ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី M ដំបូងរបស់ BMW កម្លាំងប៉ុណ្ណេះម៉េចដែរ?

រថយន្ត i4 M50 គឺជារថយន្តអគ្គិសនីប្រភេទ M ដំបូងរបស់ក្រុមហ៊ុន BMW ដែលវាបានបង្ហាញវត្តមានជាផ្លូវការកាលពីដើមសប្ដាហ៍កន្លងទៅនេះ។

រថយន្ត BMW i4 M50 នេះអាចផលិតកម្លាំងបានសរុប ៥៣៦សេះ ដោយទទួលបានកម្លាំងពីម៉ូទ័រអគ្គិសនីចំនួនពីរ គឺម៉ូទ័រខាងមុខផលិតកម្លាំងបាន ២៥៥សេះ និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ៣០៨សេះ។ យ៉ាងណាក្ដី កម្លាំងនេះគឺអាចទទួលបានតាមរយៈការប្រើប្រាស់មុខងារ Sport Boost ដែលទទួលបានកម្លាំងបានបន្ថែម ៦៧សេះ និងមានសុពលភាពប្រហែល ១០វិនាទីប៉ុណ្ណោះ ហេតុនេះហើយកម្លាំងសរុបធម្មតាគឺមានត្រឹម ៤៦៩សេះប៉ុណ្ណោះ។

BMW បានឲ្យដឹងថារថយន្ត i4 M50 នេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៣,៩វិនាទី ខណៈដែលរថយន្ត i4 ធម្មតាប្រើពេល ៥,៧វិនាទី ហើយរថយន្តនេះមានល្បឿនអតិបរមា ២២៥គ.ម/ម៉ ផងដែរ។

ចំណែកអាគុយវិញ លើ i4 M50 អាចផ្ដល់ជូនចម្ងាយបើកបរបានប្រមាណ ៣៩៥គីឡូម៉ែត្រ សម្រាប់ការសាកពេញម្ដង ដែលសាកម្ដងចំណាយពេល ៧,៦ម៉ោង ជាមួយដុំសាក ១១គីឡូវ៉ាត់។ អតិថិជនក៏អាចសាកជាមួយដុំសាក ២០០គីឡូវ៉ាត់បានផងដែរ ដែលសាកពី ០ ដល់ ៨០% ប្រើពេលត្រឹម ៣១នាទី។

BMW i4 M50 នឹងចេញលក់នៅសហរដ្ឋអាមេរិកនៅត្រីមាសដំបូងនៃឆ្នាំ២០២២ ដោយមានតម្លៃចាប់ផ្ដើមពី ៦៥ ៩០០ដុល្លារ ដែលមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ៩៩៥ដុល្លារបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធ Land Cruiser ២០២២ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពេលវេលានៅខ្មែរ តាមរយៈ YouTube

បងប្អូនយើងជាច្រើន កំពុងចាំមើលរូបរាងដ៏ត្រជាក់ភ្នែកនៃរូបរាងទាំងស្រុងរបស់ រថយន្ត Toyota Land Cruiser ឬហៅថា LC300 ឆ្នាំ២០២២។ ឥឡូវនេះតូយ៉ូតា ប្រទេសអារ៉ាប់បានកំណត់ថ្ងៃបង្ហាញជូនហើយ គឺនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១៖៣០នាទី ម៉ោងរបស់ប្រទេសអារ៉ាប់ ដែលត្រូវហ្នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២៖៣០នាទីអធ្រាត្រ ពេលវេលានៅកម្ពុជា។ ចង់ដឹងយ៉ាងនោះ កុំភ្លេចតាមដាន Link (https://youtu.be/NCSxxuPE6wM) ឬនៅខាងក្រោម៖

អ្វីដែលយើងធ្លាប់បានផ្សាយកន្លងមក ហើយខាងក្រោមនេះជាអ្វីដែលនឹងមានបំពាក់លើរថយន្តស៊េរីថ្មីនេះ តាមរយៈឯកសារបែកធ្លាយកន្លងមក៖

