ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

ថ្មីៗនេះក្នុងទីផ្សាររថយន្តប្រទេសកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មីនៅប្រទេសកម្ពុជាដែលមួយម៉ូឌែលក្នុងចំណោមនោះគឺជាកំពូលរថយន្ត Off-Road ប្រចាំក្រុមហ៊ុនរថយន្ត Ford នោះគឺ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ ដែលម៉ូឌែល Ranger Raptor នេះត្រូវបានមហាជន និងជាពិសេសប្រិយមិត្តដែលតែងតែនិយមគាំទ្រវិស័យយានយន្តសរសើរមិនដាច់ពីសមត្ថភាពរបស់រថយន្តមួយនេះក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នារួចមកហើយ។ រីឯឆ្នាំនេះវិញក្រុមហ៊ុន Ford នៅតែបន្តធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តលើសឆ្នាំមុនៗទៀត ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងទាក់ទាញរហូតដល់ទៅ​ ៥ ចំណុចដូចជា៖

  • ចំណុចទី ១ កែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន

  • ចំណុចទី ២ ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច

  • ចំណុចទី ៣ កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន ២ ដែលមើលទៅកាន់តែមានភាពទាក់ទាញ

  • ចំណុចទី ៤ ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងស្ព័រខាងក្រោយ (Sport Bar) ដ៏រឹងមាំពណ៍ខ្មៅ

  • ចំណុចទី ៥ ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំង ៥ នេះ ចំណុចពិសេសដែលជាភាពលេចធ្លោរបស់រថយន្ត​ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ ដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងលើកសរសើរមិនដាច់ពីមាត់នោះរួមមាន៖

  • ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី ២.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ២១៣ PS និងកម្លាំងរមួលដល់ទៅ ៥០០Nm និងប្រអប់លេខ ១០ វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល

  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ ៦ ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន
  • បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ

  • ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
  • អាចចុះទឹកបានជម្រៅ ៨៥០mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ ៨៥០mm នេះ

រថយន្ត Ford Ranger Raptor ក៏មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយជាច្រើនទៀតដូចជា៖

  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

  • ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)

  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

  • សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន ៤ គ្រាប់ (4 Sensors)

ដូច្នេះគេជឿជាក់ថារថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ នឹងមកអង្រួនទីផ្សាររថយន្តនៅប្រទេសកម្ពុជាជាក់ជាមិនខាន ជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ ៧៣ ០០០ដុល្លារប៉ុណ្ណោះ​​​​​​​​​​​ដែលស័ក្តិសមជាមួយរថយន្តដែលមានរូបរាង និងសមត្ថភាពអស្ចារ្យលើសគេនេះ។ មិនតែប៉ុណ្ណោះថែមទាំងមានក្នុងស្តុកស្រាប់ជាមូយនឹងជម្រើសច្រើនពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ និងខៀវ ដូច្នេះអតិថិជនមិនចាំបាច់រង់ចាំយូរគឺទិញភ្លាម អាចយករថយន្តទៅប្រើប្រាស់បានភ្លាម។ រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ ត្រូវបានតាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខា ដូច្នេះអតិថិជនទាំងអស់អាចអញ្ជើញទៅសាកសួរព័ត៍មាន និងទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការបើកបរសាកល្បងរថយន្តនេះនៅតាមបណ្តាសាខាដូចជា៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi បង្ហាញចេញគំរូរថយន្តអគ្គិសនីនាពេលអនាគត Grandsphere Concept អាចបើកបរបានចម្ងាយ ៧៥០គីឡូម៉ែត្រ

ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត IAA Auto Show ឆ្នាំ២០២១ ក្រុមហ៊ុន Audi បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត Grandsphere Concept ដែលជាអ្នកស្នងដំណែងម៉ូឌែល A8 ជាផ្លូវការ ជាមួយការរចនាដូចរថយន្តនាពេលអនាគត យ៉ាងប្រណិតផងដែរ។

