ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M8 Coupe និង Convertible ឆ្នាំ២០២២ វិលមកអាមេរិកវិញ ទម្លាក់តម្លៃ ១៦០០០ដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសថា រថយន្ត M8 Coupe និង Convertible នឹងត្រលប់មកទីផ្សារសហរដ្ឋអាមេរិកវិញ បន្ទាប់ពីពួកវាត្រូវបានផ្អាកសម្រាប់ស៊េរីឆ្នាំ២០២១។

ការប្រកាសជាផ្លូវការនេះបានធ្វើឡើង ស្របពេលដែលក្រុមហ៊ុន BMW បានបង្ហាញថា រថយន្ត M8 Competition Coupe ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ១៣០ ០០០ដុល្លារ ថោកជាងម៉ូដែល M8 Coupe ស៊េរីឆ្នាំ២០២០ ដល់ ៣ ០០០ដុល្លារ និង ថោកជាងម៉ូដែល M8 Competition Coupe ឆ្នាំ២០២០ ដល់ ១៦ ០០០ដុល្លារឯណោះ។

ដោយឡែក រថយន្ត M8 Competition Convertible ឆ្នាំ២០២២ នឹងមានតម្លៃ ១៣៩ ៥០០ដុល្លារ ថោកជាងម៉ូដែល M8 Convertible ស៊េរីឆ្នាំ២០២០ ដល់ ៣ ០០០ដុល្លារ និង ថោកជាងម៉ូដែល M8 Competition Convertible ឆ្នាំ២០២០ ដល់ ១៦ ០០០ដុល្លារឯណោះ។

រថយន្ត BMW M8 ទាំងពីរម៉ូដែលខាងលើនេះបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦១៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ ចំពោះម៉ូដែល M8 Competition Coupe អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលក្រោម ៣វិនាទី ខណៈម៉ូដែល M8 Competition Convertible ប្រើពេលប្រហែល ៣វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Cadillac Lyriq សាកម្តងជិះបាន ៤៨០គ.ម តម្លៃចាប់ពីខ្ទង់ ៥៨ ០០០ដុល្លារ

បដិវត្តនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Cadillac នឹងចាប់ផ្តើមនៅខែក្រោយនេះ ស្របពេលដែលវានឹងចាប់ផ្តើមទទួលយកការកក់សម្រាប់ម៉ូដែល Lyriq ឆ្នាំ២០២៣ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតែម្តង។

រថយន្តអគ្គិសនី Cadillac Lyriq នឹងមានតម្លៃចាប់ពី ៥៨ ៧៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាត្រូវបានផលិតលើគ្រោងឆ្អឹង Ultium Platform ហើយនឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាធ្វើដំណើរការចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បើនិយាយពីការសាកភ្លើងវិញ ដុំសាកស្តង់ដារកម្លាំង ១២០វ៉ុល អាចឲ្យវាទទួលបានចម្ងាយ ៥,៦គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ៨៤គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដុំសាកកម្លាំង ២៤០វ៉ុល។ ចំណែកឯការសាកល្បឿនលឿននៅស្ថានីយ៍សាកភ្លើងវិញ វាចំណាយពេលត្រឹមតែ ៣០នាទី នឹងទទួលបានចម្ងាយបើកបរ ៣១៤គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រថយន្ត Cadillac Lyriq នឹងផ្តល់តែជម្រើសប៉ុងមួយវិលកង់ក្រោយប៉ុណ្ណោះ នៅពេលចេញដំបូង ដោយប្រភេទម៉ូទ័រអគ្គិសនីមួយនេះ មានកម្លាំង ៣៤០សេះ។ វានឹងចូលរោងចក្រផលិតនៅឆមាសទី១ នៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM បន្តផ្អាករោងចក្រតម្លើងរថយន្តភីកអាប់ខ្នាតធំចំនួនបី ព្រោះបន្តខ្វះបន្ទះឈីប

ក្រុមហ៊ុន General Motors នឹងផ្អាករោងចក្រដំឡើងរថយន្តភីកអាប់ខ្នាតធំចំនួនបីរបស់ខ្លួនម្តងទៀតចាប់ពីថ្ងៃច័ន្ទនេះ ដោយសារតែកំពុងបន្តកង្វះបន្ទះឈីប។

