ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង Kia ជោគជ័យខ្លាំងជាងគេលើទីផ្សារអាមេរិកនៅឆ្នាំ ២០២០

ផ្អែក​តាម​ JD Power បាន​ឲ្យ​ដឹង​ថា​ចន្លោះ​ពី​ខែ​មករា​ ដល់​ខែ​វិច្ឆិកា​​នៃ​ឆ្នាំ ២០២០​ ​ទីផ្សារ​រថយន្ត​នៅ​សហរដ្ឋអាមេរិក​មាន​ការ​ធ្លាក់​ចុះ ១២% បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩។ ការ​ធ្លាក់​ចុះ​នេះ​ក៏​ដោយ​សារ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ Kia និង Hyundai ហាក់​អាច​ឈរ​ជើង​បាន​រឹង​មាំ​ជាង​គេ។

អ្នក​វិភាគ​ទីផ្សារ​មក​ពី Cox Automative បាន​និយាយ​ដូច​នេះ​ថា ៖ “ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​រថយន្ត​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់ Hyundai និង Kia ហាក់​ដូច​ជា​ចេញ​មក​ខ្លាំង​ក្លា​ជាង​គេ។”

ហេតុផល​ចម្បង​ដែល​ Hyundai និង Kia នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ក្នុង​វិបត្តិ​កូវីដ​១៩​នោះ​ គឺ​ដោយ​សារ​តែ​ការ​បង្ហាញ​ចេញ​រថយន្ត​ថ្មីៗ​ជា​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ពីរ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ Kia Telluride ដែល​ជា SUV ដ៏​ពេញ​និយម​មួយ។

បន្ថែម​ពី​នេះ​ដែរ ការ​គ្រប់គ្រង​បាន​ល្អ​លើ​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ន័យ​ថា​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ទាំង​ពីរ​មិន​សូវ​ប៉ះពាល់​ខ្លាំង​ដូច​ជា​ក្រុមហ៊ុន​ដទៃ​ឡើយ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ទទួលស្គាល់ថាឡានស៊េរីចាស់ៗធ្វើឲ្យចំនួនលក់ធ្លាក់ចុះ

Nissan បាន​ទទួល​ស្គាល់​ថា​រថយន្ត​ដែល​ខ្លួន​បាន​ប្រកាស​ចេញ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​គឺ​មាន​ចំនួន​ច្រើន​លើសលប់​ ធ្វើ​ឲ្យ​​រថយន្ត​មួយ​ចំនួន​មាន​អាយុ​កាល​ច្រើន ពោល​គឺ​មិន​បាន​ឡើង​ស៊េរី​រថយន្ត​គ្រប់​ម៉ូដែល​នោះ​ឡើយ។

​ហេតុផល​នេះ​ហើយ​ដែល​នាំ​ឲ្យ​ចំនួន​លក់​របស់ Nissan មាន​ការ​ធ្លាក់​ចុះ​​ច្រើន​គួរ​សម ជា​ពិសេស​គឺ​នៅ​អឺរ៉ុប។ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​អាច​លក់​រថយន្ត​នៅ​អឺរ៉ុប​បាន​ ៥៦៦ ១៩១គ្រឿង ហើយ​នៅ​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣៩៤ ០៩១​គ្រឿង​ប៉ុណ្ណោះ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Car Magazine លោក Ashwani Gupta ជា​នាយក​ប្រតិបត្តិ​សកល​នៅ Nissan បាន​​និយាយ​ដូច​នេះ​ថា ៖ “យើង​ដើរ​លឿន​ពេក​ក្នុង​ការ​ពង្រីក​ទីផ្សារ​ក្នុង​ពិភពលោក ដោយ​រំពឹង​ថា​ទីផ្សារ​របស់​យើង​នឹង​រីក​ធំ ហើយ​ចំនួន​លក់​របស់​យើង​នឹង​​កាន់​តែ​ល្អ។ ប៉ុន្តែ​ទាំង​ពីរ​នេះ​មិន​បាន​កើត​ឡើង​ឡើយ។​”

លោក​ Gupta បាន​បន្ត​ថា​ ៖ “ជា​លទ្ធផល​ យើង​មាន​រថយន្ត​ជា​ច្រើន​ដែល​ខក​ខាន​មិន​បាន​ទទួល​បាន​កែប្រែ​រូបរាង (ចេញ​ជា​ស៊េរី​ថ្ម) គឺ​ដោយ​សារ​រថយន្ត​របស់​យើង​មាន​ច្រើន​ម៉ូដែល​ពេក។ វា​​ក៏​ដោយ​សារ​ការ​បណ្ដាក់​ទុន​ផង​ដែរ ប្រសិន​បើ​អ្នក​មិន​មាន​​​​ទឹក​ប្រាក់​​​​ នោះ​ក៏​មិន​​អាច​ចេញ​រថយន្ត​ស៊េរី​ថ្មី​បាន​ដែរ។”

