ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Cherokee ឆ្នាំ២០២១ ប្រភេទ Freedom Edition ថ្មី តម្លៃជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Jeep ទើបតែបានប្រកាសចេញរថយន្ត Cherokee ស៊េរីឆ្នាំ២០២១ ប្រភេទថ្មីមួយទៀត ហៅថា Cherokee Freedom Edition។

រថយន្ត Jeep Cherokee Freedom Edition ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល Jeep Cherokee Latitude ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។

ជាមួយគ្នានេះ វាក៏បានបន្ថែមលក្ខណៈពិសេសមួយចំនួន ដើម្បីឲ្យលេចធ្លោជាងម៉ូដែល Cherokee ធម្មតាផងដែរ។ ក្នុងនោះរួមមានដូចជា តែមរូបផ្កាយនៅលើគម្របម៉ាស៊ីន, រូបទង់ជាតិអាមេរិកនៅលើទ្វារខាងមុខ, រឺហ្គែរលើដំបូលពណ៌ខ្មៅរលោង, ឡូហ្គូ Jeep ពណ៌ខ្មៅ, យ៉ាន់ពណ៌ខ្មៅក្រើម ១៨អ៊ីញ និងប៉ាណាមុខពណ៌ខ្មៅក្រើម ទៀតផង។

រថយន្ត SUV ប្រភេទថ្មីនេះនឹងផ្តល់ជម្រើសចំនួន ៥ ពណ៌ គឺ ខ្មៅ, ខៀវ, បៃតង, ប្រផេះ និងស។ Freedom Edition មានបំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៧ ៧០៥ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ២៩ ២០៥ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Corolla Cross ត្រៀមលក់នៅម៉ាឡេស៊ីឆាប់ៗ ជាប្រភេទដំឡើងក្នុងស្រុក

តាមការបញ្ជាក់របស់ UMW Toyota Motor បានឲ្យដឹងថារថយន្ត Toyota Corolla Cross នឹងចេញលក់នៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៥ ខែមីនាខាងមុខ ដោយនឹងជាប្រភេទដែលដំឡើងនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង ដូចនេះតម្លៃរបស់វាទំនងជានឹងធូរថ្លៃជាងរថយន្ត C-HR។

រថយន្ត Corolla Cross បានប្រកាសចេញជាលើកដំបូងនៅប្រទេសថៃកាលពីខែកក្កដាឆ្នាំកន្លងទៅ ជារថយន្តផលិតឡើងលើគ្រោងឆ្អឹង TNGA-C ដែលជាគ្រោងឆ្អឹងប្រើលើរថយន្ត Corolla, C-HR និងរថយន្ត Lexus UX ជំនាន់ចុងក្រោយ។

ក្រុមហ៊ុន Toyota ប្រចាំម៉ាឡេស៊ីមិនទាន់ប្រាប់អំពីលក្ខណៈសម្បត្តិរថយន្ត Corolla Cross សម្រាប់ទីផ្សារម៉ាឡេស៊ីនៅឡើយទេ ប៉ុន្តែនៅតាមទីផ្សារមួយចំនួនវាមានដាក់លក់ជាមួយម៉ាស៊ីនចំណុះ ១,៨លីត្រដែលផលិតកម្លាំងបាន ១៣៨សេះ ជាមួយប្រអប់លេខ Super CVT-i៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីមហាកម្លាំងរបស់ Audi មានលក់នៅថៃតម្លៃចាប់ពី ២០ម៉ឺនដុល្លារ

កាលពីថ្មីៗនេះ Audi បានបញ្ចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី e-tron GT ស៊េរីឆ្នាំ ២០២២ ជារថយន្តស្ព័រអគ្គិសនីដែលមានសមត្ថភាពអាចផលិតកម្លាំងបានដល់ ៦៤៦សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹមតែ ៣,៣វិនាទី។

