ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងរបស់ Bugatti នឹងបង្ហាញមុខមុនឆ្នាំ២០៣០

ក្រោយពីការប្រកាសអំពីការរួមសហការគ្នារវាងក្រុមហ៊ុន Bugatti និងក្រុមហ៊ុន Rimac រួចមក ពេលនេះលោក Mate Rimac ដែលជានាយកប្រតិបត្តិ Rimac បាននិយាយលម្អិតបន្ថែមអំពីកិច្ចសហការរវាងក្រុមហ៊ុនរថយន្តទាំងពីរ។

លោក Mate Rimac បាននិយាយថាក្រុមហ៊ុន Rimac និង Bugatti នឹងបន្តនៅជាម៉ាកសញ្ញាដាច់ពីគ្នា និងបាននិយាយថា Bugatti នឹងបន្តផលិតរថយន្តពួកគេនៅប្រទេសបារាំង។ យ៉ាងណាក្ដីទីស្នាក់ការ Bugatti-Rimac នឹងតាំងទីនៅប្រទេសក្រូអាត ហើយវានឹងជាទីតាំងផលិតនូវគ្រឿងបន្លាស់ និងបច្ចេកវិទ្យាសម្រាប់ម៉ាករថយន្តទាំងពីរ។

នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មាន Autocar អំពីផែនការទាក់ទងនឹងរថយន្តអគ្គិសនី ដោយបាននិយាយថា ៖ “នៅក្នុងសតវត្សនេះ នឹងមានរថយន្ត Bugatti ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ” ហើយលោកក៏បាននិយាយដែរថា Bugatti នឹងបន្តផលិតរថយន្តម៉ាស៊ីនពីស្តុង ប៉ុន្តែរថយន្តនេះនឹងមានអមដោយប្រព័ន្ធ Hybrid មកជាមួយ។

តាមសម្ដីរបស់លោក Lutz Meschke បានឲ្យដឹងថាការចរចាសហការគ្នារវាង Bugatti និង Rimac គឺបានកើតឡើងរយៈពេល១៨ខែមកហើយ ដោយមានការចំណាយពេលយូរក្នុងការស្វែងរករចនាសម្ព័ន្ធត្រឹមត្រូវមួយសម្រាប់ក្រុមហ៊ុនថ្មី (Bugatti-Rimac)។ យ៉ាងណាក្ដី លោកជឿជាក់ថាគ្រប់គ្នានឹងទទួលបានផលប្រយោជន៍ពីការរួបរួមគ្នានេះ ជាពិសេសគឺអតិថិជន Bugatti ដោយសារតែអនាគតរបស់ម៉ាករថយន្តនេះមានភាពច្បាស់លាស់ហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ប្រកាសចេញរថយន្ត Sportage សេរ៊ីឆ្នាំ ២០២៣ ជាផ្លូវការ

កាលពីដើមខែមិថុនាកន្លងទៅ ក្រុមហ៊ុន​ Kia បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្ត សេរ៊ីឆ្នាំ ២០២៣ ជាផ្លូវការ នាពេលនេះក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវព័ត៌មានលំអិតអំពីរថយន្តនេះ។

រថយន្ត Kia Sportage សេរ៊ីឆ្នាំ ២០២៣ ផ្តល់នូវជម្រើសម៉ាស៊ីន ២ប្រភេទ ១,៦លីត្រ TGDI ទំហំ ៤ស៊ីឡាំង​ មានកម្លាំង ១៧៧សេះ ភ្ជាប់ជាមួយប្រអប់លេខ Dual-clutch ៧វគ្គ​អូតូ និងម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ Turbocharged មានកម្លាំង ១៨៣សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ បន្ថែមពីនេះ សម្រាប់ជម្រើសម៉ាស៊ីនសាំង ម៉ាស៊ូត Hybrid និង PHEV នឹងបង្ហាញអំពីព័ត៌មានលម្អិតនៅជិតពេលរថយន្ត Sportage ចេញជាផ្លូវការ។ សម្រាប់ម៉ាស៊ីន Hybrid និង PHEV ក្រុមហ៊ុន Kia និយាយថានឹងបំពាក់ជាមួយប្រព័ន្ធ E-Handling។