នាយកប្រតិបត្តិរថយន្ត និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថាការខ្វះខាតបន្ទះឈីបនឹងអូសបន្លាយដល់ឆ្នាំ ២០២២ ហើយពុំភ្ញាក់ផ្អើលនេះទេដែល GM បន្តផលប៉ះពាល់ ដោយសារកង្វះបន្ទះឈីបនេះ។ Auto News រាយការណ៍ថា GM នឹងបញ្ឈប់ការផលិតនៅរោងចក្ររបស់ខ្លួននៅ Fort Wayne និង Flint, Silao ប្រទេ​សម៉ិកស៊ិកកូចំនួនមួយសប្តាហ៍ ដោយចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយនេះ។

បន្ថែមពីនេះរោងចក្ររបស់ General Motors ផ្សេងទៀតនៅអាមេរិកខាងជើងបានផ្អាកការផលិតកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។​ ចំណែករោងចក្រ Spring Hill នៅ Tennessee និង Ramos នៅប្រទេសម៉ិចស៊ិចកូនឹងចាប់ផ្តើមការផលិតឡើងវិញនៅថ្ងៃទី ៩ សីហានេះ បន្ទាប់ពីផ្អាកកាលពីថ្ងៃទី ១៩ កក្កដាកន្លងទៅ។

លើសពីនេះ GM បានបន្តពន្យារពេលក្នុងការផលិតនៅរោងចក្ររបស់ខ្លួននៅ San Luis Potosi ប្រទេសម៉ិចស៊ិចកូ និង CAMIប្រទេសកាណាដា នៃសប្តាហ៍ថ្ងៃទី ២៣ ខែសីហា និងថ្ងៃទី ៣០ ខែសីហា ខណ:ពេលរោងចក្រទាំងពីរនេះបានផ្អាកចាប់តាំងពីថ្ងៃទី ១៩ ខែកក្កដា ហើយគ្រោងនឹងចាប់ផ្តើមផលិតឡើងវិញនៅថ្ងៃទី ២៣ ខែសីហានេះវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានឡានភីកអាប់ខ្នាតកណ្ដាលមួយគត់ វ៉ាដាច់ឡាន Ford Ranger នៅទីផ្សារអាមេរិក

រថយន្ត Ford Ranger អាចលក់ចេញបានសរុប ៣៤ ២០៥គ្រឿង នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១ លើទីផ្សារសហរដ្ឋអាមេរិក ដែលមានកំណើន ៣៧% បើធៀបនឹងចំនួនលក់ ២៥ ០០៨គ្រឿង កាលពីត្រីមាសទីពីរឆ្នាំ២០២០។

បើគិតចាប់ពីដើមឆ្នាំមកទល់ចុងខែមិថុនា ចំនួនលក់របស់រថយន្តភីកអាប់ខ្នាតកណ្ដាលនេះនៅលើទីផ្សារអាមេរិកគឺមានសរុប ៥៨ ៣៧១គ្រឿង ដែលកើនឡើង ២៧% បើធៀបនឹងតួលេខឆ្នាំ២០២០។ តួលេខនេះមានន័យថារថយន្ត Ranger បាននាំមុខរថយន្ត Jeep Gladiator, Nissan Frontier, Chevrolet Colorado និង GMC Canyon នៅទីផ្សារអាមេរិក។

យ៉ាងណាក្ដី Ford Ranger នៅមានចំនួនលក់តិចតួចណាស់បើប្រៀបនឹងរថយន្ត Toyota Tacoma ជាគូប្រជែង ដែលរថយន្តនេះអាចលក់ចេញបានសរុប ១៣៩ ២៩៦គ្រឿងរួចទៅហើយលើទីផ្សារអាមេរិក ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១។

រថយន្ត Toyota Tacoma បានកាន់កាប់ចំណែកទីផ្សាររថយន្តភីកអាប់ខ្នាតកណ្ដាលនៅអាមេរិកចំនួន ៤២% ខណៈដែលរថយន្ត Ranger កាន់កាប់បាន ២០% និងរថយន្ត Gladiator មានចំណែក ១៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ioniq 5 អាចបើកបានឆ្ងាយដូច Hyundai អះអាងឬអត់?

