ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ក្លាយជាម៉ាករថយន្ត ដែលទទួលបានការស្រឡាញ់ច្រើនជាងគេក្នុង TikTok

TikTok បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនផលិតរថយន្តព្យាយាមពង្រីកវិសាលភាពរបស់ខ្លួនតាមរយ: TikTok រហូតមកដល់ពេលនេះក្រុមហ៊ុនផលិតរថយន្តជោគជ័យបំផុតគឺ BMW។

យោងតាម Dick Lovett ដែលអ្នកលក់រថយន្តនៅសហរដ្ឋអាមេរិច បានធ្វើការពិនិត្យមើលលើ Hashtags ដែលនិយាយអំពីយីហោរថយន្តប្រណិត និងចំនួនអ្នកទស្សនានៅលើ TikTok។ ដោយរកឃើញថា Hashtags ដែលប្រើទាក់ទងនឹងយីហោ BMW មានចំនួនអ្នកទស្សនា ២២ពាន់លាន គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១នេះ ដែលវាមានចំនួនច្រើនទ្វេដងជាងយីហោរថយន្តបន្ទាប់។ ជាមួយចំនួនច្រើននេះ វាក៏មានការចូលរួមពីកម្មវីធី #the1challege ដែលបង្កើតឡើងដោយ BMW កាលពីឆ្នាំ ២០១៩ នៅលើ TikTok និង Instagram ក្នុងការ Challenged អោយ Influencers និង អ្នកប្រើប្រាស់រាំតាមចម្រៀងរបស់ Big Gigantic ផងដែរ។

យីហោដែលមានការស្រឡាញ់ និងប្រជាប្រិយភាពបំផុតទី ២គឺ Audi ដែលជាគូរប្រជែង BMW មានចំនួនអ្នកទស្សនា ៩,៣ពាន់លាន។ ចំណែកទី៣ ម៉ាកយីហោ Jaguar មានចំនួនអ្នកទស្សនា ៦ពាន់លាន, ទី៤ Porsche មានចំនួនអ្នកទស្សនា ៤ពាន់លាន និងទី៥ Ferrari មានចំនួនអ្នកទស្សនា ៣,៥ពាន់លានដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានអ្នកហ៊ានចាយដល់ខ្ទង់សែនដុល្លារ ទិញឡាន Ram 1500 TRX មួយទឹក

នៅពេលដែលរថយន្ត Ram 1500 TRX បានប្រកាសចេញជាប្រភេទ Launch Edition នៅខែសីហា ឆ្នាំ២០២០ វាមានតម្លៃចាប់ពី ៩២ ០១០ដុល្លារ។ យ៉ាងណាក្ដី ក៏រថយន្តទាំង ៧០២គ្រឿង នៃប្រភេទ Launch Edition នេះបានលក់ដាច់គ្មានសល់ក្នុងពេលត្រឹម ៣ម៉ោង។

កាលពីថ្មីៗនេះដែរ មានរថយន្ត Ram 1500 TRX Launch Edition មួយគ្រឿងដែលប្រើប្រាស់បានចម្ងាយ ៣២០គីឡូម៉ែត្រ ត្រូវបានប្រទះឃើញលក់ចេញនៅលើវិបសាយរថយន្ត Bring A Trailer ដែលអាចលក់ចេញក្នុងតម្លៃរហូតដល់ ១២៦ ៧០២ដុល្លារ។

រថយន្ត Ram 1500 TRX Launch Edition នីមួយៗគឺមានបំពាក់នូវយ៉ាន់ដ៏ទាក់ភ្នែកដែលមានទំហំ១៨អ៊ីញ ហើយស្រោបដោយសម្បកកង់ដែលមានទំហំ ៣៥អ៊ីញ។ វាក៏មានការប្រើប្រាស់នូវសារធាតុកាបូន, មានដំបូលកញ្ចក់មួយផ្ទាំងធំ, មានឧបករណ៍បំពងសំឡេង Harman Kardon ចំនួន១៩គ្រាប់ផងដែរ។

ចំណុចដែលលេចធ្លោខ្លាំងបំផុតរបស់រថយន្តនេះគឺវាមានប្រើប្រាសើម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន៧០២សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៤,៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Honda Civic រូបរាងថ្មីនឹងចេញលក់នៅប្រទេសអាស៊ាននេះមុនគេ

