ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានក្រុមហ៊ុន Daihatsu និយាយថាឡានអគ្គិសនីតម្លៃធូរៗរបស់ចិន ជាការគំរាមកំហែងធំដល់ក្រុមហ៊ុនឡានជប៉ុន

[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុនរថយន្ត Daihatsu Motor បានទទួលស្គាល់ចំៗ​ថា​រថយន្តអគ្គិសនីតម្លៃធូរថ្លៃរបស់ក្រុមហ៊ុនរថយន្តចិន គឺជាការគំរាមកំហែងធំមួយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។

ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែធ្វើការផ្លាស់ប្ដូរយឺតយ៉ាវបំផុតក្នុងការធ្វើឲ្យរថយន្តខ្នាតតូច Kei ដែលជាប្រភេទរថយន្តពេញនិយមខ្លាំងនៅជប៉ុន ឲ្យក្លាយទៅជារថយន្តអគ្គិសនី ដែលនេះបានផ្ដល់ជាឪកាសដល់​ក្រុមហ៊ុនរថយន្តចិនក្នុងការវាយលុកចូលទីផ្សាររថយន្តអគ្គិសនីតម្លៃធូរនៅជប៉ុន។

យ៉ាងណាក្ដី ពេលនិយាយជាមួយ Nikkei Asia លោក Soichiro Okudaira ជាប្រធានក្រុមហ៊ុន Daihatsu បានបង្ហាញការប្ដេជ្ញាថា​នឹង​ខិតខំធ្វើឲ្យបានល្អអស់ពីលទ្ធផល​ក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្តដែលផលិតឡើងដោយក្រុមហ៊ុនចិន។ តាមនោះដែរ រថយន្ត Kei ប្រភេទអគ្គិសនីដំបូងរបស់ Daihatsu នឹងត្រូវប្រកាសចេញនៅឆ្នាំ២០២៥ ដែលមានតម្លៃប្រមាណ ៨៦០០ដុល្លារ។

តម្លៃនេះគឺខ្ពស់ជាងរថយន្តអគ្គិសនីចិនខ្នាតតូចមួយចំនួន ដែលត្រង់នេះលោក Soichiro Okudaira បាននិយាយរថយន្ត Kei របស់ជប៉ុនគឺនៅតែមានតម្រូវការ ដោយសារតែផ្នែកខាងក្នុងនៃរថយន្តមានទំហំធំ អាចដាក់ឥវ៉ាន់បានច្រើន និងអាចផ្ទុកមនុស្សបាន៤នាក់។

គួរដឹងដែរថា Daihatsu កំពុងធ្វើការជាមួយក្រុមហ៊ុនរថយន្តជាច្រើនដើម្បីបន្ថែមជម្រើសអគ្គិសនីលើម៉ូដែលរថយន្តរបស់ខ្លួន ហើយក្រុមហ៊ុននេះនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានក្នុងការគ្រប់គ្រងលើតម្លៃនៃអាគុយអគ្គិសនី ដែលក្នុងនោះមានជម្រើសទិញអាគុយផលិតដោយចិនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo មានបច្ចេកវិទ្យាថ្មី អាចមើលដឹងថាឡានមានបញ្ហាអ្វីខ្លះក្នុងពេលត្រឹមប៉ុន្មានវិនាទី

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនដាក់ដំណើរការកម្មវិធីថ្មីមួយនៅតាមហាងលក់រាយនៅទូទាំងសហរដ្ឋអាមេរិក ដែលមានសមត្ថភាពអាចស្វែងរកកំហូចក្នុងរថយន្តណាមួយ ដោយប្រើពេលត្រឹមប៉ុន្មានវិនាទី។

កម្មវិធីថ្មីរបស់ Volvo ដែលជាបច្ចេកវិទ្យាផលិតឡើងក្រោមការសហការជាមួយ UVeye មានសមត្ថភាពអាចឆែកមើលកង់រថយន្ត, តួខ្លួនផ្នែកខាងក្រោមនៃរថយន្ត រួមទាំងផ្នែកខាងក្រៅរបស់រថយន្តទាំងមូលផងដែរ ដែលបច្ចេកវិទ្យានេះនឹងធ្វើឲ្យការផ្ដល់សេវាកម្មជួសជុលកាន់តែរហ័ស និងពន្លឿនដល់ការដោះដូររថយន្តថែមទៀតផង។

