ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ជាម៉ាកឡានដែលមានអតិថិជនស្មោះស្មគ្រ័បំផុត

ស្ថាប័ន J.D. Power បានបង្ហាញចេញលទ្ធផលប្រចាំឆ្នាំ២០២០ នៃការសិក្សាលើភាពស្មោះស្មគ្រ័នៃអតិថិជនរបស់ម៉ាករថយន្តទាំងឡាយនៅសហរដ្ឋអាមេរិក ដែលការសិក្សានេះគឺពិនិត្យមើលថាម៉ាករថយន្តណាដែលអតិថិជននៅតែបន្តជ្រើសរើសម៉ាករថយន្តនោះ ពេលដែលអតិថិជនសម្រេចចិត្តផ្លាស់ប្ដូររថយន្តថ្មី។

ជាលទ្ធផលសិក្សាប្រចាំឆ្នាំ២០២០ វាបានបង្ហាញថាម៉ាក Subaru មានអតិថិជនស្មោះស្មគ្រ័ជាងគេ ដោយមានភាគរយស្មោះស្មគ្រ័រហូតដល់ ៦០,៥% តាមពីក្រោយដោយ Toyota, Honda, RAM និង Ford។ ចំណែកម៉ាករថយន្តដែលស្ថិតនៅចំណាត់ថ្នាក់ក្រោមគេរួមមាន MINI, Dodge, Chrysler និង Fiat។

យ៉ាងណាក្ដី បើប្រឡេកមើលម៉ាករថយន្តប្រណីតឯណេះវិញ ម៉ាករថយន្ត Lexus បាននាំមុខជាមួយពិន្ទុ ៤៨% ដែលតាមពីក្រោយដោយម៉ាក Mercedes-Benz, BMW, Porsche និង Audi ជាដើម។

គួរដឹងដែរថា ទិន្នន័យដែលបានប្រើប្រាស់ក្នុងការសិក្សានេះគឺជាទិន្នន័យចន្លោះខែមិថុនាឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover ចេញឡាន Evoque L តួវែងថ្មី កាន់តែវែង និងធំ

ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover Evoque L ស៊េរីថ្មីស្ងាត់ៗ នៅក្នុងប្រទេសចិន។

រថយន្ត Range Rover Evoque L ថ្មីនេះមានតួវែងជាងប្រភេទស្តង់ដារ ៦,៣អ៊ីញ ឬ ១៦០មីល្លីម៉ែត្រ សរុបប្រវែងរបស់វាស្មើនឹង ១៧៨,៤អ៊ីញ ឬ ៤ ៥៣១មីល្លីម៉ែត្រ។

ជាមួយនឹងប្រវែងតួខ្លួនវែងជាងមុន ធ្វើឲ្យកាប៊ីនខាងក្នុងរបស់វាកាន់តែទូលាយ ជាពិសេសកន្លែងអង្គុយជួរទី២ ដោយសល់កន្លែងដាក់ជើងធំជាងមុន ៤,៩អ៊ីញ ឬ ១២៥មីល្លីម៉ែត្រ។ ក្រៅពីនោះ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ ដូចគ្នា។

សូមបញ្ជាក់ថា រថយន្ត Evoque L Launch Edition នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦៦ ៣០០ដុល្លារ ហើយម៉ូដែលតួវែងនេះត្រូវគេរំពឹងថា នឹងជំនួសកន្លែងម៉ូដែលស្តង់ដារតែម្តង នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ម៉ូដែល Evoque L តួវែង នឹងមានលក់នៅលើទីផ្សារដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Frontier ឆ្នាំ២០២២ ចូលរោងចក្រផលិតហើយ នឹងចេញលក់ឆាប់ៗ

រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២២ ដែលទទួលបានការឌីហ្សាញថ្មី បានចាប់ផ្តើមចូលរោងចក្រផលិតហើយ នៅក្នុងទីក្រុង Canton រដ្ឋ Mississippi សហរដ្ឋអាមេរិក។

