ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់ពី ៦២ ៥០០ ដុល្លារប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និង មានច្ចេកវិទ្យាថ្មីៗប្លែកខុសពីគេ

All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុតដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនតាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ភាពជោគជ័យ ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើបលើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយ​ឲ្យការបើកបរកាន់តែប្រសើរឡើងនៅលើ ដងផ្លូវប្រកបដោយ ភាព​ជឿជាក់ និង ជោគជ័យ រាល់ការធ្វើដំណើរ។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេសកម្ពុជា​មានប្រសាសន៍ថា រចនាបទថ្មី ទាំងស្រុងរបស់ Isuzu Mu-X 2022 នេះ គឺ​ជាការឆ្លុះបញ្ចាំងចេញពីភាពជោគជ័យពិតប្រាកដរបស់អ្នក ប្រើប្រាស់ទាំងអស់ដែលបានធ្វើតាម​បេះដូងខ្លួនឯង គឺមានន័យថា “Lead Your Way”។

លោកបានបន្ថែមថា៖ ប្រព័ន្ធសុវត្ថិភាព គឺជារឿងសំខាន់បំផុតមួយនៅក្នុងការផលិតរថយន្ដ Isuzu ដូចនេះ ទើប Isuzu បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗថ្មីដំបូងគេបង្អស់ តាមខនសិប Fine, Rich, និង Impressive Craftsmanship នាំមកនូវអត្ថន័យនៃភាពឡាក់សើរីគ្រប់ជ្រុង ជ្រោយនៃរថយន្ដដោយឌីហ្សាញ បញ្ចូលគ្នាយ៉ាងសាកសមជា Integrated Cockpit។

លក្ខណៈពិសេសៗនៃទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ​

១. ឆ្លុះបញ្ចាំងភាពជោគជ័យ៖ ការរចនាល្អឯកបែបស្ព័រនៃប៉ាណាមុខរថយន្ត ចង្កៀងមុខ Bi-LED បែប Arrow Signature ចង្កៀងក្រោយ LED បែប Winglet Signature ជាមួយកង់ទំហំ ដល់ទៅ ២០ អ៊ីងសំរាប់ម៉ូឌែល Ultimate និង ១៨ ​អ៊ីង សំរាប់ម៉ូឌែល Elegant បានបង្ហាញពី ភាពឡាក់សើរី អេឡេហ្គេន ទាក់ទាញ និង រឹងមាំ​ ជំនះរាល់ឧបសគ្គ
២. ស្តាយប្លែកដាច់គេ៖ ជាមួយទស្សនៈថ្មី Fine Rich និង Craftsmanship រចនាបទ្ម័ក្នុងកាប៊ីន ធំទូលាយ  ការឌីហ្សាញ គ្រប់កន្លែងស៊ីគ្នាឥតខ្ចោះពី Console កណ្ដាលរហូតដល់ខាងមុខ បន្ថែមដោយភ្លើង Ambient light និង Dome light ក្នុងរថយន្ត កាន់តែទំនើប ផាសុកភាព ខ្ពស់ជាមួយបច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី ទំនុកចិត្តខ្ពស់ជាមួយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងស្វ័យប្រវត្តិ
៣. ភាពរីករាយក្នុងពេលធ្វើដំណើរ៖ ទទួលយកបទពិសោធន៍ថ្មីពោរពេញដោយក្ដីសុខ ពេលបើកបរ ជាមួយកៅអី ៣ជួរ អាចសារ៉េបាន ៨ របៀប(អេឡិចត្រូនិច)សំរាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នករួមដំណើរ អេក្រង់កំសាន្ត ៩ អ៊ីង​អាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ជាមួយស្ពីកឃ័រ(speaker)​ ៨ គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការស្វ័យប្រវត្តិ អាចកំណត់សីតុណ្ហភាពផ្សេងគ្នារវាងអ្នកបើកបរ និង  អ្នករួមដំណើរ កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, ២២០ វ៉ុល AC power Socket និង ១២ វ៉ុល DC Socket និង កូនសោរ​ឆ្លាតវៃ អាចបញ្ឆេះម៉ាស៊ីនពីចំងាយ ២០​ម៉ែត្រ និង បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀបពេលកំពុងទុកដាក់ឥវ៉ាន់ក្នុង គូទរថយន្ត។

