ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Kluger ឆ្នាំ ២០២១ ជិះ ១០០គ.ម ស៊ី ៥,៦លីត្រ ចេញលក់ក្នុងតម្លៃជាង ៤ម៉ឺនដុល្លារ

(ទីផ្សារប្រទេសអូស្ត្រាលី) ក្រុមហ៊ុន Toyota បានធ្វើការប្រកាសប្រកាសចេញរថយន្ត Toyota Kluger សេរ៊ីឆ្នាំ ២០២១ នៅលើទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការ។

រថយន្ត Toyota Kluger សេរ៊ីឆ្នាំ ២០២១ គឺជារថយន្ត SUV ៧កៅអី ដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង TNGA និងមានប្រវែងពីកង់មុខដល់កង់ក្រោយវែងជាង ម៉ូឌែលកន្លងចំនួន ៦០មីលីម៉ែត្រ។

លើទីផ្សារប្រទេសអូស្ត្រាលី រថយន្ត Toyota Kluger មាន ៣ជម្រើសម៉ូឌែលគឺ GX, GXL និង Grand ។សម្រាប់ម៉ូឌែល GX បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, Smart Key, ផ្លិតទឹកស្វ័យប្រវត្តិ, រន្ធសាកថ្ម USB ចំនួន ៥, ម៉ាស៊ីនត្រជាក់ ២តំបន់, ថាសកង់ទំហំ ១៧អ៊ីញ និងចង្កៀងមុខស្វ័តប្រវត្តិ។ ម៉ូឌែល GX បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, កៅអីខាងមុខមានមុខងារក្តៅ-ត្រជាក់, ម៉ាស៊ីនត្រជាក់ ៣តំបន់, កៅអីស្បែក, ថាសកង់ទំហំ ១៧អ៊ីញ និងប្រព័ន្ធ Navigation។ បន្ថែមពីនេះ សម្រាប់ម៉ូឌែលប្រភេទខ្ពស់បំផុត Grand បានបំពាក់ជាមួយដំបូល panoramic Sunroof, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, កាំម៉េរា ៣៦០ដឺក្រ, ថាសកង់ទំហំ ១៧អ៊ីញ និងឧបករណ៍បំពងសម្លេង JBL ចំនួន ១១គ្រាប់។

បន្ថែមពីនេះ Toyota Kluger បានបំពាក់ជាមួយមុខងារជំនួយការបើកបរ និងបច្ចេកវិទ្យាដូចជា៖ Push-button start, Electric Parking Brake, Automatic Headlights and wipers, Autonomous Emergency Braking, Adaptive Cruise Control, Lane Trace Assist with lane-centring, Lane-departure Alert, Road Sign Recognition, Blind-spot Monitoring, Rear cross-traffic alert, សេនស័រមុខ-ក្រោយ, Auto High Beams និងពោងសុវត្តិភាព ចំនួន ៧គ្រាប់។

រថយន្ត Toyota Kluger សេរ៊ីឆ្នាំ ២០២១ បំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ម៉ាស៊ីនសាំង ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនបី ផលិតកម្លាំងសរុបបាន ២៤៦សេះ ហើយបើកបរចំងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងអស់ ៥,៦លីត្រ។

និងជម្រើសម៉ាស៊ីនសាំង ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ២៩២សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ។ដំណើការដោយប្រអប់លេខ ៨វគ្គអូតូ ហើយបើកបរចំងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងអស់ប្រហែល ៨,៧លីត្រ។

សម្រាប់ម៉ូឌែលប្រភេទ GX មានតម្លៃចាប់ពី ៤ ៧៦៥០ដុល្លា ដល់ ៥៤ ១៥០ដុល្លារ។ GXL មានតម្លៃចាប់ពី ៥៦ ៨៥០ដុល្លា ដល់ ៦៣ ៣៥០ដុល្លារ និងម៉ូឌែលប្រភេទខ្ពស់បំផុត Grand មានតម្លៃចាប់ពី ៦៨ ៩០០ដុល្លារ ដល់ ៧២ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថែមម៉ូឌែលថ្មី សម្រាប់ត្រកូលរថយន្ត Toyota 4Runner

