ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេល៣៥ឆ្នាំ រោងចក្រមួយនេះផលិតឡាន Camry បាន ១០លានគ្រឿង

បន្ទាប់ពីដំណើរការអស់រយៈពេល ៣៥ ឆ្នាំមក រោងចក្រ Kentucky(TMMK) ដែលមានកម្មសិទ្ធិពេញលេញដំបូងរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើង ទើបតែបញ្ចប់កាលផលិតរថយន្ត Camry SE ពណ៌សទី ១០លានគ្រឿងរបស់ខ្លួននាថ្ងៃនេះ។

ទីផ្សារអាមេរិកខាងជើង រថយន្ត Camry គឺជារថយន្តមួយក្នុងចំណោមរថយន្តលក់ដាច់បំផុតនៅសហរដ្ឋអាមេរិច ហើយនាពេលបច្ចយប្បន្នរថយន្ត Camry គឺជារថយន្តជំនាន់ទី៨នៃត្រកូលនេះ។

គួររំលឹកដែរថា កាលពីខែមីនាកន្លងទៅ រោងចក្រ Kentucky(TMMK) នេះធ្លាប់បានបញ្ចប់ការផលិតរថយន្ត Rav4 Hybrid ពណ៌ខៀវទី ១៣លានគ្រឿងរបស់ខ្លួនរួចមកហើយ ដោយToyota ក៏បានវិនិយោគ ១,៥លាន សម្រាប់ទទួលបានផលិតផលនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ថា គ្រប់ម៉ូដែលឡានរបស់ខ្លួនទាំងអស់ នឹងមានប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Mercedes បានបង្ហាញពីគម្រោងរបស់ខ្លួន និងគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធ នៅគ្រប់ទីផ្សារទាំងអស់សម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងនោះដែរ Mercedes នឹងចេញគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មីចំនួន ៣ ក្នុងឆ្នាំ២០២៥ ដែលនឹងអនុញ្ញាតឲ្យម៉ាកនេះអាចបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ លើគ្រប់ម៉ូដែលរបស់ខ្លួនទាំងអស់។

លោក Ola Källeniusនាយកប្រតិបត្តិក្រុមហ៊ុន Daimler AG និងក្រុមហ៊ុន Mercedes-Benz AG បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរលើទីផ្សាររថយន្តអគ្គិសនីកំពុងបង្កើនល្បឿនលឿនខ្លាំង ជាពិសេសនៅក្នុងផ្នែករថយន្តប្រណីត ដែលជាកន្លែងរបស់ Mercedes-Benz ស្ថិតនៅ។ ចំណុចចាប់ផ្តើមកាន់តែខិតជិតមកដល់ ហើយយើងនឹងត្រៀមខ្លួនជាស្រេចនៅពេលទីផ្សារប្តូរទៅប្រើរថយន្តអគ្គិសនីសុទ្ធ នៅចុងទសវត្សនេះ”។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើកំពុងត្រៀមថវិកាសរុបចំនួន ៤៧,២ ពាន់លានដុល្លារអាមេរិក រវាងឆ្នាំ ២០២២ និង ២០៣០ ក្នុងការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញគំរូឡាន Atlas Cross Sport GT ថ្មីរាងបែបស្ព័រ កម្លាំងជាង ៣០០សេះ

ថ្មីៗនេះ ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញនូវគំរូរថយន្ត Atlas Cross Sport GT ថ្មី ដែលបានឌីហ្សាញផ្អែកលើម៉ូដែល Atlas Cross Sport SEL Premium R-Line ហើយមានតុបតែងខ្លួនបែបស្ព័រ និងអាប់ដេតលើដំណើរការរបស់វាថែមទៀតផង។

គំរូរថយន្ត Volkswagen Atlas Cross Sport GT ថ្មីនេះ មានតួខ្លួនពណ៌ខៀវ Eisvogelblau រំលេចដោយការតុបតែងពណ៌ខ្មៅរលោងពីផ្នែកខាងក្រៅ ហើយបានអាប់ដេតប្រើបូមអុក ST Suspension XTA Plus 3, យ៉ាន់ទំហំ ២២អ៊ីញ ប្រភេទ ABT Sport HR AeroWheels, សម្បកកង់ Yokohama Advan Sport និងដុំហ្វ្រាំង ៨ពីស្តុង ម៉ាក Tarox ទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ គំរូរថយន្តនេះមានបំពាក់កៅអីស្ព័រ Recaro Sportster CS ជាមួយខ្សែក្រវ៉ាត់ពណ៌ខៀវ ព្រមទាំងដៃចង្កូតរាងអក្សរ D ទៀតផង។

