ផ្ទាំងផ្សាយពាណិជ្ជកម្ម

អឺរ៉ុប ហាមមិនឲ្យលក់ឡាន Jimny តែ Suzuki លេងមួយក្បាច់ លក់បានវិញធម្មតា

អឺរ៉ុប បានចេញច្បាប់ហាមឃាត់ការលក់រថយន្តប្រភេទ SUV 4×4 ខ្នាតតូច ដែលមិនបានបំពេញតាមស្តង់ដារនៃការបញ្ចេញកាបូនឲ្យត្រឹមត្រូវតាមច្បាប់របស់ខ្លួន។ ក្នុងនោះ រថយន្ត Suzuki Jimny ក៏ត្រូវបានហាមឃាត់ដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Suzuki ច្បាស់ជាមិនពេញចិត្តទេចំពោះការហាមប្រាមនេះ ហើយក៏មិនព្រមចុះចាញ់ដែរ។ ដូច្នេះហើយក្រុមហ៊ុនវិស្វករ និងក្រុមគ្រប់គ្រងរបស់ Suzuki បានគិតរកដំណោះស្រាយ និងឆ្លើយតបទៅកាន់ច្បាប់នោះវិញយ៉ាងសាមញ្ញបំផុត គឺដោះកៅអីជួរទី២ចេញ។

គួរឲ្យដឹងថា ការដោះកៅអីជួរទី២ ចេញ បានធ្វើឲ្យ Suzuki Jimny ក្លាយជារថយន្តដឹកទំនិញវិញ ដូច្នេះហើយវាមិនបានហាមឃាត់ដោយច្បាប់នៃការបំភាយកាបូនខាងលើនោះឡើយ។ បើយោងតាមគេហទំព័រ Autocar បានឲ្យដឹងថា រថយន្ត Suzuki Jimny ប្រភេទ ២កៅអី កំពុងតែមានវត្តមានសារជាថ្មីម្តងទៀតហើយ នៅលើទីផ្សារអឺរ៉ុបសម្រាប់ឆ្នាំ ២០២១។

រថយន្ត Suzuki Jimny មានកៅអីអង្គុយតែ ២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៣ ១៥០ដុល្លារ នៅលើទីផ្សរាអឺរ៉ុប ហើយប្រើម៉ាស៊ីនដដែល គឺ ចំណុះ ១,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០០សេះ និងប្រើប៉ុងពីរ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើអ្នកមានលុយ ៣លានដុល្លារ អ្នកនឹងទិញ Aston Martin Valkyrie ឬ Mercedes-AMG One?

ប្រសិនបើអ្នកងុបងល់ទៅនឹងរថយន្តប្រភេទ Hypercar ដែលបំពាក់បច្ចេកវិទ្យារថយន្តប្រណាំង F1 ខ្លាំង ហើយអ្នកមានលុយរាប់លានដុល្លារ នោះអ្នកនឹងអាចជ្រើសរើសរវាងរថយន្ត Aston Martin Valkyrie និង Mercedes-AMG One។

រថយន្តទាំង ២ម៉ូដែលនេះត្រូវបានប្រកាសចេញយូរមកហើយ ព្រមទាំងត្រូវបានពន្យាពេលផលិតជាច្រើនផងដែរ ប៉ុន្តែឥឡូវនេះពួកវាកំពុងតែត្រៀមខ្លួនដើម្បីចូលរោងចក្រផលិតហើយ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Aston Martin Valkyrie ដែលមានតម្លៃដើម ៣លានដុល្លារ នឹងត្រូវផលិតត្រឹមតែ ១៥០គ្រឿងប៉ុណ្ណោះ ខណៈ Mercedes-AMG One តម្លៃ ២,៧លានដុល្លារ នឹងត្រូវផលិត ២៧៥គ្រឿង។