នៅទីផ្សារប្រទេសថៃរថយន្តនេះមានលក់ជាបីប្រភេទរួមមាន e-tron GT Quattro ដែលមានតម្លៃចាប់ពីប្រមាណ ២០៦ ៩៤៣ដុល្លារ, ប្រភេទ e-tron GT Quattro Performance មានតម្លៃចាប់ពីប្រមាណ ២១៩ ៨៨៣ដុល្លារ និងប្រភេទ RS e-tron GT Quattro មានតម្លៃចាប់ពីប្រមាណ ៣០៧ ៣១៨ដុល្លារ។

បើផ្អែកតាមការអះអាងរបស់ Audi រថយន្តស្ព័រអគ្គិសនីមួយនេះអាចសាកថ្មពី ០ ដល់ ៨០% ដោយចំណាយពេលត្រឹមតែ ២២,៥វិនាទី ដោយសារសមត្ថភាពសាកថ្មកម្លាំង ២៧០គីឡូវ៉ាត់របស់វា។ បន្ថែមពីនេះរថយន្តនេះក៏មានបច្ចេកវិទ្យាសាកភ្លើងដោយខ្លួនឯងពេលដែលជាន់ហ្វ្រាំង ឬជាន់ហ្គែរថែមទៀតផង ដែលអាចឲ្យរថយន្តបើកបរបានចម្ងាយដល់ ៤៨៨គីឡូម៉ែត្រពេលសាកពេញ។

រថយន្ត Audi e-tron GT នេះសម្រាប់ប្រភេទធូរថ្លៃជាងគេអាចផលិតកម្លាំងបាន ៥៣០សេះ ខណៈដែលប្រភេទថ្លៃជាងគេអាចផលិតកម្លាំងបាន ៦៤៦សេះ ជាមួយល្បឿនអតិបរមា ២៥០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche 911 នឹងគ្មានប្រភេទអគ្គិសនីសុទ្ធ បើទោះបីរយ:ពេល ១០ឆ្នាំទៀត

លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche នៅក្នុងកិច្ចប្រជុំមួយជាមួយប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នេះនឹងមិនបញ្ចេញម៉ូដែលប្រភេទអគ្គិសនីសុទ្ធនៃរថយន្ត Porsche 911 នៅខណ:ពេលមួយទស្សវត្សទៀតនោះទេ។

ជាក់ស្តែងលោក Blume បានបន្តថា ទោះបីមិនមានផែនការចំពោះ Porsche 911 ប្រើអគ្គិសនីសុទ្ធ នៅពេលអនាគតក៏ដោយក៏ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវដើម្បីបញ្ចេញរថយន្ត 911 ដោយប្រើម៉ាស៊ីនកូនកាត់ Hybrid។ ដោយ Macan ជំនាន់ក្រោយដែលក្រុមហ៊ុន Porsche បានបង្ហាញនឹងមិនមានជំនាន់ដោយប្រើម៉ាស៊ីនចំហេះខាងក្នុងទេ។

ការអភិវឌ្ឍរថយន្ត ៩១១ ដែលប្រើម៉ូទ័អគ្គិសនី ដោយមិនបាត់បង់ភាព Sportiness នៃយានយន្ត គឺមិនងាយស្រួលនោះទេ។ ប្លង់នៃម៉ូទ័អគ្គិសនីជាធម្មតា ធ្វើឱ្យចំណុចកណ្តាលរបស់រថយន្តមានទំនាញទាញធ្លាក់ចុះទាប ខណៈពេលដែលម៉ូទ័រអគ្គិសនីដាក់នៅចន្លោះកង់។ នេះនឹងផ្លាស់ប្តូរលក្ខណៈនៃការបើកបរ 911 ទាំងស្រុងហើយវានឹងក្លាយជាបញ្ហាប្រឈមមួយដែលវិស្វករ Porsche ត្រូវតែជំនះ។

អ្នកគាំទ្រ 911 ដែលប្រើម៉ាស៊ីន Boxer នឹងបន្តឃើញរថយន្តដែលពួកគេចូលចិត្តទាំងនេះយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០៣០។ ខណ:ពេលដែលឆ្នាំ ២០៣០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យយានយន្តអគ្គិសនីពីព្រោះវាដល់ពេលដែលក្រុមហ៊ុនជាច្រើនប្តេជ្ញាចិត្តចំពោះយានយន្តរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក៏មានកម្ពុជាដែរ! ត​ម្លៃរថយន្ត Ranger Rover ថ្មី ពីប្រទេសទាំង ១០ ដែលមានតម្លៃធូរ និងថ្លៃជាងគេ