ត្បិតថាមិនទាន់ចេញលក់ជាផ្លូវការក៏ដោយក្ដី ប៉ុន្តែមាន YouTuber ម្នាក់មានឪកាសបើកបរសាកល្បងរថយន្តអគ្គិសនី Hyundai Ioniq 5 និងបានពិសោធន៍លើសមត្ថភាពបើកបររបស់រថយន្តនេះ ដោយចង់ដឹងថាវាអាចបើកបរបានឆ្ងាយដូចក្រុមហ៊ុនអះអាងឬយ៉ាងណា។

Hyundai បាននិយាយថារថយន្ត Ioniq 5 ដែលប្រើអាគុយ ៧២,៦គីឡូវ៉ាត់ម៉ោង និងប្រើប្រព័ន្ធបើកបរវិលកង់បួន អាចបើកបរបានចម្ងាយ ២៨៧ម៉ាយ ឬ ៤៦២គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដង។ អំឡុងការសាកល្បងរបស់ YouTube ឈ្មោះថា Nyland ដែលបើកបររថយន្តនៅល្បឿន ៩០គ.ម/ម៉ ចេញលទ្ធផលមកថារថយន្តនេះអាចបើកបរបានចម្ងាយ ២៨៧ម៉ាយ ដោយប្រើប្រាស់ថាមពលអស់ ៧០,៦គីឡូវ៉ាត់ម៉ោង ដែលបង្ហាញថាមិនខុសពីអះអាងរបស់ Hyundai ប៉ុន្មានឡើយ។

Nyland ក៏បានសាកល្បងមួយទៀត ដោយចង់ដឹងថារថយន្តនេះបលកឆ្ងាយប៉ុណ្ណានៅពេលជិះនៅល្បឿន ១២០គ.ម/ម៉ ហើយលទ្ធផលបង្ហាញមកថាវាអាចបើកបរបានចម្ងាយ ១៨០ម៉ាយ ឬ ២៨៩គីឡូម៉ែត្រ ដូចនឹងរថយន្តអគ្គិសនីដទៃដែរ ដែលវាស៊ីថាមពលច្រើនពេលបើកបរលឿន។

ត្បិតថា Hyundai Ioniq 5 មិនអាចបើកបរបានឆ្ងាយដូចជាគូប្រជែង ប៉ុន្តែវាមានសមត្ថភាពសាកភ្លើងដ៏អស្ចារ្យ ដោយបច្ចេកវិទ្យាអាគុយកម្លាំង ៨០០វ៉ុលរបស់រថយន្តនេះ អាចសាកអាគុយពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី តាមរយៈដុំសាកល្បឿនលឿន ៣៥០គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti ទំនងអាចសម្លាប់ឡានមួយម៉ូដែលទៀត ក្នុងឆ្នាំ២០២៣

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្រុមហ៊ុន Infiniti ទំនងជាអាចនឹងឈប់ផលិតរថយន្តម៉ូដែល Q60 Coupe បន្តទៀតហើយនៅក្នុងឆ្នាំ២០២៣។

ខណៈពេលដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Infiniti គេហទំព័រ Automotive News បានរាយការណ៍ថា Q60 អាចកំពុងតែរស់នៅដោយខ្ចីពេលវេលាប៉ុណ្ណោះ ហើយនឹងត្រូវបាត់ខ្លួននៅប៉ុន្មានឆ្នាំខាងមុខទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Infiniti ឥឡូវនេះកំពុងតែបន្ថែមការផ្តោតអារម្មណ៍កាន់តែខ្លាំង ទៅលើរថយន្តតួខ្ពស់ Crossover និងរថយន្តដំណើរការដោយថាមពលអគ្គិសនី។

