ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃ Land Cruiser ស៊េរីថ្មី លក់នៅប្រទេសមួយដែលមានលក់មុនគេ

រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ បានចាប់ផ្ដើមចេញលក់ជាផ្លូវការហើយនៅសហភាពអារ៉ាប់រួម ដោយមានការរៀបចំកម្មវិធីពិសេសមួយដើម្បីប្រគល់រថយន្តជូនអតិថិជន៥០រូបដំបូងនៃរថយន្តជំនាន់ថ្មីនេះផងដែរ។

រថយន្តជំនាន់ថ្មីនេះមានដាក់លក់នៅសហភាពអារ៉ាប់រួមក្នុងតម្លៃចាប់ពីប្រមាណ ៦២ ៥៨០ដុល្លារ ដែលមានតម្លៃថ្លៃជាងស៊េរីមុនប្រមាណ ៤ពាន់ដុល្លារ។ នេះបើផ្អែកតាមវិបសាយផ្លូវការរបស់ Toyota ប្រចាំតំបន់សហភាពអារ៉ាប់រួម។ តម្លៃនេះដែរគឺសម្រាប់ម៉ាស៊ីនចំណុះ ៤,០លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៧១សេះ។

ដោយឡែកសម្រាប់ទីផ្សារសហភាពអារ៉ាប់រួម ក៏មាននូវជម្រើសម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៤០៩សេះ ផងដែរ ដោយវាមានតម្លៃចាប់ពីប្រមាណ ៨១ ១០០ដុល្លារ។ ចំណែកម៉ាស៊ីន Twin-Turbo ចំណុះ៣,៣លីត្រ ដែលជាប្រភេទម៉ាស៊ូតនោះ មិនឃើញមានវត្តមានលើវិបសាយផ្លូវរបស់ Toyota សម្រាប់ទីផ្សារអារ៉ាប់រួមឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Hyundai Santa Cruz ចូលរោងចក្រផលិតហើយ

ក្រោយពីបានបង្ហាញវត្តមានជាផ្លូវការកាលពីខែមេសាកន្លងទៅនេះ នាពេលនេះរថយន្តភីកអាប់ Hyundai Santa Cruz បានចាប់ផ្ដើមផលិតជាផ្លូវការ ដែលរោងចក្រផលិតគឺស្ថិតនៅរដ្ឋ Alabama សហរដ្ឋអាមេរិក។

ការបន្ថែមរថយន្ត Santa Cruz ចូលរោងចក្រផលិតខាងលើនេះ ធ្វើឲ្យចំនួនរថយន្តដែលមានផលិតនៅរោងចក្រនេះគឺកើនដល់ចំនួនសរុប៥ម៉ូដែលផ្សេងៗគ្នា ដោយនៅទីនោះក៏មានផលិតរថយន្ត Sonata, Elantra, Santa Fe និងរថយន្ត Tucson។

Hyundai រំពឹងថាអតិថិជននឹងអាចទទួលបានរថយន្តភីកអាប់តូចនេះនៅអំឡុងរដូវក្ដៅ (ចន្លោះចុងខែមិថុនាទៅចុងខែកញ្ញា)។ រថយន្តនេះមានជម្រើសម៉ាស៊ីនពីរប្រភេទដែលមួយផលិតកម្លាំងបាន ១៩០សេះ និងមួយទៀតផលិតកម្លាំងបាន ២៧៥សេះ។

យ៉ាងណាក្ដីតម្លៃរបស់ Santa Cruz នៅមិនទាន់មានការបង្ហាញចេញពី Hyundai នៅឡើយទេ ខណៈដែលរថយន្ត Ford Maverick ដែលជាគូប្រជែងនោះបានកំណត់តម្លៃលក់ចាប់ពី ១៩ ៩៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche បញ្ចេញម៉ូឌែលថ្មី សម្រាប់ត្រកូល 911 ឆ្នាំ២០២២

