ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus UX ឆ្នាំ២០២២ ចេញមុខជាផ្លូវការ ថែមពណ៌ថ្មី តម្លៃនៅដដែល

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត UX ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលសឹងតែមិនបានអាប់ដេតអ្វីទាំងអស់ ក្រៅពីការបន្ថែមជម្រើសពណ៌ថ្មី ៣ គឺ Grecian Water, Sonic Chrome និង Cloudburst Gray។

រថយន្ត Lexus UX ឆ្នាំ២០២២ នៅតែផ្តល់ជម្រើស ៣ ម៉ូដែល គឺ Premium, Luxury និង F Sport ហើយផ្តល់ជម្រើសម៉ាស៊ីន ២ ដដែល គឺ UX 200 ប្រើម៉ាស៊ីនសាំង និង UX 250h ប្រើម៉ាស៊ីន Hybrid។

ចំពោះម៉ូដែល UX 200 ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ ខណៈម៉ូដែល UX 250h ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨១សេះ។

សូមបញ្ជាក់ថា រថយន្ត Lexus UX ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៣ ០០០ដុល្លារ សម្រាប់ម៉ូដែល UX 200 ពោលគឺដូចឆ្នាំមុនដែរ ហើយម៉ូដែល UX 200 Luxury មានតម្លៃចាប់ពី ៣៨ ០៤០ដុល្លារ ខណៈ UX 250h មានតម្លៃចាប់ពី ៣៥ ២០០ដុល្លារ និង ៤០ ២៤០ដុល្លារ សម្រាប់ UX 250h Luxury៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលគំនូសគូសព្រាងនៃរថយន្ត ឡង់គ្រីស័រ ២០២២ ទំរាំចេញជារូបរាងផ្លូវការ

បន្ទាប់ពីបានបញ្ចេញនៅរថយន្តឡង់គ្រីស័រជំនាន់ទី ៧០ឆ្នាំរបស់ខ្លួន រួមជាមួយម៉ូដែលពិសេស អបអរខួប ៧០ឆ្នាំហើយនោះ ឥឡូវ ក្រុមហ៊ុនបានចែករំលែកនៅរូបភាពព្រាងរបស់រថយន្តនេះ មុនសម្រេចបានជាលទ្ធផលដោយក្នុងនោះរួមមានរូបរាងផ្នែខាងក្រៅ ផ្នែកខាងក្នុង និងការរចនាពណ៌ផងដែរ។ សូមទស្សនារូបភាពទាំង ៣ប្រភេទនោះដូចខាងក្រោមនេះ (សូមចុចលើរូបនីមួយៗ ប្រសិនបើពង្រីករូបភាពអោយកាន់តែច្បាស់)។

  • រូបរាងផ្នែខាងក្រៅ
  • ផ្នែកខាងក្នុង
  • ការរចនាពណ៌

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡាន Santa Fe XRT ឆ្នាំ២០២២ ថ្មី រាងកាន់តែហំខ្លាំង!

ក្រុមហ៊ុន Hyundai បានបន្តពង្រីកត្រកូល Santa Fe របស់ខ្លួនកាន់តែធំ សម្រាប់ស៊េរីឆ្នាំ២០២២ ដោយបានប្រកាសចេញម៉ូដែលថ្មីមួយទៀត ហៅថា Santa Fe XRT។