បន្ទាប់ពីអតិថិជនជាច្រើនបានពេញចិត្តយ៉ាងខ្លាំងជាមួយម៉ូដែល TRD ក្រុមហ៊ុន Toyota បានធ្វើការបន្ថែមនូវម៉ូដែលថ្មី ឈ្មោះថា TRD Sport ។

រថយន្ត Toyota 4Runner TRD Sport សេរ៊ីឆ្នាំ ២០២២ រចនាឡើងជាមួយការរួមបញ្ចូលគ្នារវាង Style និងការ Performance”។​ វាបានទទួលការអាប់ដេតថ្មី ដោយបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, រន្ធបញ្ចេញខ្យល់លើគម្រប់ម៉ាស៊ីន, Roof Rail ពណ៌ខ្មៅ, Spoiler ខាងមុខ និងប៉ាណាអាប់ដេតពណ៌ Color Keyed។ រីឯផ្នែកខាងក្នុង បានប្រើប្រាស់ជាមួយកៅអី SofTex ពណ៌ប្រផេះថ្មី ដែលមានភ្ជាប់ជាមួយឡូហ្គូ TRD រួមបញ្ជូល ឡូហ្គូ TRD Sport លើកម្រាលទ្រាប់ជើង, ចង្កឹះលេខ របស់យីហោ TRD, កៅអីខាងមុខ មានមុខងារក្តៅ-ត្រជាក់ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងAmazon Alexa។

បន្ថែមពីនេះ រថយន្ត TRD Sport ក៏បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរដូចជា៖ Automatic High Beam Headlights, High-Speed Dynamic Radar Cruise Control, Pedestrian Detection, ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert) និង Cross-linked Relative Absorber System។

រថយន្ត Toyota 4Runner TRD Sport ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៣៧៧ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៥វគ្គអូតូ។

សម្រាប់តម្លៃនៃម៉ូឌែលថ្មី 4Runner TRD Sport សេរ៊ីឆ្នាំ ២០២២នេះ គឺក្រុមហ៊ុន Toyota ពុំទាន់បញ្ចេញនូវឡើយទេ ប៉ុន្តែរថយន្តនេះនឹងចេញលក់នៅលើទីផ្សារ ចន្លោះខែកញ្ញា ដល់ខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីតម្លៃ ២,៤លានដុល្លារ ផលិតកម្លាំងបានដល់ ១៩១៤សេះ

ក្រុមហ៊ុន Rimac Automobili បានបង្ហាញចេញផលិតផលសម្រេចចុងក្រោយនៃរថយន្ត C-Two ដែលពេលនេះវាបានប្ដូរឈ្មោះមកជា Nevera វិញ ហើយវាមានការកែសម្រួលមួយចំនួនកាន់តែល្អប្រសើរជាងប្រភេទ Concept ដែលចេញឆ្នាំ ២០១៨។

បើប្រៀបនឹង Concept រថយន្ត Nevera មានការផ្លាស់ប្ដូរជាច្រើនលើរូបរាង ដែលធ្វើឲ្យសមត្ថភាពជ្រែកខ្យល់របស់វាល្អប្រសើរជាងមុន ៣៤%។

រថយន្តនេះដែរមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបួនសម្រាប់កង់នីមួយៗដែលវាអាចផលិតកម្លាំងបានសរុប ១៩១៤សេះ។ វាទទួលបានថាមពលពីអាគុយចំណុះ ១២០គីឡូវ៉ាត់ម៉ោង ដែលជាអាគុយផលិតឡើងដោយក្រុមហ៊ុន Rimac ផ្ទាល់។

Rimac អះអាងថារថយន្ត Nevera អាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ១,៨៥វិនាទីប៉ុណ្ណោះ ហើយល្បឿនអតិបរមាគឺ ៤១២គ.ម/ម៉។