រថយន្ត Kia Sportage សេរ៊ីឆ្នាំ ២០២៣ ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង N3 Architecture ដែលជួយអោយរថយន្តនេះមានសម្ថភាពកាន់តែប្រសើរក្នុងការបើកបរផ្លូវលំបាក លើសពីនេះ វាក៏បានបំពាក់ជាមួយប្រព័ន្ធកំណត់បូមអេឡិចត្រូនិច(Electronic Control Suspension) រួមជាមួយ Damping Control ផងដែរ។

រីឯប្រព័ន្ធសុវត្តភាព Kia Sportage បានបំពាក់ជាមួយ Kia Advanced Driver Assistance System(ADAS) មានមុខងារដូចជា៖ Forward Collision-Avoidance Assist (FCA), Highway Driving Assist (HDA), Navigation-based Smart Cruise Control (NSCC) និង Remote Smart Parking Assist system។

យ៉ាងណាមិញ រថយន្តនោះផ្តល់នូវជម្រើសថាសកង់ទំហំ ១៧, ១៨ និង ១៩អ៊ីញ បន្ថែមជាមួយផ្នែកខាងក្នុងអេក្រង់ភ្លោះទំហំសរុប ២៤អ៊ីញ ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១២អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២អ៊ីញ។

វត្តមានថ្មីនៃរថយន្ត Sportage សេរ៊ីឆ្នាំ ២០២៣ និងត្រូវចេញលក់ជាផ្លូវការ ក្នុងនាមម៉ូឌែលឆ្នាំ ២០២២ ក្នុងឆ្នាំនេះ និងចេញលក់លើទីផ្សារសហរដ្ឋអាមេរិច ក្នុងឆ្នាំក្រោយ ក្នុងនាមម៉ូឌែលឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Jaguar Land Rover ថ្មី នៅតែមិនសប្បាយចិត្ត ចំពោះភាពធន់លើឡានរបស់ពួកគេ

លោក Thierry Bolloré ដែលជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Jaguar Land Rover បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ក្រោយលោកបានសារភាពថា បញ្ហាភាពធន់ និងគុណភាពលើរថយន្តរបស់ពួកគេ បានធ្វើឲ្យក្រុមហ៊ុនខាត់ការលក់ ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

លោក Thierry Bolloré

បន្ទាប់ពីបានរៀបរាប់លម្អិតអំពីផែនការ Reimagine Transformation Plan រួច លោក Bolloré បានត្រឡប់មកនិយាយម្តងទៀតថា លទ្ធផលឆ្នាំ ២០២១ គឺប្រសើរជាងមុនហើយ ប៉ុន្តែនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើ។

ចាប់តាំងពីលោកបានទទួលតំណែងកាលពីឆ្នាំ ២០២០ មក លោក Bolloré បានបញ្ជាក់យ៉ាងច្បាស់ថា Jaguar Land Rover ត្រូវការ Reboot ឡើងវិញ។ អាទិភាពកំពូលរបស់លោក គឺការកែលម្អពិន្ទុរបស់ Jaguar Land Rover លើការស្ទង់មតិ ការពេញចិត្ត គុណភាព និងភាពធន់។

ដើម្បីដោះស្រាយបញ្ហានោះ លោកបានបង្កើតតួនាទីថ្មី Executive Director of Company Quality and Customer Satisfaction ដោយតែងតាំងលោក Nigel Blenkinsop ជាសមាជិកក្រុមប្រឹក្សាភិបាល។

លោក Bolloréជឿជាក់ថា បញ្ហានេះគួរតែអាចដោះស្រាយបាន នៅដំណាក់កាលដំបូងនៃការរចនា ដោយការបញ្ចូលបច្ចេកវិទ្យាបន្ថែម កែលម្អដំណើរការ និងធានាថារាល់សមាសធាតុសុទ្ធតែមានគុណភាពល្អជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Bronco ឆ្នាំ២០២១ ជិះស្រួលជាង Jeep Wrangler ព្រោះប្រើប្រព័ន្ធបូមមួយនេះ

ថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Bronco ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ហើយក្នុងនោះក៏មានអ្នក Review ជាច្រើនបានធ្វើវីដេអូនិយាយពីវាដែរ។

ក្នុងនោះគេភាគច្រើននិយាយពីសមត្ថភាពនៃការបើកបរ Off-road របស់វា ក៏ដោយសារតែវាជារថយន្តប្រភេទ Off-road ប៉ុន្តែទំព័រ YouTube មួយឈ្មោះថា Engineering Explained បាននិយាយប្រាប់ឲ្យដឹងថាតើ Ford Bronco ដំណើរការបែបណាខ្លះ នៅពេលប្រើលើផ្លូវធម្មតា។

ជាការពិតណាស់ Ford Bronco ច្បាស់ណាស់គឺជារថយន្តដែលមានសមត្ថភាពអស្ចារ្យ មិនថាលើផ្លូវលំបាកបែបណាឡើយ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រាកដជាចំណាយពេលជាមួយវានៅលើផ្លូវធម្មតាហើយ។

នៅក្នុងវីដេអូនោះដែរ Engineering Explained បានពន្យល់ប្រាប់ថា ហេតុអ្វីបានជា Ford Bronco ឆ្នាំ២០២១ ជិះស្រួលជាង Jeep Wrangler សម្រាប់ការបើកបរលើផ្លូវធម្មតា។ រថយន្ត Ford Bronco ថ្មីបានប្រើប្រព័ន្ធបូម independent front suspension ខណៈដែរ Jeep Wrangler ប្រើបូម solid front suspension។

ប្រព័ន្ធបូម independent front suspension នៅលើ Ford Bronco ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយម៉ាកមិនចាំបាច់ ហើយផ្តល់នូវការបើកបរមានផាសុកភាព។ មិនតែប៉ុណ្ណោះ នៅពេលដែលកង់មួយធ្លាក់ជង្ហុក រំញ័រមិនបញ្ជូនទៅកង់មួយទៀត ដូចលើ Jeep Wrangler ឡើយ។

បន្ថែមពីនេះទៅទៀត ការប្រើប្រព័ន្ធបូម independent front suspension អនុញ្ញាតឲ្យ Ford ប្រើប្រព័ន្ធចង្កូត rack and pinion steering system ខណៈដែល Wrangler ប្រើប្រព័ន្ធចង្កូតរៀងចាស់កម្រិលបន្តិច គឺ recirculating ball steering system៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti និង Rimac ចាប់ដៃគ្នា នឹងចូលរួមបង្កើតឡានថ្មីនាពេលអនាគត

បន្ទាប់ពីមានពាក្យចចាមអារាម និងការប៉ាន់ស្មានជាច្រើនខែមក ក្រុមហ៊ុន Volkswagen Group បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនBugatti និង Rimac កំពុងតែចាប់ដៃគ្នាហើយ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុនទាំងពីរខាងលើកំពុងបង្កើតការបណ្តាក់ទុនរួមគ្នាថ្មីមួយ ដែលគេហៅថា Bugatti-Rimac។ វានឹងមានមូលដ្ឋាននៅទីក្រុង Zagreb ប្រទេសក្រូអាត ហើយគ្រោងនឹងបង្កើតឡើងនៅត្រីមាសទី៤ នៃឆ្នាំ ២០២១ នេះតែម្តង។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Rimac នឹងក្លាយជាអ្នកគ្រប់គ្រង ព្រោះថាពួកគេនឹងមានភាគហ៊ុន ៥៥ ភាគរយ នៅក្នុងការបណ្តាក់ទុនរួមគ្នាខាងលើ ខណៈក្រុមហ៊ុន Bugatti នឹងកាន់កាប់ភាគហ៊ុនចំនួន ៤៥ ភាគរយដែលនៅសល់។