គំរូរថយន្ត Atlas Cross Sport GT បំពាក់ម៉ាស៊ីន EA888 2.0 TSI ដែលមានប្រើលើ Volkswagen Golf R ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតពីវាឡើយ តែគេដឹងថាម៉ាស៊ីននេះប្រើ Turbo មួយដែលបង្កើតកម្លាំងបានជាង ៣០០សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាមូលហេតុដែលគួរប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធម៉ាកនេះ (មានវីដេអូ)

កាលពីអត្ថបទមុនកន្លងទៅ យើងបាននិយាយគ្នាអំពី តួនាទីប្រេងម៉ាស៊ីន និង វិធីថែទាំម៉ាស៊ីនយានយន្ត (ចុចទីនេះដើម្បីអានលំអិត) រួចមកហើយ សម្រាប់អត្ថបទថ្ងៃនេះដែរ យើងសូមធ្វើការលើកនូវមូលហេតុដែលបងប្អូនទាំងអស់គ្នាគួរប្រើប្រាស់នូវប្រេងម៉ាស៊ីនសុទ្ធ ដែលផលិតឡើងតាមស្តង់ដាររបស់យានយន្តបងប្អូន ជាក់ស្តែងប្រេងម៉ាស៊ីនរបស់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់រថយន្ត Toyota និង Lexus ក្នុងការផ្តល់នូវលក្ខណ: ពិសេសដល់រថយន្តរបស់ខ្លួនផ្ទាល់។

លើសពីនេះក្រុមហ៊ុន Toyota ដែលជាអ្នកផលិតរថយន្តផ្ទាល់ បានដឹងច្បាស់ពីតម្រូវការរថយន្តរបស់បងប្អូន ដូច្នេះគេបានផលិតប្រេងម៉ាស៊ីន យ៉ាងពិសេសដែលសាកសមឥតខ្ចោះ សម្រាប់រថយន្ត Toyota និង Lexus ក្នុងការរក្សាដំណើរការម៉ាស៊ីនបានយ៉ាងល្អ និងសន្សំសំចៃផងដែរ​។​ តួយ៉ាងនៅក្នុងសៀវភៅណែនាំរបស់រថយន្ត (Owner’s Manual) ក៏បានបញ្ជាក់ និងណែនាំយ៉ាងច្បាស់ដែរថា យើងគួរតែប្រើប្រាស់ប្រេងម៉ាស៊ីន Toyota សុទ្ធ “Toyota Genuine Motor Oil” ដែលវានឹងផ្តល់នៅអត្ថប្រយោជន៍យ៉ាងច្រើនរួមមាន៖

  • ជួយផ្តល់នូវលក្ខខណ្ឌដ៏ល្អ និងថាមពលដ៏អស្ចារ្យដល់គ្រឿងម៉ាស៊ីន
  • ជួយកាត់បន្ថយការសឹករេចរឹល របស់ម៉ាស៊ីនបានយ៉ាងល្អបំផុត
  • ត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើម តាមលក្ខណៈស្តង់ដារប្រេងម៉ាស៊ីនខ្ពស់បំផុត
  • បង្កើតឡើងដើម្បីភាពល្អឥតខ្ចោះដោយប្រើបច្ចេកវិទ្យា Toyota ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក
  • ផលិតឡើងសម្រាប់ម៉ាស៊ីនយានយន្ត ដែលមានកំហាប់ប្រេងសាកសមនឹងយានយន្តនៅកម្ពុជា
  • ជួយរថយន្តអោយមានសន្ទុះល្បឿនខ្លាំង និងសន្សំសំចៃផងដែរ

ទាំងនេះជាគុណសម្បត្តិនៃការប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធពីក្រុមហ៊ុន ដោយបងប្អូនទាំងអស់គ្នាអាចរកទិញបាននៅក្រុមហ៊ុនផ្ទាល់ និងយានដ្ឋានដៃគូទូទាំងប្រទេស។ ជាពិសេសនោះសូមចំណាំ ផលិតផលពិតប្រាកដ ប្រយ័ត្នប៉ះចំផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់ម៉ាស៊ីនរថយន្តទាំងមូល និងអាចបណ្តាលឲ្យបងប្អូនប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលបើកបរ។ ទោះជាមានឡូហ្គូរបស់ Toyota ឬ Lexus នៅលើប៊ីដុងក៏ដោយ មិនប្រាកដថាជាប្រេងម៉ាស៊ីនសុទ្ធដែលជារបស់ក្រុមហ៊ុនផ្លូវការនោះទេ ហេតុនេះហើយបងប្អូនត្រូវចំណាំសញ្ញាសម្គាល់ទាំងពីរនេះ៖

