ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលប៉ះពាល់ពេលជិះរថយន្តក្នុងទឹក | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ប៉ុន្មានថ្ងៃនេះភ្លៀងបានបង្អុរស្ទើររៀងរាល់ថ្ងៃដែលធ្វើឲ្យគ្រប់ផ្លូវទាំងអស់ពោរពេញទៅដោយទឹកដក់ ជាពិសេសផ្លូវមួយចំនួនលេចទឹកតែម្តង។ យ៉ាងណាមិញ ការធ្វើដំណើរដោយរថយន្តនា រដូវភ្លៀងបានផ្តល់នូវភាពងាយស្រួលមួយកម្រិត ប៉ុន្តែគួរចងចាំថាការបើកបររថយន្តលើផ្លូវមានទឹកដក់ និងផ្លូវលិចទឹកគឺងាយធ្វើឲ្យរថយន្តរងផលខូចខាតបំផុត។ ជាក់ស្តែងអ្នកមិនអាចដឹង ច្បាស់ទេថានៅខាងក្រោមទឹកលេច ឬគ្រលុកទឹកមានជម្រៅជ្រៅប៉ុណ្ណានោះទេ ហើយវាតែងតែបង្កបញ្ហាធ្វើឲ្យកង់រថយន្តជាប់ផុងឬធ្លាក់គ្រលុកជ្រៅអុកប៉ះពាល់ដល់គ្រឿងខាងក្រោមរបស់ រថយន្ត។

នៅពេលបើកបរលើផ្លូវលេចទឹក ប្រសិនបើសង្កេតឃើញកម្រិតទឹកលេចជិតដល់បំពង់ស៊ីម៉ាំង គួរប្រញាប់បើកបរស្វែងរកទីទួល ឬផ្លូវផ្សេងដែលប្រសើរជាងនេះ។ ការព្យាយាមបើកបរលើផ្លូវលេចទឹកអាចធ្វើឲ្យរថយន្តឆ្លងភ្លើង និងខូចខាតដល់ប្រព័ន្ធអគ្គិសនី។ ដើម្បីដឹងពីជម្រៅទឹកលេចផ្លូវ អ្នកត្រូវប្រមើលមើលជម្រៅទឹកលិចទៅលើរថយន្តដទៃ ដើមឈើ និងអ្នកថ្មើរជើងដែលឋិត នៅលើផ្លូលេចទឹកមុនពេលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់។ ក្នុងករណីចាំបាច់ត្រូវតែបើកបរលើផ្លូវលេចទឹក អ្នកត្រូវបើកបរល្បឿនយឺតៗ និងរក្សាល្បឿនឲ្យថេរ។

ប្រភពរូបភាព: The Phnom Penh Post

ខណៈពេលកំពុងបើកបរអ្នកត្រូវដាក់ជើងលើឈ្នាន់ហ្វ្រាំងជានិច្ចដើម្បីងាយស្រួលប្តូរ លេខភ្លាមៗ និងទប់ទល់រាល់ពេលមានឧបសគ្គ។ ត្រូវប្រុងប្រយ័ត្នបំផុតកុំឲ្យទឹកលេចចូលទៅក្នុងបំពង់ស៊ីម៉ាំង ពីព្រោះវាអាចធ្វើឲ្យម៉ាស៊ីនគាំងមួយរំពេច។ ករណីទឹកលេចចូលបំពង់ស៊ីម៉ាំង ធ្វើឲ្យម៉ាស៊ីនគាំងលែងដំណើរការ អ្នកមិនចាំបាច់បើកគម្របឡានត្រួតពិនិត្យ ឬជួសជុលនោះទេ វិធីតែមួយគត់គឺប្រញាប់ស្វែងរកជំនួយដើម្បីធ្វើការសណ្តោងយកទៅយានដ្ឋានទើបប្រសើរ។ សរុបមកការបើកបរលើផ្លូវដក់ទឹក និងផ្លូវលេចទឹកគឺងាយប្រឈមគ្រោះថ្នាក់ និងបង្កបញ្ហាដល់ម៉ាស៊ីនរថយន្តបំផុត។ គួរព្យាយាមជៀសវាងបើកបរលើផ្លូវទាំងនេះ ប្រសិនបើមិនចង់ចំណាយ ប្រាក់ច្រើនលើការជួសជុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលដែលធ្វើអោយកំពូលរថយន្ត Off-road មួយនេះ ទទួលបានការគាំទ្រកាន់តែខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជា

Land Rover Defender X Dynamic SE សេរីឆ្នាំ២០២១ ជាម៉ូដែលកំពូលមួយក្នុងចំណោមម៉ូដែលនានារបស់ Defender។ រូបរាងខាងក្រៅមើលទៅធំទូលាយ អង់អាច និងរឹងមាំ។ ដោយសារតែរថយន្តនេះផលិតឡើង តម្រូវលើការបើកបរបានគ្រប់ស្ថានភាពផ្លូវ ដូចនេះមិនថាលោកអ្នកស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ Defender X Dynamic SE នាំលោកអ្នកទៅកាន់គោលដៅដែលលោកអ្នកចង់ទៅ បានដោយជោគជ័យ។

ផ្នែកខាងក្រៅ៖​​​​​​​​​​​​​​ ចង្កៀងផ្នែកខាងមុខជាប្រភេទLED អាចជះពន្លឺចេញបានច្បាស់ល្អ និងបានចម្ងាយឆ្ងាយ មិនតែប៉ុណ្ណោះវាមានមុខងារប្តូពន្លឺឡើងចុះដោយស្វ័យប្រវត្តិ និងរេតាមស្ថានភាពផ្លូវ ដូចនេះពន្លឺដែលចេញមកមានកំរិតភ្លឺគ្រប់គ្រាន់ ត្រឹមត្រូវ និងមិនចាំងភ្នែកអ្នកដំណើរបញ្ច្រាស់គ្នា។ អំពូលខាងក្រោមប្រើសម្រាប់កាត់អ័ព្ទ វាងាយធ្វើអោយអ្នកបើកបរមើលឃើញកាន់តែច្បាស់នាពេលយប់ និងនៅពេលធ្វើដំណើរលើផ្លូវដែលមានអ័ព្វ។

ផ្នែកខាងក្នុង៖ រចនាឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ផ្ដល់នូវផាសុខភាព ប្រណិតភាពសម្រាប់អ្នកប្រើប្រាស់ ដៃចង្កូតជាប្រភេទស្បែក មានសភាពទន់ រួមជាមួយកុងទ័រជាប្រភេទឌីជីថលងាយស្រួលក្នុងការបើកបរ។ កៅអីមាន៣ជួរ អាចអង្គុយបាន៧នាក់ ផ្ដល់នូវភាពធំទូលាយ និងផាសុកភាពសម្រាប់ការធ្វើដំណើរលក្ខណៈគ្រួសារ ឬដំណើរកំសាន្តផ្សេងៗ។

សំរាប់ការកំសាន្ត រថយន្តនេះមានបំពាក់នូវ ប្រព័ន្ធសំលេង (Meridian Sound System)  ធ្វើអោយសម្លេងមានកម្រិតសម្លេងធ្ងន់ ពិរោះ ច្បាស់ល្អ រាល់ពេលលោកអ្នកស្ដាប់តន្រ្តី បន្ថែមជាមួយភ្លើងលោត ១០ពណ៌។

ប្រព័ន្ធជំនួយដល់អ្នកបើកបរ៖ Camera អាចបង្វិលមើលគ្រប់ផ្នែករបស់រថយន្ត 360 ដឺក្រេ មិនថាផ្នែកខាងមុខ ខាងក្រោយ ចំហៀង ឬផ្នែកខាងក្រោមនោះទេ។ Blind Spot Assist Pack ជួយផ្ដល់សញ្ញាសម្រាប់អ្នកបើកបរលើកញ្ចក់ចំហៀង ក្នុងពេលដែលមានរថយន្តដទៃជែងពីក្រោយ។

Land Rover Defender X សេរី Dynamic SE ត្រូវបានបន្ថែមនូវមុខងារជាច្រើនដូចជា៖

  • ផ្នែកខាងមុខបានបំពាក់នូវរបាំងការពារ សម្រាប់ការពាររថយន្តពីការប៉ះទង្គិចផ្សេងៗ។
  • ផ្ទៃខាងក្រោម និងផ្ទៃចំហៀងរបស់ Defender X Dynamic SE មានភាព ភ្លឺរលោងនិងរឹងមាំដូចគ្នាទៅនឹងតួរថយន្ត។