ផ្អែកលើម៉ូដែល Santa Fe SEL ជាមួយកញ្ចប់ Option “Convenience Package” រថយន្ត Santa Fe XRT ឆ្នាំ២០២២ នេះមានបំពាក់របាំងភក់ប្លាស្ទិក ក៏ដូចជាបន្ទះដែកពណ៌ទឹកប្រាក់សម្រាប់ការពារបាតរថយន្តផងដែរ។ ជាមួយគ្នានេះដែរ SUV នេះក៏បានបន្ថែមប៉ាណាមុខពណ៌ក្រៅក្រើម, គម្របកញ្ចក់ពណ៌ខ្មៅ និងរឺហ្គែរលើដំបូលពណ៌ខ្មៅ ព្រមទាំងយ៉ាន់ Alloy ទំហំ ១៨អ៊ីញពណ៌ខ្មៅ ទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្ត Santa Fe XRT បំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែ។ ក្រៅពីនោះក៏មានមុខងារកម្តៅសម្រាប់កៅអីមុខ, ដៃចង្កូតស្រោបស្បែក, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ជាដើម។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាក៏មានបំពាក់មុខងារជាច្រើន រួមទាំង Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Forward Collision-Avoidance Assist with Pedestrian, Cyclist, and Junction Turning Detection, Lane Keeping Assist និង Rear Occupant Alert ទៀតផង។

រថយន្ត Hyundai Santa Fe XRT ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣២ ៣០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ និងប្រើប្រអប់លេខអូតូ ៨វគ្គ ហើយក៏មានជម្រើសប៉ុងពីរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Avalon នឹងត្រូវក្ស័យសង្ខាពីទីផ្សារនេះ ក្រោយស៊េរីឆ្នាំ២០២២ បង្ហាញមុខ

រថយន្ត Sedan ម៉ូដែល Avalon របស់ Toyota នឹងត្រូវដកចេញពីទីផ្សារសហរដ្ឋអាមេរិកក្រោយពីស៊េរីឆ្នាំ២០២២នៃម៉ូដែលនេះ បង្ហាញមុខ ដែលនឹងជាការបញ្ចប់ដំណើររយៈពេលជាង២៥ឆ្នាំលើទីផ្សារមួយនេះ។

ដំណឹងនៃការបញ្ចប់ជីវិតរថយន្តនេះគឺដឹងឭតាមរយៈការប្រកាសជាផ្លូវការរបស់ Toyota ទៅកាន់ដៃគូផ្គត់ផ្គង់របស់ខ្លួន។ សារព័ត៌មាន Automotive News បានឲ្យដឹងថាដំណឹងនេះបានលេចចេញមកពីផ្នែកទិញរបស់ Toyota ដែលពួកគេបានប្រាប់ដៃគូផ្គត់ផ្គង់ថាការផលិតរថយន្ត Avalon នៅរោងចក្រ Georgetown នឹងត្រូវបញ្ចប់ក្រោយស៊េរីឆ្នាំ២០២២។

ក្រុមហ៊ុន Toyota ផ្ទាល់ក៏បានបញ្ជាក់អំពីដំណឹងមួយនេះផងដែរ ហើយបានបញ្ជាក់ថាការផលិតរថយន្ត Avalon សម្រាប់ទីផ្សារប្រទេសចិន ដែលផលិតនៅរោងចក្រប្រទេសចិន នឹងនៅតែបន្តដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Volvo ចូលទឹកជម្រៅ ១,៧ម៉ែត្រហើយ នៅតែដំណើរការធម្មតា

មានការយល់ឃើញថារថយន្តអគ្គិសនី នឹងត្រូវរងការខូចខាតខ្លាំង ប្រសិនបើត្រូវបើកបរកាត់ទឹក ឬមានទឹកចូល។ យ៉ាងណាក្ដី ការធ្វើតេស្តមួយជាមួយរថយន្តអគ្គិសនី Volvo XC40 Recharge បានបង្ហាញថាការយល់ឃើញនេះគឺខុសស្រឡះ។

ដើម្បីបញ្ជាក់អំពីសុវត្ថិភាពនូវរថយន្តអគ្គិសនីផលិតដោយ Volvo ក្រុមហ៊ុនបានដាក់រថយន្តអគ្គិសនី XC40 Recharge ចូលទៅក្នុងទឹកដែលមានជម្រៅ ១,៧ម៉ែត្រ ហើយនៅក្បែររថយន្តឃើញមានស្រីហែលកាត់ ដែលអាចបញ្ជាក់ថាមិនមានការឆ្លងចរន្តអ្វីនោះទេ។