កម្មវិធីទាំងមូលនេះធ្វើឡើងអំពីប្រព័ន្ធចំនួនបី ដែលមួយឈ្មោះថា Helios ដែលវាគឺជាឧបករណ៍ស្កេននៅផ្នែកខាងក្រោម ដែលអាចស្វែងរក​ការខូចខាតលើគ្រោងឆ្អឹង, ការលេចធ្លាយប្រេង ខណៈដែលប្រព័ន្ធឈ្មោះ Artemis គឺជាប្រព័ន្ធត្រួតពិនិត្យកង់​ដែល​អាចឲ្យទុកចិត្តថាកង់ទាំងបួនស្មើគ្នា, អាចវាស់​កម្រិតសឹក និងសមត្ថភាពដទៃទៀត ចំណែកប្រព័ន្ធចុងក្រោយឈ្មោះ Atlas ផ្ដល់ជូននូវការស្កេន៣៦០ដឺក្រេនៅផ្នែកខាងក្រៅនៃរថយន្តដើម្បីស្វែងរកកន្លែងដែលកំពិត, ស្នាមឆ្កូត, ច្រេះ និងបញ្ហាផ្សេងៗទៀត។

Volvo បានប៉ាន់ស្មានថាបច្ចេកវិទ្យានេះនឹងមានប្រយោជន៍សម្រាប់គោលបំណងធំចំនួនបី ទីមួយគឺជួយឲ្យអ្នកបច្ចេកទេ​សស្វែងរកបញ្ហាបានលឿន ទីពីរគឺបង្កើតបាននូវរបាយការណ៍សុខភាពរថយន្តជាមួយរូបភាពដែលអាចចែករំលែកជាមួយអតិថិជន និងចុងក្រោយគឺអាចជួយឲ្យម្ចាស់រថយន្ត Volvo ជឿជាក់ថារថយន្តពួកគេមានសុវត្ថិភាពខ្ពស់។

លើសពីនេះ វាក៏នឹងជួយដល់ពេលដែលអតិថិជនយករថយន្តមកដូរម៉ូដែល ដោយវាអាចបង្ហាញដល់ម្ចាស់រថយន្តពីស្ថានភាពពិតប្រាកដនៃរថយន្តរបស់ពួកគេ ព្រោះថាការយល់ឃើញរបស់ Volvo គឺអតិថិជនតែងតែគិតថារថយន្តដែលពួកគេយកមកដូរ គឺស្ថិតក្នុងស្ថានភាពមួយដែលល្អប្រសើរជាងធាតុពិតជាក់ស្ដែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Hummer EV ១គ្រឿងនេះមានតម្លៃរហូត ៣១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត GMC Hummer EV Edition 1 ស៊េរីឆ្នាំ ២០២២ ដែលជារថយន្តភីកអាប់អគ្គិសនីដែលមានខ្ទង់តម្លៃ ១១០​ ០០០ដុល្លារ ប៉ុន្តែបើតាមការបង្ហោះឡើងនៅលើ Wholesale Car Club Facebook group បានបង្ហាញថារថយន្តនេះមានតម្លៃរហូតដល់ ៣១០ ០០០ដុល្លារ។

ជាមួយតម្លៃដ៏ច្រើននេះ គឺបណ្តាលមកពីរថយន្តនេះបានលក់អស់ពីស្តុកទៅហើយ ហើយដើម្បីក្លាយជាម្ចាស់រថយន្តលុះត្រាតែម្ចាស់រថយន្តចង់លក់វិញ ជាក់ស្តែងដូចជាការលក់ចេញនេះ គឺត្រូវបានយកចំណេញជាមួយការតម្លើងតម្លៃរថយន្តរហូតដល់ ៣១០ ០០០ដុល្លារ។

