ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei នឹងផ្គត់ផ្គង់បច្ចេកវិទ្យា 4G សម្រាប់រថយន្ត ៣០លានគ្រឿងរបស់ VW Group

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Volkswagen Group និងអ្នកផ្គត់ផ្គង់ ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាឥតខ្សែ 4G របស់ខ្លួនសម្រាប់ម៉ូដែលរថយន្តនៃ VW Group ចំនួន ៣០ លានគ្រឿង។

កិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណនឹងផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នូវសិទ្ធិទទួលបានបច្ចេកវិទ្យា និងប៉ាតង់ 4G របស់ក្រុមហ៊ុន Huawei ដែលត្រូវបានទាមទារសម្រាប់លក្ខណៈពិសេសដូចជាប្រព័ន្ធជំនួយបើកបរកម្រិតខ្ពស់ និងបណ្តាញអ៊ីនធឺណេត។ នេះគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់ក្រុមហ៊ុន Huawei ដែលខ្លួនបានឈានដល់ក្នុងវិស័យឧស្សាហកម្មរថយន្តខណៈពេលដែលខ្លួនកំពុងពង្រីកអាជីវកម្មរបស់ខ្លួន។

បន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុន Huawei មិនឱ្យលក់ឧបករណ៍របស់ខ្លួននៅក្នុងប្រទេស ដោយសារតែវាត្រូវបានគេដាក់ឈ្មោះថាជាការគំរាមកំហែងសន្តិសុខជាតិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបណ្តាក់ទុនចូលក្នុងវិស័យអាជីវកម្មផ្សេងទៀត ហើយត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទៅផ្នែកSoftware បន្ថែមលើសហគ្រាស និងCloud Computing។

ដូចដែលបានកត់សម្គាល់ដោយ Nikkei Asia ក្រុមហ៊ុន Huawei គឺជាអ្នកកាន់ប៉ាតង់ដ៏ធំបំផុតរបស់ចិនសម្រាប់បច្ចេកវិទ្យាគមនាគមន៍ 4G និង 5G ហើយកំពុងស្វែងរកអតិថិជននៅក្នុងឧស្សាហកម្មរថយន្តដើម្បីទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនរំពឹងថានឹងរកចំណូលបានជាង ១ ពាន់លានដុល្លារក្នុងថ្លៃអាជ្ញាប័ណ្ណប៉ាតង់សម្រាប់រយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២១។ លើសពីនេះទៅទៀតវាបានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាង ១០០ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។

នាយកប្រតិបត្តិជាន់ខ្ពស់នៃHuawei Smart Vehicle Unit របស់ក្រុមហ៊ុន Huawei លោក Wang Jun ថ្មីៗនេះបានបង្ហើបឱ្យដឹងថាក្រុមហ៊ុនចង់អភិវឌ្ឍរថយន្តដឹកអ្នកដំណើរដែលគ្មានអ្នកបើកបរត្រឹមនៅឆ្នាំ ២០២៥ ហើយព្រមទាំងបានវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិកទៅលើការស្រាវជ្រាវរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងថែមទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើខ្សែពានប្រភេទអូសទាញ និងខ្សែរពានប្រភេទតម្រូវតង់ មានសារ:សំខាន់យ៉ាងដូចម្តេច ចំពោះរថយន្ត? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តមួយត្រូវបានផលិតឡើងដែលមានផ្នែកខុសគ្នាជាច្រើន ដែលគ្រឿងបង្គុំនៅលើរថយន្តសរុបមានជាង ៤ម៉ឺនបំណែក ដោយខ្សែរពានត្រូវបានបង្កើតឡើងមួយក្នុងចំណោមនៃបំណែកទាំងនោះ។

ជាមួយសមាសធាតុផ្សេងៗគ្នាជាង ៤ម៉ឺនបំណែក គឺដើម្បីផ្តល់ភាពដំណើរការរលូន និងមិនមានគ្រោះថ្នាក់កើតឡើងចំពោះរថយន្ត។ នេះប្រហែលជាពិបាកប្រសិនបើអោយអ្នកស្វែងយល់ពីផ្នែកទាំងអស់នៃរថយន្ត ប៉ុន្តែមានផ្នែកមួយចំនួនដែលតម្រូវអោយអ្នកត្រូវតែដឹង នោះគឺខ្សែរពាន។ រថយន្តមួយមានខ្សែរពានខុសៗគ្នារួមមានខ្សែរពានប្រភេទអូសទាញ និង តម្រូវតង់ ដែលវាមានតួនាទីផ្សេងៗក្នុងពេលដំណើរការក្នុងរថយន្ត។

  • ខ្សែរពានប្រភេទអូសទាញ (Drive Belt)

ត្រូវបានរកឃើញដំបូងដោយក្រុមហ៊ុន Gats Rubber នៅ Denver នៃសហរដ្ឋអាមេរិក ។ ខ្សែរពានបត់បែនឬអូសទាញមានមុខងារអូសទាញចលនាបង្វិលលើគ្រឿងបង្គុំដូចជា បូមទឹក ឌីណាម៉ូ កង្ហារធុងទឹក កុំប្រេស័រ បូមចង្កូតដោយស្វ័យប្រវត្តិ។ វាមានប្រវែងវែងដើម្បីប្រទាក់ពីផ្នែកមួយទៅផ្នែកមួយទៀត អោយប្រាដកថាម៉ាស៊ីនដំណើរការបានល្អ។ ខ្សែរពាននេះត្រូវផលិតឡើងពីជ័រស្វិតដែលប្រើប្រាស់បានយូរជាមួយផ្ទែរលោងនិងផ្ទែដែលមានធ្មេញពីញ៉ុងច្រើន។ ផ្ទៃសង់ខាងនៃខ្សែរពានមានមុខងាររៀងៗខ្លួន បើផ្នែកណាមួយនៃខ្សែរពានត្រូវបានខូច ធ្វើអោយកើតមានសំលេងក្នុងរថយន្ត។ ក្នុងករណីដែលខ្សែរពានបែក ឬរហែកធ្វើអោយម៉ាស៊ីនឡើងកំដៅ និងបូមចង្កូតមិនដំណើរការ។ដើម្បីជៀសវាងករណីទាំងនេះអ្នកត្រូវត្រួតពិនិត្យជាប្រចាំ។