គេមិនច្បាស់ថារថយន្តត្រូវដាក់ចូលក្នុងទឹករយៈពេលយូរប៉ុណ្ណានោះទេ ប៉ុន្តែរថយន្តនេះត្រូវបានបញ្ជាបើកចេញពីអាងទឹកពីចម្ងាយ ដោយមើលទៅឃើញថារថយន្តហាក់មិនមានផលប៉ះពាល់អ្វីឡើយ គឺនៅអាចដំណើរការទៅមុខបានធម្មតា។

ទស្សនាវីដេអូខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចុះបញ្ជីឈ្មោះ Hybrid Max ទំនងសម្រាប់ម៉ាស៊ីនថ្មីលើឡាន Tundra ឆ្នាំ២០២២

កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការដាក់ពាក្យស្នើរសុំចុះបញ្ជីកម្មសិទ្ធនៃឈ្មោះ ”Hybrid Max“ នៅការិយាល័យប៉ាតង់ និងកម្មសិទ្ធបញ្ញានៅសហរដ្ឋអាមេរិច។

ត្រឡប់ទៅកាន់ខែមិថុនាកន្លងទៅ ក្រុមហ៊ុន Toyota ធ្លាប់បានបញ្ចេញនូវគម្រប់ម៉ាស៊ីនថ្មីឈ្មោះថា” i-Force Max” សម្រាប់រថយន្ត Tundra ផងដែរ។ ទោះបីព័ត៌មានលម្អិតជាក់អំពីឈ្មោះថ្មីនេះក៏ដោយ ឈ្មោះ ”Hybrid Max“ អាចតម្រុយ Toyota ទំនងសម្រាប់ម៉ាស៊ីនប្រភេទ Hybrid ថ្មីលើភីកអាប់ Tundra ជំនាន់ថ្មី ដែលកំពុងត្រៀមបង្ហាញខ្លួននាដូវក្តៅ(កំឡុងខែកញ្ញា-ធ្នូ)នេះ។

គួរបញ្ជាក់ផងដែរថាតាមព័ត៌មានចចាមរ៉ាម និងបែកធ្លាយកន្លងមកបង្ហាញថាម៉ាស៊ីនថ្មីរបស់រថយន្ត Tundra នឹងដំណើរការដោយម៉ាស៊ីន Hybrid ប្រភេទ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៥០សេះ និងកម្លាំងរមួល ៦៧៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កត្តាដែលបណ្តាលខូចបូមទឹកឡាន ដែលគួរប្រុងប្រយ័ត្ន | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] បូមទឹកមានតួនាទីគ្រប់គ្រងលំហូរទឹកបញ្ចុះកំដៅពីម៉ាស៊ីនកំដៅទៅកាន់ម៉ាស៊ីនឡាន។ ជាក់ស្តែងនៅពេលបូមទឹកដំណើរការបានត្រឹមត្រូវវាជួយគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនឡានមិនឲ្យក្តៅខ្លាំងធ្វើឲ្យម៉ាស៊ីនរត់ស្រួលនិងអាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដោយគ្មានក្តីបារម្ភ។ ដោយឡែកប្រសិនបើបូមទឹកមានបញ្ហារថយន្តងាយប្រឈមហានិភ័យផ្សេងៗជាពិសេសបើកមិនឆាប់ជួសជុលអាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ម៉ាស៊ីនឡាន ឬត្រូវខ្ទេចម៉ាស៊ីនទាំងស្រុង។ ដើម្បីជៀសវាងបញ្ហាទាំងនេះអ្នកប្រើប្រាស់រថយន្តគ្រប់រូបគួរកត់ចំណាំនូវសញ្ញាបូមទឹកមានបញ្ហាដូច ខាងក្រោម។