ការរចនាលើរថយន្ត Grandsphere Concept មានភាពខុសគ្នាពីគម្រូរថយន្ត Skysphere concept ដែលបានបង្ហាញចេញកាលពីខែមុនកន្លងទៅ ដោយ Grandsphere Concept មានបំពាក់ដោយទ្វាចំនួន៤ បើកដូច Rolls-royce មានផ្នែកខាងក្នុងធំទូលាយ និងទំនើបជាមួយតាប្លូបែបកញ្ចក់កោង និងដៃចង្កូត និងចង្កឹះលេខដែលអាចបង្ហាញ និងលាក់បាន។ រថយន្តនេះមានប្រវែងសរុប ៥,៣៥ម៉ែត្រ ទទឹង ២ម៉ែត្រ កម្ពស់ ១,៣៩ម៉ែត្រ និងប្រវែងពីកង់មុខដល់កង់ក្រោយ ៣,២ម៉ែត្រ។

ចំណែកឯការឌីស្សាញផ្នែកខាងក្រៅត្រូវបានបំពាក់ដោយប៉ាណាមួយផ្ទាំងធំ អមដោយចង្រ្កៀងប្រភេទ LED រាងស្លីម និងភ្លើង 3Dផ្នែកខាងក្រោយ ដូច Skysphere concept, ឡូហ្គូ Audi ពណ៌ក្រហម និងបំពាក់ជាមួយថាសកង់ទំហំ ២៣អ៊ីញផងដែរ។

រថយន្តគំរូ Grandsphere Concept ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាអាគុយអគ្គិសនី PPE របស់ក្រុមហ៊ុន Volkswagen Group ដែលមានសម្ថភាពផ្ទុក ១២០គីឡូវ៉ាត់ម៉ោង។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ៧២០សេះ និងកម្លាំងរមួល ៩៦០ញ៉ូតុនម៉ែត្រ អាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤វិនាទី។

រថយន្តនេះអាចបើកបរបានចម្ងាយ ៧៥០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង និងសាកត្រឹមពេល ៣០នាទី វាអាចធ្វើដំណើរបាន ៣០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកំពូលកម្លាំងរបស់ Tesla ទំនងពន្យាពេលចេញលក់បន្តទៀតរហូតដល់ឆ្នាំ ២០២៣

កាលពីឆ្នាំ ២០១៧កន្លងទៅ លោក Elon Musk បានធ្វើការបង្ហាញចេញរថយន្តកំពូលកម្លាំង Roadster ជាមួយផែនការផលិតនៅឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ រថយន្តនេះត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២២។

ជាថ្មីម្តងទៀត តាមរយ:ការឆ្លើយតបតាមគណនី Twitter លោក Elon Musk បានបង្ហាញថារថយន្តកំពូលកម្លាំងរបស់ខ្លួនទំនងត្រូវបានពន្យាលពេលជាថ្មីរហូតដល់ឆ្នាំ ២០២៣ ដោយសារកង្វះបន្ទះឈីបសកលផងដែរ។

គួររំលឹកផងដែរថា កាលពីពេលបង្ហាញចេញលើកដំបូង Tesla និយាយថារថយន្តអគ្គិសនី Roadster អាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ១,៩វិនាទី និងមានល្បឿនអតិបរមា ៤០២គ.ម/ម៉ ព្រមទាំងអាចបើកបរបានចម្ងាយរហូតដល់ ៩៩៧គីឡូម៉ែត្រពេលសាកពេញម្តង។ បន្ថែមពីនេះ Roadster ជំនាន់ថ្មីនេះនឹងបំពាក់ជាមួយកញ្ចប់ SpaceX Package ដែលអាចអោយរថយន្តនេះស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេលត្រឹម ១,១វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើភ្លើងសញ្ញា VSC នៅលើរថយន្តតូយ៉ូតាមានអត្ថន័យដូចម្តេច? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] VSC គឺមកពីពាក្យ “Vehicle Stability Control” មានន័យថា ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត។ ប្រព័ន្ធគ្រប់គ្រងលំនឹងជួយអោយរថយន្តរក្សាការអូសទាញ និងការកុងត្រូលដោយកាត់បន្ថយការបញ្ជូនថាមពលទាំងស្រុងទៅកាន់កង់រថយន្ត។ ការធ្វើបែបនេះវានឹងជួយដាក់បង្កើនសម្ពាធលើកង់រថយន្តនៅពេលរថយន្តបើកបរលឿន ធ្វើឲ្យកើតមានការគ្រលែងមិនមានលំនឹងលើតួររថយន្ត។​ គោលបំណងនៃប្រព័ន្ធនេះ គឺដើម្បីរក្សាតួររថយន្តរបស់អ្នកអោយស្មើរត្រង់តាមទិសដៅកង់ ដោយការបត់ចង្កូត។ ដោយគឺជាមុខងារសុវត្ថិភាពសំខាន់ដែលត្រូវបានតម្រូវដោយច្បាប់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១២។ ជាធម្មតា ប្រព័ន្ធ VSC  បានបិទ គឺមានន័យថាការគ្រប់គ្រងលំនឹងនៅលើរថយន្តតូយ៉ូតាត្រូវបានបិទ។