  • ចំពោះផ្ទៃខាងក្នុង យើងចាប់អារម្មណ៍ទៅលើការផ្លាស់ប្ដូររចនាបថរបស់ កៅអីអង្គុយ។ កៅអីរបស់ Defender X Dynamic SE ជាប្រភេទកៅអីស្បែក មានសភាពទន់តែហាប់ណែនល្អ ផ្ដល់ផាសុកភាពក្នុងការប្រើប្រាស់បានរយៈពេលយូរ មិនងាយខូចទ្រង់ទ្រាយ មិនងាយដាច់រហែក ធន់ទៅនឹងសំណឹក ឬការកកិតនានា។ ជាពិសេសស្បែកកៅអីនេះមានពីរពណ៌លាយបញ្ចូលគ្នា ​ស្រស់ស្អាត ប្លែកភ្នែក។

  • សម្រាប់មុខងារលើបច្ចេកវិទ្យា រថយន្តនេះមានបំពាក់នូវមុខងារថ្មី សម្រាប់ការបញ្ជាដូចជា Apple CarPlay ការបញ្ជាលើអេក្រង់រថយន្តដូចគ្នាទៅនឹងអេក្រង់ទូរស័ព្ទ និងមុខងារWireless Charger ការសាកថ្មទូរស័ព្ទដោយមិនប្រើខ្សែ។

  • ជំនួសដោយការបើកបិទដោយសោរឡានធម្មតា Defender X Dynamic SE ក៏មាន Activity Key ឬហៅថាកូនសោរទី២ ដែលជានាឡិកាដៃ Digital សម្រាប់បញ្ជាលើមុខងារចំនួន៤៖ ដោះសោរ​​ ចាក់សោរ បើកបិទទ្វារក្រោយ និងបំពងសំលេង (Setting Alarm)។

សូមបញ្ជាក់ផងដែរថា រថយន្ត Land Rover Defender X Dynamic SE ត្រូវបាននាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia ជាផលិតផលរបស់ប្រទេសអង់គ្លេស ផលិតឡើងតម្រូវទៅនឹងស្ថានភាពផ្លូវ អាកាសធាតុ ក៏ដូចជា ប្រេងឥន្ធនៈរបស់ប្រទេសកម្ពុជាយើង៕

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់មើលរថយន្ត ឬតេស្តបើកបរសាកល្បងដោយផ្ទាល់។​ លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Land Rover Cambodia ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវសហព័ន្ធរុស្សី ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 | 085 999 111 ឬ 095 927 373

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាមែន! ក្រុមហ៊ុន RMA Cambodia យកឈ្នះប្រទេសជាច្រើន គ្រប់គ្រងជ័យលាភីលេខ១ លើតំណែង “Retailer of The Year 2020” ពីក្រុមហ៊ុន Jaguar Land Rover ចក្រភពអង់គ្លេស

ក្រុមហ៊ុន RMA Cambodia ដែលទទួលសិទ្ធិក្នុងការនាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេស ដោយទទួលបានជ័យលាភីលេខ១ លើតំណែង “Retailer of The Year 2020” ពីក្រុមហ៊ុន Jaguar Land Rover ផ្ទាល់ និងបានយកឈ្នះប្រទេសដទៃដូចជា ប្រ៊ុយណេ ម៉ុងហោ្គលី ម៉ាកាវ និងខាឡេដូនៀថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្រុម B ផងដែរ។ នេះជាលើកទីមួយហើយដែល RMA Cambodia ទទួលបានជ័យលាភីលេខ១ នៅលើតំណែងដ៏មានកិត្តិយសមួយនេះ ដោយធ្វើឡើងតាមរយៈការវាយតម្លៃទៅលើផ្នែកសំខាន់ៗចំនួន៣គឺ ផ្នែកប្រឹក្សាយោបល់រថយន្ត ផ្នែកសេវាកម្មជួសជុល និងថែទាំរថយន្ត ព្រមទាំងផ្នែកទីផ្សារ។

ការទទួលបានជ័យលាភីលេខ១នេះ ក៏ដោយសារតែក្រុមហ៊ុន RMA Cambodia តែងតែទទួលបម្រើស្វាគមន៍អតិថិជនដែលបានអញ្ជើញមកដល់ ដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់។ អគារតាំងបង្ហាញម៉ូដែលរថយន្តរបស់យើងមានទីតាំងធំទូលាយ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបទាន់សម័យដែលនាំចូលមកពីចក្រភពអង់គ្លេសផ្ទាល់ ហើយផ្ដល់នូវផាសុកភាពខ្ពស់ ជូនចំពោះគ្រប់អតិថិជនទាំងអស់។