៤. ភាពជឿជាក់៖ ជាមួយប្រព័ន្ធសុវត្ថិភាពថ្មីចុងក្រោយបំផុត Isuzu Matrix Safety Intelligence ដែលជាបច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់ដោយកាមេរ៉ា 3D អាចចាប់យករូបភាពនៅពីមុខរថយន្ដបានច្បាស់ជាងកាមេរ៉ាទូទៅ ធ្វើការជាមួយនឹងរ៉ាដាចំនួន ២ និង ស៊ិនសឺរ៍ ចំនួន ៨ គ្រាប់ ដែលបំពាក់នៅជុំវិញរថយន្ត បច្ចេកវិទ្យានេះ បញ្ចូលប្រព័ន្ធសុវត្ថិភាព ជាច្រើនដូចជា៖

  • ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយ ស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និង ដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
  • ប្រព័ន្ធ FCW : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខធ្វើការជាមួយនឹងប្រព័ន្ធ AEB ​ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
  • ប្រព័ន្ធ AHB :  បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
  • ប្រព័ន្ធ PMM: ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
  •  ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
  • ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃមកពីខាងក្រោយឬចង់ជែង
  • ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬ​ឆ្លងកាត់ពីក្រោយ
  • ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
  • ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត

ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ​ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ

៥. ជំនះគ្រប់ស្ថានភាពផ្លូវ៖ ជាមួយផ្លេតហ្វមថ្មី ដែលមានប្រព័ន្ធជើងក្រោមរឹងមាំ សាក់ស៊ី ជាមួយទីតាំងម៉ាស៊ីនដែលមានតុល្យភាពល្អ។ ប្រព័ន្ធជើងក្រោមខាងមុខជា Double Wishbone ដែល​រចនាឡើងវិញនៃ រ៉ឺស័របូម ភ្នាក់ងារបន្ធូរកម្លាំងសង្កត់នៃហ្គាស និង របារក្សាលំនឹងដែលមានទំហំធំ។ ប្រព័ន្ធជើងក្រោមខាងក្រោយ 5-Link Suspension ជាមួយនឹងការរចនាឡើងវិញយ៉ាងទំនើបនៃគម្របស្នូល របារក្សាលំនឹងដែលវែងជាងមុន ធ្វើឲ្យរថយន្តរក្សាលំនឹងនៅលើដងផ្លូវកាន់តែល្អ និង កាត់បន្ថយការរលាក់។

៦. កំលាំងម៉ាស៊ីន៖ រថយន្តនេះមាន ៦ លេខដៃ​ និង អូតូ ទាំង ២ ម៉ូឌែល គឺ Ultimate (ប៉ុង ២ : 4×4) និង Elegant (ប៉ុង ១: 4×2) ហើយតម្លៃចាប់ពី ៦២ ៥០០ ដុល្លារតែប៉ុណ្ណោះ។​ កំលាំងម៉ាស៊ីន ៣,0 លីត្រ មានកម្លាំងសេះ ១៩០សេះ ស្មើនឹង ៣ ៦០០ ជុំ/នាទី ជាមួយនឹងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ស្មើនឹង ១ ៦០០ – ២ ៦០០ ជុំ/នាទី ដែលផ្តល់នៅកម្លាំងស្ទុះខ្លាំង។ សម្រាប់ម៉ូឌែល Ultimate មានប្រព័ន្ធ Rough Terrain Mode ជំនួយសម្រាប់គ្រប់ស្ថានភាពផ្លូវដែលពិបាក ក្នុងការធ្វើដំណើរ បន្ថែមនូវទំនាញ និងថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L។

៧. ជ្រើសរើសតាមបេះដូង៖ All-New Isuzu Mu-X 2022 មាន ៤ ពណ៌ គឺ ពណ៌ត្នោត ពណ៌សកាំម៉ៃ ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់