ជាមួយតម្លៃនេះ រថយន្ត GMC Hummer EV Edition បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងបាន ១,០០០ សេះ និងកម្លាំងរមួល ១៥,៥៩០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣ វិនាទី និងអាចបើកបរបាន ៥៦៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្តនេះ ត្រូវបានបំពាក់ជាមួយគ្រឿងតែងខ្លួន off-road kit ដែលធ្វើឲ្យរថយន្តកាន់តែរឹងមាំនិងអំនាច ជាមួយនឹងថាសកង់ alloy ទំហំ ២២អ៊ីញ, កញ្ចប់ Extreme Off-Road ដែលមានថាសកង់ទំហំ ១៨ អ៊ីញ ស្រោមដោយសំបកកង់ទំហំ ៣៥ អ៊ីងដ៏ធំ។ លើសពីនេះ ប្រសិនបើមិនគ្រប់គ្រាន់ទេ GMC មានគ្រឿងបន្លាស់ជាង ២០០ សម្រាប់ជ្រើសរើសផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់មកជាមួយកុងទ័រព័ត៌មានទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តទំហំ ១៣,៤ អ៊ីញ ដែលភ្ជាប់ទៅកាន់ប្រព័ន្ធ UltraVision របស់ Hummer ជាមួយនឹងកាំមេរ៉ា ១៨ ផ្សេងគ្នា។ បន្ថែមពីនេះរថយន្តបានភ្ជាប់មកជាមួយរបៀបបើកបររួមមាន Super Cruise, Crabwalk, extract និង watt ។

គួរឲ្យដឹងថា រថយន្តនេះបានបំពាក់ជាមួយប្រព័ន្ធ Super Cruise semi-autonomous driving system ចុងក្រោយបំផុត ដែលអាចអនុញ្ញាតឲ្យបើកបរដោយមិនប្រើដៃ (hands-free driving) នៅលើផ្លូវហាយវេជាង ៣២១,៨៦៩ គីឡូម៉ែត្រនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចុះប៉ាតង់ថ្មី ច្នៃទ្វាក្រោយបើកជា ២ផ្នែក ដោយអាចដាក់ភេសជ្ជៈ និងកូនតុ

[ទីផ្សារបរទេស] កាលពីសប្តាហ៍មុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់ពាក្យស្នើសុំប៉ាតង់ថ្មីមួយ សម្រាប់ការរចនាទ្វារក្រោយថ្មីដែលរូតលើដំបូល (slides onto the roof) សម្រាប់រថយន្ត SUV របស់ខ្លួន។ ខណៈពេលនេះ Hyundai ក៏ធ្វើអោយមានការចាប់អារម្មណ៍ជាថ្មី ជាមួយនឹងការកែច្នៃបទពិសោធន៍របស់អតិថិជនជាមួយនឹងការចុះឯកសារប៉ាតង់ថ្មីមួយផ្សេងទៀត។

 

តាមរយៈប៉ាតង់ដែលបានរកឃើញដោយគេហទំព័រ CarBuzz ជាមួយ German Patent and Trade Mark Office បានបង្ហាញនៅលើម៉ូដែល SUV នាពេលអនាគតដូចជា Hyundai Ioniq 7 ជំនួសឲ្យទ្វារបើកធំមួយ បច្ចេកវិទ្យាថ្មីនេះឌីស្សាញមានទ្វារក្រោយ ២បើកចេញចូល ដូចទៅនឹង Mini Clubman ដែរ។

ការរចនាទ្វា multi-functionនេះ រួមមានតួទ្វារដែលបើកនៅផ្នែកចំហៀងនៃរថយន្ត ហើយត្រូវបានកំណត់រចនាសម្ព័ន្ធឱ្យបើក ឬបិទបាន។ បន្ថែមពីលើនេះ រួមមានកូនតុភ្ជាប់ទៅផ្ទៃចំហៀងខាងក្នុងនៃតួទ្វារ ហើយកំណត់រចនាសម្ព័ន្ធឱ្យអាចបត់ចូល ឬបត់លាតចេញពីតួទ្វារបាន។

ដូចដែលបានបង្ហាញនៅក្នុងរូបភាព រថយន្តនេះនឹងមានកៅអីបែរមុខទៅក្រោយ (ដូចជារថយន្ត Mercedes E-Class All-Terrain) ជាមួយនឹងតុដែលអាចបត់ចូលខាងក្នុងបានដែលនៅលើទ្វារ។ ដោយក្រុមហ៊ុន Hyundai ស្រមៃថា ម្ចាស់រថយន្តនឹងបើកទ្វារ ជាក់ស្តែងដូចជានៅឆ្នេរសមុទ្រ ឬកន្លែងបោះជំរុំ ជាមួយការប្រមូលផ្តុំកៅអីខាងក្រោយ។ “Partygate” នឹងក្លាយជាឈ្មោះដ៏ល្អសម្រាប់បច្ចេកវិទ្យានេះ។