គួរឲ្យដឹងថា រថយន្ត Aston Martin Valkyrie មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង ជាមួយប្រព័ន្ធ Hybrid ដែលបង្កើតកម្លាំងបានសរុប ១ ១៦០សេះ និងកម្លាំងបង្វិល ៩០០ញ៉ូតុនម៉ែត្រ។ ដោយឡែក Mercedes-AMG One វិញ ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងបានជាង ១ ០០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន Honda Accord ប្រណាំងជាមួយ Honda Civic ទើបចេញថ្មី លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញរថយន្ត Honda Civic ជំនាន់ថ្មី ដែលមានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល Honda Accord ហើយមានជម្រើសម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដូចគ្នាទៀតផង។ ប៉ុន្តែ តើរថយន្តទាំងនេះដំណើរការដូចគ្នា ឬក៏យ៉ាងណា?

ថ្មីៗនេះទំព័រ YouTube មួយឈ្មោះ Throttle House បានយករថយន្ត Honda Accord និង Honda Civic ថ្មីមកប្រណាំងគ្នា ដើម្បីចង់ដឹងពីសមត្ថភាពរបស់ពួកវា។

រថយន្ត Honda Accord ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ ខណៈរថយន្ត Civic វិញមានកម្លាំងត្រឹមតែ ១៨០សេះប៉ុណ្ណោះ ថ្វីបើប្រើម៉ាស៊ីនដូចគ្នាក៏ដោយ។

ទោះជាយ៉ាងណា ខណៈពេលដែល Accord ខ្លាំងជាងមែន ប៉ុន្តែ Civic មានទម្ងន់ស្រាលជាង ពោលគឺ ១ ៤៥២គីឡូក្រាម និង ១ ៣៩៦គីឡូក្រាម។ គួរឲ្យដឹងថា រថយន្តទាំងពីរម៉ូដែលសុទ្ធតែប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ CVT ដូចគ្នាទៀតផង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចចេញរូបរាង Genesis G80 Sport ឆ្នាំ២០២១ មុនថ្ងៃប្រកាសផ្លូវការ

រថយន្ត Genesis G80 Sport ស៊េរីឆ្នាំ២០២១ បានលេចចេញរូបរាង មុនថ្ងៃប្រកាសចេញជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាងកាន់តែទាក់ទាញ ជាងម៉ូដែលធម្មតា។

ចាប់តាំងពីរថយន្ត G80 ជំនាន់ចុងក្រោយត្រូវបានដាក់បង្ហាញ ពាក្យចចាមអារ៉ាមអះអាងថា Genesis នឹងចេញម៉ូដែល G80 Sport មួយទៀត ហើយឥឡូវនេះវាជាការពិតមែន។ ថ្វីបើក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងលើមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីដំណើរការរបស់វា រូបថតជាច្រើនសន្លឹកបានបង្ហាញឲ្យឃើញពីលក្ខណៈមួយចំនួន។

នៅផ្នែកខាងមុខ G80 Sport មានបំពាក់ប៉ាណា ជាប្រភេទក្រូមេពណ៌ខ្មៅរលោង ហើយក៏បំពាក់កាងថ្មីខុសពីម៉ូដែលធម្មតាដែរ ដែលមើលទៅរាងមុតស្រួចជាងមុន ហើយក៏កាចជាងមុនដែរ។ បន្ថែមពីនេះទៅទៀត រថយន្តនេះប្រើយ៉ាន់ Alloy ទំហំ ២០អ៊ីញ ដែលមានដុំហ្វ្រាំងពណ៌ខ្មៅ និងក្រហមទៀតផង។

យ៉ាងណាក៏ដោយ ការឌីហ្សាញនៅផ្នែកខាងក្រោយ គឺមិនសូវជាខុសប្លែកគ្នាប៉ុន្មានឡើយពីម៉ូដែលធម្មតា ក្រាន់តែមានកាងថ្មីប៉ុណ្ណោះ។ ទោះជាយ៉ាងណា អតិថិជនដែលចង់ទិញ G80 Sport នឹងអាចជ្រើសរើសពណ៌ថ្មី គឺ Cavendish Red។

