ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Gladiator ក្លាយជាជនរងគ្រោះបន្ទាប់ ដោយសារវិបត្តិខ្វះឈីប

រថយន្ត Jeep Gladiator បានក្លាយជាជនរងគ្រោះបន្ទាប់ក្នុងវិបត្តិខ្វះឈីបសកល ដែលវិបត្តិមួយនេះបានប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តជាយូរមកហើយ។

ក្រុមហ៊ុន Stellantis បានបញ្ជាក់កាលពីថ្មីៗនេះថាខ្លួននឹងផ្អាកការផលិតរថយន្ត Gladiator នៅរោងចក្រ Toledo South ដែលស្ថិតនៅ Ohio នាសប្ដាហ៍ក្រោយនេះ។ នេះគឺជាលើកដំបូងហើយដែលរថយន្តភីកអាប់នេះបានរងផលប៉ះពាល់ដោយសារវិបត្តិខ្វះខាតឈីប។

យ៉ាងណាក្ដី ការផលិតរថយន្ត Jeep Wrangler នឹងនៅតែបន្ត ក៏ដោយសាររថយន្តនេះគឺផលិតនៅរោងចក្រ Toledo North។

គួរដឹងថារថយន្តរបស់ក្រុមហ៊ុន Stellantis ដែលរងផលប៉ះពាល់ដោយសារវិបត្តិខ្វះឈីបមានដូចជារថយន្ត Dodge Challenger, Charger និង Chrysler 300 ដែលនឹងផ្អាកការផលិតចាប់ពីសប្ដាហ៍ក្រោយ។ គួរដឹងថាក្រុមហ៊ុនមិនបាននិយាយថាការផលិតរថយន្តទាំងនេះនឹងចាប់ផ្ដើមវិញនាពេលណានោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន Stellantis បានរំពឹងទុកថាវិបត្តិខ្វះខាតឈីបនឹងត្រូវបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនេះនឹងមានរថយន្តជាច្រើនត្រូវផ្អាកការផលិតជាបណ្ដោះអាសន្នក្នុងរយៈពេលខ្លី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែងាយស្រួល! ក្រសួងអនុញ្ញាតអោយម្ចាស់រថយន្តទាំងអស់អាចបង់ពន្ធតាមកម្មវិធីទូរស័ព្ទ

យោងតាមវីដេអូស្តីពីការណែនាំ មុខងារបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទបានអោយដឹងថា៖ គ្រប់ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទអាចធ្វើការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមរយ:កម្មវីធីទូរស័ព្ទដៃ GDT Taxpayer App បានហើយ។ ដោយមុខងារថ្មីនេះនឹងជួយសម្រួលអ្នកប្រើប្រាស់ និងម្ចាស់យាន្តជំនិះទាំងអស់ដែលធ្លាប់បង់ពន្ធកន្លងអាចបង់ប្រាក់ពន្ធឆ្នាំថ្មីដោយពុំចាំបាច់អញ្ចើញទៅកាន់អគ្គនាយកដ្ឋានពន្ធដារដោយផ្ទាល់។ ក្នុងលក្ខខណ្ឌម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទរួចបង់រួចរាល់ ភ្នាក់ងារនៃអគ្គនាយកដ្ឋានពន្ធដារ នឹងដឹកជញ្ជូនដល់ទីកន្លែងរបស់ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះដែលបានកំណត់។

 

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្តីពីការណែនាំ មុខងារបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបន្តអាប់ដេតឡាន Land Cruiser 70 Series ទោះទើបបញ្ចេញ Land Cruiser 300

ខណៈពេលដែលរថយន្ត Land Cruiser 300 ដ៏ថ្មីសន្លាងកំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ក្រុមហ៊ុន Toyota ក៏មិនភ្លេចពីម៉ូដែល Land Cruiser 70 Series ដែលបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ១៩៨៤ និងកំពុងតែមានលក់នៅលើទីផ្សារអូស្ត្រាលី និង មជ្ឈឹមបូព៌ា ដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រថយន្ត Toyota Land Cruiser 70 Series នឹងទទួលបានការអាប់ដេតដ៏ធំបំផុតមយយ ក្នុងរយៈពេល ១២ខែទៀត។

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានឲ្យដឹងថា ក្នុងនោះវានឹងនាំយកលក្ខណៈពិសេសមួយចំនួនដូចជា គ្រោងឆ្អឹង ladder frame ដែលរឹងមាំជាងមុន, បន្ថែមពោងការពារសុវត្ថិភាព និង បន្ថែមមុខងារដូចជា VSC/TRAC, BA, EBD និង HAC ដើម្បីឲ្យម៉ូដែល 70 Series ទាំងអស់ទទួលបានការធ្វើតេស្តសុវត្ថិភាព ផ្កាយ៥ ពី ANCAP។

