ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ចេញលក់ Smartwatch ថ្មី តម្លៃខ្ទង់ ១ពាន់ដុល្លារ

ក្រុមហ៊ុន Bugatti បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនផលិតនាឡិកាដៃប្រទេសអូទ្រីស VIITA ដើម្បីផលិត Smartwatch ថ្មី។

នាឡិកាដៃវៃឆ្លាតនោះមានចំនួន ៣ ស្ទីល ដែលត្រូវបានផលិតយកលំនាំតាមរថយន្ត Bugatti គឺ Bugatti Ceramique Edition One Pur Sport, Le Noire និង Divo។

សូមបញ្ជាក់ថា ឥឡូវនេះអ្នកអ្នកធ្វើការ Pre-order នៅលើគេហទំព័រ Kickstarter បាន ជាមួយនឹងតម្លៃ ១ ០៩៥ដុល្លារ, ១ ២១៥ដុល្លារ និង ១ ៥១០ដុល្លារ។

នាឡិកាដៃ Smartwatch ថ្មីរបស់ Bugatti នេះមានមុខងារមួយចំនួន ដូចជា វាស់សម្ពាធឈាម, វាស់ចង្វាក់បេះដូង,
វាស់កម្រិតស្ត្រេស ហើយវាស់ lap times និង ការចេញដេប៉ារថយន្ត ជាដើម។ វាប្រើថ្មដែលអាចស៊ូបាន ១៤ថ្ងៃ និងមានអេក្រង់ទំហំ 390x390px ជាកញ្ចក់ LCD Touchscreen ហើយថែមទាំងមានធានារយៈពេល ៥ឆ្នាំទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Seltos ឆ្នាំ២០២២ ចេញម៉ូដែលពិសេស Nightfall Edition តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia បានប្រកាសចេញម៉ូដែលពិសេសថ្មី សម្រាប់ត្រកូលរថយន្ត Seltos ស៊េរីឆ្នាំ២០២២ ហៅថា Nightfall Edition។

រថយន្ត Kia Seltos Nightfall Edition ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៦ ៦៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាបានបំពាក់ប៉ាណាមុខថ្មី ខុសពីម៉ូដែល Seltos ធម្មតា ហើយក៏មានរឺហ្គែរលើដំបូល និងយ៉ាន់ Alloy ពណ៌ខ្មៅគ្រើម ទំហំ ១៨អ៊ីញទៀតផង។

បន្ថែមពីនេះ វាក៏មានបំពាក់មុខងារសុវត្ថិភាពមកស្តង់ដារជាច្រើន រួមទាំង forward collision avoidance assist with pedestrian detection, lane keeping assist, lane departure warning, driver attention warning, lane following assist, rear blind-spot collision avoidance assist និង rear cross traffic alert ផងដែរ។

រថយន្ត Seltos Night Edition ថ្មី បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។

គួរឲ្យដឹងថា ក្រៅពីម៉ូដែល Night Edition រថយន្ត Seltos SX AWD, LX AWD, S FWD, S AWD និង EX AWD មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield សម្ពោធម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត Meteor 350 នៅក្នុងប្រទេស កម្ពុជា

Royal Enfield ដាក់សម្ពោធម៉ូឌែល Meteor 350 ស៊េរីថ្មី – ទាំងប្រណីត ឈានមុខគេ បែប Cruiser សុទ្ធសាធ ល្អឯកបំផុតក្នុងការបើកបរលើផ្លូវល្បឿនលឿន និងវិសេសវិសាលសម្រាប់ជិះក្នុងក្រុង ម៉ាស៊ីន និងតួ ថ្មីទាំងអស់ ដែលកាន់តែបង្កើននូវទំនុកចិត្ត និងនាំមកនូវការសម្រិតសម្រាំងក្នុងកម្រិតថ្មីមួយទៀត។

  • ភ្ជាប់មកជាមួយឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយវេទិកា Google Maps
  • មាន ៧ ពណ៌ ក្នុងចំណោមការការផលិត ៣ប្រភេទបែបប្លែកៗពីគ្នា (3 editions ) គឺ Fireball, Stellar និង Supernova ដោយមានតម្លៃចាប់ពី  ៤,២៨៤ ដុល្លារ ជាមួយការចាប់ផ្តើមការកក់នៅទូទាំងប្រទេសនៅថ្ងៃនេះ

Royal Enfield ដែលជាមេដឹកនាំពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានប្រកាសពីការបើកដំណើរការម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត នៅក្នុងប្រទេសកម្ពុជានោះគឺ Royal Enfield​ Meteor 350។