កាន់តែពិសេសរាល់ការបញ្ជាទិញរថយន្តម៉ាក Jaguar និង Land Rover គ្រប់ម៉ូដែល ពីក្រុមហ៊ុន Jaguar Land Rover Cambodia​ ភ្ញៀវកិត្តិយសទាំងអស់ នឹងទទួលបាននូវការធានារហូតដល់ ៣ឆ្នាំ​ ទទួលបានតម្ហែទាំប្តូរប្រេងម៉ាស៊ីនរថយន្តចំនួន5ឆ្នាំ រួមជាមួយនឹងការផ្តល់នូវជម្រើសជាច្រើនដើម្បីជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក ដូចជាការជ្រើសរើស ពណ៌រថយន្ត ឬប្រភេទស្បែកកៅអី ដែលជាសេវាកម្មដ៏ពិសេសមួយរបស់ក្រុមហ៊ុន។ ក្រៅពីការជ្រើសរើសពណ៌ លោកអ្នកក៏អាចជ្រើសរើសបន្ថែម នូវគ្រឿងបំពាក់បន្ថែមផ្សេងៗនៅលើតួរថយន្ត ទៅតាមតម្រូវការរបស់លោកអ្នកផងដែរ។

លើសពីនេះទីទៀតក្រុមហ៊ុន ក៏មានការផ្ដល់ជូនសេវាកម្មពិសេសទៅលើតំហែទាំរថយន្ត ដូចជា សេវាកម្មជួសជុលរថយន្ត និងត្រួតពិនិត្យរថយន្តជាដើម​ ដែលធ្វើឡើងដោយជាងដែលត្រូវបានទៅបណ្ដុះបណ្ដាលពីក្រៅប្រទេស មានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានសម្ភារៈបរិក្ខារគ្រប់គ្រាន់ និងបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យក្នុងការប្រើប្រាស់។ មិនតែប៉ុណ្ណោះដើម្បីជួយសម្រួលទៅដល់ភ្ញៀវដែលមមាញឹកពុំសូវមានពេលវេលាក្នុងយករថយន្តមកធ្វើការត្រួតពិនិត្យឬជួសជុល ក្រុមហ៊ុនក៏មានសេវាកម្មទៅយករថយន្តពីគេហដ្ឋានរបស់អតិថិជន មកជួសជុលដោយផ្ទាល់ផងដែរ។ ក្រៅពីនេះ RMA Cambodia ក៏មានសេវាសង្រ្គោះបឋមចំពោះរថយន្ត រយៈពេល ២៤ម៉ោងក្នុង ៧ថ្ងៃ នៅពេលអតិថិជនជួបបញ្ហានៅតាមដងផ្លូវ ដោយគ្រាន់តែទូរស័ព្ទមកលេខ 031 5999 222 / 070 999 222

តាមរយៈការផ្ដល់នូវសេវាកម្មដ៍ល្អទៅលើផ្នែកទាំងបីនេះ បានធ្វើអោយក្រុមហ៊ុន RMA Cambodia បានក្លាយជាក្រុមហ៊ុនដែលទទួលបាននូវទំនុកចិត្តខ្ពស់ពីអតិថិជន និងទទួលបាននូវពានរង្វាន់ “Retailer of The Year 2020” ពីក្រុមហ៊ុន Jaguar Land Rover ផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura NSX Type S ប្រកាសចេញជាផ្លូវការ ក្នុងនាមជាឡាន NSX ល្បឿនជាងគេបំផុត

ក្រុមហ៊ុន Acura បានប្រកាសចេញរថយន្ត NSX Type S ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលវាគឺជារថយន្ត NSX ដែលមានល្បឿនលឿន, កម្លាំងខ្លាំង និងមានសមត្ថភាពបើកបរខ្លាំងដាច់គេបំផុត។

រថយន្តនេះគឺជាជំនាន់ទីពីរនៃ NSX Type S ដែលជំនាន់ដំបូងបានប្រកាសចេញកាលពីឆ្នាំ២០១៦ ហើយវានឹងមានផលិតត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ ៣០០គ្រឿងគឺសម្រាប់ដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដោយបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន៣ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបាន ៦០០សេះ ដែលមានន័យថាមានកម្លាំងខ្លាំងលើស NSX ធម្មតាចំនួន ២៧សេះ។