  • ម៉ាស៊ីនម៉ាស៊ូត ៣,៣ លីត្រ ស៊ីឡាំង V6 កម្លាំង ៣០២សេះ (២២៥គីឡូវ៉ាត់) កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ដែលមានទៅលើប្រភេទ៖ GX-R, GR-S (ជំនួស VX-R) និង ZX
  • ម៉ាស៊ីនសាំង ៣,៥ លីត្រ ស៊ីឡាំង V6 កម្លាំង ៤០៩សេះ (៣០៥គីឡូវ៉ាត់) កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដែលមានទៅលើប្រភេទ៖ GR-S និង​ ZX
  • អេក្រង់កំសាន្ត
    • GX-R ទំហំ ៧អុីញ ឧបករណ៌បំពងសម្លេង ៤ ចំណុច
    • ZX & GR-S ប្រភេទ​ JBL ទំហំ១២,៣ អុីញ
    • អេក្រង់កំសាន្តខាងក្រោយទំហំ ១១,៦អុីញ ប្រភេទ Touch-screen (សម្រាប់ ZX)
    • មុខងារ Apple CarPlay និង Android Auto (សម្រាប់ ZX និង GR-S)
  • ប្រើប្រាស់កញ្ចប់សុវត្ថិភាព TSS
  • កាំមារ៉ា ៣៦០ដឺក្រ លក្ខណៈ 3D

  • ប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់ Head Up Display
  • ប្រព័ន្ធជំនួយបើកទ្វាក្រោយ Kick Sensor (សម្រាប់ ZX)
  • ថាសកង់ទំហំ ២០អុីញ (សម្រាប់ ZX)
  • ចង្កៀងមុខប្រភេទ LED មុខងារទម្លាក់ហ្វា-កូដ ស្វ័យប្រវត្តិ ដែលវាជាផ្នែកមួយរបស់ TSS
  • ចង្កៀងមុខ ក្រោយ LED ភ្ជាប់ដោយស៊ីញ៉ូមានចលនា ដូចរថយន្ត LX570
  • មុខងារលាងសម្អាតកាំមេរ៉ាក្រោយ (សម្រាប់ ZX និង GR-S)

អានលម្អិតនៅទីនេះ!

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Genesis G70 ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលីជាផ្លូវការ ឡើងថ្លៃជាងមុន

រថយន្ត Genesis G70 ស៊េរីឆ្នាំ២០២១ បានចេញលក់នៅក្នុងប្រទេសអូស្ត្រាលីជាផ្លូវការ ដោយលើកនេះឡើងថ្លៃជាងមុន។

រថយន្ត Genesis G70 កាលពីមុនមានជម្រើសរហូតដល់ទៅ ៦ម៉ូដែល ប៉ុន្តែឥឡូវនេះ Genesis បានកាត់បន្ថយវាមកសល់ត្រឹមតែ ២ម៉ូដែលប៉ុណ្ណោះ គឺ 2.0T និង 3.3T Sport។

រថយន្ត G70 2.0T ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ ខណៈម៉ូដែល G70 3.3T វិញ ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៧សេះ។

សម្រាប់ឆ្នាំ២០២១ នេះ រថយន្ត Genesis G70 បានបន្ថែមប្រព័ន្ធស៊ីម៉ាំងថ្មី ហៅថា bi-modal exhaust system ដែលស្រដៀងទៅនឹងរថយន្ត Kia Stinger GT ដែរ។ ក្រៅពីនោះ វាក៏មានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, មុខងារ Forward Attention Warning, Intelligent Front-Lighting System និង ឃ្លុបក្រោយអូតូ ជាដើម។

ចំពោះតម្លៃវិញ Genesis G70 ឆ្នាំ២០២១ មានតម្លៃចាប់ពី ៤៨ ៧៥៥ដុល្លារ សម្រាប់ម៉ូដែល 2.0T និង ៥៨ ៨១៥ដុល្លារសម្រាប់ម៉ូដែល 3.3T៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ជាក់ថា នឹងបញ្ចេញឡានអគ្គិសនី LF-Z ក្នុងរយៈពេល ១៤ខែ