១. ដោយមានបិទតែម ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅលើគំរបប៊ីដុង

២. មាននិមិត្តសញ្ញា “Toyota Cambodia My First Choice” ជាប់នៅផ្នែកខាងក្រោយនៃប៊ីដុង

មានបិទតែម ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅលើគំរបប៊ីដុង
មាននិមិត្តសញ្ញា “Toyota Cambodia My First Choice” ជាប់នៅផ្នែកខាងក្រោយនៃប៊ីដុង

សម្រាប់ព័ត៌មានចែកចាយបន្ត ទាក់ទងលេខទូរស័ព្ទ: 017 222 455 / 017 333 952 ឬទំព័រ Facebook ផ្លូវការ: Toyota Cambodia Genuine Parts ដោយចុច Link មួយនេះ Toyota Cambodia Genuine Parts

ដើម្បីអោយកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម:

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនភ្លោះ Toyota GR 86 ២០២២ កម្លាំង ២២៨សេះ ចេញតម្លៃផ្លូវការ

កាលពីឆ្នាំមុនកន្លងទៅ Suburu បានបង្ហាញចេញនូវរថយន្ត BRZ ឆ្នាំ២០២២ ជាផ្លូវការ នាពេលនេះផងដែរក្រុមហ៊ុនក៏បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Coupe ដែលទទួលបានការឌីស្សាញថ្មីនេះផងដែរ។

ជាមួយផែនការនៃចេញលក់ក្នុងខែកញ្ញានេះ សម្រាប់ BRZ មានរូបរាងបែបស្ព័រជាមួយចង្កៀងខាងមុខប្រភេទ LED និងថាសកង់ទំហំ ១៧អ៊ីញ រួមជាមួយសម្បកកង់ប្រភេទ Summer Performance។

នៅផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ៧អ៊ីញ, អេក្រង់កម្សាន្ត touchscreen ទំហំ ៨អ៊ីញភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, កៅអីបែបស្ព័រអមដោយថ្នេរដេរពណ៌ក្រហម, ឈ្នាន់ជាន់ប្រភេទអាលុយមីញ៉ូម និងប្រព័ន្ធជួយបង្កើនសម្លេងម៉ាស៊ីននៅខាងក្នុងកាប៊ីនសម្រាប់ការបើកបរកាន់តែមានភាពទាក់ទាញ។

សម្រាប់បច្ចេកវិទ្យា និងប្រព័ន្ធជំនួយការបើកបររួមមាន៖ Keyless access system with a push-button, ប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់, Adaptive cruise control, High beam assist, Lane departure warning and a pre-collision braking system, Sway warning and lead vehicle start alert និងកាំម៉េរាក្រោយឌីជីថល។

រថយន្ត BRZ ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងបង្វិល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងជម្រើសប្រអប់លេខអូតូ ៦វគ្គតម្លៃ ១ ៦០០ដុល្លារ។

រថយន្ត BRZ ឆ្នាំ២០២២ ផ្តល់នូវ ២ជម្រើសម៉ូឌែល រួមមាន Premium និង Limited។ សម្រាប់ម៉ូឌែល Premium មានតម្លៃចាប់ពី ២៨ ៩៥៥ដុល្លារ និង Limited តម្លៃចាប់ពី ៣១ ៤៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ក្រុមហ៊ុន Stellantis ថាបញ្ហាខ្វះបន្ទះឈីបនឹងអូសបន្លាយដល់ឆ្នាំ ២០២២

នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសមាគមសារព័ត៌មានផ្នែករថយន្តនៅក្រុង Detroit (សហរដ្ឋអាមេរិក) លោក Carlos Tavares នាយកប្រតិបត្តិក្រុមហ៊ុន Stellantis បានមានប្រសាសន៍ថាវិបត្តិបន្ទះឈីបអេឡិចត្រូនិចទំនងជាអូសបន្លាយរហូតដល់ឆ្នាំ ២០២២។

