ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចាប់ដៃ LG ចំណាយលុយមហាសាលដើម្បីសង់រោងចក្រផលិតអាគុយឡាន នៅប្រទេសអាស៊ានមួយនេះ

ក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution បានចាប់ដៃគ្នាបណ្ដាក់ទុកទឹកប្រាក់ ១,១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ដែលនឹងសាងសង់នៅប្រទេសឥណ្ឌូណេស៊ី។

រោងចក្រនេះរំពឹងថាសាងសង់រួចរាល់នៅឆមាសដំបូងនៃឆ្នាំ២០២៣ ហើយការផលិតអាគុយលីចូមនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២៤។ Hyundai រំពឹងថារោងចក្រនេះនឹងមានទំហំផលិតប្រមាណ ១០ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលស្មើនឹងអាគុយចំនួន ១៥ម៉ឺនដុំ សម្រាប់គ្រោងឆ្អឹង E-GMP។

គួរដឹងថាក្រៅពីបណ្ដាក់ទុនលើការសាងសង់រោងចក្រនេះ កាលពីខែឧសភាឆ្នាំកន្លងទៅ ក្រុមហ៊ុន Hyundai ក៏បានប្រកាសអំពីផែនការបណ្ដាក់ទុក ៧,៤ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ និងផលិតរថយន្តអគ្គិសនីនៅអាមេរិកចាប់ពីឆ្នាំ ២០២៥ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jeep Wrangler Hybrid ថ្មី ឡើងថ្លៃកាន់តែថ្លៃ

រថយន្ត Jeep Wrangler 4xe ស៊េរីឆ្នាំ២០២១ ដែលប្រើប្រាស់ម៉ាស៊ីន Hybrid កំពុងតែលក់ដាច់ខ្លាំង ហើយឥឡូវនេះតម្លៃរបស់វាកាន់តែឡើងថ្លៃ ដោយម៉ូដែល Sahara និង Rubicon ទ្វារ៤ បានឡើងថ្លៃ ១ ២២០ដុល្លារទៀត ធ្វើឲ្យតម្លៃសរុបវាឡើងដល់ ៥២ ៥២០ដុល្លារ និង ៥៦ ២២០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា តម្លៃនៃរថយន្ត Jeep Wrangler 4xe កាលចេញលក់ដំបូង គឺត្រឹមតែ ៤៩ ៤៩០ដុល្លារប៉ុណ្ណោះ ខណៈគិតរហូតមកទល់ពេលនេះ គឺឡើងថ្លៃជាង ៣ពាន់ដុល្លារហើយ។

រថយន្ត Jeep Wrangler 4xe មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៣៧៥សេះ ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ២១ម៉ាយ៍ ឬ ៣៣គីឡូម៉ែត្រទៀតផង នៅពេលសាកភ្លើងពេញម្តង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Jeep ក៏នឹងចេញរថយន្ត Wrangler Rubicon V8 ផងដែរ ហើយវាច្បាស់ណាស់ថានឹងមានតម្លៃថ្លៃជាងម៉ូដែលប្រើ Hybrid នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអឺរ៉ុប ទាំង ១១ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់សូម្បីតែឮឈ្មោះ

ទ្វីបអឺរ៉ុប គឺជាទ្វីបនៃប្រទេសចំនួន ៤៤ ដែលនិយាយភាសាផ្សេងៗគ្នា តាមវប្បធម៌ផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ ពួកគេទាំងនោះក៏បានផលិតរថយន្តគួរឲ្យចាប់អារម្មណ៍ និងទំនើបៗផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែរថយន្តដែលពួកគេផលិតមក សុទ្ធតែទទួលបានប្រជាប្រិយភាពមានអ្នកស្គាល់ និងប្រើប្រាស់ច្រើនឡើយ ដោយម៉ូដែលខ្លះ មនុស្សភាគច្រើនមិនធ្លាប់សូម្បីតែឮឈ្មោះទៀតផង។

ខាងក្រោមនេះគឺជារថយន្តអឺរ៉ុប ទាំង ១១ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់ឈ្មោះ៖