  • ខ្សែរពានប្រភេទតម្រូវតង់ (Timing Belt)

មុខងារចម្បងរបស់ខ្សែរពាននេះគឺភ្ជាប់ចលនាបង្វិលពីឡាបអាកាមនៅក្បាលគុយឡាស មក វីឡឺប្រឺកាំងនៅប្លុកស៊ីឡាំងដែលនៅលើខ្សែរពាននេះមានបំពាក់គម្លាតធ្មេញដើម្បីកំណត់រយៈពេលនៃការបិទបើករបស់ស៊ូប៉ាប់ខ្យល់និងស៊ូប៉ាប់ភ្លើង។ ដើម្បីធានាបាននូវដំណើរការល្អ ឡានរបស់អ្នកត្រូវផ្លាស់ប្តូរឬត្រួតពិនិត្យរៀងរាល់ ៤០០០០ម៉ាយ៍ ឬ ៣ឆ្នាំម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ! រថយន្ត BMW 4 Series Coupé ថ្មីសន្លាង មានលក់នៅក្នុងប្រទេសកម្ពុជាហើយ

ប្រទេសកម្ពុជា៖ នៅថ្ងៃនេះ ក្រុមហ៊ុន BMW​ Asia និង Prestige Auto Co., Ltd បានសម្ពោធរថយន្ត BMW 4 Series Coupé ដ៏ថ្មីសន្លាង ដែលជារថយន្តរចនាឡើងដើម្បីបង្ហាញពីអានុភាពដ៏អស្ចារ និងរចនាប័ទ្មទាក់ទាញជារថយន្តខ្នាតមធ្យមបែបប្រណីតមួយ។ រថយន្តប្រភេទនេះត្រូវបានរចនាឡើងស្របតាមទស្សនាទានទូទៅ ពោលគឺមានទ្វារពីរ និងការរចនាជាពិសេសសម្រាប់អតិថិជន ដោយការប្រែក្លាយសាក់ស៊ីដែលកំណត់តាមម៉ូដែលជាក់លាក់​ ពោលគឺ បង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការឈានទៅរកបទពិសោធន៍បើកបរប្រកបដោយភាពសំបូរបែប។

រថយន្ត BMW 4 Series Coupé ថ្មីសន្លាង ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកំណត់ឡើងវិញពីសារសំខាន់នៃការបើកបរប្រកបដោយភាពរីករាយ នៅក្នុងរថយន្តខ្នាតមធ្យមដ៏ប្រណីត។ លក្ខណៈនៃសោភ័ណភាព និងភាពផ្តាច់មុខនៃរថយន្តនេះយកលំនាំតាមរថយន្តប្រភេទ coupé ម៉ាក BMW ដែលបានរចនារូបរាងឡើងដោយយកលំនាំម៉ាស៊ីនប្រភេទស្ព័រដ៏ល្បីល្បាញ ដែលគិតមកទល់ពេលនេះ មានអាយុកាលជិត ៩០ឆ្នាំហើយ។ រថយន្តនេះមានខ្សែ ហ៊្វុយហ្សីឌីណាមិក តួរថយន្តត្រូវបានរចនាឡើងដើម្បីបង្កភាពងាយស្រួលដល់ការប្រើប្រាស់ និងសាក់ស៊ីរថយន្តទាំងមូល។ រថយន្ត BMW 4 Series Coupé ថ្មីសន្លាងត្រូវបានផលិតដោយកុ្រមហ៊ុន BMW Plant Dingolfing ក្នុងប្រទេសអាល្លឺម៉ង់។

  • ការរចនាផ្នែកខាងក្រៅ៖ លក្ខណៈបញ្ចូលគ្នាផ្ដាច់មុខនូវភាពឆើតឆាយ និងការឈានទៅរកភាពជោគជ័យ

លក្ខណៈខាងក្រៅនៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាងនាំមកនូវរចនាប័ទ្មស្រដៀងគ្នានឹងម៉ូដែលរថយន្ត BMW ប្រភេទស្ព័រដែលមានទ្វារពីរ និងពាក្យពេចន៍រចនាថ្មីអំពីម៉ាករថយន្ត។ មួយភាគតូចនៃបន្ទាត់ថ្លា (crisp lines) និងការប្រើប្រាស់ផ្ទៃថ្លា និងផ្ទៃដែលមានទំហំទូទៅ បង្កើតបានជាការរចនាតួរួមគ្នា ដែលបង្កើនលក្ខណៈរីករាយក្នុងការបើកបរយ៉ាងពិតប្រាកដពីគ្រប់ទិសទី។

ទំហំរថយន្ត BMW 4 Series Coupé ថ្មីសន្លាងធំជាងរថយន្ត BMW ស៊េរីមុនៗ។ បណ្តោយវែងជាងមុនពី១២៨ មីល្លីម៉ែត្រទៅ៤.៧៦៨ មីល្លីម៉ែត្រ ទទឹងពី២៧មីល្លីម៉ែត្រ ទៅ១.៨៥២ មីល្លីម៉ែត្រ និងចម្ងាយពីភ្លៅមុខទៅភ្លៅក្រោយពី៤១ មីល្លីម៉ែត្រ ទៅ ២.៨៥១ មីល្លីម៉ែត្រ ។

កម្ពស់រថយន្តខ្ពស់ជាងមុន តែ៦មីល្លីម៉ែត្រទៅ ១,៣៨៣មីល្លីម៉ែត្រ ធ្វើឲ្យរថយន្តនេះទាបជាងរថយន្ត BMW 3 Series Sedan ថ្មី ៥៧មីល្លីម៉ែត្រ។ ទទឹងពីកង់ម្ខាងទៅកង់ម្ខាងទៀត វែងជាងម៉ូដែលជំនាន់មុន ពី ២៨ មីល្លីម៉ែត្រនៅខាងមុខ និង ១៨ មីល្លីម៉ែត្រនៅផ្នែកខាងក្រោយ។ រថយន្ត BMW 4 Series Coupé ថ្មីសន្លាង ប្រើប្រាស់យ៉ាន់កង់ធ្វើពីសំលោហៈទំហំ១៩អ៊ីញ ជាមួយនឹងរចនាប័ទ្ម កាំឌុបទំហំ ៧៩១ M ប្រើប្រាស់កង់ប្រភេទ Runflat និងហ្វ្រាំងស្ព័រ M Sport brake callipers ដែលមានជម្រើសពណ៌ខៀវ ឬក្រហម។