រថយន្ត Nissan Frontier ឆ្នាំ២០២២ ដែលនឹងចេញលក់ជាផ្លូវការនៅចុងរដូវក្តៅខាងមុខ នឹងផ្តល់ជម្រើសតួខ្លួន ២ម៉ូដែល គឺ King Cab និង Crew Cab ជាមួយនឹងប្រវែងគ្រែដឹក ១,៥ម៉ែត្រ និង ១,៨ម៉ែត្រ។

គួរឲ្យដឹងថា ក្រៅពីទទួលបានការឌីហ្សាញរូបរាងថ្មីកាន់តែទាក់ទាញ រថយន្ត Frontier ឆ្នាំ២០២២ ក៏អាប់ដេតកាប៊ីនខាងក្នុងឲ្យមានគុណភាពខ្ពស់ជាងមុន និងទំនើបជាងមុនទៀតផង។

ក្នុងនោះវាមានបំពាក់កៅអីស្បែក Zero Gravity, កុងទ័រទំហំ ៧អ៊ីញ និង អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏មានបំពាក់់កញ្ចក់ acoustic laminated glass និងបន្ថែមឧបករណ៍ទប់សំឡេងរំខាន insulation ដើម្បីកាត់បន្ថយសំឡេងរំខានពីខាងក្រៅផងដែរ។

Nissan Frontier ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗមួយចំនួន ដូចជា Automatic Emergency Braking with Pedestrian Detection, Blind Spot Warning, Rear Cross Traffic Alert, Lane Departure Warning, High Beam Assist, Rear Automatic Braking, Intelligent Cruise Control និង Traffic Sign Recognition technology ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាយ ៤ពាន់ដុល្លារទិញកញ្ចប់ Option “Xtreme Recon” លើ Jeep Wrangler បានកង់ ៣៥អ៊ីញ និងកល់បូមម៉ាអេម

ក្រុមហ៊ុន Jeep បានបញ្ចេញកញ្ចប់ Option “Xtreme Recon Package” សម្រាប់រថយន្ត Jeep Wrangler របស់ខ្លួនក្នុងតម្លៃត្រឹមតែ ៣ ៩៩៥ដុល្លារប៉ុណ្ណោះ។

កញ្ចប់ Option “Xtreme Recon Package” នេះ នឹងបន្ថែមយ៉ាន់ ១៧អ៊ីញ និងសម្បកកង់ ៣៥អ៊ីញ ព្រមទាំងកល់បូមខ្ពស់ជាងមុន ១,៥អ៊ីញទៀតផង។

ក្រុមហ៊ុន Jeep បានអះអាងថា Option នេះជួយឲុ្យ Wrangler មានមុំ approach angle (៤៧,៤ដឺក្រេ) និង departure angle (៤០,៤ដឺក្រេ) ខ្លាំងជាងគេបំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួន ក៏ដូចជាកម្ពស់បាតក្រោម ១២,៩អ៊ីញ និងអាចលយទឹកបាន ៣៣,៦អ៊ីញ ទៀតផង។ មិនតែប៉ុណ្ណោះ break over angle របស់វាគឺឡើងដល់ ២៦,៧ដឺក្រេ។

គួរឲ្យដឹងថា កញ្ចប់ Option “Xtreme Recon Package” នេះ គឺអាចបំពាក់បានលើម៉ូដែល Wrangler Rubicon Unlimited និង Wrangler Rubicon 392៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Colorado ឆ្នាំ២០២២ ថែម Option “Trail Boss Package” ថ្មី កាន់តែហំ

ក្រុមហ៊ុន Chevrolet កំពុងតែធ្វើការលើរថយន្ត Colorado ជំនាន់ថ្មី ប៉ុន្តែក៏មិនភ្លេចពីម៉ូដែលឆ្នាំ២០២២ ដែរ ដោយឥឡូវនេះបានបន្ថែម Option ថ្មីឲ្យវាមួយទៀត ហៅថា “Trail Boss Package”។

កញ្ចប់ Option ថ្មីនេះ នឹងមានលើម៉ូដែល Colorado LT និង Z71 ដែលជួយឲ្យភីកអាប់នេះកាន់តែហំ។ ក្នុងនោះរួមការអាប់ដេតដូចជា បន្ទះការពារបាតផ្នែកខាងមុខ និងកណ្តាល, យ៉ាន់ ១៧អ៊ីញ, ឡូហ្គូពណ៌ខ្មៅ, ទំពក់អូសសណ្តោងពណ៌ក្រហម និងកល់បូមខ្ពស់ជាងមុន ១អ៊ីញទៀតផង។