ក្រុមហ៊ុន Lexus បានបញ្ជាក់ហើយថា គំរូរថយន្តអគ្គិសនី LF-Z Electrified Concept នឹងចេញម៉ូដែលសម្រាប់លក់ ក្នុងរយៈពេល ១៤ខែទៀត។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានប្រកាសព័ត៌មាននេះ ក្នុងអំឡុងពេលធ្វើសន្និសីទកាសែត ក្នុងរដ្ឋ Texas កាលពីដើមសប្តាហ៍កន្លងទៅនេះ។

រថយន្តអគ្គិសនី Lexus LF-Z Electrified ម៉ូដែលសម្រាប់លក់ នឹងប្រើគ្រោងឆ្អឹង e-TNGA ដូចទៅនឹងគំរូរថយន្ត Toyota bZ4X Concept ដែលត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទកាសែតខាងលើផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus បញ្ជាក់ថា LF-Z Electrified អាចនឹងមិនមានរូបរាងដូចគំរូរថយន្តទាំងស្រុង ប៉ុន្តែក៏ស្រដៀងនេះដែរ។

រថយន្ត Lexus LF-Z Electrified មានការឌីហ្សាញរូបរាងកាចខ្លាំង ជាពិសេសចង្កៀងមុខក្រោយ LED រាងស្រួចៗរបស់វា។ យ៉ាងណាមិញ វាក៏នៅតែបំពាក់ប៉ាណាមុខ spindle grille ប្រចាំត្រកូលរបស់ Lexus ដែរ ថ្វីបើវាគ្មានរន្ធសម្រាប់បឺតខ្យល់ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan ១០ម៉ូឌែល មានអេក្រង់កម្សាន្តល្អបំផុត

អេក្រង់កម្សាន្ត គឺជាចំនែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញអោយអតិថិជនសម្រចចិត្តក្នុងការទិញរថយន្ត។ ដោយសារអ្នកបើកបរជាច្រើនចង់បាននូវមុខងារថ្មី ដែលផ្តល់នូវការកម្សាន្តក្នុងពេលបើកបរផងដែរ។ ខាងក្រោមនេះគឺជារថយន្ត Sedan ចំនួន ១០ម៉ូឌែល ដែលមានអេក្រង់កម្សាន្តល្អបំផុត បើយោងតាមការចុះផ្សាយរបស់គេហទំព័រ AutoDeal។

  • Honda City: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, WebLink, Apple Carplay និង Android Auto។

  • Honda Civc: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលមានប៊ូតុងមុខងារនៅលើអេក្រង់នោះ ដែលធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងប្រើប្រាស់ជាមុន។ មុខងារទាំងនោះរួមមាន AM/FM Radio, HDMI, Apple Carplay និង Android Auto។

  • Kia Solto: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ Apple Carplay និង Android Auto។

  • Kia Forte: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, CD, WebLink, Apple Carplay និង Android Auto។

  • Mazda2: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ មានមុខងារ Apple Carplay និង Android Auto។

  • Mazda3: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, Apple Carplay និង Android Auto។

  • Mazda6: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ មានមុខងារ Apple Carplay និង Android Auto។

  • MG 5: បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០អ៊ីញ មានមុខងារ Apple Carplay និង Android Auto។

  • MG 6: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, Apple Carplay និង Android Auto។

  • Volkswagen Lamando: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៩,២អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, CD, Apple Carplay និង Android Auto៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

David Beckham វិនិយោគលើរថយន្តអគ្គិសនី

ក្រុមហ៊ុន Lunaz ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនកែច្នៃរថយន្តបែបបុរាណ ទៅជារថយន្តអគ្គិសនី ទើបតែបានប្រកាសទទួលការវិនិយោគថ្មីពីកីឡាករ David Beckham ។

ព័ត៌មានលម្អិតអំពីទឹកប្រាក់ដែលបានចំណាយដោយអតីតតារាបាល់ទាត់អង់គ្លេសរូបនេះគឺមិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។ ប៉ុន្តែព័ត៌មានតែមួយគត់គឺថា David Beckham នឹងកាន់កាប់ភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន Lunaz រួមជាមួយម្ចាស់ភាគហ៊ុនសំខាន់ៗដទៃទៀតគឺ Rueben និង Barclay ។

នេះគឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silverstone នេះ។ ដូចនេះ Lunaz Group ថ្មីនឹងត្រូវបានបង្កើតឡើងដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣ ប្រតិបត្តិការនៅក្នុងវិស័យរថយន្តនិងយានយន្តដឹកជញ្ជូន។ ដោយបុត្រសម្ព័ន្ធទាំង ៣នេះរួមមាន Lunaz Design, Lunaz Applied Technologies និង Lunaz Powertrain។

ចំណែកលោក David Beckham ក្រៅពីជាម្ចាស់ក្រុម Inter Miami នៅសហរដ្ឋអាមេរិក លោកក៏បើកហាងលក់សំលៀកបំពាក់ផងដែរ។ ការវិនិយោគនៅក្នុងក្រុមហ៊ុន Lunazគឺជាលើកដំបូងដែល Beckham ចូលរួមក្នុងវិស័យរថយន្តប្រភេទប្រើប្រាស់ប្រេងធម្មតា និងជាពិសេសឡានអគ្គិសនី។ គួរបញ្ជាក់ផងដែរថា កាលពីមុនអតីតកីឡាកររូបនេះបានក្លាយជាឯកអគ្គរដ្ឋទូតរបស់រថយន្ត Maserati កាលពីខែមេសាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាកល្បងធ្វើ Video Challenge ដើម្បីមានឳកាសទទួលបានអាវយឺតដ៏ស្រស់ដែលមាន ហត្ថលេខារបស់កីឡាករអាជីពនៃព្រះរាជាណាចក្រកម្ពុជា!

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្រោមកិច្ចសហការណ៍ជាមួយស្ថាប័ន Soriya បានបង្កើតនូវវីដេអូ Challenge ដែលពាក់ពន្ធ័ទៅនឹងបច្ចេកទេសបាល់ទាត់មួយចំនួនដោយមានការចូលរួមពីសំណាក់កីឡាករបាល់ទាត់អាជីពរបស់ព្រះរាជាណាចក្រកម្ពុជាដូចជា៖ កីឡាករ ប្រាក់ ធីវ៉ា កីឡាករ អ៊ន ចាន់ប៉ូលីន និង កីឡាករ សៀង ចន្ធា។ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត ក្រុមហ៊ុនបានបង្កើតនូវវីដេអូ Challengeទាំងនេះឡើង ដើម្បីជម្រុញ លើកទឹកចិត្ត និងផ្តល់នូវការបង្ហាត់បង្ហាញបន្ថែម ជូនដល់ប្អូនៗកុមារ ក្នុងការជួយឲ្យពួកគាត់មានសមត្ថភាព និងភាពក្លាហាន ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត។វីដេអូនេះទៀតសោត គឺជាផ្នែកមួយនៃកម្មវីធីប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត ក្រោមពាក្យស្លោក “អ្នកអាចធ្វើបាន” ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធធ្វើឡើងអស់រយៈពេល៥ឆ្នាំរួចមកហើយ។ ដូច្នេះ សម្រាប់ប្អូនៗ កុមារា កុមារីនិងប្រិយមិត្តដែលស្រលាញ់វិស័យកីឡាបាល់ទាត់នេះអាចចូលរួមសាកល្បងធ្វើវីដេអូ Challenge ងាយៗទាំងនេះ ពីផ្ទះបាន រួចធ្វើការផ្ញើវីដេអូរបស់លោកអ្នកមកកាន់ប្រអប់សាររបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ក្រុមហ៊ុននឹងធ្វើការជ្រើសរើសនូវវីដេអូល្អចំនួន ៥០០ ហើយអ្នកឈ្នះនឹងទទួលបានបាននូវអាវយឺតដ៏ស្រស់ស្អាតដែលមានហត្ថលេខារបស់កីឡាករអាជីពនៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកអាចស្វែងរកវីដេអូ Challenge តាមរយៈតំណរភ្ជាប់ខាងក្រោម

ឬក៏ចូលទៅកាន់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។

  • សម្រាប់ពត៌មានលម្អិតលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ 017/086 333 503

សូមអរគុណ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus នឹងឈានមុខគេជាមួយនឹងការមកដល់ថ្មីរបស់រថយន្ត Maxus D60