  • ផ្នែកខាងមុខដែលមានលក្ខណៈសម្គាល់លេចធ្លោ និង​ពិសេស

ផ្នែកខាងមុខដ៏ទាក់ទាញនៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាងបញ្ចេញពន្លឺចិញ្ចាចបង្ហាញពីលក្ខណៈ​ពិសេស​របស់វា។  ប៉ាណ្ណាខាងមុខដែលឌីហ្សាញបែបសំណាញ់ ដូចទៅនឹងរាងសម្បុកឃ្មុំ (Kidney Grille Angles) របស់រថយន្ត BMW មានទំហំធំ និងបញ្ឈរ លាតសន្ធឹងដល់គែមខាងក្រោមនៃផ្នែកខាងមុខ។

ឧបករណ៍ស្រូបខ្យល់តាមស្តង់ដាររបស់រថយន្តនេះ មានគ្រោងជាសំណាញ់ គេ​ឃើញមានតែលើម៉ូដែល M ប៉ុណ្ណោះ។ ជាសមាសធាតុដែលកំណត់អំពីផ្នែកខាងមុខនៃរថយន្ត ប៉ាណ្ណាមានទីតាំងស្ថិតនៅចំកណ្តាល។ ជាមួយនឹង kidneys បញ្ឈរដែលត្រូវបានភ្ជាប់នៅចំកណ្តាល វាបង្ហាញនូវការរចនាពីអតីតកាលរបស់ក្រុមហ៊ុន ដែល​បង្ហាញពីម៉ាកប្រណីតបែបក្លាស៊ីក ដូចជា BMW 328 និង BMW 3.0 CSi – ហើយបន្ថែមនូវភាពទំនើបផ្ទាល់របស់រថយន្តនេះ។ ចង្កៀងមុខ LED ត្រូវបានបំពាក់តាមស្តង់ដារ ហើយចង្កៀងមុខបែបទាក់ទាញត្រូវបានដំឡើងបានយ៉ាងស្រស់ស្អាតនៅចំផ្នែកខាងមុខនៃរថយន្ត BMW 4 Series Coupé។

ផ្នែកចំហៀងនៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាង ត្រូវបានរចនាឡើងដោយមានផ្ទៃឆ្លាក់ដ៏ល្អប្រណីត និគ្រើម។ ប្រវែងពីយ៉ាន់មុខទៅផ្នែកខាងមុខរថយន្ត ឬប្រវែងពីយ៉ាន់ក្រោយទៅផ្នែកខាងក្រោយរថយន្ត (overhangs) មានប្រវែងខ្លី គ្រោងទម្រដំបូលរថយន្ត (Pillars) មានភាពទាក់ទាញ ឯទ្វារវិញ វែងដែលមានបង្អួច តែគ្មានស៊ុម គ្រោងបង្អួចក៏ទាក់ទាញ និងដំបូលភ្លឺរលោងបង្ហាញពីភាពឆើតឆាយរបស់រថយន្តនេះ។ គ្រោងកញ្ចក់ដែលត្រូវបានបិទភ្ជាប់នៅផ្នែកខាងក្រោយរថយន្ត និង Muscular Shoulders  បង្ហាញពីភាពកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ។

នៅផ្នែកខាងក្រោយ ផ្ទៃដ៏ធំ និងដ៏ប្រណីតគឺជាឥទ្ធិពលលេចធ្លោ។ ចង្កៀងក្រោយបំពាក់ដោយភ្លើង LED បែបទាក់ទាញ និងទាន់សម័យជាមួយរបារអំពូលដែលបំភ្លឺយ៉ាងច្បាស់បង្ហាញពីរូបរាងដ៏មានឥទ្ធិពលរបស់រថយន្ត។

  • ផ្នែកខាងក្នុងដ៏ប្រណីតសម្រាប់អ្នកបើកបរអង្គុយ និងកៅអីពីរសម្រាប់អ្នកអង្គុយខាងក្រោយ

ផ្ទៃដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងប្លង់អង្គុយសម្រាប់អ្នកបើកបរបង្ហាញពីភាពថ្លៃថ្នូរ និងការរចនាផ្នែកខាងក្នុងដែលមានតែមួយគត់នៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាង។ កៅអីស្ព័រខាងមុខដែលអាចបញ្ជាដោយស្វ័យប្រវត្តិ បានផលិតពីស្បែក Vernasca និងដៃចង្កូតស្បែកប្រភេទ M ដែលបានរចនាថ្មីតាមស្តង់ដារ។ កញ្ចក់ដែលមានស្តង់ដារសម្រាប់កាត់បន្ថយសំឡេង ជួយឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ការបើកបរផ្លូវឆ្ងាយ។