ដោយ​សារ​មើល​ឃើញ​ពី​កំហុស​ឆ្គង​នេះ លោក Gupta បាន​និយាយ​ថា​ Nissan បាន​ផ្លាស់​ប្ដូរ​នូវ​​ផែនការ​យុទ្ធសាស្ត្រ​ដោយ​​​អនុវត្តន៍​វិធីសាស្ត្រ​កាត់​បន្ថយ​ការ​ចំណាយ និង​បញ្ឈប់​ការ​ផលិត​រថយន្ត​ដែល​មិន​សូវ​មាន​ទីផ្សារ។ Nissan នឹង​សហការ​ជា​មួយ Renault ដោយ​ផ្ដោត​លើ​ទីផ្សារ​សំខាន់ៗ​របស់​ខ្លួន​ដែល​មាន​​សហរដ្ឋអាមេរិក ចិន និង​ជប៉ុន។

នៅ​ទីផ្សារ​អឺរ៉ុប​ Nissan នឹង​ផ្ដោត​សំខាន់​លើ​រថយន្ត​​តួ​ខ្ពស់​មាន​ដូច​ជា​ Qashqai, Juke និង X-Trail ដែល​ជា​រថយន្ត​មាន​សក្ដានុពល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV និងឡានភីកអាប់ខ្លឹមៗដែលចេញលក់លើទីផ្សារឆ្នាំក្រោយ

នៅ​ឆ្នាំ ២០២១ ខាង​មុខ​ក្រុមហ៊ុន​​ផលិត​រថយន្ត​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​រថយន្ត​ជា​ច្រើន​ដែល​ខ្លួន​បាន​ប្រកាស​ចេញ​​ក្នុង​ឆ្នាំ ២០២០ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត SUV និង​រថយន្ត​ភីកអាប់​ដែល​មាន​គេ​ទន្ទឹង​រង់ចាំ​ច្រើន​បំផុត។

១. GMC Hummer EV

រថយន្ត​នេះ​នឹង​ចេញ​លក់​មុន​គេ​​នូវ​ប្រភេទ Hummer EV Edition 1 ដែល​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី​របស់​វា​អាច​ផលិត​កម្លាំង​បាន​សរុប​រហូត​ដល់​ ១​ពាន់​សេះ​ អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ៣វិនាទី​ប៉ុណ្ណោះ។

Hummer EV Edition 1 នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​អំឡុង​ចុង​ឆ្នាំ ២០២១ ដែល​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១១៣ ០០០​ដុល្លារ។

២. BMW iX

វា​គឺ​ជា​រថយន្ត​ SUV អគ្គិសនី​ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់ ៤៨២គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។ បើ​តាម​គម្រោង​ការ BMW iX នឹង​ចូល​រោងចក្រ​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ចេញ​លក់​ចាប់​ពី​ឆមាស​ទី​ពីរ​ឆ្នាំ ២០២១ ដោយ​មាន​តម្លៃ​រំពឹង​ទុក ៧៥ ០០០​ដុល្លារ។

៣. Ford Bronco

Ford Bronco នេះ​បាន​បង្ហាញ​វត្តមាន​ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន។ ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​មាន​អ្នក​កុម្ម៉ង់​ទិញ​រហូត​ដល់​ជាង ២៣​ម៉ឺន​នាក់ ​ហើយ​រថយន្ត​នេះ​រំពឹង​ថា​នឹង​បញ្ចេញ​លក់​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ ជា​មួយ​តម្លៃ​ចាប់​ពី ២៨ ៥០០​ដុល្លារ។

៤. Genesis GV70

GV70 ដែល​ជា​សិស្ស​ប្អូន​របស់ GV80 ​រំពឹង​ថា​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំ ២០២១ ដោយ​វា​នឹង​មាន​តម្លៃ​ចាប់​ពី ៤២ ៥០០​ដុល្លារ។

៥. Nissan Ariya

រថយន្ត​អគ្គិសនី​​ដែល​អាច​បើកបរ​បាន​ចម្ងាយ ៤៨២គីឡូម៉ែត្រ​មួយ​នេះ រំពឹង​ថា​នឹងចេញ​លក់​នៅ​ទីផ្សារ​ជប៉ុន​ក្នុង​​អំឡុង​ចុង​ឆ្នាំ​ ២០២១​ ជា​មួយ​តម្លៃ​ចាប់​ពី ៤ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយតម្លៃឡាន Jeep Wrangler ប្រើម៉ាស៊ីន៨ ឆ្នាំ២០២១