យ៉ាងណាមិញ មានតែពេលវេលាប៉ុណ្ណោះដែលអាចផ្តល់ចម្លើយពិតអំពីវាសនារបស់ Q60 ប៉ុន្តែចំនួនលក់បានបង្ហាញបណ្តើរៗឲ្យឃើញថា រថយន្ត Infiniti Q60 លក់ដាច់បានត្រឹមតែ ២ ៧៩៣គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Tiguan ឆ្នាំ២០២២ ចេញតម្លៃលក់ជាផ្លូវការ ចាប់ពី ២៥ ៩៩៥ដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Tiguan ស៊េរីឆ្នាំ២០២២ កាលពីដើមកន្លងទៅ ហើយឥឡូវនេះ ក្រុមហ៊ុនក៏បានប្រកាសពីតម្លៃរបស់វាដែរ ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

តម្លៃប៉ុណ្ណេះបានធ្វើឲ្យ Volkswagen Tiguan ឆ្នាំ២០២២ ថ្លៃជាងស៊េរីឆ្នាំមុន ៧៥០ដុល្លារ ប៉ុន្តែបានបំពាក់កាងមុខថ្មី និងចង្កៀងមុខ LED ឌីហ្សាញថ្មី ក៏ដូចជាយ៉ាន់ Alloy ទំហំ ១៧អ៊ីញថ្មីផងដែរ។

ចូលទៅដល់ផ្នែកខាងក្នុង វាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារមួយចំនួន ដូចជា កៅអីមុខមានមុខងារកម្តៅ, កុងទ័រឌីជីថល ទំហំ ៨អ៊ីញ, ប្រព័ន្ធ Smart Key, អេក្រង់កម្សាន្តទំហំ ៦,៥អ៊ីញ និង  Speaker ចំនួន ៦គ្រាប់ជាដើម។

ក្រៅពីម៉ូដែល Tiguan S ខាងលើ ក្រុមហ៊ុន Volkswagen ផ្តល់ជម្រើសជម្រើសជាច្រើនម៉ូដែលទៀត ដូចជា Tiguan SE តម្លៃចាប់ពី ២៩ ៤៩៥ដុល្លារ, Tiguan SE R-Line Black តម្លៃចាប់ពី ៣២ ២៩៥ដុល្លារ និង Tiguan SEL R-Line តម្លៃចាប់ពី ៣៦ ៥៩៥ដុល្លារ។

គ្រប់ម៉ូដែលនៃរថយន្ត Tiguan ទាំងអស់ សុទ្ធតែបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ និងប្រអប់លេខអូតូ ៨វគ្គ ហើយក៏មានជម្រើសប៉ុងពីរ ដែលជា Option តម្លៃ ១ ៥០០ដុល្លារ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បងរបស់ Highlander ទំនងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣

យោងតាមសារព័ត៌មាន Automotive News បានឱ្យដឹងថា ក្រុមហ៊ុន Toyota នឹងធ្វើការបញ្ចេញនូវរថយន្ត Crossover កៅអី បីជួរ Grand Highlander នៅឆ្នាំ ២០២៣ ដែលជាផ្នែកមួយនៃការពង្រីកត្រកូលរថយន្តប្រភេទ Crossoverនេះ ខណ:ពេលក្រុមហ៊ុន Toyota បានចុះឈ្មោះកម្មសិទ្ធម៉ាកសញ្ញា កាលពីខែធ្នូឆ្នាំ ២០២០កន្លងទៅ។

រថយន្ត Grand Highlander នឹងស្ថិតនៅលំដាប់ថ្នាក់កណ្តាលរវាងរថយន្ត Toyota Highlander ដែលកំពុងទទួលបានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន និងរថយន្ត Toyota Sequoia។

