ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ពិសេសនេះ មានកម្លាំងរហូតដល់ ៥១២សេះ

ក្រុមហ៊ុនជំនាញខាងកែខ្នៃម៉ាស៊ីនរថយន្តដ៏ល្បី Manhart បានធ្វើការបញ្ចេញនូវរថយន្ត DP 500 ដែលកែច្នៃចេញពីរថយន្ត Land Rover Defender ដែលមានកម្លាំងរហូតដល់ ៥១២សេះ។

ដើម្បី​ទទួល​បាន​សមត្ថភាព​នេះ​ក្រុម​ការងារ​របស់​ Manhart បាន​​កែ​សម្រួល​ Software នៃ ECU របស់​ម៉ាស៊ីន​ចំណុះ ៣,០លីត្រ ប្រភេទ Turbocharged V6 ​ដែល​មាន​បំពាក់​មក​ស្រាប់​លើ​ Land Rover Defender ។ ម៉ាស៊ីន​ដើម​របស់​ Land Rover Defender អាច​ផលិត​កម្លាំង​បាន ៤០០សេះ ប៉ុន្តែ​ជា​មួយ​ការ​កែ​សម្រួល​ថ្មី​វា​អាច​បង្កើត​កម្លាំង​បាន ៥១២​សេះ ដូចគ្នានឹងប្រភេទ ម៉ាស៊ីន Supercharged ៥,០លីត្រ ដែលលក់ដោយក្រុមហ៊ុន Land Rover។

បន្ថែមពីនេះ បំពាក់ DP 500 ជាមួយស៊ីម៉ាំងប្រភេទ កាបូន ឬសេរ៉ាមិច និងថាសកង់ទំហំ ២៤អ៊ីញ, កៅអីខាងមុខប្រភេទ Recaro បន្ថែមជាមួយការអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធហ្រ្វាំង។ លើសពីនេះ Manhart បានផ្តល់នូវជម្រើសសម្រាប់អតិថិជនជាមួយថាសកង់ទំហំ ២២អ៊ីញ និងប្រព័ន្ធ Air Suspension ទាបជាងមុន ៣០មីលីម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃឡានមួយទឹកនៅសហរដ្ឋអាមេរិច ឡើងថ្លៃខ្ពស់ជាងពេលទិញថ្មី

កង្វះរថយន្តនៅលើទីផ្សារកំពុងធ្វើឱ្យតម្លៃយានយន្តដែលប្រើរួចកើនឡើងភ្លាមៗ។ ដោយសារកង្វះខាតបន្ទះឈីបបណ្តាលឱ្យភ្នាក់ងារចែកចាយសម្រេចចិត្តតម្លើងតម្លៃលក់ ខណ:អតិថិជនលែងជាប់ក្នុងស្ថានភាពបិទផ្ទប់។

យោងតាមទិន្នន័យពី Black Book ដែលតាមដានទិន្នន័យរថយន្តធម្មតា និងរថយន្តដឹកទំនិញ របាយការណ៍ Associated Press បានបង្ហាញថាតម្លៃរថយន្តដែលបានប្រើប្រាស់រួច បានកើនឡើងចំនួន ៣០ភាគរយកាលពីឆ្នាំមុន ដែលនាំអោយភ្នាក់ងារចែកចាយមួយចំនួនបានចំណាយលុយច្រើនលើរថយន្តប្រើប្រាស់រួចដែលមានតម្រូវការខ្ពស់ ក្នុងតម្លៃខ្ពស់ជាងតម្លៃចេញពីរោងចក្រ។

តាមរយ: Senior VP of Data Science នៃ Black Book លោក Alex Yurchenko បាននិយាយថា៖ ទីផ្សារនាពេលនេះពិតជាចម្លែកណាស់។ ភ្នាក់ងារចែកចាយត្រូវការរថយន្តស្តុកទុក ដូច្នេះពួកគេកំពុងចំណាយប្រាក់យ៉ាងច្រើន ដោយទិញរថយន្តជជុះជាប្រើនក្នុងតម្លៃខ្ពស់។ បន្ថែមពីនេះ លោក Yurchenko បានរកឃើញថា រថយន្តប្រើប្រាស់រួចចំនួន ៧៣ម៉ូឌែល ដែលរួមបញ្ចូល F-150 Raptor, Jeep Wrangler Unlimited Rubicon ២០១៩ និង AMG G63 ដែលមានតម្លៃកើនឡើងខ្លាំង។ ហើយម៉ូឌែលកំពុងពេញនិយមមួយចំនួនដូចជា Kia Telluride ២០២០ និង Hyundai Palisade កំពុងដាក់លក់លើសពីតម្លៃក្នុងបញ្ជីផងដែរ។