ក្រោយពីបានបង្ហាញវត្តមានដល់ពិភពលោកជាផ្លូវការបានរយៈពេល៣ខែរួចមក រថយន្ត Honda Civic Sedan ជំនាន់ថ្មីបានកំណត់ថានឹងចេញលក់នៅទីផ្សារអាស៊ីអាគ្នេយ៍នៅថ្ងៃទី៦ ខែសីហាខាងមុខ ដោយមានចេញលក់នៅប្រទេសថៃមុនគេ។

គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថារថយន្ត Honda Civic Sedan ស៊េរីឆ្នាំ២០២២ ដែលលក់នៅប្រទេសថៃនឹងប្រើប្រាស់ម៉ាស៊ីនប្រភេទណា។ ប៉ុន្តែមានការរាយការណ៍ថាវានឹងប្រើប្រាស់ម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៨០សេះ។

ចំណែកតម្លៃលក់ក៏នៅជាអាថ៌កំបាំងនៅឡើយដែរ ខណៈដែលនៅសហរដ្ឋអាមេរិករថយន្តនេះមានដាក់លក់ក្នុងតម្លៃចាប់ពី ២១ ៧០០ដុល្លារ។ បន្ទាប់ពីប្រទេសថៃ ម៉ាឡេស៊ី ទំនងជាទីផ្សារអាស៊ីអាគ្នេយ៍បន្ទាប់ដែលនឹងមានលក់រថយន្ត Civic Sedan រូបរាងថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger XLT ស៊េរីថ្មីឆ្នាំ ២០២២ បានមកដល់ប្រទេសកម្ពុជាហើយ

បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖ រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត​ SUV រថយន្ត អាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up។ សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Up នោះគឺដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ​ ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរ ពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ និងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង។ មានបងប្អូនជាច្រើនបានធ្លាប់ស្គាល់រួចមកហើយថារថយន្ត Ford Ranger XLT គឺជារថយន្តដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា សមត្ថភាពដឹកទំនិញធ្ងន់ៗ និងអូសសណ្តោងប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែលជាកំពូលរថយន្ត Pick Up លក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះរថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ ២០២២ លេចចេញនូវរូបរាងថ្មីឲ្យកាន់តែមានភាពទាក់ទាញ និងបានមកដល់ប្រទេសកម្ពុជាហើយ ជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុស FORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ សម្រាប់កាងផ្នែកខាងក្រោមក៏បានផ្លាស់ប្តូរទៅជាពណ៍ខ្មៅដែលមើលទៅកាន់តែស័ក្តិសមជាមួយនឹងប៉ាណាដែលធ្វើឲ្យរថយន្តនេះកាន់តែមានអំណាច ពោរពេញដោយថាមពល និងភាពស្ព័រផងដែរ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ​ ២០២២ ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទាំង ៤០ ចំណុចដែលសុទ្ធសឹងតែចំណុចពិសេសៗលើសដៃគូប្រកួតប្រជែងរួមមាន៖

១. ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2L អាចផលិតនូវកម្លាំងសេះដល់ទៅ ១៥០ PS និងកម្លាំងរមួលបានដល់ទៅ ៣៨៥ Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ ២០០ PS និងកម្លាំងរមួលបានដល់ទៅ ៤៧០ Nm។

២. ប្រអប់លេខ ៦ វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic)

៣. ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន

៤. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

៥. ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)

៦. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ ១៧អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)

៧. ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

៨. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)

៩. សេនសឺផ្នែកខាងក្រោយចំនួន ៤ គ្រាប់ (4 Rear Sensors)

១០. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

១១. ផ្លិតទឹកអូតូ (Rain Sensing Wipers)

១២. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)

១៣. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

១៤. កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)

១៥. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)

១៦. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

១៧. អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

១៨. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)

១៩. រន្ធ USB ចំនួន ២ និងរន្ធសាកកម្លាំង ១២V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

២០. សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

២១. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

២២. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

២៣. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)

២៤. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)

២៥. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)

២៦. រថយន្តនេះអាចចុះទឹកបានជម្រៅ ៨០០mm លើសគេ (800mm Water Wading)