បន្ទាប់ពីបញ្ចេញនូវម៉ូឌែល GT3 Touring កាលពីសប្តាហ៍មុនកន្លងទៅ នាពេលនេះក្រុមហ៊ុន Porsche បានបញ្ចេញនូវម៉ូឌែលថ្មីនៃត្រកូល 911 ជាមួយម៉ូឌែល 911 Carrera GTS និង 911 Targa 4 GTS ដែលជាប្រភេទអាចបើក(Convertible) ឬបិទដំបូល(Coupe) ។

ម៉ូឌែលរថយន្ត 911 Carrera GTS ផ្តល់នូវជម្រើសបើកបរប្រភេទប៉ុងមួយ ឬប៉ុងពីរ និង 911 Targa 4 GTS ផ្តល់នូវជម្រើសបើកបរប្រភេទប៉ុងពីរ។ ម៉ូឌែលថ្មី បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbo ផលិតកម្លាំងបាន ៤៧៣សេះ និងកម្លាំងរមួល ៥៧០ញ៉ូតុនម៉ែត្រ។ ដំណើរការជាមួយប្រអប់លេខ Dual-clutch ៨វគ្គអូតូ ដោយ Porsche​ អះអាងថាម៉ូឌែល 911 Carrera GTS អាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣,៣វិនាទី និងជម្រើសប្រអប់លេខដៃ ៧វគ្គផងដែរ។

រថយន្ត Porsche 911 GTS ឆ្នាំ២០២២ មានតម្លៃចាប់ពី ១៣៨ ០៥០ដុល្លារ សម្រាប់ប្រភេទ Coupe ប៉ុងមួយ ឬ ១៥០ ៨៥០ដុល្លារ សម្រាប់ប្រភេទ Convertible និងមានតម្លៃចាប់ពី ១៥៨ ១៥០ដុល្លារ សម្រាប់ម៉ូឌែល Targa 4៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុងខែ ៧ នេះ ឡង់គ្រីស័រ ២០២២ មកដល់ខ្មែរហើយ!

រថយន្តឡង់គ្រីស័រស៊េរីថ្មី ឆ្នាំ២០២២ ឥឡូវនេះកំពុងឆក់យកបេះដូងអ្នកស្រលាញ់ស្តេចឡានតូយ៉ូតាមួយនេះយ៉ាងខ្លាំង ដោយឡែក សម្រាប់ប្រទេសមួយចំនួនក៏កំពុងរង់ចាំការមកដល់យ៉ាងអន្ទះសាផងដែរ។ ជាក់ស្តែងប្រទេសដំបូងគេដែលយើងឃើញមានការចរាចរណ៌នោះគឺប្រទេសអារ៉ាប់រួម ទីក្រុងឌូបៃ ដែលមានការគាំទ្រយ៉ាងខ្លាំង។ សម្រាប់ប្រទេសកម្ពុជាវិញ ក៏មានការរ៉ាស់ឡានធំៗជាច្រើនចាប់ផ្តើមទទួលកក់ផងដែរ។

ជាក់ស្តែងក្រុមហ៊ុននាំចូលរថយន្តប្រណីត CKS Premium Auto ឯណោះវិញ ក៏បានធ្វើការប្រកាសទទួលកក់ពីបងប្អូនដែលចង់ក្លាយជាម្ចាស់រថយន្ត ឡង់គ្រីស័រ VX-R ២០២២ នេះដែលមានតម្លៃចាប់ពីជាង ១៨ម៉ឺនដុល្លារ រហូតដល់ជាង ១៩ម៉ឺនដុល្លារ ជាមួយជម្រើសម៉ាស៊ីន ៣,៥លីត្រ (Twin-Turbo) និងម៉ាស៊ីន ៤,០លីត្រផងដែរ។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៌ អាចទាក់ទងជាមួយក្រុមហ៊ុននាំចូលរថយន្តប្រណិត CKS Premium Auto បានតាមរយៈលេខទូរស័ព្ទ 095 98 5555 / 085 98 5555។

