ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sony អត់ទាន់ច្បាស់ចិត្តទេថាត្រូវធ្វើបែបណាជាមួយឡានអគ្គិសនី Vision-S Concept

កាលពីខែមករាឆ្នាំ២០២០ ក្រុមហ៊ុន Sony បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញចេញគំរូរថយន្តអគ្គិសនី Vision-S Concept ប៉ុន្តែពេលនោះ Sony ប្រើប្រាស់រថយន្តនេះសម្រាប់ការធ្វើតេស្តប៉ុណ្ណោះ ដោយមិនមានបំណងផលិតលក់នោះទេ។

រយៈពេល១៨ខែចុងក្រោយនេះ Sony បានបន្តធ្វើតេស្តរថយន្តគំរូនេះ ហើយក្នុងកិច្ចសម្ភាសន៍មួយជាមួយ Auto News ប្រធានក្រុមហ៊ុន Sony ទទួលស្គាល់ថាសូម្បីតែ Sony ផ្ទាល់ក៏មិនច្បាស់អំពីផែនការអនាគតជាមួយរថយន្តអគ្គិសនីនេះដែរ។

លោក Izumi Kawanishi បាននិយាយថា ៖ “ពួកយើងមិនមានផែនការនាពេលនេះទេ ព្រោះថាដំណាក់កាលបច្ចុប្បន្នរបស់យើងគឺធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ពួកយើងនឹងត្រូវធ្វើការស៊ើបអង្កេតនូវគោលបំណងរបស់យើងក្នុងការចូលរួមចំណែកក្នុងសេវាកម្មរថយន្ត។”

លោក Izumi បាននិយាយថា Sony កំពុងរិះរកវិធីធ្វើឲ្យរថយន្តនាពេលអនាគតក្លាយជាបន្ទប់ទទួលភ្ញៀវមួយដែលកង់ គឺបង្កើតនូវទីកន្លែងកម្សាន្តមួយសម្រាប់រថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិពេញលេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកទិញឡាន Corvette C8 ឆ្នាំ២០២១ លើស ៤០% យកប្រភេទបើកដំបូលបាន

ក្រុមហ៊ុន Chevrolet នឹងបញ្ឈប់ផលិតកម្មនៃរថយន្ត Corvette C8 ឆ្នាំ២០២១ ដើម្បីត្រូវងាកទៅចាប់អារម្មណ៍ជាមួយស៊េរីឆ្នាំ២០២២ វិញ ហើយបានអះអាងថា ខ្លួនលក់ដាច់រថយន្តនេះសរុប ២៦ ២១៦គ្រឿង។ ក្នុងនោះផងដែរ ជិតពាក់កណ្តាលជាប្រភេទបើកដំបូលបាន។

ក្រុមហ៊ុន Chevrolet បានបង្ហាញឲ្យដឹងថា អ្នកទិញសរុប ៤២% សម្រេចជ្រើសយកប្រភេទបើកដំបូលបាន ខណៈ ៥៨% ផ្សេងទៀតជ្រើសយកប្រភេទ Coupe ធម្មតា។ បើប្រៀបធៀបចំនួនជាក់ស្តែង គឺ ១១ ០១០គ្រឿង និង ១៥ ២០៦គ្រឿង។

គួរឲ្យដឹងថា រថយន្ត Corvette C8 ប្រភេទបើកដំបូលបាន មានតម្លៃថ្លៃជាងប្រភេទ Coupe ធម្មតាដល់ទៅ ៧ ៥០០ដុល្លារឯណោះ។

យ៉ាងណាមិញ មូលហេតុដែលធ្វើឲ្យរថយន្ត Corvette C8 ប្រភេទបើកដំបូល ទទួលបានការចាប់អារម្មណ៍ច្រើន ក៏ដោយសារតែវារក្សាការបើកបរដូចប្រភេទ Coupe ហើយមានឃ្លុបដាក់អីវ៉ាន់ប៉ុនគ្នា ថែមទាំងផ្តល់ជម្រើសបើកដំបូលទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរូបរាង Toyota Corolla Cross ឆ្នាំ២០២២ នៅជប៉ុន ខុសគ្នាខ្លាំងជាមួយទីផ្សារផ្សេង