  • ទីតាំងរបស់វា៖

វានឹងមានប៉ូតុងសម្រាប់ចុចបិទបើកមួយ ដោយអាចនៅក្បែរដៃលេខ ឬដៃចង្កូតរថយន្ត(អាស្រ័យទៅតាមឆ្នាំផលិតនៃរថយន្ត)ដែលមានរូបដំណាងនៅលើផ្ទៃតាប្លូផងដែរ។

  • ការចុចដំណើរការប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត VSC

១. សូមប្រាកដថារថយន្តត្រូវបានឈប់ ដាក់រថយន្តនៅលើចំណត ប្រសិនជាអាច

២. ចុចប៊ូតុង VSC ពីរ ទៅ បីវិនាទី

៣. ភ្លើងសញ្ញា TRAC OFF និង VSC OFF នឹងភ្លឺឡើង នៅលើផ្ទៃតាប្លូ ឥឡូវនេះប្រព័ន្ធទាំងនេះគឺបានបិទ

៤. ចុចប៊ូតុងនេះម្តងទៀត ភ្លើងសញ្ញាទាំងពីរនឹងរលត់ ហើយប្រព័ន្ធទាំងនេះនឹងដំណើរការ ឬភ្ជាប់ឡើងវិញ។

ប្រសិនបើភ្លើងសញ្ញា VSC នៅតែភ្លឺមិនរលត់ វាអាចជាបញ្ហា ECU ឬដំណើរការខុសប្រក្រតីជាមួយប្រព័ន្ធVSC។ អ្នកត្រូវយករថយន្តទៅរកសេវាកម្មជួសជុលជាបន្ទាន់ ខណ:ពេលប្រព័ន្ធនេះមានសុវត្ថិភាពដល់ការធ្វើដំណើររបស់អ្នក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃហើយ! ឡាន Infiniti QX80 ឆ្នាំ២០២២ តម្លៃចាប់ពី ៧១ ៩៩៥ដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសពីតម្លៃនៃរថយន្ត QX80 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយមានតម្លៃថ្លៃជាងស៊េរីមុន ១ ៤៥០ដុល្លារ។

រថយន្ត SUV កៅអី ៣ជួររបស់ជប៉ុននេះ នឹងមានតម្លៃចាប់ពី ៧១ ៩៩៥ដុល្លារ ហើយឡើងរហូតដល់ ៨៣ ៦៣០ដុល្លារ។ Infiniti QX80 ឆ្នាំ២០២២ នឹងចែកចេញជា ៣ម៉ូដែល គឺ Luxe តម្លៃ ៧១ ៩៩៥ដុល្លារ, Select តម្លៃ ៧៦ ៧៨០ដុល្លារ និង Sensory តម្លៃ ៨៣ ៦៣០ដុល្លារ។

ខណៈពេលដែលការឌីហ្សាញផ្នែកខាងក្រៅស្រដៀងនឹងស៊េរីមុន QX80 បានធ្វើឲ្យកាប៊ីនខាងក្នុងមានភាពទំនើបជាងមុន ហើយបំពាក់អេក្រង់កម្សាន្តថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលមានមុខងារផែនទី និងមុខងារប្រាប់ផ្លូវ ក៏ដូចជា Apple CarPlay និង Android Auto ផងដែរ។

មិនតែប៉ុណ្ណោះ QX80 ឆ្នាំ២០២២ ក៏បានបំពាក់ចង្កឹះលេខមានគុណភាពខ្ពស់ជាងមុន និងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែទៀតផង។ អ្វីដែលពិសេសនោះគឺ វាមានបំពាក់មុខងារកៅអីក្តៅត្រជាក់មកស្តង់ដារ នៅកៅអីជួរទី១ និងទី២ តែម្តង។ បន្ថែមពីលើកៅអីស្បែក វាក៏មានបំពាក់មុខងារ Intelligent Cruise Control និងប្រព័ន្ធសំឡេង Bose premium audio system ទៀតផង។

រថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ជាក់លាក់ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែវាទំនងជាមកដល់នៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡាន GAC GS8 ថ្មី រាងកាត់តាម Toyota Land Cruiser តម្លៃចាប់ពីខ្ទង់ ២,៤ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តចិន GAC បានប្រកាសចេញគំរូរថយន្ត GAC Trumpchi GS8 ជាផ្លូវការ ដែលជាប្រភេទ SUV ខ្នាតធំ។

រថយន្ត GAC Trumpchi GS8 ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥២សេះ ប្រើប៉ុងមួយ និងប្រអប់លេខអូតូ ៦វគ្គ។

រថយន្តនេះប្រើប្រាស់គ្រោងឆ្អឹង GPMA ដែលមានមុខងារ multilink rear suspension អនុញ្ញាតឲ្យវាអាចប្រើប៉ុងពីរបាន ប៉ុន្តែប្រភេទ Base Model ខាងលើនឹងមិនទទួលបានវាឡើយ។

ដោយឡែក ប្រភេទប្រើម៉ាស៊ីន Hybrid វិញ នឹងប្រើប៉ុងពីរ។ GS8 Hybrid មានបំពាក់ប្រព័ន្ធ Toyota Hybrid System (THS) ជាមួយនឹងម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០ ហើយមានជំនួយពីម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំង ៥៤សេះ។

រថយន្ត SUV របស់ចិននេះមានការឌីហ្សាញបែបជ្រុងៗ ហើយមើលទៅស្រដៀងទៅនឹងរថយន្ត Cadillac Escalade, Toyota Land Cruiser 200 និង Hyundai Palisade។ ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជិថលទំហំ ១២,២៥អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទមហំ ១៤,៦អ៊ីញ។

គំរូរថយន្ត GAC Trumpchi GS8 នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៤ ៤៥០ដុល្លារ ដល់ ២៩ ៨០០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី បើកចុះទឹកជម្រៅជិត១ម៉ែត្រ ដោយមិនរអារ (មានវីដេអូ)

រថយន្តភីកអាប់អគ្គិសនី Rivian R1T នឹងបញ្ចេញលក់លើទីផ្សារក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយជាភីកអាប់អគ្គិសនីសុទ្ធដំបូងគេដែលនឹងមានលក់លើទីផ្សារ។

ខណៈពេលដែលរថយន្តនេះកំពុងត្រៀមរៀបចំបញ្ចេញលក់នោះ ស្ថាបនិកក្រុមហ៊ុននិងជានាយកប្រតិបត្តិ លោក R.J. Scaringe បានចែករំលែកវីដេអូខ្លីមួយដែលបង្ហាញអំពីការសាកល្បងបើកបរលុយទឹកនៃរថយន្តអគ្គិសនី R1T នេះ។

ការសាកល្បងមើលទៅទំនងជាមានទឹកជម្រៅប្រមាណ ០,៧ម៉ែត្រ ខណៈដែលការអះអាងរបស់ក្រុមហ៊ុន Rivian បាននិយាយថារថយន្តនេះអាចមានសមត្ថភាពលុយទឹកបានជម្រៅ ៩១ស.ម ដោយមិនមានបញ្ហានោះទេ។ ហេតុនេះការធ្វើតេស្តលុយទឹកនេះច្បាស់ជាគ្មានបញ្ហាសម្រាប់ R1T។ សូមទស្សនាវីដេអូខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis នឹងមានលក់តែឡានអគ្គិសនី ចាប់ពីឆ្នាំ២០២៥

ក្រុមហ៊ុន Genesis បានប្រកាសថាខ្លួននឹងក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធចាប់ពីឆ្នាំ២០២៥ ហើយក៏មានគោលដៅចង់ក្លាយជាក្រុមហ៊ុនមិនបញ្ចេញឧស្ម័ននៅត្រឹមឆ្នាំ២០៣០ និងក្លាយជាក្រុមហ៊ុនដែលមិនបញ្ចេញឧស្ម័នកាបូនពុលនៅត្រឹមឆ្នាំ២០៣៥។