ព័ត៌មានលំអិត/ធ្វើការបើកបរសាកល្បង សូមចូលទៅកាន់/ទាក់ទង ៖

  • Website: www.isuzucambodia-tis.com
  • Facebook : Isuzu Cambodia
  • YouTube : Isuzucambodia
  • អគារតាំងលក់រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
  • Tel: 023 950 084 ឬ 077 66 88 99
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rivian R1T នឹងជាឡានភីកអាប់អគ្គិសនី ចេញលក់មុនគេលើទីផ្សារ

ក្រុមហ៊ុន Rivian កន្លងមកបានពន្យារពេលចេញលក់រថយន្តអគ្គិសនីរបស់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពេលនេះក្រុមហ៊ុនបានបញ្ជាក់ច្បាស់ហើយថារថយន្តភីកអាប់អគ្គិសនី R1T របស់ខ្លួននឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនៅខែកក្កដា។

ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងនេះដើមឡើងគ្រោងបញ្ចេញលក់រថយន្ត R1T Launch Edition នៅខែមិថុនា ប៉ុន្តែបានពន្យារពេលដោយសារបញ្ហាដឹកជញ្ជូន, វិបត្តិកង្វះខាតគ្រឿងផលិតជាលក្ខណៈសកល និងការដុះខាត់រថយន្តជាលើកចុងក្រោយមុនការបញ្ចេញលក់ ធ្វើឲ្យត្រូវអូសបន្លាយដល់ខែកក្កដា។ យ៉ាងណាក៏ដោយ R1T នឹងនៅតែជារថយន្តអគ្គិសនីដែលបានចេញលក់លើទីផ្សារដំបូងគេ។

ក្រុមហ៊ុននេះរំពឹងថានឹងបញ្ចប់ការដឹកជញ្ជូនរថយន្ត R1T Launch Edition ទាំងអស់បានត្រឹមឆ្នាំ២០២២ខាងមុខ។ ការដឹកជញ្ជូនរថយន្ត R1S Launch Edition ក៏ត្រូវបានកំណត់ថានឹងចាប់ផ្ដើមនៅខែសីហាឆ្នាំនេះផងដែរ ហើយនៅពេលដែលការដឹកជញ្ជូនប្រភេទ Launch Edition ទាំងអស់បានបញ្ចប់ ក្រុមហ៊ុននឹងផ្ដោតលើប្រភេទទៀតវិញម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាយដំណឹងថា Hyundai ឈប់អភិវឌ្ឍន៍ម៉ាស៊ីនឡានថ្មីចាប់ពីពេលនេះ

Hyundai បានបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនរថយន្តភីស្តុងទៀតហើយ ខណៈដែលក្រុមហ៊ុននេះមានផែនការកាត់បន្ថយរថយន្តដើរដោយប្រេងឥន្ធនៈឲ្យបាន ៥០%។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលដកស្រង់ដំណឹងពីប្រភពចំនួនពីរជិតស្និទ្ធនឹងក្រុមហ៊ុន Hyundai។

ក្រុមហ៊ុន Hyundai ក៏មានក្ដីរំពឹងថានឹងលក់រថយន្តអគ្គិសនីបានប្រមាណ ១លានគ្រឿងក្នុងមួយឆ្នាំ ហើយប្រសិនបើសម្រេចគោលដៅនេះមានន័យថាក្រុមហ៊ុននឹងអាចក្ដោបក្ដាប់ទីផ្សារសកលនៃរថយន្តអគ្គិសនីបាន ១០%។

បើផ្អែកតាមការចុះផ្សាយរបស់ Reuters ការសម្រេចចិត្តបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនរថយន្តប្រេងឥន្ធនៈ នឹងអាចឲ្យ Hyundai បង្វែរថវិកាទៅផ្ដោតលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍រថយន្តអគ្គិសនី ដោយមានការអភិវឌ្ឍន៍នូវម៉ូទ័រអគ្គិសនី និងអាគុយផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា Hyundai នឹងសម្រេចចិត្តលើយុទ្ធសាស្ត្រផ្លាស់ប្ដូរខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅក្នុងរយៈពេល ៦ខែខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណេញផ្ទួនៗ! តម្លៃក៏ធូរ បង់ប្រចាំខែក៏តិច ប្រូម៉ូសិនក៏មាន! នៅចាំអីទៀត លៃលកទាន់ខែភ្លៀង!

ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ប្រើប្រាស់​យាន​យន្ដ​ក្នុង​ប្រទេស​កំពុងតែមានការកើនឡើងយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ជឿជាក់ថាលោកអ្នកប្រាកដជាបានស្គាល់រួចមកហើយនូវរថយន្ត Toyota Rush ដែលជារថយន្តលក្ខណៈគ្រួសារ ៧ កៅអីដ៏ស្រស់ស្អាតរួមជាមួយការសន្សំសំចៃខ្ពស់ ហើយកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ នៅក្នុង ប្រទេស។ ក្រៅអំពីភាពទំនើប ធន់ ស្រស់ស្អាត សន្សំសំចៃខ្ពស់ និងផ្ដល់នូវទំនុកចិត្ដល្អបំផុត រាល់ការបើកបរហើយនោះ ថ្មីៗនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានការផ្តល់ជូននូវប្រម៉ូសិនដ៏ពិសេសបំផុត គឺចំណេញផ្ទួនៗតែម្តងសម្រាប់អតិថិជនក្នុងរដូវវស្សានេះ។ ក្រុមហ៊ុនបានធ្វើ ការបន្ថែមជូននូវប័ណ្ណប្រេងឥន្ទនៈដែលមានទឹកប្រាក់រហូតដល់ទៅ ៨៨៨ ដុល្លារសហរដ្ឋអាមេរិច ដល់អតិថិជនដែលទិញរថយន្ត Toyota Rush ឬ Rush TRD ស៊េរីឆ្ន២០២១។

អ្វីដែលកាន់តែចំណេញទៀតនោះ គឺលោកអ្នកក៏អាចធ្វើការបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន ដែលផ្តល់ជូនលោកអ្នកនូវលក្ខខណ្ឌបង់ប្រចាំខែកាន់តែទាបជាងមុន គឺចាប់ពី ២៩៩ដុល្លារ  ក្នុងមួយខែតែប៉ុណ្ណោះ រួមជាមួយការបង់ប្រាក់មុនចាប់ពី ២០% ដល់ ៥០% និងរយៈពេលនៃការបង់រំលស់រហូតដល់ ៧២ខែ។ ចំណេកឯ អត្រាការប្រាក់វិញ គឺរឹតតែមានភាពទាក់ទាញដែលផ្តល់ឲ្យអតិថិជនទាំងអស់នូវជម្រើសដ៏ងាយស្រួល ក្នុងការជាវរថយន្តពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)។ ​

ពិតជាពិសេសនិងចំណេញខ្លាំងមែនទែនសម្រាប់អតិជនដែលមានចំណាប់អារម្មណ៍ទៅលើរថយន្ត Toyota Rush ២០២១។ សម្រាប់ពត៌មានលម្អិត នៃការផ្តល់ ជូនដ៏ពិសេសនេះ  លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា​ (ខេមបូឌា) គ្រប់សាខាដែលមានដូចជា៖ ​

ទីស្នាក់ការកណ្តាលទឹកថ្លា (ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ)

សាខាបឹងកេងកង (ជិតស្តុបបូកគោ)

សាខាទួលសង្កែ (លើផ្លូវជាសុផារ៉ា)

សាខាខេត្តសៀមរាប (ស្វាយធំ)

សាខាខេត្តបាត់ដំបង(ទល់មុខផ្សារថ្មី)

លោកអ្នកក៏អាចទំនាក់នងទៅកាន់លេខទូរស័ព្ទ៖ 017/086 333 503 ឬ​ក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) Telegram  Facebook Youtube Website Instagram

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Arteon R ឆ្នាំ២០២១ ចេញតម្លៃខ្លួនខ្ទង់ ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញរថយន្ត Arteon R (តួខ្លួន Sedan) និង Arteon Shooting Brake R (គូទហើម) ស៊េរីឆ្នាំ២០២១ នៅចក្រភពអង់គ្លេសជាផ្លូវការ។