រថយន្ត Toyota Corolla Cross ដែលស្ថិតនៅចន្លោះរថយន្ត C-HR និង RAV4 បានបង្ហាញខ្លួនដំបូងកាលពីខែកក្កដា ឆ្នាំ២០២០។ ថ្វីបើ Corolla Cross សម្រាប់លក់លើទីផ្សារជាច្រើនមានភាពស្រដៀងគ្នាក៏ដោយ ប៉ុន្តែចំពោះទីផ្សារប្រទេសជប៉ុន រថយន្ត SUV ខ្នាតតូចនេះហាក់បីជាខុសប្លែកគ្នាខ្លាំងមែនទែន ជាពិសេសគឺផ្នែកខាងមុខ។

គួរឲ្យដឹងថា រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ ត្រូវបានកំណត់ឲ្យចេញលក់នៅក្នុងប្រទេសជប៉ុន នាពេលឆាប់ៗខាងមុខ ប៉ុន្តែពេលនេះស្រាប់តែត្រូវគេប្រមាញ់បានបាត់ទៅហើយ។

បើយោងតាមរូបភាពដែលប្រមាញ់បានទាំងនោះ បង្ហាញឲ្យឃើញថា Corolla Cross សម្រាប់ទីផ្សារជប៉ុន មានការឌីហ្សាញផ្នែកខាងមុខថ្មី ជាពិសេសគឺកាងមុខ, ប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ, ចង្កៀងមុខ LED និងអំពូល Day-time Running Light របស់វា ព្រមទាំង ចង្កៀងក្រោយ ទៀតផង។

រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

យ៉ាងណាមិញ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន បានឲ្យដឹងថា រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ ប្រភេទ Spec ជប៉ុននេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី១៤ ខែកញ្ញានេះតែម្តង។ បើក្រឡេកទៅមើលទីផ្សារសហរដ្ឋអាមេរិកវិញ រថយន្ត Toyota Corolla Cross មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ ហើយមានតម្លៃចាប់ពី ២២ ១៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹង Ford Explorer ប្រើប្រាស់អគ្គិសនី បង្ហាញខ្លួន

វាគឺជាពេលវេលាដ៏រំភើប សម្រាប់ប្រិយមិត្តរបស់រថយន្ត Ford Explorer ឬប្រិយមិត្តរថយន្តអគ្គិសនី នាពេលនេះយោងតាមសារព័ត៌មាន Automative News បានរាយការណ៍ពីពេលវេលារថយន្ត Explorer ប្រើប្រាស់អគ្គិសនីនឹងបង្ហាញខ្លួន និងរោងចក្រត្រូវផលិត។

ដំណឹងល្អគឺថាមិនរង់ចាំយូរនោះទេជាមួយនឹងរថយន្ត Explorer EV ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣។ ការផលិតនឹងប្រព្រឹត្តទៅនៅឯរោងចក្រដំឡើង Cuautitlan របស់ក្រុមហ៊ុន Ford នៅម៉ិកស៊ិកជាកន្លែងដែលរថយន្ត Mustang Mach-E ត្រូវបានផលិតផងដែរ រី​ឯប្រភេទដំណើរដោយម៉ាស៊ីនចំហេះនឹងផលិតនៅឈីកាហ្គោ។

គួររំលឹកផងដែរថា នាបច្ចុប្បន្ននេះ Explorer ដំណើរការដោយប្រព័ន្ធ Hybrid បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៣លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំង ៣១៨សេះ និងម៉ាស៊ីន PHEV ចំណុះ ៣,០លីត្រ EcoBoost V6 កម្លាំង ៤៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Ford F-150 ចេញជាផ្លូវការ ជាមួយកម្លាំង ៤២៦សេះ

ភីកអាប់ខ្នាតធំ Chevrolet Silverado ឆ្នាំ២០២២ ដែលជាគូតប្រជែង Ford F-150 បានបង្ហាញខ្លួនជាផ្លូវការ ជាមួយជម្រើសម៉ូឌែលចំនួន ៧ រួមមាន៖ LT, RST, LT Trail Boss, High Country, LTZ និងប្រភេទកប់បំផុត ZR2។