ក្រុមហ៊ុននេះបាននិយាយថាខ្លួនកំពុងតែអភិវឌ្ឍន៍នូវប្រព័ន្ធចំហេះថ្មីដែលមានកម្លាំងខ្លាំងជាងថាមពលអគ្គិសនី ដែលនឹងដាក់លក់វាស្របគ្នាជាមួយរថយន្តអគ្គិសនីដ៏ច្នៃប្រឌិតរបស់ខ្លួន។ ដើម្បីសម្រេចផែនការនេះ Genesis នឹងបង្កើតនូវត្រកូលរថយន្តអគ្គិសនីដែលមានមិនក្រោម ៨ម៉ូដែលឡើយ ហើយមានបំណងលក់ចេញឲ្យបាន ៤០ម៉ឺនគ្រឿងជាប្រចាំឆ្នាំ។

Genesis បានបង្ហាញចេញរូបភាព Teaser ដែលបង្ហើបពីរថយន្តអគ្គិសនីថ្មីទាំង៨ម៉ូដែល ដែលពួកវាសុទ្ធតែមានប្រើប្រាស់ការឌីហ្សាញបែប Two Line ដែលជាអត្តសញ្ញាណរបស់ Genesis។

រថយន្តនៅផ្នែកខាងឆ្វេងចំនួនបួនទំនងជាប្រភេទរថយន្ត Sedan ចំនួនបី និងរថយន្ត Wagon ចំនួនមួយ ខណៈរថយន្តបួនខាងឆ្វេងគឺសុទ្ធតែជាប្រភេទរថយន្តតួខ្ពស់ SUV ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux ២០២២ នៅប្រទេសជិតខាងចេញហើយ តើនៅក្នុងប្រទេសកម្ពុជា អាចចេញលក់ទាន់ភ្ជុំបិណ្ឌទេ?

Toyota Hilux ល្បីបំផុតខាងធន់ រឹងម៉ាំ ទំនុកចិត្ត និងសុវត្ថិភាព ហើយស៊េរី Hilux ២០២២ ល្បីថា ទំនើប និង
បំពាក់មុខងារពិសេសៗ ជាច្រើន។ តើ Toyota Hilux Revo Rally ២០២២ នៅកម្ពុជានឹងចេញលក់នៅពេលណាហើយមានអ្វីពិសេស? 

មុននឹងស្រាយចម្ងល់ខាងលើនេះ ងាកទៅមើលពេលកន្លងទៅ ប្រទេសថៃ ដែលក្រុមហ៊ុនតូយ៉ូតានៅទីនោះ កាលពីឆ្នាំទៅ បានបង្ហាញ រថយន្ត Toyota Hilux Rocco ២០២១ ជាមួយរូបរាងប្លែក និង បច្ចេកវិទ្យាទំនើបនោះ គឺដូចគ្នាទាំងស្រុង នឹង Toyota Hilux Revo Rally ២០២១ ខុសគ្នា ត្រឹមតែចង្កូតឆ្វេងស្តាំប៉ុណ្ណោះ ។ មកដល់ឆ្នាំថ្មីនេះ កាលពីខែសីហា ក្រុមហ៊ុនតូយ៉ូតាប្រទេសថៃ បានបង្ហាញ នូវ រថយន្តត្រកូល Hilux ដដែល តែសមត្ថភាព និង ការរចនាកាន់តែស្អាតប្លែកជាងមុន ព្រមទាំងបំពាក់នូវ ការរចនាផ្នែកខាងក្រៅបែបស្ព័រ អមនិមិត្តសញ្ញា Gazoo Racing។ ដូចនេះដែរ តើមានអ្វីខ្លះទៀតដែលប្លែកសម្រាប់ រថយន្តនេះ ។ ខាងក្រោមនេះ គឺបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុត ដែលបានភ្ជាប់មកជាមួយ Hilux Revo GR Sport របស់ថៃ ៖ 

  • កាន់តែពិសេសជាងនេះទៀត បន្ថែមពីលើកញ្ចប់សុវត្ថិភាពដែលមានស្រាប់របស់ Hilux មានដូចជា DRCC (Dynamic Radar Cruise Control), LDA (Lane Departure Alert) និង PCS (Pre Collision System) ម៉ូដែល ២០២២ បានបំពាក់មុខងារ កាមេរ៉ា ៣៦០ ដែលបង្ហាញរូបភាពមួយជុំរថយន្តតែម្ដង ។ 

  • មុខងារ ប្រព័ន្ធសុវត្ថិភាព ពេលថយក្រោយ Rear Cross Traffic Alert ។​

  • កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ហើយក៏មានម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយដែរ ។ 

