ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ពិសេសផលិតតែ៣០០គ្រឿង មានតែប្រទេសនេះប៉ុណ្ណោះមានសំណាងបានជិះ

ក្រុមហ៊ុន Ford បានបង្ហាញចេញរថយន្ត Ford Ranger ស៊េរីពិសេសដែលមានផលិតត្រឹម៣០០គ្រឿងប៉ុណ្ណោះ ហើយនឹងមានដាក់លក់តែនៅប្រទេសថៃមួយគត់។

រថយន្តពិសេសនេះមានឈ្មោះថា Ford Ranger XL Street Special Edition ដែលវាមានរូបរាងខុសប្លែកពីរថយន្ត Ranger ដទៃទៀត ដោយសារគ្រឿងលេងរបស់វា។ គ្រឿងលេងដ៏ពិសេសរួមមានការផ្លាស់ប្ដូរកាងមុខ និងកាងក្រោយ, កង់ទំហំ១៦អ៊ីញ, កញ្ចក់មើលចំហៀង និងដៃទ្វារស្រោបដោយពណ៌ខ្មៅ និងមានរចនាតែមយ៉ាងប្លែកផងដែរ។

រថយន្តនេះដំណើរការដោយម៉ាស៊ីន Turbodiesel ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៦០សេះ និងមានភ្ជាប់ជាមួយប្រអប់លេខដៃ៦វគ្គ ដែលប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ក្រោយ។

គួរដឹងថា Ford មិនមានផែនការលក់រថយន្ត Ranger XL Street Special Edition នេះនៅលើទីផ្សារដទៃទៀតដូចជាប្រទេសអូស្រ្តាលីនោះឡើយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីចិនថ្មី ដេញជើង Tesla Model 3 លក់តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន XPeng ទើបបង្ហាញចេញតម្លៃលក់របស់រថយន្តអគ្គិសនី P5 ប្រភេទ Sedan ដែលនឹងមានតម្លៃធូរថ្លៃបំផុតគឺចាប់ពីប្រមាណ ២៤ ៦៦៥ដុល្លារឡើងទៅ នៅលើទីផ្សារប្រទេសចិន។

ក្រុមហ៊ុន XPeng ថារថយន្ត P5 នឹងមានចេញលក់ជាមួយជម្រើស៥ប្រភេទ ដែលមានតម្លៃចាប់ពីប្រមាណ ២៤ ៦៦៥ដុល្លារ រហូតដល់ថ្លៃបំផុតគឺប្រមាណ ៣៥ ៤៥៧ដុល្លារ ជាតម្លៃក្រោយគិតគូរប្រាក់លើកទឹកចិត្តពីរដ្ឋាភិបាលរួច។ ក្នុងនោះដែរ នឹងមានចំនួន៤ប្រភេទ មានបំពាក់នូវបច្ចេកវិទ្យាទំនើប LiDAR ផងដែរ។

គួរដឹងថាក្នុងទីផ្សាររថយន្តអគ្គិសនីសកលលោកនៅឆ្នាំ២០២០ ប្រទេសចិនបានកាន់កាប់ចំណែក ៤៥,៣% (ប្រមាណ ១,២លានគ្រឿង) ដែលគេរំពឹងថាតួលេខនេះនឹងកើនឡើង ៣៤% ជារៀងរាល់ឆ្នាំ រហូតដល់ចំនួន ៤,២លានគ្រឿង នៅឆ្នាំ២០២៥។

សម្រាប់ក្រុមហ៊ុន XPeng បានលក់រថយន្តចំនួន ២៩គ្រឿង នៅឆ្នាំ២០១៨ ដែលជាឆ្នាំផលិតដំបូង ហើយនៅឆ្នាំ២០១៩ អាចលក់បានចំនួន ១២ ៧២៨គ្រឿង និងនៅឆ្នាំ២០២០ អាចលក់បានចំនួន ២៧ ០៤១គ្រឿង។ នៅត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុន XPeng លក់រថយន្តបានសរុប ១៣ ៣៤០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BMW i4 សាកម្តងជិះបាន ៥៩០គ.ម ចេញតម្លៃលក់ហើយ!