អតីត LDV ជាយីហោដ៏ល្បីរបស់ចក្រភពអង់គ្លេសដែលមានឯកទេសខាងរថយន្តទេសចរណ៏និងរថយន្តដឹកទំនិញ ហើយត្រូវបាននាំចូលផ្តាច់មុខមកប្រទេសកម្ពុជាដោយក្រុមហ៊ុន TF Motors Cambodia ក្នុងឆ្នាំ២០២០។ យីហោនេះបានបន្តខិតខំប្រឹងប្រែងជាខ្លាំង ព្រមទាំងបានបង្កើតនូវកំណត់ត្រាថ្មីនាដើមឆ្នាំ ២០២១នេះ ជាមួយនឹងរថយន្តដែលលក់ដាច់បំផុតរបស់ពួកគេគឺរថយន្តប្រភេទ SUVs Maxus D60, រថយន្ត MPV គឺ Maxus G50 និង រថយន្តប្រភេទភីកអាប់គឺ Maxus T60 ។

នៅឆ្នាំ២០២១នេះគឺជាឆ្នាំដែលមានការចាប់ផ្តើមដ៏ល្អសម្រាប់រថយន្ត Maxus ដោយបានបង្កើនតួរលេខការលក់របស់ខ្លួនចាប់តាំងពីបានចូលមកកាន់ប្រទេសកម្ពុជាដោយសារមុខងារនឹងដំណើរការរបស់រថយន្ត Maxus D60។ ទន្ទឹមនឹងនេះ វិបត្តិនៃជំងឺឆ្លងកូវីដ១៩បានមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាសកល ដែលជាហេតុផលធ្វើឱ្យអតិថិជនកំពុងស្វែងរកនូវរថយន្តដែលមានតម្លៃល្អបំផុតនៅលើទីផ្សារ ហើយរថយន្ត Maxus សាកសមនឹងតម្រូវការនាពេលបច្ចុប្បន្នរបស់ប្រជាជនកម្ពុជាក្នុងស្ថានភាពដ៏តានតឹងមួយនេះ។ គ្រាន់តែជាការចាប់ផ្តើម រថយន្ត Maxus បានលក់ចេញជាង ១០គ្រឿងក្នុងមួយខែៗដែលជាសញ្ញាវិជ្ជមានយ៉ាងល្អសម្រាប់ក្រុមហ៊ុនដែលត្រូវបានដាក់លក់ម៉ូឌែលថ្មីជាផ្លូវការក្នុងអំឡុងពេលមានវិបត្តិនេះ។

យីហោ Maxus ទទួលបានកំណើននៃការលក់ចេញគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយម៉ូឌែលដ៏មានប្រជាប្រិយភាពគឺរថយន្តប្រភេទ SUV របស់គេគឺ Maxus D60។ រថយន្តម៉ាក Maxus សមស្របសម្រាប់គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលមធ្យម។ វាក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗ គឺចំណុះម៉ាស៊ីនតូចជាងមុនដើម្បីសំន្សំសំចៃប្រេងឥន្ធនៈ និងមានការចំណាយទាបក្នុងការបង់ពន្ធផ្លូវ ប៉ុន្តែវាក៏បានបំពាក់ដោយម៉ាស៊ីនតួបូសម្រាប់បង្កើនល្បឿននិងសំទុះ, ព្រមទាំងលក្ខណៈពិសេសនៃមុខងារប្រើប្រាស់យ៉ាងសន្សំសំចៃ, ប្រណីតភាពដ៏ទាក់ទាញ និងជាពិសេសនោះគឺគ្រប់ម៉ូឌែលនៃរថយន្តMaxus ក៏មានការធានារយៈពេល៥ឆ្នាំ រឺ ១០០,០០០Km។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “ជាមួយនឹងការរចនាដ៏អស្ចារ្យ អមនឹងភាពធំទូលាយនៃផ្នែកខាងក្នុងដោយបំពាក់នូវកៅអីចំនួន៧ ហើយរថយន្ត Maxus D60 មានអ្វីៗគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តក្រុមគ្រួសារ និងការងាររបស់អ្នកជាមួយរថយន្តប្រភេទ SUV ដ៏គួរឱ្យចាប់អារម្មណ៏មួយនេះ។ Maxus ប្តេជ្ញាថានឹងចូលរួមចំណែកក្នុងការពង្រីកភាពលូតលាស់នៃឧស្សាហកម្មយានយន្តក្នុងស្រុក ហើយនឹងបន្តសម្របខ្លួនព្រមទាំងបង្កើតអ្វីថ្មីៗដើម្បីឆ្ពោះទៅរកភាពរឹងមាំនាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឭដំណឹងជាថ្មីពីឡាន Ford Ranger ប្រើថាមពលអគ្គិសនី