រថយន្ត BMW 4 Series Coupé ថ្មីសន្លាងនៅកម្ពុជាត្រូវបានបំពាក់ដោយប្រព័ន្ធ BMW Live Cockpit Professional តាមស្តង់ដារដោយមានអេក្រង់ឌីជីថលពេញ រួមមាន អេក្រង់កុងទ័រដែលមានគុណភាពខ្ពស់នៅពីក្រោយដៃចង្កូត ដែលមានអង្កត់ទ្រូងអេក្រង់១២,៣ អ៊ីញ និងអេក្រង់បញ្ជា (Control Display) ទំហំ១០,២៥អ៊ីញ។ លើសពីនេះទៀត រថយន្ត BMW ជំនាន់ថ្មី ដែលមានបំពាក់ប្រព័ន្ធ Head-Up Display បង្ហាញព័ត៌មានអំពីការបើកបរនៅលើអេក្រង់ធំជាងមុន ៧០ភាគរយ។ ប៊ូតុងចាប់ផ្តើមដំណើរការ/បញ្ឈប់ដំណើរការរបស់ម៉ាស៊ីន ឥឡូវនេះត្រូវបានដាក់នៅក្នុងបន្ទះបញ្ជាដ៏ទំនើបនៅជិតប្រអប់លេខ។ ហើយកៅអីខាងក្រោយដែលមានម៉ូដែលជាក់លាក់រួមជាមួយនឹងឧបករណ៍សម្រាប់ទប់ក្បាល ហើយកៅអីសម្រាប់អ្នកដំណើរម្នាក់ៗត្រូវបានរចនាឡើងសម្រាប់អង្គុយបានមនុស្សពីរនាក់។ ផ្នែកខាងក្រោយរបស់រថយន្ត BMW 4 Series Coupé មានសមាមាត្រ ៤០: ២០: ៤០ តាមស្តង់ដារ ហើយផ្នែកនីមួយៗអាចបញ្ចេញឲ្យវែង និងបត់ឲ្យស្មើដោយចុចប៊ូតុងនៅក្នុងឃ្លុបខាងក្រោយ។ ឃ្លុបខាងក្រោយអាចផ្ទុកបានចំណុះ ៤៤០ លីត្រ។

ការបញ្ជា ផ្នែកខាងក្នុងបែបប្រណីតផ្សេងទៀត រួមមាន ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្ដិ ជាមួយនឹងការគ្រប់គ្រងសីតុណ្ហភាព និងខ្យល់ដោយឯករាជ្យសម្រាប់កន្លែងអ្នកបើកបរ ផ្នែកខាងមុខអ្នកដំណើរ និងថតខាងក្រោយសម្រាប់អ្នកដំណើរ ព្រមទាំងប្រព័ន្ធសំឡេងព័ទ្ធជុំវិញម៉ាក Harman Kardon មានធុងបាសចំនួន១៦ និង អំភ្លីឌីជីថល ៧ Channel ដែលផ្តល់ថាមពលសំឡេង៤៦៤ វ៉ាត់។ ប្រព័ន្ធភ្លើងបំភ្លឺព័ទ្ធជុំវិញផ្តល់នូវការបំភ្លឺដ៏សំបូរបែបក្នុងឡាន និងអាច បញ្ជាបានតាមតម្រូវការ។

  • វិធីសាស្ត្រប្រើបច្ចេកវិទ្យាឌីជីថលជាមួយប្រព័ន្ធប្រតិបត្តិការ BMW ៧.០ និងការបញ្ចូលប្រព័ន្ធ  ស្មាតហ្វូនឥតខ្សែ

ភ្លើងបំភ្លឺដោយប្រយោលបន្ថែមនៃខ្សែវង់ជុំវិញដែលដំណើរការតាមតាប្លូកុងទ័រ និងបន្ទះទ្វារប្រើពន្លឺភ្លើង LED ខ្សែអុបទិកដែលមានទីតាំងជាក់លាក់ ដើម្បីបង្កើតបានលក្ខណៈឌីណាមិក និងអស្ចារ្យជាងគេ។

អ្នកបើកបរ និងអ្នកជិះ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីជម្រើសកាន់តែប្រសើរ សម្រាប់ប្រតិបត្តិរហ័ស និងសេវាឌីជីថលប្រកបដោយនវានុវត្តន៍ដែលនាំមកដោយការដាក់បញ្ចូលប្រព័ន្ធប្រតិបត្តិការ BMW ៧.០ នៅក្នុងរថយន្ត BMW 4 Series Coupé ថ្មីសន្លាងនេះ។ មាតិកាបង្ហាញ (Display content) ថាអាចត្រូវបានកំណត់រចនាសម្ព័ន្ធដាច់ដោយឡែក   ខណៈដែល Intuitive Multimodal Interaction រវាងអ្នកបើកបរ និងរថយន្តអាចកើតមាន អាស្រ័យលើស្ថានភាព តាមរយៈការបញ្ជាអេក្រង់ iDrive Controller ដែលបានបញ្ជាក់ ប៊ូតុងពហុមុខងារនៅលើដៃចង្កូត ឬប្រព័ន្ធគ្រប់គ្រងកាយវិការអ្នកបើកបររថយន្ត BMW។

ប្រព័ន្ធ BMW Live Cockpit Professional ក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសនៃមុខងារបញ្ចូលប្រព័ន្ធស្មាតហ្វូនឲ្យកាន់តែប្រសើរផងដែរ។ ក្រៅពី Apple CarPlay ប្រព័ន្ធប្រតិបត្តិការសម្រាប់រថយន្ត BMW 4 Series Coupé ថ្មីសន្លាងនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Auto ផងដែរ។ ប្រព័ន្ធនេះផ្ដល់អត្ថប្រយោជន៍ដល់ម្ចាស់ Apple iPhone និងអ្នកប្រើប្រាស់ប្រព័ន្ធ Android ​ផងដែរ ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការទទួលបានសេវាឌីជីថលដ៏ច្រើនសន្ធឹកសន្ធាប់ពីរថយន្តនេះដូចគ្នាទៅនឹងស្មាតហ្វូនដែរ។ ទាំងនេះរួមមាន Google Assistant, Google Maps សេវាផ្ញើបទភ្លេង (music streaming services) មានដូចជា Spotify និង Amazon Music និងសេវាផ្ញើសារតាម WhatsApp ។ ការភ្ជាប់ WiFi ឥតខ្សែ រវាងស្មាតហ្វូន និងរថយន្តអាចធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដែលមានបញ្ហាត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងប្រព័ន្ធបង្ហាញ និងប្រព័ន្ធប្រតិបត្តិការរបស់រថយន្ត។ រាល់ព័ត៌មានសំខាន់ៗដែលទទួលបានពីកម្មវិធីដែលមាននៅទីនោះ គេអាចមើលឃើញទាំងនៅក្នុងអេក្រង់បញ្ជា និងតាមរបៀបដែលបង្ហាញយ៉ាងឆ្លាតវៃនៅក្នុងអេក្រង់កុងទ័រ។