សូមបញ្ជាក់ថា កញ្ចប់ Option “Trail Boss Package” ថ្មីនេះមានតម្លៃ ២ ៨៩៥ដុល្លារសម្រាប់ម៉ូដែល Z71 និង ២ ៩៩៥ដុល្លារសម្រាប់ម៉ូដែល LT។

រថយន្តភីកអាប់ Chevrolet Colorado ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០០សេះ ក៏ដូចជា ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៨សេះ និង ចំណុះ ២,៨លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លក់ឡានបានច្រើនជាងមុនគុណនឹង២ នៅដើមឆ្នាំ២០២១

បើផ្អែកតាមទិន្នន័យថ្មីនៅសហរដ្ឋអាមេរិកបានបង្ហាញថា ទីផ្សាររថយន្តអគ្គិសនីនៅតែបន្តមានកំណើនគួរឲ្យកត់សម្គាល់នៅចន្លោះខែមករា ដល់ខែមេសា ខណៈដែលទិន្នន័យសម្រាប់ខែឧសភា និងខែមិថុនានៅមិនទាន់បង្ហាញចេញនៅឡើយទេ។

ក្រុមហ៊ុន Tesla នៅតែជាក្រុមហ៊ុននាំមុខលើទីផ្សាររថយន្តអគ្គិសនីនៅអាមេរិក ដោយមានកាន់កាប់ចំណែកទីផ្សារ ៧១% មានការថយចុះពីចំណែក ៧៩% កាលពីឆ្នាំ២០២០។

យ៉ាងណាក្ដី ចំនួនលក់របស់ Tesla មានកំណើនរហូតដល់ ៩៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចលក់ចេញបាន ៩២ ០០០គ្រឿង នៅរយៈពេល៤ខែដំបូង។ កំណើននេះពិតជាអស្ចារ្យ ដោយសារតែទីផ្សាររថយន្តអគ្គិសនីទាំងមូលមានកំណើនតែ ៣៦% ប៉ុណ្ណោះ។

រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក ក្នុងពេល៤ខែដំបូង នៅតែជារថយន្ត Tesla Model Y ដែលតាមពីក្រោយដោយរថយន្ត Tesla Model 3 និងបន្តបន្ទាប់មកគឺរថយន្ត Chevrolet Bolt EV, Mustang Mach-E, Nissan Leaf, Audi e-tron, Porsche Taycan, Hyundai Kona, Tesla Model X និង Tesla Model S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Ranger ស៊េរី២០២១ ដំឡើងនៅវៀតណាម តម្លៃធូរជាងមុនអត់?

រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២១ ដែលមានដំឡើងនៅប្រទេសវៀតណាម បានដាក់លក់លើទីផ្សារប្រទេសវៀតណាមជាមួយជម្រើសចំនួន៥ប្រភេទ ហើយតម្លៃរបស់វាគឺហាក់មិនខុសពីប្រភេទដែលនាំចូលមកពីប្រទេសថៃឡើយ ពោលគឺនៅតែរក្សាតម្លៃលក់ដូចដើម។

រថយន្តដែលផលិតនៅវៀតណាមមានតម្លៃចាប់ពីប្រមាណ ៦១៦លានដុង (ប្រមាណ ២៦ ៧៥៤ដុល្លារ) រហូតដល់ ៩២៥លានដុង (ប្រមាណ ៤០ ១៦២ដុល្លារ)។ រថយន្តដែលផលិតនៅវៀតណាមគឺបានប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីទាំងស្រុង ហេតុនេះហើយទើបតម្លៃរថយន្តមិនមានការផ្លាស់ប្ដូរ។