យ៉ាងណាមិញ រថយន្ត Land Cruiser 70 ប្រហែលជាប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ៤,៥លីត្រ turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ២០២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! គូប្រជែង Tesla ចុះប៉ាតង់ឈ្មោះឡានថ្មី ៦ ម៉ូដែលទៀត

កាលពីដើមឆ្នាំនេះ នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian លោក RJ Scaringe បានប្រកាសថា ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញរថយន្តម៉ូដែលថ្មីចំនួន ៦ បន្ថែមទៀត នៅត្រឹមឆ្នាំ ២០២៥ ដើម្បីចូលរួមជាមួយម៉ូដែល R1T និង R1S ដែលនឹងត្រូវដឹកឲ្យអតិថិជននៅខែកញ្ញានេះ។

ឥឡូវនេះ ក្រុមហ៊ុន Rivian ដែលជាគូប្រជែងមួយរបស់ Tesla បានចុះប៉ាតង់ឈ្មោះ R3S, R4s, R5S, R3T, R4T និង R5T ថ្មី ជាមួយការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក United States Patent And Trademark Office (USPTO)។ នេះបើយោងតាមការបង្ហោះមួយនៅលើវេទិកា Rivian Owners Forum។

តាមរយៈការចុះប៉ាតង់នេះនាំឲ្យគេជឿជាក់ថា ក្រុមហ៊ុន Rivian ពិតជានឹងបន្ថែមម៉ូដែលថ្មីក្នុងត្រកូលរថយន្តរបស់វា ដោយក្នុងនោះរួមមានទាំង រថយន្តប្រភេទ SUV និង ភីកអាប់។

យ៉ាងណាមិញ រថយន្តថ្មីទាំង ៦ ម៉ូដែលនោះ នឹងត្រូវផលិតដោយផ្អែកលើម៉ូដែល R1T និង R1S ដែលស្ទើរតែជារថយន្តដូចគ្នា គ្រាន់តែខុសប្រភេទតួខ្លយនប៉ុណ្ណោះ។ Rivian R1T មានប្រវែងកង់មុខទៅកង់ក្រោយវែងជាង និង ប្រវែងតួខ្លួនសរុបវែងជាងផងដែរ បើប្រៀបធៀបជាមួយ R1S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតតូចរបស់ Ford មានអ្នកកក់ឡើងដល់ ៨ម៉ឺនគ្រឿងបាត់!

រថយន្ត Ford Maverick ទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនខ្លាំងមិនចាញ់រថយន្ត F-150 Lightning ប៉ុន្មានឡើយ ដោយមកទល់ពេលនេះមានអ្នកកក់រថយន្តភីកអាប់ខ្នាតតូចនេះរហូតដល់ ៨ម៉ឺនគ្រឿងរួចស្រេចទៅហើយ។

រថយន្តភីកអាប់នេះមានតម្លៃទាក់ទាញបំផុតគឺចាប់ពី ១៩ ៩៩៥ដុល្លារប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ដោយ Ford បានសន្យាថារថយន្តនេះមានកម្រិតស៊ីប្រេងត្រឹម ៥,៩លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ដែលជាកម្រិតសំចៃដ៏អស្ចារ្យមួយសម្រាប់រថយន្តភីកអាប់។

រថយន្តនេះមានប្រភេទស្តង់ដារដែលប្រើប្រាស់នូវម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩១សេះ និងមានប្រព័ន្ធបើកបរវិលកង់មុខ។ វាក៏មានជម្រើសម៉ាស៊ីន EcoBoost ចំណុះ២,០លីត្រ ដែលមានកម្លាំង ២៥០សេះផងដែរ។

រថយន្ត Maverick នេះនឹងចូលរោងចក្រផលិតនៅអំឡុងចុងខែសីហាខាងមុខ ដែលរោងចក្រផលិតគឺស្ថិតនៅទីតាំងតែមួយជាមួយនឹងរថយន្ត Bronco Sport៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ជោគជ័យខ្លាំងនឹងការលក់ឡាននៅចិន

ក្រុមហ៊ុន Bentley បានប្រកាសអំពីកំណត់ត្រាថ្មីសម្រាប់ឆមាសទី១នៃឆ្នាំ២០២១នេះ ដោយអាចបំបែកកំណត់ត្រាទាំងលើការលក់ និងកំណត់ត្រាសម្រាប់ប្រាក់ចំណេញផងដែរ។

