ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីរបស់ XPeng បង្ហាញមុខជាផ្លូវការ តម្លៃជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន XPeng បានបង្ហាញចេញរថយន្ត G3 ដែលមានការផ្លាស់ប្ដូររចនាបថរូបរាងថ្មី ដោយបានដាក់ឈ្មោះឲ្យថា G3i។

រថយន្ត G3i គ្រោងនឹងបញ្ចេញលក់លើទីផ្សារនៅក្នុងខែកញ្ញាខាងមុខនេះ ដោយវាមានការផ្លាស់ប្ដូរផ្នែកខាងកាន់តែទាន់សម័យ ស្រដៀងនឹងរថយន្តម៉ូដែល P7 ដែរ ហើយនៅផ្នែកខាងក្រោយក៏មានការផ្លាស់ប្ដូររចនាបថបន្តិចបន្តួចផងដែរ។

រថយន្តថ្មីនេះមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចផលិតកម្លាំងបានចំនួន ១៩៤សេះ អាចឲ្យរថយន្តនេះស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលប្រមាណ ៨,៦វិនាទី និងមានល្បឿនអតិបរមា ១៧០គ.ម/ម៉ ផងដែរ។

អាគុយរបស់វាមានទំហំចាប់ពី ៥៥kWh ដែលអាចឲឲ្យបើកបរបានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រ ហើយវាក៏មានជម្រើសអាគុយទំហំ ៦៦kWh ផងដែរ ដែលអាចបើកបរបានចម្ងាយប្រមាណ ៥២០គីឡូម៉ែត្រ។

នៅពេលដែលចេញលក់លើទីផ្សារប្រទេសចិននាខែកញ្ញា រថយន្ត XPeng G3i នឹងដាក់លក់ក្នុងតម្លៃចាប់ផ្ដើមពីប្រមាណ ២៣ ១២១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Lexus នាពេលអនាគត នឹងផ្តោតលើដំណើរការ និងការបើកបរ

ខណៈពេលដែលក្រុមហ៊ុន Lexus កំពុងតែត្រៀមខ្លួនដើម្បីបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ដែលប្រើប្រាស់គ្រោងឆ្អឹងរថយន្តថ្មី ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើនេះបានបង្ហាញថា វានឹងផ្តោតលើដំណើរការ (performance) និង ការបើកបរ (driving dynamics)។

រថយន្តអគ្គិសនីដែលត្រៀមនឹងបង្ហាញខ្លួនថ្មីរបស់ Lexus គឺម៉ូដែល Lexus LF-Z Electrified Concept ស៊េរីឆ្នាំ២០២២ ហើយក្រៅពីនោះក៏មានរថយន្ត Hybrid, Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធយ៉ាងហោចណាស់ ១០ម៉ូដែលថ្មីទៀត នៅត្រឹមឆ្នាំ២០២៥។

គ្រប់ម៉ូដែលទាំងអស់នោះត្រូវបានគេរាយការណ៍ថា នឹងមានដំណើរការរត់ស្ទុះផ្លូវលាតត្រង់ដ៏អស្ចារ្យ និងការបើកបរផ្តោតខ្លាំង ដើម្បីឲ្យសមជាមួយនឹងភាសាឌីហ្សាញបែប Dynamic របស់ពួកគេ។

រថយន្ត Lexus LF-Z Electrified Concept មានកម្លាំងរហូតដល់ទៅ ៥៣៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ កញ្ចប់អាគុយអគ្គិសនីទំហំ ៩០គីឡូវ៉ាត់ម៉ោងរបស់វា នឹងអាចឲ្យវាបើកបរបានចម្ងាយដល់ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Abarth គ្រប់ម៉ូដែលទាំងអស់ នឹងដំណើរការដោយអគ្គិសនីចាប់ពី ឆ្នាំ២០២៤

ក្រុមហ៊ុន Fiat បានប្រកាសថា ចាប់ពីឆ្នាំ២០២៤ តទៅ គ្រប់រថយន្តប្រភេទ Performance ពីម៉ាក Abarth នឹងដំណើរការដោយថាមពលអគ្គិសនីទាំងអស់។