ក្រៅពីនោះ កាប៊ីនខាងក្នុងរបស់ G80 Sport ឆ្នាំ២០២១ នៅតែដូចដើមដដែល ប៉ុន្តែផ្តល់ជម្រើសពណ៌ ៣ គឺ ពណ៌ខ្មៅជាមួយថ្នេរដេរពណ៌ប្រផេះ ឬក្រហម។ Genesis ក៏មិនបានបញ្ជាក់ដែរថា G80 Sport នឹងផ្តល់ជម្រើសម៉ាស៊ីនបែបណា ប៉ុន្តែវានឹងប្រើប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វែងយល់ពីលេខតួររថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] លេខតួរថយន្ត (VIN Number car) ជាលេខសំគាល់ពីប្រវត្តិនៃការប្រើប្រាស់របស់រថយន្ត ដែលអាចអោយធ្វើការត្រួតពិនិត្យមុនពេលសម្រេចចិត្តទិញយកទៅប្រើប្រាស់ ដើម្បីស្វែងយល់ពីការកំហូច ឬ គ្រោះថ្នាក់ដែលម្ចាស់រថយន្តមុនបានប្រើ។ ជាទូទៅលេខតួរត្រូវបានបង្ហាញនៅស្ទើរតែ៤-៥កន្លែងនៅលើរថយន្តគឺច្រើនគួរសម សម្រាប់ការស្វែងរក។សម្រាប់លេខកូដតួររថយន្តគឺមានចំនួន ១៧ខ្ទង់គ្រប់ប្រភេទរថយន្តទាំងអស់។

អញ្ចឹងចាប់ផ្តើមស្វែងយល់ទាំងអស់គ្នានៅអត្ថន័យនៃខ្ទង់នីមួយៗ៖

  • កូដខ្ទង់ទី១៖ បង្ហាញអំពីទីកន្លែងដែលផលិតរថយន្តក្នុងប្រទេសណាមួយ
    • A-H: ផលិតនៅអាហ្រ្វិក
    • J-R: ផលិតនៅអាស៊ី
    • S-Z: ផលិតនៅអឺរ៉ុប
    • 1-5: ផលិតនៅអាមេរិកខាងជើង
    • 6: ផលិតនៅញ៉ូហ្សែលែន
    • 7: ផលិតនៅអូស្ត្រាលី
    • 8 ឬ 9: ផលិតនៅអាមេរិកខាងត្បូង
  • កូដខ្ទង់ទី២ និង ៣៖ បង្ហាញអំពីរោងចក្រផលិតរថយន្ត
    • 1: រថយន្ត Chevrolet
    • 4: រថយន្ត​ Buick
    • 6: រថយន្ត Cadillac
    • C: រថយន្ត Chrysler
    • F: រថយន្ត Ford
    • G: រថយន្ត GM
    • J: រថយន្ត Jeep
    • T: រថយន្ត Toyota
  • កូដខ្ទង់ទី៤ ដល់ ៨៖ បង្ហាញអំពីរូបរាងរថយន្ត, ទំហំម៉ាស៊ីន, ប្រភេទម៉ាស៊ីន, ប្រអប់លេខ
  • កូដខ្ទង់ទី៩៖ បង្ហាញអំពីការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលេខតួ
  • កូដខ្ទង់ទី១០៖ បង្ហាញអំពីឆ្នាំផលិតរថយន្ត

  • កូដខ្ទង់ទី ១១៖ បង្ហាញអំពីការដំឡើងរថយន្ត
  • កូដខ្ទង់ទី១២ ដល់ ១៧៖ បង្ហាញអំពីលេខរៀងផលិតរថយន្ត។