ចុចទីនេះដើម្បីទទួលបានព័ត៌មានថ្មីៗរៀងរាល់ថ្ងៃអំពីរថយន្ត!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បានបញ្ជាក់ថារថយន្ត XC60 ជំនាន់ក្រោយ គឺជារថយន្តអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Volvo បានបញ្ជាក់ថារថយន្ត XC60 ស៊េរីថ្មី នឹងដំណើរការជាមួយម៉ូទ័រអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែតនេះពុំបាននិយាយថា តើនឹងមានជម្រើសម៉ាស៊ីនប្រើប្រាស់ប្រេង ឬកូនកាត់នោះទេ ប៉ុន្តែបើយោងតាម ​​CarAdvice លទ្ធភាពនេះមិនអាចឡើយទេ។

ជាមួយនឹងការផលិត និងការរំពឹងទុកនៅឆ្នាំ ២០២៤ រថយន្ត Volvo XC60 ជំនាន់ថ្មីដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់ក្រុមហ៊ុន Volvo ក្នុងការផលិតនូវរថយន្តអគ្គិសនីយ៉ាងហោចណាស់ ៥០% នៃម៉ូដែលរបស់ខ្លួននៅឆ្នាំ ២០២៥ មុនពេលលក់តែរថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០ ។

ទន្ទឹមនឹងនោះក្រុមហ៊ុន Volvo បានប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Northvolt ដែលជាក្រុមហ៊ុនផលិតអាគុយមកពីប្រទេសស៊ុយអែត។ ក្រុមហ៊ុននិយាយថា XC60 ជំនាន់ទី ៣ នឹងក្លាយជាម៉ូដែល Volvo ដំបូងគេដែលប្រើអាគុយ Northvolt ។

លើសពីនេះក្រុមហ៊ុន Volvo និង Northvolt ក៏គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយថ្មីមួយនៅអឺរ៉ុបដែលមានបុគ្គលិកចំនួន ៣០០០ នាក់ដែលមានសមត្ថភាពផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីប្រហែល ៥០០ ០០០ ទៅ ៦០០ ០០០គ្រឿង ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Volvo XC60 ជាក្រុមរថយន្តប្រភេទ SUV ដ៏ប្រណីត ខណ:ពេលបច្ចុប្បន្នជាម៉ូដែលរថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Volvo ។ XC60 ជំនាន់ទី ២ ត្រូវបានចេញលក់ទូទាំងពិភពលោកក្នុងឆ្នាំ ២០១៧ ហើយទើបតែទទួលបានការអភិវឌ្ឍន៍ថ្មីដើមឆ្នាំ ២០២១ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot ប្រកាសចេញរថយន្ត 308 SW ជាផ្លូវការ ជាមួយម៉ាស៊ីន ៣ជម្រើស

ក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្ត Peugeot 308 SW ជាផ្លូវការ ជាមួយការផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី EMP2 Platform។

រថយន្ត Peugeot 308 SW មានប្រវែងសរុប ៤ ៦៣៦មីលីម៉ែត្រ និងប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៧៣២មីលីម៉ែត្រ វែងជាងប្រភេទ Hatchback ចំនួន ២៦៩មីលីម៉ែត្រ។

សម្រាប់រូបរាងផ្នែកខាងក្រោយទទួលបានការឌីស្សាញឡើងវិញ ដើម្បីជួយអោយស៊ីគ្នាជាមួយផ្នែកខាងមុខ ដោយបានបំពាក់ដោយចង្កៀងខាងក្រោយប្រភេទ LED រូបរាងស្លីម រួមជាមួយ Spoilerថ្មី។ ចំណែកផ្នែកខាងក្នុង គឺមានភាពធំជាងមុន ក្នុងករណីបត់កៅអីជារោង ៤០/២០/៤០ នោះរថយន្តអាចផ្ទុកបាន ១ ៦៣៤លីត្រ និងឃ្លុបក្រោយអាចផ្ទុកបាន ៦០៨លីត្រ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយកុងទ័រប្រភេទ 3D ទំហំ ១០អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០អ៊ីញ, ឧករណ៍តន្រ្តីចំនួន ១៤គ្រាប់ និងបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ (Semi-Autonomous Driving System) និង Drive Assist កម្រិត២ ផងដែរ។

