ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោធាចិនហាមដាច់ខាតមិនឲ្យឡាន Tesla ចូលបន្ទាយ ដោយសារហេតុផលនេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យោធាចិនបានហាមឃាត់រថយន្ត Tesla មិនឲ្យចូលក្នុងបន្ទាយយោធារបស់ខ្លួនឡើយ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសុវត្ថិភាព ចំពោះកាមេរ៉ាដែលបានបំពាក់ជាប់នៅលើរថយន្ត។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បទបញ្ជាដែលចេញដោយយោធា ណែនាំដល់ម្ចាស់រថយន្ត Tesla ឲ្យចតរថយន្តរបស់ពួកគេនៅខាងក្រៅបន្ទាយយោធា។

ដោយឡែកកាសែត Wall Street Journal បានរាយការណ៍ថា រដ្ឋាភិបាលចិនកំពុងរឹតត្បិតការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន Tesla លើបុគ្គលិកនៅបន្ទាយយោធា, សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងឧស្សាហកម្មដែលងាយរងគ្រោះ និងទីភ្នាក់ងារសំខាន់ៗ ព្រោះរថយន្តទាំងនោះអាចជាប្រភពនៃការលេចធ្លាយសន្តិសុខជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិន និងក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំរបស់ទីភ្នាក់ងារ Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញករណីខាងលើនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ឈប់លក់ឡាន NSX ឆ្នាំ២០២០ នៅជប៉ុន

ក្រុមហ៊ុន Honda បានសម្រេចបញ្ឈប់ការលក់រថយន្តស្ព័រប្រើម៉ាស៊ីន Hybrid ម៉ូដែល NSX ស៊េរីឆ្នាំ២០២០ របស់ខ្លួន នៅក្នុងប្រទេសជប៉ុន។

ឥឡូវនេះ នៅលើគេហទំព័រ Honda ក្នុងប្រទេសជប៉ុន រថយន្ត NSX ស៊េរីឆ្នាំ២០២០ ត្រូវបានដាក់ស្លាក “no longer for sale” ដែលមានន័យថា “លែងមានលក់ទៀតហើយ”។

គួរឲ្យដឹងថា ការបញ្ឈប់ការលក់នេះ គឺពាក់ព័ន្ធជាមួយនឹងចំនួនលក់នៃម៉ូដែល NSX ឆ្នាំ២០២០ នេះផ្ទាល់តែម្តង។

ងាកទៅមើលនៅសហរដ្ឋអាមេរិកវិញ Honda NSX ឆ្នាំ២០២០ លក់បានតែ ១២៨គ្រឿងប៉ុណ្ណោះ ខណៈគូប្រជែងដូចជា Audi R8 លក់បាន ៥៨៣គ្រឿង, Mercedes AMG-GT លក់បាន ២ ៤០០គ្រឿង និងសូម្បីតែ BMW i8 ក៏លក់បានលើស NSX ដល់ ៦៤គ្រឿងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini នឹងចេញឡានប្រើម៉ាស៊ីន V12 ថ្មីពីរម៉ូដែល ក្នុងឆ្នាំនេះ

ក្រុមហ៊ុន Lamborghini ទើបតែបង្ហើបឲ្យដឹងថា វានឹងបញ្ចេញរថយន្តដែលប្រើម៉ាស៊ីន V12 ថ្មីចំនួន ២ ម៉ូដែល នៅក្នុងឆ្នាំ២០២១ នេះ។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើ បានឲ្យដឹងថា “ឆ្នាំនេះ Huracan STO នឹងចូលរួមដោយរថយន្តថ្មី ២ ម៉ូដែលទៀត”។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងរថយន្តម៉ូដែលថ្មីទាំង ២ របស់ក្រុមហ៊ុន Lamborghini នោះឡើយ។ យ៉ាងណាក៏ដោយ ពួកវានឹងត្រូវផលិតដោយផ្អែកតាមម៉ូដែល Aventador។