លេចទឹកបញ្ចុះកំដៅ៖ បូមទឹកគឺជាផ្នែកមួយនៃតំណភ្ជាប់ស៊ីឡាំងដែលផ្ទុកទឹកបញ្ចុះកំដៅ និងឲ្យទឹកបញ្ចុះកំដៅហូរពីម៉ាស៊ីនកំដៅទៅកាន់ម៉ាស៊ីនឡាន។ នៅពេលទ្រនាប់ និងតំណស៊ីឡាំងចាប់ផ្តើមស្ងួត និងប្រេះ ទឹកបញ្ចុះកំដៅនឹងលេចធ្លាយពីបូមទឹកស្រក់ចេញមកខាងក្រៅ។ ជាទូទៅអ្នកនឹងឃើញទឹកបញ្ចុះកំដៅ(ពណ៌ក្រហមឬបៃតង)លេចស្រក់ចុះមកដីនៅចំកណ្តាល ខាងក្រោមនៃម៉ាស៊ីនឡាន។សំខាន់បំផុតគួរប្រញាប់យករថយន្តទៅយានដា្ឋនជួសជុលមុនពេលបញ្ហាបង្កកាន់តែធ្ងន់ធ្ងរដល់ម៉ាស៊ីន។

ដុំបង្វិលបូមទឹកខូច៖ នៅពេលដុំបង្វិលបូមទឹកមានបញ្ហាវានឹងបន្លឺសំឡេងង៉ូវៗចេញពីម៉ាស៊ីនឡានដោយសារតែខូចឬដាច់ខ្សែពានបង្វិលបូមទឹក។នៅពេលដុំបង្វិលបូមទឹកដំណើរការមិនបានត្រឹមត្រូវឬខូចអ្នកគួរតែប្រញាប់យកទៅឲ្យជាងជួសជុលផ្លាស់ប្តូរថ្មី។ជាពិសេសពេលឮសំឡេងង៉ូវៗកាន់តែខ្លាំងនៅពេលបង្កើនល្បឿន។

ម៉ាស៊ីនឡើងកំដៅ៖ នៅពេលបូមទឹកខូចរង្វិលជុំនិងលំហូរនៃទឹកបញ្ចុះកំដៅមិនបានហូរទៅកាន់ម៉ាស៊ីនដែលបង្កបញ្ហាធ្វើឲ្យម៉ាស៊ីនឡើងកំដៅ។ករណីម៉ាស៊ីនឡើងកំដៅខ្លាំងហើយមិនប្រញាប់យកទៅជួសជុលអាចធ្វើឲ្យប្រេះក្បាលស៊ីឡាំងខូចទ្រនាប់ស៊ីឡាំងឬឆេះពីស្តុងដែលប៉ះពាល់ធ្ងន់ធ្ងរដល់ម៉ាស៊ីនឡានតែម្តង។ដូចនេះប្រសិនបើសម្គាល់ឃើញសីតុណ្ហភាពម៉ាស៊ីនឡើងកំដៅខ្លាំងគួរប្រញាប់ឈប់ជាបន្ទាន់ និងស្វែងរកជំនួយ។

ផ្សែងហុយចេញពីម៉ាស៊ីនកំដៅ៖ ចំណុចចុងក្រោយប្រសិនបើមានផ្សែងហុយចេញពីគម្របម៉ាស៊ីនឡានពេលកំពុងបើកបរអ្នកត្រូវប្រញាប់ឈប់ឡានជាបន្ទាន់ពីព្រោះវាជាសញ្ញានៃម៉ាស៊ីនឡានឡើងកំដៅខ្លាំងដែលអាចបង្កទៅជាហានិភ័យឆាបឆេះ។ ករណីដល់ថ្នាក់ចេញផ្សែងពីគម្របម៉ាស៊ីនឡាន អ្នកគួរតែមានរថយន្តសណ្តោងយកទៅជួសជុលទើបប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូ ថតស្តែងៗពីឧបសគ្គទាំង ៦ ដើម្បីអបអរសាទរខួបទី៧០ ឆ្នាំរបស់ឡង់គ្រីស័រ២០២២