ទោះបីជាមិនបានបញ្ជាក់ពីសមត្ថភាពស្ទុះពនៃម៉ាស៊ីនមែន ប៉ុន្តែ Acura បានបង្ហើបថា NSX Type S ស៊េរីឆ្នាំ២០២២នេះ អាចស្ទុះលឿនជាង NSX ធម្មតាស៊េរីឆ្នាំ២០២១ ចំនួន ២វិនាទី។

រថយន្តនេះបានបើកទទួលការកុម្ម៉ង់ទិញជាផ្លូវការហើយនៅលើវិបសាយរបស់ក្រុមហ៊ុន ដោយមានតម្លៃចាប់ពី ១៦៩ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Toyota លក់ឡាន Corolla បាន៥០លានគ្រឿងហើយ

ក្រោយពីបង្ហាញវត្តមានលើទីផ្សារអស់ប្រមាណ ៥៥ឆ្នាំ និងឆ្លងកាត់អស់ ១២ជំនាន់រួចមក នាពេលនេះចំនួនលក់របស់រថយន្ត Toyota Corolla បានចូលដល់ខ្ទង់ ៥០លានគ្រឿងហើយ។

Toyota បានបូកបញ្ចូលរថយន្តទាំងអស់ដែលមានប្រើប្រាស់ឈ្មោះ Corolla ដោយក្នុងនោះមានទាំងប្រភេទ Hatchback, Sedan, Wagon, Coupe និង Minivan ផងដែរ។ ហើយរថយន្ត Corolla Cross ដែលទើបបង្ហាញមុខ ត្រូវបានគេជឿថាជាហេតុលផលមួយដែលធ្វើឲ្យ Corolla លក់ចេញបានកាន់តែច្រើន។

Toyota បាននិយាយថារថយន្តឈ្មោះ Corolla អាចលក់ចេញបានមួយគ្រឿងនៅរៀងរាល់ ២៨វិនាទី ដែលការលក់គឺធ្វើឡើងនៅក្នុងប្រទេសជាង ១៥០ប្រទេសជុំវិញពិភពលោក ហើយរថយន្ត Corolla កំពុងផលិតនៅរោងចក្រមិនក្រោម ១២ឡើយនៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រុស្ស៊ី ចង់បង្កើនការផលិតឡានអគ្គិសនីក្នុងស្រុក និងបង្កើនការលក់ ដោយឧបត្ថម្ភ ២៥% នៃតម្លៃឡាន

រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការលើកកម្ពស់ការផលិត និងការលក់រថយន្តអគ្គិសនីក្នុងស្រុក ដោយឧបត្ថម្ភរហូតដល់ទៅ ២៥ ភាគរយនៃតម្លៃ ឬរហូតដល់អតិបរមា ៨ ៥០០ ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីគឺមិនមែនជាជម្រើសដ៏ពេញនិយមឡើយនៅក្នុងប្រទេសរុស្ស៊ី ដែលកំពុងដើរយឺតជាងបណ្តាប្រទេសអឺរ៉ុបភាគច្រើន។ ក្នុងចំណោមរថយន្តចំនួន ៤៥ លានគ្រឿង ដែលកំពុងបើកបរលើដងផ្លូវរុស្ស៊ីនាពេលបច្ចុប្បន្ននេះមានតែ ១១ ០០០ គ្រឿងប៉ុណ្ណោះដែលប្រើប្រាស់ថាមពលអគ្គិសនី។

យ៉ាងណាមិញ ដើម្បីផ្លាស់ប្តូរសមាមាត្រនេះ រដ្ឋាភិបាលរុស្ស៊ីកំពុងស្វែងរកវិធីធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យសម្រាប់ប្រជាជន និងផ្តល់នូវការជំរុញសម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុកទៀតផង។

គោលដៅចុងក្រោយរបស់ប្រទេសរុស្ស៊ី គឺការផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំឲ្យបានចំនួន ២២០ ០០០ គ្រឿងនៅឆ្នាំ ២០៣០។ វាអាចមានមហិច្ឆតាខ្លាំងពេកសម្រាប់ប្រទេសដែលគ្មានរោងចក្រផលិតរថយន្តអគ្គិសនីនៅពេលនេះ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលរុស្ស៊ីបានណែនាំថា មានការចាប់អារម្មណ៍ពីក្រុមហ៊ុនផលិតរថយន្តបរទេស ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអាមេរិកទាំង ១០ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់ស្គាល់ និងសូម្បីតែឮឈ្មោះ

