ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ F-Series របស់ Ford ត្រៀមដឹកអោយអតិថិជនក្នុងពេលឆាប់ៗ បន្ទាប់ពីទទួលបានការផ្គត់ផ្គង់បន្ទះឈីបឡើងវិញ

ក្រុមហ៊ុន Ford បានធានានូវការផ្គត់ផ្គង់ឈីបអេឡិចត្រូនិចថ្មី ដោយត្រៀមដឹកជញ្ជូនរថយន្តភីកអាប់ F-Series រាប់ពាន់គ្រឿងទៅឱ្យឈ្មួញនៅពេលអនាគតដ៏ខ្លីខាងមុខ។ យោងតាម Detroit Free Press បាននិយាយថា ក្រុមហ៊ុន Ford នឹងត្រូវបញ្ចប់ការផលិតរថយន្តភីកអាប់ ដែលកំពុងរង់ចាំបន្ទះឈីប ដែលវាកំពុងចតរក្សាទុកនៅចំណតរថយន្តក្បែរោងចក្រ Michigan, Kentucky និង Missouri។

ផលប៉ះពាល់រយៈពេលវែងនៃជំងឺរាតត្បាត ជាពិសេសការខ្វះខាតឈីបបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងឧស្សាហកម្ម ហើយក្រុមហ៊ុនផលិតរថយន្តភាគច្រើនត្រូវកាត់បន្ថយ ឬបញ្ឈប់ការផលិតម៉ូដែលមួយចំនួនជាលទ្ធផល។ យោងតាមលោក Merkle បាននិយាយថាការលក់របស់ Ford ក្នុងខែមិនថុនាកន្លងទៅ បានធ្លាក់ចុះចំនួន ២៦,៦ភាគរយ បើប្រធៀបជាមួយពេលដូចគ្នាកាលពីឆ្នាំមុន។

បញ្ហានៃការផ្គត់ផ្គង់បន្ទះឈីបបានបង្កអោយមានផលប៉ះពាល់ នៅជុំវិញឧស្សាហកម្មយ៉ាងខ្លាំង ដោយអតិថិជនជាច្រើនកំពុងងាកទៅរករថយន្តជជុះវិញ។ ជាលទ្ធផលរថយន្តដែលប្រើប្រាស់រួមមានតម្រូវការខ្ពស់ ត្រូវបានលក់អស់ ហើយមានតម្លៃថ្លៃជាងតម្លៃចេញពីរោងចក្រយ៉ាងច្រើន ហើយឈ្មួញបាននិងកំពុងសំឡឹងរកទីផ្សារផ្គត់ផ្គង់រថយន្តដែលបានប្រើប្រាស់រួចមកពីប្រទេសកាណាដាវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ប្រកាសចេញឡានអគ្គិសនីថ្មី ខ្ចីឆ្អឹងរបស់ក្រុមហ៊ុនចិនមួយ

ក្រោយពីបានបង្ហាញចេញរូបភាព Teaser កាលពីខែមេសារួចមក នាពេលនេះក្រុមហ៊ុន Mitsubishi បានប្រកាសចេញរថយន្តអគ្គិសនី Airtrek ស៊េរីឆ្នាំ២០២២ នៅក្នុងកម្មវិធី Auto Chongqing ដែលធ្វើឡើងនៅក្នុងប្រទេសចិន។

រថយន្តអគ្គិសនី Airtrek នេះគឺផលិតឡើងដោយក្រុមហ៊ុន GAC Mitsubishi Motors (GMMC) ដែលជាក្រុមហ៊ុនសហការគ្នារវាង Mitsubishi និងក្រុមហ៊ុនរថយន្តរបស់ចិន Guangzhou Automobile Corporation (GAC)។

រថយន្តនេះផងដែរបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEP 2.0 របស់ក្រុមហ៊ុន GAC ដែលបានប្រើប្រាស់លើរថយន្ត Aion V នាពេលកន្លងមក។