ប៉ុន្តែមានសញ្ញាបង្ហាញថាតម្លៃកំពុងចាប់ផ្តើមធ្លាក់ចុះ។ តម្លៃរថយន្តប្រើរួចបានកើនឡើង ០,៧៥% កាលពីសប្តាហ៍មុន ដែលជាកំណើនប្រចាំសប្តាហ៍ទាបបំផុតក្នុងរយៈពេល ១៧ សប្តាហ៍។ តម្លៃភីកអាប់ និងរថយន្តប្រភេទ SUV បានកើនឡើង ០,៦៨% ដែលជាកំណើនប្រចាំសប្តាហ៍ទាបបំផុតក្នុងរយៈពេល ១៥ សប្តាហ៍។

យោងតាម ​​Yurchenko តម្លៃរថយន្តនឹងវិលត្រឡប់មកធម្មតាវិញហើយរថយន្តដែលប្រើរួចនឹងចុះថ្លៃបន្តទៀត។ ពេលវេលាគឺអាស្រ័យលើរយៈពេលប៉ុន្មាន ដើម្បីទទួលបានឈីបបន្ថែម ដើម្បីឱ្យក្រុមហ៊ុនផលិតរថយន្តអាចផលិតបានធម្មតាវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari បង្ហាញវត្តមានរថយន្តអគ្គិសនីថ្មី កម្លាំង ៨១៨សេះ

[ទីផ្សារបរទេស] បន្ទាប់ពីរថយន្ត LaFerrari ដ៏អស្ចារ្យគឺ SF90 Stradale និង SF90 Spider ក្រុមហ៊ុនរថយន្តស្ព័ររបស់អុីតាលី Ferrari នៅតែបន្តបង្ហាញវត្តមានរថយន្តស្ព័រអេឡិចត្រូនិចមួយផ្សេងទៀត នោះគឺ Ferrari 296 GTB។ វាជាលើកដំបូងបំផុតដែល Ferrari មានម៉ាស៊ីនតូចត្រឹមតែ ២,៩លីត្រ ៦សុីឡាំង អាចរត់ពី ០-១០០គ.ម/ម៉ ចំណាយពេលត្រឹមតែ ២,៩វិនាទី ល្បឿនដែលមានល្បឿនលឿនបំផុត ៣៣០គ.ម/ម៉។ ចេញមកលើកនេះដើម្បីឆ្លើយតបទៅរថយន្ត McLaren Artura។ ឈ្មោះដែលមានលេខ ‘ ២៩ ‘ តំណាងអោយកម្លាំង ២៩៩២cc និងលេខ ‘ ៦ ‘ គឺចំនួនស៊ីឡាំង។

ដោយមានជំនួយថាមពលពីអាគុយអគ្គីសនី វាបានបង្កើតថាមពលកម្លាំងថ្មីរហូតដល់ ៨១៨សេះ និងកម្លាំងរមួល ៥៤៦ lb-ft។ គួរអោយកត់សម្គាល់ដែរថា ក្រុមហ៊ុន Ferrari បាននិយាយថាម៉ូដែល 296 GTB ប្រភេទកូនកាត់អគ្គិសនី (Plug-in hybrid) នេះ មិនត្រូវបានបង្កើតឡើងសម្រាប់ជំនួសម៉ូដែលណាមួយឡើយ ពោលជាការបង្កើតទីផ្សារថ្មីដូច F8 Tributo ផងដែរ។