ក្រុមហ៊ុន Hyundai និយាយថា យើងអាចមើលឃើញថាការរៀបចំនេះមានប្រយោជន៍សម្រាប់រថយន្ត SUV គ្រួសារធំ ឬម៉ូដែលដែលផ្តោតលើផ្លូវលំបាកបង្កើតឡើងសម្រាប់សកម្មភាពរបៀបរស់នៅ។ វាមិនច្បាស់ទេថាតើក្រុមហ៊ុន Hyundai គ្រោងនឹងអនុវត្តវាទៅលើរថយន្តនាពេលអនាគត ឬគ្រាន់តែជាគំនិតមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូអគ្គិសនី NEO ជាមួយការសាកភ្លើងម្តងអាចជិះបានចម្ងាយជិត ៤០ គ.ម ជាផ្លូវការ

[ទីផ្សារបរទេស] ទីបំផុតក្រុមហ៊ុនផលិតម៉ូតូ Yamaha បានប្រកាសចេញលក់នូវម៉ូឌែល NEO ជាមួយការសាកភ្លើងម្តងអាចជិះបានចម្ងាយជិត ៣៧ គីទ្បូម៉ែត្រ ក្នុងតម្លៃ ៣ ៩០៦ ដុល្លារ សម្រាប់ទីផ្សារនៅតំបន់អឺរ៉ុប។

ការឌីហ្សាញនូវម៉ូតូ Yamaha NEO បានអភិវឌ្ឍន៍ទ្បើងលើគំរូម៉ូតូអគ្គិសនី Yamaha E02 ដោយបំពាកមកជាមួយចង្កៀមប្រភេទ LED, រន្ធសាក USB, កុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈកម្មវិធី MyRide ដើម្បីមើលការជូនដំណឹង។ បន្ថែមពីម៉ូតូអគ្គិសនីនេះក៏មាន Driving Modes ២ ប្រភេទដូចជា៖ ស្តង់ដារ Mode និង Save Modeជាដើម។

សម្រាប់ម៉ូតូអគ្គិសនី Yamaha NEO បំពាក់អាគុយប្រភេទថ្មលីចូមអ៊ីយ៉ុងទំហំ ៥០,៤ V អាតរត់បានចម្ងាយ ៣៧ គីទ្បូម៉ែត្រជាមួយការសាកភ្លើងពេញម្តង ខណៈដែលជម្រើសបន្ថែមអាគុយទី ២ អាចរត់បានចម្ងាយ ៦៨ គីទ្បូម៉ែត្រ។

គួរបញ្ជាក់ផងដែរថាម៉ូតូអគ្គិសនី Yamaha NEO នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២ តែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រយៈពេល២ថ្ងៃ! មន្ត្រីគយបន្តបង្ក្រាបបានរថយន្តស៊េរីទំនើបអត់ពន្ធចំនួន ៥គ្រឿង ជ្រកក្រោមស្លាកលេខ ន.ប និងខ.ម

បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមស្លាកលេខក្លែងក្លាយ ស្លាកលេខ ន.ប និងខ.ម។
ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងជំនាញ​បានឃាត់រថយន្តស៊េរីទំនើបទាំង៥គ្រឿងរួមមាន៖ រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៨ ពាក់ស្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Lexus 570 ឆ្នាំ២០១៤ ចង្កូតឆ្វេង ពាក់ស្លាកលេខ ខម, រថយន្តម៉ាក VENZA ឆ្នាំ២០១១ ចង្កូតឆ្វេងពាក់ស្លាកលេខ នប, រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១ ពាក់ស្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Ford Ranger XLT ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១៨។
គួរជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១​កន្លងទៅនេះ​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ (កែចង្កូតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។
គួររម្លឹកថា​កន្លងទៅ​ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។​
គួរបញ្ជាក់ថា​ សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមស្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
បន្ថែមពីនេះ​ លោកបណ្ឌិត​ គុណ​ ញឹម​ ក៏បានសង្កត់ធ្ងន់ដែរថា៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។ ជាមួយនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដូចភ្លៀងរលឹមចំពោះរថយន្តអត់ពន្ធដែលចរាចរលើដងផ្លូវ៕
អត្ថបទទាំងស្រុងដោយ៖ Heng Ly
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stellantis និង Hyundai ផ្អាកនាំចូលរថយន្តទៅកាន់រុស្សី ខណៈ រុស្ស៊ី​ហាម​ឃាត់​ការ​នាំ​ចេញទំនិញជាង ២០០មុខ