Meteor 350 ស៊េរីថ្មី បានបន្ថែមទំព័រមួយទៀតដល់កេរ្តិ៍ដំណែលរបស់ Royal Enfield ក្នុងការផលិតម៉ូតូបែប cruisers ដែលហ្វេន របស់ពួកគេចូលចិត្តជិះ។ ចាប់ផ្តើមនៅទសវត្សឆ្នាំ១៩៩០ ជាមួយ Citybike បន្ទាប់មក Lightning ,ម៉ូតូបែប cruiser បើកបរនៅក្នុងផ្លូវលឿនបំផុត (highway ) ដំបូងរបស់ឥណ្ឌា , Royal Enfield នៅតែបន្តការផលិតម៉ូតូដោយក្នុងឆ្នាំ ២០០២ បានបញ្ចេញម៉ូឌែល Thunderbird ជំនាន់ដំបូង។ ការវិវឌ្ឍន៍ជាបន្តបន្ទាប់ រាប់ចាប់ពី UCE twin-spark Thunderbird ឆ្នាំ២០០៨ មកដល់ Thunderbird X ឆ្នាំ២០១៨ បានកំណត់បន្ថែមទៅលើផ្នែកនៃម៉ូឌែលបែប cruiser  របស់ឥណ្ឌា ដោយរួមបញ្ចូលគ្នារវាងការធ្វើដំណើរតាមផ្លូវកៅស៊ូឆ្ងាយៗ ជាមួយការធ្វើដំណើរក្នុងទីក្រុងទំនើប។ ការកសាងកេរ្តិ៍តំណែលដ៏សំបូរបែប និងបទពិសោធន៍នៃការជិះម៉ូតូក្នុងដំណើរវែងឆ្ងាយ  Meteor 350 ត្រូវបានគេកំណត់ថា នឹងធ្វើឱ្យការធ្វើដំណើរកាន់តែទៅមុខ និងវែងឆ្ងាយជាងនេះទៀត។

Meteor 350 មានឈ្មោះចេញពីនិមិត្តរូបមួយនៃម៉ូតូ Royal Enfield ដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ ១៩៥០។ ត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំ១៩៥២  Meteor គឺជាម៉ូតូទេសចរណ៍ដ៏អស្ចារ្យមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈពេលជាយូរឆ្នាំមកហើយ។ Royal Enfield Meteor 350 ថ្មី ដូចទៅនឹង Meteor ជំនាន់មុនដែរ ដោយភ្ជាប់មកជាមួយស្ទីលរបស់ Royal Enfield ហើយបន្ថែមនូវអ្វីថ្មីជាច្រើននិងត្រូវបានកំណត់ថាជាម៉ាស៊ីនដ៏អស្ចារ្យមួយសម្រាប់សម័យកាលបច្ចុប្បន្ននេះ។

នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា៖ « Meteor 350 គឺជាម៉ូឌែលបែប cruiser ដែលថ្លៃថ្នូរបំផុត ងាយស្រួល និងមានតម្លៃសមរម្យ។

វាគឺជា ការរួមបញ្ចូលគ្នាពោរពេញដោយមន្តស្នេហ៍នៃស្ទីលបែបបុរាណ និងសមត្ថភាពនៃយុគ្គសម័យថ្មីនៃ cruiser។ ពួកយើងចង់បង្កើតម៉ូតូដែលអាចធានាបាននូវបទពិសោធន៍ជិះកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកជិះថ្មីៗ ក៏ដូចជាអ្នកជិះដែលមានបទពិសោធន៍រួចមកហើយ។ អ្វីដែលធ្វើឱ្យ Meteor 350 កាន់តែល្អឥតខ្ចោះនោះ គឺវាមានភាពងាយស្រួលក្នុងការជិះ មានផាសុកភាពក្នុងការអង្គុយនៅពេលបើកបរ យ និងពិតជារីករាយសម្រាប់ការជិះចម្ងាយឆ្ងាយ និងជិះក្នុងល្បឿនលឿន ហើយក៏មានភាពអស្ចារ្យពេលជិះនៅក្នុងទីក្រុងផងដែរ។ ការរក្សា លំនឹងរបស់ ម៉ូតូបាននឹងល្អ មិនថាក្នុងពេលបើកបរ និងពេលចាប់ហ្រ្វាំងខណៈម៉ូតូស្ថិតក្នុងល្បឿនលឿន បង្កើតបានជាបទពិសោធន៍ដែលអ្នកមិនធ្លាប់ទទួលបាន។ ជាមួយគ្នានេះដែរ Meteor ក៏ភ្ជាប់មកជាមួយ ឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍វាស់ស្ទង់ផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ងាយស្រួលប្រើ។ យើងបានចំណាយពេលវេលានិងការខំប្រឹងប្រែងជាច្រើនដើម្បីធ្វើឱ្យឧបករណ៍វាស់ស្ទង់មួយនេះ មានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូល វេទិកា Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់នូវរាល់ព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងពេលដំណើរលើដងផ្លូវ។ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបរកណ៍ជំនួយដ៏ល្អបំផុតសម្រាប់ Meteor និងសម្រាប់អ្នក។ សរុបមក Meteor 350 គឺជាម៉ូតូដែលល្អបំផុត និងមានរាងស្អាត ហើយយើងជឿជាក់ថា វានឹងនាំមកនូវយុគសម័យមាសនៃ Cruiser។