២៧. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)

២៨. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)

២៩. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)

៣០. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)

៣១. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

៣២. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)(4×4 Shift-On-The-Fly)

៣៣. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)

៣៤. តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

៣៥. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)

៣៦. គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ ៥​ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)

៣៧. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់ (6 Air Bags)

៣៨. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]

៣៩. អាចអូសសណ្តោងបានដល់​ ៣ តោន (3 Tons Towing Capacity)

៤០. អាចដឹកទំនិញបានដល់ទៅជាង ១ តោន (1 Ton Payload Capacity)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃ ៤១ ៩០០ដុល្លារ សម្រាប់ជម្រើសម៉ាស៊ីន 2.2L និងតម្លៃ ៤២ ៩០០ដុល្លារ សម្រាប់ជម្រើសម៉ាស៊ីន 3.2L។ រីឯពណ៍វិញគឺនៅតែមានច្រើនសម្បូរបែបសម្រាប់អតិថិជនដដែលគឺរហូតដល់ទៅ ៧ ពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Brabus ចេញឡាន Smart EQ Fortwo Racing Green Edition ថ្មី កាន់តែពិសេស

ក្រុមហ៊ុន Brabus ទើបតែបានប្រកាសចេញរថយន្ត Smart EQ Fortwo ម៉ូដែលពិសេសថ្មីមួយទៀតហៅថា Racing Green Edition។

រថយន្តខ្នាតតូចជិះបាន ២នាក់ខាងលើនេះ មានតួខ្លួនពណ៌បៃតង Racing Green និងប្រើយ៉ាន់ទំហំ ១៦អ៊ីញ Brabus Monoblock XI ប្រភេទ Alloy ពណ៌ខ្មៅលាយទឹកប្រាក់។

Brabus ក៏បានអាប់ដេតកាប៊ីនខាងក្នុងរបស់ EQ Fortwo ដែរ ដោយមានបំពាក់ពូកស្បែក Cognac Nappa Leather រមលេចជាមួយនឹងថ្នេរដេរដោយដៃទៀតផង។ ស្បែកនេះក៏ត្រូវបានបំពាក់លើដៃចង្កូត, តាប្លូ និង ជញ្ជាំងទ្វារ ផងដែរ។ ក្រៅពីនោះ វាមានបំពាក់ប្រព័ន្ធកម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានដូចម៉ូដែល Smart Fortwo ដទៃទៀតដែរ។

រថយន្ត Brabus Smart EQ Fortwo Racing Green Edition ថ្មីនេះនៅតែបន្តបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨១សេះ ប្រើប៉ុងក្រោយ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១១,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាប្រើអាគុយអគ្គិសនីទំហំ ១៧,៦គីឡូវ៉ាត់ម៉ៅង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៨០ម៉ាយ៍ ឬ ១៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឮដំណឹងថា Toyota ហាមអតិថិជនដែលទិញឡាន Land Cruiser ថ្មី មិនអោយលក់បន្តវិញ ព្រោះហេតុផលមួយនេះ

រថយន្ត Land Cruiser 300 ស៊េរីថ្មីរបស់ Toyota បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើសលប់នៅក្នុងប្រទេសជប៉ុន។

ផ្ទុយទៅវិញ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើហាក់បីដូចជាមានការព្រួយបារម្ភថា អ្នកទិញរថយន្តប្រភេទ SUV មួយចំនួន ប្រហែលជាកំពុងស្វែងរកការលក់បន្ត ដែលអាចធ្វើទៅបានដល់ភាគីដែលមិនស្មោះត្រង់ (ជនខិលខូច ឬ ក្រុមឧក្រិដ្ឋជន)។

ជាមួយនឹងការបញ្ជាទិញមុនចំនួនជាង ២២ ០០០ គ្រឿងសម្រាប់ Land Cruiser 300 ស៊េរីថ្មី កាសែតជប៉ុន Creative311 បានរាយការណ៍ថា ក្រុមហ៊ុន Toyota Japan ឥឡូវនេះ តម្រូវឲ្យមានកិច្ចព្រមព្រៀងមួយដោយបញ្ជាក់ថា ក្រុមហ៊ុនរថយន្ត Land Cruiser ថ្មីដែលបានទិញទៅនឹងមិនត្រូវបានលក់ចេញបន្តវិញឡើយ។