Abarth ត្រូវបានគេស្គាល់ច្បាស់ដោយសារតែរថយន្ត Abarth 500 និង 124 Spider។ មនុស្សជាច្រើនចូលចិត្តវាដោយសារតែទំហំតូច ប៉ុន្តែមានដំណើរការទទួលយកបាន។

ក្រុមហ៊ុនរថយន្តអ៊ីតាលី Fiat បានបញ្ជាក់ពីការផ្លាស់ប្តូររបស់ Abarth ទៅជាម៉ាករថយន្តអគ្គិសនីនៅក្នុងអំឡុងកម្មវិធី Stellantis EV Day ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា ម៉ូដែលមួយណានឹងក្លាយជារថយន្តអគ្គិសនីដំបូងគេឡើយ ខណៈគេសង្ស័យថាជាម៉ូដែល Fiat 500e។

ក្រៅពីម៉ាក Abarth ក្រុមហ៊ុន Fiat ខ្លួនឯងផ្ទាល់ក៏ធ្លាប់បានប្តេជ្ញាចិត្តថានឹងក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣០ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ បើកទទួលការកក់ជាផ្លូវការ!

បច្ចុប្បន្នគេសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងការជ្រើសរើសរថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយក្នុងការសម្រេចចិត្តទិញរថយន្តជាមួយនឹងជម្រើសច្រើនបែបនេះដែរ។ ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោមហាប់ណែនលើសពីរថយន្ត Pick Up ដ៏ទៃ។

ជាក់ស្តែងរថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល ៣ ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។ ហេតុផលទាំងនេះហើយទើបប្រិយមិត្តជាច្រើនបានទទួលស្គាល់ថារថយន្ត Ford Ranger Raptor ជាកំពូលរថយន្ត Off-Road Performance មិនចាញ់ទៅនឹងស្តេចរថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាននោះទេ។ ម៉ូឌែលឆ្នាំថ្មី ២០២២ នេះរថយន្ត Ford Ranger Raptor មិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ ពោលគឺគ្រាន់តែឃើញការឌីហ្សាញរូបរាងថ្មីនេះក៏លុងស្រលាញ់បាត់ទៅហើយ ដែលរថយន្តនេះត្រូវបានកែប្រែចំណុចពិសេសៗជាច្រើនដូចជា៖

  • ចំណុចដំបូងដែលបានកែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន

  • ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច

  • កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន ២ ដែលមើលទៅកាន់តែមានភាពទាក់ទាញ
  • ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៍ខ្មៅ

  • ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

ក្រៅពីចំណុចពិសេសៗដែលបានកែប្រែថ្មីទាំងនេះ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ ក៏នៅតែបន្តបំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរួមមាន៖

  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ ៦ ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន

  • បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ

  • ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
  • ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី ២,០លីត្រ Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ២១៣ PS និងកម្លាំងរមួលដល់ទៅ ៥០០Nm និងប្រអប់លេខ ១០ វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
  • ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
  • សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន ៤ គ្រាប់ (4 Sensors)

  • អាចចុះទឹកបានជម្រៅ ៨៥០mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ ៨៥០mm នេះ

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២២ ត្រួវបានបើកទទួលការកក់ទុកជាផ្លូវការជាមួយនឹងតម្លៃពិសេស ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួននៃការផ្តល់ជូនមានកំណត់ រីឯជម្រើសពណ៍មានរហូតដល់ទៅ ៤ រួមមាន៖ ស ខ្មៅ ប្រផេះ និងខៀវ។ សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ ៩៤០ តាមបណ្តោយផ្លូវជាតិលេខ​ ៧ ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo កំពុងតែត្រូវប៉ាន់ខ្លាំងជាមួយនឹងរថយន្តអគ្គិសនី

ក្រុមហ៊ុន Volvo បានបង្ហាញចេញរបាយការណ៍ប្រចាំឆមាសដំបូងនៃឆ្នាំ២០២១ ដោយរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនអាចលក់រថយន្តបានសរុប ៣៨០ ៧៥៧គ្រឿង នៅទូទាំងសកលលោក ដែលមានកំណើនចំនួន ៤១% បើធៀបនឹងឆ្នាំ២០២០។