ប្រៀបធៀបជាមួយម៉ូឌែលឆ្នាំ ២០១៩ Chevrolet Silverado ឆ្នាំ២០២២ បានបំពាក់ថ្មីជាមួយចង្កៀងខាងមុខ និងអំពូលពេលថ្ងៃប្រភេទ LED, កាងមុខ និងប៉ាណាធំជាងមុន និងជម្រើសថាសកង់ទំហំ ១៨ដល់ ៣៣អ៊ីញ។ រីឯផ្នែកខាងក្នុងបានធ្វើការអភិឌ្ឍន៍អោយកាន់តែទំនើបទៅលើតាប្លូ និង Armrest រួមជាមួយអេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ និងកុងទ័របង្ហាញទំហំ ១២,៣អ៊ីញ។

សម្រាប់ម៉ូឌែល Silverado ZR2 បានបំពាក់ជាមួយបច្ចកវិទ្យា Multimatic 40mm DSSV, Terrain Driving Mode, Rear-Wheel Electronic Differential lock និងមានកម្ពស់ពីដី ២៨៤មីលីម៉ែត្រ។

ភីកអាប់ខ្នាតធំ Chevrolet Silverado ឆ្នាំ២០២២​ ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៤ប្រភេទ រួមមាន៖​ ២,៧លីត្រ Turbo កម្លាំង ៣១៤សេះ ឬ ៤,៣លីត្រ EcoTec3 V6 កម្លាំង ២៨៨សេះ ឬ ៥,៣លីត្រ EcoTec3 V8 កម្លាំង ៣៦០សេះ និងប្រភេទខ្លាំងបំផុត ៦,២លីត្រ EcoTec3 V8 កម្លាំង​៤២៦សេះ និងកម្លាំបង្វិល ៦២៤ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចុះបញ្ជីឈ្មោះ GX550 សម្រាប់ត្រកូល Lexus GX

នាពេលបច្ចុប្បន្ន Lexus GX ជំនាន់ទី ២ មានអាយុកាលតាំងពីឆ្នាំ ២០០៩ ហើយទើបតែទទួលបានការអភិវឌ្ឍន៍ផ្នែកខាងក្នុងឱ្យប្រសើរឡើងសម្រាប់ម៉ូដែលឆ្នាំ ២០២២ ជាមួយអេក្រង់កម្សាន្តថ្មីទំហំ ១០,៣ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, Android Auto និង Amazon Alexa រួមបញ្ចូលជាមួយរន្ធUSBចំនួន ៦ នឹងបន្ថែមបច្ចេកវិទ្យាទំនើបមួយចំនួនទៅក្នុងកាប៊ីនផងដែរ។

យោងតាមសារព័ត៌មាន Motor Trend បានបង្ហាញថាក្រុមហ៊ុន Toyota បានដាក់ពាក្យសុំចុះបញ្ជីកម្មសិទ្ធនៃឈ្មោះ GX500 នៅកូស្តារីកា ដោយទំនងប្រើសម្រាប់ម៉ូឌែលថ្មីដែលបំពាក់ម៉ាស៊ីនថ្មី។ ហើយក៏រកឃើញនូវឈ្មោះសញ្ញាកម្មសិទ្ធស្រដៀងគ្នាមួយសម្រាប់ឈ្មោះ“ GX550” ដែល Toyota បានដាក់នៅការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក (USPTO) នៅអាមេរិចកណ្តាលដែលជាទីកន្លែង​ Lexus កំពុងលក់រថយន្ត SUVរបស់ខ្លួន នៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១កន្លងទៅ។

នាពេលបច្ចុប្បន្ន GX ត្រូវបានគេហៅថា GX460 ដែលសំដៅទៅលើប្រភេទម៉ាស៊ីន ៨ស៊ីឡាំង រីឯ GX550 ដែរទើបដាក់ពាក្យសុំចុះបញ្ជីកម្មសិទ្ធនេះ ត្រូវបានគេគិតថាវាទំនងសម្រាប់ម៉ាស៊ីន ៣,៥លីត្រ Twin-turbocharges V6 ដែលបំពាក់នៅលើត្រកូល LC300។ បន្ថែមពីនេះមានការរាយការណ៍ថា​ Lexus គ្រោងអភិវឌ្ឍន៍សម្រាប់ត្រកូលនេះ នៅឆ្នាំក្រោយ ឬ ពីរឆ្នាំខាងមុខនេះ ខណ:ពេល​ Lexus GX ទើបទទួលបានការអភិវឌ្ឍន៍ផ្នែកខាងក្នុងដូចការលើកឡើងខាងលើសម្រាប់ម៉ូឌែលឆ្នាំ២០២២ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងឈប់អភិវឌ្ឍន៍បច្ចេកវិទ្យា PHEV ងាកទៅផ្ដោតលើឡានអគ្គិសនីសុទ្ធវិញ