ទោះជាយ៉ាងណាក៏ដោយ វាមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការដែលអាចលក់បន្តក្នុងកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែគេសង្ស័យថាមានរយៈពេលមួយឆ្នាំទើបផុតកិច្ចសន្យានោះ។

គួរឲ្យដឹងថា ហេតុផលនៅពីក្រោយការរឹតត្បិតនេះ ហាក់បីដូចជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីការពាររថយន្ត Land Cruiser ថ្មី ពីការធ្លាក់ចូលទៅក្នុងដៃរបស់អ្នកដែលនាំមកនូវភាពអវិជ្ជមានដល់ម៉ាកយីហោ Toyota។ នាពេលកន្លងមក ក្រុមហ៊ុន Toyota បានប្រឈមមុខនឹងបញ្ហារួចហើយ ដោយរថយន្តរបស់ពួកគេបានក្លាយជារថយន្ដដឹកទំនិញសម្រាប់ក្រុមភេរវករ ដែលកំពុងប្រយុទ្ធគ្នានៅមជ្ឈឹមបូព៌ា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល Porsche ភ្នំពេញ ត្រៀមស្វាគមន៍អតិថិជននៅទីតាំងថ្មីរបស់ខ្លួន និងបង្ហាញរថយន្តPorsche ម៉ូដែលថ្មី

  • ក្រុមហ៊ុន Porsche កម្ពុជា បានប្រកាសកាលពីដើមខែកុម្ភៈ អំពីគម្រោងផ្លាស់ប្តូរទីតាំងថ្មីរបស់ខ្លួន ដែលស្ថិតនៅក្បែរសាលាអន្តរជាតិភ្នំពេញ (ISPP) និងជាផ្លូវដែលធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មី
  • ក្រុមហ៊ុន Porsche កម្ពុជា ក៏បានណែនាំកញ្ចប់ Options ប្រណីតសម្រាប់រថយន្ត Panamera ស៊េរីថ្មី ក៏ដូចជារថយន្ត Cayenne និង Macan ដែលមានជម្រើសបន្ថែមរហូតដល់ ១៣ ជម្រើសដែលមានតម្លៃរហូតដល់ ៣៥ ០០០ ដុល្លារ

ភ្នំពេញ: ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលផ្លូវការនិងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មីដែលឥឡូវនេះស្ថិតនៅជាប់នឹងសាលាអន្តរជាតិភ្នំពេញ (ISPP) នៅតាមបណ្តោយមហាវិថីឧកញ៉ាហ៊ុននាង កែងនឹងមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ ៦០ ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងនិងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។

ក្នុងអំឡុងពេលនៃការដាក់សម្ភោធ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Porsche កម្ពុជា នៅថ្ងៃសុក្រទី ២៣ ខែកក្កដាឆ្នាំ ២០២១កន្លងទៅនេះ លោកស្រី ស្រស់ ចរិយា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីធីត បានប្រាប់អំពីប្រវត្តិសង្ខេបរបស់ Porsche នៅក្នុងប្រទេសកម្ពុជានិងព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ Porsche ដល់ទស្សនិកជន ដែល ក្រុមហ៊ុន Porsche បានចុះឈ្មោះជាផ្លូវការក្នុងឆ្នាំ ២០១៣ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៤ ដែលមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើអាជីវកម្មអស់រយៈពេលជិត ៨ ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននិងអ្នកស្រលាញ់រថយន្ត Porsche នៅទូទាំងប្រទេស។