គួរដឹងថាការដំឡើងរថយន្ត Ranger នៅវៀតណាម បានចាប់ផ្ដើមនៅពេលដែលក្រុមហ៊ុន Ford Vietnam បានសម្រេចនូវផែនការពង្រីករោងចក្រផលិតដំណាក់កាលដំបូង ក្នុងគម្រោងការពង្រីកដែលមានតម្លៃប្រមាណ ៨៦,៨លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាយលុយទិញឡានថ្លៃ តែមិនចេះវិធីថែទាំមួយចំណុចនេះទេ គឺដឹងតែវេទនាហើយ! (មានវីដេអូ)

ការថែទាំរថយន្តជារឿងសំខាន់ណាស់ ដែលជាផ្នែកមួយដែលជួយអោយការបើកបររថយន្តរបស់យើងមិនឲ្យមានបញ្ហាក្នុងកំឡុងពេលបើកបរនៅតាមដងផ្លូវ ទោះបីរថយន្តបងប្អូនពុំសូវប្រើប្រាស់ ឬក៏កំពុងប្រើប្រាស់ក៏ដោយ។ ជាទូទៅនៅលើរថយន្តមានផ្នែកមួយចំនួនទាមទារអោយយើងត្រួតពិនិត្យតាមពេលកំណត់ជាចាំបាច់ដូចជា​ ប្រេងម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម សំបកកង់រថយន្តជាដើម។ ថ្ងៃនេះដែរ យើងសូមលើកយកនូវចំនុចដែលសំខាន់ជាងគេក្នុងការថែទាំម៉ាស៊ីនរថយន្តនោះគឺ ប្រេងម៉ាស៊ីន។ ការប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធ និងត្រឹមត្រូវជួយអោយម៉ាស៊ីននៅតែរក្សាដំណើរការល្អនិងយូរអង្វែង​ ព្រោះប្រេងម៉ាស៊ីនមានតួនាទីដ៏សំខាន់រហូតដល់ ៥យ៉ាង ក្នុងការការពារគ្រឿងម៉ាស៊ីនរថយន្ត ដោយរួមមាន៖ ជួយរំអិល ការពារការសឹករេចរឹល, លាងសម្អាតម៉ាស៊ីន, ស្អំម៉ាស៊ីន, ការពារច្រែះ និង ជារបាំងការពារ ផងដែរ។

ប្រសិនក្នុងលក្ខខណ្ឌ បងប្អូនមិនបានធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនអោយបានទៀងទាត់នោះទេ បងប្អូននឹងមានជួបបញ្ហាឈឺក្បាលជាច្រើន ដូចជាឧស្សាហ៍ខូច កម្រិតស៊ីប្រេងឥន្ធនៈខ្ពស់ និងម៉ាស៊ីនអាយុខ្លីតែម្តង ដែលបញ្ហានេះគឺធ្វើឲ្យយើងខាតបង់ទាំងពេលវេលាធ្វើការរកស៊ី និងថវិកា។ យ៉ាងណាមិញ ដើម្បីទទួលបានប្រសិទ្ធភាពទាំងនេះ យើងគួរផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តនៅរៀងរាល់ ៥ ០០០គ.ម ឬ ៣ខែម្តង និងជាពិសេសនោះគឺប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធពីក្រុមហ៊ុនផ្ទាល់តែម្តង។

ជាក់ស្តែងប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ម៉ាស៊ីនរថយន្ត Toyota និង Lexus ដោយសារតែរថយន្តទាំងអស់ ក៏ត្រូវបានផលិតដោយ Toyota ផ្ទាល់។ យ៉ាងណាមិញ ដើម្បីអោយកាន់តែជ្រាបច្បាស់ថា តើប្រេងម៉ាស៊ីនសុទ្ធពីក្រុមហ៊ុនផ្ទាល់ ផ្តល់នូវលក្ខណ:ពិសេសៗអ្វីខ្លះ និងចំណាំបែបណានោះ សូមចូលមើលវីដេអូខាងក្រោមនេះ។

សម្រាប់ព័ត៌មានចែកចាយបន្តទាក់ទងលេខទូរស័ព្ទ: 017 222 455 / 017 333 952 ឬទំព័រ Facebook ផ្លូវការ: Toyota Cambodia Genuine Parts ដោយចុច Link មួយនេះ Toyota Cambodia Genuine Parts

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្នកចង់ដឹងអ្វីខ្លះពីរថយន្ត MG HS និង Ford Territory?