១. Tushek Renovatio T500

២. Mini Moke

៣. Qvale Mangusta

៤. MG XPower SV

៥. Mazzanti Evantara

៦. Lotec Sirius

៧. Daimler Double-Six

៨. Renault 5 Turbo II

៩. Spania GTA Spano

១០. Adamastor P003RL

១១. Donkervoort D8 Cosworth

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Plus នឹងទិញរថយន្តរបស់លោកអ្នកកំពុងប្រើប្រាស់ថ្លៃជាងមុនរហូតដល់ ៥០០ដុល្លារពេលប្តូរស៊េរីយក TOYOTA Hilux Revo ២០២១!

រាល់ការ​​យក​រថយន្ត​ គ្រប់​ម៉ាក គ្រប់​ស៊េរីរបស់លោកអ្នកមកប្តូរ​យក​រថយន្ត​ ​ Toyota Hilux Revo ២០២១ ​ ពីក្រុម​ហ៊ុន​តូយ៉ូតា នោះអតិថិជននឹងទទួលបាន​ការ​ផ្តល់ជូន​ពិសេស​បំផុតគឺ​ប័ណ្ណទឹក​ប្រាក់​ចំនួន​៥០០ដុល្លា​រ តាម​រយៈសេវាកម្មប្តូររថយន្តចាស់យករថយន្តថ្មី ជាមួយ​នឹង​ Toyota Plus។​

​សេវាកម្មរបស់​ Toyota Plus ផ្តល់ជូនលោកអ្នកនូវការវាយតម្លៃរថយន្ត និងការផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈនិងជាក់លាក់ពីបុគ្គលិកជំនាញផ្ទាល់របស់ក្រុមហ៊ុនតែម្តង។ លើស​ពីនេះទៅទៀត លោកអ្នកនៅតែអាចទទួលបានប្រម៉ូសិនដែលមានស្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឳកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្រាប់រថយន្ត Toyota Hilux Revo​ ២០២១ គឺលោកអ្នក នឹងទទួលបានខ្សែកមាសរហូតដល់៨ជី។

សម្រាប់អតិថិជនដែលត្រូវការកម្ចីហិរញ្ញវត្ថុ យើងខ្ញុំក៏ផ្តល់​សេវាហិរញ្ញវត្ថុ​ដែល​មាន​ភាពបត់បែន​ និង​លក្ខខណ្ណងាយៗ។  ការបង់ប្រាក់ប្រចាំខែទាបគឺចាប់ពី ៤១០ដុល្លារ/ខែ។

រថយន្ត​ Toyota Hilux Revo គឺជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយឈរ​នៅលំដាប់​ទី១​ ក្នុង​តារាង​ចំណាត់​ថ្នាក់​ប្រៀប​ធៀប​ជាមួយ​រថយន្ត​ដទៃ​ទៀត នេះ​បើ​យោងទៅតាមការចុះផ្សាយថ្មីៗនេះ​នៅលើ​គេហទំព័រ focus2move.com។ កត្តាដែលធ្វើ​អោយ​រថយន្ត​ Toyota Hilux Revo​ ២០២១ ទទួល​បាន​ការ​គាំទ្រខ្លាំង​ជាង​គេ​នៅក្នុង​តំបន់​ ដោយ​សារភាពធុនរឹងមាំ បចេ្ចកវិទ្យាទំនើបដែលជាតម្រូវការចាំបាច់ និងមិនសាំញាំ ​ សន្សំសំចៃ រួមជាមួយនឹងរូបរាងដ៏អំណាចរបស់រថយន្ត​ផង​ដែរ។ ហេតុផលចំបងមួយទៀតនោះគឺ ទោះជារថយន្តប្រើប្រាស់រយះពេលច្រើនឆ្នាំ ទាំងម៉ាស៊ីននិងតួរថយន្តនៅតែរឹងមាំនិងមានតម្លៃខ្ពស់ជាងរថយន្តដទៃ។

ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ទទួលបានរថយន្តថ្មីហើយ មានទាំងការផ្តល់ជូនពិសេសថែមទៀត។

សម្រាប់ព័ត៍មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែជឿជាក់ខ្ពស់លើរថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែន

ខណ:ពេលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងតែប្រតិបត្តិការក្នុងការផលិតរថយន្តអគ្គិសនី ដើម្បីសម្រេចតាមនិន្នាការកាត់បន្ថយការប៉ះពាល់បរិស្ថាន ក្រុមហ៊ុន Toyota នៅតែមានជំនឿថា ការអភិវឌ្ឍថាមពលអ៊ីដ្រូហ្សែន គឺជាបច្ចេកវិទ្យាដ៏មានតម្លៃនាពេលអនាគត។ ហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Toyota បានក្លាយជាសំលេងដ៏ខ្លាំងក្លារបស់ឧស្សាហកម្មរថយន្តប្រឆាំងនឹងការផ្លាស់ប្តូររថយន្តប្រើប្រេងទៅជារថយន្តអគ្គិសនី ដោយសំអាងថារថយន្តអគ្គិសនីមិនមានប្រសិទ្ធភាពច្រើនចំពោះបរិស្ថាននោះឡើយ។

កាលពីខែមិថុនា លោក Chris Reynolds មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកត្រួតពិនិត្យទំនាក់ទំនងរដ្ឋាភិបាលរបស់ក្រុមហ៊ុន Toyota បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំឯកជនជាមួយសមាជិកសមាជិកាសភាអាមេរិកនិងសង្កត់ធ្ងន់លើការជំទាស់របស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរចំពោះរថយន្តអគ្គិសនី។ លោក Reynolds អះអាងថារថយន្តកូនកាត់ Hybrid ប្រើសាំង ដូចជារថយន្ត Prius និងរថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែនគួរតែដើរតួនាទីធំជាងនេះ។

ដោយពួកគេបានចាប់ផ្តើមវិនិយោគលើបច្ចេកវិទ្យានេះក្នុងពេលដូចគ្នានឹងក្រុមហ៊ុន Honda បានបញ្ចេញម៉ូឌែល FCX និង Clarity។ ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុនហុងដាក៏បានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅជារថយន្តអគ្គិសនីវិញ ខណ:ក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងទៀតបានបោះបង់ចោលរថយន្តអ៊ីដ្រូហ្សែនដោយក្រុមហ៊ុន Volkswagen និយាយត្រង់ ៗ ថាឥន្ធនៈអ៊ីដ្រូហ្សែនមិនមែនមិនមែនជាជម្រើសសម្រាប់រថយន្តដែលគ្មានការបំភាយឧស្ម័នឡើយ។

ទន្ទឹមនឹងនេះដែរ Toyota នៅតែបន្តបច្ចេកវិទ្យាដែលមានតំលៃថ្លៃជាមួយ Mirai ដែលឥឡូវនេះស្ថិតនៅក្នុងជំនាន់ទី ២ របស់ខ្លួន។ របាយការណ៍ថ្មីមួយនៅក្នុងកាសែតញូវយ៉កថែមស៍បានចង្អុលបង្ហាញថាការពន្លឿនការផ្លាស់ប្តូរពីរថយន្តប្រើសាំងទៅជារថយន្តអគ្គិសនីអាចធ្វើឱ្យ Toyota បាត់បង់ចំណែកទីផ្សារ ប៉ះពាល់ដល់អាជីវកម្ម និងប្រាក់ចំណេញ ដោយសារតែ Toyota ផ្តោតលើអនាគតនៃថាមពលអ៊ីដ្រូហ្សែនមិនមែនថាមពលអគ្គិសនី។ ហើយថ្វីបើតូយ៉ូតាបានសន្យាថានឹងមានកញ្ចប់អាគុយមានគុណសម្បត្តិជាងថ្មលីចូម-អ៊ីយ៉ុងក៏ដោយក៏ក្រុមអ្នកវិភាគនិយាយថាវាប្រហែលប្រើពេលយូរទៀត ដើម្បីសម្រេចវា។