រថយន្ត Peugeot 308 SW ផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទរួមមានម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនកូនកាត់ PHEV។ ដោយចាប់ផ្តើមដំបូងម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ឬ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ​ BlueHDi មានកម្លាំង ១២៨សេះ ភ្ជាប់ជាមួយប្រអប់លេខ ៦ ឬ ៨វគ្គអូតូ។

ព្រមទាំងម៉ាស៊ីន Plug-in Hybrid ចំនួន ២ជម្រើស ចំណុះ ១,៦លីត្រ មានកម្លាំង ១៤៨សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងសរុបបាន ១៧៧សេះ និង ២២សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ ម៉ូទ័រអគ្គិសនីនេះ ទទួលថាមពលពីកញ្ចប់អាគុយ lithium-ion ទំហំ ១២,៤គីឡូវ៉ាត់ អាចបើកបរចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ហើយប្រើពេលសាកម្តងប្រហែល ២ម៉ោង ស៊ីប្រេងជាមធ្យម ១លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Jimny ចេញប្រភេទថ្មី តម្លៃនឹងកាន់តែធូរថ្លៃ

ក្រុមហ៊ុន Suzuki បានប្រកាសចេញរថយន្ត Suzuki Jimny Lite ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដែលនឹងមានដាក់លក់ក្នុងតម្លៃកាន់តែធូរថ្លៃជាងមុន។

រថយន្ត Jimny Lite នេះត្រូវផ្លាស់ប្ដូរលើចំណុចមួយចំនួនទាំងខាងក្នុងនិងខាងក្រៅ ដោយប្រើប្រាស់កង់ដែកទំហំ ១៥អ៊ីញ ជំនួសឲ្យកង់ប្រភេទ Alloy ទំហំ ១៥អ៊ីញ។ មិនតែប៉ុណ្ណោះកញ្ចក់មើលក្រោយឆ្វេង/ស្ដាំនឹងស្រោបដោយជ័រផ្លាស្ទិកជំនួសវិញ ហើយនឹងប្រើប្រាស់អំពូលបំភ្លឺផ្លូវប្រភេទ Halogen និងមិនមានអំពូលកាត់អព្ទ័ឡើយ។

សម្រាប់ផ្នែកខាងក្នុងវិញនឹងមានបំពាក់ដោយម៉ាស៊ីនចាក់ឌីស/ចាក់វិទ្យុ ជំនួសឲ្យអេក្រង់កម្សាន្តទំហំ ៧អ៊ីញដែលមានលើរថយន្ត Jimny ធម្មតា។

រថយន្ត Jimny Lite នឹងបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំងដដែល ប៉ុន្តែនឹងមានតែជម្រើសលេខដៃប៉ុណ្ណោះ មិនមានផ្ដល់ជូនជម្រើសលេខអូតូឡើយ។ តម្លៃរបស់រថយន្តនេះនឹងត្រូវប្រកាសននៅថ្ងៃទី១ ខែសីហា ខាងមុខនេះ ប៉ុន្តែគេជឿជាក់ថាវានឹងមានតម្លៃធូរថ្លៃជាង Jimny ធម្មតា ដែលរថយន្ត Jimny នៅទីផ្សារអូស្ត្រាលីមានតម្លៃចាប់ពីប្រមាណ ២១ ៤២០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញមកភ្លាម ប៉ូលិសឌូបៃទិញឡាន Land Cruiser ស៊េរីឆ្នាំ២០២២ ប្រើល្បាតក្រុងភ្លែត!

