ទាប់ពីនោះ BMW នឹងគ្រប់គ្រងទាំងស្រុងលើ Alpina ដូចជា ដំណើរការលក់ សេវាកម្មគ្រឿងបន្លាស់ និងគ្រឿងបន្លាស់នឹងបន្តដំណើរការនៅ Buchloe ខណៈពេលដែលផលិតកម្ម និងការដំឡើងនឹងត្រូវផ្លាស់ប្តូរទីតាំងទៅកាន់រោងចក្រសំខាន់មួយរបស់ BMW វិញផងដែរ។

ទន្ទឹមនឹងនេះ លោក Andreas Bovensiepen នាយកសហគ្រប់គ្រងនៃ ALPINA Burkard Bovensiepen GmbH + Co. KG បាននិយាយថា “យើងបានទទួលស្គាល់បញ្ហាប្រឈមដែលប្រឈមមុខនឹងឧស្សាហកម្មរថយន្តនៅដើមដំបូង ហើយឥឡូវនេះកំពុងកំណត់ផ្លូវត្រូវសម្រាប់ ALPINA និងសម្រាប់ក្រុមហ៊ុនគ្រួសាររបស់យើង “​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger និង Everest ២០២៣ ត្រៀមបង្ហាញខ្លួននៅថៃ នៅថ្ងៃទី ២១នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នៅក្នុងប្រទេសថៃ បានធ្វើការប្រកាសថា រថយន្ត Ford Ranger និង Everest ស៊េរីឆ្នាំ ២០២៣ ថ្មីនឹងត្រូវបានដាក់បង្ហាញជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសថៃនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២​ នៅឯពិព័រណ៍ Bangkok Motor Show ឆ្នាំ ២០២២។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​នៃ All-new Ranger និង Everest សម្រាប់ទីផ្សារប្រទេសថៃ (Thai version) នៅ​ពេល​នេះ​ទេ។ ប៉ុន្តែក្រុមហ៊ុន Ford បានប្រកាសថា ខ្លួននឹងបន្តការផលិតម៉ាស៊ីនម៉ាស៊ូត turbo និង twin-turbo ដូចធម្មតា រួមទាំងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០​ លីត្រ turbo V6 ដែលបានបំពាក់នៅលើម៉ូដែល Everest និងម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ EcoBoost V6 ដែលផលិតកម្លាំងបាន ៣៩៧ សេះ ដែលបានបំពាក់នៅលើ Ranger Raptor សម្រាប់លក់នៅក្នុងប្រទេសមួយចំនួនផងដែរ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្ត Ford Ranger ស៊េរីថ្មី និងរថយន្ត Everest ថ្មីនឹងត្រូវបានបំពាក់ជាមួយចង្កៀងមុខ Matrix LED ប្រភេទ C-clamp ដែលជាប់ជាមួយនឹងការរចនានៅប៉ាណាមុខថ្មី។

ចំណែកផ្នែកខាងក្នុងត្រូវបានគុណធ្វើឲ្យប្រសើរឡើងនៅសម្ភារៈគ្រឿងបរិក្ខាបន្ថែមទៀត ដោយភ្ជាប់មកជាមួយកុងទ័រព័ត៌មានឌីជីថលថ្មីស្រឡាងទំហំ ៨ អ៊ីញ ដល់ ១២,៤ អ៊ីញជាមួយនឹងអេក្រង់កំសាន្ត touchscreen កម្រិតច្បាស់ទំហំ ១០,១ អ៊ីញ ដល់ ១២ អ៊ីញ ប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ SYNC 4A រួមទាំងកម្មវិធី FordPass ដែលមានមុខងារបញ្ឆេះម៉ាស៊ីនពីចម្ងាយ ពិនិត្យស្ថានភាព និងអាចគ្រប់គ្រងទ្វារតាមរយៈទូរស័ព្ទជាដើម។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត All-new Ford Ranger និង Everest ដែលនឹងដាក់លក់នៅក្នុងប្រទេសថៃ នឹងដឹងកាន់តែច្បាស់នៅ​ថ្ងៃ​ចាប់​ផ្ដើម​ថ្ងៃ​ទី ២១ ខែ​មីនាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ប្រកាសចេញឡាន Song MAX បំពាក់ដោយម៉ាស៊ីន Plug-in Hybrid

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត BYD នឹងធ្វើការប្រកាសចេញលក់នូវម៉ូឌែល Song MAX DM-i ប្រភេទ MPV ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ជាមួយនឹងតម្លៃចាប់ពី ២៣ ១៥៨ ដល់ ២៧ ៤១៧ ដុល្លារសម្រាប់ទីផ្សារនៅក្នងប្រទេសចិន។

សម្រាប់រថយន្ត Song MAX DM-i មានទំហំប្រវែង ៤ ៧១០ មម, ទទឹង ១ ៨១០ មម និងកំពស់ ១ ៦៩០ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧៨៥ មម ។ បន្ថែមពីនេះការ​រចនា​ផ្នែក​ខាង​ក្រៅ​គឺ Dragon face ដោយប៉ាណាខាងមុខក្រូម៉េធំ, ចង្កៀងមុខ LED Matrix សងខាង និងថាសកង់ស្ព័រ ទំហំ ១៧ អ៊ិញ។ ខណៈដែលរថយន្តនេះប្រើប្រាស់គ្រោងឆ្អឺង e-platform 3.0។