ក្នុងអំឡុងពេលនៃការីករាលដាលនៃជំងឺកូវីដ១៩នេះ មនុស្សជាច្រើនស្វែងរករថយន្តថ្មីដែលផ្តល់ជូននូវតម្លៃល្អរួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ រថយន្តប្រភេទ SUV គឺជាប្រភេទរថយន្តដែលមានភាពពេញនិយម ហើយសាកសមសម្រាប់រាល់ការបើកបរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តថ្មីសម្រាប់គ្រួសារអ្នក យើងខ្ញុំសូមចែករំលែកនូវពត៌មានលម្អិតរបស់រថយន្តពីរម៉ូឌែលគឺ MG HS និង Ford Territory។ វាពិតជាល្អសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ មានតម្លៃសមរម្យ ងាយស្រួលប្រើនិងមានផាសុកភាព។

Ford Territory បានរចនាចង្កៀងមុខជាមួយអំពូលប្រភេទ LED ដែលទទួលបានពន្លឺភ្លឺច្បាស់ និងត្រូវបានបំពេញបន្ថែមដោយអំពូលកាត់អ័ព្ទដ៏ស្រស់ស្អាត។ ម៉ូឌែលនេះមានតម្លៃចាប់ពី ៤៦ ៩០០។ វាមាន កំពស់ ១ ៧១៦ mm, ប្រវែងបណ្តោយ ៤ ៨៨៣mm, ទទឹង ១៨៩៨mm។ Ford Territory បានបំពាក់ដោយម៉ាស៊ីន EcoBoost ចំណុះ ១,៥លីត្រ ដែលផ្តល់នូវកម្លាំង ១៤៣PS និង ២២៥Nm នៃកម្លាំងរមួល ហើយបញ្ជូនថាមពលទៅកង់ខាងមុខតាមរយៈប្រអប់លេខCVT។ ថាមពលដែលផ្តល់នេះគឹវាតូចជាង MG HS បន្តិច។ ផ្នែកខាងក្នុងនៃ Ford Territory បានរចនាឡើងជាពណ៌ខ្មៅដែលពិតជាល្អសម្រាប់អ្នកដែលមានសត្វចិញ្ចឹមតូចៗ ប៉ុន្តែប្រហែលជាវាអាចនឹងក្តៅបន្តិច ប្រសិនបើអ្នកទុកឡានអ្នកចោលនៅក្រោមពន្លឺព្រះអាទិត្យព្រោះពណ៌ខ្មៅរាងស្រូបកម្តៅបន្តិច។ Ford Territory ផ្តល់ជូននូវមុខងារស្តង់ដារជាច្រើនដូចជា: ប្រព័ន្ធសោរឆ្លាតវៃsmart key, ចង្កៀងប្រភេទLED, ដំបូលលើ Panoramic Sunroof, Follow me home, ប្រព័ន្ធកម្សាន្ត Bluetooth និង Apple CarPlay។ ក្រុមហ៊ុន Ford ក៏បានផ្តល់ជូនការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ សម្រាប់ម៉ូឌែល Territory របស់ពួកគេផងដែរ។