[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងទណ្ឌកម្មមកលើខ្លួន ពេលនេះរុស្ស៊ី​កំពុង​សងសឹក​នឹង​​លោកខាងលិច​ដោយ​អនុម័ត​ការហាមឃាត់​ការនាំចេញ​ដែល​រួមបញ្ចូល​ទំនិញ​ជាង ២០០ មុខ ហើយ​នឹង​បន្ត​រហូតដល់​ចុងឆ្នាំ​នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋបាននិយាយថា បញ្ជីនេះរួមមានបច្ចេកទេស ទូរគមនាគមន៍ និងគ្រឿងបរិក្ខារពេទ្យ ព្រមទាំងរថយន្ត គ្រឿងយន្តកសិកម្ម ក្បាលរថភ្លើង និងរទេះភ្លើង។ ធាតុផ្សេងទៀតរួមមាន ធុងកុងទ័រនឺ ទួរប៊ីន ម៉ាស៊ីនកែច្នៃដែក និងថ្ម ម៉ូនីទ័រ ម៉ាស៊ីនបញ្ចាំង កុងសូលជាដើម។

ជាមួយគ្នានេះ សារព័ត៌មាន BBC បានរាយការណ៍ថា ការហាមឃាត់ការនាំចេញមានគោលដៅប្រហែល ៤៨ ប្រទេសដែលរដ្ឋាភិបាលរុស្ស៊ីបាននិយាយថា បានប្រព្រឹត្តសកម្មភាពមិនរាក់ទាក់ ប្រឆាំងនឹងខ្លួន។ លើសពីនេះ រដ្ឋាភិបាល​បាន​បន្ថែម​ថា ការ​ហាមប្រាម​នេះ​មាន​គោល​បំណង​ធានា​ឲ្យមាន​ការ​ដំណើរការ​ដោយ​គ្មាន​ការ​រំខាន​នៃ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច។

ការផ្លាស់ប្តូរនេះហាក់ដូចជាមានការប៉ះពាល់ដល់ក្រុមហ៊ុន Stellantis ដោយបានប្រាប់គេហទំព័រ Carscoops នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបញ្ឈប់ការនាំចូល និងនាំចេញរថយន្តពីប្រទេសរុស្ស៊ី។ គួរឲ្យដឹងថា ក្រុមហ៊ុននេះបានដំណើរការរោងចក្រនៅក្នុងទីក្រុង Kaluga ហើយបានចាប់ផ្តើមនាំចេញរថយន្ត Citroёn Jumpy, Peugeot Expert និង Opel Vivaro ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចកាលពីដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hyundai ដែលរួមគ្នាជាមួយក្រុមហ៊ុន Kia ប្រតិបត្តិការរោងចក្រផលិតនៅក្នុងប្រទេសរុស្ស៊ី ក៏បានសម្រេចចិត្តផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះផងដែរ។ ក្នុងនោះ ក្រុមហ៊ុនបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Hyundai Motor Manufacturing Russia (HMMR) ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែបញ្ហាដឹកជញ្ជូនសកលដែលកំពុងបន្តជាមួយនឹងការចែកចាយគ្រឿងបន្លាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកបង្ហាញតម្លៃ Toyota Tundra ឆ្នាំ២០២២ ពេលដឹកមកដល់ខ្មែរ

[ទីផ្សារក្នុងស្រុក] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមការងារ ខេមបូ អូតូ បានធ្វើការចេញនូវអត្ថបទមួយដែលទាក់ទងទៅនឹងតម្លៃនៃរថយន្តភីកអាប់ខ្នាតធំរបស់ Toyota នៅលើទីផ្សារប្រទេសវៀតណាម ជាមួយក្រុមហ៊ុននាំចូលរថយន្តឯកជននៅទីក្រុងហាណូយបានប្រកាសដាក់លក់រថយន្តនេះ ប្រភេទ Limited ដែលថ្មីអូសចេញពីរោងចក្រជាមួយតម្លៃលោតដល់ខ្ទង់ ១៨ម៉ឺនដុល្លារ។