ការបញ្ចេញលក់រថយន្ត Land Cruiser ជំនាន់ថ្មីបានចាប់ផ្ដើមជាផ្លូវការនៅសហភាពអារ៉ាប់រួម ក្រោយពីរថយន្តនេះបានប្រកាសចេញតែ២សប្ដាហ៍ប៉ុណ្ណោះ។

ដើម្បីអបអរសាទរការលក់ជាផ្លូវការ ក្រុមហ៊ុន Futtiam Toyota ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Toyota នៅសហភាពអារ៉ាប់រួមបានរៀបចំកម្មវិធីពិសេសមួយ ដើម្បីប្រគល់រថយន្ត Land Cruiser ជំនាន់ថ្មីចំនួន៥០គ្រឿងជូនដល់អតិថិជនរបស់ខ្លួន។

ក្នុងចំណោមអតិថិជនទាំងនោះក៏ឃើញមានកងកម្លាំងប៉ូលិសទីក្រុងឌុយបៃផងដែរ ដោយកងកម្លាំងនេះបានទទួលយករថយន្ត Land Cruiser ជាច្រើនគ្រឿងទៀតផង នៅក្នុងកម្មវិធីពិសេសនេះ។

គេមិនបានដឹងទេថារថយន្តដែលកងកម្លាំងប៉ូលិសឌូបៃបានទិញគឺប្រើប្រាស់ម៉ាស៊ីនប្រភេទណា។ រថយន្ត Land Cruiser ជំនាន់ថ្មីមានប្រើម៉ាស៊ីន Twin-Turbo ចំនួនពីរប្រភេទ មួយជាប្រភេទសាំងចំណុះ ៣,៥លីត្រ ផលិតកម្លាំងបាន ៤០៩សេះ និងមួយទៀតជាម៉ាស៊ូតចំណុះ ៣,៣លីត្រ ផលិតកម្លាំងបាន ៣០៤សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឿងពិតទាំង ៨យ៉ាង ដ៏គួរអោយចាប់អារម្មណ៍អំពីក្រុមហ៊ុនជប៉ុន Toyota (មានវីដេអូ)

និយាយដល់ម៉ាក Toyota មនុស្សភាគច្រើនច្បាស់ជាស្គាល់ច្បាស់ហើយថាវាគឺជាម៉ាករថយន្តជប៉ុនដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ប៉ុន្តែទំរាំមានថ្ងៃនេះ ក្រុមហ៊ុនជប៉ុនមួយនេះបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ថ្ងៃនេះផ្ទាល់យើងនឹងបង្ហាញអំពីការពិតចំនួន ៨យ៉ាង ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកប្រហែលទាំងអស់គ្នាមិនបានដឹងអំពី Toyota។

១. Toyota តាមពិតចាប់ផ្ដើមឡើងក្នុងរូបរាងជាអាជីវកម្មវាយនភណ្ឌ

ពិតមែនហើយ! នៅក្នុងឆ្នាំ១៩២៤ លោក Sakichi Toyoda ស្ថាបនិក Toyota ពេលនោះគឺរូបលោកទទួលបានជោគជ័យរួចស្រេចហើយជាមួយអាជីវកម្មផលិតម៉ាស៊ីនត្បាញស្វ័យប្រវត្តិ

ដោយលោកបានបង្កើតបាននូវម៉ាស៊ីនត្បាញដ៏ល្បីឈ្មោះមួយឈ្មោះថា Toyoda Model G Automatic Loom ដោយយកមូលដ្ឋានគ្រឹះ Jidoka ដែលមានន័យថា ម៉ាស៊ីននឹងឈប់ដំណើរការដោយស្វ័យប្រវិត្ត នៅពេលមានបញ្ហាអ្វីមួយកើតឡើង ហើយក្រោយមកវាបានក្លាយជាផ្នែកមួយនៃប្រព័ន្ធសង្វាក់ផលិតកម្មយានយន្តតូយ៉ូតារហូតមកដល់សព្វថ្ងៃដែលមានឈ្មោះថា TPS ដែលមានពាក្យពេញថា Toyota Production System។