ទាក់ទងនឹងលក្ខណៈសម្បត្តិនៃគ្រឿងក្នុងរបស់រថយន្ត SUV អគ្គិសនីមួយនេះនៅមិនទាន់ឃើញមានការបង្ហាញចេញពីក្រុមហ៊ុននៅឡើយទេ ប៉ុន្តែរថយន្ត Aion V គឺមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនមួយនៅប៉ុងខាងមុខ ដែលអាចផលិតកម្លាំងបាន ១៨១សេះ ហើយវាអាចបើកបរបានចម្ងាយចន្លោះពី ៥០០ ទៅ ៦៨០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដង្ហើមចុងក្រោយនៃ Lamborghini Aventador បង្ហាញមុខជាផ្លូវការ

ក្រោយពីបានចេញលក់លើទីផ្សារអស់រយៈពេល១០ឆ្នាំរួចមក ជីវិតរបស់រថយន្ត Lamborghini Aventador នឹងត្រូវបញ្ចប់ត្រឹមរថយន្តម៉ូដែលចុងក្រោយគឺ Lamborghini Aventador Ultimate ដែលរថយន្តនេះនឹងមានផលិតត្រឹម ៦០០គ្រឿងប៉ុណ្ណោះ។

ដោយសារតែ Aventador Ultimate គឺជាម៉ូដែលចុងក្រោយ ក្រុមហ៊ុនបានបំពាក់ចំណុចពិសេសបំផុតនៅលើរថយន្តដែលក្នុងនោះរួមមានរចនាបថរបស់រថយន្ត Aventador S និងសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Aventador SVJ ផងដែរ។

Aventador Ultimate មានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង ចំណុះ៦,៥លីត្រ ដែលអាចផលិតកម្លាំងបាន៧៧០សេះ ខ្លាំងជាង Aventador ចំនួន៣៩សេះ និងខ្លាំងជាង SVJ ចំនួន១០សេះផងដែរ។ វាមានប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ និងប្រអប់លេខ៧វគ្គ ដែលអាចផ្លាស់ប្ដូរចុះឡើងក្នុងពេលត្រឹម ៥០មីលីវិនាទីប៉ុណ្ណោះ។ វាក៏មានល្បឿនអតិបរមា ៣៥៥គ.ម/ម៉ ដោយអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៨វិនាទី។

រថយន្ត Aventador Ultimate នឹងត្រូវដាក់តាំងបង្ហាញជាផ្លូវការនៅក្នុងកម្មវិធី Goodwood Festival of Speed ចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែកក្កដា ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 4-Series Gran Coupe ឆ្នាំ២០២២ ចេញតម្លៃផ្លូវការ ចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសពីតម្លៃនៃរថយន្ត 4-Series Gran Coupe ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងចេញលក់នៅត្រីមាសទី៤ ឆ្នាំនេះតែម្តង។

រថយន្ត BMW 4-Series Gran Coupe សម្រាប់ទីផ្សារខាងលើ ចែកចេញជា ៣ម៉ូដែល គឺ 420i, 430i និង M440i xDrive។ សម្រាប់ម៉ូដែល 420i នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥៧ ៤០០ដុល្លារ ខណៈ 430i មានតម្លៃចាប់ពី ៦៣ ៤០០ដុល្លារ។ ដោយឡែកចំពោះម៉ូដែល M440i xDrive វិញ នឹងមានតម្លៃរហូតដល់ទៅ ៨៧ ៦០០ដុល្លារឯណោះ។

គួរឲ្យដឹងថា រថយន្ត BMW 4-Series Gran Coupe មានប្រវែងវែងជាងមុន ៥,៩អ៊ីញ, ទទឹងធំជាងមុន ១អ៊ីញ ហើយខ្ពស់ជាងមុន ២,១អ៊ីញ បើប្រៀបធៀបទៅនឹងជំនាន់មុន។

ចំពោះម៉ូដែល 420i គឺប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ខណៈ 430i ប្រើម៉ាស៊ីនដូចគ្នាតែមានកម្លាំង ២៥៥សេះ។ រីឯ M440i xDrive វិញ គឺប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ៣៨២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dodge លក់ឡាន Challenger ដាច់ជាង Chevrolet លក់ Camaro ៥ដង

