ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន GR Supra CF Edition ឆ្នាំ២០២២ថ្មី រឹតតែឡូយ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR Supra ម៉ូដែលពិសេសថ្មីមួយទៀត ហៅថា CF Edition សម្រាប់ស៊េរីឆ្នាំ២០២២ ដែលវាមានតុបតែងជាមួយ Carbon Fiber យ៉ាងច្រើន។

គួរឲ្យដឹងថា រថយន្ត Toyota GR Supra CF Edition ឆ្នាំ២០២២ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ក្នុងនោះវាបានបន្ថែមគ្រឿងដើម្បីជួយដល់សម្រស់ ក៏ដូចជា Aerodynamics ផងដែរ។

លក្ខណៈពិសេសសម្រាប់ម៉ូដែល CF Edition គឺ កាងកាត់ខ្យល់ខាងមុខ និងរន្ធបឺតខ្យល់ធំជាងមុន, កាងខាងក្រោយ Carbon Fiber, កាងចំហៀង Carbon Fiber, យ៉ាន់ពណ៌ខ្មៅគ្រើម ១៩អ៊ីញ ខណៈរថយន្តនេះនឹងផ្តល់តែជម្រើសពណ៌លឿង Nitro Yellow និង ពណ៌ស Absolute Zero White ប៉ុណ្ណោះ។

ក្រុមហ៊ុន Toyota អះអាងថា គ្រឿងសម្រាប់កាត់ខ្យល់ទាំងនោះអាចជួយដល់ Downforce និងការទប់លំនឹងរថយន្តបានយ៉ាងប្រសើរ មិនមែនត្រឹមតែឲ្យល្អមើលប៉ុណ្ណោះទេ។ ចំណែកឯផ្នែកខាងក្នុងវិញ វាក៏បានតុបតែងជាមួយ Carbon Fiber ព្រមទាំងកាំម្ញី និងស្បែកពណ៌ក្រហម និងខ្មៅទៀតផង។

GR Supra CF Edition ថ្មីបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៤វិនាទីឡើយ ហើយវាក៏មានបំពាក់ប្រព័ន្ធហ្វ្រាំង Brembo និង មុខងារ active rear sport differential ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR 86 ឆ្នាំ២០២២ ចេញជាផ្លូវការ កាន់តែខ្លាំង និងលេងស្ទាយថ្មី

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រ GR 86 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ រយៈពេលច្រើនខែបន្ទាប់ពីកូនភ្លោះរបស់វា គឺ Subaru BRZ បានបង្ហាញខ្លួន។

រថយន្ត Toyota GR 86 ឆ្នាំ២០២២ នេះ បំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer Engine មានកម្លាំង ២២៨សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,១វិនាទី សម្រាប់ប្រភេទលេខដៃ ៦វគ្គ និង ៦,៦វិនាទី សម្រាប់លេខអូតូ ៦វគ្គ។

រថយន្តស្ព័រខ្លួនតូចរបស់ជប៉ុននេះនឹងផ្តល់ជម្រើសសរុប ៧ពណ៌ ដោយក្នុងនោះរួមមានទាំង ពណ៌ក្រហម Track Red, ពណ៌ស Halo White, ពណ៌ខៀវ Neptune Blue និង ពណ៌ប្រផេះ Steel Grey ផងដែរ។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងរបស់វាវិញ រថយន្ត GR 86 បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Toyota នឹងប្រកាសចេញតម្លៃរថយន្ត GR 86 ឆ្នាំ២០២២ នៅពេលក្រោយ ហើយរំពឹងថានឹងចេញលក់នៅត្រីមាសទី៤ នៃឆ្នាំ២០២១ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បញ្ចេញរថយន្តថ្មីតម្លៃ ៣,៩លានដុល្លារ មានផលិតតែ ៦០គ្រឿងប៉ុណ្ណោះ

រថយន្ត Chiron Super Sport 300+ ដែលក្រុមហ៊ុន Bugatti បានបង្ហាញចេញកាលពីឆ្នាំ ២០១៩ បានធ្វើឲ្យកក្រើកឧស្សាហកម្មយានយន្តដោយសារសមត្ថភាពអាចស្ទុះដល់ល្បឿន ៣០០ម៉ាយ/ម៉ (៤៨២គ.ម/ម៉) របស់វា។ វាមានសមត្ថភាពអស្ចារ្យ ប៉ុន្តែបានលះបង់នូវប្រណីតភាពមួយចំនួន។