រថយន្តអគ្គិសនី BMW i4 ស៊េរីឆ្នាំ២០២២ នឹងចេញលក់ក្នុងប្រទេសអូស្ត្រាលី នៅត្រីមាសទី១ នៃឆ្នាំ២០២២ ខាងមុខ ជាមួយនឹងតម្លៃចាប់ពី ៧៤ ១៩៥ដុល្លារ សម្រាប់ម៉ូដែល i4 eDrive40 និង ៩២ ៧៥០ដុល្លារ សម្រាប់ម៉ូដែល i4 M50។

ទាំងរថយន្ត BMW i4 eDrive40 និង i40 M50 ដែលលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី នឹងមានបំពាក់មកជាមួយនូវ ប្រព័ន្ធបូម adaptive M suspension, ដៃចង្កូត variable sport steering, ហ្វ្រាំង M Sport brakes និងយ៉ាន់ M Light alloy ទំហំ ១៩អ៊ីញទៀតផង។

រថយន្ត i4 eDrive40 ប្រើម៉ូទ័រអគ្គិសនីមួយ ផ្តល់ថាមពលឲ្យទៅប៉ុងក្រោយ មានកម្លាំង ៣៣៥សេះ ខណៈ i4 M50 ប្រើម៉ូទ័រ២ និងប៉ុងពីរ មានកម្លាំង ៥៣៦សេះ។

រថយន្តទាំងពីរម៉ូដែលនេះបំពាក់កញ្ចប់អាគុយអគ្គិសនី ទំហំ ៨៥គីឡូវ៉ាត់ម៉ោង ដោយម៉ូដែល i4 eDrive40 អាចបើកបរបានចម្ងាយ ៥៩០គីឡូម៉ែត្រ ហើយម៉ូដែល i4 M50 អាចបើកបាន ៥១០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

សូមបញ្ជាក់ថា រថយន្តអគ្គិសនីទាំងពីរខាងលើ មានបំពាក់លក្ខណៈពិសេសមកស្តង់ដារមួយចំនួន ដូចជា Driving Assistant Professional, Parking Assistant Plus, កៅអីមុខប្រភេទស្ព័រ, កុងទ័របាញ់លើកញ្ចក់, ឃ្លុបក្រោយអូតូ, ប្រព័ន្ធភ្លើង ambient lighting, កុងទ័រឌីជីថល, កន្លែងសាកភ្លើងឥតប្រើខ្សែ និង បាស ១០គ្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Lamborghini ថា អ្នកស្នងតំណែង Aventador នឹងប្រើម៉ាស៊ីន V12 ថ្មីសន្លាង

នាយកប្រតិបត្តិក្រុមហ៊ុន Lamborghini លោក Stephan Winkelmann បានបញ្ជាក់ថា អ្នកស្នងតំណែងរថយន្ត Aventador នឹងបំពាក់ម៉ាស៊ីន V12 ថ្មីសន្លាង។

គេបានដឹងរួចជាយូរមកហើយថា Aventador គឺជារថយន្តបំពាក់ម៉ាស៊ីន V12 ចុងក្រោយបង្អស់ដែល Lamborghini បានផលិត ដោយមិនមានជំនួយពីប្រព័ន្ធអគ្គិសនីអ្វីឡើយ។

ជាមួយគ្នានេះដែរ មានពាក្យចចាមអារ៉ាមជាច្រើនអះអាងថា រថយន្តថ្មីដែលជាអ្នកស្នងតំណែង Lamborghini Aventador នឹងប្រើម៉ាស៊ីន Hybrid ដែលស្រដៀងទៅនឹងរថយន្ត Lamborghini Sian។ ប៉ុន្តែក្នុងអំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ លោក Winkelmann បានបដិសេធវាចោលតែម្តង។

យោងតាមលោក Winkelmann បានឲ្យដឹងថា Lamborghini បានចម្រាញ់រាល់ថាមពលទាំងអស់ចេញពីម៉ាស៊ីនចំណុះ ៦,៥លីត្រ V12 របស់ខ្លួនបច្ចុប្បន្ន ហើយអ្នកស្នងតំណែង Aventador នឹងប្រើម៉ាស៊ីន V12 ថ្មី។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា វានឹងមិនប្រើបច្ចេកវិទ្យាដូចលើរថយន្ត Lamborghini Sian ឡើយ។