រថយន្ត Volkswagen Arteon R ឆ្នាំ២០២១ នេះ នឹងមានតម្លៃចាប់ពី ៧២ ៩០០ដុល្លារ ខណៈតម្លៃនេះគឺថ្លៃជាងគេ បើប្រៀបធៀបជាមួយគូប្រជែង BMW M440i ដែលមានតម្លៃត្រឹម ៦៩ ៩០០ដុល្លារ ឬ Audi S4 TDI តម្លៃ ៦៩ ២០០ដុល្លារ។ ដោយឡែក សម្រាប់ Arteon Shooting Brake R វិញ គឺមានតម្លៃរហូតដល់ ៧៤ ១០០ដុល្លារឯណោះ។

រថយន្ត Arteon R ទាំង ២ម៉ូដែលនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ DSG និងប៉ុងពីរ 4Motion ជាមួយមុខងារ torque vectoring មកស្តង់ដារតែម្តង។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

លក្ខណៈពិសេសមួយចំនួនលើរថយន្ត Arteon R ដែលខុសពីម៉ូដែល Arteon ធម្មតា មានដូចជា យ៉ាន់ Alloy ទំហំ ១៩អ៊ីញ, កាងមុខក្រោយ និង ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ ជាដើម។ ក្រៅពីនោះ វាក៏មានបំពាក់ពូកស្បែក Nappa Leather រំលេចដោយថ្នេរដេរពណ៌ខៀវ ហើយមានមុខងារម៉ាស្សា, កម្តៅដៃចង្កូត និងប៊ូតុង “R” ផងដែរ។

បន្ថែមពីនេះទៅទៀត វាបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ដំបូល Sunroof, ប្រព័ន្ធភ្លើងក្នុងកាប៊ីន ៣០ពណ៌, ចង្កៀងមុខ LED និង ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត២ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC Inspiration Series ថ្មី មានលក់នៅប្រទេសមួយនេះ មិនដល់ ៥គ្រឿង តម្លៃខ្ទង់ ១៧ម៉ឺនដុល្លារ

រថយន្ត Lexus LC Inspiration Series ស៊េរីឆ្នាំ២០២១ នឹងចេញលក់នៅប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗខាងមុខ ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុននេះរំពឹងថា វាមានមិនដល់ ៥គ្រឿងឡើយសម្រាប់ទីផ្សារខាងលើ។

រថយន្ត Lexus LC Inspiration Series ឆ្នាំ២០២១ ដែលមានលក់នៅអូស្ត្រាលីនេះ នឹងផ្តល់ជម្រើស LC 500 និង LC 500h ជាមួយនឹងតម្លៃខ្ទង់ ១៧០ ០០០ដុល្លារ។

ម៉ូដែល LC 500 មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ខណៈម៉ូដែល LC 500h ប្រើម៉ាស៊ីន Hybrid មានកម្លាំង ៣៥៤សេះ។

ជាមួយគ្នានេះដែរ រថយន្ត LC Inspiration Series នេះ នឹងផ្តល់ជម្រើស ៣ពណ៌ គឺ Onyx, White Nova ឬ Sonic Silver។ ក្រៅពីនោះវាមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ប៉ាណាមុខខ្មៅ, យ៉ាន់ ២១អ៊ីញ, កាងកន្ទុយត្រីក្រោយ Carbon Fiber, ពូកស្បែក និងកាំម្ញី ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius សេរ៊ីឆ្នាំ ២០២២ ថែមម៉ូឌែលពិសេសថ្មី ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងប្រហែល ៤,៤លីត្រ

ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញម៉ូឌែលពិសេសប្រភេទ Nightshade Edition សម្រាប់រថយន្ត Prius សេរ៊ីឆ្នាំ ២០២២ ជាមួយជម្រើសពណ៌តួរខ្លួនពណ៌ខ្មៅ(Midnight Black), ពណ៌ទឹកប្រាក់(Silver Metallic) និងពណ៌ស(Super White)។