លោក Carlos Tavares នាយកប្រតិបត្តិក្រុមហ៊ុន Stellantis

កាលពីមុន សមាជិកនៃក្រុមហ៊ុន Daimler ដែលជាសាជីវកម្មមេនៃក្រុមហ៊ុន Mercedes-Benz ក៏បានព្យាករណ៍ថាការលក់នៅឆមាសទី ២ នៃឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ នឹងថយចុះដោយសារតែកង្វះខាតបន្ទះឈីបអេឡិចត្រូនិច។ បន្ថែមពីនេះ ក្រុមហ៊ុន Autoliv ដែលជាក្រុមហ៊ុនផលិតពោងសុវត្ថិភាព និងខ្សែក្រវ៉ាត់ធំជាងគេបំផុតនៅលើពិភពលោកក៏បាននិយាយដែរថា កង្វះខាតបន្ទះឈីបអាចបន្តដល់ឆ្នាំ ២០២២ ។

វិបត្តិបន្ទះឈីបអេឡិចត្រូនិចកើតឡើងពីការកើនឡើងយ៉ាងខ្លាំងនៃតំរូវការសំរាប់រថយន្តនៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញពីការរាតត្បាត Covid-19 នេះធ្វើឱ្យតម្លៃនៃរថយន្តដែលបានប្រើប្រាស់រួច និងថ្មីកើនឡើងយ៉ាងខ្លាំង។

ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងឆ្លើយតបនឹងកង្វះឈីប ដោយលែងមានការបំពាក់នូវមុខងារពិសេសៗនៃយានយន្តមួយចំនួន ហើយស្ទើរតែក្រុមហ៊ុនផលិតរថយន្តជាច្រើនបានសម្រេចចិត្តផ្អាកការផលិត ទន្ទឹមនឹងនេះដែរក៏មានក្រុមហ៊ុនជាច្រើនដែលផ្គុំតួររថយន្តមុនហើយរង់ចាំរហូតដល់មានបន្ទះឈីបគ្រប់គ្រាន់ផលិតបន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN បើកសម្ពោធជាផ្លូវការនៅក្នុង​ប្រទេស​កម្ពុជា

ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនូវស្នាក់ការ​តាំងបង្ហាញថ្មី​របស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន។

លោក Flavien Simon អ្នកគ្រប់គ្រងផ្នែកលក់ប្រចាំ Aston Martin Phnom Penh និងលោក Mr. Abarajithan Selvakumar ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន HGB Group ចូលរួមកាត់ខ្សែបូរពិធីសម្ពោធអគារបង្ហាញរថយន្ត Aston Martin Phnom Penh

Aston Martin Phnom Penh បានបើកទ្វាររបស់ខ្លួននៅខែធ្នូឆ្នាំ ២០២០។ ការបើកសម្ពោធជាផ្លូវការត្រូវបានពន្យាពេលដោយសារមានការរឹតត្បិតមួយចំនួននៅរយៈពេលខុសៗគ្នាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

ស្នាក់ការ​តាំងបង្ហាញដែលមានទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញពីផ្លាកសញ្ញា និង​អត្តសញ្ញាណសាជីវកម្មបច្ចុប្បន្នរបស់ Aston Martin ដែលបង្ហាញពីបរិយាកាសលម្ហែកាយ ប៉ុន្តែក្នុងសភាពដ៏ទំនើប។ កន្លែងផ្ទុក
រថយន្តចំនួនបួនគ្រឿង ផ្តល់ជូននូវរថយន្តម៉ាក DBX SUV ស៊េរីថ្មីៗដែលជាប្រភេទរថយន្តស្ព័រម៉ាក Aston Martin ដែលមានគ្រប់ស៊េរីក៏ដូចជាសាលបង្ហាញពីលក្ខណៈពិសេសរបស់​រថយន្តសម្រាប់អតិថិជន ដែលមានទាំងស្តង់ដារ និងជំរើសពីសេវាកម្មផ្ទាល់ខ្លួនដែលមានតែមួយគត់របស់ Aston Martin ដែលហៅថា  “Q by Aston Martin”  ដែលជាកន្លែងតាំងរថយន្តផង​   ទីកន្លែងប្រគល់រថយន្ត​ជា​លក្ខណៈឯកជនផង និងទីតាំងដ៏​ទំនើបថ្មីបំផុតសម្រាប់​សេវាកម្មក្រោយការលក់ផងដែរ  ។