ក្នុងខែមិថុនាតែឯង ក្រុមហ៊ុនអាចលក់រថយន្តបានចំនួន ៦៨ ២២៤គ្រឿង ដែលមានកំណើន ១១% ធៀបនឹងខែមិថុនាឆ្នាំមុន។ ហេតុផលមួយដែលនាំឲ្យ Volvo ជោគជ័យជាមួយនឹងការលក់ គឺការលក់តាមរយៈអនឡាញ ដោយការលក់តាមអនឡាញមានកំណើនគុណនឹង៥ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យចាប់អារម្មណ៍ផងដែរនោះ អតិថិជន Volvo ហាក់ជាមានចំណាប់អារម្មណ៍ជាមួយនឹងរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី មិនថាជារថយន្តអគ្គិសនីសុទ្ធ, រថយន្ត Hybrid ឬក៏រថយន្ត PHEV នោះទេ។ ប្រភេទរថយន្តទាំងនេះមានចំណែកជិត១ភាគ៤នៃចំនួនលក់សរុប ក្នុងរយៈពេល៦ខែកន្លងមកនេះ ដែលវាមានកំណើនរហូតដល់ជិត ១៥០% បើធៀបនឹងឆ្នាំមុន។

ទីផ្សារធំជាងគេរបស់ Volvo គឺនៅអឺរ៉ុប ដែលក្រុមហ៊ុនអាចលក់បានចំនួន ១៦៦ ៨២២គ្រឿង ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២១ ខណៈប្រទេសចិនជាទីផ្សារធំបន្ទាប់ អាចលក់ចេញបាន ៩៥ ២៥២គ្រឿង និងសហរដ្ឋអាមេរិកអាចលក់ចេញបាន ៦៣ ៧៥៤គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ប្រកាសថាផលិតឡានប៉ុងពីរបាន២០លានគ្រឿងហើយ ក្រោយចំណាយពេលជិត៥០ឆ្នាំ

ក្រុមហ៊ុន Subaru បានចាប់កំណើតឡើងកាលពីឆ្នាំ ១៩៥៣ ហើយរហូតដល់ឆ្នាំ ១៩៧២ ទើបក្រុមហ៊ុនបានចាប់ផ្ដើមការផលិតរថយន្តដែលប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ (All-Wheel Drive) ហើយរយៈពេលជិត៥០ឆ្នាំក្រោយមក Subaru អាចសម្រេចការផលិតរថយន្តប្រភេទនេះបានចំនួន ២០លានគ្រឿង។

ប្រព័ន្ធបើកបរប៉ុងពីរ Symmetrical AWD របស់ Subaru បានក្លាយជាមុខងារលេចធ្លោមួយរបស់ម៉ាកសញ្ញាជប៉ុនមួយនេះ ដែលវាអាចជួយប្រមូលបាននូវអតិថិជនស្មោះស្មគ្រ័បានមិនចេះតិចនាក់ឡើយ។ បច្ចុប្បន្នរថយន្តដែលប្រើប្រព័ន្ធបើកបរនេះគឺមានចំណែក ៩៨% នៃចំនួនលក់លើសកលលោករបស់ក្រុមហ៊ុន។

រថយន្ត Subaru ដែលប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរដំបូងគេ ហើយមានការផលិតខ្នាតធំនោះគឺរថយន្ត Subaru Leone 4WD Estate Van ដែលចាប់ផ្ដើមការផលិតក្នុងឆ្នាំ ១៩៧២។

គួរដឹងថា Subaru បានភ្ជាប់នូវប្រព័ន្ធបើកបរប៉ុងពីររបស់ខ្លួនជាមួយនឹងមុខងារដ៏ទាក់ទាញមួយទៀតរបស់ Subaru នោះគឺមុខងារ Boxer Engine។ ការគួបផ្សំគ្នារវាងមុខងារទាំងពីរអាចជួយឲ្យរថយន្តរក្សាលំនឹងបានយ៉ាងល្អនៅពេលបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ត្រៀមចេញភីកអាប់អគ្គិសនីនៅឆ្នាំ ២០២៤ ជាមួយការអះអាងថានឹងមានសម្ថភាពលើសគូរប្រគួត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Stellantis បានធ្វើការបង្ហាញអំពីផែនការនៃការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួ​ន ៤ម៉ូឌែល ក្នុងនោះក៏បានបង្ហាញថាគ្រប់ម៉ូឌែលរថយន្ត Ram ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០។