ទាំងនេះគឺជាទីតាំងរបស់លេខតួររថយន្តសម្រាប់បងប្អូនស្វែងរក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របៀបត្រួតពិនិត្យប្រេងប្រអប់លេខរថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ប្រសិនបើរថយន្តរបស់អ្នកមានបញ្ហាពិបាកបញ្ចូលលេខ សូមពិនិត្យមើលកម្រិតប្រេងប្រអប់លេខ មុនពេលអ្នកយករថយន្តទៅសួរនាំពីអ្នកជំនាញ។ ដើម្បីត្រួតពិនិត្យប្រេងប្រអប់លេខ សូមពិនិត្យទៅលើម៉ាកេប្រេង (Transmission fluid dipstick) ដែលតម្រូវអោយយើងទាញវាចេញដើម្បីត្រួតពិនិត្យ។ វាមានទីតាំងនៅក្បែរប្រអប់លេខ ប្រសិនបើរថយន្តរបស់អ្នកអូសទាញកង់ក្រោយ ដែលបានបង្ហាញដូចក្នុងរូបខាងក្រោម

វាមានទីតាំងនៅក្បែរប្រអប់លេខ ប្រសិនបើរថយន្តរបស់អ្នកអូសទាញកង់ក្រោយ

ប្រសិនបើរថយន្តរបស់អ្នកអូសទាញកង់មុខ ម៉ាកេប្រេងប្រអប់លេខមានទីតាំងនៅខាងមុនប្រអប់លេខតែម្តងដែលបានបង្ហាញខាងក្រោម

ប្រសិនបើរថយន្តរបស់អ្នកអូសទាញកង់មុខ ម៉ាកេប្រេងប្រអប់លេខមានទីតាំងនៅខាងមុនប្រអប់លេខតែម្តង

ដើម្បីត្រួតពិនិត្យប្រេងប្រអប់លេខបាន អ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖

១.ទាញម៉ាកេប្រេងប្រអប់លេខចេញ ដែលតម្រូវអោយចង្កឹះលេខនៅទីតាំង N និងដាក់ហ្រ្វាំងដៃ ហើយអ្នកត្រូវបញ្ឆេះម៉ាស៊ីន ត្រូវប្រាកដថាម៉ាស៊ីនរថយន្តរបស់អ្នកបានបញ្ឆេះមុនពេលអ្នកដកម៉ាកេប្រេងចេញ (កុំពន្លត់ម៉ាស៊ីនរថយន្តរបស់អ្នក)

២.ត្រួតពិនិត្យកម្រិតប្រេងនៅលើម៉ាកេប្រេង អ្នកត្រូវសង្កេតមើលទៅលើពណ៌នៃប្រេងប្រអប់លេខ។ បើប្រេងប្រអប់លេខមានពណ៌ផ្កាឈូក មានន័យវាគឺនៅល្អតែបើមានកំទេចកំទីច្រើន ឬឡើងពណ៌ផ្សេង ចូលផ្លាស់ប្តូរចេញ។

៣.ត្រូវជូតម៉ាកេប្រេងជាមួយក្រណាត់ស្អាត ហើយដាក់វាចូលវិញ រួចទាញចេញមកវិញ ប្រសិនប្រើប្រេងប្រអប់លេខស្អាតហើយ ប៉ុន្តែមិនដល់គំនូសក្រិត (ពេញ) ទេ ចូលបំពេញប្រេងអោយគ្រប់គ្រាន់ មិនពេញពេកនោះទេ ត្រូវអោយនៅត្រឹមគំនូសក្រិត (ពេញ)។

ដូច្នេះដើម្បីប្រើប្រាស់រថយន្តបានយូរ មិនសូវចំណាយថវិការច្រើន បងប្អូនគួរស្វែងពីការពិនិត្យកម្រិតប្រេងប្រអប់លេខដោយខ្លួនឯង វាមិនមានអ្វីអោយស្គុគស្មាញនោះទេ៕ អគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT 4-Door Coupe ឆ្នាំ២០២២ ចេញតម្លៃលក់ហើយ ផ្តល់ជម្រើស៥កៅអីទៀត

ក្រុមហ៊ុន Mercedes-AMG បានប្រកាសពីតម្លៃនៃរថយន្ត GT 4-Door Coupe ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សរាអឺរ៉ុប។