ប្រធានបទក្តៅៗ ទាំងក្រៅ និងក្នុងស្រុកនាពេលនេះគឺរថយន្តឡង់គ្រីស័រ ស៊េរីថ្មីចុងក្រោយ ២០២២ ហើយរហូតមកដល់ពេលនេះនៅឯប្រទេសជប៉ុនឯណោះវិញ បានធ្វើការបិទការកុម្ម៉ងផងដែរ ដោយសារតែសង្វាក់ផលិតកម្មសម្រាប់ប្រទេសជប៉ុនផ្ទាល់គឺតែ ៥ពាន់គ្រឿងប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកកុម្ម៉ងមានរហូតដល់ជាង ២ម៉ឺនគ្រឿងទៅហើយ និងរហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់សារជាថ្មីពីការបើកអោយកុម្ម៉ងទៀតឡើយ។

សម្រាប់ទីផ្សារប្រទេសកំណើតគឺទើបតែធ្វើការសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ហើយក៏បានបង្ហាញពីតួរលេខលក់នៅប្រទេសទាំង ១៧០ប្រទេសជុំវិញពិភពលោកគឺមានចំនួនរហូតដល់ទៅ ១០,៦លានគ្រឿង ដែលអាចនិយាយបានថាមានរថយន្តជាង ៣០គ្រឿងនៅក្នុងមួយឆ្នាំលក់បាន បើគិតពីឆ្នាំផលិតដំបូង ១៩៥១ មកដល់ខែមិថុនា ឆ្នាំ២០២១នេះ។ ខាងក្រោមនេះជាតម្លៃ និងជម្រើសរថយន្តឡង់គ្រីស័រឆ្នាំ២០២១ ដាក់លក់នៅប្រទេសជប៉ុន៖

ឥឡូវនេះ សូមមកទស្សនាវីដេអូនៃការថតពីការជំនៈឧបសគ្គទាំង៦ របស់រថយន្ត ឡង់គ្រីស័រ ឆ្នាំ២០២២ ដើម្បីអបអរខួបទី៧០ឆ្នាំរបស់ខ្លួន ដែលបានប្រព្រឹត្តទៅតាមរយៈអនឡាញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១វិញម្តង បានដឹងថាស៊េរីថ្មី ពិតជាមិនធម្មតា។ ដោយឧបសគ្គផ្លូវលំបាកទាំង៦ នោះមានដូចជា៖ ផ្លូវរដេបរដុប ផ្លូវទឹក ផ្លូវខ្សច់ ផ្លូវថ្ម ផ្លូវភក់ និងផ្លូវដែលលំបាកផុតលេខ។ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ដោយឡែកសម្រាប់ទីផ្សារប្រទេសកម្ពុជា មិនទាន់ឃើញមានក្រុមហ៊ុនផ្លូវការធ្វើការប្រកាសពីដំណឹងរបស់វានូវឡើយទេ យើងនឹងរង់ចាំមើលទាំងអស់គ្នា ដោយសារបច្ចុប្បន្ននេះមានតែខាងការ៉ាស់លក់រថយន្តប៉ុណ្ណោះដែលបានធ្វើការនាំចូលដោយមានតម្លៃចាប់ពីជាង ១៨ម៉ឺនដុល្លារឡើងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរបស់អូស្ត្រាលីមួយនេះ បញ្ចេញរថយន្តដើរដោយថាមពលទឹក លើរថយន្តភីកអ៊ាប់

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា H2X Global ទើបតែបញ្ចេញរថយន្តភីកអ៊ាប់ដើរដោយថាមពលទឹកអុីដ្រូហ្សែន នៅលើរថយន្ត Ford Ranger ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមលក់នៅដើមឆ្នាំក្រោយ។

H2X Global គឺមានឈ្មោះដើម H2X Australia ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនធ្លាប់បានប្រកាសពីគំរោងរបស់ខ្លួនយ៉ាងមុតមាំទៅលើការផលិតរថយន្តប្រើប្រាស់ថាមពលទឹកអុីដ្រូហ្សែនដើម្បីដាក់លក់នៅពាក់កណ្តាលឆ្នាំ២០២១នេះ ប៉ុន្តែគំរោងនេះមិនអាចធ្វើទៅបាន ដោយសារមានបញ្ហាផ្នែកហរិញ្ញាវត្ថុ ហើយទើបតែពេលចាប់ផ្តើមគំរោងនេះឡើងវិញដោយបានបំពាក់វាទៅលើតួររថយន្ត Ford Ranger នេះឯង។