ទោះយ៉ាងណា Toyota នៅតែមានការប្តេជ្ញាចិត្តយ៉ាង និងរំពឹងចំពោះរថយន្តអគ្គិសនី ដោយសារនិន្នាការ និងតម្រូវការបទប្បញ្ញត្តិនៅក្នុងទីផ្សារសំខាន់ៗរបស់ខ្លួន។ ឧទាហរណ៍ប្រទេសចិនទាមទារឱ្យក្រុមហ៊ុនផលិតរថយន្តធានាថាយ៉ាងហោចណាស់ ៤០% នៃការលក់គឺអគ្គិសនីនៅឆ្នាំ ២០៣០ ។ ខណ:ពេលនៅលើទីផ្សារនេះ Toyota មានផលិតផលតែពីរប៉ុណ្ណោះគឺ C-HR EV និង Izoa ដែលផលិតចេញពីការបណ្តាក់ទុនរួមគ្នាជាមួយ FAW និង GAC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងកំពូលរថយន្ត SUV របស់ Lexus គឺ LX600 មុនពេលប្រកាសចេញផ្លូវការ

រថយន្ត LX  គឺជារថយន្ត SUV ខ្នាតធំដ៏ប្រណិតរបស់ក្រុមហ៊ុន Lexus ដោយជំនាន់ថ្មីនៃត្រកូល LX ឆ្នាំ២០២២នេះ ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនាខែកញ្ញានេះ។

ប៉ុន្តែមុនពេលវេលាបង្ហាញខ្លួនជាផ្លូវមកដល់ក៏មាននូវរូបភាពបែកធ្លាយនៃរថយន្ត SUV ប្រណិតនេះ ជាម៉ូឌែលប្រភេទ LX 600 ដែលវាជាម៉ូឌែលបន្ទាប់ពីម៉ូឌែលកប់បំផុត LX 750h។ តាមរយ:រូបភាពបែកធ្លាយនេះ យើងឃើញថាផ្នែកខាងក្រោយនៃរថយន្តបានធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយអំពូលអូសជាខ្សែបន្ទាត់ពីជំហៀងម្ខាង ទៅជំហៀងម្ខាងទៀត រួមជាមួយការជំនួនថ្មីនូវពាក្យ Lexus លើទ្វាក្រោយដូចគ្នានឹងរថយន្ត NXផងដែរ។

គួររំលឹកផងដែរថា រថយន្ត Lexus LX ជំនាន់ថ្មីនឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Toyota Land Cruiser 300 Series ជំនាន់ថ្មី។ ហើយនឹងដំណើរការដោយម៉ាស៊ីនថ្មី ២ជម្រើសគឺម៉ាស៊ីនសាំង ប្រភេទ Hybridរបស់ LC300 ៣,៥លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំងសរុប ៤៨០សេះ និងកម្លាំងរមួល ៨៧១ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០អូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ប្រភេទ ២កៅអី ចេញលក់នៅប្រទេសមួយនេះ ក្នុងតម្លៃជាង ២ម៉ឺនដុល្លារ

(អេស្ប៉ាញ) បន្ទាប់ពីប្រកាសចេញនូវជំនាន់ទី៤ នៃរថយន្ត Yaris នៅអឺរ៉ុបកាលពីមួយឆ្នាំកន្លងទៅ ក្រុមហ៊ុន Toyota បានបន្តចេញម៉ូឌែលថ្មីនៃត្រកូលនេះ ដែលមានឈ្មោះថា ECOVan សម្រាប់ទីផ្សារអេស្ប៉ាញ។