បង្ហាញខ្លួនកាលពីឆ្នាំមុន និងត្រូវបានកំណត់ឲ្យចេញលក់នៅសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយ Jeep Wrangler Rubicon 392 គឺជារថយន្តត្រកូល Wrangler ដែលមានកម្លាំងខ្លាំងបំផុត មានលក់នាពេលបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ បើយោងតាមការបែកធ្លាយមួយបានបង្ហាញថា រថយន្ត Jeep Wrangler Rubicon 392 នេះមានតម្លៃចាប់ពី ៧៧ ០៥៥ដុល្លារ។ បើសិនជាការពិតមែន នោះវានឹងមានតម្លៃថ្លៃជាង Wrangler Rubicon ធម្មតាដល់ទៅជិត ៣៥ ០០០ដុល្លារឯណោះ ព្រោះថាប្រភេទ Base Model មានតម្លៃចាប់ពីត្រឹម ២៨ ៣១៥ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា Wrangler Rubicon 392 មានបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 មានកម្លាំងរហូតដល់ទៅ ៤៧០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

មិនតែប៉ុណ្ណោះ Wrangler Rubicon 392 ក៏មានកម្ពស់ខ្ពស់ជាង Wrangler ធម្មតា ៥ សង់ទីម៉ែត្រ ដោយមានបាតឈរផុតពីដីកម្ពស់ ២៦ សង់ទីម៉ែត្រ និងអាចលយទឹកបានជម្រៅ ៨២,៥សង់ទីម៉ែត្រ។ លើសពីនេះទៅទៀតនោះ វាបានប្រើប្រព័ន្ធបូមពិសេស, យ៉ាន់ ១៧អ៊ីញ និងសម្បកកង់ ៣៣អ៊ីញ, រន្ធបឺតខ្យល់លើគម្របម៉ាស៊ីន និងបំពង់ស៊ីម៉ាំង ៤ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ប៉ះឡាន Toyota GR Yaris បានត្រឹមហិតផ្សែង (មានវីដេអូ)

Toyota GR Yaris គឺជារថយន្តខ្នាតតូចដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយ ពីសំណាក់អ្នកនិយមចូលចិត្តរថយន្ត ដោយសារតែវាមានរូបរាងស្រស់ស្អាត ហើយដំណើរការក៏មិនណយដែរ ខណៈវាគឺជាគូប្រជែងរបស់ Honda Civic Type R។

រថយន្ត Toyota GR Yaris មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង មានកម្លាំង ២៦៨ សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។

ចំណែកឯរថយន្ត Honda Civic Type R វិញ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៣០៦សេះ ដំណើរការប្រអប់លេខដៃ ៦វគ្គ និងប្រព័ន្ធប៉ុងមួយវិលកងមុខ FWD៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ២ម៉ូឌែលរបស់ Honda នឹងឈប់លក់នៅរុស្ស៊ីនៅឆ្នាំ ២០២២

ក្រុមហ៊ុន Honda បានសម្រេចចិត្តថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់រថយន្តថ្មីៗ ដល់អ្នកចែកចាយផ្លូវការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី នៅឆ្នាំ ២០២២ ដើម្បីរៀបចំរចនាសម្ព័ន្ធប្រតិបត្ដិការជាសកលរបស់ខ្លួនឡើងវិញក្នុងពេលមានជំងឺរាតត្បាតជាសកល។ បច្ចុប្បន្នក្រុមហ៊ុន Honda លក់តែ ២ ម៉ូឌែលប៉ុណ្ណោះនៅប្រទេសរុស្ស៊ី ហើយទាំងពីរម៉ូដែលនេះជាប្រភេទរថយន្ត SUV (CR-V និង Pilot) ប៉ុន្តែយីហោជប៉ុននេះ នឹងនៅតែមានវត្តមាននៅក្នុងទីផ្សាររុស្ស៊ី ក្នុងការលក់ម៉ូតូ និងឧបករណ៍ ប្រភេទថាមពល។ បន្ថែមពីនេះ ពួកគេក៏នឹងរក្សាសកម្មភាពដែលទាក់ទង នឹងសេវាកម្មក្រោយពេលលក់រថយន្ត(after-sale service)របស់ខ្លួនផងដែរ។