ដោយទ្បែកចំពោះផ្នែកខាងក្នុងនៃរថយន្ត Song MAX DM-i ទទួលបានការរចនាទ្បើងប្រណីតជាមួយនឹងកៅអី ៣ ជួរ អាចបត់បានរាបស្មើ, អេក្រង់ធំកណ្តាលទំហំ ១២,៨អ៊ីញ, និងដៃចង្កូតអគ្គិសនីជាដើម។

រថយន្ត Song MAX DM-i បំពាក់ដោយម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥ លីត្រ ផលិតកម្លាំង ១០៩សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំង ១៩៤ ។ បន្ថែមពីនេះវាអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥៥ ឬ ១០៥ គីឡូម៉ែត្រ ។

រថយន្ត Song MAX DM-i ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចជា៖ ពោងការពារ ៦ ចំណុច, កាំមេរ៉ា ៣៦០ ដឺក្រេ, ជំនួយការបើកបរឆ្លាតវ៉ៃ DiPilot, ប្រព័ន្ធកំណត់ល្បឿនពេលបើកបរ, predictive emergency braking, ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅគន្លងផ្លូវ, ប្រព័ន្ធរំលឹកអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ដំឡើងថ្លៃឡាន Model 3 និង Model Y នៅប្រទេសចិន និងអាមេរិក

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc កាលពីថ្ងៃពុធ ទី៩ មីនា កន្លងទៅនេះ បានដំឡើងតម្លៃរថយន្ត Model Y និង Model 3 Long Range ចំនួន ១ ០០០ ដុល្លារក្នុងមួយគ្រឿង នៅសហរដ្ឋអាមេរិក និងរថយន្ត Model 3 និង Model Y ដែលផលិតនៅប្រទេសចិន មួយ ១០ ០០០ យ័ន (១ ៥៨០ដុល្លារ)។ នេះបើយោងតាមគេហទំព័ររបស់ Tesla។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla បានដំឡើងតម្លៃសម្រាប់ Model 3 និង Model Y ដែលមាន Option ទាបបំផុត ប្រហែលបួនដប់ដងរួចមកហើយ កាលពីឆ្នាំមុន នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យដែលតាមដានដោយសារព័ត៌មាន Reuters ។

តម្លៃ​រថយន្ត Model Y Long Range របស់​ Tesla នៅ​សហរដ្ឋ​អាមេរិក ​បាន​ហក់​ឡើង ២០ ភាគរយ ​ចាប់​ពី​ខែ​មករា ឆ្នាំ ២០២១ រួម​ជាមួយ​នឹង​ការ​ឡើង​ថ្លៃ ១០,៦ ភាគរយ​សម្រាប់​រថយន្ត Model 3 Long Range អំឡុង​ពេល​ដូច​គ្នា។

សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលតម្លៃវត្ថុធាតុដើមកើនឡើង ដែលកាន់តែអាក្រក់ទៅៗ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

យ៉ាងណាមិញ ការកើនឡើងតម្លៃនៃអាគុយ nickel, lithium និងសម្ភារៈផ្សេងទៀត គំរាមកំហែងដល់ការយឺតយ៉ាវ និងសូម្បីតែផ្លាស់ប្តូរជាបណ្ដោះអាសន្ន នូវនិន្នាការរយៈពេលវែង នៃការធ្លាក់ចុះនៃតម្លៃអាគុយ ដែលជាផ្នែកថ្លៃបំផុតនៃរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ២ខែ ដើមឆ្នាំ២០២២ ការលក់ឡាននៅវៀតណាម កើនឡើង ៣៤ភាគរយ

ការលក់រថយន្តរបស់ប្រទេសវៀតណាម ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២២ បានកើនឡើង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥៣ ៥៤៤ គ្រឿង ជាមួយនឹងម៉ាកយីហោកំពូលចំនួន ៤ ក្នុងចំណោមម៉ាកល្បីៗចំនួន ៥ ដែលប្រកាសការកើនឡើងពីរខ្ទង់។

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានចំនួនជិត ៨០ ភាគរយនៃការលក់ និងកើនឡើង ៤២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៤២ ៨២០ គ្រឿង។

ក្រុមហ៊ុន Truong Hai Auto Corporation (Thaco) បាននាំមុខគេក្នុងការលក់ជាមួយនឹងចំនួន ២២ ២១៣ គ្រឿង កើនឡើង ៤៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

វាត្រូវបានតាមពីក្រោយដោយក្រុមហ៊ុន Toyota ដែលមានចំនួន ១០ ៦៥៦ គ្រឿង និង Honda មានចំនួន ៥ ៦០១ គ្រឿង។ ម៉ាកទាំងពីរនេះបានមើលឃើញថា ការលក់កើនឡើង ៥៦ ភាគរយ និង ៣០ ភាគរយ។ ដោយឡែក Mitsubishi លក់បាន ៥ ២៦៣ គ្រឿង កើនឡើង ១៤ ភាគរយ។

ងាកមកមើល Ford វិញគឺជាម៉ាកយីហោតែមួយគត់ ដែលបានលក់ធ្លាក់ចុះ ៤២ ភាគរយ មកត្រឹម ១ ៥៥៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+