Mercedes នឹងបញ្ឈប់ការបណ្ដាក់ទុនលើបច្ចេកវិទ្យា Plug-in Hybrid ថ្មី ឬជំនាន់ក្រោយទៀតហើយ ដោយនឹងផ្ដោតលើបច្ចេកវិទ្យារថយន្តអគ្គិសនីសុទ្ធវិញ។

ប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Mercedes បាននិយាយថាបច្ចេកវិទ្យា Plug-in Hybrid នៅក្រុមហ៊ុន Mercedes នឹងត្រូវដល់ថ្ងៃអវសាន្ត ហើយការដែលមានប្រព័ន្ធថាមពលពីរប្រភេទក្នុងរថយន្តតែមួយគឺជាចន្លោះប្រហោងមួយ។

យ៉ាងណាក្ដី នេះមិនមានន័យថា Mercedes នឹងលែងប្រកាសចេញរថយន្ត PHEV ថ្មីនោះទេ ដោយសារតែក្រុមហ៊ុនបានបណ្ដាក់ទុនលើវារួចហើយ ដូចនេះក្រុមហ៊ុននឹងបន្តប្រើប្រាស់បច្ចេកវិទ្យា PHEV នេះសិន។

កាលពីថ្មីៗនេះដែរ Mercedes ទើបបង្ហាញចេញរថយន្ត GT 63 E Performance ដែលមានបំពាក់ប្រព័ន្ធ PHEV ដោយមានម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីមួយ ដែលសរុបចូលគ្នាវាអាចផលិតកម្លាំងបាន ៨៣១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមួយកំពុងផលិតឡាន Land Cruiser ឆ្នាំ២០២២ ពាសដែក

ក្រុមហ៊ុនអាហ្រ្វិកខាងត្បូងមួយឈ្មោះថា SVI Engineering ដែលជំនាញខាងផលិតរថយន្តពាសដែក បានប្រកាសថាពួកគេនឹងអភិវឌ្ឍន៍រថយន្ត Land Cruiser 300 Series ពាសដែកក្នុងរយៈពេល២ខែ។

រយៈពេលពីរខែអាចថាខ្លី ប៉ុន្តែក្រុមហ៊ុន SVI Engineering ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនជំនាញមួយ ដែលមានន័យថាពួកគេបានត្រៀមរួចរាល់ហើយសម្រាប់កិច្ចការនេះ។ ជាក់ស្ដែង ទម្ងន់ស្រាលជាងមុន និងតួខ្លួនធ្វើពីអាលុយមីញ៉ូមរបស់រថយន្ត Land Cruiser ជំនាន់ថ្មី នឹងធ្វើឲ្យកិច្ចការនេះកាន់តែងាយស្រួលជាងមុន។

ក្រុមហ៊ុន SVI នឹងចាប់ផ្ដើមដោយដកចេញគ្រឿងបរិក្ខារខាងក្នុងទាំងអស់ ទុកតែគ្រោងឆ្អឹង បន្ទាប់មកពួកគេនឹងប្រើប្រាស់នូវគ្រឿងបរិក្ខារទម្ងន់ស្រាលជំនួសវិញ ដើម្បីរក្សាទម្ងន់រថយន្តឲ្យស្រាល និងអាចផ្ដល់នូវសមត្ថភាពទប់ទល់ជាមួយនឹងគ្រាប់កាំភ្លើងបាន។

ក្រុមហ៊ុននឹងបន្ថែមអាវក្រោះការពារ ដែលមានបន្ថែមនូវកញ្ចក់ការងារគ្រាប់កម្រាស់ក្រាស់, បន្ទះដែកការពារគ្រាប់ និងវត្ថុធាតុការពារជាច្រើនទៀត។ SVI ប៉ាន់ស្មានថាវានឹងបន្ថែមទម្ងន់រថយន្តប្រមាណជិត ៦០០គីឡូក្រាមបន្ថែមទៀត ប៉ុន្តែម៉ាស៊ីនថ្មីរបស់ Land Cruiser នឹងមិនមានបញ្ហាទប់ទល់ទម្ងន់បន្ថែមនោះទេ។