ស្ថិតក្នុងជំហានដំបូង មិនមានការផ្លាស់ប្តូរច្រើនទេ ដោយក្រុមហ៊ុន Bugatti នឹងបន្តផលិតរថយន្ត Chiron ខណៈ Rimac នឹងចេញរថយន្ត Nevera ដដែល។ ទោះយ៉ាងណា រថយន្តម៉ាក Bugatti ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ Rimac ត្រូវបានគេគ្រោងទុកសម្រាប់ពេលក្រោយទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Nissan Skyline R34 GT-R V-Spec II Nur ឆ្នាំ២០០២ ប្រើទើបបាន១០គ.ម៉ ដាក់លក់តម្លៃកន្លះលានដុល្លារ

រថយន្ត Nissan Skyline GT-R V-Spec II Nur ស៊េរីឆ្នាំ២០០២ មួយគ្រឿង ត្រូវបានប្រកាសដាក់លក់ដេញថ្លៃ នៅក្នុងប្រទេសជប៉ុន។

ថ្វីបើរថយន្តនេះបានចាកចេញពីរោងចក្រជាង ២០ឆ្នាំមុនក្តី ប៉ុន្តែវាមិនទាន់ត្រូវបានចុះបញ្ចីប្រើប្រាស់ឡើយ ដែលមានន័យថា វាជារថយន្តថ្មី ខណៈស្ថានភាពរបស់វាបានបញ្ជាក់យ៉ាងច្បាស់តែម្តង។

គួរឲ្យដឹងថា រថយន្ត Nissan Skyline GT-R ម៉ូដែល V-Spec II Nur នេះត្រូវបានផលិតត្រឹម ៧១៨គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមាន ១៥៩គ្រឿងជាពណ៌ស។

យ៉ាងណាមិញ រថយន្ត Nissan Skyline GT-R ឆ្នាំ២០០២ ខាងលើ ទើបតែត្រូវគេប្រើបាន ១០គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានដាក់លក់ដេញថ្លៃចាប់ពី ៥០ ០០០ ០០០យ៉េន ឬស្មើនឹង ៤៥០ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គន្លឹះក្នុងការថែទាំរថយន្តរបស់អ្នកដោយខ្លួនឯង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការថែទាំរថយន្តជារឿងសំខាន់ណាស់ ដែលជាផ្នែកមួយដែលជួយការបើកបររថយន្តរបស់យើងមិនឲ្យមានបញ្ហាក្នុងកំឡុងពេលបើកបរនៅលើតាមដងផ្លូវ។ ជាទូទៅនៅលើរថយន្តមានផ្នែកមួយចំនួនទាមទារអោយយើងត្រួតពិនិត្យតាមពេលកំណត់ជាចាំបាច់ដូចជា​ ប្រេងម៉ាស៊ីន ប៊ូស៊ី សំបកកង់រថយន្តជាដើម។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលអាចអោយអ្នកត្រួតពិនិត្យថែទាំរថយន្តរបស់អ្នកដោយខ្លួនឯង៖

  • ប្រេងម៉ាស៊ីន ត្រូវធ្វើការផ្លាស់ប្តូរទៅតាមការកំណត់ចាប់ពី ៥ ០០០គីឡូម៉ែត្រ ឬ ៣ខែ វាអាស្រ័យលើការបើកបររបស់អ្នកជិតឬឆ្ងាយ ពីព្រោះប្រេងម៉ាស៊ីនជាផ្នែកមួយដែលជួយរំអិលផ្នែកខាងក្នុងទាំងអស់របស់ម៉ាស៊ីន បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានសំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។