សម្រាប់អ្នកដែលចង់បានរថយន្តដែលខ្លាំងក្លាដូចជា Super Sport 300+ ប៉ុន្តែមិនចង់បាត់បង់ប្រណីតភាព ពេលនេះក្រុមហ៊ុន Bugatti បានបញ្ចេញរថយន្តផលិតមានកំណត់ថ្មី មានទាំងសមត្ថភាពខ្លាំង និងប្រណីតភាពខ្ពស់។

រថយន្តម៉ូដែល Chiron Super Sport ជារថយន្តមហាកម្លាំងថ្មី ដែលមានផលិតត្រឹម ៦០គ្រឿងប៉ុណ្ណោះក្នុងលោក ហើយមួយគ្រឿងៗគឺមានតម្លៃប្រមាណ ៣,៩លានដុល្លារ។ ផ្នែកខាងក្នុងរបស់វាមានបំពាក់ដោយស្បែក និងប្រណីតភាពដែលសក្តិសមសម្រាប់ការធ្វើដំណើរល្បឿនលឿន។

រថយន្តនេះមានបំពាក់ដោយម៉ាស៊ីនកម្លាំង ១៥៧៨សេះ ដូចជា Super Sport 300+ ដែរ ប៉ុន្តែពេលនេះល្បឿនអតិបរមារបស់បានកំណត់នៅត្រឹម ៤៤០គ.ម/ម៉ ប៉ុណ្ណោះ ដែលជាល្បឿនស្ថិតនៅក្នុងកម្រិតមួយមានសុវត្ថិភាព ខុសពី Super Sport 300+ ដែលមានល្បឿនដល់ ៤៩០,៤៨គ.ម/ម៉។

រថយន្ត Chiron Super Sport នេះមានសមត្ថភាពស្ទុះពី ០ ដល់ ២០០គ.ម/ម៉ ក្នុងពេលត្រឹម ៥,៨វិនាទី និងអាចស្ទុះពី ០ ដល់ ៣០០គ.ម/ម៉ ក្នុងពេល ១២,១វិនាទី ដែលជាសមត្ថភាពមួយខ្លាំងក្លាជាងរថយន្ត Chiron ធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ខ្នាតតូចថ្មីរបស់ Ford ជិះ១០០គ.ម ស៊ីប្រេងតែ ៥,៨៨លីត្រ

រថយន្ត Ford Maverick ដែលជារថយន្តភីកអាប់ខ្នាតតូច បានបង្ហាញវត្តមានជាផ្លូវការហើយជាមួយម៉ាស៊ីនប្រភេទ Hybrid និងមានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Ford បានហៅរថយន្ត Maverick ថ្មីនេះថាជារថយន្តភីកអាប់ Hybrid ពេញលេញជាស្តង់ដារដំបូងគេរបស់អាមេរិក និងបានអះអាងថាជារថយន្តភីកអាប់ដែលសន្សំសំចៃថាមពលបានខ្ពស់ជាងគេ ដោយមានកម្រិតស៊ីសាំងប៉ាន់ស្មានប្រមាណ ៥,៨៨លីត្រ សម្រាប់ការបើកបរ១០០គីឡូម៉ែត្រក្នុងក្រុង (គិតជាមធ្យមគឺ ៦,៣៥លីត្រ)។

រថយន្តនេះប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Hybrid មកស្រាប់តែម្ដង ដោយមានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦២សេះ រួមជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១២៦សេះផងដែរ។ សរុបចូលគ្នាប្រព័ន្ធនេះអាចផលិតកម្លាំងបាន ១៩១សេះ ដែលអាចបើកបរបានចម្ងាយ ៨០៥គីឡូម៉ែត្រ ពេលចាក់មួយពេញ។ វាក៏មាននូវជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ EcoBoost ដែលផលិតកម្លាំងបាន ២៥០សេះ ផងដែរ។

រថយន្ត Ford Maverick ថ្មីនេះនឹងចេញលក់លើទីផ្សារនៅអំឡុងខែកញ្ញាដល់ខែវិច្ឆិកា ដោយមានជាប្រភេទ XL, XLT និង Lariat។ អតិថិជនក៏មានជម្រើសជ្រើសយកប្រភេទពិសេស First Edition រួមជាមួយនឹងកញ្ចប់ FX-4 Off-Road ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងខែនេះ រថយន្ត Toyota Hilux Revo 2021 ផ្តល់ជូនប្រម៉ូសិនប័ណ្ណប្រេងឥន្ធនៈចំនួន ៥៥៥ដុល្លារ ហើយរថយន្តក៏មាននៅក្នុងស្តុកស្រាប់ទៀត!