ក្នុងនោះគេសង្ស័យថា ទី១ Lamborghini នឹងបញ្ចេញម៉ូដែលថ្មីក្នុងត្រកូល Aventador និង ទី២ អាចជាម៉ូដែលខួបលើកទី៥០ នៃរថយន្ត Lamborghini Countach ដែលបានដាក់បង្ហាញក្នុងកម្មវិធី 1971 Geneva Motor Show៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes GLE ប្រភេទសាកភ្លើងបាន ចេញលក់នៅថៃតម្លៃខ្ទង់ ១៥ម៉ឺនដុល្លារ

ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានដាក់លក់រថយន្ត Mercedes-Benz GLE PHEV ស៊េរីឆ្នាំ ២០២១ ជាមួយតម្លៃលក់ចាប់ផ្ដើមពីប្រមាណ ១៥២ ៣៦៧ដុល្លារ។

Mercedes-Benz GLE PHEV មានបំពាក់ដោយម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទម៉ាស៊ូត ដែលមានអមដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចឲ្យវាផលិតកម្លាំងសរុបបាន ៣២០សេះ។ កម្លាំងនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៦,៨វិនាទី និងមានល្បឿនអតិបរមា ២១០គ.ម/ម៉ ផងដែរ។

ដោយសារតែជាប្រភេទរថយន្ត PHEV ហេតុនេះហើយរថយន្តនេះមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈបានល្អប្រសើរខ្លាំង ដោយជាមធ្យមស៊ីប្រេងតែ ១,១លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ហើយវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៩៩គីឡូម៉ែត្រពេលសាកភ្លើងពេញផងដែរ។ ប្រសិនបើប្រើដុំសាកធម្មតាចំណាយពេលសាក ១២ម៉ោង ប៉ុន្តែជាមួយដុំសាកកម្លាំង ៧,៤គីឡូវ៉ាត់ ចំណាយពេល ៤ម៉ោង។

រថយន្តនេះមានចំណុចលេចធ្លោដទៃទៀតដូចជាកុងទ័រឌីជីថលទំហំ ១២,៣៥អ៊ីញ, មានអេក្រង់កម្សាន្ត MBUX ជាមួយជំនួយការសិប្បនិម្មិត, គាំទ្រមុខងារ Apple CarPlay និង Android Auto, អាចបញ្ជាមុខងារដោយប្រើសំឡេង និងប្រព័ន្ធសំឡេង Burmester ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បង្ហាញមុខឡានអគ្គិសនី សាកម្ដងជិះបាន ៤០០គីឡូម៉ែត្រ

ក្រុមហ៊ុន MG បានបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីរបស់ខ្លួនមានឈ្មោះថា Marvel R ដែលផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប និងរំពឹងថាចេញលក់នៅខែឧសភាខាងមុខនេះ។

រថយន្ត Marvel R មានម៉ូទ័រអគ្គិសនីមួយនៅខាងមុខ និងពីរនៅខាងក្រោយ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបានសរុប ២៨៤សេះ។ កម្លាំងនេះអាចស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉ផងដែរ។

រថយន្តអគ្គិសនីសុទ្ធនេះអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ដោយទំហំអាគុយរថយន្តនេះមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែវាមានគាំទ្រការសាកល្បឿនលឿនដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹមតែ ៣០នាទៅ។

ចំពោះតម្លៃ រួមទាំងដំណឹងលម្អិតបន្ថែមទៀតអំពីរថយន្តអគ្គិសនី Marvel R របស់ MG នឹងត្រូវបង្ហាញចេញមុនពេលដែលវាត្រៀមខ្លួនរួចរាល់ក្នុងការដាក់លក់លើទីផ្សារជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៤០ ចំណុចដែលបញ្ជាក់ថា Ford Ranger XLT ២០២១ មានប្រៀបជាងដៃគូប្រកួតប្រជែង

បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងទីផ្សារមួយនេះ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់អតិថិជនទាំងអស់គ្នាគួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន់ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះគឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោនៃរថយន្តនោះផ្ទាល់តែម្តង។ ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សាររថយន្តដែលមានដើ​មកំណើតមកពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ ១០០ ឆ្នាំជាងក្នុងការផ្គត់ផ្គង់រថយន្តទៅទូទាំងពិភពលោក។ រថយន្ត Ford បានមានវត្តមានក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បងប្អូនមួយចំនួនតែងតែនិយមហៅរថយន្ត Ford ថាជារថយន្ត Ford Ranger ។ តើបងប្អូនដឹងទេថារថយន្ត Ford Ranger នេះមានប៉ុន្មានប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាយើង? ជាការពិតណាស់មកទល់នឹងពេលបច្ចុប្បន្ននេះត្រកូល Ford Ranger មាន ៤ប្រភេទនោះគឺ Ford Ranger XLS, Ford Ranger XLT, Ford Ranger Wildtrak និង Ford Ranger Raptor ដែល Ford Ranger នីមួយៗមានចំណុចពិសេសរាងៗខ្លួន។

ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកម៉ូឌែល Ford Ranger XLT មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ដែលរថយន្ត Ford Ranger XLT នេះជារថយន្តប្រភេទ Pick Up ដែលមានភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ប្រព័ន្ធជើងក្រោម និងសមត្ថភាពក្នុងការដឹកប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែល Ford Ranger XLT នេះមានជម្រើស ២ប្រភេទគឺ Ford Ranger XLT ម៉ាស៊ីន ២,២លីត្រ និង Ford Ranger XLT ម៉ាស៊ីន ៣,២លីត្រ។ រថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជារយៈពេល ២-៣ ឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ដោយសារតែរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំទាំង ៤០ ចំណុចដែលលើសពីដៃគូប្រកួតប្រជែង ដូច្នេះយើងខ្ញុំនឹងធ្វើការបកស្រាយចំណុច​ទាំងនេះនៅខាងក្រោម៖

១. ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល ២,២លីត្រ អាចផលិតនូវកម្លាំងសេះដល់ទៅ ១៥០PS និងកម្លាំងរមួលបានដល់ទៅ ៣៨៥Nm និងម៉ូឌែល ៣,២លីត្រ ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak ៣,២លីត្រ ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ ២០០PS និងកម្លាំងរមួលបានដល់ទៅ ៤៧០ Nm។

២. ប្រអប់លេខ ៦ វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic)

៣. ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន

៤. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

៥. ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)

៦. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ ១៧អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)

៧. ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine)

និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

៨. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)

៩. សេនសឺផ្នែកខាងក្រោយចំនួន ៤ គ្រាប់ (4 Rear Sensors)

១០. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

១១. ផ្លិតទឹកអូតូ (Rain Sensing Wipers)

១២. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)

១៣. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

១៤. កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)

១៥. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)

១៦. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

១៧. អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

១៨.​ បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)

១៩. រន្ធ USB ចំនួន ២ និងរន្ធសាកកម្លាំង ១២V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

២០. សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

២១. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

២២. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

២៣. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)

២៤. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)

២៥. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)

២៦. រថយន្តនេះអាចចុះទឹកបានជម្រៅ ៨០០mm លើសគេ (800mm Water Wading)

២៧. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)

២៨. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)

២៩. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)

៣០. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)

៣១. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

៣២. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)(4×4 Shift-On-The-Fly)

៣៣. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)

៣៤. តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

៣៥. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)

៣៦. គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ ៥​ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)

៣៧. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់ (6 Air Bags)

៣៨. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]

៣៩. អាចអូសសណ្តោងបានដល់​ ៣ តោន (3 Tons Towing Capacity)

៤០. អាចដឹកទំនិញបានដល់ទៅជាង ១ តោន (1 Ton Payload Capacity)

ជាសរុបមកវិញ យើងឃើញថាចំណុចទាំង ៤០ នេះអាចបញ្ជាក់បានថារថយន្ត Ford Ranger XLT ២០២១ គឺពិតជារថយន្តដែលមានសមត្ថភាពខ្ពស់ដែលអាចផ្តល់ជូននូវទំនុកចិត្ត ព្រមទាំងផាសុកភាពជូនអតិថិជនបានផងដែរ ជាពិសេសនោះគឺធន់រឹងមាំជាមួយនឹងការដឹក អូសសណ្តោងដែលមានទម្ងន់ធ្ងន់។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger XLT ២០២១ នេះវិញគឺពិតជាពិសេសខ្លាំងមែនទែនដែលជម្រើសម៉ាស៊ីន ២,២លីត្រ មានតម្លៃត្រឹមតែ ៣៨​ ៩០០ដុល្លារ និងជម្រើសម៉ាស៊ីន ៣,២លីត្រ មានតម្លៃត្រឹមតែ ៣៩​ ៩០០ដុល្លារ