  • ប៊ូស៊ី វាជាមានតួនាទីជាអ្នកបង្កើតផ្កាភ្លើង ដើម្បីដុតល្បាយខ្យល់-សាំង ដូច្នេះយើងត្រូវត្រួតពិនិត្យ ឬផ្លាស់ប្តូរប៊ូស៊ីទៅតាមពេលកំណត់ បើប៊ូស៊ីមានបញ្ហា ធ្វើឲ្យរថយន្តរបស់អ្នកស៊ីប្រេងឥន្ធនៈខុសធម្មតា ឬកើតមានរំញ័រខាំងដល់ម៉ាស៊ីន។ តាមបច្ចេកទេសប៊ូស៊ីត្រូវបានផ្លាស់ប្តូរនៅចម្ងាយ ១៦ ០៩៣គីឡូម៉ែត្រ (១០ ០០០ម៉ាយ៍) -៣២ ១៨៦(២០ ០០០ម៉ាយ៍)។

  • ស្បែកហ្រ្វាំង ជាទូទៅស្បែកហ្រ្វាំងត្រូវបានដំណើរការដោយញឹកញាប់ ដោយការជាន់ហ្រ្វាំងរបស់យើងក្នុងពេលបើកបរ វាត្រូវបានធ្វើការត្រួតពិនិត្យជាចាំបាច់ពីកម្រិតនៃការសឹករបស់ស្បែកហ្វ្រាំង ព្រោះពេលដែលស្បែកហ្រ្វាំងអស់ ធ្វើឲ្យការជាន់ហ្វ្រាំងមិនមានប្រសិទ្ធភាពទេ ដូច្នេះត្រូវឧស្សាហ៍ព្យាយាមពិនិត្យស្បែកហ្រ្វាំងទាំង ៤ដែលបំពាក់នៅលើរថយន្តរបស់អ្នក។

  • សំបកកង់រថយន្ត ជាផ្នែកមួយដែលទ្រនូវទំនង់ទាំងអស់របស់រថយន្ត វាសំខាន់ណាស់បើអ្នកមិនបានត្រួតពិនិត្យបានត្រឹមត្រូវ យើងត្រូវពិនិត្យទៅលើក្រឡារបស់សំបកកង់ ស្នាមប្រេះ ដាច់រលាត់ជាដើម បើមានត្រូវផ្លាស់ប្តូរសំបកកង់ចេញ ពីព្រោះពេលបើកបរ ធ្វើអោយសំបកកង់និងផ្លូវថ្នល់ត្រូវបានកកិតគ្នា វាបង្កើតបានជាសម្ពាធ ឬកម្តៅខ្លាំងអាស្រ័យលើការបើកបរ ដូច្នេះបើមានស្នាមប្រេះអាចធ្វើអោយផ្ទុះកង់រថយន្តកំឡុងពេលបើករបរ។

  • ទឹកស្អំម៉ាស៊ីន ជាផ្នែកសំខាន់ក្នុងការស្រូបទាញកម្តៅចេញពីម៉ាស៊ីន បើយើងធ្វើផ្លាស់ប្តូរទឹកស្អំបានត្រឹមត្រូវនិងមានគុណភាព ធ្វើអោយម៉ាស៊ីនដំណើរការបានល្អ មិនប៉ះពាល់ដល់គ្រឿងបង្គុំរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីននោះទេជាពិសេសមុនពេលចេញដំណើរការទៅក្រៅ យើងត្រូវពិនិត្យចំពោះកម្រិតទឹកក្នុងធុងទឹកអោយបានត្រឹមត្រូវ ជៀសវាងខ្វះទឹកដែលនាំឲ្យម៉ាស៊ីនឡើងកម្តៅខុសធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jeep Wrangler ប្រភេទសាកភ្លើងបាន ក្លាយជារថយន្តដែលលក់ដាច់បានច្រើនជាងគេ

ក្រុមហ៊ុន FCA បានឲ្យដឹងថានៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១នេះ ខ្លួនអាចលក់រថយន្តបានចំនួន ៤៨៥ ៣១២គ្រឿងនៅសហរដ្ឋអាមេរិក ដែលមានកំណើន ៣២% បើធៀបនឹងត្រីមាសទីពីរកាលពីឆ្នាំ២០២០។