ការបង្កើតបានស្នាដៃដ៏អស្ចារ្យនេះបាននាំឲ្យមានការបង្កើតក្រុមហ៊ុនវាយនភណ្ឌ Toyoda Automatic Loom Works  ដែលក្រោយមកការផលិតរថយន្ត Toyota បានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៩៣៣ ដោយគ្រាន់តែជាផ្នែកមួយរបស់ក្រុមហ៊ុន Toyoda Automatic Loom Works។ រហូតដល់ឆ្នាំ ១៩៣៧ ទើបមានការបង្កើត Toyota Motor ឲ្យក្លាយជាក្រុមហ៊ុនឯករាជ្យមួយ។

២. រថយន្ត Toyota ដំបូងគេបានផលិតឡើងក្នុងឆ្នាំ ១៩៣៥

ត្បិតថាក្រុមហ៊ុន Toyota Motor បង្កើតបាននៅឆ្នាំ ១៩៣៧ ប៉ុន្តែរថយន្តដំបូងរបស់ Toyota គឺផលិតបាននៅឆ្នាំ ១៩៣៥ ពេលដែលការផលិតរថយន្តគឺស្ថិតនៅជាផ្នែកមួយរបស់ក្រុមហ៊ុន Toyoda Automatic Loom Works។

៣. ក្រុមហ៊ុន Toyota ដើមឡើយគឺមានឈ្មោះថា Toyoda

ដើម្បីរក្សាឲ្យបាននូវត្រកូល Toyoda ហេតុនេះហើយទើបអាជីវកម្មវាយភណ្ឌត្រូវបានដាក់ឈ្មោះថា Toyoda ប៉ុន្តែការសរសេរឈ្មោះនេះបានផ្លាស់ប្ដូរទៅ “Toyota” វិញ ដោយសារតែឈ្មោះនេះប្រើប្រាស់តែ ៨គំនូសប៉ុណ្ណោះនៅពេលសរសេរជាពាក្យជប៉ុន ដែលលេខ៨នេះតំណាងឲ្យសំណាងល្អ។

៤. នៅប្រទេសជប៉ុន មានទីក្រុងមួយដាក់ឈ្មោះតាមក្រុមហ៊ុន Toyota

កាលពីឆ្នាំ ១៩៥៩ ទីក្រុងរបស់ជប៉ុនមួយឈ្មោះថា Koromo បានផ្លាស់ប្ដូរឈ្មោះទៅជា Toyota វិញ ដើម្បីជាការដឹងគុណដល់ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនមួយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ទីក្រុងនេះ។

៥. Toyota ផលិតរថយន្តដែលមានភាពធន់ជាងគេបំផុតមួយលើលោក

រថយន្ត Toyota មានភាពធន់ខ្លាំង ដោយប្រមាណ ៨០% នៃរថយន្ត Toyota ដែលលក់កាលពី ២០ឆ្នាំមុននៅបន្តមានបើកបរលើដងផ្លូវនាពេលបច្ចុប្បន្ននៅឡើយ។


៦. Toyota ជាក្រុមហ៊ុនរថយន្តដំបូងគេដែលអាចផលិតរថយន្តបាន ១០លានគ្រឿងក្នុងមួយឆ្នាំ

កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន Toyota សម្រេចបានសមិទ្ធផលដ៏អស្ចារ្យដោយបានក្លាយជាក្រុមហ៊ុនដំបូងគេអាចផលិតរថយន្តបាន ១០លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ។