ចាប់ផ្តើមជាមួយរូបរាងផ្នែកខាងក្រៅ រថយន្ត Yaris ECOVan គឺពុំមានភាពខុសប្លែកគ្នាពីម៉ូឌែលប្រភេទ ៥កៅអីឡើយ លើកលែងតែទ្វាផ្នែកខាងក្រោមប៉ុណ្ណោះ។ រីឯផ្នែកខាងក្នុង បំពាក់ជាមួយកៅអីចំនួន ២, អេក្រង់កម្សាន្តទំហំ ៧ ឬ៨អ៊ីញ NIGកាំម៉េរាមើលក្រោយ រីឯផ្នែកខាងក្រោយអាចផ្ទុកបានឥវ៉ាន់ចំនួន ២៨៦លីត្រ ឬទម្ងន់ ៤៣០គីឡូក្រាម។

រថយន្ត Yaris ECOVan ដំណើការដោយម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ១១៤សេះ និងកម្លាំងរមួល ១២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ e-CVT។

សម្រាប់រថយន្ត Yaris ECOVan មាន ២ជម្រើសម៉ូឌែលគឺ Business Plus តម្លៃ ២៧ ៥៨៧ដុល្លារ និង Active Tech តម្លៃចាប់ពី ២៨ ៩១៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover ចេញម៉ូឌែលពិសេសនៃ Defender ឆ្នាំ២០២២ ដោយផលិតត្រឹមចំនួន ២២០គ្រឿងប៉ុណ្ណោះ

(សហរដ្ឋអាមេរិច) ក្រុមហ៊ុន Land Rover បានធ្វើការចេញនូវម៉ូឌែលពិសេសនៃត្រកូល Defender ឆ្នាំ២០២២ ដោយមានឈ្មោះថា Trophy Edition ដែលផលិតឡើងពិសេសត្រឹមចំនួន ២២០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃ ៩០ ០០០ដុល្លារ។

សម្រាប់ម៉ូឌែលពិសេសនេះវាទទួលបានបំពាក់ថ្មីបន្ថែមជាមួយ ដំបូលសម្រាប់ដាក់ឥវ៉ាន់ខាងលើ, របាំងការពារខាងមុខ, ជណ្តើរបត់ជំហៀង, ខ្សែកាបសម្រាប់អូសសណ្តោងខាងមុខ, របាំងភក់, Air Compressor, កម្រាលទ្រាប់ជើងជម្រៅជ្រៅ, កាំម៉េរ៉ាមើលក្រោយ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១១,៤អ៊ីញ , Air Suspension, Cold Climate Pack, Off-road Pack និង Advanced Off-road Capability Pack។

រថយន្ត Defender Trophy Edition ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ I6 ផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំរមួល ៥៥០ញ៉ូតុនម៉ែត្រ។

គួរបញ្ជាក់ផងដែរ អតិថិជនដែលបានទិញម៉ូឌែលពិសេស Trophy Edition ចំនួន ៩០នាក់ក្នុងចំណោះ ២២០នាក់នោះ នឹងទទួលបានឱកាស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Off-road Adventure Competition ដែលរៀបចំដោយ Land Rover សហរដ្ឋអាមេរិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើសំគាល់បែបណា ទើបដឹងពីស្ថានភាពអាគុយ ត្រូវដល់ពេលវេលាគួរប្តូរចេញ? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អាគុយ​​ទាំង​អស់​របស់​រថយន្តតែង​មាន​​អាយុ​កាល​កំណត់​ជាក់​លាក់ ដូច្នេះ​បើ​អ្នក​ប្រើប្រាស់​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ច្បាស់​ជា​មាន​បញ្ហា​ពេល​បើក​បរ​ជា​មិន​ខាន។

ខាងក្រោមនេះគឺសញ្ញាមួយចំនួន​​​​ដែល​​អ្នក​ប្រើប្រាស់​រថយន្ត​អាច​ពិនិត្យសំគាល់​ដោយ​ខ្លួន​ឯង ដើម្បី​ដឹង​ពី​​ស្ថានភាព​អាគុយ​ដែល​ដល់​ពេល​​វេលា​គួរ​​ប្តូរ​ចេញ