ការរៀបចំអគារតាំងបង្ហាញរថយន្ត Aston Martin Phnom Penh សម្រាប់ពិធីបើកសម្ពោធជាផ្លូវការ

លោក Roberto Carlos De Silva នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា“ យើងមានសេចក្តីរំភើបណាស់ ដែលបានប្រកាសពីការបើកដំណើរការជាផ្លូវការ​ស្នាក់ការតាំងបង្ហាញរថយន្ត Aston Martin ថ្មីនេះ។ នេះគឺជាព្រឹត្តិការណ៍សំដ៏ខាន់មួយទៀតសម្រាប់ក្រុមហ៊ុន HGB Group ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការ​ទុក​ចិត្ត​ និងការគាំទ្រពួកយើង​ ​ដែល​ជួយឱ្យយើងឈានមក​ដល់ចំនុចនេះ។ យើងកំពុងទន្ទឹងរង់ចាំឆ្នាំដ៏ជោគជ័យនាពេលខាងមុខនិងឱកាសដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៃភាពជាម្ចាស់របស់រថយន្ត Aston Martin ដល់អតិថិជនជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ”

លោក Nancy Chen នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សម្រាប់រថយន្ត Aston Martin មានប្រសាសន៍ថា“ ជាមួយនឹងការបើកដំណើរការស្នាក់ការ​តាំងបង្ហាញនៅ​ក្នុង​ប្រទេស​កម្ពុជា​  យើងសង្ឃឹមថា យើងនឹងបានឃើញរថយន្ត Aston Martin ជាច្រើនទៀតនៅតាមដងវិថីដ៏ស្រស់ស្អាតនៃរាជធានី
ភ្នំពេញ។ តាងនាមអោយក្រុមហ៊ុន Aston Martin ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហួត ប្រធានក្រុមហ៊ុន​ HGB Group និងលោក Roberto Carlos De Silva និងក្រុមការងារ​របស់លោកចំពោះការលះបង់និងការប្តេជ្ញាចិត្តយ៉ាង​មុតមាំចំពោះម៉ាករថយន្តដ៏ល្បីមួយ​នេះ។ ខ្ញុំជឿជាក់ថា យើងនឹងបង្កើតទំព័រថ្មីដ៏រំភើបទាំងអស់គ្នា ក្នុងប្រទេសកម្ពុជា សំរាប់រថយន្ត Aston Martin ។

អំពី Aston Martin Lagonda៖

ម៉ាក​សញ្ញា​ Aston Martin Lagonda គឺជាការផលិតរថយន្តប្រណិត ដែលផ្តោតលើការបង្កើតរថយន្ត និងរថយន្តប្រភេទ SUV ពិសេសផ្តាច់មុខ។ ម៉ាករថយន្ត Aston Martin ដ៏ល្បីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ ភាពច្នៃប្រឌិត និងការរចនាម៉ូតដែល​មិន​ចេះ​ហួស​សម័យ​កាល​ទៅ​តាមពេលវេលា ដើម្បីផលិតម៉ូតដែលរួមមាន Vantage, DB11, DBS Superleggera និងប្រភេទ SUV ថ្មី នោះគឺ DBX ។ ដោយមានមូលដ្ឋាននៅ Gaydon ប្រទេសអង់គ្លេស Aston Martin Lagonda រចនា បង្កើត និងនាំចេញរថយន្តដែលត្រូវបានលក់នៅក្នុងប្រទេសចំនួន ៥៥ ជុំវិញពិភពលោក។

ម៉ាក Lagonda ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ និងAston Martin ក្នុងឆ្នាំ ១៩១៣។ ម៉ាកទាំងពីរនេះបានរួមគ្នានៅឆ្នាំ ១៩៤៧ នៅពេលដែលម៉ាកទាំងពីរត្រូវបានទិញដោយលោក David Brown ។

សម្រាប់ព​ត៌​មាន​បន្ថែម:

Flavien Simon

  • Sales Manager, Aston Martin Phnom Penh
  • ទូរស័ព្ទ: +85595 666 910
  • អ៊ីមេល: [email protected]

Sundee Vinas

  • Head of Marketing, Aston Martin Phnom Penh
  • ទូរស័ព្ទ: +85595 777 049
  • អ៊ីមេល: [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឹតតែអស្ចារ្យជាមួយនឹងការរចនាម៉ូតថ្មីរបស់រថយន្តដឹកទំនិញ ISUZU