  • រថយន្ត BMW 420i Coupé ថ្មីសន្លាងមានថាមពលខ្លាំង ប៉ុន្តែស៊ីសាំងតិច សន្សំសំច្ចៃបំផុត

រថយន្ត BMW 420i Coupé ថ្មីសន្លាង  គួរឲ្យចាប់អារម្មណ៍ និងមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីត្រូវបានកែលម្អម៉ាស៊ីនសាំងបួនស៊ីឡាំងរបស់ខ្លួនយ៉ាងទូលំទូលាយ ។ កម្លាំងសន្ទុះជាអតិបរមារបស់វាគឺ ១៨៤ សេះ និងកម្លាំងបង្វិលខ្ពស់បំផុត ៣០០ Nm ចន្លោះពី ១ ៣៥០ ទៅ ៤ ០០០ ជុំ កម្លាំងសន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ ៧.៥ វិនាទីប៉ុណ្ណោះ។ ប្រអប់លេខ Steptronic ប្រាំបីលេខ  ជាស្តង់ដារសម្រាប់ម៉ូដែល ផ្លាស់ប្តូរជាសកល ជាមួយនឹងប្រអប់លេខ Steptronic Sport ប្រាំបីលេខ ជាស្តង់ដារសម្រាប់ប្រទេសកម្ពុជា។

នេះគឺជាលើកទីមួយ ហើយដែល model variants ទាំងអស់នៅក្នុងលំដាប់រថយន្ត BMW 4 Series Coupé ត្រូវបានបំពាក់ប្រអប់លេខ Steptronic ប្រាំបីលេខ តាមស្តង់ដារ។ នៅទូទាំងសកលលោក កំណែចុងក្រោយបំផុតនៃប្រអប់លេខស្វ័យប្រវត្តចាប់ផ្តើមដំណើរការមុខងាររបស់វាក្នុងការបញ្ជូនកម្លាំងបង្វិលពីម៉ាស៊ីន ដោយមានលក្ខណៈផ្លាស់ប្តូរល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

នៅប្រទេសកម្ពុជា ប្រអប់លេខ Steptronic Sport ប្រាំបីលេខ ត្រូវបានបំពាក់ជាស្តង់ដារសម្រាប់ការផ្លាស់ប្តូរម៉ូដែល (model variants) ទាំងអស់ និងផ្តល់ជូននូវឌីណាមិកនៃការផ្លាស់ប្តូរខ្លាំងជាងមុន។ ចង្កឹះថែម-ថយលេខនៅលើដៃចង្កូត គឺជាលក្ខណៈស្តង់ដារផងដែរ ដែលបញ្ជាដោយដៃយ៉ាងរហ័សគួរឲ្យកត់សម្គាល់នៅក្នុងដំណើរការប្តូរលេខ។

  • ភាពរឹងមាំនៃតួថយន្តត្រូវបានកែលម្អ និងសាក់ស៊ីរថយន្តទាំងមូលគួរឲ្យទាក់ទាញ

សមាមាត្រជាក់លាក់តាមម៉ូដែល លក្ខណៈឌីណាមិកអាកាសដែលបានកែលម្អឲ្យប្រសើរឡើង​ តួរថយន្តកាន់តែមានភាពរឹងមាំ ចំណុចកណ្តាលនៃភាពធន់មាំកម្ពស់២១មីល្លីម៉ែត្រ ទាបជាងរថយន្ត BMW 3 Series Sedan ថ្មី និងមានការកែ​លម្អដោយយកចិត្តទុកដាក់ចំពោះរាងសាក់ស៊ីរថយន្តទាំងមូលដែល រៀបចំ បំពាក់សម្រាប់រថយន្ត BMW 4 Series Coupé ថ្មីសន្លាង នូវលក្ខណៈស្ព័រនៅលើតួរថយន្តផ្ទាល់។ ការបំពាក់វត្ថុធាតុដើមយ៉ាងប៉ិនប្រសប់ធ្វើឲ្យទម្ងន់ បច្ចេកវិទ្យាទាក់ទងនឹងតួ និងសាក់ស៊ីកាន់តែប្រសើរឡើង។ បូមរបស់សាក់ស៊ីដែលបានបង្ហាញ (bespoke body struts) នៅចុងខាងមុខ និងចំណុចភ្លៅខាងក្រោយ ក៏អាចទទួលបានការកោតសរសើរចំពោះភាពរហ័សរហួន និងភាពជាក់លាក់របស់រថយន្តផងដែរ។

បូមរថយន្តស្ព័រ ស្តង់ដារ M Sport រួមបញ្ចូលទាំងសន្ទះបិទបើកខ្យល់ទាក់ទងនឹងការលើក ពិសេស អមជាមួយការរៀបចំ ចលនារាងកាយ និង Elastokinematic ដែលផ្តោតជាពិសេសលើចង្កឹះលេខបែបឌីណាមិក (dynamic handling)។ ជាមួយនឹងដៃចង្កូតស្ព័រអថេរសមជាលក្ខណៈស្តង់ដារដែលលៃតម្រូវដើម្បីផ្លាស់ប្តូរមុំដៃចង្កូតរថយន្ត BMW 4 Series Coupé ថ្មីសន្លាង មានភាពប៉ិនប្រសប់ក្នុងការរក្សាភាពបត់បែនយ៉ាងងាយស្រួលតាមបន្ទាត់ត្រង់មួយ កាន់តែរហ័សរហួន និងងាយបត់បែន/បើកបរប្រកបដោយផាសុកភាព។ ទិសដៅរបស់ដៃចង្កូត ការឆ្លើយតបច្បាស់លាស់ បង្កើនការប្រតិបត្តិ (enhance turn-in performance) នៅពេលដែលមុំដៃចង្កូតតម្រូវឲ្យចតរថយន្ត ការបើកបរត្រូវបានបញ្ចប់ ដោយគ្រាន់តែបង្វិលដៃចង្កូតពីរបីជុំប៉ុណ្ណោះ។