តាមរយៈការសិក្សាពីប្រទេសដែលបានអាចអោយយើងទិញរថយន្តស៊េរីថ្មី Range Rover ពីតម្លៃធូរ និងថ្លៃជាងគេបំផុត ដើម្បីអោយយើងទាំងអស់គ្នាបានដឹងថាតើ ប្រទេសណាមួយមានតម្លៃសមរម្យជាងគេ។ យោងតាមទិន្នន័យពីគេហទំព័រធានារ៉ាប់រងរថយន្ត Carinsurance ប្រទេសដែលយើងអាចទទួលបានតម្លៃធូរថ្លៃក្នុងការទិញរថយន្ត Ranger Rover ថ្មីនោះគឺ សហរដ្ឋអាមេរិចតែម្តង ដែលមានតម្លៃចាប់ពី ៩២ ១៥៤ ដុល្លារ បើប្រៀបធៀបទៅនឹងប្រទេសម៉ាឡេស៊ីគឺមានតម្លៃថ្លៃជាងគេបំផុត ដោយតម្លៃទីផ្សារក្នុងស្រុកប្រហែល ៣៥៦ ៣០៣ នេះក៏ដោយសារតែតម្លៃពន្ធ ទើបធ្វើអោយតម្លៃរបស់រថយន្តនេះមានតម្លៃថ្លៃបែបនេះ។

បន្ទាប់ពីម៉ាឡេស៊ី គឺមានប្រទេសសឹង្ហបុរី ដែលលក់តម្លៃ ៣៥៤ ៤៤៦ដុល្លារសហរដ្ឋអាមេរិច។ ៩ លើ ១០នៃប្រទេសអាស៊ីដទៃទៀតដូចជា៖ វៀតណាម (៣៥២ ៤៧៤ដុល្លារ), ហុងកុង (៣៣៦ ៨២៨ដុល្លារ), កម្ពុជា (៣១៤ ១៧៧ដុល្លារ), ព្រុយនេ (២៥៩ ៥៦៤ដុល្លារ), ថៃ (២៤៦ ៦០០ដុល្លារ), ភូមា (២៤០ ២៧១ដុល្លារ) និងចិន (១៩១ ០៤៦ដុល្លារ)។ ខាងក្រោមនេះជាតារាងតម្លៃថ្លៃជាងគេរបស់ប្រទេសទាំង ១០ នៃតម្លៃរបស់រថយន្តថ្មី Ranger Rover

ប្រភព៖ carscoops

រីឯខាងក្រោមនេះជាតារាងតម្លៃធូរថ្លៃជាងគេបំផុត នៃប្រទេសទាំង ១០

ប្រភព៖ carscoops

ក្រៅប្រទេសមិនមែនជាសមាជិកអាស៊ាន គឺប្រទេស ក្រិចស្ថិតក្នុងចំនោមប្រទេសទាំង ១០ដែលមានតម្លៃថ្លៃជាងគេផងដែរគឺតម្លៃ ១៨៣ ៧១៧ដុល្លារ។ និងប្រទេសផ្សេងទៀតដូចជាព័រទុយហ្កាល់ (១៦៦ ៨៨១ដុល្លារ), អូស្ត្រាលី (១៦៦ ១៤១ដុល្លារ), ហូឡង់ (១៦៥ ៦៤៧ដុល្លារ), កូរ៉េខាងត្បូង (១៦៤ ៦៧១ដុល្លារ), និងកាលីដូនីន (១៦៣ ៩៥១ដុល្លារ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងផ្លូវការឡាន Sedan អគ្គិសនីដំបូងរបស់ BMW