រថយន្ត AMG GT 43 នឹងមានតម្លៃចាប់ពី ១១៤ ៦០០ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ១១៨ ៦០០ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ AMG GT 43 4Matic។ ជាមួយគ្នានេះដែរ ម៉ូដែលមានកម្លាំងខ្លាំង AMG GT 53 4Matic មានតម្លៃចាប់ពី ១៣៥ ៤០០ដុល្លារ។

រថយន្ត Mercedes-AMG GT 4-Door Coupe ឆ្នាំ២០២២ នឹងផ្តល់ជម្រើសពណ៌ឈាមជ្រូកថ្មីមួយទៀត ហៅថា Rubellite Red ក៏ដូចជាបន្ថែម Option យ៉ាន់ high-gloss chrome និង special forged ទំហំ ២១អ៊ីញទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ វាក៏ផ្តល់ជម្រើសកៅអីអង្គុយដល់ទៅ ៥ ផងដែរ ខណៈពីមុនមកមានតែជម្រើសកៅអី ៤ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡាន Audi នៅតែបន្តកើនឡើងខ្លាំង នៅឆ្នាំ ២០២១

សម្រាប់មនុស្សភាគច្រើន ឆ្នាំ ២០២១ មិនសូវជាប្រសើរប៉ុន្មាននោះទេ ក៏ដោយសារតែរោគរាតត្បាតកូវីដ១៩ នៅតែបន្តកើតមាន ហើយបញ្ហាកង្វះបន្ទះឈីបសម្រាប់ប្រើលើរថយន្ត ក៏កំពុងតែធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនឈឺក្បាលដែរ ដែលជាហេតុប៉ះពាល់ដល់ការផលិតរថយន្ត ប៉ុន្តែក្រុមហ៊ុនមួយចំនួននៅតែអាចគ្រប់គ្រងស្ថានភាពនេះបាន ហើយបង្កើនការលក់របស់ពួកគេទៀតផង។ ជាក់ស្តែងក្រុមហ៊ុន Audi America ជាឧទាហរណ៍ស្រាប់។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ បានបង្ហាញពីការកើនឡើងនៃការចែកចាយរថយន្តនៅត្រីមាសទី ២ ចំនួន ៩២% បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយការលក់កើនឡើង ៦០ ភាគរយ ដែលជំរុញដោយម៉ូដែលពេញនិយមដូចជា Audi Q3 និង Q5។

យោងតាម Audi America បានឲ្យដឹងថា នេះគឺជាលទ្ធផលនៃការលក់ក្នុងឆមាសទី ១ ដែលល្អបំផុត និងលទ្ធផលនៃការលក់ប្រចាំត្រីមាសខ្លាំងបំផុតមិនធ្លាប់មានផងដែរ។

ការលក់ និងការចែកចាយដ៏ធំនេះត្រូវបាននាំមុខដោយត្រកូល Q ដែលជា SUV ដ៏ពេញនិយម ជាពិសេសគឺ Audi Q5។ Q5 បានបង្ហាញពីការកើនឡើងនៃការលក់ ១៣៣ ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ និងកើនឡើង ៨៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ Q7 បានកើនឡើង ១២៦ ភាគរយនៅត្រីមាសទី ២ ខណៈ Q3 មានការលក់កើនឡើង ១២៤ ភាគរយ។

បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ លទ្ធផលត្រីមាសទី ២ ដែលបានបូកបញ្ចូលគ្នាសម្រាប់ Q3, Q5 និង Q7 គឺជាអត្រាកំណើនគួរឲ្យចាប់អារម្មណ៍ដល់ ១២៩ ភាគរយ។ សូមបញ្ជាក់ផងដែរថា តួលេខនៃការលក់ទាំងនេះគឺប្រសើរជាងលទ្ធផលឆ្នាំ ២០១៩ ដល់ទៅ ៥០ ភាគរយឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានដឹកទំនិញខ្នាតតូចលក់ដាច់បំផុតនៅអឺរ៉ុប ចេញស៊េរីឆ្នាំ២០២១ មានបច្ចេកវិទ្យាបើកស្វ័យប្រវតិ្តកម្រិត២