  • កាន់តែមានការគាំទ្រជាមួយនឹងមុខងារជំនួយការចត

អ្នកបើកបររថយន្ត BMW 4 Series Coupé ថ្មីសន្លាង ក៏អាចពឹងផ្អែកលើមុខងារជំនួយយ៉ាងច្រើន នៅពេលចត និងនៅពេលប្ដូរទិសដៅផងដែរ។ មុខងារជំនួយការចតរថយន្តមានភាពងាយស្រួលក្នុងកា​រជ្រើសរើស និងប្រើប្រាស់ទាំងកន្លែងផ្លូវស្រប ឬផ្លូវកែង។ ប្រព័ន្ធនេះគ្រប់គ្រងការកាច់ចង្កូតរថយន្ត បង្កើនល្បឿន និងចាប់ហ្វ្រាំង និងធ្វើការផ្លាស់ប្តូរ​លេខក្នុងករណីចាំបាច់។ គេក៏អាចប្រើប្រព័ន្ធនេះដើម្បីធ្វើការបើកបរចេញពីផ្លូវស្របដោយស្វ័យប្រវត្តិផងដែរ។ ទេសភាពជុំវិញ និងទេសភាព 3D ពីចម្ងាយ បន្ថែមស្រទាប់ធានាបន្ថែមទៀត ដើម្បីមើលវត្ថុណាមួយដែលនៅជិតរថយន្តដោយប្រុងប្រយ័ត្ន ខណៈពេលកំពុងចតរថយន្ត (while executing parking manoeuvres)។

មុខងារជំនួយក្នុងការថយក្រោយមានភារកិច្ចក្នុងការកាច់ចង្កូត ពេលកំពុងថយក្រោយ ដោយការរំកិលចលនារថយន្ត នៅក្នុងទិសដៅថយក្រោយ។ អ្វីដែលអ្នកបើកបរទាំងអស់ត្រូវធ្វើ បើកឧបករណ៍បង្កើនល្បឿន និងឈ្នាន់ហ្វ្រាំង និងត្រួតពិនិត្យជុំវិញរថយន្ត។ តាមរបៀបនេះ អាចរ៉ាប់រងចម្ងាយរហូតដល់ ៥០ម៉ែត្រក្នុងល្បឿនរហូតដល់ ៩គីឡូម៉ែត្រ / ម៉ោង។

ឥឡូវនេះ លោកអ្នកអាចអញ្ជើញមកមើលរថយន្ត BMW 4 Series Coupé ថ្មីសន្លាងបាន ដែលមានលក់នៅក្នុងបន្ទប់តាំងបង្ហាញរថយន្តប្រណីតបាន។

ព័ត៌មានបន្ថែមដែលបានភ្ជាប់មកជាមួយ៖

    1. តម្លៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាង។
    2. លក្ខណៈបច្ចេកទេសរបស់រថយន្ត BMW 4 Series Coupé ថ្មីសន្លាង។
  • តម្លៃរថយន្ត BMW 4 Series Coupé ថ្មីសន្លាង: រថយន្តស្ព័រ BMW 420i Coupé M មានតម្លៃ ១២៥ ៨០០ដុល្លារ
  • លក្ខណៈបច្ចេកទេសរបស់រថយន្ត BMW 4 Series Coupé ថ្មីសន្លាង:

រថយន្ត​ BMW 420i Coupé ម៉ាស៊ីនប្រើសាំងបួនស៊ីឡាំង បច្ចេកវិទ្យាធឺបូ (Turbo) របស់រថយន្ត BMW TwinPower៖ ឧបករណ៍សាកធឺបូ TwinScroll, Precision Injection ការកំណត់ពេលវេលាវ៉ានអថេរពេញលេញរបស់ VALVETRONIC ការកំណត់ពេលវេលាដងអាកាមអថេរ Double-VANOS

  • សមត្ថភាព៖ ១ ៩៩៨ សេសេ (cc)។
  • កម្លាំងសន្ទុះ៖ ១៨៤ សេះនៅក្នុង ៥ ០០០ – ៦ ៥០០ ជុំក្នុង១នាទី ។
  • កម្លាំងបង្វិលជុំ៖ ៣០០ Nm នៅក្នុង ១ ៣៥០ – ៤ ០០០ ជុំក្នុង១នាទី។
  • ការបង្កើនល្បឿន (០ – ១០០ គីឡូម៉ែត្រ / ម៉ោង)៖ ៧,៥ វិនាទី។
  • ល្បឿនលឿនបំផុត ២៤០ គីឡូម៉ែត្រ / ម៉ោង។
  • កម្រិតស៊ីសាំង (បញ្ចូលគ្នា)៖ ៥,៨ លីត្រ / ១០០ គីឡូម៉ែត្រ
    ការបំភាយឧស្ម័នកាបូនិក (បញ្ចូលគ្នា)៖ ១៤៦ ក្រាម / គីឡូម៉ែត្រ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ជាក់ច្បាស់ហើយថា Aventador Ultimate ជាដង្ហើមចុងក្រោយនៃឡានម៉ាស៊ីន១២

រថយន្ត Aventador នឹងត្រូវបញ្ចប់ជីវិតនៅត្រឹមម៉ូដែល Aventador Ultimate ហើយការបាត់បង់ជីវិតរបស់វាគឺមាននាំយកម៉ាស៊ីន១២ស៊ីឡាំង ប្រភេទ Naturally-Aspirated របស់ក្រុមហ៊ុន Lamborghini ទៅជាមួយផងដែរ។

Lamborghini និយាយថារថយន្ត Aventador Ultimate មានបញ្ចូលនូវធាតុផ្សំពិសេសដាច់គេរបស់រថយន្ត Aventador ម៉ូដែលមុនៗ ដោយមានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង ចំណុះ៦,៥លីត្រ កម្លាំងខ្លាំងជាងមុន។ ម៉ាស៊ីនដែលបានបំពាក់លើ Aventador Ultimate អាចផលិតកម្លាំងបានសរុប ៧៦៩សេះ និងមានកម្លាំងបង្វិល ៨៥០០ជុំក្នុងមួយនាទី គឺជាម៉ាស៊ីន១២ស៊ីឡាំង ដែលខ្លាំងក្លាជាងគេបំផុតរបស់ Lamborghini។