ក្រុមហ៊ុន BMW បានបង្ហាញចេញនូវរូបរាងជាផ្លូវការរបស់ BMW i4 ដែលជារថយន្ត Sedan អគ្គិសនីដំបូងបំផុតរបស់ខ្លួន អភិវឌ្ឍន៍ចេញពីរថយន្តអគ្គិសនី SUV ម៉ូដែល BMW iX។

រថយន្ត BMW i4 នៅបន្តរក្សារចនាបថផ្នែកខាងមុខប្រៀបដូចជារថយន្ត BMW iX អ៊ីចឹងដែរ គឺមានផ្ទាំងប៉ាណាខាងមុខទំហំធំ។ យ៉ាងណាក្ដីតួខ្លួនទាំងមូលរបស់រថយន្តនេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹង BMW Series-4 ទៅវិញ។ យ៉ាងណាក្ដីផ្នែកខាងក្នុងនៃរថយន្ត BMW i4 នេះនៅមិនទាន់មានការបង្ហាញចេញនៅឡើយទេ។

បើផ្អែកតាមផែនការគឺ BMW i4 នឹងដាក់លក់លើទីផ្សារនាឆ្នាំនេះ ជាមួយជម្រើសអាគុយ និងជម្រើសកម្លាំងជាច្រើនប្រភេទ។ វានឹងមានផ្ដល់ជូនជម្រើសអាគុយដែលអាចឲ្យរថយន្តនេះបើកបរបានចម្ងាយដល់ ៥៩០គីឡូម៉ែត្រពេលសាកភ្លើងពេញ។

បន្ថែមពីនេះវាក៏នឹងមានផ្ដល់ជូននូវជម្រើសខ្លាំងបំផុតមួយដែលអាចផលិតកម្លាំងសរុបបាន ៥២៣សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤វិនាទី។ នេះបើផ្អែកតាមការប្រកាសរបស់ BMW។

BMW i4 ក៏នឹងមានប្រើប្រាស់បច្ចេកវិទ្យាសាកភ្លើងចុងក្រោយបំផុតរបស់ BMW ដូចជា Audi e-tron ដែរ ដែលគាំទ្រការសាកភ្លើងល្បឿនលឿនកម្លាំង ១៥០គីឡូវ៉ាត់ ដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលប្រហែល ៣៥នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងលទ្ធផលម៉ាករថយន្តដែលមានតម្លៃជាងគេលើលោកប្រចាំ ២០២១

ក្រុមហ៊ុន Brand Finance ទើបចេញផ្សាយរបាយការណ៍ថ្មីដែលនិយាយអំពីម៉ាកក្រុមហ៊ុនមានតម្លៃជាងគេក្នុងលោកប្រចាំឆ្នាំ ២០២១ ដោយក្នុងនោះឃើញមានវត្តមានម៉ាករថយន្តជាច្រើនផងដែរ។

បើផ្អែកតាមទិន្នន័យរបស់ Brand Finance បានបង្ហាញថា Toyota គឺជាម៉ាករថយន្តមានតម្លៃជាងគេក្នុងលោកលំដាប់ទី១ ប្រចាំឆ្នាំ ២០២១ ជាមួយតម្លៃស្មើនឹង ៥៩,៥ពាន់លានដុល្លារ ដែលអាចទាញទម្លាក់ Mercedes-Benz ពីតំណែងកំពូលឆ្នាំមុនបាន។

Mercedes-Benz បានធ្លាក់មកចំណាត់ថ្នាក់លេខ២ ជាមួយម៉ាកសញ្ញាដែលមានតម្លៃ ៥៨,២ពាន់លានដុល្លារ។ បន្ទាប់ពី Mercedes-Benz គឺតាមពីក្រោយដោយម៉ាករថយន្តអាល្លឺម៉ង់ចំនួនបីទៀតរួមមាន Volkswagen តម្លៃ ៤៧ពាន់លានដុល្លារ, BMW តម្លៃ ៤០,៤ពាន់លានដុល្លារ និង Porsche តម្លៃ ៣៤,៣ពាន់លានដុល្លារ។