ក្នុងរបាយការណ៍របស់ FCA បានប្រកាសផងដែរថារថយន្ត Jeep Wrangler 4xe បានក្លាយជារថយន្តប្រភេទ PHEV ដែលលក់ដាច់បានច្រើនជាងគេលំដាប់ទី១នៅលើទីផ្សារ។ យ៉ាងណាក្ដី FCA មិនបានបញ្ជាក់អំពីចំនួនលក់ជាក់លាក់នៃរថយន្តម៉ូដែលនេះឡើយ ដោយបានត្រឹមបញ្ជាក់ថារថយន្ត Wrangler គ្រប់ប្រភេទគឺអាចលក់ចេញបាន ៦៩ ០២០គ្រឿង។

គួរដឹងថារថយន្ត Toyota Prius Prime អាចលក់ចេញបានចំនួន ១១ ៨៦៣គ្រឿងនៅសហរដ្ឋអាមេរិក នាត្រីមាសទីពីរ ហេតុនេះគេបានប៉ាន់ស្មានថារថយន្ត Jeep Wrangler 4xe ទំនងជាលក់បានយ៉ាងហោចណាស់ ១២ ០០០គ្រឿងដែរ។

អតិថិជនទំនងជាពេញចិត្តខ្លាំងលើរថយន្ត Off-Road ដែលមានសមត្ថភាពអាចបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងអាចសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អប្រសើរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អឺរ៉ុបលែងជាទីផ្សារធំជាងគេរបស់ Bugatti ទៀតហើយ

កន្លងមកតំណែងទីផ្សារធំជាងគេសម្រាប់ក្រុមហ៊ុន Bugatti គឺត្រូវបានកាន់កាប់ដោយតំបន់អឺរ៉ុប ប៉ុន្តែនៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ អាមេរិកខាងជើងបានក្លាយជាទីផ្សារធំជាងគេរបស់ Bugatti វិញម្ដង។

យ៉ាងណាក្ដី Bugatti មិនបានបញ្ជាក់អំពីចំនួនលក់ដែលខ្លួនទទួលបាននៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះឡើយ ដោយបានត្រឹមអះអាងថាអាមេរិកខាងជើងជាទីផ្សារធំជាងគេរបស់ខ្លួនតែប៉ុណ្ណោះ។

ក្រុមហ៊ុន Bugatti បានឲ្យដឹងថារថយន្ត Chiron Super Sport ដែលទើបបង្ហាញវត្តមានកាលពីថ្ងៃទី៨ ខែមិថុនា កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សារអាមេរិកខាងជើង ហើយក្រុមហ៊ុនរំពឹងថាអាមេរិកខាងជើងនឹងបន្តក្លាយជាទីផ្សារធំរបស់ខ្លួននៅពេញមួយឆ្នាំ២០២១តែម្ដង។

រថយន្ត Chiron Super Sport គឺបានផលិតឡើងផ្អែកតាមរថយន្តកំពូលល្បឿន Chiron Super Sport 300+ ដោយមានការទម្លាក់ល្បឿនបន្តិចបន្តួចសម្រាប់ការប្រើប្រាស់តាមទីសាធារណៈ។ រថយន្តនេះនៅតែអាចផលិតកម្លាំងបាន ១៥៨០សេះ ប៉ុន្តែល្បឿនអតិបរមាបានកំណត់នៅត្រឹម ៤៤០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យាទំនើបៗ សុវត្ថិភាពច្រើន និងផាសុខភាពដល់អ្នកប្រើប្រាស់ ប្រាកដណាស់ LC300 ក៏ស៊ីមិនដាច់ SUV ខ្នាតធំមួយនេះដែរ

កាលពីពេលថ្មីៗកន្លងទៅនេះ វត្តមានរថយន្ត SUV របស់ Toyota ម៉ូដែល Land Cruiser សេរ៊ីឆ្នាំ ២០២២ ឬហៅកាត់ថា LC 300 បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមប្រើប្រាស់រថយន្តប្រភេទនេះយ៉ាងច្រើនកុះករ នៅក្នុងនោះទាំងរូបរាងខាងក្រៅ និងការរចនាបរិក្ខាផ្នែកខាងក្នុង គឺបានផ្លាស់ប្តូរទាំងស្រុងពីម៉ូដែលឆ្នាំមុនៗ ហើយចំណុចដែលប្លែកសម្រាប់ Land Cruiser ជំនាន់ថ្មីនេះ វាមិនមានប្រភេទម៉ាស៊ីន ៨ស៊ីឡាំងនោះទេ ពោលមានតែត្រឹម ៦ស៊ីឡាំង ទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត។