Cambo Auto ឃើញប្រម៉ូសិននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) អំពីការផ្តល់ជូននូវប័ណ្ណប្រេងឥន្ធនៈចំនួន ៥៥៥ដុល្លារ ហើយក្រុមហ៊ុនក៏បានប្រកាសអំពីរថយន្ត Toyota Hilux Revo Rally មាននៅក្នុងស្តុកស្រាប់ទៀត ដែលអតិថិជននឹងមិនរង់ចាំយូរទៀតទេ គឺទិញភ្លាម បានរថយន្តទៅផ្ទះភ្លាម តែម្តង។  ​

បើនិយាយអំពីរថយន្ត Toyota Hilux Revo Rally និង Hilux Revo Premium 2021 លោកអ្នកប្រាកដជាបានស្គាល់រួចមកហើយពីរូបរាងដ៏ពោរពេញដោយអំណាច ស្វាហាប់ និង ភាពទាន់សម័យ គយគន់មិនចេះណាយរួមជាមួយការបំពាក់នូវម៉ាស៊ីន GD ជំនាន់ថ្មីចុងក្រោយ ប្រពន្ធ័បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មីៗជាច្រើនដែលកំពុងធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់រថយន្តប្រភេទ Pick-up ក្នុងប្រទេសកម្ពុជា។ ក្រៅពីចំណុចទាក់ទាញទាំងអស់ខាងលើនេះ  គុណភាព ភាពធន់រឹងមាំ ភាពងាយស្រួល ក្នុងការប្រើប្រាស់ ក៏ដូចជាភាពសន្សំសំចៃរបស់រថយន្ត Toyota Hilux Revo 2021 គឺរឹតតែបង្ហាញយ៉ាងច្បាស់ថា រថយន្តនេះជាជម្រើសដ៏សាកសម និងជាដៃគូដ៏អស្ចារ្យក្នុងការកសាង ទំនុកចិត្តជូនដល់អតិថិជនជាច្រើន។ អ្វីដែលពិសេសខ្លាំងទៀតនោះគឺ កាលពីពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើការផ្តល់ជូននូវប្រម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនក្នុងរដូវវស្សានេះតាមរយៈការបន្ថែមជូននូវប័ណ្ណប្រងឥន្ទនៈដែលមានតម្លៃរហូតដល់ទៅ ៥៥៥ដុល្លារ ដល់អតិថិជនដែលបានធ្វើការជាវ រថយន្ត Toyota Hilux Revo Rally និង Hilux Revo Premium ស៊េរីឆ្នាំ២០២១ នៅក្នុងខែនេះ។

សម្រាប់រថយន្តវិញ គឺទិញភ្លាម បានភ្លាមតែម្តង មិនត្រូវការរង់ចាំនោះទេ គឺពិតជាពិសេស និងងាយស្រួលខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ លោកអ្នកកអាចក៏ធ្វើការបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុន តូយ៉ូតា កម្ពុជា ហ្វាយនែនដែលនឹងផ្តល់ជូនលោកអ្នកនូវលក្ខខណ្ឌបង់រំលស់ដ៏ពិសេស រួមជាមួយនឹងជម្រើសនៃការបង់ប្រាក់មុនចាប់ពី ២០% ដល់ ៥០% នៃតម្លៃរថយន្ត ជាមួយនឹងរយៈពេលនៃការបង់រំលស់រហូតដល់ ៧២ ខែ។ ចំណេកឯអត្រាការប្រាក់ក៏មានភាពទាក់ទាញដែលផ្តល់ឲ្យអតិជនទាំងអស់នូវជម្រើសដ៏ងាយស្រួល ក្នុងការជាវរថយន្តថ្មីពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ដូច្នេះសូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ។ ប្រសិនបើលោកអ្នកចង់ជ្រាបពត៌មានកាន់តែច្បាស់ឬក៏ចង់បើកបរសាកល្បងដោយផ្ទាល់ លោកអ្នកអាចអញ្ជើញមកកាន់អាគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា​ (ខេមបូឌា) គ្រប់សាខាដែលមានដូចជា៖ ​