ស្របពេលដែលអ្នកស្នងតំណែង Aventador នឹងប្រើម៉ាស៊ីនថ្មី វាក៏នៅតែរក្សាប្រព័ន្ធបើកបរប៉ុងពីរ (all-wheel drive) និងប្រព័ន្ធចង្កូតវិលកង់ទាំង៤ (four-wheel steering) ផងដែរ។ មិនតែប៉ុណ្ណោះ វានឹងប្រើគ្រោងឆ្អឹង carbon fiber ដើម្បីកាត់បន្ថយទម្ងន់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Prius C ជំនាន់ថ្មី ជិះចម្ងាយ ១០០គ.ម ស៊ីប្រេង ២,៧៩លីត្រ

ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញចេញនូវរថយន្ត Aqua ឬ Prius C សម្រាប់ទីផ្សារប្រទេសជប៉ុនជាផ្លូវការ ដោយទទួលបានការអភិវឌ្ឍបន្ថែមលើប្រព័ន្ធ Hybrid ចំនួន ២០ភាគរយ និងគ្រោងឆ្អឹងថ្មី។

រថយន្ត Aqua នេះគឺជារថយន្តជំនាន់ទី២ ដែលផលិតឡើងលើគ្រោងឆ្អឹង TNGA GA-B ដូចរថយន្ត Yaris ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ រថយន្តនេះបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២។ ម៉ូទ័រអគ្គិសនីនេះទទួលបានថាមពលពីកញ្ចប់អាគុយថ្មីឈ្មោះថា” Bipolar Nickel-hydrogen Battery” និងមានបំពាក់ជាមួយមុខងារបើកបរ Power+ ដោយ Toyota អះអាងថាបើកបរចម្ងាយ ១០០គ.ម ស៊ីប្រេង ២,៧៩លីត្រ។

ប្រទេសជប៉ុនបានរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិជាច្រើន (ការរញ្ជួយដី និងព្យុះស៊ូណាមិសជាដើម ) ដូច្នេះ Toyota បានបំពាក់ជាមួយជម្រើសថាមពលសម្រាប់ផ្គត់ផ្គង់ថាមពលបន្ទាន់ស្តង់ដារ ដែលអនុញ្ញាតឱ្យទាញអគ្គិសនីចេញពីយានយន្តសម្រាប់ការប្រើប្រាស់ខាងក្រៅក្នុងកំឡុងពេលដាច់ចរន្តអគ្គិសនី តាមរយៈចរន្តអគ្គិសនី AC ទំហំ ១០០ វ៉ុលកម្លាំង ១៥០០ វ៉ាត់។

សម្រាប់រថយន្ត Aqua ឬ Prius C នេះបានបំពាក់ជាមួយចង្កៀងខាងមុខប្រភេទ LED, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៥អ៊ីញ និងកញ្ចប់សុវត្តិភាព TSS មានមុខងារ Full-speed Range Radar Cruise Control, Lane Tracing Assist, and Teammate Advance Park systems។ សម្រាប់តម្លៃ Aqua ប្រភេទ FWD មានតម្លៃចាប់ពី ១៧ ៩៩៦ដុល្លារ និង ២៣ ៦៥៧ដុល្លារសម្រាប់ប្រភេទខ្ពស់បំផុត E-Four៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនចង់នាំចូលឡានពីអាមេរិច តើត្រូវបង់ពន្ធសរុបប៉ុន្មាន? (មានឧទាហរណ៍)

គួររំលឹកដែរថា កាលពីខែមិនាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការកែសម្រួលអាត្រាពិសេសលើមុខទំនិញមួយចំនួន ជាក់ស្តែងក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនបានធ្វើការអនុវត្តតាមសេចក្តីប្រកាសនោះផងដែរ។ ស្របគ្នានេះដែរ ក្នុងពេលបច្ចប្បន្នការនាំចូលរថយន្តប្រើប្រាស់រួច ឬថ្មីពីប្រទេសផ្សេងៗ ដូចជាសហរដ្ឋអាមេរិចជាដើម មានកើនឡើងយ៉ាងខ្លាំង។ ជាថ្មីម្តងទៀត ក្រុមការងារខេមបូអូតូ សូមធ្វើការបង្ហាញជូនវីធីសាស្រ្តនៃការគណនាលើពន្ធ និងអាករលើទំនិញនាំចូល នាំចេញ មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង ថាតើប្រសិនចង់នាំចូលរថយន្តពីក្រៅប្រទេស តើត្រូវបង់ពន្ធសរុបប៉ុន្មាន?

ចំពោះការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

  • ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
  • អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)

= (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់អាករពិសេស)

ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!

ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ចឹងសម្រាប់ពន្ធនាំចូលគឺ 35% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid 50% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។

  •  ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​

ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖

    •  ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
    •  អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
    •  អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ចឹងយើងអាចធ្វើការគណនា៖

  •  ពន្ធនាំចូល = 11,600 x 35% = 4,060
  •  អាករពិសេស = (11,600 + 4,060) x 50% = 7,830
  •  អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
  •  ប្រាក់ពន្ធ​ និងអាករសរុប​ = 4,060 + 7,830 + 2,349 = $14,239

ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239

  • មានកន្លែងណាមិនយល់អាចសួរខ្ញុំបាន អរគុណ!

ទាំងនេះគ្រាន់តែជាគណនាពន្ធតែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ និងប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូលមួយទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Supercar Koenigsegg Jesko តម្លៃ ២,៨លានដុល្លារ ត្រៀមចូលរោងចក្រផលិត

រថយន្ត Supercar Koenigsegg Jesko បានធ្វើការបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំ ២០១៩កន្លងទៅ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show។​ នាពេលនេះ Koenigsegg បានធ្វើការប្រកាសថា រថយន្ត Supercar Koenigsegg Jesko ត្រៀមចូលរោងចក្រផលិតក្នុងឆ្នាំនេះ។

ជាមួយតម្លៃ ២,៨លានដុល្លាររថយន្ត Jesko និង Jesko Absolut និងត្រូវផលិតសរុបចំនួន ១២៥គ្រឿង នៅរោងចក្រ Ängelholm ប្រទេសស៊ុយអ៊ែត ហើយត្រៀមដឹកជញ្ជូនដល់អតិថិជនដែលបានកក់នៅត្រីមានទី១ ឆ្នាំ ២០២២។

រថយន្ត​ស្ព័រ​កំពូល​ល្បឿន Jesko ប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ១ ២៨០ សេះ ចំពោះ​ការ​ប្រើប្រាស់​សាំង​ធម្មតា និង ១ ៦០០ សេះ ចំពោះ​ការ​ប្រើប្រាស់​សាំង E85 ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ម៉ាស៊ីន​ចំហេះ​ខាង​ក្នុង​កម្លាំង​ខ្លាំង​បំផុត ដែល​ក្រុមហ៊ុន Koenigsegg បាន​ផលិត។ Jesko ប្រើប្រាស់​ប្រអប់លេខ​អូតូ Multi-clutch ៩ វគ្គ ដែល​បាន​រចនា​ផ្ទាល់​ដោយ Koenigsegg ហៅ​ថា “Light Speed Transmission”។

សម្រាប់ Jesko វាអាចស្ទុះដល់ល្បឿនអតិបរមា ៤៨២គីឡូម៉ែត្រក្នុងមួយម៉ោង រីឯ Jesko Absolut អាចស្ទុះដល់ល្បឿនអតិបរមា ៥៣២គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារទាំងអស់នេះបញ្ជាក់ថា Toyota Hilux Revo ឆ្នាំ២០២១ ទំនើបលើសពីអ្វីដែលអ្នកគិត!

រថយន្តភីកអាប់ដ៏ល្បីឈ្មោះ Toyota Hilux Revo ស៊េរីឆ្នាំ២០២១ ដែលបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជា បានទទួលការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់តាមរយៈការអាប់ដេតជាច្រើនដែលរួមមាន៖ រូបរាង កម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាពនិងផាសុកភាព និងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើនលើសពីអ្វីដែលអ្នកគិត។

និយាយអំពីផ្នែកខាងក្រៅ រថយន្ត Toyota Hilux Revo ស៊េរីឆ្នាំ២០២១ មានបំពាក់ចង្កៀងមុខប្រភេទ Bi-Beam LED Projector ភ្ជាប់ជាមួយអំពូល Daytime Running Light​, Sensor ខាងមុខ ២ ខាងក្រោយ ៤ និងអេក្រង់បង្ហាញពីមុំកាច់បត់នៃចង្កូត កាមេរ៉ាផ្នែកខាងក្រោយ និង ប្រព័ន្ធសោឆ្លាតវៃ Smart Key ផងដែរ។

ក្រឡេកចូលទៅមើលកាប៊ីនខាងក្នុងវិញ ភីកអាប់នេះកាន់តែទំនើប ដោយមានបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay & Andriod Auto បាន, ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងសន្ទុះពេលបញ្ចូលលេខ និង ប្រព័ន្ធផ្លាស់ប្តូរការបើកបរកាឡេវិលកង់២ ឬ កង់៤ ថែមទៀតផង។