សម្រាប់ពណ៍គឺមានរហូតដល់ទៅ៧ ពណ៍រួមមាន៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ រថយន្ត Ford Ranger XLT ២០២១ ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២១៤ ២១៤
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ​ លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៨៩០ ៨៨០
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៩៩០ ៨០០ | ០៨៧ ៩៩០ ៨០០
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦A លេខទូរស័ព្ទទំនាក់ទំនង៖ ០៦៣ ៧៦៦ ៦៦១៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្អូនរបស់ Wildtrak មានអីគ្រាន់បើដែរតើ រីឯតម្លៃសមរម្យ

ប្រភព៖ Ford Cambodia

ក្រោយពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ក៏ដូចជាតម្រូវការទីផ្សារកម្ពុជា ដែលមានការពេញនិយមខ្លាំងទៅលើរថយន្តប្រភេទដឹក ឬហៅថា Pickup នោះ ក្រុមហ៊ុន Ford Cambodia បានធ្វើការនាំចូលជាផ្លូវការនូវរថយន្តប្រភេទ Pickup មួយប្រភេទទៀត ដែលមានតម្លៃសមរម្យ រួមទាំងលក្ខណៈពិសេស សមស្របជាមួយតម្រូវការនាពេលបច្ចុប្បន្ន នោះគឺរថយន្ត Ford Ranger XLT ឆ្នាំ២០២១។ រថយន្តប្រភេទ XLT នេះមានម៉ាស៊ីន ២ជម្រើសគឺប្រភេទម៉ាស៊ីន ២,០លីត្រ ដែលមានតម្លៃ ៣៨ ៩០០ដុល្លារ និងប្រភេទ ៣,២លីត្រ តម្លៃ ៣៩ ៩០០ដុល្លារ។

រថយន្តនេះមានលក្ខណៈពិសេសសំខាន់ៗដូចជា៖

  • អេក្រង់កំសាន្ត Touch Screen ទំហំ ៨អុីញ ប្រើប្រាស់បច្ចេកវិទ្យា SYNC 3
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត
  • កាំមេរ៉ាក្រោយមានខ្សែគំនូស រេតាមចង្កូត និងសេនស័រជំនួយចូលចត ៤គ្រាប់
  • ចង្កូតបូមអេឡិតត្រូនិច EPAS
  • ប្រើប្រាស់ប្រព័ន្ធសោរឆ្លាតវៃ និងចុចបញ្ឆេះ ឬពន្លត់ម៉ាស៊ីន Start / Stop Engine
  • កៅអីស្បែក

ហើយប្រសិនបើបងប្អូនចង់បានលក្ខណៈទំនើបខ្លាំង រៀមច្បងរបស់វាគឺ Ford Ranger Wildtrak ២,០លីត្រ Bi-Turbo ជំនាន់ថ្មី ដែលមានតម្លៃ ៥៣ ៥០០ដុល្លារ។ ចង់ដឹងពីលក្ខណៈពិសេសរបស់រថយន្តនេះ អាចចុចទីនេះបាន!

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទង ក្រុមហ៊ុនដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៨ ៣៣៣ ៧៤៨ | ០១៦ ៣៣៣ ៧៨៥

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់រថយន្ត Kia ចាប់ពីសេរ៊ីឆ្នាំ ២០២២ នឹងប្រើឡូហ្គូថ្មី

បន្ទាប់ពីបង្ហាញខ្លួននៅលើរថយន្តម៉ូឌែល MVP Carnival និង Stinger រួចមក ឡូហ្គូថ្មីរបស់ Kia នឹងត្រូវប្រើលើរថយន្ត Kia សេរ៊ីឆ្នាំ ២០២២ ដែលលក់នៅលើទីផ្សារសហរដ្ឋអាមេរិចទាំងអស់។