ប៉ុន្តែឥឡូវនេះសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ មានគេហទំព័រនាំចូលរថយន្តពីសហរដ្ឋអាមេរិចផ្ទាល់ដែលមានឈ្មោះថា ” Auto US Direct Cambodia ” បានធ្វើការបង្ហោះនូវរូបភាពរថយន្ត Toyota Tundra Limited Double Cab 4WD ឆ្នាំ២០២២ ប្រភេទមួយទឹកដែលមានចម្ងាយនៃការបើកបរតិចម៉ាយល៍ដោយត្រឹម ៧៨ម៉ាយ ឬស្មើរ ១២៨គីឡូម៉ែត្រ ជាមួយថ្លៃដើម តម្លៃពន្ធនាំចូល តម្លៃដឹកជញ្ជូន តម្លៃឯកសារនៅខ្មែរ តម្លៃកាត់ឈ្មោះនៅអាមេរិច តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ដោយមានទឹកប្រាក់សរុបប្រមាណ ១១០ ៤២៨ដុល្លារ។

ជាមួយតម្លៃសរុប ១១០ ៤២៨ដុល្លារនេះ ត្រូវបានរាប់បញ្ជូលទៅលើ៖

  • តម្លៃឡាន ៦៤ ៥០០ដុល្លារ
  • តម្លៃពន្ធនាំចូល ៣៧ ៧៧៩ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៨០០ដុល្លារ
  • តម្លៃកាត់ឈ្មោះនៅអាមេរិច ៨៩៩ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៤ ០០០ពាន់ដុល្លារ

គួរបញ្ជាក់ដែរថា ទាំងនេះជាព័ត៌មានដែលបានបង្ហោះដោយក្រុមហ៊ុន AUTO US DIRECT CO., LTD. ដែលបង​ប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខ៖ ០៩៨ ២៨៨ ៦៨៧។ សូមបញ្ជាក់ផងដែរថា ខេមបូអូតូ គ្រាន់តែធ្វើការជម្រាបជូនព័ត៌មានដែលបានឃើញ នូវលើបណ្តាញសង្គមតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន AUTO US DIRECT CO., LTD. ប៉ុណ្ណោះ យើងខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាណាមួយដែលកើតមាន ប្រសិនបើមាន។

គួរដឹងថា Tundra មួយម៉ូដែលនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រភេទ i-Force Max Twin-Turbo ដែលអាចផលិតកម្លាំង ៣៨៩សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន

[បរទេស] ថ្មីៗនេះក្រុមហ៊ុន Mazda បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

សម្រាប់ក្រុមហ៊ុន​ Mazda បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅ UNHCR ដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់ និងកុមារ ដែលផ្តល់ការផ្គត់ផ្គង់ចាំបាច់ នឹងគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ដែលកំពុងបន្ត ហើយត្រៀមខ្លួនរួចរាល់ក្នុងការបរិច្ចាគតាមតម្រូវការជាដើម។

លើសពីនេះការស្នើសុំបរិច្ចាគពីបុគ្គលិក Mazda Group នៅជុំវិញពិភពលោកដើម្បីគាំទ្រសកម្មភាពមូលដ្ឋាន ដូចជាជំនួយជនភៀសខ្លួននៅអឺរ៉ុប ដែលត្រូវបានស្ម័គ្រចិត្តដោយបុគ្គលិកនៃក្រុមហ៊ុន Mazda Europe និង Mazda Poland ជាដើម។

គួររំលឹកផងដែរថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះ។ សូមបញ្ជាក់ថាការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់រយៈពេល ១៦ ថ្ងៃមកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lada ផ្អាកផលិតកម្មនៅរុស្ស៊ី ​ដោយសារកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីរុស្សីត្រូវបានកាត់ផ្តាច់ពីពាណិជ្ជកម្មពិភពលោក