  • ពេល​បញ្ឆេះម៉ាស៊ីន​​រថយន្ត​ម្តង​​ៗ ​លឺ​សម្លេង​ ឆឹក​ៗ ច្រើន​ដង​ ឬ​អាច​មិន​ឆេះ​តែ​ម្តង
  • ពេល​ខ្លះ​ភ្លើង Check ឬ ភ្លើង​រូប​អាគុយ លោត​ឡើង​នៅ​ក្នុង​តាប​ឡូ​រថយន្ត​
  • ទ្រនិចនាឡិកានៅ​ក្នុង​រថយន្ត​មាន​ពន្លឺ​ព្រាល​ៗ ពុំ​សូវ​ច្បាស់ ឬ ដើរ​ខុស
  • ស្នាម​លេច​ទឹក​អាស៊ីដ​នៅ​លើ​អាគុយ (ឡើង​កំណក​អាស៊ីដ)
  • សម្លេង​តេឡេ​រថយន្ត (key remote control) ពុំ​សូវ​លឺ​ខ្លាំង​នៅ​ពេល​បើក ឬ បិទ (Lock/Unlock)
  • កម្រិត​ទឹក​ក្នុង​អាគុយ​ស្រក (​បើអ្នកប្រើ​ប្រភេទ​​អាគុយ​ទឹក)

បញ្ជាក់៖ នៅពេលរថយន្តចេញភ្លើងសញ្ញា អាគុយ មិនមែនមានន័យថា ខូចអាគុយនោះទេ ប៉ុន្តែវាជាសញ្ញាប្រាប់ថា ប្រព័ន្ធសាក ឬ ឌីណាម៉ូលែងដំណើរការ ហើយលោកអ្នកត្រូវប្រញាប់ប្តូរវាចេញជាបន្ទាន់ ពីព្រោះថាមពលបំរុង (RC) មិនអាចផ្គត់ផ្គង់ថាមពលបានយូរទេ ម្យ៉ាងទៀតប្រសិនអ្នកនៅបន្តការបើកបរ នោះវានិងធ្វើឲ្យខូចប្រព័ន្ធភ្លើងរថយន្ត​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini លក់ឡានអគ្គិសនីបានច្រើនជាងមុនរហូតដល់ ១៧៥%

ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុនរថយន្តអង់គ្លេស Mini អាចលក់ចេញរថយន្តបានសរុបជិត ១៥៨ ០០០គ្រឿង ដែលមានកំណើន ៣២,៦% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងនោះដែរ រថយន្តដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីគឺមានចំនួន ២៣ ៦៧០គ្រឿង ដែលស្មើនឹងប្រមាណ ១៥% នៃចំនួនលក់សរុប។ បើប្រៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនលក់រថយន្តអគ្គិសនីរបស់ Mini មានកំណើនរហូតដល់ ១៧៥% ឯណោះ។

រថយន្តអគ្គិសនីដែលលក់ចេញច្រើនជាងគេគឺរថយន្ត Mini Cooper SE ដែលលក់បាន ១៣ ៤៥៤គ្រឿង ជារថយន្តប្រើអគ្គិសនីសុទ្ធដែលប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ២០១៩។ រថយន្តនេះប្រើម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៨៤សេះ និងអាចជិះបានចម្ងាយ ២៣៥គីឡូម៉ែត្រ។

បន្ថែមពីលើប្រភេទប្រើថាមពលអគ្គិសនីសុទ្ធនេះ ក្រុមហ៊ុនក៏បានបញ្ចេញរថយន្ត Cooper SE Countryman All4 ជាប្រភេទ Hybrid មានប្រើប្រាស់ម៉ាស៊ីនជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២២០សេះផងដែរ។

រថយន្តជួយដល់បរិស្ថានទាំងពីរម៉ូដែល បានបញ្ជាក់អំពីការចាប់ផ្ដើមដ៏ជោគជ័យមួយលើផ្នែករថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Mini។ គួរដឹងថា Mini មានគោលដៅថានឹងក្លាយជាក្រុមហ៊ុនផលិតតែរថយន្តអគ្គិសនីសុទ្ធមួយមុខគត់ នៅត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+