គួរបញ្ជាក់ផងដែរថា រថយន្ត Toyota Highlander ជំនាន់ចុងក្រោយបំផុតបានធ្វើការបង្ហាញវត្តមានកាលពីឆ្នាំ ២០១៩ និងចេ្លក់ជាផ្លូវការនៅឆ្នាំ ២០២០ ជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៩៥សេះ និងកម្លាំងរមួល ៣៥៧ញ៉ូតុនម៉ែត្រ និងជម្រើស Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំង ២៤៣សេះ។ ដោយគេសន្មតថា Grand Highlander នឹងបំពាក់ជាមួយម៉ាស៊នដូចគ្នានឹងរថយន្ត Highlander ដែរ។ ចំណែក Toyota Sequoia ជំនាន់ថ្មីកំពុងត្រៀមបង្ហាញខ្លួននាឆ្នាំក្រោយ ២០២២នេះ និងចេញលក់ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបចេញលក់នៅប្រទេសកំណើតបាន ២ថ្ងៃ Modellista ចេញគ្រឿងតុបតែងសម្រាប់ Land Cruiser ២០២២ តម្លៃចាប់ពី ៤៧៣ដុល្លារ

ក្រុមហ៊ុនជប៉ុន Modellista បានធ្វើការបង្ហាញចេញនូវគ្រឿងតុបតែខ្លួនឈ្មោះ Modellista Aero Part Kit សម្រាប់រថយន្ត Land Cruiser ២០២២ ដែលទើបតែចេញលក់ជាផ្លូវការនៅប្រទេសកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២កន្លងទៅ។

កញ្ចប់ Aero Part Kit រួមមាន កាងធ្លាក់ខាងមុខ (Front Skirt), កាងក្រោយ, ស៊ីម៉ាំងភ្លោះ, ថាសកង់ទំហំ ២១អ៊ីញ ចំនួន ៦ប្រឡោះ, Spoiler ខាងក្រោយ និង Welcome Light។ សម្រាប់គ្រឿងតុបតែងនេះមានតម្លៃចាប់ពី ៤៧៣ដុល្លារ រហូតដល់ ៣ ៦៧៤ដុល្លារ (Set A)។

គួរបញ្ជាក់ផងដែរ រថយន្ត Land Cruiser ២០២២ ឬ LC300 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA Platform របស់ក្រុមហ៊ុន Toyota បំពាក់ជាមួយម៉ាស៊ីនថ្មី ៣,៥លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៤៧៩គញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ជ្រើសរើសបុគ្គលិកថ្មីចំនួន ៥០០នាក់ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត ៤

យោងតាមសារព័ត៌មាន Caixing Global បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi កំពុងធ្វើការជ្រើសរើសបុគ្គលិកចំនួន ៥០០នាក់ថ្មី ថ្មីដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត ៤ (Level 4 Autonomous System) ខណៈដែលខ្លួនកំពុងជំរុញលើការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។

មុខតំណែងភាគច្រើនស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅស្រុក Haidian នៃទីក្រុងប៉េកាំង និងរួមបញ្ចូលទាំងតួនាទីដែលពាក់ព័ន្ធដូចជា៖ Algorithms of millimeter-wave imaging processing, High-precision mapping, Imitation learning, Deep learning, Autonomous driving, In-vehicle infrastructure និង High-precision mapping។

គួរបញ្ជាក់ផងដែលថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Xiaomi បានប្រកាសពីកន្លែង ដើម្បីផលិតរថយន្តឆ្លាតវៃ ព្រមទាំងបានវិនិយោគទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារនៅក្នុងផែនការនេះផងដែរ។ រីឯកាលពីខែមីនាកន្លងទៅក៏មានសេចក្តីរាយការណ៍ថាក្រុមហ៊ុន Xiaomi កំពុងពិភាក្សាជាមួយក្រុមហ៊ុន Great Wall ដើម្បីប្រើប្រាស់រោងចក្រចិនមួយរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីក្រោមយីហោផ្ទាល់របស់ខ្លួនសម្រាប់ទីផ្សារធំៗ ខណៈពេលដំបូង Great Wall បានច្រានចោលរបាយការណ៍ទាំងនេះ។

បន្ថែមពីនេះគេក៏បានរាយការណ៍ថាក្រុមហ៊ុន Xiaomi មានគម្រោងបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ ហើយចង់ឱ្យរថយន្តរបស់ខ្លួនបំពាក់ជាមួយឧបករណ៍ផ្សេងៗ ក្នុង Eco System របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+