បើនិយាយពីថាមពលផ្ទាល់របស់ V6 នេះវិញគឺផលិតកម្លាំងបាន ៦៥៤សេះ ខណៈភ្ជាប់ដោយម៉ូទ័រអគ្គិសនីអាចទទួលកម្លាំងបន្ថែម ១៦៤សេះទៀត សរុបស្មើរនឹង ៨១៨សេះ។ ប្រសិនបើអ្នកចង់ប្រើប្រាស់អាគុយអគ្គិសនីសុទ្ធ វាអាចរត់ចម្ងាយបាន ២៥គីឡូម៉ែត្រ។ លើកនេះ Ferrari ក៏បានទម្លាក់ទម្ងន់រថយន្តផងដែរ ដោយម៉ូដែលនេះមានទម្ងន់ត្រឹមតែ ៣ ២៤១ផោន (ប្រហែល ១ ៤៧០គីឡូក្រាម)។ 3241 រថយន្តនេះត្រៀមចេញលក់ដំបូងសម្រាប់ទីផ្សារអឺរ៉ុបដើមឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣២១ ៤០០ដុល្លារសហរដ្ឋអាមេរិច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ចង់ផលិតឡានប្រភេទ Coachbuilt ឲ្យបានច្រើនបន្ថែមទៀត

ក្រុមហ៊ុន Rolls-Royce បានបង្ហាញអំពីគោលបំណងចង់បញ្ចេញលក់រថយន្ត Coachbuild ម៉ូដែលថ្មី ដូចជារថយន្ត Boat Tail នៅរៀងរាល់ពីរឆ្នាំម្ដង។

រថយន្ត Boat Tail គឺជាលទ្ធផលនៃការងាររយៈពេល៤ឆ្នាំ ដែលបានកំណត់ថាផលិតត្រឹម៣គ្រឿង ហើយរថយន្តនីមួយៗមានតម្លៃ ២៨លានដុល្លារ ដែលជាតម្លៃថ្លៃជាងគេក្នុងលោក។ នាយកប្រតិបត្តិ Rolls-Royce និយាយថាប្រសិនបើរថយន្ត Coachbuilt ប្រភេទនេះមានតម្រូវការ ក្រុមហ៊ុននឹងផលិតវាបន្ថែមទៀត។

លោក Müller-Otvös បាននិយាយថា ៖ “Sweptail គឺជារថយន្តដែលផលិតឡើងជាពិសេសជាមួយអតិថិជនម្នាក់ ហើយរថយន្តនេះទទួលបានការចាប់អារម្មណ៍មិនគួរឲ្យជឿ។ យើងទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាច្រើន ថាតើពួកគេអាចទទួលបានការជ្រើសរើសសម្រាប់គម្រោងការ Coachbuilt បន្ទាប់ឬអត់។ គំនិតរបស់យើងគឺចង់ធ្វើគម្រោងការមួយនៅរៀងរាល់ពីរឆ្នាំ។ មិនថារថយន្តមួយគ្រឿង ឬបីគ្រឿង ដែលផលិតឡើងដោយប្រើប្រាស់គំនិតរបស់អតិថិជន និងបន្ថែមនូវរសជាតិរបស់យើងពីលើ។”

បើតាមលោក Müller-Otvös បានឲ្យដឹងថាអតិថិជននៃម៉ាកសាខា Coachbuild របស់ខ្លួនគឺសុទ្ធសឹងតែជាអតិថិជន Rolls-Royce ស្មគ្រ័ស្មោះ ហើយពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឌីហ្សាញ និងអភិវឌ្ឍន៍រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi បញ្ជាក់ច្បាស់ៗថានឹងប្រកាសចេញតែឡានអគ្គិសនីប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០២៦

ក្រោយពីមានការលេចចេញដំណឹងចចាមអារ៉ាមអំពីផែនការប្រែក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធរបស់ Audi នាពេលនេះក្រុមហ៊ុនបានប្រកាសជាផ្លូវការអំពីផែនការលុបបំបាត់រថយន្តប្រើប្រាស់ម៉ាស៊ីនពិស្តុង។