យើងដឹងហើយថា អាមេរិក គឺជាប្រទេសដែលផលិតរថយន្តធំបំផុតមួយនៅលើពិភពលោក។ ប៉ុន្តែនៅពីក្រោយក្រុមហ៊ុនផលិតរថយន្តអាមេរិកធំៗជាច្រើនបច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតរថយន្តអាមេរិកតូចៗជាច្រើនទៀត ដែលមិនទទួលបានជោគជ័យ ប៉ុន្តែមានមួយចំនួននៅតែត្រដរប្រឹងរស់មកដល់សព្វថ្ងៃ។

ខាងក្រោមនេះគឺជារថយន្តអាមេរិកទាំង ១០ម៉ូដែល ដែលមនុស្សភាគច្រើនមិនធ្លាប់ស្គាល់ និងសូម្បីតែឮឈ្មោះ៖

១) Equus BASS770

២) Lucra LC470

៣) Drakan Spyder

៤) Rezvani Beast Alpha X Blackbird

៥) Stout Scarab

៦) Falcon F7

៧) Mobility Ventures MV-1

៨) Panoz AIV Roadster

៩) Local Motors Rally Fighter

១០) Rossion Q1

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីទៅជាសែនស័រអុកស៊ីសែន (Oxygen Sensor)? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] សែនស័រអុកស៊ីសែន គឺជាសមាសធាតុសំខាន់មួយនៅក្នុងម៉ាស៊ីនទំនើប ដោយសារតែវាកុងត្រូលប្រព័ន្ធបាញ់ប្រេងឥន្ធនៈនិងការបញ្ចេញផ្សែងពុលចេញតាមបំពង់ស៊ីមាំង។ ខាងក្រោមនេះជាទ្រឹស្តីដើម្បីស្វែងយល់អំពីសែនស័រអុកស៊ីសែននិងមុខងាររបស់វា។

សែនស័រអុកស៊ីសែន ដូចដែលគេស្គាល់ច្រើនសព្វថ្ងៃនេះត្រូវបានបង្កើតឡើងដំបូងដោយវិស្វកររបស់ក្រុមហ៊ុនBosch នៅចុងទសវត្សឆ្នាំ ១៩៦០ ហើយក្រុមហ៊ុន Volvo គឺជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលប្រើឧបករណ៍ចាប់សញ្ញា O2 នៅក្នុងម៉ូឌែល ២៤០/២៦០ របស់ខ្លួនដែលត្រូវបានផលិតសម្រាប់ទីផ្សារអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៧០ ។ មកដល់បច្ចុប្បន្នឧបករណ៍ចាប់សញ្ញាអុកស៊ីសែនជិត ១ ពាន់លាន ត្រូវបានលក់ដោយក្រុមហ៊ុន Bosch តែមួយគត់។

  • សែនស័រអុកសែន គឺដំណើរការរួមជា PCM និងគ្រឿងបង្គុំផ្សេងៗទៀតដូចជា

សែនស័របរិមាណខ្យល់ចូលដើម្បីគណនាបរិមាណប្រេងឥន្ធនៈជាក់លាក់សម្រាប់ប៉ិចបាញ់ប្រេងដែលបាញ់បញ្ចូលទៅក្នុងស៊ីឡាំង ដើម្បីឲ្យមានចំហេះកើតឡើង។ មុខងារបន្ទាប់គឺរក្សារចំហេះម៉ាស៊ីនអោយស្ថិតក្នុងភាពជាក់លាក់និងមានប្រសិទ្ធភាព។ ប្រសិនបើសែនស័ររកឃើញប្រេងឥន្ធនៈដែលឆេះមិនសព្វ នោះសែនស័រនឹងបញ្ជូនសញ្ញាជាតម្លៃតង់ស្យុងទៅកាន់ ECU ឬ PCMរបស់រថយន្ត នៅពេលដែលទទួលសញ្ញាពីសែនស័រហើយ ECU នឹងធ្វើការវិភាគទិន្នន័យដើម្បីត្រូវកាត់បន្ថយការបាញ់ប្រេងឥន្ធនៈ ដោយអាស្រ័យលើការជាន់ឈ្នាន់បន្ថែមល្បឿនរបស់អ្នកបើកបរឬលក្ខខណ្ឌផ្សេងទៀត។