ក្នុងសេចក្ដីប្រកាសរបស់ Lamborghini បាននិយាយថា Aventador Ultimate គឺជាដង្ហើមចុងក្រោយនៃម៉ាស៊ីនពីស្តុង១២ស៊ីឡាំង និងជាដង្ហើមចុងក្រោយនៃត្រកូល Aventador ផងដែរ។

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតនោះ ប្រធានក្រុមហ៊ុន Lamborghini លោក Stephen Winkelmann បាននិយាយដែរថា Ultimate គឺជារថយន្ត Lamborghini ចុងក្រោយដែលប្រើប្រាស់ម៉ាស៊ីន១២ស៊ីឡាំងដ៏ល្អឯក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 2-Series Coupe ស៊េរីឆ្នាំ២០២២ បង្ហាញវត្តមានជាមួយតម្លៃលក់ជាង៣ម៉ឺនដុល្លារ

រថយន្ត BMW 2-Series Coupe ស៊េរីឆ្នាំ២០២២ ដែលបានលេចធ្លាយជាយូរមកហើយនោះ បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងកម្មវិធី Goodwood Festival of Speed។


BMW 2-Series Coupe ស៊េរីមុនគឺជារថយន្តដែលទទួលបានការពេញចិត្តខ្លាំងពីសំណាក់អតិថិជន ហើយរថយន្តស៊េរីថ្មីក៏នឹងបន្តទទួលការពេញចិត្តផងដែរ ដោយសារតែវាមានប្រើប្រាស់នូវការឌីហ្សាញកាន់តែទាន់សម័យ។

ផ្ទាំងប៉ាណាមុខរបស់រថយន្ត 2-Series Coupe ស៊េរីថ្មី ឃើញថាមិនមានការផ្លាស់ប្ដូរដូចជារថយន្ត 4 Series ស៊េរីថ្មីឡើយ ពោលគឺនៅបន្តប្រើប្រាស់ផ្ទាំងប៉ាណាដែលមានរន្ធខ្យល់ទំហំតូច និងមានអមដោយអំពូលបំភ្លឺដែលទាញទៅក្រោយ។ សម្រាប់ផ្នែកខាងក្រោយវិញ គួរឲ្យចាប់អារម្មណ៍បំផុតគឺមានការឌីហ្សាញបែបជ្រុង ដែលមានអមអំពូលឲ្យសញ្ញាដែលមានរូបរាងថ្មីទាន់សម័យផងដែរ។

រថយន្តនេះមានបំពាក់មកស្រាប់នូវកុងទ័រធម្មតា ជាមួយនឹងអេក្រង់កម្សាន្តទំហំ ៨,៨អ៊ីញ ប៉ុន្តែអតិថិជនក៏មានជម្រើសថែមលុយយកកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំធំដល់ ១០,២៥អ៊ីញផងដែរ។ ទោះយ៉ាងណា វាមានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iDrive 7 មិនមែន iDrive 8 ដូចដែលបានប្រើលើរថយន្ត BMW iX ឡើយ។

2-Series Coupe ស៊េរីថ្មីនេះ មានដំណើរការដោយម៉ាស៊ីនចំនួនពីរប្រភេទ ដោយទីមួយគឺប្រភេទ 230i មានម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន២៥៥សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។

មួយប្រភេទទៀតគឺ M240i XDrive Coupe ដែលមានបំពាក់ម៉ាស៊ីន TwinPower ចំណុះ៣,០លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន៣៨២សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ ទាំងពីរប្រភេទនេះមានល្បឿនអតិបរមា ២៥០គ.ម/ម៉ ដូចគ្នា។

រថយន្តស៊េរីឆ្នាំ២០២២មួយនេះ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកនៅខែវិច្ឆិកា ជាមួយតម្លៃដែលចាប់ផ្ដើមពី ៣៦ ៣៥០ដុល្លារ សម្រាប់ប្រភេទ 230i និងតម្លៃ ៤៨ ៥៥០ដុល្លារ សម្រាប់ប្រភេទ M240i XDrive Coupe៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Grand Cherokee Trackhawk កម្លាំង៧០៧សេះ អាចត្រូវក្ស័យជីវិតនៅចុងឆ្នាំ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Jeep Grand Cherokee Trackhawk អាចនឹងត្រូវក្ស័យជីវិតនៅចុងឆ្នាំ២០២១ នេះ ដោយសារតែបទប្បញ្ញត្តិនៃការបំភាយកាបូន និងផែនការរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ។

ប្រភពខាងលើដដែលបានឲ្យដឹងថា Grand Cherokee Trackhawk អាចនឹងត្រូវក្ស័យជីវិតនៅក្នុងខែវិច្ឆិកា តែម្តង។

គួរឲ្យដឹងថា SUV កម្លាំងខ្លាំងនេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំងសរុបដល់ ៧០៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ទោះបីជា Grand Cherokee Trackhawk ដែលបំពាក់ម៉ាស៊ីនរបស់ Hellcat នេះ ត្រូវក្ស័យជីវិតមែន ប៉ុន្តែរបាយការណ៍អះអាងថា វាអាចនឹងងាកមកប្រើម៉ាស៊ីន turbocharged ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ Plug-in Hybrid វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Compass ឆ្នាំ២០២២ ថែមម៉ូដែលថ្មី Trailhawk តម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

រថយន្ត Jeep Compass ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារប្រទេសអូស្ត្រាលី ដោយទទួលបានការអាប់ដេតរូបរាង ហើយបន្ថែមម៉ូដែលថ្មីមួយទៀតហៅថា Compass Trailhawk។

Jeep Compass ឆ្នាំ២០២២ បានអាប់ដេតទៅលើចង្កៀងមុខ LED និងប៉ាណាមុខ ហើយបានប្តូរទីតាំងអំពូលកាត់អ័ព្ទ និងមានអំពូល LED Daytime Running Light ទៀតផង។ SUV ខ្នាតតូចនេះមានបំពាក់អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញទៀតផង។

ឥឡូវនេះ Jeep Compass ថ្មីមានជម្រើសរហូតដល់ទៅ ៤ម៉ូដែល គឺ Down Under, Launch Edition, Limited និង Trailhawk។