អ្នកស្រលាញ់ចូលចិត្តរថយន្តនៅសហរដ្ឋអាមេរិក នៅតែបន្តទិញរថយន្តស្ព័រប្រើប្រាស់ច្រើន បើទោះបីជារថយន្តប្រភេទ SUV កំពុងតែវាយលុកទីផ្សារខ្លាំងក៏ដោយ។

ក្នុងនោះដែរ រថយន្តស្ព័រ Muscle Car របស់អាមេរិក Dodge Challenger បានលក់ដាច់ច្រើនជាងរថយន្ត Ford Mustang និង Chevrolet Camaro នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ នេះ។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ Dodge លក់ឡាន Challenger បានសរុបចំនួន ១៥ ០៥២គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក ដោយបានកើនឡើង ៥២,៣% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Autonews។

ដោយឡែកក្រុមហ៊ុន Ford បានចែកចាយរថយន្ត Mustang សរុបចំនួន ១៤ ៦៧៦ គ្រឿងនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ ធ្លាក់ចុះ ៦,៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរថយន្ត Chevrolet Camaro លក់ដាច់តិចជាងគូប្រកួតប្រជែងរបស់ខ្លួនខ្លាំង ដោយលក់បានតែ ២ ៧៩២ គ្រឿងប៉ុណ្ណោះ ក្នុងខែមេសា ឧសភា និងមិថុនា ២០២១ ដោយធ្លាក់ចុះ ៥៨,២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

សូមបញ្ជាក់ថា រថយន្ត Dodge Challenger ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ២៨ ២៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈ Ford Mustang មានតម្លៃចាប់ពី ២៧ ១៥៥ដុល្លារ និង Chevrolet Camaro មានតម្លៃចាប់ពី ២៥ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown ចេញម៉ូដែលពិសេសថ្មី ២ ទៀតនៅជប៉ុន

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Crown ម៉ូដែលពិសេសថ្មី ២ ទៀត សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន។

Toyota Crown ម៉ូដែលពិសេសទី១ គឺ RS Limited II ដែលមានពណ៌ខ្មៅ Precious Black Pearl ឬប្រផេះ Precious Metal និងយ៉ាន់កង់ទំហំ ១៨អ៊ីញ ពណ៌ខ្មៅគ្រើម។ ជាមួយគ្នានេះដែរ វាបំពាក់ស៊ុមប៉ាណាមុខ និងអំពូលកាត់អ័ព្ទ គឺជាក្រូមេពណ៌ខ្មៅ Jet Black ខណៈចង្កៀងមុខ និងចង្កៀងក្រោយ LED ក៏មានពណ៌ខ្មៅដែរ។

ចំណែកឯម៉ូដែលពិសេសទី២ គឺ S Elegance Style III ដែលមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ ពណ៌ក្រូមេ និងមានតួខ្លួនពណ៌ស Precious White Pearl ឬ ទឹកប្រាក់ Silver Metallic។

រថយន្ត Toyota Crown ទាំង ២ម៉ូដែលខាងលើមានបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ២២២សេះ ប្រើប៉ុងមួយ ឬ ប៉ុងពីរ និងប្រអប់លេខអូតូ CVT។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៤៧ ០០០ដុល្លារ សម្រាប់ម៉ូដែល RS Limited II ប្រើប៉ុងមួយ និង ៤៧ ៦០០ដុល្លារ សម្រាប់ម៉ូដែល S Elegance Style III ប្រើប៉ុងមួយ ខណៈប្រភេទប៉ុងពីរមានតម្លៃ ៥១ ០០០ដុល្លារ និង ៤៩ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចេញឡាន Flying Spur Plug-in Hybrid ឆ្នាំ២០២២ ថ្មី សន្សំសំចៃបំផុត