៧. អាជីវកម្ម Toyota នៅកាន់កាប់ដោយត្រកូល Toyoda នៅឡើយ

នាពេលបច្ចុប្បន្ននេះ នាយកប្រតិបត្តិរបស់ Toyota គឺលោក Akio Toyoda ដែលរូបលោកគឺជាអ្នកជាប់សែស្រឡាយនឹងលោក Sikichi Toyoda ដែលជាអ្នកបង្កើតក្រុមហ៊ុន Toyota។

៨. Toyota មានកាន់កាប់ម៉ាករថយន្តជាច្រើនទៀត

គ្រប់គ្នាអាចដឹងច្បាស់ថា Toyota គ្រប់គ្រងម៉ាករថយន្ត Lexus ដែលជាម៉ាករថយន្តប្រណីតមួយ។ ក្រុមហ៊ុននេះក៏មានកាន់កាប់ម៉ាករថយន្ត Daihatsu, Hino រួមទាំងម៉ាករថយន្ត Scion ដែលបានបញ្ឈប់អាជីវកម្មកាលពីឆ្នាំ ២០១៦ ផងដែរ។ បន្ថែមពីនេះ Toyota ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Fuji Industries ដែលជាក្រុមហ៊ុនមេរបស់ Subaru ផងដែរ។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី ២

ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការសម្ពោធជាផ្លូវការនូវកម្មវិធី Ford Cambodia Mobile App ជំនាន់ទី ២ ។ ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីនេះគឺដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃយុគសម័យឌីជីថល ជាពិសេសនោះគឺកាន់តែផ្តល់នូវភាពងាយស្រួលក៏ដូចជាបត់បែនទៅតាមស្ថានភាពសង្គមបច្ចុប្បន្នដែលកំពុងតែជួបបញ្ហានៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ ដែលនេះគឺជាការរួមចំណែកមួយដ៏ធំក្នុងការកាត់បន្ថយការចេញទៅខាងក្រៅ ការជួបជុំកន្លែងមានមនុស្សច្រើន កាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺផងដែរ ដោយអតិថិជនទាំងអស់អាចមើលព័ត៍មានទាក់ទងអំពីរថយន្ត និងកក់សេវាជួសជុលរថយន្តទុកជាមុនតាមរយៈកម្មវិធីនេះផ្ទាល់តែម្តង។ ពោលគឺគោលបំណងរបស់ក្រុមហ៊ុនចង់រក្សាទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់អតិថិជនតាមរយៈការបង្ខិតផលិតផល និងសេវាកម្មរបស់ Ford ឲ្យគៀកជាមួយនឹងសាធារណៈជន ជាពិសេសនោះគឺអតិថិជន Ford តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ។

កម្មវិធី Ford Cambodia Mobile App ជំនាន់ទី ២ គឺជាបណ្តុំព័ត៍មានស្តីពីរថយន្ត Ford គ្រប់ម៉ូឌែល ប្រូម៉ូសិនថ្មីៗ ព័ត៍មានទូទៅអំពីផ្នែកលក់ និងសេវាកម្ម ក៏ដូចជាទំនាក់ទំនងដើម្បីសុំជំនួយជួសជុលចល័ត ២៤ ម៉ោងទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនាន់ទី ២ ត្រូវបានកែប្រែរូបរាង និងមុខងារថ្មីទាំងស្រុង ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺលោកអ្នកអាចធ្វើការកក់សេវាកម្មថែទាំ និងជួសជុលរថយន្ត Ford បានគ្រប់ពេលវេលាគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តជាងមុនជូនដល់អតិថិជនដែលកម្មវិធីនេះអាចប្រើប្រាស់បានទាំងអ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនាន់ទី ២ នេះមានមុខងារពិសេសចំនួន ៥ ដែលក្នុងនោះរួមមាន៖