ក្រុមហ៊ុន Fiat បានប្រកាសចេញរថយន្តដឹកទំនិញខ្នាតតូច ម៉ូដែល Ducato ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានធ្វើការអាប់ដេតជារូបរាងរបស់វាជាលើកទី២ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ។

Fiat Ducato គឺជារថយន្តដឹកទំនិញខ្នាតតូចដែលលក់ដាច់បំផុតនៅអឺរ៉ុបកាលពីឆ្នាំមុន សរុប ១៥០ ០០០គ្រឿងឯណោះ កើនឡើង ៨ភាគរយពីឆ្នាំ២០១៩។ ឥឡូវនេះ រថយន្ត Fiat Ducato មានបំពាក់ចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED ថ្មី ក៏ដូចជាប៉ាណាមុខ និងកាងមុខថ្មីផងដែរ។ Fiat ក៏បានបន្ថែមជម្រើសពណ៌ប្រផេះថ្មី ហៅថា Lanzarote Grey ទៀតផង។

អ្វីដែលជាការអាប់ដេតគួរឲ្យកត់សម្គាល់នោះគឺនៅកាប៊ីនខាងក្នុង។ Fiat Ducato ឆ្នាំ២០២១ មានបំពាក់មុខងារ Keyless Entry and Go, ហ្វ្រាំងដៃអេឡិចត្រូនិច, រន្ធ USB-A និង USB-C, រន្ធសាកភ្លើង ២៣០វ៉ុល និងកញ្ចក់មុខមានមុខងារកម្តៅទៀតផង។ មិនតែប៉ុណ្ណោះ វាមានបំពាក់កុងទ័រឌីជីថលសុទ្ធ ជាមួយអេក្រង់កម្សាន្តទំហំដល់ ១០អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto។

រថយន្ត Fiat Ducato ផ្តល់ជម្រើសជាច្រើនប្រភេទ ដូចជាកម្លាំង ១២០សេះ, ១៤០សេះ, ១៦០សេះ និង ១៨០សេះ ព្រមទាំងជម្រើសលេខដៃ និងលេខអូតូទៀតផង។

អ្វីដែលពិសេសនោះគឺ វាក៏បានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត២ ដោយក្នុងនោះរួមមានទាំងមុខងារ Adaptive Cruise Control with Stop & Go, Lane Keep Assist, Traffic Jam Assist, Cross-Wind Assist, Trailer Stability Control និង Active Park Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Hyundai ថា នឹងមានឡានហោះនៅត្រឹមឆ្នាំ២០៣០

ថ្មីៗនេះក្រុមហ៊ុន Hyundai បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះរថយន្តហោះ ដោយអះអាងថា ពួកគេនឹងក្លាយជាការពិតនៅក្នុងទីក្រុងជុំវិញពិភពលោក នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។

លោក Michael Cole ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai នៅអឺរ៉ុប បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានធ្វើការវិនិយោគយ៉ាងសំខាន់នៅក្នុងវិស័យរថយន្តហោះ ហើយក្រុមហ៊ុនជឿជាក់ថាវាពិតជាផ្នែកមួយនៃអនាគត។

ប៉ុន្តែរថយន្តហោះនេះប្រហែលជាមិនមែនដូចអ្វីដែលអ្នកគិតឡើយ ព្រោះជាក់ស្តែង ក្នុងដំណាក់កាលដំបូង វាគឺជារថយន្តតាក់ស៊ីលើអាកាស ជាជាងរថយន្តដឹកអ្នកដំណើរធម្មតា។ ម្យ៉ាងទៀត វាអាចនឹងមានរូបរាងស្រដៀងទៅនឹងឧទ្ធម្ភាគចក្រ ឬ ដ្រូន ជាជាងរថយន្ត ឬយន្តហោះធម្មតា។

ទោះបីជាយ៉ាងណាក៏ដោយ វានឹងក្លាយជាសមិទ្ធិផលដ៏អស្ចារ្យមួយ បើសិនជាក្រុមហ៊ុន Hyundai អាចធ្វើឲ្យវាកើតឡើងបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+