[ទីផ្សារបរទេស] ការដាក់ទណ្ឌកម្មបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបង្ហាញពីចំនួនផលិតកម្មក្នុងស្រុកជាមួយ Lada បានបញ្ឈប់ប្រតិបត្តិការនៅក្នុងទីក្រុង Togliatti និង Izhevsk នៅថ្ងៃទី ៥, ៩ និង ១១ ខែមីនា។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន AvtoVAZ បាននិយាយថា កម្មករនឹងទទួលបានប្រាក់ចំណូលមួយផ្នែកឬឈប់សម្រាកក្នុងអំឡុងពេលនៃការបង្កកផលិតកម្ម ខណៈពេលដែលអ្នកដែលធ្វើការក្នុងវិស័យដូចជាសេវាកម្មអតិថិជននឹងមិនរងផលប៉ះពាល់ទេ។

រោងចក្រ AvtoVAZ ‘Togliatti ដែលត្រូវបានសាងសង់នៅលើច្រាំងទន្លេវ៉ុលកាគឺគ្រប់គ្រាន់ពឹងផ្អែកផលិតដោយដោយខ្លួនឯង ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្នែកខាងក្រៅនៅក្នុងមួយទសវត្សរ៍កន្លងមកនេះ។ ដូចដែលបានរាយការណ៍ដោយ The Wall Street Journal ជាង ២០% នៃផ្នែកដែលត្រូវការសម្រាប់ផលិតរួមទាំងគ្រឿងបន្លាស់អេឡិចត្រូនិចកំពុងមកពីខាងក្រៅព្រំដែនរុស្ស៊ី ដែលធ្វើឲ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការបន្ទាប់ពីប្រទេសនេះត្រូវបានកាត់ផ្តាច់ពីពាណិជ្ជកម្មពិភពលោក។

ក្នុងនោះ បើយោងតាមគេហទំព័រផ្លូវការរបស់ Renault Lada មានអ្នកចែកចាយជាង ៣០០ នៅក្នុងប្រទេសរុស្ស៊ី ហើយមានវត្តមាននៅក្នុងប្រទេសជាង ២០ ផ្សេងទៀតជាមួយនឹងត្រកូល៥ម៉ូដែល Vesta, XRAY, Largus, Granta និង Niva នៅឆ្នាំ ២០២១ Lada បានលក់រថយន្តចំនួន ៣៥០,៧១៤គ្រឿងនៅក្នុងប្រទេសរុស្ស៊ី ដែលស្មើនឹង ២១% នៃការលក់រថយន្តថ្មីរបស់ប្រទេស ដែល Lada នាំមុខគេអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។

នេះធ្វើឲ្យប្រទេសរុស្ស៊ីក្លាយជាទីផ្សារធំទីពីរសម្រាប់ក្រុមហ៊ុន Renault Group នៅពីក្រោយប្រទេសបារាំង ដោយ Lada បានកាន់កាប់ ១២% នៃការលក់សរុបរបស់ក្រុមបារាំងកាលពីឆ្នាំមុន និងបង្កើតប្រាក់ចំណេញ ១៨១ លានដុល្លារសម្រាប់ក្រុមហ៊ុន។ តាមការព្យួករណ៍ សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Renault បាត់បង់ ៣៥% នៃតម្លៃរបស់ពួកគេចាប់តាំងពីខែមុន។

កាលពីសប្តាហ៍មុនក្រុមហ៊ុន AvtoVAZ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផលប៉ះពាល់នៃទណ្ឌកម្មដោយនិយាយថាពួកគេបានបន្តតាមដានស្ថានភាព។ ទោះជាយ៉ាងណាក៏ដោយ ដរាបណាសង្រ្គាមនៅតែបន្ត អ្វីៗនឹងកាន់តែអាក្រក់ទៅៗសម្រាប់មនុស្ស និងអាជីវកម្មកាន់តែធំជាងមុន ដោយសារសេដ្ឋកិច្ចមានទំនាក់ទំនងគ្នាទៅវិញទៅមក។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបានបិទជាបណ្តោះអាសន្ននៅប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីរួមមាន Hyundai, Ford, និង Volkswagen ដោយរដ្ឋាភិបាលរុស្ស៊ីបានគំរាមធ្វើជាម្ចាស់រោងចក្ររបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+