ភាពទំនើប, ភាពឆ្លាតវៃ និងផាសុកភាពនៃផ្នែកខាងក្នុងរបស់រថយន្ត MG HS គឺអាចធានាជូនលោកអ្នកបានថារាល់ការធ្វើដំណើរគឺពិតជារីករាយអមជាមួយបទពិសោធន៍ថ្មីៗ។ ផ្នែកខាងក្នុងរបស់ MG HS ត្រូវបានភ្ជាប់មកជាមួយកៅអីស្បែកពណ៌ត្នោតខ្ចីដែលពិតជាស្រស់ស្អាតនិងលេខធ្លោ។ ដោយការរួមបញ្ចូលគ្នានូវគុណភាពខ្ពស់ជាមួយនឹងតម្លៃពិតសេស បានធ្វើឱ្យក្រុមហ៊ុនMGផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពប្រណិតរួមដោយតម្លៃសមរម្យ ក្នុងតម្លៃត្រឹមតែ ៤០ ៨៨៨។ MG HS មានកម្ពស់ ១ ៦៦៤mm, ប្រវែងបណ្តោយ ៤ ៥៧៤mm, ទទឹង ១ ៨៧៦mm។ ទោះបីប្រវែងទំហំរបស់វាតូចជាងFord Territory បន្តិចមែន ប៉ុន្តែ MG HS បានបន្ថែមមកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយគឺការបំពាក់នូវម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ ដែលផ្តល់កម្លាំងខ្លាំង ១៦២សេះ និង ២៥០Nm នៃកម្លាំងរមួល ដែលកម្លាំងនេះគឺខ្លាំងជាង Ford Territory ។ MG HS ក៏បានផ្តល់ជូនអ្នកប្រើប្រាស់នូវលក្ខណៈពិសេសក៏ឆ្លាតវៃនិងងាយស្រួលដូចជា: smart key with push start engine, កញ្ចក់ក្តោបអូតូ, ដំបូលលើបែបPanoramic Sunroof, ចង្កូតរថយន្តបំពាក់ដោយស្បែក, កៅអីអ្នកបើកបរអូតូ, ហ្វ្រាំងដៃអេឡិចត្រូនិចអមដោយប្រព័ន្ធAutohold, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញភ្ផាប់ជាមួយ Apple CarPlay និងBluetooth, សេនស័រនិងកាមេរ៉ាក្រោយជំនួយពេលចត រួមនឹងមុខងារផ្សេងៗទៀត។ ក្រុមហ៊ុនក៏ផ្តល់ជូននូវការធានារយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ សម្រាប់ MG HS។

អ្វីដែលអ្នកត្រូវការក្នុងពេលប្រើប្រាស់រថយន្ត គឺបានផ្តល់ជូនដោយរថយន្តទាំងពីរម៉ូឌែលខាងលើ ដែលលោកអ្នកអាចឃើញពីតម្លៃ, កម្លាំង និង ការរចនារូបរាងខាងក្រៅ ឬ ផ្នែកខាងក្នុង។ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗពីរថយន្តប្រភេទSUVខាងលើនេះដែលកំពុងមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចបើកសាកល្បង ឬ សួរពត៌មានលម្អិតពីក្រុមហ៊ុនលក់រថយន្តផ្លូវការបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suburu WRX ឆ្នាំ២០២២ នឹងបំពាក់ម៉ាស៊ីនថ្មី ២,៤លីត្រ កម្លាំង ២៩៦សេះ

យោងតាមការរាយការណ៍ពី Japan Goo-net បានបង្ហាញថារថយន្ត Suburu WRX ឆ្នាំ២០២២ នឹងបំពាក់ជាមួយម៉ាស៊ីនថ្មី ដែលអតិថិជនជាច្រើនរំពឹងចង់បាន បន្ទាប់ពីត្រៀមខ្លួនបង្ហាញមុខផ្លូវការនាចុងឆ្នាំនេះ។

សម្រាប់សេចក្តីរាយការណ៍នេះ រថយន្ត Suburu WRX ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ turbocharged ប្រភេទ Boxer Engine មានកម្លាំង ២៩៦សេះ ដែលវាមានកម្លាំងខ្លាំងជាម៉ាស៊ី ២,០លីត្រ កម្លាំង ២៧២សេះ បច្ចុប្បន្ន។

បន្ថែមពីនេះម៉ូឌែល WRX STI នឹងមានកម្លាំងរហូតដល់ ៣៥០សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT ប្រើប្រព័ន្ធបើកបរ AWD ខណ:ពេលបច្ចុប្បន្នបំពាក់ជាមួយម៉ាស៊ីន ២,៥លីត្រ turbo-four កម្លាំង ៣១០សេះ និង២,០លីត្រ កម្លាំង ៣០៤សេះ សម្រាប់ទីផ្សារជប៉ុន។ គួរបញ្ជាក់ផងដែរ សម្រាប់ម៉ូឌែល WRX ឆ្នាំ២០២២ គឺជាម៉ូឌែលប្រើម៉ាស៊ីនចំហេះក្នុងចុងក្រោយរបស់ Subaru៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+