រថយន្ត Land Cruiser សេរីឆ្នាំ២០២២ ផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីឈ្មោះថា TNGA ជួយអោយរថយន្តមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម។ សម្រាប់ម៉ូឌែល ២០២២នេះ រថយន្តនេះមានចំនួន ៥ ជម្រើសម៉ូឌែលដែលមានដូចជា GR-Sport, ZX, VX, AX និង GX ហើយពួកវាមានមានបំពាក់ជាមួយកញ្ចាប់សុវត្តិភាព TSS ដែលមានមុខងារជំនួយដល់ការបើកបគួរអោយកត់សម្គាល់រថ្មីបន្ថែមចំនួន ២​ គឺ Pre-collision System និង​ Emergency Steering and Crash avoidanceជាដើម។

ដោយឡែក ចំពោះរថយន្តប្រភេទ SUV ខ្នាតធំមួយម៉ូដែលផ្សេងទៀតដែលទទួលការពេញនិយមយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសពីសំណាក់អភិជន និងមន្ត្រីជាន់ខ្ពស់របស់អាមេរិក គឺរថយន្ត Chevrolet Suburban ខណៈពេលបច្ចុប្បន្ន កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

Chevrolet Suburban High Country បំពាក់ដោយម៉ាស៊ីន ៨ស៊ីឡាំង (V8) ចំណុះ ៥,៣លីត្រ ផលិតកម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ។ នឹងកាន់តែពិសេសនៃម៉ាស៊ីន V8 របស់រថយន្តនេះ គឺប្រើម៉ាស៊ីន ៤ស៊ីឡាំង ពេលបើកបរល្បឿនក្រោម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង និងចូលម៉ាស៊ីន ៨ ពេលបើកបរលើសពី ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបច្ចេកវិទ្យានេះអាចជួយសន្សំសំចៃប្រេងឥន្ទនៈបានយ៉ាងច្រើន។

បន្ថែមជាមួយភាពទំនើបខុសប្លែកពីរថយន្ត SUV នានា ដែលប្រើប្រាស់ជាប្រភេទប៊ូតុងគ្រាប់ចុចអេឡិចត្រូនិច និងដំណើរការជាប្រអប់លេខអូតូ ១០វគ្គ ហើយក៏អាចប្រើប្រាស់ជាលេខដៃ ១០វគ្គបានដូចគ្នា។ ជាប្រភេទរថយន្ត SUV ទំនើប Chevrolet Suburban High Country ដំណើរជាមួយប្រព័ន្ធបើកបរប៉ុងពីរ Auto, 2WD, 4 HI និង 4 LOW បន្ថែមជាមួយប្រព័ន្ធកំណត់មុខងារបើកបរ ផ្លូវធម្មតា បើកល្បឿនលឿន បើកផ្លូវដីគ្រួស ផ្លូវលំបាក និងមុខងារអូសសណ្តោង បូករួមនឹងប្រព័ន្ធបូមឡើងចុះ កំណត់បាន ៤ កម្រិតផងដែរ។

  • ប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីញ ហើយមានសេនស័រប្រាប់ពីសម្ពាធខ្យល់ក្នុងកង់
  • កៅអី VIP អូតូចុចអេឡិចត្រូនិចទាំង ៧ កៅអី ហើយទូលាយ បូករួមមានមុខងារខ្យល់ក្តៅ/ ត្រជាក់

  • ឧបករណ៍បំពងសម្លេង: ម៉ាក BOSS ១០ គ្រាប់ជាមួយបច្ចេកវិទ្យា Surround with CenterPoint® audio system

ក្នុងនោះរថយន្ត ????????? ???????? ???? ??????? សេរីឆ្នាំ ២០២១ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពរួមមាន៖