កាលពីខែកុម្ភៈកន្លងទៅនេះ មានការបញ្ជាក់ពីក្រុមហ៊ុន Ford នៃប្រទេសអូស្ត្រាលី និងប្រធានក្រុមហ៊ុន Ford នៃតំបន់អឺរ៉ុប ទាក់ទងនឹងរថយន្ត Ford Ranger ប្រភេទប្រើថាមពលអគ្គិសនី។

ជាថ្មីម្ដងទៀត ប្រធានក្រុមហ៊ុន Ford នៃតំបន់អឺរ៉ុបលោក Hans Schep បាននិយាយជាមួយសារព័ត៌មាន Automotive News កាលពីថ្មីៗនេះថា រថយន្ត Ford Ranger ប្រភេទថ្មីរំពឹងថានឹងបង្ហាញវត្តមានមុនឆ្នាំ ២០២៥។

លោក Han Schep មិនបានបញ្ជាក់នោះទេថា Ford Ranger ប្រភេទថ្មីនេះនឹងជាប្រភេទអគ្គិសនីបែប Plug-in Hybrid ឬអាចជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនោះ។

យ៉ាងណាក្ដីប្រភេទអគ្គិសនីសុទ្ធហាក់ដូចជាសមទំនងជាង ដោយសារតែការអភិវឌ្ឍន៍រថយន្តប្រភេទ Plug-in Hybrid មិនយូរមិនឆាប់នឹងត្រូវជំនួសដោយរថយន្តប្រភេទអគ្គិសនីសុទ្ធដដែលនៅថ្ងៃអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Corolla Cross បង្ហាញវត្តមានជាផ្លូវការលើទឹកដីអាមេរិក

រថយន្ត Corolla Cross ដែលជា SUV ខ្នាតតូចដ៏ពេញនិយមថ្មីរបស់ Toyota បានបង្ហាញវត្តមានជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រោយពីបានចេញលក់នៅលើទីផ្សារមួយចំនួនរួចមក។

រថយន្ត Corolla Cross សម្រាប់លក់នៅអាមេរិកនេះមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៦៩សេះ ហើយវាមានជម្រើសប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ ឬប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ក្រុមហ៊ុន Toyota ក៏បានឲ្យតម្រុយផងដែរថា Corolla Cross ប្រភេទ Hybrid នឹងបង្ហាញវត្តមាននៅឆ្នាំក្រោយនេះ។

អតិថិជនៅអាមេរិកអាចមានជម្រើសជ្រើសរើសប្រភេទចំនួនបីគឺមាន L, LE និង XLE ដែលប្រភេទនីមួយៗមានមុខងារមួយចំនួនខុសគ្នា។ មុខងារ Apple CarPlay និង Android Auto នឹងមានមកស្រាប់នៅលើប្រភេទទាំងបី ប៉ុន្តែនឹងត្រូវបន្ថែមលុយប្រសិនបើចង់បានអេក្រង់ Touch ទំហំ ៨,០អ៊ីញ និងកុងទ័រឌីជីថលទំហំ ៧,០អ៊ីញ។

រថយន្ត Corolla Cross ទាំងបីប្រភេទក៏មានមកជាមួយនូវមុខងារ Toyota Safety Sense ដូចគ្នាផងដែរ ដោយមុខងារ Blind-Spot Monitoring និងមុខងារ Rear Cross-Traffic មានមកស្រាប់ប្រភេទប្រភេទ LE និង XLE។

ចំពោះតម្លៃរបស់ Corolla Cross នៅមិនទាន់មានការប្រកាសពី Toyota នៅឡើយទេ ប៉ុន្តែរំពឹងថានឹងមានតម្លៃក្រោម ២ម៉ឺនដុល្លារសម្រាប់ប្រភេទ L៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+