លើសពីនេះទៅទៀត  រថយន្ត Toyota Hilux Revo ស៊េរីឆ្នាំ២០២១ ក៏សម្បូរមុខងារទំនើបៗដែលជំនួយក្នុងការផ្តល់សុវត្ថិភាពកាន់តែប្រសើរ និងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបើកបរ ផងដែរ ដោយក្នុងនោះរួមមានដូចជា៖

  •  ពោងសុវត្ថិភាពចំនួន៩
  •  ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS) និងប្រព័ន្ធហ្វ្រាំងជំនួយ (BA)
  •  ប្រព័ន្ធគ្រប់គ្រងទំនាញ (A-TRC) និងប្រព័ន្ធគ្រប់គ្រងលំនឹង (VSC)
  •  ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
  •  ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) និងប្រព័ន្ធជំនួយពេលចុះចំណោត (DAC)
  •  ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន (EBS)
  •  ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង (EBD) និងប្រព័ន្ធគ្រប់គ្រងការអូសសណ្ដោង (TSC)
  •  ប្រព័ន្ធបញ្ឈប់រថយន្ត នៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ (BOS)
  •  តួគ្រោងដ៏រឹងមាំ (GOA)

បច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមកលើរថយន្តភីកអាប់ស៊េរីថ្មីនេះ ហើយធ្លាប់តែបំពាក់លើរថយន្តប្រណិត Lexus​ នោះគឺកញ្ចប់សុវត្ថិភាពឆ្លាតវៃ-Toyota Safety Sense (TSS) ហើយឥលូវនេះអតិថិជននិងទទួលបានបទពិសោធន៌ថ្មីជាមួយរថយន្ត Hilux Revo រួមមានមុខងារសំខាន់ៗដូចជាៈ

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ-​ Pre-Collision System (PCS)
  • ប្រព័ន្ធរក្សាល្បឿន បន្ថេមល្បឿន និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ- Dynamic Radar Cruise Control (DRCC)
  • ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តរេចង្កូតចាកគន្លងផ្លូវ- Lane Departure Alert (LDA)

សូមបញ្ជាក់ថា រថយន្ត Toyota Hilux Revo ស៊េរីឆ្នាំ២០២១នេះ បំពាក់នូវម៉ាស៊ីនថ្មី គឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ប្រភេទ GD ទំហំ ៤ស៊ីឡាំង មានកម្លាំងរត់ ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុន ហើយប្រើប្រអប់លេខអូតូ ៦វគ្គ៕

“យោងទៅតាមប្រសាសន៌របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី ​បើកសាកល្បងរថយន្ត Toyota Hilux Revo Rally ២០២១ នៅទីលានបើកបររថយន្ត យ៉ាម៉ាម៉ូតូ នៅតំបន់អភិវឌ្ឍន៌ កសិទេសចរណ៌ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្តឺ កាលពីខែកុម្ភៈកន្លងទៅនេះ បានឲ្យដឹងថា រថយន្ត Hilux Revo Rally ២០២១នេះ ពិតជាទំនើប ហើយកម្លាំងនៃម៉ាស៊ីនវិញក៏ស្ទុះល្អ ព្រមទាំងបំពាក់ជាមួយនឹងប្រព័ន្ធហ្រ្វាំងសុវត្ថិភាពកាន់តែប្រសើរជាងមុន ផងដែរ។”

ការផ្តល់ជូនជាពិសេសនៅក្នុងរដូវវស្សានេះ គឺលោកអ្នកនឹងកាន់តែងាយស្រួលជាមួយនឹងប្រាក់បង់ប្រចាំខែកាន់តែតិចសម្រាប់រថយន្ត Toyota Hilux Revo Rally 2021 គឺ បង់ប្រចាំខែចាប់ពី $410/ខែ តែប៉ុណ្ណោះ ហើយ លោកអ្នកនឹងទទួលបានការបន្ថែមជូននូវ iPad-Air4 មួយគ្រឿងភ្លាម ផងដែរ។

ដើម្បីជ្រាបពត៍មានលម្អិត លោកអ្នកក៏អាចទំនាក់នងទៅកាន់លេខ 017​ 333 503 /086 333 503 ឬ​ក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) Telegram  Facebook Youtube Website Instagram

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បង្កើតប្រវត្តិសាស្រ្តនៃការលក់កើនឡើង ៣៧ភាគរយ ត្រឹម ៦ខែដំបូងរបស់ខ្លួន