អស់រយះពេល​ ១២ ឆ្នាំមកហើយ ដែលរថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) មានវត្តមាននៅលើទីផ្សាររបស់ប្រទេសកម្ពុជា ហើយយើងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនធំៗ​ សំរាប់បំរើអាជីវកម្ម និងរបបប្រចាំថ្ងៃផងដែរ។

សូមបញ្ចាក់ថា រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) ត្រូវបាននាំចូលពីប្រទេសជប៉ុនដោយផ្ទាល់។​ សម្រាប់ឆ្នាំ ២០២១ នេះ​រថយន្ដដឹកទំនិញ  អ៊ីស៊ូហ្ស៊ុ​ ​(ISUZU) ត្រូវបានផ្លាស់ប្ដូរការរចនាម៉ូតថ្មីដែលធ្វើឲ្យរថយន្ដដឹកទំនិញ​រឹតតែមានភាពសម្បូរបែប​​ មានរាងមាំ ហាប់ និងទាក់ទាញ​ ថែមទាំងផ្តល់អត្តប្រយោជន៏ច្រើនជាងមុន។ ការផ្លាស់ប្តូរទាំងនោះមានដូចខាងក្រោម៖
១. ការផ្លាស់ប្តូរប៉ាណាមុខថ្មីស្រឡាង

​​​​​​​​ការរចនាថ្មីនេះ ធ្វើអោយខ្យល់អាចឆ្លងកាត់ម៉ាស៊ីនបានកាន់តែច្រើន មិនងាយឡើងកម្តៅ ធ្វើឲ្យវាមានសន្ទុះល្អខ្លាំង និងស៊ីប្រេងកាន់តែតិច មិនថាយើងធ្វើការបើកបរយូរយ៉ាងណាក៍ដោយ ។

២. ការឌីហ្សាញពង់ចង្កូតថ្មី

ចំពោះពង់ចង្កូតថ្មីនេះ មានទំហំធំជាងមុន ហើយសាច់ចង្កូតរាងគ្រើមជាងមុនដែលធ្វើឲ្យអ្នកបើកបរមិនរអិលដៃ ពេលបត់ ឬជែង។

៣. ការអភិវឌ្ឃន៍ម៉ាស៊ីនថ្មី

ម៉ាស៊ីនថ្មីរបស់រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU)​​ មានទំហំតូចជាងមុន១0% សំឡេងរឹតតែស្ងាត់ជាងមុនជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ ក៏ប៉ុន្តែវានៅតែរក្សារកំលាំងថាមពលខ្លាំងដូចមុន។

សូមអញ្ចើញមកមើលដោយផ្ទាល់នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន​ ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។ ​

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013 ឬ Facebook Page: Isuzu Trucks Cambodia.

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងគ្រោងដាក់កម្មវិធី ដកពិន្ទុ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក នៅខែសីហា ខាងមុខនេះ!

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារលើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានគោរពរាយការជូន សម្តេចក្រឡាហោម អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចក្រឡាហោម ពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះ មុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូនមន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះដែល ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងប្រគល់ទទួលឧបករណ៍ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សម្តេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស។ សម្តេចក្រឡាហោម ស្នើឱ្យក្រសួងសូមឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុ និងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណជន ដែលត្រូវអនុវត្ត ត្រួតពិនិត្យ និងផាកពិន័យ។ សម្តេចក្រឡាហោមក៏បានកើតសរសើរដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំអភិវឌ្ឍកម្មវិធីនេះឡើង និងមន្រ្តីនគរបាលចរាចរណ៍ដែលខិតខំធ្វើការ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍ជូន សម្តេចក្រឡាហោម អំពីវឌ្ឍនភាពការងាររៀបចំតម្លើងប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិមួយចំនួន ដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ។ នៅតាមដងផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់កំពត ក្រុមការងារនឹងបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿន ១០ទីតាំង ចំនួន១៤ឈុត និងកំពុងសិក្សាបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៧ ស្គន់ទៅកំពង់ចាម ព្រមទាំងពិនិត្យលទ្ធភាពស្នើសុំ JICA បំពាក់កាមេរ៉ានេះលើផ្លូវជាតិលេខ៥ផងដែល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍ជូន អំពីបញ្ហាបាតុភាពតវ៉ាពីម្ចាស់យានយន្តធុនធ្ងន់ ដែលស្នើសុំបន្ថែមទម្ងន់ផ្ទុកមួយចំនួនខុសពីបទបញ្ញាត្តិច្បាប់ និងដំណោះស្រាយដោយផ្អែកលើផ្លូវច្បាប់ ព្រមទាំងការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងដល់ទីតាំងម្ចាស់អាជីវកម្មដឹកជញ្ជូនធុនធ្ងន់ដូចជា អាជីវកម្មខ្សាច់ ថ្ម ដី និងរោងចក្រផលិតស៊ីម៉ង់ជាដើម។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សម្តេចក្រឡាហោម បានកោតសរសើរលើការរៀបចំប្រព័ន្ធកាមេរ៉ាចាប់ល្បឿន និងគាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបញ្ហាបាតុភាពខាងលើ ដោយអនុវត្តតាមច្បាប់ និងមិនមានការលើកលែងខុសពីច្បាប់ឡើយ។ ជាចុងបញ្ចាប់ សម្តេចក្រឡាហោម បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះឡើង និងជំរុញឱ្យរៀបចំអនុវត្តតាមផែនការ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលខាតបង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ និងរូបភាពទាំងស្រុងពី ក្រសួងសាធារណការ និងដឹកជញ្ជូន