ក្នុងសេចក្ដីប្រកាស ក្រុមហ៊ុន Audi បានបញ្ជាក់ថាការផលិតលើកចុងក្រោយនៃរថយន្តដែលប្រើម៉ាស៊ីនអភិវឌ្ឍន៍ថ្មីទាំងស្រុងនឹងត្រូវបឲចាប់ផ្ដើមក្នុងពេល៤ឆ្នាំខាងមុខទៀត ហើយចាប់ពីឆ្នាំ២០២៦ ក្រុមហ៊ុននឹងប្រកាសចេញតែរថយន្តអគ្គិសនីប៉ុណ្ណោះ។ ក្នុងនោះដែរ Audi មានគោលដៅចង់ពង្រីកត្រកូលរថយន្តអគ្គិសនីឲ្យបានលើសពី២០ម៉ូដែល នៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុន Audi បានបញ្ជាក់ដែរថាកាលបរិច្ឆេទពិតប្រាកដនៃការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ម៉ាស៊ីនពិស្តុងទាំងស្រុង នឹងត្រូវសម្រេចដោយអតិថិជន និងនីតិវិធីនៃច្បាប់។ ក្រុមហ៊ុនរំពឹងថានឹងនៅតែមានតម្រូវការសម្រាប់រថយន្តម៉ាស៊ីនពិស្តុងក្នុងទីផ្សារប្រទេសចិនរហូតដល់ឆ្នាំ២០៣៣។

គួរដឹងថានៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Audi បានបង្ហាញចេញរថយន្ត e-tron GT, RS e-tron GT, Q4 e-tron រួមទាំង Q4 Sportback e-tron ផងដែរ ដែលចំនួននេះគឺច្រើនជាងរថយន្តម៉ាស៊ីនពិស្តុងដែលក្រុមហ៊ុនបានប្រកាសចេញក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែកប់ Infiniti QX60 ឆ្នាំ២០២២ បង្ហាញខ្លួនផ្លូវការ ជាមួយបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ

  • ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc

អាយុកាលស្ទើជិតរយ:ពេល ១០ឆ្នាំហើយ ដែលរថយន្ត QX60 ពុំទទួលបានអាប់ដេតថ្មីបន្ថែមគួរអោយកត់សម្គាល់។ ហេតុដូចនេះហើយ កាលពីខែកញ្ញា កន្លងទៅក្រុមហ៊ុនជប៉ុន Infiniti បានធ្វើកាចេញនូវគំរូរថយន្ត QX60 ថ្មី ហៅថា​ QX60 Monograph ដែលទទួលបានការឌីស្សាញថ្មីស្ទើរទាំងស្រុង ហើយនាពេលនេះផងដែរ រថយន្ត QX60 ២០២២ ក៏បានបង្ហាញខ្លួនជាផ្លូវការ។

សម្រាប់ផ្នែកខាងក្រៅ វាមានភាពស្រដៀងគ្នានឹងរថយន្ត QX60 Monograph ដោយបានបំពាក់ជាមួយប៉ាណាដែលជាអត្តសញ្ញាណរបស់ Infiniti មួយផ្ទាំងធំ, ចង្កៀងមុខប្រភេទ LED រួមជាមួយអំពូលបំភ្លឺពេលថ្ងៃដែលហៅថា Piano Key Lighting និងចង្កៀងក្រោយរូបរាងស្លីម ស្រដៀងអំពូលបំភ្លឺពេលថ្ងៃខាងមុខផងដែរ។

រីឯផ្នែកខាងក្នុង QX60 បានផ្តល់នូវភាពប្រណិត និងផាសុខភាព ជាមួយប្រើប្រាស់ស្បែកប្រភេទ Semi-aniline នៅលើកៅអី, ដៃទ្វា, តាប្លូ និង Console កណ្តាល។ បន្ថែមជាមួយកៅអីខាងមុខអាចបញ្ជាបាន ៨ទិសដៅ បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កុងទ័រឌីជីផលទំហំ ១២,៣អ៊ីញ, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ទំហំ ១០,៨អ៊ីញ, រន្ធសាកថ្មឥតខ្សែ, ឧបករណ៍តន្ត្រីប្រភេទ Bose ចំនួន ១៧គ្រាប់, ដំបូលកញ្ចក់ Panaramic Sunroof និងគ្រឿងបរិក្ខាទំនើបៗជាច្រើនបន្ថែមទៀត។

លើសពីនេះរថយន្ត Crossover កៅអី ៣ជួរនេះ បានបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ProPILOT Assist  Semi-autonomous Driving suite with Navi Link ដែលមានមុខងារដូចជា៖ Automatic Braking and Steering, Predictive Forward Collision Warning, Forward Emergency Braking with Pedestrian Detection, Traffic sign recognition និង Enhanced Auto-restart។