ខ្សែវីដេអូនេះបានបង្ហាញនូវទីតាំងថ្មីដ៏ស្រស់ស្អាត រួមទាំងអាគារតាំងបង្ហាញថ្មីដែលបំពាក់ទៅដោយរថយន្ត Porsche ម៉ូដែលថ្មីៗ កន្លែងដែលអតិថិជនអាចសាងសង់រថយន្ត Porsche ដែលអតិថិជនស្រលាញ់ និងស្រម៉ៃចង់បាន​ និងកន្លែងអង្គុយរង់ចាំរបស់អតិថិជន។ បន្ថែមពីលើនេះទៀតទីតាំង Porsche Driver’s Selection និង Porsche Tequipment ក៏មានដាក់តាំងនូវទំនិញនិងសំភារៈ គ្រឿងបន្លាស់ថ្មីៗបំផុត កន្លែងផ្តល់ព័ត៌មានជូនអតិថិជនខាងផ្នែកសេវាកម្ម និង Direct Dialogue Bay កន្លែងជួសជុលរថយន្តដែលបានបំពាក់ ជាមួយឧបករណ៍ពិនិត្យរថយន្ត និងគ្រឿងបន្លាស់សមស្របទៅតាមស្តង់ដាររបស់ Porsche AG (អាល្លឺម៉ង់) ក៏ត្រូវបានបង្ហាញផងដែរ។

“គ្រប់ម៉ូដែល Porsche មាននៅមជ្ឈមណ្ឌលPorsche ភ្នំពេញទាំងក្នុងស្តុក ឬ កុម៉្មង់ទិញសុទ្ធតែមានភ្ជាប់មកជាមួយនូវការធានានិងការថែទាំរយៈពេល ៤ ឆ្នាំពេញដែលផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជន។ សម្រាប់ម៉ូដែលលក់ដាច់បំផុតរបស់យើងគឺ Cayenne Macan និង Panamera ដែលយើងកំពុងតែផ្តល់ជូននូវកញ្ចប់ options ប្រណីតដ៏ពិសេសសម្រាប់ប្រទេសកម្ពុជាដែលបំពាក់ជាមួយជម្រើសបន្ថែមរហូតដល់ ១៣ មុខដែលមានតម្លៃរហូតដល់ ៣៥០០០ ដុល្លារដោយមិនចាំបាច់ចំណាយបន្ថែម។ អតិថិជនរបស់យើងភាគច្រើនចូលចិត្តបង្ហាញពីលក្ខណៈបុគ្គល និងរបៀបរស់នៅល្អប្រណីតរបស់ខ្លួន នឹងមានទំនោរទៅរកការធ្វើការកុម្ម៉ង់ទិញក្តីសុបិន តាមរយៈកម្មវិធី Car Configuration របស់យើងដែលអនុញ្ញាតឱ្យអតិថិជនជ្រើសរើសជម្រើសដែលគាត់ចង់បាន និងប្តូរតាមបំណងដើម្បីឱ្យសមនឹងរសនិយមបស់គាត់។ ដែលអ្វីទាំងនេះអាចធ្វើទៅបានតែនៅក្រុមហ៊ុនចែកចាយផ្លូវការប៉ុណ្ណោះ គឺមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាលក្ខណៈពិសេសមួយដែលធ្វើឱ្យយើងក្លាយជាម៉ាកដែលអតិថិជនចង់បាន” មានប្រសាសន៍ដោយលោក ឆយ ម៉េងលាង ប្រធានផ្នែកលក់នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ។ លោកក៏បានបន្ថែមផងដែរថា យើងចាប់ផ្តើមឃើញមានរថយន្ត 911 Carrera, 718 Cayman និង 718 Boxster នៅតាមដងផ្លូវហើយនេះបានបង្ហាញថាការស្រឡាញ់រថយន្តស្ព័រទ្វារ 2 របស់ Porsche កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។”