ឌីហ្សាញ និងអភិវឌ្ឍដោយក្រុមអ្នកឌីហ្សាញ និងវិស្វករ ដែលមានទេពកោសល្យ និងមានមូលដ្ឋាននៅមជ្ឈមណ្ឌលបច្ចេកទេសទំនើបបំផុតរបស់ក្រុមហ៊ុន Royal Enfield នៅ Chennai ,Tamil Nadu និង Bruntingthorpe ,UK, Meteor 350 គឺជាម៉ូតូដែលទាក់ទាញ មិនអាចប្រកែកបាន។ គុណភាពនៃការសម្រិតសម្រាំង -មេកានិក, គ្រឿងបំពាក់ និងការសម្អិតសម្អាងចុងក្រោយត្រូវបានបង្កើនដល់កម្រិតថ្មីមួយ ដើម្បីផ្តល់ជូននូវម៉ូតូទំនើបលំដាប់ខ្ពស់បំផុត ខណៈពេលដែលនៅតែរក្សានូវធាតុដ៏សំខាន់របស់ Royal Enfield។ ជាមួយ ម៉ាស៊ីនស៊ីឡាំងតែមួយ Air-oil cooled 349cc ម៉ូឌែល Meteor បង្កើតកម្លាំង ២០,២ bhp និង ២៧Nm នៃកម្លាំងបង្វិលជុំ ៤ ០០០ rpm ជាលទ្ធផលធ្វើឱ្យសម្លេងមិនលឺខ្លាំង ដែលនេះជាលក្ខណៈគ្រឹះនៃ Cruiser។ ត្រូវបានឌីហ្សាញឡើងជាមួយនឹង

Balancer Shaft ,វេទិកាថ្មីនេះ ផ្តល់នូវបទពិសោធន៍នៃការបើកបរដោយរលូន និងបទពិសោធន៍ក្នុងការជិះកាន់តែល្អប្រសើរ ខណៈពេលដែលការយកចិត្តទុកដាក់ នៅតែរក្សាយ៉ាងល្អ និងជាចាំបាច់បំផុតពី Royal Enfield។ ការឆ្លើយតបយ៉ាងរហ័សនៃអេឡិត្រូនិកនៅពេលចាក់ប្រេងឥន្ធនៈ ត្រូវបានធ្វើឱ្យប្រសើរសម្រាប់ការបញ្ឆេះម៉ាស៊ីនដោយទំនុកចិត្ត និងមិនមើលទៅខំប្រឹងខ្លាំង បើទោះបីជាស្ថិតក្នុងអំឡុងពេលត្រូវបន្ថែមល្បឿនក៏ដោយ។ សម្រាប់ភាពអាចបត់បែនបាន ម៉ាស៊ីនថ្មីមានប្រអប់លេខ 5-speed ដោយហ្គែរលេខ 5 ជាកម្លាំងរុញច្រានសម្រាប់ការបើកបរក្នុងល្បឿនលឿនបំផុតដោយមិនចាំបាច់ប្រើកម្លាំងសង្កត់ និងសន្សំសំចៃប្រេងខ្ពស់ ក្នុងការជិះលើផ្លូវហាយវេ ហើយមានបន្ទះអំប្រាយ៉ាចំនួន 7 សម្រាប់ការផ្លាស់ប្តូរហ្គែរ ងាយស្រួលក្នុងដាក់លេខនៅពេលបើកបរ។

ស៊ុមភ្លោះរាងមូលរង្វង់របស់ Meteor 350 ត្រូវបានឌីហ្សាញឡើងដើម្បីបង្កើនទំនុកចិត្តនៅក្នុងស្ថានភាពផ្លូវកាច់កុងច្រើន មានភាពរឹងមាំនៅលើផ្លូវល្បឿនលឿន និងងាយគ្រប់គ្រងនៅតាមដងផ្លូវក្នុងទីក្រុងដែលមមាញឹក។ កៅអីដែលមានកម្ពស់ទាប និងចំណុចកណ្តាលនៃទំនាញផែនដីរួមផ្សំជាមួយនឹងកម្លាំងនិងភាពរឹងមាំរបស់វា បង្កើតបានជា ម៉ូតូដ៏ប្រសើរបំផុតសម្រាប់អ្នកជិះនៅទីក្រុង ដែលស្វែងរកការផ្សងព្រេង។ ឈ្នាន់សម្រាប់ដាក់ជើង ទាំងប្រណិត និងផ្ដល់ផាសុកភាព ត្រូវបានបង្កើតឡើងដោយដែក 41mm និង 130mm ហើយបំពង់រម៊ូខ្ចៅភ្លោះ ជាប្រភេទឆក់ចូល ជាមួយបូមដែលមានរ៉ឺស័រ ៦ថ្នាក់នៅគូទក្រោយម៉ូតូ។ ចំពោះបទពិសោធន៍នៃការជិះ cruiser ពិត ឈ្នាន់ដាក់ជើង ត្រូវបានតំឡើងដោយមានចង្កឹះដាក់លេខ និងដោះលេខ។

ការដាក់បង្ហាញម៉ូឌែល Meteor 350 គឺជារបកគំហើញថ្មីរបស់ Royal Enfield នោះគឺ TBT (Turn-By-Turn) ដែលត្រូវបានគេស្គាល់ថាជា Royal Enfield Tripper ដែលជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយវេទិកា Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូដែលផលិតនៅប្រទេស ឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App (ដែលនឹងដាក់ឱ្យដំណើរការឆាប់ៗនៅក្នុង  ANZ) ទៅនឹងស្មាតហ្វូនរបស់អ្នកជិះ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវការការប្រុងប្រយ័ត្ន និងវង្វេងផ្លូវជាដើម។