ចំណាត់ថ្នាក់លេខ៦គឺបានទៅលើ Tesla ដែលបានកើនឡើងពីចំណាត់ថ្នាក់លេខ១២កាលពីឆ្នាំមុន ជាការហក់លោតដ៏ខ្ពស់មួយសម្រាប់ Tesla ដែលម៉ាករថយន្តមួយនេះមានតម្លៃ ៣១,៩ពាន់លានដុល្លារ។ កាលពីឆ្នាំមុនម៉ាកសញ្ញា Tesla គឺមានតម្លៃ ១២,៤ពាន់លានដុល្លារ ដែលបង្ហាញថា Tesla មានការកើនឡើងតម្លៃខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូយខ្លាំង! Ford ប្រកាសចេញឡានប៉ូលីស F-150 Police Responder ក្នុងតម្លៃជាង ៤ម៉ឺនដុល្លារ

(សហរដ្ឋអាមេរិច) ទោះបីជារថយន្តប៉ូលីសដ៏ល្បីរបស់អាមេរិកគឺរថយន្ត Ford Crown Victoria P71 ត្រូវបានបញ្ចប់ជីវិតអស់រយៈពេល ១០ ឆ្នាំមកហើយក្តីក៏ Ford នៅតែរក្សាជំហររបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តប៉ូលីសធំជាងគេដដែល។ ដើម្បីបន្តគ្របដណ្តប់លើទីផ្សារ ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេ​ញឡានប៉ូលីសប្រភេទថ្មីឈ្មោះថា Ford F-150 Police Responder ក្នុងតម្លៃ ៤៤ ០០០ដុល្លារ។

Ford F-150 Police Responder ត្រូវបានផលិតឡើងតាមរថយន្ត Ford F-150 SuperCrew។ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost V6 បង្កើតកម្លាំងបាន ៤០០សេះ និងកម្លាំងរមួយ ៦៧៨ញូតុនម៉ែត្រ និងដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ ហើយវាមានល្បឿនអតិបរមា ១៩៣គ.ម/ម៉ និងស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៥,២វិនាទី។

យោងតាមលោក Greg Ebel ប្រធានគ្រប់គ្រងម៉ាករថយន្តប៉ូលីសរបស់ Ford បាននិយាយថា“ ភ្នាក់ងារអនុវត្តច្បាប់និយាយថាពួកគេចង់អោយរថយន្តមានកំលាំងអូសទាញបន្ថែមខ្លាំង និងមានសមត្ថភាពខាង off-roadល្អ ប៉ុន្តែពួកគេមានការព្រួយបារម្ភអំពីល្បឿន និងការគ្រប់គ្រង់ ហេតុនេះហើយទើបម៉ូឌែល F-150 មានសមត្ថភាពអូសទាញរហូតដល់ទម្ងន់ ៥តោន និងដឹកបាន ៩២០គីឡូក្រាម។ ហើយបន្ថែមពីនេះ Ford F-150 Police Responder ក៏មានកំរិតកម្លាំងបង្វិលជុំខ្លាំង និងប្រព័ន្ធបើកបរវិលកង់ ៤ ដើម្បីងាយស្រួលប្តូរស្ថានភាពប្រតិបត្ដិការពីទីក្រុង ទៅកាន់ភូមិសាស្ត្រស្មុគស្មាញ” ។

រថយន្ត Ford F-150 Police Responder បានបំពាក់ជាមួយសំបក់កង់ប្រភេទ multi-purpose ដែលងាយស្រួលគ្រប់គ្រង់, មានស្ថេរភាព និងងាយបង្កើនល្បឿន នៅពេល off-road ផងដែរ។ វាក៏បានបំពាក់ជាមួយកញ្ចប់ FX4 off-road ដែលមាន adjustable undercarriage, adjustable dampers, electronically locked rear axle និងមុខងារ Ramp control។