 

រថយន្តនេះមានតម្លៃខ្ទង់ ២លានអឺរ៉ូ (ប្រមាណ ២,៤លានដុល្លារ) ក្នុងមួយគ្រឿង ដោយកាលបរិច្ឆេទដឹកជញ្ជូនជូនអតិថិជននៅមិនទាន់ដឹងនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើកនេះប្រកាសផ្លូវការហើយថា Land Cruiser ជំនាន់ថ្មី នឹងបង្ហាញខ្លួនសប្ដាហ៍ក្រោយ

នៅទីបំផុត Toyota បានបញ្ជាក់ថារថយន្ត Land Cruiser ជំនាន់ថ្មីរូបរាងថ្មីនឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ដែលការបង្ហាញវត្តមានរបស់ Land Cruiser ជំនាន់ថ្មីនឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅលើ YouTube។

ទាក់ទងនឹងរថយន្ត Land Cruiser ជំនាន់ថ្មី ត្បិតថាវាមិនទាន់ប្រកាសចេញជាផ្លូវការ ប៉ុន្តែគេបានដឹងដំណឹងច្រើនមកហើយទាក់ទងនឹងរថយន្តនេះ រួមទាំងរូបរាងថ្មីរបស់វាផងដែរ។

រថយន្ត Land Cruiser ថ្មីនឹងប្តូរប្រើប្រាស់គ្រោងឆ្អឹង TNGA-F ដោយវានឹងបាត់បង់ជម្រើសម៉ាស៊ីន ៨ស៊ីឡាំង ដែលជំនួសមកវិញនូវម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ ប្រភេទ Turbocharged អមជាមួយម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង ចំណុះ ៣,៣លីត្រមកជាមួយផងដែរ។

ក្រៅពីផ្លាស់ប្ដូររូបរាងខាងក្រៅហើយនោះ រថយន្តជំនាន់ថ្មីក៏នឹងមានការផ្លាស់ប្ដូរផ្នែកខាងក្នុងផងដែរ។ បើតាមរូបភាពដែលគេប្រមាញ់បាននាពេលកន្លងមកឃើញថាផ្នែកខាងក្នុងនឹងមានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ មានឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១៤គ្រាប់ ហើយផ្នែកខាងក្រោយមានប្រព័ន្ធកម្សាន្តដាច់ដោយឡែកទៀតផង។

នៅសប្ដាហ៍ក្រោយនេះ រាល់ព័ត៌មានទាក់ទងនឹង Land Cruiser ជំនាន់ថ្មី នឹងត្រូវបង្ហាញជាផ្លូវការ ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចចេញរូប Render ឡាន Mitsubishi Lancer EVO XI ឆ្នាំ២០២៣ ធ្វើឲ្យគ្រប់គ្នាមានសង្ឃឹម

ថ្មីៗនេះ អ្នកឌីហ្សាញយានយន្តឈ្មោះ Enoch Gonzales បានបង្ហាញឲ្យឃើញនូវរូបភាព Render នៃរថយន្ត Mitsubishi Lancer EVO XI សម្រាប់សេរ៊ីឆ្នាំ២០២៣ ដែលធ្វើឲ្យគ្រប់គ្នាចាប់ផ្តើមមានសង្ឃឹមម្តងទៀត។

គួររំលឹកឲ្យដឹងថា រថយន្ត Mitsubishi Lancer ត្រូវបានផលិតដំបូងនៅក្នុងឆ្នាំ១៩៩២ និង បានឈប់ផលិតត្រឹមឆ្នាំ២០១៦ បាត់ទៅហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់វានៅតែល្បីល្បាញ ក្នុងចំណោមអ្នកស្រលាញ់ចូលចិត្តរថយន្ត។