យ៉ាងណាមិញ Ram ក៏បានប្រកាសអំពីរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ដោយវាមានឈ្មោះថា Ram 1500 BEV ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ ២០២៤ខាងមុខ។

សម្រាប់ព័ត៌មានជាក់លាក់ Ram ពុំទាន់បញ្ជាក់នៅឡើយ ប៉ុន្តែ Ram បានអះអាងថា រថយន្តអគ្គិសនិរបស់ខ្លួននឹងមានសម្ថភាពលើសគូរប្រគួត ដោយមានន័យដល់រថយន្ត Chevy Silverado EV អាចបើកបរចម្ងាយ ៦៤៣គ.ម និង F-150 Lightning កម្លាំង ៥៦៣សេះ។​

ហើយ Ram ក៏បានបន្ថែមថា រថយន្តអគ្គិសនីនោះ នឹងមានសម្ថភាពសាកថ្មល្បឿនលឿន ១៥០kW, Dynamic Range Mapping, ទីតាំងសាកថ្ម, អគ្គសនីជំនួយពេលធ្វើដំនើរកំសាន្ត, Smartphone Control និង Preconditioning and Drive modes៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់ឡានថ្មីនៅចិន ធ្លាក់ចុះ ១៦% ដោយសារបញ្ហាខ្វះបន្ទះឈីប

ទីផ្សារចិនកំពុងតែជួបប្រទះបញ្ហាខ្វះបន្ទះឈីបអេឡិចត្រនិចដែរ ហើយក៏មានការធ្លាក់ចុះនៃចំនួនលក់រថយន្តថ្មីទៀតផង។

នៅក្នុងខែមិថុនា រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ក្រោម ១,៩៣ លានគ្រឿង ត្រូវបានចែកចាយនៅក្នុងប្រទេសចិន។ បើទោះបីជាចំនួននេះច្រើនបើប្រៀបធៀបទៅនឹងទីផ្សារផ្សេងទៀតក៏ដោយ ក៏វាមានការធ្លាក់ចុះ ១៦ ភាគរយដែរ បើប្រៀបធៀបនឹងខែមិថុនាឆ្នាំ ២០២០។

តួលេខពីសមាគមអ្នកផលិតរថយន្ដចិន (China Association of Automobile Manufacturers) បង្ហាញថា តម្រូវការសម្រាប់រថយន្តធុនស្រាលថ្មី រួមមានរថយន្ដ Sedan, Crossover, SUV MPV និង រថយន្តក្រុងធន់តូច បានធ្លាក់ចុះ ១៥ ភាគរយនៅទូទាំងឧស្សាហកម្មរថយន្តចិន កាលពីខែមិថុនា។

មិនតែប៉ុណ្ណោះ ការលក់រថយន្តពាណិជ្ជកម្មថ្មី ដូចជា រថយន្តក្រុង និងរថយន្តដឹកទំនិញ បានធ្លាក់ចុះចំនួន ២១ ភាគរយក្នុងអំឡុងពេលដូចគ្នា។ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តនីមួយៗក៏កំពុងរាយការណ៍អំពីការលក់ធ្លាក់ចុះផងដែរ។

ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Honda បានរាយការណ៍ពីការលក់ធ្លាក់ចុះចំនួន ១៧ ភាគរយ ដោយបានចែកចាយរថយន្តសរុបចំនួន ១១៨ ១៦៨ គ្រឿងកាលពីខែមុន។ ដូចគ្នានេះដែរ ការលក់រថយន្ត Nissan ធ្លាក់ចុះ ១៦ ភាគរយ បានត្រឹម ១១៤ ៦០៥ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ចេញឡាន Grand Cherokee ឆ្នាំ២០២២ ប្រភេទ២កៅអីថ្មី ប្រើម៉ាស៊ីន Plug-in Hybrid