ជំងឺរោគរាតត្បាតកូវីដ១៩ មិនបានធ្វើអោយមានការប៉ះពាល់អតិថិជនអ្នកមានទេ ក្នុងនោះដែរ Lamborghini ទើបតែបិទបញ្ជីឆមាសទីមួយនៃឆ្នាំ ២០២១ ដោយលក់ដាច់បំផុតដែលលក់រថយន្តបានចំនួន ៤ ៨៥២ គ្រឿង។ នោះគឺជាការកើនឡើង ៣៧% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និងមានកំណើន ៦.៦% បើប្រៀបធៀបទៅនឹង ៦ខែដំបូងឆ្នាំ ២០១៩ ។ នោះគឺជាកំរិតខ្ពស់ជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុនផលិតរថយន្ត។

ក្នុងអំឡុងពេលនេះរថយន្ត Urus គឺជាម៉ូដែលដែលលក់ដាច់បំផុតដោយលក់បានចំនួន ២ ៧៩៦ គ្រឿង (កើនឡើង ៣៥ ភាគរយ) បន្ទាប់មក Huracan មានចំនួន ១ ៥៣២ គ្រឿង (កើនឡើង ៤៦%) ហើយរថយន្តម៉ាក Aventador ដែលលក់បាន ៥២៤ គ្រឿង (កើនឡើង ២១%) ។ ដោយវាមិនមានសញ្ញានៃការធ្លាក់ចុះទេ ខណ:មានការបញ្ជាទិញដែលបានកក់រួចរាល់រហូតដល់ខែមេសាឆ្នាំ ២០២២ ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំជាងគេរបស់ខ្លួន (១ ៥០២ គ្រឿង) បន្ទាប់មកគឺចិន (បូកហុងកុងនិងម៉ាកាវ ៦០២គ្រឿង) អាល្លឺម៉ង់ (៣៩១ គ្រឿង) ចក្រភពអង់គ្លេស (៣១៨ គ្រឿង) ជប៉ុន (២៥៨ គ្រឿង) មជ្ឈឹមបូព៌ា (២២៦) គ្រឿង) និងអ៊ីតាលី (១៩៧ គ្រឿង) ។ ក្រុមហ៊ុនផលិតរថយន្តនេះមានតំណាងចែកចាយជាង ១៦៨ នៅក្នុងទីផ្សារចំនួន ៥១ នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនីគូប្រជែង Cybertruck ពន្យារពេលលក់ទៀតហើយ

ក្រោយពីបានពន្យារពេលចេញលក់រយៈពេល១ខែពីកាលបរិច្ឆេទដែលបានកំណត់ពីដំបូង នាពេលនេះរថយន្តភីកអាប់អគ្គិសនី Rivian R1T បានពន្យារពេលចេញលក់ជាថ្មីម្ដងទៀត ដោយបានលើកពេលទៅកាន់តែកញ្ញាវិញ។

ការពន្យារពេលនេះគឺកើតមានឡើងដោយសារជំងឺឆ្លងកូវីដ១៩ផង និងដោយសារវិបត្តិខ្វះខាតឈីបផង ដែលក្រុមហ៊ុនរថយន្តដទៃទៀតក៏កំពុងតែប្រឈមនឹងបញ្ហានេះដូចគ្នា។ ការពន្យារពេលនេះក៏នឹងប៉ះពាល់ដល់ការបញ្ចេញលក់រថយន្ត R1S ដែលជារថយន្ត SUV អគ្គិសនីផងដែរ ដែលការចេញលក់នឹងចាប់ផ្ដើមនៅអំឡុងរដូវស្លឹកឈើជ្រុះ (ចុងខែកញ្ញា ទៅចុងខែធ្នូ)។

គួររំលឹកថាក្រុមហ៊ុន Rivian ដើមឡើយគឺចង់បញ្ចេញលក់រថយន្ត R1T នៅក្នុងខែមិថុនាឆ្នាំ២០២១នេះ ប៉ុន្តែបានពន្យារពេលមកខែកក្កដាវិញដោយសារការពន្យារពេលនៃរថយន្តដឹកជញ្ជូន និងដោយសារវិបត្តិខ្វះឈីប ហើយទីបំផុតកាលបរិច្ឆេទខែកក្កដានេះក៏ត្រូវលើកទៅដល់ខែកញ្ញាជំនួសវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+