ខណៈពេលដែលតំរូវការកំពុងកើនឡើងសេវាកម្មក្រោយការលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារថយន្ត Porsche ។ ជាមួយនឹងបទពិសោធន៏ជាង ២០ ឆ្នាំទៅលើរថយន្ត Porsche លោក Jan Weisser ប្រធានផ្នែកសេវាកម្មក្រោយការលក់ នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាជនជាតិអាល្លឺម៉ង់ដែលបានចាប់ផ្តើមអាជីពរបស់គាត់តាំងពីនៅក្មេងជាមួយនឹងក្រុមហ៊ុន Porsche នៅប្រទេសអាល្លឺម៉ង់ហើយក្រោយមកបានផ្លាស់ទៅនៅមជ្ឈឹមបូព៌ានិងឌូបៃរយៈពេល១១ឆ្នាំ ហើយបានចូលរួមជាមួយនឹងមជ្ឈមណ្ឌល Porsche ភ្នំពេញចាប់ពីឆ្នាំ​2013 មក។ ចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រាលជ្រៅរបស់គាត់ជាមួយនឹងក្រុមហ៊ុន Porsche បានធានាថាការងារថែទាំនិងជួសជុលទាំងអស់ត្រូវបានអនុវត្តស្របតាមស្តង់ដារ Porsche AG ដែលត្រូវបានអនុវត្តដោយអ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាល ឆ្លងកាត់កម្មវិធីវិញ្ញាបនប័ត្រជាសកលដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជន។ ដោយទទួលបានការគាំទ្រពី Porsche អាស៊ីប៉ាស៊ីហ្វិក ដែលជាការិយាល័យប្រចាំតំបន់ដែលមានទីតាំងនៅនៅប្រទេសសឹង្ហបុរី ក្រោមការគ្រប់គ្រងរបស់Porsche AG  ផ្នែកសេវាកម្មក្រោយការលក់នៅប្រទេសកម្ពុជាអាចផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដោយធ្វើអោយអតិថិជនមានទំនុកចិត្តមកលើការងាររបស់គាត់។

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ ថ្មីក៏បានបង្ហាញនូវម៉ូដែលPorsche Panamera 4 Executive ស៊េរីថ្មីដល់សាធារណៈជនផងដែរ។ លក្ខណៈពិសេសនិងជម្រើសoptions របស់វាត្រូវបានបង្ហាញដោយអ្នកជំនាញផ្នែកផលិតផលរបស់ Porsche កម្ពុជាផងដែរ គឺលោក វ៉ា ភារុណ ដែលបានបង្ហាញពីការរចនាម៉ូដបែបស្ព័រផ្នែកខាងក្រៅពីខាងមុខដល់ខាងក្រោយនិងផ្នែកខាងក្នុងដ៏ ប្រណីតនៃរថយន្តបែប Saloon ដែលទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដែលចង់មកទស្សនាដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៍។ រថយន្តPorsche Panamera 4 Executive ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីន 2.9 litre turboភ្លោះ ដែលមាន6 ស៊ីឡាំង កាងមុខនិងក្រោយរចនាបែបស្ព័រ ការបំពាក់តួយ៉ាន់ដែលមានច្រើនទំហំ និងជាពិសេសគឺការរចនាស្តុបក្រោយបែបLED ដែលតភ្ជាប់គ្នាពីស្តុបម្ខាងទៅម្ខាងទៀត និងចង្កូតរថយន្តដែលមានសភាពតូចស្រឡូន ដូចគ្នាទៅហ្នឹងម៉ូដែល911 ជំនាន់ក្រោយ។​

មជ្ឈមណ្ឌល Porsche ភ្នំពេញបានប្រកាសអំពីព្រឹត្តិការណ៍ Open House របស់ខ្លួនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១។ អតិថិជនដែលចង់អញ្ជើញមកទស្សនាទីតាំងថ្មីនេះនិងទទួលយកបទពិសោធន៍ពីរថយន្តម៉ូដែលចុងក្រោយបំផុតជាមួយនឹងការផ្តល់ជូនពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នេះអាចធ្វើការណាត់ជួបនៅ https://fb.com/book/porschecambodiaofficial/ ដើម្បីធ្វើការកក់ទុកជាមុនជាមួយក្រុមការងារផ្នែកលក់របស់យើង (ដើម្បីធានាបាននូវការរក្សាគំលាត និងចៀសវាងការរីករាលដាលនៃជំងឺ Covid-19) ឬទាក់ទងមកលេខទូរស័ព្ទលេខ 012-901-911សម្រាប់ព័ត៌មានបន្ថែម។

សម្រាប់ការទស្សនាវីដេអូផ្សាយផ្ទាល់ សូមចូលទៅកាន់ទំព័រហ្វេសហ៊ុកផ្លូវការ https://www.facebook.com/porschecambodiaofficial/videos/139286261667713​

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 2013។ ដោយមាន​ទីតាំង​ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល​ Porsche ភ្នំពេញបម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវាកម្ម​ក្រោយការលក់​​ សម្ភារៈតុបតែងនិងលម្អបន្ថែម​ សម្ភារៈតុបតែងរបស់​អ្នកបើកបរ​Porsche​ នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវាកម្ម​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ 4ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