  • នៅក្នុងមុខងារ​ Closed-Loop របស់ប្រព័ន្ធ EFI

សែនស័រអុកស៊ីសែនត្រួតពិនិត្យសមាមាត្រខ្យល់ប្រេងឥន្ធនៈរហូតដល់ ១០០ដងក្នុងមួយវិនាទី ដើម្បីធ្វើការកែសម្រួលប្រេងឥន្ធនៈអោយបានត្រឹមត្រូវ។ ការបាញ់ប្រេងឥន្ធនៈត្រូវបានបន្ថែមឬកាត់បន្ថយ ដើម្បីឲ្យផលធៀបល្បាយសាំងស្មើរនឹង ១៤,៧-១ ដែលជួយឲ្យម៉ាស៊ីនធ្វើការផ្ទុះឆេះកាន់តែមានប្រសិទ្ធភាព។ សែនស័រអុកស៊ីសែនភាគច្រើនមានស្នូលធ្វើពីស័ង្គសីដែលជួយផលិតវ៉ុលទាក់ទង់នឹងបរិមាណអុកស៊ីសែនដែលមានក្នុងផ្សែង។

  • ការវិវត្តន៍នៃសែនស័រអុកស៊ីសែន

សែនស័រអុកស៊ីសែនមានខែ្សរមួយ បានវិវត្តដោយបន្ថែមធាតុកម្តៅដែលធ្វើអោយកម្តៅវា ឡើងកម្តៅបានលឿន។ សែនស័រនេះអាចត្រូវបានតំឡើងនៅក្រោមជាប់នឹងឧបករណ៍បំលែងជាតិពុល (Catalytic Converter) ដែលជាទីតាំងដែលចង់បាន។ នៅពេល OBD II ត្រូវបានអនុវត្តនៅឆ្នាំ១៩៩៦ ដើម្បីបំពេញតម្រូវការ EPA ដែលចេញច្បាប់តឹងរឹងជាងមុន សែនស័រអុកស៊ីសែនត្រូវបានគេតម្លើងនៅទីកន្លែងច្រើនជាងមុន ដើម្បីជួយកាត់បន្ថយល្បឿនទំនាក់ទំនង់ PCM ។ សព្វថ្ងៃរថយន្តភាគច្រើនប្រើសែនស័រចាប់សញ្ញាតូចៗ ដើម្បីចាប់សញ្ញាពីឧបករណ៍ផ្សេងៗ ទោះយ៉ាងណាក៏ដោយក្រុមហ៊ុនមួយចំនួនចាប់ផ្តើមផលិតសែនស័រដែលមានទំហំធំល្មមនៅក្នុងម៉ូដែលជាក់លាក់ ដើម្បីធានាបាននូវការវាស់ស្ទង់មានភាពជាក់និងសមាមាត្រខ្យល់សាំងមានភាពត្រឹមត្រូវ។

សែនស័រអុកស៊ីសែនមានអាយុកាលកំណត់។ នៅដើមដំបូងក្រុមហ៊ុន Bosch អាចរក្សារដំណើរការសែនស័រអុកស៊ីសែនបានតែ១ម៉ោងប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃគឺបានដល់រាប់ម៉ោងឯណោះ។​ ទោះយ៉ាងណាអាយុកាលសែនស័រអុកសែនអាចមានដល់ពី ៦០ ០០ ម៉ាយ៍ទៅ ១០ ០០០ម៉ាយ៍។ រថយន្តដែលមានសែនស័រអុកសែនសែនខូច ឬអស់គុណភាព អាចធ្វើអោយឆេះម៉ាស៊ីនរថយន្ត ហើយអាចទទួលបានចំហេះឥន្ធនៈមិនល្អពីព្រោះតែមិនអាចបញ្ជូនទិន្នន័យបានច្បាស់លាស់ទេ។ សែនស័រអុកសែនត្រូវបានសាកល្បងដោយការតេស្តដោយខ្សែរភ្លើងទៅខ្សែរភ្លើងនិងមួយទៀតទៅដីដើម្បីពិនិត្យមើលតង់ស្យុង។ សែនស័រនេះអាចចាប់សញ្ញាកើនឡើងនៃអុកស៊ីសែនជាលក្ខខណ្ឌគ្មានចំហេះមិនសព្វ ហើយអាចផ្តល់ទិន្ធន័យជាវ៉ុលបាន ០,២០វ៉ុល ។ សែនស័រអាចខូចដោយវាផ្តល់សញ្ញាយឺត ឬមិនផ្តល់តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យារបស់ Mercedes អាចឲ្យអ្នកបើកដឹងមុនពីជង្ហុក និងទួលបន្ថយល្បឿននៅខាងមុខ