ម៉ូឌែលពិសេស Nightshade Edition បានលេងខ្លួនជាមួយពណ៌ខ្មៅទៅលើ ចង្កៀងមុខ, ស៊ុមកញ្ចក់សងខាង, ដៃទ្វា, កាងខ្យល់, អង់តែនព្រុយត្រីឆ្លាម និងថាសកង់ទំហំ ១៥អ៊ីញ ឬ ១៧អ៊ីញ។​ ចំណែកផ្នែកខាងក្នុងរថយន្តនេះបានបំពាក់ជាមួយ ដៃចង្កូតមានមុខងារកម្តៅ, កន្លែងប្រអប់លេខពណ៌ខ្មៅ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto, Bluetooth និង Amazon Alexa, កុងទ័របង្ហាញព័ត៌មានទំហំ ៤,២អ៊ីញ, រន្ធ USB ចំនួន ៣, Voice Recognition, រន្ធសាកថ្មកម្លាំង ១២វ៉ុល, កន្លែងសាកថ្មឥតខ្សែ, Siri Eye Free, ឧបករណ៍តន្រ្តី JBL ចំនួន ៦គ្រាប់, កៅអីអ្នកបើកបរអាចបញ្ជាបាន ៨ទិសដៅ និងកៅអីអ្នកដំណើអាចបញ្ជា ៦ទិសដៅ។

បន្ថែមពីនេះ រថយន្តនេះក៏បានបំពាក់ជាមួយកញ្ចប់សុវត្តិភាព TSS 2.0 ដែលរួមមាន៖ ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert), ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control), Bicyclist Detection, Road Sign Assist និងប្រព័ន្ធដំឡើង និងទំលាក់ (ហ្វា/កូដ)ភ្លើងដោយស្វ័យប្រវត្តិ (Automatic High Beams)។

រថយន្ត Toyota Prius Nightshade Edition ដំណើការដោយម៉ាស៊ីចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងសរុបបាន ១២១សេះ។ សម្រាប់ប្រភេទ FWD ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងចាប់ពី ៤,៤លីត្រ ដល់ ៤,៧លីត្រ ហើយប្រភេទ AWD ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងចាប់ពី ៤,៦លីត្រ ដល់ ៤,៨លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡាន Range Rover Velar កម្លាំងជិត ៦០០សេះ ជាន់ដល់កុងទ័រ ២៩៦ ឡើងហ្នឹងថ្កល់! (មានវីដេអូ)

Range Rover Velar ប្រភេទស្តង់ដារធម្មតា មិនមែនជារថយន្តដែលអាចឲ្យអ្នកជាន់ខ្ទប់កៅអីនោះទេ ប៉ុន្តែម៉ូដែល Velar SVAutobiography អាចនឹងធ្វើឲ្យអ្នកបះសក់។

រថយន្ត Range Rover Velar SVAutobiography មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៤២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក កាលពីឆ្នាមុនក្រុមហ៊ុនលេងរថយន្ត Manhart បានប្រកាសកញ្ចប់ Upgrade Package សម្រាប់រថយន្ត SUV ដែលអាចបង្កើនកម្លាំងវាដល់សរុប ៥៩២សេះ ដែលស្មើនឹង ១០%។

ជាមួយគ្នានេះដែរ ទំព័រ YouTube ឈ្មោះ AutoTopNL បានយករថយន្ត Range Rover Velar SV Manhart នេះទៅសាកល្បងលើផ្លូវលាត Autobahn ដោយរត់ដល់ល្បឿន ២៩៦គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកូរ៉េ Genesis G80 និង GV80 ឆ្នាំ២០២១ ធ្វើតេស្តបុកបានលទ្ធផលផ្កាយ៥ ពេញបឹប! (មានវីដេអូ)

បន្ទាប់ពីបានចេញលក់នៅសហរដ្ឋអាមេរិករយៈពេលប៉ុន្មានឆ្នាំរួចមក ឥឡូវនេះម៉ាករថយន្ត Premium របស់កូរ៉េខាងត្បូង Genesis បាននាំយករថយន្តម៉ូដែល G80 និង GV80 របស់ខ្លួនទៅលើទីផ្សារអឺរ៉ុបហើយ។