Royal Enfield Meteor 350 នឹងអាចរកបាន ជាមួយការផលិតមានកំណត់ ៣ប្រភេទ (3 editions ) រួមមាន៖ Fireball, Stellar និង Supernova។ Meteor 350 Fireball មានពីរពណ៌សម្រាប់ជ្រើសរើស គឺ មួយបំពាក់ធុងសាំងពណ៌ក្រហម និងមួយទៀតពណ៌លឿង ហើយខ្នងកង់ត្រូវបានបំពាក់ជាមួយទ្រនាប់ រួមទាំងកាំបន្ទះស៊ីគ្នាមែនទែន បង្ហាញនូវលក្ខណៈពិសេសបែបពណ៌ខ្មៅសុទ្ធ ទាំងកង់ និងម៉ាស៊ីន ដែលរំលេចចេញការរចនាឆ្នូតៗនៅលើម៉ាស៊ីន។ ដោយឡែកសម្រាប់ Meteor 350 Stellar វិញ បំពាក់ជាមួយធុងសាំងដែលមានរហូតដល់ទៅ ៣ ពណ៌ដូចជា contemporary red, blue និង matt black ហើយសមាសធាតុផ្សំនៃតួត្រូវបានភ្ជាប់មកជាមួយ Chrome handlebars និងបំពងស៊ីម៉ាំង ជាមួយនឹងបង្អែកសម្រាប់អ្នកជិះពីក្រោយនៅគូទម៉ូតូ។ ចំពោះ កំពូល Supernova ស៊េរីចុងក្រោយ បានសម្រេចក្នុងការផលិតជាពីរពណ៌ ដូចជា Dual-tone blue និង Brown ដែលស៊ីគ្នាបំផុតជាមួយនឹងរូបរាងម៉ូតូ។ ពណ៌ទាំងនោះត្រូវបានរំលេចឡើងច្បាស់ៗជាមួយ កង់ម៉ាស៊ីន កៅអីអង្គុយ និងកញ្ចក់ទប់ខ្យល់។

រាល់ការផលិតដែលរៀបរាប់ខាងលើនីមួយៗ ត្រូវបានបំពាក់ជាមួយកង់យ៉ាន់ស្ព័រ និងសំបកកង់ដែលគ្មានពោះវៀនជាស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជិះ និងភាពកក់ក្ដៅក្នុងចិត្ត ជាពិសេសក្នុងការធ្វើដំណើរឆ្ងាយ។ ដើម្បីផ្ដល់ផាកសុកភាពបន្ថែម  និងរូបរាងនៃ Cruiser ដើម សំបក 100/90 – 19 ត្រូវបានប្រើនៅកង់ខាងមុខ និង ១៤០/៧០ – ១៧ នៅកង់ខាងក្រោយ។ ហ្វ្រាំង គឺជាដំណោះស្រាយខ្ពស់បំផុតរបស់ Royal Enfield រហូតមកដល់បច្ចុប្បន្ន ដោយហ្រ្វាំងមុខមាន ៣០០mm និងឌីសខាងក្រោយ ២៧០mm និងបណ្ដាញ ABS មួយគូ។

ដោយឡែក អំពូលភ្លើងទាំងផ្នែកក្បាល និងគូទក្រោយ នៃម៉ូឌែល Meteor 350 រួមបញ្ចូលគ្នានូវរូបរាងស្អាត និងទាន់សម័យរបស់អំពូល LED ជាមួយនឹងប្រសិទ្ធភាពនិងភាពទាក់ទាញមិនចេះរីងស្ងួតនៃ ក្បាលចង្កៀងមូល halogen។ កន្លែងចុចបិទ និងបើកភ្លើងដ៏ស្រស់ស្អាត ដែលបំពាក់លើដៃម៉ូតូ មានគុណភាពខ្ពស់ជាមួយនឹងថាមពលបង្វិល និងការចុចកុងតាក់ភ្លើងបំភ្លឺ បែបស្រាលៗដោយមិនប្រើកម្លាំងដៃ។

ម៉ូឌែល Meteor ផ្សេងៗគ្នាទាំងបីនេះ ភ្ជាប់មកជាមួយចង្កោមឧបករណ៍ថ្មីមួយ ដែលរួមបញ្ចូលគ្នានូវភាពទាក់ទាញមិនចេះចប់នៃឧបករណ៍វាស់ល្បឿន ជាមួយមុខងារនៃអេក្រង់ LCD សម្រាប់ចំណុចសំខាន់ៗដូចជា ទ្រនិចហ្គែរ, ទ្រនិចប្រេង, ម៉ោង និងលេខគីឡូ។ ចុងក្រោយគេបង្អស់ គឺរន្ធ USB នៅក្រោមដៃចង្កូតសម្រាប់សាកថ្មទូរស័ព្ទបាន។

លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC នៃ Royal Enfield បានមានប្រសាសន៍ថា៖ « Royal Enfield ប្តេជ្ញាបង្កើត និងពង្រីកផ្នែកម៉ូតូធុនមធ្យមនៅទូទាំងពិភពលោក។ យើងបានបង្កើតវត្តមានយ៉ាងច្រើននៅលើទីផ្សារទូទាំងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ឥឡូវនេះយើងមានបណ្តាញអ្នកចែកចាយ និងអ្នកចែកចាយដ៏រឹងមាំនៅទូទាំងពិភពលោក។ យើងបានចូលមកប្រទេសកម្ពុជាកាលពីឆ្នាំមុនហើយយើងបានឃើញសក្តានុពលដ៏ធំធេងសម្រាប់ម៉ូតូរបស់យើងដែល រំលឹកពីអនុស្សាវរីយ៍នៃម៉ូតូសម័យមុន

តម្លៃសមរម្យ និងផ្ដល់ភាពរីករាយក្នុងការជិះ។ ការរីកចម្រើនរបស់ Royal Enfield ក្នុងតំបន់គឺជាភស្តុតាងមួយនៃការបង្កើនភាពជិតស្និទ្ធឥតឈប់ឈររបស់យើង ជាមួយអ្នកជិះម៉ូតូដែលកំពុងស្វែងរកបទពិសោធន៍ប្លែកៗ។ ប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ជោគជ័យសកលរបស់រ៉ូយ៉ាល់អេនហ្វីល។ ចំនួននៃអ្នកបានឃើញអ្នកធ្វើដំណើរដោយម៉ូតូរបស់ Royal Enfield ថ្មីៗកាន់តែច្រើន កំពុងតែធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ “ជិះកម្សាន្ត” ដែលមានចម្ងាយឆ្ងាយ។ សព្វថ្ងៃនេះយើងមានហាង Royal Enfield ផ្តាច់មុខនៅភ្នំពេញ  ហើយគ្រោងនឹងពង្រីកវិសាលភាពរបស់យើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនាមជាយីហោ ម៉ូតូជិះកម្សាន្ត យើងមិនត្រឹមតែបង្កើនចំណែកទីផ្សាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមចំណែកក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូផងដែរ »។

លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC នៃ Royal Enfield

លោក Vimal បានបន្ថែមថា៖ « ការដាក់សម្ពោធជាផ្លូវការ Meteor 350 នៅថ្ងៃនេះ មិនមែនគ្រាន់តែដើម្បីណែនាំម៉ូឌែលថ្មីនោះទេ។ វាតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជម្រុញ “សារៈសំខាន់នៃការជិះ” ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូទាំងថ្មី និងចាស់។ ម៉ូឌែលថ្មីនេះ គឺជាចំណុចភស្តុតាងមួយទៀតនៃភាពជោគជ័យរបស់ Royal Enfield ក្នុងការអំពាវនាវដល់ទីផ្សារជិះម៉ូតូកំសាន្តធុនមធ្យម ដែលឈានដល់កម្រិតថ្មីនៃដំណើរការជិះ និងគុណភាព ជាមួយនឹងការណែនាំកូនភ្លោះ 650 Twins កាលពី ២ ឆ្នាំមុន។ ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្ថែមជំពូកដ៏គួរឱ្យរំភើបមួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្រ្តរបស់ Royal Enfield ដែលបានចាប់ផ្តើមកាលពី ១២០ឆ្នាំមុននៅឆ្នាំ ១៩០១ ។ »

Meteor 350 ត្រូវបានផ្គត់ផ្គង់ដោយឈុតនៃគ្រឿងបន្លាស់ម៉ូតូ Genuine Motorcycle ដែលត្រូវបានឌីហ្សាញ និងអភិវឌ្ឍសម្រាប់វា ហើយអាចបន្ថែមគ្រឿងបន្លាស់នៅពេលដែលបញ្ជាទិញម៉ូតូ។ ការបន្ថែមទាំងនោះរួមមាន៖ គ្រឿងបន្លាស់ដែលមានមុខងារដូចជា បង្អែកផ្នែកខាងក្រោយរបស់អ្នកដំណើរ, កញ្ចក់ទប់ខ្យល់ ,ជម្រើសនៃឃ្លុបដាក់ឥវ៉ាន់, ម៉ាស៊ីនដែលខ្លាំង និងសន្ទះការពារ ក៏ដូចជាស្ទីលតុបតែងបែបបុរាណ ដូចជា តុបតែងដោយការស្រោបដែកអ៊ីណុក និងស្រោបដោយថ្នាំខ្មៅនៅលើបំពង់ស៊ីម៉ាំង រួមទាំងការបំពាក់កែបប្រភេទសាច់ពូកដ៏ស្រស់ស្អាតទៀតផង ដោយការគ្រឿងបន្លាស់ទាំងអស់នេះ សុទ្ធតែមានការធានារយៈពេល ៣ ឆ្នាំ។ សម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ការជ្រើសរើសឧបករណ៍ក្នុងការជិះម៉ូតូ រួមមានមួកសុវត្ថិភាពពណ៌បន្ថែម ក្រៅពីជម្រើសដែលមានជូន, អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន ក៏ត្រូវបានបង្កើតឡើងជុំវិញស្ទីលរបស់ Meteor និង cruiser។