តម្លៃនៃការកែច្នៃរថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ ទៅជារថយន្តដែលមានសមត្ថភាពពាសដែកនេះ អាចនឹងមានតម្លៃប្រមាណ ៦៣ ០០០ដុល្លារ ដោយមិនបូកបញ្ចូលតម្លៃរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Polo ថ្មី បង្ហាញខ្លួនជាផ្លូវការ ជាមួយតម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារស្តើង

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្តម៉ូដែល Polo ស៊េរីថ្មីឆ្នាំ២០២១ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយមានតម្លៃចាប់ពីខ្ទង់ ២៤ ៧០០ដុល្លារ។

រថយន្ត Volkswagen Polo ឆ្នាំ២០២១ ថ្មី ទទួលបានការឌីហ្សាញកាត់តាមម៉ូដែល Golf ជំនាន់ Mk8 ច្រើន ទាំងផ្នែកខាងមុខ និងចង្កៀងមុខ។

Volkswagen Polo ចែកចេញជា ៣ម៉ូដែល គឺ៖

  • Polo Life ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ naturally aspirated មានកម្លាំង ៧៩សេះ
  • Polo Style តម្លៃចាប់ពីខ្ទង់ ២៨ ៧០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ TSI មានកម្លាំង ៩៤សេះ
  • Polo R-Line តម្លៃចាប់ពីខ្ទង់ ២៨ ៩០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ១,០លីត្រ TSI មានកម្លាំង ១០៩សេះ

ក្រៅពីម៉ូដែលទាំង ៣ ខាងលើ ក្រុមហ៊ុន Volkswagen ក៏នឹងបញ្ចេញម៉ូដែលចុងក្រោយមួយទៀត គឺ Polo GTI ដែលនឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៤សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep តម្លើងថ្លៃឡាន Wagoneer និង Grand Wagoneer ឆ្នាំ២០២២ ក្រោយចេញបានត្រឹមប៉ុន្មានខែ

ក្រុមហ៊ុន Jeep បានតម្លៃថ្លៃនៃរថយន្ត Wagoneer និង Grand Wagoneer ស៊េរីឆ្នាំ២០២២ បន្ទាប់ពីវាបានបង្ហាញខ្លួនត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។

កាលពីដំបូង នៅពេលរថយន្ត SUV ទាំងពីរបានបង្ហាញខ្លួន ក្នុងខែកក្កដា រថយន្ត Jeep Wagoneer ឆ្នាំ២០២២ មានតម្លៃចាប់ពី ៦៩ ៩៩៥ដុល្លារ ប៉ុន្តែឥឡូវនេះបានឡើងថ្លៃដល់ ៧០ ៨៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ចំណែកឯម៉ូដែល Grand Wagoneer បានឡើងថ្លៃពី ៨៨ ៩៩៥ដុល្លារ ទៅ ៨៩ ៨៤៥ដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានដឹងឡើយថាមូលហេតុអ្វីទើបធ្វើឲ្យ Jeep តម្លើងថ្លៃរថយន្តបែបនេះ។ យ៉ាងណាមិញ ការតម្លើងថ្លៃនេះគឺត្រឹមតែ ១% នៃតម្លៃចាស់ប៉ុណ្ណោះ។

រថយន្ត Jeep Wagoneer និង Jeep Grand Wagoneer បំពាក់ម៉ាស៊ីនទំហំ ៨ស៊ីឡាំងដូចគ្នា។ ម៉ូដែល Wagoneer ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ naturally-aspirated ជាមួយប្រព័ន្ធ mild hybrid ៤៨វ៉ុល ដែលបង្កើតកម្លាំងបានសរុប ៣៩២សេះ និងកម្លាំងរមួល ៥៤៨ញ៉ូតុនម៉ែត្រ។

ចំណែកឯ Grand Wagoneer ប្រើម៉ាស៊ីនចំណុះ ៦,៤លីត្រ មានកម្លាំង ៤៧១សេះ និងកម្លាំងរមួល ៦១៧ញ៉ូតុនម៉ែត្រ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គ ហើយ Wagoneer មានទាំងជម្រើងប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ ខណៈម៉ូដែល Grand Wagoneer មានតែប្រភេទប៉ុងពីរប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+