Infiniti QX60 ឆ្នាំ២០២២​ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ និងកម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៩វគ្គអូតូ និងមានសមត្ថភាពអូសសណ្តោងបានទម្ងន់ ២ ៧២២គីឡូក្រាម។

សម្រាប់តម្លៃនៃរថយន្តនេះ ក្រុមហ៊ុនពុំទាន់ប្រកាសជាផ្លូវការនូវឡើយទេ ដោយរង់ចាំពេលចេញលក់ជាផ្លូវការ នាចុងឆ្នាំ ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! រថយន្ត Honda Civic Hatchback ឆ្នាំ២០២២ បង្ហាញរូបរាងជាផ្លូវការហើយ

  • ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc

ក្រុមហ៊ុន Honda បានធ្វើការបង្ហាញចេញនូវរូបរាងរថយន្ត Honda Civic Hatchback ឆ្នាំ ២០២២ ជាផ្លូវការ បន្ទាប់ពីបញេ្ចញរថយន្ត Sedan កាលពីពេលកន្លងទៅ ។

Honda Civic Hatchback ឆ្នាំ២០២២ ទទួលបានការឌីស្សាញថ្មីឡើងវិញពីរថយន្ត Sedan ជាមួយចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនៃរថយន្ត Civic Hatchback នេះ គឺផ្នែកខាងក្រោយបានបំពាក់ចង្កៀងខាងក្រោយថ្មីភ្ជាប់ជាមួយអំពូលជាខ្សែបន្ទាត់ប្រភេទ LED រួមជាមួយ Spoiler ខាងលើ។ បើប្រៀបធៀបជាមួយប្រភេទ Sedan វាមានប្រវែងខ្លីជាងចំនួន ១២៤មីលីម៉ែត្រ និងអាចផ្ទុកឥវ៉ាន់បាន ៦៩៤លីត្រ។

រីឯផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័រ LCD បង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto។ បន្ថែមពីនេះ សម្រាប់ប្រភេទខ្ពស់បំផុត(High-end Version) នឹងបំពាក់ជាមួយ កុងទ័រ LCD បង្ហាញព័ត៌មានទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ និងចង្កឹះលេខដៃ(Paddle Shift)។

សម្រាប់រថយន្ត Honda Civic Hatchback ២០២០ ផ្តល់នូវជម្រើស ៤ម៉ូឌែលគឺ LX, Sport, EX-L និង Sport Touring ។ និងជម្រើសម៉ាស៊ីន ២ជម្រើសគឺ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និងកម្លាំងរមួល ១៨៧ញ៉ូតុនម៉ែត្រ។ និងជម្រើស ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ។ ភ្ជាប់ជាមួយប្រអប់លេខដៃ ឬ CVT ចំនួន ៦វគ្គ ។

យ៉ាងណាមិញ រថយន្ត Honda Civic Hatchback ២០២០ នឹងត្រូវផលិតនៅរោងចក្រ Greensburg  និង Indiana សហរដ្ឋអាមេរិច និងចេញលក់នៅលើទីផ្សារក្នុងខែកញ្ញា ជាមួយតម្លៃរំពឹងទុកចាប់ពី ២២ ៦៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជិះម៉ូតូ ជាមួយ Royal Enfield ក្នុងប្រទេសកម្ពុជា

វប្បធម៌ការជិះម៉ូតូបែប Royal Enfield តែងតែនិយាយអំពីដំណើរផ្សងព្រេង ការធ្វើដំណើរកម្សាន្ត និងការរុករក។ យីហោនេះបានចិញ្ចឹមបីបាច់វប្បធម៌នៃការជិះកំសាន្តកម្សាន្តតាមរយៈការជិះ និងបណ្តុះបទពិសោធន៏យ៉ាងជ្រាលជ្រៅក្រោមការរៀបចំជិះក្នុងឪកាសនៃកម្មវិធីនានា ។ យីហោមួយនេះជឿជាក់លើការជិះ ជិះកាន់តែច្រើនតាមបែប pure motorcycling ដែលជាមធ្យោបាយធ្វើដំណើរសម្រាប់អ្នកជិះម៉ូតូតាំងពីចាប់ផ្តើមដំបូង ហើយបានចូលរួមជាមួយអតិថិជនក្នុងគំនិតផ្តួចផ្តើមចាប់យកនូវពិសោធន៍ថ្មីៗផ្សេងទៀត។ ក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើតនូវការចងចាំល្អៗ Royal Enfield បានរៀបចំ ដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើមក្នុងការជិះជាច្រើន ដើម្បីផ្តល់នូវការចូលទៅកាន់ពិភពនៃការជិះម៉ូតូ ក្នុងការបង្កើតនូវសេចក្តីប្រាថ្នា និងបំណងប្រាថ្នា សម្រាប់មនុស្សគ្រប់គ្នាដើម្បីពិចារណាពីអ្វីដែលយីហ៊ោមួយនេះបានផ្តល់អោយ។