  • ទីស្នាក់ការកណ្តាលទឹកថ្លា (ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ)
  • សាខាបឹងកេងកង (ជិតស្តុបបូកគោ)
  • សាខាទួលសង្កែ (លើផ្លូវជាសុផារ៉ា)
  • សាខាខេត្តសៀមរាប (ស្វាយធំ)
  • សាខាខេត្តបាត់ដំបង(ទល់មុខផ្សារថ្មី)

លោកអ្នកក៏អាចទំនាក់នងទៅកាន់លេខ 017/086 333 503 ឬ​ក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងពិតប្រាកដរបស់រថយន្តភីកអាប់តម្លៃ ២ម៉ឺនដុល្លាររបស់ Ford មុនពេលបង្ហាញខ្លួនផ្លូវការ

រថយន្ត Maverick គឺជារថយន្តភីកអាប់ខ្នាតតូចថ្មីរបស់ក្រុមហ៊ុន Ford ដែលផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង C2 ដូចរថយន្ត Escape និង Bronco Sport ដោយគ្រោងនឹងបង្ហាញជាផ្លូវការនៅយប់ថ្ងៃនេះ។ ប៉ុន្តែមុនពេលមកដល់ មានរូបភាពមួយចំនួនបានធ្វើការចែកចាយអោយឃើញនូវរូបរាងពិតប្រាកដនៃរថយន្តភីកអាប់នេះ ។

តាមរយ:រូបភាពដែលបានបង្ហាញនេះ យើងឃើញថារថយន្ត Ford Maverick បានភ្ជាប់មកជាមួយការរចនាប៉ាណាផ្នែកខាងមុខយ៉ាងពិសេសប្លែកដែលមានឡូហ្គូ FORD រួមជាមួយចង្កៀងមុខរាងជាអក្សរ C បន្ថែមជាមួយអំពូលកាត់អ័ព្ទមានទំហំតូច និងកាងខាងក្រោម និងថាសកង់ពណ៌ខ្មៅផងដែរ។ រីឯផ្នែកខាងក្នុង បានបំពាក់ជាមួយដៃចង្កូតដូចគ្នានិងរថយន្ត Bronco Sport និងអេក្រង់ LCD ទំហំ ៨អ៊ីញ មានមុខងារ OTA, 4G LTE WiFi និងឧបករណ៍ផ្សេងបន្ថែមទៀត។

រថយន្តនេះ នឹងបំពាក់ជាមួយម៉ាស៊ីន ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ កម្លាំងរមួល ៣៧៦ញ៉ុតុនម៉ែត្រ។ វាអាចនឹងប្រើប្រអប់លេខអូតូ ៨វគ្គ និងមានជម្រើសប្រភេទកូនកាត់ Hybrid ផងដែរ។

សម្រាប់តម្លៃនៃរថយន្តខ្នាតតូចនេះ គេរំពឹងថា វានឹងមានតម្លៃចាប់ពី ២០ ០០០ដុល្លារ ដល់ ២៥ ០០០ដុល្លារសម្រាប់ទីផ្សារបរទេស ប៉ុន្តែសម្រាប់ព័ត៌មានយ៉ាងណា យើងរងចាំទាំងអស់គ្នា នៅពេលរថយន្តនេះចេញជាផ្លូវការនៅយប់នេះ៕

  • សូមចុចលើ Link មួយនេះដើម្បីអានលម្អិតនូវព័ត៌មានលម្អិតបន្ទាប់ពីបានចេញជាផ្លូវការ៖ https://bit.ly/2THbi1A
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Great Wall Motor ចំណាយលុយជាង ៧០០លានដុល្លារ កែលម្អរោងចក្រផលិតរថយន្តនៅប្រទេសថៃ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Great Wall Motor បានចំណាយលុយ ៧០៤,៦៦លានដុល្លារ ដើម្បីកែលម្អបច្ចេកវិទ្យា សម្រាប់រោងចក្រដែលបានទិញពីក្រុមហ៊ុន Chevrolet។

យោងតាមការចុះផ្សាយរបស់ Bangkok Post បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Great Wall Motor បានចំណាយពេល៧ខែ ក្នុងការកែលម្អ និងជួសជុលរោងចក្រនោះមុនពេលចាប់ផ្តើមផលិតកម្ម។