Flying Spur ជំនាន់ទី៣ បានក្លាយជារថយន្តប្រភេទ flagship luxury sedan របស់ក្រុមហ៊ុន Bentley ដោយជំនួសតំណែងម៉ូដែល Mulsanne ដែលឈប់ផលិត។

ឥឡូវនេះ ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្ត Flying Spur Plug-in Hybrid ថ្មី ដែលសន្សំសំចៃខ្លាំងបំផុតក្នុងត្រកូលរថយន្តប្រណីតរបស់អង់គ្លេសនេះ បន្ថែមលើជម្រើសម៉ាស៊ីនសាំង V8 និង W12។

រថយន្ត Bentley Flying Spur Plug-in Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ V6 មានកម្លាំង ៤១០សេះ ជាមួយម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៣៤សេះ។ កម្លាំងសរុបរបស់វាគឺស្មើនឹង ៥៣៦សេះ។ ជាលទ្ធផល រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើមិនទាន់ចេញតួលេខបញ្ជាក់លម្អិតក៏ដោយ ក៏ក្រុមហ៊ុន Bentley បានអះអាងថា Flying Spur Plug-in Hybrid គឺជារថយន្តសន្សំសំចៃបំផុតរបស់ខ្លួន ដោយអាចជិះបានចម្ងាយជាង ៧០០គីឡូម៉ែត្រ បើគិតទាំងសាំង និងថាមអគ្គិសនី។

គួរឲ្យដឹងថា រថយន្តនេះមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៤,១គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចំពោះការសាកភ្លើងវិញ គឺចំណាយពេលត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រុមហ៊ុន Bentley ក៏មិនទាន់បានប្រកាសពីតម្លៃរបស់វាដែរ ប៉ុន្តែវានឹងត្រូវដឹកជូនអតិថិជននៅមុនដាច់ឆ្នាំ២០២១ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានលក់ដាច់ជាងគេក្នុងប្រទេសចិន មាន ៧ម៉ូឌែលជាឡាន Sedan

យោងតាមការចុះផ្សាយពីគេហទំព័រ Zing News បានធ្វើការបង្ហាញថាចំនួនរថយន្ត ១០ម៉ូឌែលដែលបានលក់ដាច់បំផុតក្នុងរយ:ពេល ៥ខែដំបូងក្នុងប្រទេសចិន មានរថយន្តប្រភេទ Sedan ចំនួន ៧ម៉ូឌែល និង SUV និង Crossover ៣ម៉ូឌែលប៉ុណ្ណោះ។

១. Nissan Sylphy មានចំនួន ១៩៧ ១៤១គ្រឿង

២. Volkswagen Lavida មានចំនួន ១៨៨ ៥៧៦គ្រឿង

៣. Haval H6 មានចំនួន ១៥៥ ៥៨៣គ្រឿង

៤. Volkswagen Bora មានចំនួន ១៤៤ ២៥៧គ្រឿង

៥. Toyota Corolla មានចំនួន ១៤០ ៣៩៥គ្រឿង

៦. Buick Excelle Yinlang មានចំនួន ១៣៤ ៣១៩គ្រឿង

៧. Volkswagen Sagitar មានចំនួន ១២៩ ២៤៧គ្រឿង

៨. Wuling Hongguang Mini EV មានចំនួន ១២៨ ៤៣០គ្រឿង

៩. Honda CR-V មានចំនួន ១១៦ ៩០០គ្រឿង

១០. Toyota Levin មានចំនួន ៩៦ ៨៧១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Cybertruck នឹងបំពាក់ជាមួយមុខងារបង្វិលកង់ក្រោយ ដូចភីកអាប់អគ្គីសនី Hummer EV

រថយន្ត Tesla Cybertruck បានពន្យាពេលផលិតកម្មរបស់ខ្លួនជាយូរមកហើយ ដោយរំពឹងថារថយន្តនេះនឹងឈានដល់ចង្វាក់ផលិតកម្មនាចុងឆ្នាំនេះ ប្រសិនបើ Tesla មិនមានការផ្លាស់ប្តូរផែនការរបស់ខ្លួននាពេលបច្ចុប្បន្ន។