  • ប្រព័ន្ធរំញ័រកៅអី ប្រាប់ដំណឹង ៣៦០ដឺក្រេ
  • ប្រព័ន្ធប្រាប់ពេលបើកខុសគន្លងផ្លូវ
  • ប្រព័ន្ធរក្សាដៃចង្កូតអោយនៅក្នុងគន្លងផ្លូវ
  • ប្រព័ន្ធប្រាប់ដំណឹងឧបសគ្គខាងមុខ
  • ប្រព័ន្ធចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធបន្ថយល្បឿន ស្វ័យប្រវត្តិ
  • ប្រព័ន្ធរក្សាគំលាតសុវត្ថិភាព
  • ប្រព័ន្ធកំណត់ល្បឿនបើកបរស្វ័យប្រវត្តិ
  • ប្រព័ន្ធប្រាប់ពេលមានឡានចង់វ៉ា រឺ ជែង
  • ប្រព័ន្ធលោតប្រាប់ឧបសគ្គពេលបេីកបរថយក្រោយ
  • ប្រព័ន្ធជំនួយឡើងចំណោត
  • ប្រព័ន្ធជំនួយចុះចំណោត
  • ប្រព័ន្ធហ្រ្វាំង ABS + EBD + CBC + TCS + BA + PBA
  • ពោងសុវត្ថិភាព ៧ គ្រាប់ជុំវិញ
  • សេនសឺ ជុំវិញឡាន ជំនួយចូលចត

  • ប្រព័ន្ធគ្រប់គ្រងភ្លើងមុខ (ហ្វា កូដ) ស្វ័យប្រវត្តិ
  • ប្រព័ន្ធពន្លត់ម៉ាស៊ីនពេលឈប់យូរ & បញ្ឆេះភ្លាមៗពេលជាន់ហ្គែរ
  • ប្រព័ន្ធសោរ Smart key អាចបញ្ឆេះរថយន្តពីចម្ងាយ
  • ទ្វាក្រោយបិទ បើក ដោយស្វ័យប្រវត្តិ គ្រាន់តែក្រវៀសជើង

  • Head-up Display ទំហំ ១៥អ៊ីញ ប្រាប់ពត៌មានបើកបរលើដងផ្លូវ
  • កាំមេរ៉ា ៣៦០ + កាមេរ៉ា១ មើលក្រោយនៅកញ្ចក់កណ្តាល

  • កាសប្លូធូ ២ គ្រាប់
  • រន្ធសាកភ្លើងប្រភេទ AC ចំនួន ២
  • សាកថ្មឥតខ្សែ Wireless charger
  • មាស៊ីនត្រជាក់ Dual Automatic បីជួរ
  • ដំបូលកញ្ចក់ ២ជាន់ Panoramic-sunroof

  • ប្រព័ន្ធទឹកបាញ់លាងលែនកាមេរ៉ាក្រោយអូតូ
  • Wireless Apple CarPlay + Android Auto (មិនបាច់ដោតខ្សែ)
  • អេក្រង់ Apple CarPlay + Android Auto ទំហំ​១០,២អ៊ីញ (មុខ១) ជាមួយអេក្រង់ កំសាន្ត ១២,៦អ៊ីញ ខ្នើយកៅអីសំរាប់អ្នកជិះខាងក្រោយកំសាន្ត ភ្ជាប់ដោយ HDMI

ដូចនេះ សម្រាប់ប្រិយមិត្តដែលចង់បានរថយន្តប្រភេទ SUV ខ្នាតធំ ផលិតតាមស្តង់សហរដ្ឋអាមេរិក និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ​ មុខងារសុវត្ថិភាពច្រើន បូករួមទាំងការរចនាបង្ហាញនូវឧត្តមភាព និងផាសុខភាព​ដល់អ្នកប្រើប្រាស់ រថយន្ត Chevrolet Suburban High Country អាចជាជម្រើសទី ១ និងស័ក្តិបំផុតសម្រាប់លោកអ្នក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+