Royal Enfield Meteor 350 កំណត់ស្តង់ដាថ្មីមួយនៅក្នុងម៉ូតូបែប cruiser ។ វាត្រូវបានសាងសង់ឡើងពីមូលដ្ឋានសម្រាប់អ្នកដែលត្រូវការម៉ូតូពិសេស ជិះក្នុងទីក្រុង ប៉ុន្តែក៏អាចសម្រាប់ការឡើងភ្នំដែលប្រើពេលយូរ និងចង្ងាយឆ្ងាយ ដែលអាចឱ្យពួកគេធ្វើដំណើរទៅមុខបាន ហើយអាចរួចផុតពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។ Meteor 350 នឹងមានសម្រាប់ការជិះសាកល្បងដែលចាប់ផ្តើមពីថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នឹងចាប់ផ្ដើមទទួលការកក់ផងដែរនៅគ្រប់ហាងទាំងអស់ក្នុងប្រទេស ដោយ Meteor 350 ដាក់លក់ក្នុងតម្លៃចាប់ពី ៤ ២៨៤ ដុល្លារ សម្រាប់ Fireball ៤ ៤៧៨ ដុល្លារសម្រាប់ Stellar និង ៤,៥៤៣ ដុល្លារសម្រាប់ Supernova editions។

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា សូមទំនាក់ទំនងមកលេខទូរសព្វ៖ 095 666 373/095 666 372/017 866 671

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញម៉ូឌែលពិសេសនៃ Ranger Raptor ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេសមួយនេះ

រថយន្ត Ford Ranger Raptor Special Edition ឆ្នាំ២០២១ គឺជាម៉ូឌែលពិសេសដែលផលិតឡើងពិសេសសម្រាប់ទីផ្សារប្រទេសអង់គ្លេស ជាមួយចំនួនចំណត់។

ភាពខុសគ្នាថ្មីដែលគួរអោយគត់សម្គាល់លើម៉ូឌែលពិសេសនេះគឺ ទទួលបានការតុបតែងថ្មីជាមួយ​ តែមថ្មីពណ៌ខ្មៅលាយក្រហម នៅលើ គម្រប់ម៉ាស៊ីន,​ ដំបូល, លើទ្វា និងលើគម្រប់ភក់។

បន្ថែមជាមួយដែកសណ្តោងនៅផ្នែកខាងមុខចំនួនពីរ ពណ៌ក្រហម ព្រមទាំងប៉ាណាខាងមុខ, កាងមុខ-ក្រោយ, កង់ និងគម្រប់ភក់ តុបតែងជាពណ៌ខ្មៅសុទ្ធ។ រីឯផ្នែកខាងក្នុងទទួលបានការតុបតែងថ្មីជាមួយថ្នេរពណ៌ក្រហមនៅលើ ដៃចង្កូត, កៅអី និងដៃទ្វា ចំណែកនៅលើតាប្លូមានពណ៌ប្រផេះ។

ជាមួយគ្នានេះដែរ ម៉ូឌែលពិសេសនេះក៏បានអភិវឌ្ឍបន្ថែមអោយកាន់តែប្រសើលើប្រព័ន្ធ Suspension, Rumbling Frame, បូម Fox ថ្មី និងកង់ថ្មី សម្រាប់បើកបរលើផ្លូវ Off-road។

ដូចគ្នានឹងម៉ូដែលប្រភេទធម្មតាដែរ រថយន្ត Ford Ranger Raptor Special Edition បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Twin-turbo ទំហំ ៤ស៊ីឡាំង​ មានកម្លាំង ២១០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ដំណើការដោយប្រអប់លេខ ១០វគ្គអូតូ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ។

រថយន្ត Ford Ranger Raptor Special Edition គ្រោងនិងចេញលក់នៅលើទីផ្សារប្រទេសអង់គ្លេស ខែតុលា ជាមួយជម្រើសតួរខ្លួន ៣ពណ៌គឺ ពណ៌ខៀវ(Performance Clue), ពណ៌ប្រផេះ(Conquer Gray) និងពណ៌ស (Frozen White)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមបញ្ចេញឡាន MVP ៧កៅអីថ្មី សម្រាប់ទីផ្សារឥណ្ឌា

យោងតាមគេហទំព័រ Indianautosblog ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Suzuki គឺកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា ជាមួយម៉ូឌែលរថយន្តមួយចំនួន ដែលប្រើប្រាស់ម៉ាស៊ីន និងតួរខ្លួនជាមួយគ្នា។ តួរយ៉ាងសម្រាប់ផលិតផលចុងក្រោយនៅក្នុងផែនការនេះគឺ រថយន្ត MVP Suzuki Ertiga នឹងប្រើប្រាស់ឡូហ្គូ Toyota។

រថយន្ត Suzuki Ertiga

បច្ចុប្បន្នក្រុមហ៊ុន Toyota មិនទាន់ប្រកាសឈ្មោះសម្រាប់ម៉ូដែល ៧ កៅអីនេះទេ។ គេរំពឹងថារថយន្តនេះអាចត្រូវបានលក់នៅក្នុងប្រទេសឥណ្ឌានៅឆមាសទី ២ នៃឆ្នាំនេះ។