ដោយឡែក សម្រាប់រថយន្ត Mitsubishi Lancer EVO XI របស់លោក Enoch Gonzales នេះវិញ មានការឌីហ្សាញគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺអំពូលបំភ្លឺពេលថ្ងៃ LED ក៏ដូចជាអំពូលកាត់អ័ព្ទ LED រាងមូល ដែលយកលំនាំតាមរថយន្តប្រណាំងប្រភេទ Rally មើលទៅពិតជាប្លែក និងកាច។

ជាមួយគ្នានេះដែរ វាក៏បានបំពាក់ប៉ាណាមុខពណ៌ខ្មៅរលោង, រន្ធបឺតខ្យល់ធំ និងកាងកាត់ខ្យល់ផ្នែកខាងមុខ ព្រមទាំងយ៉ាន់ BBS ពណ៌ខ្មៅគ្រើម ទៀតផង។

ដោយឡែក ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ ចង្កៀងរបស់វាក៏មានរូបរាងស្រដៀងនឹង អំពូលបំភ្លឺពេលថ្ងៃនៅផ្នែកខាងមុខដែរ មើលទៅពិតជាទាក់ទាញមែនទែន។ លើសពីនេះ វាក៏មានបំពាក់កាងកន្ទុយត្រីធំ និងបំពង់ស៊ីម៉ាំង ៤ ទៀតផង។

សូមបញ្ជាក់ដែរថា វាគ្រាន់តែជារូបភាពបែប Render របស់លោក Enoch Gonzales ប៉ុណ្ណោះ មិនមែនចេញពីក្រុមហ៊ុន Mitsubishi ឡើយ។ យ៉ាងណាក៏ដោយ តើប្រិយមិត្តយល់យ៉ាងណាដែរការឌីហ្សាញបែបនេះ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Camaro ឆ្នាំ២០២២ ទំនងចូលរោងចក្រផលិត នៅខែកញ្ញាឆ្នាំនេះ

រថយន្ត Chevrolet Camaro ស៊េរីឆ្នាំ២០២២ កំពុងតែត្រៀមខ្លួនដើម្បីចូលរោងចក្រផលិតហើយប ប៉ុន្តែវានឹងចេញលក់រៀងយឺតជាងការរំពឹងទុកបន្តិច។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Chevrolet ធ្លាប់មានគម្រោងផលិតរថយន្តស្ព័រ Camaro នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ប ប៉ុន្តែគម្រោងនេះត្រូវបានពន្យាពេលវិញ ហើយលើកទៅដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ មិនបានបង្ហាញពីមូលហេតុ ក៏ដូចជាពន្យល់ឲ្យដឹងច្បាស់ឡើយ គ្រាន់តែដឹងថា ការពន្យាពេលនេះគឺប៉ះពាល់ទាំង រថយន្ត Camaro Coupe និង Camaro Convertible។

គួររំលឹកឲ្យដឹងដែរថា Chevrolet បានបើកឲ្យបញ្ជាទិញរថយន្ត Camaro ឆ្នាំ២០២២ តាំងពីថ្ងៃទី០៨ ខែមេសា មកម្ល៉េស បើទោះបីជារូបរាងពិតប្រាកដវាយ៉ាងណា មិនទាន់ត្រូវបានគេឃើញក៏ដោយ។ យ៉ាងណាក៏ដោយ របាយការណ៍មួយចំនួនអះអាងថា វានឹងទទួលបានការអាប់ដេតតិចតួច បើប្រៀបធៀបនឹងម៉ូដែលឆ្នាំ២០២១។

ចំពោះជម្រើសម៉ាស៊ីនវិញ គេរំពឹងថានៅដូចដើមដដែល គឺ ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៥, ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ, ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៥៥សេះ និង ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំងដល់ ៦៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូស្នេហ៍តារាចម្រៀងដ៏ល្បី Jay-Z និង Beyonce ទំនងគឺជាម្ចាស់រថយន្ត Rolls-Royce Boat Tail តម្លៃ ២៨លានដុល្លារ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Rolls-Royce បានធ្វើការបញ្ចេញនូវរថយន្តដែលមានតម្លៃថ្លៃជាងគេនៃត្រកូលរថយន្តរបស់ខ្លួន Rolls-Royce Boat Tail ដែលមានតម្លៃខ្ទង់ ២៨លានដុល្លារ និងផលិតត្រឹមចំនួនកំណត់តែ ៣គ្រឿងប៉ុណ្ណោះ។​យោងតាមប្រភព The Telegraph បានបង្ហាញនូវហេតុផលមួយចំនួនដែលបង្ហាញថាគូស្នេហ៍តារាចម្រៀងដ៏ល្បី Jay-Z និង Beyonce គឺជាម្ចាស់រថយន្តនេះ។