ជាមួយគ្នានេះដែរ រថយន្ត Genesis G80 និង GV80 ឆ្នាំ២០២១ បានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាព ដោយ Euro NCAP ហើយពួកវាក៏ទទួលបានចំណាត់ថ្នាក់ល្អបំផុត ពោលគឺ ផ្កាយ៥ ទៀតផង។

រថយន្តប្រភេទ Sedan G80 ទទួលបានពិន្ទុ៩១ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ៨៧ពិន្ទុ សម្រាប់ការការពារអ្នកដំណើរក្មេង, ៧៧ពិន្ទុ សម្រាប់ការពារអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ និង ៩១ពិន្ទុ សម្រាប់មុខងារជំនួយសុវត្ថិភាព។

ដោយឡែក រថយន្ត SUV GV80 វិញ គឺទទួលបានពិន្ទុ៩១ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ៨៧ពិន្ទុ សម្រាប់ការការពារអ្នកដំណើរក្មេង, ៦៦ពិន្ទុ សម្រាប់ការពារអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ និង ៨៨ពិន្ទុ សម្រាប់មុខងារជំនួយសុវត្ថិភាព៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើទឹកដីមួយនេះ Volkswagen វ៉ាដាច់ Tesla ផឹង!

ទិន្នន័យរបស់ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះថា Schmidt Automotive Research បានបង្ហាញថាក្រុមហ៊ុន Volkswagen មិនត្រឹមតែអាចលក់រថយន្តអគ្គិសនីបានច្រើនជាង Tesla ពីរដងនោះទេ ប៉ុន្តែក៏បានបង្ហាញថាក្រុមហ៊ុននេះកំពុងរីកចម្រើនខ្លាំងផងដែរ។

នៅទឹកដីអឺរ៉ុបក្នុងរយៈពេល ១២ខែចុងក្រោយនេះ (គិតចាប់ពីខែឧសភាឆ្នាំ២០២០ ដល់ ខែមេសាឆ្នាំ២០២១) រថយន្តអគ្គិសនីអាចលក់ចេញបានសរុប ៨៥៦ ០០០គ្រឿង។ ក្នុងនោះ Volkswagen លក់រថយន្តបាន ២០៦ ៤០០គ្រឿង ខណៈដែល Tesla ជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់អាមេរិកអាចលក់រថយន្តអគ្គិសនីនៅអឺរ៉ុបបាន ១០២ ៥០០គ្រឿង។

រថយន្តដែល Tesla មានលក់នៅអឺរ៉ុបបច្ចុប្បន្នគឺមានបីម៉ូដែល រួមមាន Model S, Model X និង Model 3។

ចំណែក Volkswagen បានប្រកាសចេញរថយន្តអគ្គិសនីថ្មីជាបន្តបន្ទាប់មានចាប់ពីម៉ូដែល e-Golf, e-Up, ID.3 និងរថយន្ត ID.4 ផងដែរ។ បន្ថែមពីនេះ ម៉ាករថយន្តដែលស្ថិតក្រោមសម្ព័ន្ធ Volkswagen ក៏មានរថយន្តអគ្គិសនីផ្ទាល់ខ្លួនផងដែរដូចជាក្រុមហ៊ុន Skoda មានរថយន្ត Enyaq SUV, Seat មានរថយន្ត Cupra Born, Porsche មានរថយន្ត Taycan និង Audi មានរថយន្ត e-tron Coupe ជាមួយ e-tron GT។

គួរដឹងថា Volkswagen ក៏មានកាន់កាប់ចំណែកទីផ្សារអគ្គិសនីនៅអឺរ៉ុបបាន ២៤,៥% ផងដែរនៅរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១នេះ។ ក្រុមហ៊ុន Stellantis កាន់កាប់ចំណែក ១៧,១% ហើយក្រុមហ៊ុន Renault/Nissan កាន់កាប់ ១២,៥% ខណៈដែល Tesla កាន់កាប់ ១១,៩% និង Hyundai/Kia កាន់កាប់ ១១,៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+