លើសពីនេះទៀតម៉ូដែលនេះក៏មានបច្ចេកវិទ្យាទំនើបៗដូចជា Accelerating assist, មុខងារដកកូនសោរចេញពីយានយន្ត, ប្រព័ន្ធអគ្គិសនី, ភ្លើងស៊ីរ៉ែន, ប្រព័ន្ធការពារចោរកម្ម, បច្ចេកវិទ្យា SYNC 4 ដែលប្រើប្រព័ន្ធទូរគមនាគមន៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Ford ដើម្បីការពារការរំខានក្នុងអំឡុងពេលដើរល្បាត និងកុងតាក់ (one-touch Switch) ដែលអាចបិទប៉ុណ្តោះអាសន្ននូវបច្ចេកវិទ្យាទាំងអស់ ក្នុងករណីមានការប៉ះទង្គិចជាមួយរថយន្តផ្សេងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលការធ្វើតេស្តបុក ឡាន SUV ទំនើបបំផុតរបស់កូរ៉េ លទ្ធផលយ៉ាងណា (មានវីដេអូ)

រថយន្ត Genesis GV80 ស៊េរីឆ្នាំ២០២១ ដែលជា SUV ទំនើបបំផុតរបស់កូរ៉េ បានទទួលចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick+ (ល្អបំផុត) តាមរយៈការធ្វើតេស្តដោយ វិទ្យាស្ថានសុវត្ថិភាព U.S. Insurance Institute for Highway Safety ឬហៅកាត់ថា IIHS។

ក្រុមហ៊ុន Genesis បានបំពាក់បច្ចេកវិទ្យា និងមុខងារសុវត្ថិភាពជាច្រើនលើ GV80 ដោយក្នុងនោះរួមមានទាំង Forward Collision Avoidance-Assist with Pedestrian Detection, Lane Keep Assist, Blind-Spot Collision Warning, ពោងសុវត្ថិភាព ១០គ្រាប់ និង Blind-Spot Collision Avoidance Assist ផងដែរ។

គួរឲ្យដឹងថា ក្រៅពី GV80 ក្នុងនោះក៏មានរថយន្តរបស់ Genesis ដទៃទៀត ដូចជា G70 និង G90 ឆ្នាំ២០២១ ក៏ទទួលបានចំណាត់ថ្នាក់ Top Safety Pick+ នេះផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាការធ្វើតេស្តបុកខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pagani Huayra R បំពាក់ម៉ាស៊ីន V12 កម្លាំង ៨៣៨សេះ បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុនអ៊ីតាលី Pagani បានប្រកាសចេញរថយន្ត Huayra R របស់ខ្លួនជាផ្លូវការ បន្ទាប់ពីការសម្ញែងរបស់មួយរយៈកន្លងមក។

រថយន្ត Pagani Huayra R ថ្មីនេះគឺជាប្រភេទ Hypercar ដែលផ្តោតខ្លាំងលើដំណើរការ តាមរយៈការបំពាក់ម៉ាស៊ីន V12-R ថ្មី។ ផលិតឡើងថ្មីទាំងស្រុង ម៉ាស៊ីនចំណុះ ៦,០លីត្រ naturally aspirated នេះមានទម្ងន់ស្រាល និងខ្លាំង បើប្រៀបធៀបទៅនឹងម៉ាស៊ីន V12 ណាៗទាំងអស់។ អ្វីដែលពិសេសនោះគឺ វាអាចបង្កើតម្លាំងបានរហូតដល់ទៅ ៨៣៨សេះ។

ម៉ាស៊ីនដែលត្រូវចំណាយពេលជាង ២ឆ្នាំដើម្បីឌីហ្សាញ និងផលិតឡើងនេះ អាចស្រែករោទិ៍ដល់ ៩ ០០០ rpm ឯណោះ ហើយមានទម្ងន់ត្រឹមតែ ១៩៨គីឡូក្រាមប៉ុណ្ណោះ។ ជាមួយគ្នានេះ វាដំណើរការដោយប្រអប់លេខ ៦វគ្គថ្មី ដែលមានទម្ងន់ត្រឹម ៨០គីឡូក្រាម អាចចូលលេខបានរហ័សបំផុត។

គួរឲ្យដឹងថារថយន្ត Pagani Huayra R នេះនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៣០គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៣,១លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+