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Jeep បានបង្ហាញពីផែនការសម្រាប់រថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន ដោយក្នុងនោះពួកគេគ្រោងផ្តល់ជម្រើសរថយន្ត SUV អគ្គិសនីលើគ្រប់ម៉ូដែលទាំងអស់ នៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតរថយន្តខាងលើបានចាប់ផ្តើមរុញច្រានគម្រោងនេះឲ្យឆ្ពោះទៅមុខរួចទៅហើយ ជាមួយនឹងការបញ្ចេញរថយន្តដូចជា Wrangler 4xe ហើយឥឡូវនេះបានបង្ហាញម៉ូដែលថ្មីមួយទៀត គឺ Grand Cherokee 4xe ដែលនឹងចេញលក់សម្រាប់ស៊េរីឆ្នាំ២០២២។

រថយន្ត Jeep Grand Cherokee ដែលប្រើម៉ាស៊ីន Plug-in Hybrid នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី New York Auto Show ក្នុងខែសីហាខាងមុខ។ SUV នេះនឹងផ្តល់ជម្រើសកៅអីអង្គុយ ២ជួរផងដែរ។

យ៉ាងណាក៏ដោយ យោងតាមការបង្ហាញរបស់ Jeep បានឲ្យដឹងថា ឈ្មោះ “4xe” នឹងមិនមែនមានប្រើតែលើម៉ូដែល Plug-in Hybrid របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវប្រើសម្រាប់ប្រភេទអគ្គិសនីសុទ្ធដែរ ចាប់ពីពេលនេះតទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Shelby F-150 ២០២១ បង្ហាញខ្លួនជាផ្លូវការ ជាមួយកម្លាំង ៧៧៥សេះ និងតម្លៃចាប់ពី ១០ម៉ឺនដុល្លារ

រថយន្ត Shelby F-150 ២០២១ បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយការផលិតឡើងដោយផ្អែកលើរថយន្ត F-150 Lariat 4×4 ផលិតត្រឹមចំនួន ៦០០គ្រឿងប៉ុណ្ណោះ។

សម្រាប់ Shelby F-150 ឆ្នាំ២០២១  វាទទួលបានការបំពាក់ជាមួយរន្ធខ្យល់លើគ្រប់ម៉ាស៊ីន, ប៉ាណាខាងមុខរបស់ Shelby , កាងមុខបែបស្ព័រ, ថាសកង់ទំហំ ២២អ៊ីញ, កង់ BFG ទំហំ ៣៥អ៊ីញ, តែម 775HP លើទ្វា, បូម Fox ខាងមុខទំហំ ២,៥ និងក្រោយប្រភេទ Aluminum Body Shocks, ឈ្នាន់ចង្កឹះលេខប្រភេទប្រាក់, តែមលេខរៀង និងទ្រនាប់ជើងពិសេសផ្នែកខាងក្នុង។

ចំពោះ ប្រភេទ Base បំពាក់ជាមួយម៉ាស៊ីន  ៥,០លីត្រ ទំហំ ៨ស៊ីឡាំង naturally aspirated មានកម្លាំងត្រឹម ៣៩៥សេះប៉ុណ្ណោះ។ រីឯប្រភេទខ្ពស់បំផុត រថយន្តនេះមានកម្លាំងសរុប ៧៧៥សេះ និងដំណើរការដោយម៉ាស៊ីន ៥,០លីត្រ ទំហំ ៨ស៊ីឡាំង។ ដើម្បីទទួលបានកម្លាំងដ៏ខ្លាំងក្លានេះក្រុមហ៊ុន Shelby បានបំពាក់ជាមួយឧបករណ៍បន្ថែមដូចជា Supercharged, Throttle body ប្រភេទប្រាក់, ប៊ិចប្រេងថ្មី, Performance Air intake ជាមួយបំពង់ប្រភេទកាបូន។

នាពេលនេះ ក្រុមហ៊ុន Shelby កំពុងធ្វើការទទួលកក់ ដោយប្រភេទ Base មានតម្លៃចាប់ពី ១០៧ ០៨០ដុល្លារ និងប្រភេទខ្ពស់បំផុត មានតម្លៃចាប់ពី ១១៤ ៩៨០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+