Mercedes-Benz បានបង្ហាញចេញនូវការបន្ថែមថ្មីទៅលើបច្ចេកវិទ្យា Car-to-X របស់ខ្លួន ដែលអាចឲ្យអ្នកបើកបរបានដឹងមុននូវជង្ហុក និងទួលបន្ថយល្បឿនដែលមាននៅខាងមុខ។

រថយន្ត Mercedes-Benz C-Class, S-Class និង EQS ជំនាន់ថ្មីទាំងអស់សុទ្ធតែអាចដឹងមុនពីជង្ហុក និងទួលបន្ថយល្បឿននៅខាងមុខ។ បច្ចេកវិទ្យាដំណើរការទៅបាន ដោយការចែករំលែកព័ត៌មានរវាងរថយន្ត Mercedes-Benz នីមួយៗដែលបានប្រើប្រាស់សេវាកម្ម Car-to-X Communication។

រថយន្ត Mercedes-Benz មួយដែលប្រើសេវាកម្ម Car-to-X Communication នឹងប្រមូលនូវព័ត៌មានអំពីជង្ហុក និងទួលបន្ថយល្បឿនដែលមានលើដងផ្លូវដែលខ្លួនបានបើកកាត់ បន្ទាប់មកអាចចែករំលែកព័ត៌មាននេះទៅរថយន្តដទៃទៀតបាន។ មុនពេលជិតដល់ជង្ហុក ឬទួលបន្ថយល្បឿន ១០វិនាទី រថយន្តនឹងផ្ដល់ជាសញ្ញាដាស់តឿនអ្នកបើកបរ។

រថយន្ត Mercedes ដទៃដែលផលិតចាប់ពីឆ្នាំ២០១៦ ក៏អាចដំណើរការមុខងារនេះបានដើរ ប្រសិនបើមានប្រើប្រាស់គណនី Mercedes ជាមួយនឹងសេវាកម្ម Car-to-X Communication។ ការឲ្យសញ្ញានេះគឺមានជា ៣៦ភាសានៅជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នាំឡានអគ្គិសនីពីចិន ទៅលក់នៅអូស្ត្រាលីតម្លៃជាង ៨ម៉ឺនដុល្លារ

BMW បានបញ្ជាក់ថារថយន្តអគ្គិសនីសុទ្ធម៉ូដែល iX3 នឹងដាក់លក់នៅប្រទេសអូស្ត្រាលីនាខែវិច្ឆិកាខាងមុខនេះហើយ។

រថយន្ត BMW iX3 ទាំងអស់គឺផលិតនៅប្រទេសចិន ដែលមានបំពាក់អាគុយចំណុះ ៨០គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២៨២សេះ និងប៉ាន់ស្មានថាបើកបរបានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។

iX3 ដែលលក់នៅប្រទេសអូស្រ្តាលីនឹងមានមកជាស្រាប់នូវដំបូលកញ្ចក់, មុខងារ Head-Up Display, ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកំដៅដែលអាចបញ្ជាបើកពីចម្ងាយបាន, បូមដែលអាចឡើងចុះកម្ពស់បាន, ទ្វារក្រោយបើកស្វ័យប្រវត្តិ, មុខងារវាស់សម្ពាធកង់, មុខងារ Live Cockpit Professional ជំនាន់ចុងក្រោយរបស់ BMW និងមានឧបករណ៍បំពងសំឡេងចំនួន១៦ ជាម៉ាក Harman/Kardon ថែមទៀតផង។

តម្លៃរបស់ BMW iX3 ក្នុងប្រទេសនេះគឺមានចាប់ពីប្រមាណ ៨៤ ៣១៤ដុល្លារ ដែលធូរថ្លៃជាងគូប្រជែង ដូចជា Mercedes-Benz EQC មានតម្លៃចាប់ពីប្រមាណ ១០៣ ២៩៨ដុល្លារ និងរថយន្ត Audi e-tron មានតម្លៃចាប់ពីប្រមាណ ១០០ ៦០៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+