  • ផ្នែកទំនាក់ទំនង​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​
  • លោក ភ័ន ពុទ្ធីរិទ្ធ
  • ទូរសព្ទ​៖ (+855)-10-515-413
  • អ៊ីមែល​៖ [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រម៉ូសិនហើយ Free ទៀត!! ពិសេសក្នុងរដូវភ្លៀងធ្លាក់ ជាមួយនឹងមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ISUZU

មជ្ឈមណ្ឌលថែទាំ និងជួលជុលរថយន្ត ISUZU​​​ របស់ក្រុមហ៊ុន ខេ​(ខេមបូឌា) គឺជាមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្តប្រកបដោយស្តង់ដាអន្តរជាតិ ដោយក្រុមជាងទាំងអស់សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស​ និងមានជំនាញច្បាស់លាស់ក្នុងការថែទាំ និងត្រួតពិនិត្យរថយន្តរបស់អ្នក ។

ដោយសារតែឃើញថា រដូវភ្លៀងបានឈានចូលមកដល់ មជ្ឈមណ្ឌលថែទាំ និងជួលជុលរថយន្ត ISUZU​​​ របស់ក្រុមហ៊ុន ខេ​(ខេមបូឌា) បានរៀបចំនូវប្រូម៉ូសិនដ៏ពិសេស Raining Season Campaign​​ ចាប់ពីខែកក្កដា ដល់ខែកញ្ញា គឺសម្រាប់អតិថិជន ដែលយករថយន្តមកត្រួតពិនិត្យនៅមជ្ឈមណ្ឌលផ្ទាល់ (ភ្នំពេញ) ដោយផ្តល់ជូននូវប្រូម៉ូសិន 3កញ្ជប់ពិសេសៗ ខាងក្រោមរួមមាន៖​

១. បញ្ចុះតម្លៃ ១០% ទៅលើគ្រឿងបន្លាស់រថយន្តជាង ១ ០០០ មុខ

២. សេវាកម្មជួសជុលរថយន្តចល័ត

ចំពោះអតិថិជនដែលមានបញ្ហាជាប់រវល់មិនអាចមកមជ្ឈមណ្ឌលដើម្បីជួសជុលបាន គឺលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម ដើម្បីធ្វើការណាត់ជួបនិងជួសជុលរថយន្តរបស់លោកអ្នក ហើយអ្វីកាន់តែពិសេសទៀតនោះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% ទៅលើគ្រឿងបន្លាស់រថយន្ត និង ត្រួពិនិត្យទូទៅដោយឥតគិតថ្លៃ​ (Free General inspection)

៣. ប្រូម៉ូសិនរដូវកាលភ្លៀង

ចំពោះកញ្ជប់ប្រូម៉ូសិនចុងក្រោយនេះ គឺខាងក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការផ្តល់ជូនឲ្យអតិថិជននូវការបញ្ចុះតម្លៃ ១០% ទៅលើគ្រឿងបន្លាស់ដូចជា៖ កាស៊ូផ្លិតទឹក ប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន ស្បែកហ្រ្វាំង និងគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងផ្តល់ជូនការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ​(Free)  ជាមួយនឹងអាវយឺត Isuzu ដ៏ស្រស់ស្អាតទៀតផង។ (Discount 10% on Engine oil change, Brake pads, Brake fluid and Rubber wiper blade & Free General inspection with Sport-Shirt)

សំរាប់ម៉ោងធ្វើការ មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ISUZU បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ដែលមានបម្រើសេវាកម្មដូចជា​ ត្រួតពិនិត្យនិងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មផ្លាស់ប្តូរគ្រឿងបន្លាស់ជាច្រើនទៀត ធ្វើយ៉ាងណាដើម្បីផ្តល់សេវាកម្មដ៏ល្អបំផុត ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងទំនុកចិត្តដល់អតិថិជនលឿន រហ័សទាន់ចិត្ត។