រថយន្តនេះនឹងចេញលក់នៅប្រទេសកំណើតអូស្ត្រាលីរបស់ខ្លួន និងទទួលការកុម្ម៉ងពីប្រទេសន័រវែស និងម៉ាឡេស៊ីផងដែរ ជាមួយជម្រើសប៉ុង ១​ និងប៉ុង ២ ជម្រើស១បាំង និង ២បាំងផងដែរ ដែលអាចផលិតកម្លាំងបាន ៩៣សេះ។ ក្រុមហ៊ុន H2X Global ក៏មានគំរោងដើម្បីផលិតបន្តទៀតទៅលើរថយន្តដឹកអ្នកដំណើរធន់ស្រាល តាក់ស៊ីផងដែរ ហើយទីផ្សារដែលសម្លឹងមើលនោះគឺប្រទេសសហភាពអឺរ៉ុប ដែលជាប្រទេសដែលបានរៀបចំហេដ្ឋារចនាសម្ព័នសម្រាប់រថយន្តប្រើប្រាស់ថាមពលទឹកអុីដ្រូសែនដ៏ធំបំផុតជាងប្រទេសអូស្ត្រាលី។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់ឡានបានច្រើនដាច់គេលើលោក នៅឆមាសទីមួយនេះ

ក្រុមហ៊ុន Toyota បន្តកាន់កាប់តំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេ ជាមួយកំណត់ត្រាថ្មីដែលអាចលក់ចេញបានរហូតដល់ ៥,៤៧លានគ្រឿង នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ដែលអាចវ៉ាដាច់គូប្រជែង Volkswagen ទាំងស្រុងតែម្ដង។

ចំនួនលក់របស់ Toyota មានការកើនឡើង ៣១,៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ ហើយមានកំណើន ៤,៥% បើធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្រុមហ៊ុន Volkswagen អាចលក់រថយន្តបាន ៤,៩លានគ្រឿង ដែលមានកំណើន ២៧,៩%។

តម្រូវការខ្ពស់ចំពោះរថយន្តម៉ូដែលថ្មីៗនៅអាមេរិកខាងជើង និងនៅប្រទេសចិន នៅក្នុងរយៈពេល៦ខែកន្លងទៅនេះ បានជួយឲ្យចំនួនលក់នៅលើទីផ្សារបរទេសរបស់ Toyota មានរហូតដល់ ៤,៣លានគ្រឿង ដែលកើនឡើង ៣៦,៥% បើធៀបនឹងឆ្នាំ២០២០។

នៅអាមេរិកខាងជើង រថយន្ត Toyota ដែលលក់ចេញបានច្រើនជាងគេគឺពពួករថយន្តភីកអាប់ ប៉ុន្តែក៏មានការចូលរួមចំណែកពីរថយន្ត Highlander និងរថយន្ត Hybrid ដូចជាម៉ូដែល Venza រួមទាំងរថយន្ត Sedan ដែលលក់ដាច់ម៉ូដែល Camry ផងដែរ។

ចំណែកនៅប្រទេសចិនវិញ រថយន្តដែលពេញនិយមបំផុតគឺម៉ូដែល Corolla, Levin, Camry, Avalon រួមទាំងរថយន្តប្រណីតរបស់ Lexus ផងដែរ។

នៅជប៉ុនឯណោះវិញ ក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ១,១៧លានគ្រឿង ដែលកើនឡើង១៥% ហើយរថយន្តដែលពេញនិយមគឺពពួករថយន្តម៉ូដែល Harrier និងរថយន្ត Yaris រួមទាំងរថយន្តខ្នាតតូចដទៃទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+