ក្រុមហ៊ុន GWM បានចំណាយថវិកាចំនួន ៧០៤,៦៦ លានដុល្លារ ដើម្បីកែលម្អរោងចក្ររ៉ាក់យ៉ង និងនាំមកនូវបច្ចេកវិទ្យាទំនើបពីប្រទេសចិន។ ក្រុមហ៊ុនមិនបានបញ្ជាក់ទេ ថាតើរោងចក្ររ៉ាក់យ៉ងនឹងផលិតតែរថយន្តអគ្គិសនីទេ ទោះបីក្រុមហ៊ុន GWM បានប្រកាសកាលពីខែមីនាថាខ្លួននឹងដាក់ពង្រាយខ្សែបណ្តាញរថយន្តអគ្គិសនីនៅប្រទេសថៃក្នុងឆ្នាំ ២០២៣ ក៏ដោយ។

តំណាងក្រុមហ៊ុន GWM បាននិយាយថា“ រោងចក្ររ៉ាក់យ៉ងនឹងមានផលិតផល ៨០ ០០០ គ្រឿងក្នុងមួយឆ្នាំ ជាពិសេសផលិតរថយន្តចង្កូតខាងស្តាំសំរាប់អាស៊ីអាគ្នេយ៍” ។ បន្ទាប់ពីចូលផលិតកម្មប្រហែលជាង ៦០ ភាគរយនៃផលិតផលរបស់ Great Wall Motors នឹងត្រូវបានដាក់លក់នៅទីផ្សារប្រទេសថៃ ៤០ ភាគរយដែលនៅសល់ គឺសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសអាស៊ាន និងអូស្រ្តាលី។ បន្ថែមពីនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ដំបូងរោងចក្ររ៉ាក់យ៉ងនឹងផលិតរថយន្ត Haval H6 Hybrid។

រោងចក្ររ៉ងយ៉ុង គឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយ សម្រាប់ក្រុមហ៊ុនក្នុងការជួយជំរុញសេដ្ឋកិច្ចថៃ និងបង្កើតការងារសម្រាប់ប្រជាជនថៃ។ រោងចក្រ GWM ក៏ដើរតួក្នុងការធ្វើឱ្យឧស្សាហកម្មរថយន្តថៃបង្កើតប្រជាប្រិយរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិជាពិសេសផ្នែករថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage ឆ្នាំ២០២៣ បង្ហាញមុខ ជាមួយមុខមាត់ថ្មីផ្លូវការ

បន្ទាប់ពីប្រទះឃើញការធ្វើតេស្តជាច្រើនលើកកន្លងទៅ នាពេលនេះរថយន្ត Kia Sportage ជំនាន់ទី ៥ បានធ្វើការបង្ហាញមុខជាផ្លូវការ ប៉ុន្តែក្រុមហ៊ុន Kia ពុំទាន់បង្ហាញនូវព័ត៌មានលម្អិតអោយស៊ីជម្រៅរបស់រថយន្តនេះនៅឡើយនោះទេ ដោយរង់ចាំថ្ងៃប្រកាសចេញជាផ្លូវការនៅចុងឆ្នាំនេះ។

រថយន្ត Kia Sportage ឆ្នាំ២០២៣ បានធ្វើការផ្លាស់ប្តូរនូវមុខមាត់ថ្មី បន្ទាប់ពីទទួលបានការឌីស្សាញថ្មី។ ផ្នែកខាងមុខទទួលបានការបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ខណ្ឌចែកជាមួយរន្ធបញ្ចេញខ្យល់នៅខាងក្រោម រួមជាមួយចង្កៀងខាងមុខ និងខាងក្រោយប្រភេទ LED ផងដែរ។

​ចំណែកផ្នែកខាងក្នុង ទទួលបានការឌីស្សាញពីរថយន្ត Sorento ប៉ុន្តែមានភាពស៊ីវីល័យជាង ដោយបានបំពាក់ជាមួយអេក្រង់កម្សាន្ត និងកុងទ័របង្ហាញព័ត៌មាន ភ្លោះប្រវែងវែង និង Console កណ្តាលថ្មី។