Jeep Compass ប្រើម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៣សេះ ខណៈម៉ូដែល Trailhawk ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៧សេះ។ ម៉ាស៊ីនទាំងពីរជម្រើសនេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ។

សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី Jeep Compass ម៉ូដែល Launch Edition មានតម្លៃចាប់ពី ២៨ ២០០ដុល្លារ, ម៉ូដែល Limited មានតម្លៃចាប់ពី ៣៣ ២០០ដុល្លារ និង ៣៨ ៧០០ដុល្លារ សម្រាប់ម៉ូដែល Trailhawk៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចពាក្យចចាមអារាមថា Lexus GS អាចវិលមកវិញ ជាមួយថាមពលអ៊ីដ្រូហ្សែន

ពាក្យចចាមអារាមថ្មីមួយបានលេចចេញពីប្រទេសអូស្រ្តាលី ដោយអះអាងថា រថយន្ត Lexus GS អាចវិលត្រលប់មកវិញ ជាមួយនឹងការប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែនជំនាន់ថ្មី ស្រដៀងទៅនឹងរថយន្ត Toyota Mirai ដែរ។

គេហទំព័រ Drive.com បានរាយការណ៍ពីផែនទីផលិតផលរបស់ក្រុមហ៊ុន Lexus ដែលបានបែកធ្លាយ ប៉ុន្តែក្រោយមកត្រូវបានគេលុបចេញវិញ ដោយបង្ហាញឲ្យឃើញពី រថយន្ត Lexus GS ប្រើអ៊ីដ្រូហ្សែន។

គួររំលឹកឲ្យដឹងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Lexus បានសម្រេចចិត្តឈប់ផលិតរថយន្ត GS ដើម្បីមកផ្តោតលើរថយន្ត SUV និងម៉ូដែល ES វិញ។

រថយន្ត Toyota Mirai

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus មិនបានធ្វើការអត្ថាធិប្បាយចំពោះពាក្យចចាមអារ៉ាមខាងលើឡើយ ហើយក៏មិនទាន់មានព័ត៌មានផ្លូវការណាមួយដែលថា Lexus នាំយក GS មកវិញដែរ ដូច្នេះមានតែរង់ចាំមើលបន្តទៀតតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូល Ram 1500 ថែមម៉ូឌែលថ្មី Laramie G/T និង Rebel G/T

ក្រុមហ៊ុន Ram បានធ្វើការពង្រីកខ្សែស្រឡាយនៃត្រកួល Ram 1500 ជាមួយការចញ្ចេញនូវម៉ូឌែលថ្មីឈ្មោះថា Laramie G/T និង Rebel G/T។

ជាមួយម៉ូឌែលថ្មីនេះ Ram បានធ្វើការអភិវឌ្ឍរថយន្តនេះអោយកាន់តែប្រសើរ តួរយ៉ាងចំណុចដែលផ្លាស់ប្តូរខ្លាំងបំផុតគឺផ្នែកខាងក្នុង ដោយបានបំពាក់ជាមួយកៅអីស្បែក និងទ្រនាប់ជើង ដែលភ្ជាប់ជាមួយឡូហ្គូ G/T រួមជាមួយចង្កឹះលេខដៃ។ បន្ថែមជាមួយអេក្រង់កម្សាន្ត ដែលភ្ជាប់ជាមួយមុខងារ Performance Pages ដែលបង្ហាញពីល្បឿនសន្ទុះពី ០-៩៦គ.ម/ម៉ ហើយអាច Downloaded នោះតាមរយ: USB បានផងដែរ។

ម៉ូឌែលថ្មីទាំងពីនេះ បំពាក់ជាមួយម៉ាស៊ីន ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង ផ្គួបជាមួយបច្ចេកវិទ្យា Mild-hybrid មានកម្លាំង ៣៩៥សេះ និងកម្លាំងរមួល ៥៥៦ញ៉ូតុនម៉ែត្រ។

សម្រាប់ Ram 1500 Rebel G/T មានតម្លៃចាប់ពី ៥៥ ៣៧៥ដុល្លារ និង Ram 1500 Laramie G/T មានតម្លៃចាប់ពី ៥៥ ៤៨០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពាក់កណ្តាលដើមឆ្នាំ២០២១ BMW លក់ដាច់ឡានប្រណីតច្រើនជាង Mercedes

BMW កំពុងតែនាំមុខគូប្រជែងរបស់ខ្លួន ក្នុងការប្រជែងដណ្តើមយកតំណែងរថយន្តប្រណីតនៅសហរដ្ឋអាមេរិក។

ក្នុងឆមាសទី១ នៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុន BMW បានលក់រថយន្តដាច់ច្រើនជាង Mercedes-Benz ចំនួន ៧ ៣៤៨ គ្រឿង ដែលជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។

ក្នុងអំឡូងពេលនោះ ក្រុមហ៊ុន BMW បានលក់រថយន្តសរុបចំនួន ៩៥ ៥៦១ គ្រឿង ដែលជាការកើនឡើង ៩០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាកម្រិតខ្ពស់ខ្លាំងមែនទែន។ ក្នុងនោះរថយន្ត SUV មានចំណែក ៦០ភាគរយឯណោះ។

មិនតែប៉ុណ្ណោះ Lexus ក៏ទទួលបានជោគជ័យខ្លាំងដែរនៅត្រីមាសទី ២ ហើយបាននាំមុខក្រុមហ៊ុន Mercedes ដោយលក់រថយន្តបានចំនួនសរុប ៨៣ ៤៥៩ គ្រឿង នៅក្នុងខែមេសា ឧសភា និងមិថុនា ដែលកើនឡើង ៦៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ គឺ RX ដែលមានចំនួនសរុប ២៨ ៧០៣ គ្រឿង។

ចំណែកឯក្រុមហ៊ុន Mercedes-Benz វិញបានចែកចាយរថយន្តចំនួន ៨២ ៣៩០ គ្រឿង នៅក្នុងត្រីមាសទី២ ហើយខណៈដែលចំនួននេះមានការកើនឡើង ៣៩ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ម៉ូដែលលក់ដាច់បំផុតរបស់យីហោអាល្លឺម៉ង់នេះ គឺ GLE សរុប ១៩ ០៣៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+