  • ហើយក៏មានមុខងារ Android Auto និង Apple Car play 

  • កម្លាំងម៉ាស៊ីន ចំណុះ ២,៨ លីត្រដែលផលិតកម្លាំងបាន ២០១ សេះ កម្លាំងអូសទាញរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ ។ ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ដែលអាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ ។ ជាមួយគ្នានេះដែរ ក៏បានបំពាក់មុខងារនៃការបើកបរ (Power Mode / Eco Mode) ។

ហេតុនេះទើបខាងសារព័ត៌មាន ខេមបូ អូតូ បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជាក្នុងពេលដ៏ខ្លីនេះទេ? តើ Toyota Hilux Revo Rally ២០២២ មានលក្ខណៈពិសេសដូច Hilux Revo GR Sport ដែរទេ ? 

ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ រថយន្ត Toyota Hilux Rocco នៅប្រទេសថៃ ចំណែកនៅកម្ពុជា ជាទូទៅស្គាល់ថា Toyota Hilux Revo Rally ដែលម៉ូឌែល ២០២២ នេះនឹងមានការប្តូររូបរាង និង បច្ចេកវិទ្យា ដែលកាន់តែធ្វើអោយរថយន្តម៉ូឌែលនេះមានលក្ខណៈទំនើប ផាសុខភាព សមត្ថភាព និង ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ក្នុងការបើកបរ” ។ ក្រុមហ៊ុនបានបន្ថែមទៀតថា “ការមកដល់នៃរថយន្តប្រភេទ Toyota Hilux Revo Rally ២០២២ នេះ និង មកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ រួមជាមួយនិង អប់សិន ដ៏ពិសេសមួយចំនួនលើសម៉ូឌែលឆ្នាំ ២០២១ ផងដែរ។”

តោះមកចូលមើលពីចំណុចថ្មីៗ ចុងក្រោយរបស់រថយន្ត Hilux Revo Rocco ឆ្នាំ២០២២នេះ សូមទស្សនាវីដេអូខាងក្រោម ដើម្បីអោយកាន់ជ្រាបច្បាស់

សម្រាប់ Hilux Revo Rally ២០២២ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook  Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin បានដាក់ពាក្យស្នើសុំចុះប៉ាតង់ឡូហ្គូថ្មី បន្ទាប់ពីឡូហ្គូចាស់ប្រើអស់រយ: ពេល ១៨ឆ្នាំ

ថ្មីៗនេះក្រុមហ៊ុន Aston Martin បានដាក់ពាក្យស្នើសុំចុះពាណិជ្ជសញ្ញាសម្រាប់ឡូហ្គោថ្មី ប៉ុន្តែនៅតែរក្សារូបរាងស្លាបដែលជានិមិត្តសញ្ញារបស់ម៉ាកដដែល។

ចាប់ពីឆ្នាំ ១៩២១ ដល់ឆ្នាំ ២០២១ និមិត្តសញ្ញាសរុបចំនួន ១៦ ត្រូវបានផ្លាស់ប្តូរទៅជាឆ្នាំ ២០២១ ដែលម៉ាកនេះបានរក្សានិមិត្តសញ្ញាស្លាបតាំងពីឆ្នាំ ១៩២៧ ដោយបានវិវឌ្ឍន៍អោយកាន់តែកាន់សម័យ និងប្រណិតជាងមុន ជាពិសេសសម្រាប់រថយន្តអគ្គិសនី។

ដោយទំនងនៅឆ្នាំ ២០២២ ក្រុមហ៊ុន Aston Martin នឹងប្រើនិមិត្តសញ្ញាថ្មីដែលកាន់តែសម័យ និងប្រណិតជាងមុន បន្ទាប់ពីបានផ្លាស់ប្តូរអស់រយៈពេល ១៨ ឆ្នាំ តាំងពីឆ្នាំ ២០០៣កន្លងមក។

Aston Martin Lagonda Limited ឬ Aston Martin គឺជាឈ្មោះរបស់ក្រុមហ៊ុនរថយន្តស្ព័រប្រណិតរបស់អង់គ្លេស ដោយវាមានមូលដ្ឋានផលិតកម្មនៅ Gaydon ប្រទេសអង់គ្លេស និងបង្កើតឡើងដោយលោក Lionel Martin និងលោក Robert bamford៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+