អំឡុងពេល៦ខែនេះ ក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ ៧ ១៩៩គ្រឿង ដោយក្នុងនោះទីផ្សារប្រទេសចិនបានក្លាយជាទីផ្សារធំជាងគេរបស់ក្រុមហ៊ុនជាលើកដំបូង ក្រោយការបង្ហាញវត្តមានលើទីផ្សារនេះរយៈពេលជិត១០ឆ្នាំ។

រថយន្តដែលលក់ដាច់ជាងគេគឺ Bentayga ដែលអាចលក់បានរហូតដល់ ២ ៧៦៦គ្រឿង នាំមុខរថយន្ត Continental GT ជាមួយចំនួនលក់ ២ ៣១៨គ្រឿង និងរថយន្ត Flying Spur ដែលលក់បាន ២ ០៦៣គ្រឿង។

ប្រាក់ចំណូលរបស់ Bentley ក្នុងពេល៦ខែដំបូងនេះគឺមានចំនួន ១,៣ពាន់លានអឺរ៉ូ ធៀបនឹងចំណូល ៨៣៤,៨លានអឺរ៉ូ កាលពីឆ្នាំ២០១៩។ ក្នុងនោះដែរក្រុមហ៊ុនទទួលបានប្រាក់ចំណេញចំនួន ១៧៨លានអឺរ៉ូ ផងដែរ ដែលជាប្រាក់ចំណូល និងប្រាក់ចំណេញច្រើនបំផុតមិនធ្លាប់មាន។

ខណៈដែលចិនជាទីផ្សារធំដែលលក់ចេញរថយន្តបាន ២ ១៥៥គ្រឿងនោះ សហរដ្ឋអាមេរិកក៏នៅមិនឆ្ងាយដែរជាមួយចំនួនលក់ ២ ០៤៩គ្រឿង ហើយបន្ទាប់មកគឺទីផ្សារអឺរ៉ុបលក់បាន ១ ១៤២គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai គ្រោងចេញឡាន Elantra N ប្រើ Spec អាមេរិក កម្លាំងជិត ៣០០សេះ

ក្រុមហ៊ុន Hyundai បានប្រកាសពីគម្រោងដាក់បង្ហាញរថយន្ត Elantra N ប្រើប្រាស់ Spec អាមេរិក នៅក្នុងកម្មវិធី New York Auto Show នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

ដើមឡើយ រថយន្ត Hyundai Elantra N ត្រូវបានដាក់បង្ហាញម្តងរួចមកហើយកាលពីដើមខែកន្លងទៅ ដោយវាមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទមហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ។ ថ្វីបើប្រៀបធៀបជាមួយនឹងគូប្រជែង គឺ Honda Civic Type R (៣០៦សេះ) ទៅ វាមានកម្លាំងតិចជាងមែន ប៉ុន្តែវានៅតែជាការអាប់ដេតដ៏ប្រសើរមួយចំពោះ Elantra N។

គួរឲ្យដឹងថា រថយន្ត Hyundai Elantra ប្រភេទស្តង់ដារ មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំងត្រឹមតែ ១៤៧សេះប៉ុណ្ណោះ និងជម្រើសមួយទៀតគឺប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Hyundai បានបញ្ជាក់ហើយថា រថយន្ត Elantra N ប្រើ Spec អាមេរិក នឹងផ្តល់ជម្រើសប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch និង ប្រអប់លេខដៃ ៦វគ្គ ជាមួយមុខងារ N Grin Shift ផងដែរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,៣វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់ឡាន Aston Martin កើនឡើង ២០០% ដោយសារឡាន SUV

ក្រុមហ៊ុន Aston Martin បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនលក់សម្រាប់ឆមាសទីមួយ នៃឆ្នាំ ២០២១ នេះ ហើយថែមទាំងបានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុ ដែលមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ផងដែរ។

ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Aston Martin បានចែកចាយរថយន្តសរុបចំនួន ២ ៩០១ គ្រឿង។ វាគឺជាការកើនឡើង ២២៤ ភាគរយ (ឬ ២ ០០៦ គ្រឿង) បើប្រៀបធៀបទៅនឹង ៨៩៥ គ្រឿងកាលពីឆមាសទីមួយ នៃឆ្នាំ ២០២០។

វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាម៉ូដែល Aston Martin DBX បានក្លាយខ្លួនជាម៉ូដែលលក់ដាច់យ៉ាងឆាប់រហ័សបំផុត របស់ក្រុមហ៊ុន Aston Martin ជាមួយនឹងចំនួនលក់ដាច់ ១ ៥០០ គ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។