តាមរយ:រូបភាពគំរូដែលបានបង្ហាញដោយគេហទំព័រ Indianautosblog សម្រាប់ការឌីស្សាញតួរខ្លួន និងទំហំ គឺភាពស្រដៀងគ្នានឹងរថយន្ត Suzuki Ertigaដែរ ដោយខុសតែការឌីស្សាញលើប៉ាណាខាងមុខ និងម៉ូដនៃថាសកង់ប៉ុណ្ណោះ។

រូបភាពគំរូដែលបានបង្ហាញដោយគេហទំព័រ Indianautosblog

ម៉ូដែលរថយន្ត MVP នឹងដំណើការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១០៣សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខអូតូ ៤វគ្គ និងប៉ុងមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ចេញឡានតម្លៃ ២៨ លានដុល្លារ ផលិតត្រឹមចំនួន ៣គ្រឿងប៉ុណ្ណោះ

កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការបញ្ចេញនូវរថយន្ត Sweptail មានតម្លៃប្រហែល ១៣លានដុល្លារ នាពេលនេះក្រុមហ៊ុនមួយនេះក៏បានបញ្ចេញនូវអ្នកស្នងដំណែងថ្មីមានឈ្មោះថា Boat Tail ដែលផលិតត្រឹមចំនួន ៣គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃប្រហែល ២៨លានដុល្លារ។

សម្រាប់រថយន្ត Boat Tail ទាំង ៣គ្រឿងត្រូវបានរចនាឡើងដោយដៃផ្ទាល់ និងតាមតម្រូវការរបស់ម្ចាស់រថយន្ត។ រថយន្ត Rolls-Royce Boat Tail ផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Architecture of Luxury ដូចរថយន្ត Phantom, Ghost និង Cullinan ដែរ ដោយមានប្រវែងសរុប ៥ ៨០០ម.ម។

សម្រាប់អ្វីដែលពិសេសបំផុតនៃរថយន្តនេះគឺ តួរខ្លួននៃរថយន្តមានពណ៌ខៀវ, ចង្កៀងខាងមុខ-ខាងក្រោយមានរូបរាងស្លីម និងមានរូបរាងផ្នែកខាងក្រោយដូចកន្ទុយទូក អាចបើកបានដូចស្លាបមេអំបៅ ដោយក្រុមហ៊ុន Rolls-Royce អោយឈ្មោះវាថា “Hosting Suite”  ដែលខាងក្នុងមានផ្ទុកនូវទូរទឹកកក, ដបស្រាចំនួន២ និងកែវផងដែរ។

រថយន្ត Rolls-Royce Boat Tail ដំណើរដោយម៉ាស៊ីនសាំងចំណុះ ៦,៧៥លីត្រ Twin-Turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្តូរពោងសុវត្ថិភាពឥតគិតថ្លៃ ១០០% និងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃទូទាំងប្រទេសកម្ពុជា

ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្ណាលមកពី ពោងសុវតិ្ថភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯងអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ក្រុមហ៊ុន HONDA បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។

នៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត HONDA ចាស់ៗច្រើនដែលចរាចរណ៏លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាមិនដែលដឹងពីបញ្ហាពោងសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវា​មិនដំណើរការប្រកដី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។

ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន កំពុងធ្វើការអំពាវនាវអោយអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗនៅក្នុងប្រទេសកម្ពុជា មកមជ្ឍមណ្ឌលជួសជុលថែទាំរថយន្ត HONDA ដោយផ្តល់ជូនដូចជា៖

  • ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ
  • ការត្រួតពិនិត្យរថយន្តឥតគិតថ្លៃ

ហើយរថយន្ត HONDA ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា HONDA CR-V, HONDA CITY, HONDA CIVIC, HONDA PILOT, និង HONDA ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣  ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក។

អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូមអញ្ជើញមក យានដ្ឋានជួសជុលរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

  • សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងឈ្មោះឡានអគ្គិសនីដំបូងរបស់ Rolls-Royce

នៅពេលបង្ហាញវត្តមាននៅលើប៉ុស្តិ៍ទូរទស្សន៍ Bloomberg កាលពីថ្មីៗនេះលោក Torsten Müller-Ötvös នាយកប្រតិបត្តិ Rolls-Royce បានបង្ហាញថារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនខ្លួននឹងមានឈ្មោះថា Silent Shadow។

ឈ្មោះថា Silent Shadow នេះត្រូវបាន Rolls-Royce ចុះកម្មសិទ្ធិបញ្ញាកាលពីឆ្នាំកន្លងទៅនេះ ហើយឈ្មោះនេះដែរគឺទទួលបានគំនិតពីរថយន្តម៉ូដែល Silver Shadow ដែលក្រុមហ៊ុនបានផលិតកាលចន្លោះឆ្នាំ ១៩៦៥ និងឆ្នាំ ១៩៨០។
នាយកប្រតិបត្តិ Rolls-Royce មិនបាននិយាយថារថយន្ត Silent Shadow នឹងបង្ហាញចេញពេលណានោះទេ ប៉ុន្តែលោកនិយាយថាវានឹងដូចជារថយន្ត Rolls-Royce ទូទៅអ៊ីចឹង។