ចំណុចទីមួយគឺ Rolls-Royce បាននិយាយថា ផ្នែកខាងក្រោយដែលរូបរាងដូចកន្ទុយទូក ត្រូវបានរចនាឡើងជាពិសេស ដើម្បីដាក់ដបស្រាសាំប៉ាញ Armand de Brignac chilled ដែលអតិថិជនចូលចិត្ត។ ខណះពេល Jay-Z ជាម្ចាស់ភាគហ៊ុនពាក់កណ្តាលនៃក្រុមហ៊ុនស្រាសាំប៉ាញ Armand de Brignac។

ចំណុចទីពីរគឺ គូស្នេហ៍តារាចម្រៀងមួយគូនេះត្រូវបានគេដឹងថាចូលចិត្តជិះទូកលេង ហើយបានជួលកប៉ាល់ទំនើប ម្តងមួយសប្តាហ៍ ។ ដូចដែលអ្នករចនាម៉ូដបាននិយាយថា “ផ្នែកខាងក្រោយមានរូបរាងដូចកន្ទុយទូក អាចបើកបានដូចស្លាបមេអំបៅ ដែលមានរូបរាងដូចកប៉ាល់ J-class” ។

ចំណុចចុងក្រោយគឺ ផ្នែកខាងក្នុងនៃរថយន្ត Boat Tail បានប្រើប្រាស់ជាមួយពណ៌ Blue Ivy ដែលវាជាឈ្មោះកូនស្រីអាយុ ៩ឆ្នាំរបស់ Jay-Z និង Beyonce។

បន្ថែមពីនេះ The Telegraph ក៏បានរាយការណ៍ថា Jay-Z បានចុះហត្ថលេខាលើរូបទេវរូបផ្នែកខាងមុខនៃរថយន្ត ចំនែក Beyonce បានចុះហត្ថលេខាលើឡូហ្គូខាងក្រោយ និងបានចុះហត្ថលេខាទាំងពីនាក់ នៅលើម៉ាស៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌រថយន្តថ្លៃជាងគេបំផុតលើពិភពលោក មានតម្លៃរហូតដល់ ១ លានដុល្លារ

ពណ៌ថ្នាំលាបខាងក្រៅ គឺជារឿងដំបូងដែលត្រូវពិចារណានៅពេលទិញឡាន។ ពណ៌ថ្នាំលាបខ្លះមានតម្លៃពីរ ឬបីរយដុល្លារ ប៉ុន្តែមានថ្នាំលាបពណ៌រហូតដល់ច្រើនលានដុល្លារ។ ខាងក្រោមនោះគឺជាពណ៌តួរខ្លួននៃរថយន្តដែលមានតម្លៃថ្លៃៗ រហូតដល់ ១លានដុល្លារ។

  • ពណ៌ Valencia Red Pearl និង​ Nouvelle BluePearly លើរថយន្ត NSX : មានតម្លៃ ៦ ០០០ដុល្លារ

  • ពណ៌ Frozen Editions លើរថយន្ត BMW M3 ឆ្នាំ ២០១៣ : មានតម្លៃ ១០ ០០០ដុល្លារ

  • ពណ៌ Alubeam Silver លើរថយន្ត Mercedes-Benz Alubeam : មានតម្លៃ ១២ ៧៥០ដុល្លារ

  • ពណ៌ Candy Apple Red និង Candy Sweet Mandarin លើរថយន្ត Koenigsegg Jesko : មានតម្លៃ ៦៣ ៣០០ដុល្លារ