កំឡុងពេលឆ្លើយតបទៅនឹងការបំបែកកំណត់ត្រានៅត្រីមាសទី ២ លោក​ Elon Musk បានធ្វើការបង្ហាញចេញនូវការឌីស្សាញរបស់ Cybertruck ដែលវានិងមានការផ្លាស់ប្តូរនោះទេ គឺវាដូចគ្នានឹងគម្រូរថយន្តកាលពីឆ្នាំ ២០១៩ ហើយនឹងមានបំពាក់ជាមួយមុខងារបង្វិលកង់ខាងក្រោយផងដែរ។

មុខងារបង្វិលកង់ខាងក្រោយ កំពុងស្ថិតក្នុងស្ថានភាពរស់រវើកឡើងវិញ បន្ទាប់ពីត្រូវបានត្រួសត្រាយដោយក្រុមហ៊ុន Honda និង Mazda កាលពីឆ្នាំ ១៩៨០កន្លងទៅ និងនាពេលបច្ចប្បន្នបានបំពាក់លើរថយន្ត GMC Hummer EV និង Rivian R1T ជាដើម។ មុខងារបង្វិលកង់ខាងក្រោយ ពិតជាមានអត្ថប្រយោជន៍ ជាពិសេសសម្រាប់រថយន្តដែលមានទំហំធំដូចរថយន្ត Cybertruck ព្រោះវានឹងជួយអោយរថយន្តមានភាពបត់បែន និងជំនះស្ថានភាពផ្លូវលំបាក។

យោងតាមរបាយការណ៍ក្រុមហ៊ុន Tesla ទទួលបានការកក់រថយន្ត Cybertruck ចំនួន ១លានគ្រឿងចាប់តាំងពីដាក់បង្ហាញខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៩មក ប៉ុន្តែគេពុំទាន់ដឹងថាតើនឹងមានចំនួនប៉ុន្មានគ្រឿងនឹងត្រូវអតិថិជនទិញយក នៅពេលរថយន្តចេញលក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅអាមេរិកឡានលក់ដាច់ជាងគេទាំង១០ មាន៥ម៉ូដែលជាម៉ាក Toyota

ក្រុមហ៊ុនផលិតរថយន្តបានបញ្ចេញរបាយការណ៍លក់ប្រចាំត្រីមាសទីពីរ រួមទាំងលទ្ធផលលក់រយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះផងដែរ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះគេសង្កេតឃើញថារថយន្តទាំង១០ម៉ូដែលនេះ អាចលក់ចេញបានច្រើនគ្រឿងជាងគេបំផុត ៖

១. Ford F-Series ៖ លក់បាន ៣៦២ ០៣២គ្រឿង (ថយចុះ ១,៥%)

២. Ram Pickup ៖ លក់បាន ៣១៣ ០៦៨គ្រឿង (កើនឡើង ២៧%)

៣. Chevrolet Silverado ៖ លក់បាន ២៨៦ ៤១០គ្រឿង (កើនឡើង ៣%)

៤. Toyota RAV4 ៖ លក់បាន ២២១ ១៩៥គ្រឿង (កើនឡើង ២១%)

៥. Honda CR-V ៖ លក់បាន ២១៣ ១៩៩គ្រឿង (កើនឡើង ៥៤%)

៦. Nissan Rogue ៖ លក់បាន ១៨២ ២៨៩គ្រឿង (កើនឡើង ៧០%)

៧. Toyota Camry ៖ លក់បាន ១៧៧ ៦៧១គ្រឿង (កើនឡើង ៤១%)

៨. Toyota Corolla ៖ លក់បាន ១៥៥ ៥៣១គ្រឿង (កើនឡើង ៤២%)

៩. Honda Civic ៖ លក់បាន ១៥២ ៩៥៦គ្រឿង (កើនឡើង ២០%)

១០. Toyota Highlander ៖ លក់បាន ១៤៤ ៣៨០គ្រឿង (កើនឡើង ៨៣%)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+