លោក Torsten Müller-Ötvös បានបញ្ជាក់បន្ថែមថា ៖ “អគ្គិសនីគឺត្រូវគ្នានឹង Rolls-Royce បំផុតដោយសារវាមានសំឡេងស្ងាត់ល្អ។ កន្លងមកពួកយើងត្រូវបានស្គាល់ថាជារថយន្តមានសំឡេងស្ងាត់ ហើយនេះនឹងជាអត្ថប្រយោជន៍ធំមួយរបស់អគ្គិសនីរបស់ Rolls-Royce៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងប្រើកាមេរ៉ាក្នុងឡាន សម្រាប់ត្រួតពិនិត្យអ្នកបើកបរ

អស់រយៈពេលជាច្រើនឆ្នាំ Tesla Model 3 និង Model Y មានបំពាក់កាមេរ៉ានៅក្នុងរថយន្ត ប៉ុន្តែពួកវាមិនបានប្រើកាមេរ៉ានោះដើម្បីត្រួតពិនិត្យអ្នកបើកបរ ដោយប្រើប្រព័ន្ធ Autopilot ទេ។ ផ្ទុយទៅវិញ ឥឡូវអ្វីៗបានផ្លាស់ប្តូរហើយ។

នៅក្នុងការអាប់ដេតសូហ្វវែរថ្មីៗនេះ ក្រុមហ៊ុន Tesla បានបង្ហាញថា កាមេរ៉ានៅក្នុងរថយន្ត ដែលស្ថិតនៅពីលើកញ្ចក់មើលក្រោយ អាចមើលឃើញ និងដាស់តឿនភាពមិនប្រុងប្រយ័ត្នរបស់អ្នកបើកបរ នៅពេលដែលប្រើប្រាស់មុខងារ Autopilot។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើ បានបន្ថែមទៀតថា កាមេរ៉ានោះមានប្រព័ន្ធទិន្នន័យរង្វិលជុំបិទជិត (closed loop data system) មានន័យថា រូបភាពដែលចាប់បានដោយកាមេរ៉ាខាងលើ នឹងមិនបែកធ្លាយចេញពីរថយន្តឡើយ។ លើសពីនេះទៅទៀត ប្រព័ន្ធរបស់ Tesla ក៏មិនអាចរក្សាទុកព័ត៌មានបានដែរ លុះត្រាតែអតិថិជនបើកការចែករំលែកទិន្នន័យ។

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងប្រើប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរកម្រិតខ្ពស់ (advanced driver-monitoring systems) ដើម្បីធានាថាអ្នកបើកបរមិនប្រើប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិខុស ក្រុមហ៊ុន Tesla បានពឹងផ្អែកលើសេនស័រនៅក្នុងចង្កូត ដែលវាស់ពីកម្រិតបង្វិលជុំ។ សេនស័រទាំងនេះអាចត្រូវបានគេបោកបញ្ឆោតយ៉ាងងាយស្រួល។

លោក Jake Fisher នាយកជាន់ខ្ពស់ផ្នែកធ្វើតេស្តរថយន្ត នៅឯគេហទំព័រ Consumer Reports បានមានប្រសាសន៍ថា “ប្រព័ន្ធវាស់កម្រិតបង្វិលជុំនៅលើដៃចង្កូតរបស់ Tesla បច្ចុប្បន្នមិនអាចប្រាប់បានទេថា អ្នកបើកបរកំពុងមើលផ្លូវ ឬអត់។ ប្រសិនបើប្រព័ន្ធថ្មីនេះបង្ហាញថាមានប្រសិទ្ធិភាព វាអាចជួយការពារការរំខាន និងជាការកែលម្អដ៏សំខាន់មួយ សម្រាប់ផ្នែកសុវត្ថិភាព ពោលគឺអាចជួយសង្គ្រោះជីវិតមនុស្សបាន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! កម្មវិធីតាំងពិព័រណ៍ដ៏ធំ Geneva Motor Show នឹងត្រលប់មកវិញ នៅឆ្នាំក្រោយ

អ្នករៀបចំកម្មវិធីពិព័រណ៍អន្ដរជាតិ Geneva International Motor Show (GIMS) បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានបើកការចុះឈ្មោះតាំងពិព័រណ៍ និងកំពុងដំណើរការ ដើម្បីទទួលភ្ញៀវនៅឆ្នាំ ២០២២។

កម្មវិធីពិព័រណ៍អន្ដរជាតិ Geneva International Motor Show នេះ នឹងក្លាយជាការប្រារព្ធលើកទី ៩១ ហើយវានឹងដំណើរការចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានថ្ងៃសម្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ១៧ និង ១៨ កុម្ភៈ។

គួររំលឹកឲ្យដឹងដែរថា Geneva International Motor Show គឺជាកម្មវិធីពិព័រណ៍រថយន្តដំបូងបង្អស់ ដែលត្រូវបានលុបចោលនៅឆ្នាំ ២០២០ នៅពេលដែលក្រុមប្រឹក្សា Swiss Federal Council បានប្រកាសការសម្រេចហាមឃាត់ព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំទាំងអស់ នៅចុងខែកុម្ភៈ។ ការសម្រេចចិត្តនេះគឺជាការឆ្លើយតប ចំពោះជំងឺរាតត្បាតកូវីដ១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+