សូមអញ្ជើញអតិថិជនមកដោយផ្ទាល់នៅមជ្ឈមណ្ឌលថែទាំ និងជួលជុលរថយន្ត ISUZU​​​ របស់ក្រុមហ៊ុន ខេ​(ខេមបូឌា) ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬក៏អាចទំនាក់ទំនងទូរស័ព្ទមកផ្នែកសេវាអតិថិជនតាមរយៈលេខ 023 950 084 | ផ្នែកសេវាកម្មជួសជុលរថយន្ត​ 095 888 202 ដើម្បីទទួលបានព័ត៌មានបន្ថែម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover ជោគជ័យខ្លាំងនឹងការលក់ឡាន Defender

Land Rover Defender បានក្លាយជារថយន្តដ៏ជោគជ័យមួយរបស់ក្រុមហ៊ុន Jaguar Land Rover ដោយរថយន្តថ្មីនេះអាចលក់ចេញបានច្រើនសន្ធឹកនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១នេះ។

Jaguar Land Rover អាចលក់រថយន្ត Land Rover Defender បានចំនួន ១៧ ១៩៤គ្រឿង នៅត្រីមាសទីពីរឆ្នាំ២០២១នេះ តិចជាងរថយន្ត Range Rover Evoque បន្តិចបន្តួចប៉ុណ្ណោះដែលវាអាចលក់ចេញបាន ១៧ ៦២២គ្រឿង នៅទូទាំងសកលលោក ដែល Evoque នេះគឺជារថយន្តលក់ដាច់ជាងគេរបស់ក្រុមហ៊ុន។

រឹតតែអស្ចារ្យនោះគឺក្រុមហ៊ុន Jaguar Land Rover មានបញ្ហាក្នុងការផ្គត់ផ្គង់តម្រូវការសម្រាប់រថយន្ត Defender ផង ហើយបើសិនជាវិបត្តិឈីបប្រែមកជាធម្មតាវិញ រថយន្ត Defender ទំនងជាអាចជំនួសតំណែងរថយន្ត Evoque បានជាក់ជាមិនខាន។

ក្រុមហ៊ុន Jaguar Land Rover បាននិយាយថាបច្ចុប្បន្ននេះខ្លួនទទួលបានការកុម្ម៉ង់រថយន្តចំនួន ១១ម៉ឺនគ្រឿង ដែលក្នុងនោះមានចំនួន ២៩ ០៥៩គ្រឿង គឺជារថយន្ត Land Rover Defender៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ឲ្យតម្រុយឡាន Maybach ប្រើអគ្គិសនីសុទ្ធដំបូងគេ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសពីដំណឹងដ៏ធំមួយ ដោយថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។ ជាផ្នែកមួយនៃផែនការនេះរថយន្តទាំងអស់ដែលប្រកាសចេញក្រោយឆ្នាំ២០២៥ នឹងមានជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

ទន្ទឹមនឹងការប្រកាសដ៏ធំនេះ ក្រុមហ៊ុនបានឲ្យតម្រុយអំពីរថយន្តអគ្គិសនីថ្មីចំនួនពីរ។ ទីមួយគឺរថយន្ត Concept ដែលគេធ្លាប់បានដឹងឭពីមុនមកគឺមានឈ្មោះថា Vision EQXX ហើយមួយទៀតគឺជារថយន្ត Mercedes-Benz EQS SUV ដែលជាប្រភេទ Maybach។

ក្នុងការប្រកាសអំពីផែនការអនាគត ក្រុមហ៊ុនបានបង្ហាញចេញផ្នែកមួយនៃរូបរាង Mercedes-Maybach EQS SUV ដែលជាប្រភេទ Maybach ដែលវាគឺជាលើកដំបូងហើយ ដែលគេទទួលបានដំណឹងផ្លូវការអំពីរថយន្តអគ្គិសនីកំពូលប្រណីតនេះ។

ក្រុមហ៊ុន Mercedes ក៏បានបញ្ជាក់ពីវត្តមានរថយន្ត G-Class ប្រភេទអគ្គិសនីសុទ្ធផងដែរ ប៉ុន្តែមិនបានបង្ហើបរូបរាងរថយន្តនេះឡើយ។ ប្រភេទ Concept នៃរថយន្តនេះរំពឹងថាលេចចេញនៅចុងឆ្នាំនេះ ហើយផលិតផលសម្រេចអាចនឹងលេចរូបរាងនៅអំឡុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+