ជាពិសេសជំនួសឱ្យការប្រើឡូហ្គោថ្មីជាបណ្តើរ ៗ នៅលើរថយន្តដែលទទួលបានការអាប់ដេតថ្មី ឬជំនាន់ថ្មី អ្នកតំណាង Kia បាននិយាយថាក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះ នឹងប្រើឡូហ្គោថ្មីនេះទាំងស្រុង លើរថយន្តចាប់ពីឆ្នាំ ២០២២ទៅ។ ជាមួយនឹងសេចក្តីថ្លែងការណ៍ខាងលើវាទំនងជាថាម៉ូឌែល Kia ចែកចាយនៅទីផ្សារផ្សេងទៀតនឹងប្តូរទៅប្រើឡូហ្គូថ្មីវិញដែរ។

ឡូហ្គូ Kia ថ្មីត្រូវបានណែនាំជាផ្លូវការនៅដើមឆ្នាំ ២០២១ ក្នុងកំឡុងពេលបង្ហាញពីការរួមបញ្ចូលគ្នានៃឧបករណ៍ហោះបញ្ជាពីចម្ងាយ កាំជ្រួច និងពន្លឺឡាស៊ែរនៅអ៊ីនឈុន (កូរ៉េ)។ កាលពីមុនឡូហ្គូថ្មីនេះបានបង្ហាញខ្លួននៅលើ Concept នៃរថយន្តចំនួនពីរគឺ Kia Imagine និង Futuron ។

បន្ថែមលើអត្តសញ្ញាណម៉ាកថ្មីក្រុមហ៊ុន Kia ក៏បានប្រកាសពាក្យស្លោកថ្មីមួយដែលមានចំណងជើងថា“ Movement that Inspires” ដោយជំនួសពាក្យស្លោក“The Power to Surprise” ដែលនៅជាមួយក្រុមហ៊ុនផលិតរថយន្តមួយនេះរយៈពេលយូរហើយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Honda សម្រេចចិត្តឈប់ផលិតឡានម៉ូដែលនេះទៀតហើយ

នៅទីបំផុត ក្រុមហ៊ុន Honda បានសម្រេចចិត្តឈប់ផលិតរថយន្តម៉ូដែល S660 Roadster តទៅទៀតហើយ ដោយបានបញ្ចេញម៉ូដែលចុងក្រោយបង្អស់ ហៅថា Module X Version Z។

រថយន្ត Honda S660 Module X Version Z នេះ ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល S660 Module X មានផ្តល់ជម្រើសពណ៌ថ្មី គឺ Sonic Gray Pearl។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលមិនពេញចិត្តនឹងពណ៌ថ្មីនេះ អាចជ្រើសរើសយកពណ៌ស Premium Star White Pearl បាន។

ទោះជាយ៉ាងណាក៏ដោយ S660 Module X Version Z មិនមានការផ្លាស់ប្តូរម៉ាស៊ីនឡើយ ពោលគឺនៅតែបំពាក់ម៉ាស៊ីន turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៦៣សេះ ដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

រថយន្ត Honda S660 Modulo X Version Z ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងតម្លៃប្រហែល ២៩ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញតម្លៃឡាន Mustang Mach 1 ឆ្នាំ២០២១ ជាផ្លូវការ

ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត Mustang Mach 1 សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដែលនឹងចេញលក់ជាផ្លូវការ នៅក្នុងខែមិថុនាខាងមុខ។

រថយន្ត Ford Mustang Mach 1 ឆ្នាំ២០២១ នេះនឹងមានតម្លៃចាប់ពី ៧៦ ៧៨០ដុល្លារ ដោយទទួលបានការអាប់ដេតលើរូបរាង និងផ្នែកមេកានិច លើសពីម៉ូដែល Mustang GT។

Mustang Mach 1 បំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៥៤សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ហើយក៏មាន Option ប្រអប់លេខអូតូ ១០វគ្គផងដែរ។

Mustang Mach 1 មានបំពាក់កាងកាត់ខ្យល់ខាងមុខដែលឌីហ្សាញថ្មី, កាងកាត់ខ្យល់ខាងក្រោយថ្មី ព្រមទាំងកាងកន្ទុយត្រីខាងក្រោយ ដែលជួយដល់ Aerodynamics ផងដែរ។ មិនតែប៉ុណ្ណោះ វាមានបំពាក់ពូកស្បែកស្ព័រ ហើយថែមទាំងកែកុនប្រព័ន្ធជើងក្រោមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+