សូមបញ្ជាក់ថា ការកើនឡើងនៃការលក់ និងប្រជាប្រិយភាពនៃម៉ូដែល Aston Martin នៅក្នុងប្រទេសចិន ក៏បានដើរតួយ៉ាងសំខាន់ផងដែរ នៅក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន។

សរុបមក ការលក់របស់ក្រុមហ៊ុន Aston Martin មានតម្លៃសរុប ៣៨១ លានដុល្លារ ក្នុងត្រីមាសទីមួយ ដែលកើនឡើងច្រើនជាងឆ្នាំមុន ៥ ដង​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser 300 ឆ្នាំ ២០២២ ចេញលក់នៅអាហ្វ្រិកខាងត្បូង ក្នុងតម្លៃជិត ៩ ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota ប្រចាំអាហ្វ្រិកខាងត្បូងបានធ្វើការប្រកាសចេញនូវតម្លៃនៃរថយន្ត Land Cruiser 300 ឆ្នាំ ២០២២ ដែលត្រៀមមានវត្តមាននៅលើទីផ្សារប្រទេសខ្លួននាខែកញ្ញានេះ។

នៅលើទីផ្សារអាហ្វ្រិកខាងត្បូង Land Cruiser 300 ឆ្នាំ ២០២២ មាន ៥ជម្រើស សម្រាប់ជ្រើសរើស រួមជាមួយជម្រើសពណ៌ចំនួន ១០ពណ៌ដែលរួមមាន Glacier White, Pearl White Metallic, Satin Silver Metallic, Graphite Grey Metallic, Raven Black, Attitude Black, Ruby Metallic, Avant-Garde Bronze, Moonlight Ocean និង Classic White។

សម្រាប់ប្រភេទ GX-R 3.3D ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ V6 កម្លាំង ៣០៤សេះ មានតម្លៃចាប់ពី ៨៨ ២៥២ដុល្លារ។ ZX 3.3D និង GR-S 3.3D មានតម្លៃចាប់ពី ១២១ ៤២២ដុល្លារ និង ១២៤ ៦១៣ដុល្លារ ដំណើរការដោយម៉ាស៊ីន ៣,៥លីត្រ V6។ ZX 3.5T មានតម្លៃចាប់ពី ១២៣ ៥៩៥ដុល្លារ និងប្រភេទថ្លៃបំផុត GR-S 3.5T មានតម្លៃ ១២៦ ៧៤៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser ឆ្នាំ២០២២ លក់តម្លៃជិត៥ម៉ឺនដុល្លារនៅជប៉ុន ឡើងថ្លៃលើសមុន ២៨០០ដុល្លារ

នៅទីផ្សារនៃប្រទេសកំណើត រថយន្ត Land Cruiser ជំនាន់ថ្មីអាចទទួលបានការកុម្ម៉ង់ទិញរហូតដល់ជាង ២២ ០០០គ្រឿង ចាប់តាំងពីដើមខែកក្កដា ដែល Toyota បានបើកទទួលការកុម្ម៉ង់ទិញ។

រថយន្តកំពូល SUV Off-Road ជំនាន់ថ្មីនេះនឹងចេញលក់នៅប្រទេសជប៉ុននៅថ្ងៃទី០២ ខែសីហា ជាមួយតម្លៃចាប់ពី ៥,១លានយេន ដែលស្មើនឹងប្រមាណ ៤៦ ៥០០ដុល្លារ។

តម្លៃរបស់ Land Cruiser ស៊េរីឆ្នាំ២០២២ លក់នៅជប៉ុនមានការឡើងថ្លៃ ៣០ម៉ឺនយេន ឬប្រមាណ ២ ៨០០ដុល្លារ ប្រសិនបើធៀបនឹងរថយន្តស៊េរីមុន ដែលមានតម្លៃចាប់ពី ៤,៨លានយេន ដែលស្មើប្រមាណ ៤៣ ៧០០ដុល្លារ។

គួរដឹងដែរថាក្រុមហ៊ុន Toyota នឹងផ្អាកការផលិតរថយន្ត Land Cruiser ជំនាន់ថ្មីនៅថ្ងៃទី៥ និងទី៦ ខែសីហា ដោយសារបញ្ហាខ្វះខាតគ្រឿងបន្លាស់ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩នៅអាស៊ីអាគ្នេយ៍។ អំឡុងពេលនេះ ការផលិតរថយន្ត Lexus LX ក៏នឹងត្រូវផ្អាកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+