  • មុខងារទី ១ គឺ “ប្រភេទរថយន្ត” លោកអ្នកអាចស្វែងយល់អំពីព័ត៍មាន និងប្រភេទរថយន្ត Ford គ្រប់ម៉ូឌែលដែលរួមមាន៖ រថយន្តតូច រថយន្តគ្រួសារ រថយន្តភីកអាប់ និងរថយន្តអាជីវកម្ម។ សម្រាប់មុខងារនេះវានឹងបង្ហាញអំពី៖ រូបភាពផ្នែកខាងក្រៅ និងខាងក្នុង បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព វីដេអូរបស់រថយន្តនេះ ពណ៍រថយន្ត ជាពិសេសនោះគឺលោកអ្នកអាចធ្វើការគណនាប្រាក់កម្ចីទិញរថយន្តបានភា្លមៗតែម្តង

 

  • មុខងារទី ២ គឺ “ព័ត៍មាន និងប្រូម៉ូសិនថ្មីៗ” លោកអ្នកអាចស្វែងយល់អំពីប្រូម៉ូសិនថ្មីៗនៃរថយន្ត Ford គ្រប់ម៉ូឌែល និងអាចមើលអត្ថបទព័ត៍មានទាក់ទងទៅនឹងរថយន្ត Ford បានផងដែរ

  • មុខងារទី ៣ គឺ “ព័ត៍មានទូទៅអំពីសេវាកម្ម” លោកអ្នកអាចស្វែងយល់អំពីសេវាកម្ម និងព័ត៍មានទាក់ទងទៅនឹងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សេវាកម្មរបស់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane គន្លឹះនៃការថែទាំរថយន្ត គ្រឿងបន្លាស់រថយន្ត ស្វែងរកទីតាំងក្រុមហ៊ុន Ford និងយានដ្ឋានដៃគូតាមបណ្តាខេត្តនានា

  • មុខងារទី ៤ គឺ “ឆាតផ្ទាល់” ជាមុខងារ Live Chat សម្រាប់ឲ្យលោកអ្នកធ្វើការ Chat ផ្ទាល់មកកាន់បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Ford

  • អ្វីដែលអស្ចារ្យនោះគឺ មុខងារទី ៥ ដែលអាចឲ្យលោកអ្នកធ្វើការកក់សេវាកម្មថែទាំប្តូរប្រេងម៉ាស៊ីន និងសេវាកម្មជួសជុលរថយន្តនៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយ​ន្ត Ford ដូចជា៖ សាខាព្រះមុន្នីវង្ស សាខាទឹកថ្លា សាខាទួលសង្កែ និងសាខាសៀមរាប។

ក្រៅពីមុខងារពិសេសៗទាំង ៥ នេះក្នុងកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះនៅមានមុខងារផ្សេងៗជាច្រើនទៀតដូចជា៖

  • ឆែកមើលប្រវត្តិជួសជុលរថយន្តរបស់លោកអ្នក
  • របៀបប្រើប្រាស់មុខងាររថយន្ត
  • ការផ្តល់មតិយោបល់
  • ការគណនាប្រាក់កម្ចី
  • ការកំណត់ និងភាសា
  • ជំនួយការ
  • មុខងារភ្ជាប់ផ្ទាល់ទៅបណ្តាញសង្គមទំនាក់ទំនងដូចជា៖ Facebook, Youtube, LinkedIn, Instagram និង Telegram។

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមពីរបៀបប្រើប្រាស់នៃកម្មវិធី Ford Cambodia Mobile App ជំនាន់ទី ២ នេះសូមទស្សនាវីដេអូស្តីពីរបៀបប្រើប្រាស់នេះទាំងអស់គ្នា ៖

Ford Cambodia Mobile App ធ្វើឲ្យជីវិតលោកអ្នកកាន់តែងាយស្រួល! One Click – Full Service!

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់៖

  • ផ្នែកលក់: ភ្នំពេញ 012 333 975  | សៀមរាប 063 766 661 | កំពង់ចាម 092 888 476
  • ផ្នែកសេវាកម្ម: 078 992 992
  • ផ្នែកសេវាជួសជុលចល័ត ២៤ ម៉ោងទូទាំងប្រទេស៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+