  • ពណ៌ Chromaflair លើរថយន្ត Porsche : មានតម្លៃ ៨៦ ០៤០ដុល្លារ

  • ពណ៌ Diamond-Flake Paint លើរថយន្ត McLaren Speedtail : មានតម្លៃ ១៣០ ០០០ដុល្លារ

  • ពណ៌ Lady Bug លើរថយន្ត Bugatti Divo Lady Bug: មានតម្លៃ ១លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់អស់ចិត្ត ក្រុមហ៊ុនដែលចង់ទិញ Lamborghini តថ្លៃថែមលុយដល់ ២ពាន់លានអឺរ៉ូទៀត

ក្រុមហ៊ុន Quantum Group មិនទាន់បោះបង់គំនិតទិញយកក្រុមហ៊ុន Lamborghini ពីក្រុមហ៊ុន Volkswagen Group នៅឡើយទេ។

កាលពីសប្ដាហ៍មុនមានការរាយការណ៍ថាក្រុមហ៊ុន Quantum Group បានផ្ដល់សំណើរជាទឹកប្រាក់ប្រមាណ ៩,២ពាន់លានដុល្លារដើម្បីទិញយក Lamborghini ប៉ុន្តែ Volkswagen Group ប្រកែកមិនព្រមលក់ឡើយ។

យ៉ាងណាក្ដីពេលនេះក្រុមហ៊ុន Quantum Group និយាយថានឹងបន្ថែមលុយ ១ ទៅ ២ពាន់លានអឺរ៉ូ បន្ថែមទៀត ដើម្បីចំណាយលើការបណ្ដាក់ទុន និងការធានាលើការងាររួមទាំងរោងចក្រដែល Lamborghini មាន។ នេះបើតាមការចុះផ្សាយរបស់ Auto News។

ទាក់ទងនឹងបញ្ហានេះ នៅមិនទាន់ឃើញមានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Volkswagen Group ដែលជាក្រុមហ៊ុនមេរបស់ Lamborghini នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណីតរបស់ចិន ដាល់លក់តម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារនៅជប៉ុន

រថយន្តប្រណីតរបស់ចិនម៉ូដែល Hongqi H9 ដែលអះអាងថាជាគូប្រជែងរបស់រថយន្ត Mercedes S-Class នោះ បានប្រកាសអំពីតម្លៃលក់ជាផ្លូវការនៅលើទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃធូរថ្លៃជាង S-Class។

អតិថិជននៅជប៉ុនអាចមានជម្រើសចំនួន ៦ ប្រភេទជាមួយរថយន្ត Hongqi H9 ដោយមានតម្លៃចាប់ពីប្រមាណ ៥៥ ៦៤៣ដុល្លារ រហូតដល់ថ្លៃដាច់គេគឺតម្លៃប្រមាណ ១០០ ០៦២ដុល្លារ។ ប្រៀបនឹងរថយន្ត Mercedes-Benz S400 មានតម្លៃចាប់ពីប្រមាណ ១១៧ ៣០០ដុល្លារ នៅជប៉ុន។

គួរដឹងថាក្រុមហ៊ុន Hongqi បានបញ្ចេញលក់រថយន្តរបស់ខ្លួននៅលើទីផ្សារធំៗមួយចំនួនរួចមកហើយ ដោយក្នុងនោះមានប្រទេសអារ៉ាបរួមផងដែរ ដោយនៅអារ៉ាបរួមរថយន្ត Hongqi H9 មានតម្លៃចាប់ពីប្រមាណ ៦២ ៥៦៥ដុល្លារ ដល់ប្រមាណ ៨៤ ៧២៣ដុល្លារ។

គួរដឹងថារថយន្ត Hongqi H9 មានប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៥២សេះ ហើយវាក៏មានប្រភេទប្រើម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំងដែលមានកម្លាំង ២៧២សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+