ទោះបីស្ថានភាពជំងឺនៅតែបន្តរាតត្បាតនៅប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានស្វះស្វែងបន្តរៀបចំការជិះម៉ូតូទៅកាន់ទីកន្លែងជាច្រើនដូចជាគៀនស្វាយ, គីរីរម្យ, ទន្លេបាទី  ខណៈពេលដែលទទួលបានសន្ទុះកាន់តែខ្លាំងជាមួយនឹងចំនួនសមាជិកកាន់តែកើនឡើងនៃម្ចាស់ម៉ូតូ Royal Enfield ក្នុងការចូលរួមនៅក្នុងឆ្នាំ ២០២១នេះ

វប្បធម៍នៃការជិះដែលកំពុងរីកដុះដាល ជាមួយនឹងក្រុមអ្នកជិះរបស់ Royal Enfield នៅទីក្រុង និងក្រៅទីក្រុង

ខណៈដែលវាបំពេញនូវចំណង់ចំណូលចិត្តក្នុងការជិះម៉ូតូជារៀងរាល់ថ្ងៃ វាក៏បើកផ្លូវ និងឱកាសជាច្រើនសម្រាប់អ្នកជិះថ្មី និងជិះជាលើកដំបូង ដើម្បីជួបអ្នកដែលចូលចិត្ត និងភ្ជាប់ទំនាក់ទំនង និងជាផ្នែកមួយនៃសហគមន៍ Royal Enfield ដែលមានទំហំធំជាងមុនក្នុងការដើតួនាទីជាការចងចំនងមិត្តភាពនិងបណ្តុះនៃវប្បធម៌​សម្រាប់អ្នកទើបចាប់ផ្តើមជិះម៉ូតូ Royal Enfield ដំបូងនិងអ្នកធ្លាប់បានជិះកន្លងមក។

វប្បធម៍នៃការជិះដែលកំពុងរីកដុះដាល ជាមួយនឹងក្រុមអ្នកជិះរបស់ Royal Enfield នៅទីក្រុង និងក្រៅទីក្រុង

ឥឡូវនេះអគារតាំងបង្ហាញរបស់ Royal Enfield មានទីតាំងស្ថិតនៅអគារលេខ ១៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានម៉ូតូដូចជា Classic 500, Bullet, Meteor 350, Himalayan, Interceptor និង Continental GT រួមជាមួយសំលៀកបំពាក់, គ្រឿងបរិក្ខាសម្រាប់ម៉ូតូ, សេវាកម្ម និងគ្រឿងបន្លាស់ផងដែរ ។

អំពីក្រុមហ៊ុន Royal Enfield៖

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖ https://www.royalenfield.com/kh/en/home/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ISUZU ២១ គ្រឿងត្រូវបានប្រគល់ជូនអតិថិជនទូទាំងប្រទេស ជាមួយការផ្តល់ជូន កញ្ចប់ប្រូម៉ូសិនសន្ធឹកសន្ធាប់