ក្រុមហ៊ុន Honda ពុំមានរោងចក្រផលិតនៅប្រទេសរុស្ស៊ី ដូចក្រុមហ៊ុន Toyota និង Nissanឡើយ ហើយកាលពីខែមុនពួកគេលក់បានតែ ៧៩ គ្រឿងដែលមានការធ្លាក់ចុះ ៥០% បើប្រៀបធៀបទៅនឹង ២០១៩។ លើសពីនេះទៀតការលក់សរុបរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ គិតត្រឹមខែវិច្ឆិកាបានធ្លាក់ចុះ ១៥% ស្មើនឹង ១ ៣៨៣ គ្រឿង។

លើសពីនេះ សម្រាប់ផែនការរបស់ Honda សម្រាប់អឺរ៉ុបក៏បានលើកឡើងផងដែរ នូវការកាត់បន្ថយការប្រើប្រាស់ ប្រេងសាំង និងប្រេងម៉ាស៊ូតនៅត្រឹមឆ្នាំ ២០២៣ ដោយប្រើប្រាស់ម៉ូទ័រអគ្គិសនី ឬប្រភេទHybridជំនួសវិញ ហើយការផលិតរថយន្តអគ្គិសនីពេញលេញ ក្រុមហ៊ុនមិនទាន់ត្រៀមខ្លួនក្នុងការផលិត រថយន្តប្រភេទអគ្គិសនីសុទ្ធនៅឡើយទេ ដោយសាររថយន្តប្រភេទអគ្គិសនី មានតម្លៃថ្លៃជាង រថយន្តប្រភេទធម្មតា ៣០ ទៅ ៥០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលការទម្លាក់ឡាន Lamborghini Sian មួយគ្រឿងដំបូងគេបំផុត

រថយន្ត​ Lamborghini Sian មួយ​គ្រឿង​ដំបូង​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទ្វីប​អាមេរិក​ខាង​ជើង​ មុន​ពិធី​បុណ្យ​គ្រីស្មាស់​តែ​ម្ដង។

Lamborghini បាន​បង្ហាញ​ចេញ​រថយន្ត Sian ជា​លើក​ដំបូង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ដែល​វា​ជា​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត Aventador។ រថយន្ត​មួយ​គ្រឿង​ដែល​ចេញ​ពី​រោងចក្រ​មុន​គេ​គឺ​មាន​ពណ៌​ខាង​ក្រៅ​ពណ៌​ទឹក​ក្រូច​ដែល​​ពណ៌​នេះ​មាន​ឈ្មោះ​ថា Arancio Atlas ហើយ​មាន​គួប​ផ្សំ​ដោយ​ផ្នែក​​សរសៃ​កាបូន​ភ្លឺ​រលោង​ជា​ច្រើន​ផង​ដែរ។

រថយន្ត Sian នេះ​គឺ​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ចំណុះ​ ៦,៥លីត្រ ​មាន​ចំនួន ១២ស៊ីឡាំង ដែល​ភ្ជាប់​នឹង​ប្រព័ន្ធ Hybrid ​ធ្វើ​ឲ្យ​កម្លាំង​សរុប​មាន​ដល់ ៨០៨សេះ។ ប្រព័ន្ធ Hybrid លើ​រថយន្ត​នេះ​គឺ​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣៤សេះ បំពាក់​លើ​ប្រអប់​លេខ​ដែល​អាច​ជួយ​ឲ្យ​​​​មាន​ការ​ឆ្លើយ​តប​បាន​រហ័ស និង​សមត្ថភាព​ខ្លាំង​ជាង​មុន​ផង​ដែរ។

Lamborghini អះអាង​ថា​រថយន្ត Sian នេះ​អាច​ស្ទុះ​ពី​ ០-១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់ ២,៨វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៣៥០​គ.ម/ម៉។ រថយន្ត​នេះ​ដែរ​គឺ​មាន​ផលិត​ត្រឹម ៦៣​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ផលិតនៅវៀតណាម នឹងចាប់ផ្ដើមលក់លើទីផ្សារពាក់កណ្ដាលឆ្នាំក្រោយ

រថយន្ត​ភីកអាប់​ដែល​លក់​ដាច់​ជាង​គេ​នៅ​ទីផ្សារ​វៀតណាម នឹង​ផ្លាស់​ប្ដូរ​ពី​នាំ​ចូល​មក​ពី​ប្រទេស​ថៃ មក​​ដំឡើង​​ក្នុង​ស្រុក​វិញ​ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ខាង​មុខ​នេះ។