យោងតាមរយ:ការចុះផ្សាយរបស់វេបសាយ Motor1 បាននិយាយថារថយន្ត Kia Sportage ឆ្នាំ២០២៣ នេះទំនងនឹងបំពាក់ជាមួយជម្រើសម៉ាស៊ីនដូចរថយន្ត Tucson ដែលចេញលក់នៅទីផ្សារសហរដ្ឋអាមេរិចដែរ។​ រួមមាន ម៉ាស៊ីនសាំង ២,៥លីត្រ I4 ឬ ម៉ាស៊ីនហាយប្រ៊ីដ ១,៦លីត្រ និងម៉ាស៊ីន Plug-in Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងកម្រិតស៊ីសាំងឡានភីកអាប់ Hyundai Santa Cruz

រថយន្តភីកអាប់ Santa Cruz របស់ Hyundai បានបង្ហាញវត្តមានជាផ្លូវការកាលពីពាក់កណ្ដាលខែមេសាកន្លងទៅ ដោយពេលនោះ Hyundai មិនបានបង្ហាញដំណឹងលម្អិតច្រើននៅឡើយទេ។ ពេលនេះដែរ កម្រិតស៊ីសាំងរបស់រថយន្តនេះត្រូវបានបង្ហាញឲ្យដឹងហើយ។

មុនដឹងអំពីកម្រិតស៊ីសាំង សុំរំលឹកថា Santa Cruz មានបំពាក់ដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៩១សេះ ហើយវាក៏មាននូវជម្រើសម៉ាស៊ីន Turbocharged ដែលមានចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ២៨១សេះផងដែរ។

សម្រាប់ម៉ាស៊ីនធម្មតាដែលប្រើប្រព័ន្ធបើកបរ AWD មានកម្រិតស៊ីសាំង ១១,២លីត្រ/១០០គ.ម ចំពោះការបើកបរក្នុងក្រុង ហើយស៊ី ៨,៧លីត្រ សម្រាប់ការលើផ្លូវលាត និងជាមធ្យមស៊ីសាំង ១០,២២លីត្រ។ ចំណែកម៉ាស៊ីនធម្មតាដែលប្រើប្រព័ន្ធបើកបរ FWD មានកម្រិតស៊ីសាំងដូចគ្នា ប៉ុន្តែសម្រាប់ការបើកលើផ្លូវលាតគឺស្ថិតនៅកម្រិត ៩,០៤លីត្រ/១០០គ.ម។

ដោយឡែកសម្រាប់ប្រភេទម៉ាស៊ីន Turbo ដែលប្រើប្រព័ន្ធបើកបរ AWD មានកម្រិតស៊ីប្រេង ១២,៣៧លីត្រ សម្រាប់ការបើកក្នុងក្រុង ហើយបើកលើផ្លូវលាតស៊ីប្រេង ៨,៧លីត្រ និងជាមធ្យមស៊ីប្រេង ១០,៦៩លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ប្រកាសរំសាយចោលឡានម៉ូដែល Model S Plaid+

លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រកាសថារថយន្ត Model S Plaid+ នឹងមិនមានថ្ងៃបានឃើញពន្លឺថ្ងៃនោះទេ ដោយគម្រោងការផលិតរថយន្តនេះត្រូវបានរំសាយចោលជាផ្លូវការហើយ។

នៅលើ Twitter លោក Elon Musk បាននិយាយថារថយន្ត Model S Plaid ធម្មតាគឺល្អគ្រប់គ្រាន់ហើយ មិនមានហេតុផលអីគួរតែមាន Model S Plaid+ នោះទេ។ លោកបានបន្ថែមថារថយន្តនេះអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ក្នុងពេលត្រឹម ២វិនាទី ជារថយន្តអគ្គិសនីដែលស្ទុះលឿនជាងគេបំផុត។

គួរដឹងថារថយន្ត Plaid+ ជាមួយ Plaid ធម្មតារំពឹងថាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចផលិតកម្លាំងបានជាង ១១០០សេះ និងមានសន្ទុះលឿនដូចគ្នា។ យ៉ាងណាក្ដី Plaid+ ត្រូវបានផ្សព្វផ្សាយថាមានចម្ងាយបើកបរឆ្ងាយជាង Plaid ធម្មតា ពោលរយៈចម្ងាយប្រមាណ ៨៣៧គ.ម ធៀបនឹងចម្ងាយបើកបរ ៦២៧គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+