បច្ចុប្បន្ននេះកំណើននៃការប្រើប្រាស់ និងការលក់រថយន្ត​ ភីកអាប់កំពុងតែមានសន្ទុះកើនឡើងទូទាំងពិភពលោក។​​ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាយើង រថយន្ត ភីកអាប់ ក៏កំពុងតែទទួលបានការចាប់អារម្មណ៏ និងមានចរាចរណ៍នៅលើដងផ្លូវជាច្រើន ​ហើយយើងឃើញថា រថយន្ត ISUZU ដែលចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ខេ (ខេមបូឌា)​ កំពុងមានការគាំទ្រយ៉ាងខ្លាំង។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនមិនត្រឹមតែ ចែកចាយរថយន្ត​ All-New Isuzu D-Max ដែរជារថយន្ត Pick-Up ដ៏ប្រណិតប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ទើបតែនាំចូលនូវកំពូលរថយន្ត SUV ដ៏ប្រណិតជារថយន្តប្រើប្រាស់ ជាលក្ខណះគ្រួសារដែលមានរហូតដល់​ ៧កៅអីផងដែរ នោះគឺរថយន្ត All-New Isuzu Mu-X ដែលទើបតែមានការផ្លាស់ប្ដូររចនាបថថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប។

ថ្មីៗ នេះ ក្រុមហ៊ុន ខេ (ខេមបូឌា)បានធ្វើពិធីប្រគល់រថយន្ត​ All New ISUZU D-MAX ស៊េរីថ្មីចុងក្រោយ ចំនួន ២១​ គ្រឿងជូនទៅដល់អតិថិជនទូទាំងប្រទេសកម្ពុជា​​ ដោយ​ធ្វើការរៀបចំដោយគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱនេះផងដែរក្រុមហ៊ុនក៏សូមអគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រជាខ្លាំងដល់រថយន្ត ISUZU សំរាប់ការប្រើប្រាស់ក្នុងអាជីវកម្ម​ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។​

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៏ ចង់ធ្វើការបញ្ជារទិញរថយន្ត ISUZU D-MAX ទាំងពីម៉ូដែល​ ម៉ាស៊ី ៣,០លីត្រ ឬម៉ាស៊ីន ១,៩លីត្រ ឥឡូវនេះ​ ក្រុមហ៊ុនក៏មានការផ្ដល់ជូននូវ កញ្ជប់ប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់រហូតទៅដល់ 8មុខ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត​ ប្រកដោយស្តង់ដារ​ អ្នកជំនាញទទួលបានកាបណ្តុះបណ្តាលពីក្រៅប្រទេស។

ដើម្បីជ្រាបកាន់តែច្បាស់អំពីការផ្តល់ជូននេះលោកអ្នកអាចអញ្ជើញមកមើលរថយន្តផ្ទាល់ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 66 88 99 / 023 950 084៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti Chiron Super Sport កម្លាំង១ ៥៧៨សេះ ធ្វើតេស្តជាន់បានដល់ ៤៤០គ.ម/ម៉

  • ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc

ក្រុមហ៊ុន Bugatti បានធ្វើការតេស្តសាកល្បងដំណាក់កាលចុងក្រោយសម្រាប់រថយន្ត Chiron Super Sport នៅទីលានសាកល្បង Ehra-Lessien របស់ក្រុមហ៊ុន Volkswagen ដោយវិស្វកររបស់ Bugatti បើកបររថយន្តនេះជាន់ដល់ល្បឿនអតិបរមា ៤៤០គ.ម/ម៉ ជាមួយឧបករណ៍ចាប់សញ្ញា(Sensor) ប្រមាណ ១០០គ្រឿងដើម្បីកត់ត្រាទិន្នន័យសំខាន់ៗ។

បើសិនប្រៀបធៀបជាមួយ Chiron Super Sport 300+ គឺថាវាមានល្បឿនតិចជាង ដោយ Super Sport 300+ មានល្បឿន អតិបរមា ៤៩០,៤៨គ.ម/ម៉ ខណ: Super Sport មានល្បឿនអតិបរមាត្រឹម ៤៤០គ.ម/ម៉ប៉ុណ្ណោះ។

ជាមួយកម្លាំង១ ៥៧៨សេះ និងកម្លាំងបង្វិល ១ ៦០០ញ៉ូតុនម៉ែត្រ Chiron Super Sport ទទួលបានពីម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង Quad-Turbocharged របស់ Bugatti ។ យ៉ាងណាមិញ រថយន្ត Chiron Super Sport នឹងត្រូវផលិតត្រឹមចំនួនកំណត់ ៦០គ្រឿងប៉ុណ្ណោះ ខណ:ពេល Super Sport 300+ ផលិតត្រឹមចំនួន ៣០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+