ប្រភពដើម៖ ចុចទីនេះ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញទេ! ទីបំផុតក្រុមហ៊ុនឡានអាមេរិកនេះ ទទួលស្គាល់ថាបោកប្រាស់រឿងឡានមហាល្បឿន

ក្រុមហ៊ុនរថយន្តអាមេរិក SSC North America បានល្បីឈ្មោះលើសារព័ត៌មានកាលពីខែតុលា ឆ្នាំ២០២០ ជាមួយរថយន្តម៉ូដែល Tuatara របស់ខ្លួន។

ពេលនោះក្រុមហ៊ុនបានប្រកាសថារថយន្តនេះអាចរត់ដល់ល្បឿន ៣០១,០៧ម៉ាយ/ម៉  (៤៨៤,៥៣គ.ម/ម៉) នៅពេលបើកបរសាកលើកទីមួយ ហើយបើកបរលើកទីពីរអាចបានដល់ល្បឿន ៣៣១,១៥ម៉ាយ/ម៉ (៥៣២,៩៣គ.ម/ម៉) ដែលល្បឿនជាមធ្យមនោះគឺ ៣១៦,១១ម៉ាយ/ម៉ (៥០៨,៧៣គ.ម/ម៉)។

ប៉ុន្តែវីដេអូដែលបង្ហាញអំពីការរត់របស់រថយន្ត Tuatara ដែលក្រុមហ៊ុនបានបញ្ចេញនោះ មានទស្សនិកមួយចំនួនចាប់អារម្មណ៍ឃើញថាហាក់ដូចជាមានភាពមិនច្បាស់លាស់ ដែលធ្វើឲ្យទស្សនិកមានចិត្តមន្ទិលចំពោះសមិទ្ធផលអស្ចារ្យនេះ។

ក្រោយមកនៅខែមករា ឆ្នាំ២០២១ រថយន្ត Tuatara បានរត់សាកកម្លាំងម្ដងទៀតដើម្បីជម្រះមន្ទិលឲ្យច្បាស់ ដែលចុងក្រោយនោះរថយន្តនេះអាចរត់បានត្រឹមល្បឿនជាមធ្យម ២៨២,៩ម៉ាយ/ម៉ (៤៥៥,២គ.ម/ម៉) ប៉ុណ្ណោះ ដោយលើកទីមួយរត់បាន ២៧៩,៧ម៉ាយ/ម៉ (៤៥០,១គ.ម/ម៉) និងលើកទីពីររត់បាន ២៨៦,១ម៉ាយ/ម៉ (៤៦០,៤គ.ម/ម៉)។

ពេលនេះដែរ គឺនៅខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុន SCC បានទទួលស្គាល់ថាខ្លួនពិតជាមិនទាន់អាចទម្លុះរបាំងល្បឿន ៣០០ម៉ាយ/ម៉ បាននៅឡើយទេ ប៉ុន្តែសន្យាថានឹងធ្វើឲ្យបានត្រឹមត្រូវនៅពេលរត់សាកកម្លាំងបន្តបន្ទាប់ទៀត ពោលគឺនឹងធ្វើឲ្យច្បាស់ៗ ជាផ្លូវការ មិនឲ្យមានមន្ទិលដូចមុនឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+