ការ​បញ្ជាក់​ពី​​អ្នក​ចាត់​ការ​​របស់ Ford Vietnam បាន​ឲ្យ​ដឹង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​រោងចក្រ​នៅ​ Hai Doung កំពុង​បិទ​បញ្ចប់​ការ​ដំឡើង​សង្វាក់​ផលិតកម្ម ​ដើម្បី​ត្រៀម​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ការ​ផលិត។

រថយន្ត Ford Ranger ដែល​នាំ​ចូល​មក​ទីផ្សារ​វៀតណាម ​គឺ​មាន​ដំឡើង​នៅ​ប្រទេស​ថៃ​ ហើយ​សម្រាប់​ម៉ូដែល​ដែល​ដំឡើង​ក្នុង​ស្រុក​ផ្ទាល់​នេះ រំពឹង​ថា​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រភេទ​ដែល​នាំ​ចូល។

បច្ចុប្បន្ន​នេះ Ford មាន​រោងចក្រ​ផលិត​រថយន្ត​ពីរ​ប៉ុណ្ណោះ​នៅ​អាស៊ាន​គឺ​នៅ​ប្រទេស​​ថៃ និង​ប្រទេស​វៀតណាម។ Ford ចង់​ផ្ទេរ​ការ​ផលិត​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ខ្លះៗ​ដោយ​ចាប់​ផ្ដើម​ជា​មួយ​រថយន្ត Ranger ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះបងប្អូនមកមើល បណ្តុំរថយន្តប្រណីតៗ របស់មហាសេដ្ឋីអាយុ ២៩ឆ្នាំម្នាក់

Piyush Nagar គឺជាជនជាតិឥណ្ឌាដែលរស់នៅក្នុងទីក្រុងឌូបៃ ដែលជាម្ចាស់នៃរថយន្តប្រណីតៗ បំផុតមួយនៅលើពិភពលោក។ កាលពីអាយុ ២៣ ឆ្នាំ Nagar បានទទួលបន្ទុកអាជីវកម្មពីគ្រួសារ ដែលជាអាជីវកម្មដ៏ធំមួយនៅក្នុងវិស័យ Petrochemical real estate, អាហារ និងភេសជ្ជៈ។

បណ្តុំនៃម៉ាករថយន្តប្រណីតរបស់ Piyush Nagar រួមមាន Rolls-Royce, Bentley, Lamborghini, McLaren និងម៉ូឌែលប្រភេទស្ព័រថ្លៃៗ ជាច្រើនទៀត។ ហើយក្នុងចំណោមរថយន្ត Rolls-Royce ទាំង១០ គ្រឿងរួមមាន Phantom series VII, Phantom series VIII LWB, Phantom series VIII, Dawn, Cullinan, Ghost, Wraith Black Badge… គឺពាក់ស្លាកលេខដែលផ្តើមដោយលេខ៩។

  • Rolls-Royce

  • Ferrari

  • Bentley
Bentley Bentayga

  • McLaren

  • Lamborghini
Lamborghini Aventador
Lamborghini Huracan
  • Mercedes G-class

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ចាប់ផ្តើមផលិតរថយន្ត SUV ៧កៅអីរបស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន Mitsubishi បានប្រកាសអំពីការចាប់ផ្តើមផលិតកម្ម ផលិតរថយន្ត Outlander PHEV នៅក្នុងប្រទេសថៃ ដែលជាកន្លែងផលិតរថយន្តនេះ សម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសថៃ គឺជាប្រទេសដំបូងផងដែរ ដែលនឹងផលិតរថយន្ត Outlander PHEV របស់ក្រុមហ៊ុន Mitsubishi នៅក្រៅប្រទេសជប៉ុន។

យោងតាមក្រុមហ៊ុនជប៉ុន មូលហេតុចម្បងសម្រាប់ផលិតកម្មក្នុងស្រុក គឺដោយសារនៅក្នុងទីផ្សារថៃមានកំណើនសក្តានុពលខ្ពស់ ដោយយានយន្តដែលផលិតនៅក្នុងប្រទេសនេះត្រូវបានគេរំពឹងថានឹងត្រូវបាននាំចេញទៅប្រទេសដទៃទៀតនៅក្នុងតំបន់។ ហើយសម្រាប់រថយន្តគ្រឿងដំបូង ដែលនឹងប្រគល់ជូនអតិថិជននៅប្រទេសថៃ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមករាឆ្នាំ២០២១នេះ។

រថយន្ត Outlander PHEV បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ និងម៉ូទ័រអគ្គិសនី ២។ ហើយសម្រាប់តម្លៃនៅក្នុងទីផ្សារប្រទេសថៃគឺ គេរំពឹងថានឹងមានតម្លៃចាប់ពី ៥៤ ៤០០ដុល្លារ ទៅ ៥៨ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+