ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ដាយមិនស្ទើរ! ខ្វះ ៤៥០គ្រឿងទៀតសោះ Tesla អាចសម្រេចគោលដៅបាន

Tesla អាច​សាង​បាន​នូវ​សមិទ្ធផល​អស្ចារ្យ​ជា​ច្រើន​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​មាន​គោលដៅ​មួយ​ដែល Tesla មិន​អាច​សម្រេច​ទៅ​ដូច​ការ​គ្រោង​ទុក​បាន​នោះ​ទេ។

​នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​បាន​កំណត់​គោលដៅ​ផលិត​រថយន្ត​​ឲ្យ​បាន ៥០​ម៉ឺន​គ្រឿង។ ប៉ុន្តែ​ជា​លទ្ធផល​ចុង​ក្រោយ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ​ក្រុមហ៊ុន​អាច​ផលិត​រថយន្ត​បាន ៤៩៩ ៥៥០គ្រឿង តិច​ជាង​គោលដៅ ៤៥០គ្រឿង។

យ៉ាងណាក្ដី​នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន Tesla អាច​ផលិត​រថយន្ត​បាន ១៨០ ៥៧០​គ្រឿង ដែល​ជា​កំណត់​ត្រា​ថ្មី​មួយ​ទៀត​បើ​ប្រៀប​នឹង​​កំណត់​ត្រា​ចាស់​ដែល​ផលិត​បាន ១៣៩ ៣០០គ្រឿង ក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡាន Mercedes S-Class ២០២១ ទើបចេញ ជាន់កប់កុងទ័រ ងាយដូចបកចេក (មានវីដេអូ)

រថយន្ត Mercedes S-Class ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ១០៩ ៨០០ដុល្លារ សម្រាប់ម៉ូដែល S 500 4MATIC នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយវាមានបំពាក់លក្ខណៈពិសេសៗជាច្រើន រួមទាំង ប្រព័ន្ធបូមខ្យល់, ដំបូលកញ្ចក់វែង, យ៉ាន់ Alloy ១៩អ៊ីញ និង ចង្កៀង LED ជាដើម។

រថយន្ត S 500 មានបំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំងសរុប ៤២៩សេះ។ អរគុណដល់ប្រព័ន្ធប៉ុងពីរ 4MATIC រថយន្តនេះអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ បើទោះបីជាមានតួខ្លួនធំ និងទម្ងន់ធ្ងន់ក៏ដោយ។

អ្វីដែលពិសេសនោះគឺ រថយន្តកំពូលប្រណីតរបស់អាល្លឺម៉ង់នេះ អាចរត់ដល់ល្បឿនអតិបរមា ១៥៥ម៉ាយ៍ក្នុងមួយម៉ោង ឬ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានយ៉ាងរលូន ដោយមិនបាច់ខំប្រឹងខ្លាំងឡើយ៕

ចង់ដឹងថារថយន្ត Mercedes S-Class ឆ្នាំ២០២១ ដែលទើបតែចេញនោះ អាចជាន់កប់កុងទ័រងាយស្រួលប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញលក់ 5-Series ប្រភេទ Dark Shadow នៅម៉ាឡេស៊ី មានតែ ៣៦គ្រឿងគត់

ក្រុមហ៊ុន BMW នៅម៉ាឡេស៊ី បានអបអរសាទរឆ្នាំថ្មី ២០២១ ដោយចេញលក់រថយន្ត 5-Series ម៉ូដែលពិសេស ហៅថា Dark Shadow Edition។

រថយន្ត BMW 5-Series Dark Shadow Edition នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល 530i M Sport ហើយមានលក់តែត្រឹម ៣៦គ្រឿងប៉ុណ្ណោះ ដោយមានតួខ្លួនពណ៌ខ្មៅ Carbon Black, ប៉ាណាមុខខ្មៅរលោង, កញ្ចក់ខ្មៅ និងយ៉ាន់ Alloy ២០អ៊ីញ ប្រភេទ M Performance។

ដោយឡែក សម្រាប់កាប៊ីនខាងក្នុងវិញ អតិថិជនអាចជ្រើសរើសយករវាង ពូកស្បែកពណ៌ខ្មៅ Black Dakota ជាមួយថ្នេរដេរពណ៌ខៀវ ឬ ពូកស្បែកពណ៌ Cognac Dakota។ ជាមួយគ្នានេះដែរ លក្ខណៈពិសេសមួយចំនួនលើរថយន្តនេះមានដូចជា កុងទ័របាញ់លើកញ្ចក់, ប្រព័ន្ធសំឡេង Harman Kardon, បញ្ជាមុខងារដោយប្រើកាយវិការ, ផែនទី, ដំបូល Sunroof, M Sport Package, ហ្វ្រាំង M Sport និងសម្បកកង់ Run-flat ជាដើម។

រថយន្ត 5-Series Dark Shadow Edition នេះបំពាក់ម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៨សេះ ប្រើប៉ុងមួយវិលកង់ក្រោយ RWD សម្រាប់ម៉ូដែល 530i sDrive និងប៉ុងពីរ AWD សម្រាប់ម៉ូដែល 530i xDrive។ ចំពោះតម្លៃរបស់វាវិញគឺចាប់ពីខ្ទង់ ៩៧ ០០០ដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី ថ្លៃជាងប្រភេទធម្មតា ២ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីចំនួន ១២ម៉ូឌែល ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅលើទីផ្សារឆ្នាំនេះ

យោងតាម ​​Business Insider បានឲ្យដឹងថាឆ្នាំនេះ នឹងមានជម្រើសរថយន្តអគ្គិសនីគ្រប់ប្រភេទ នឹងបង្ហាញវត្តមាននៅលើទីផ្សារ។ ហើយខាងក្រោមនេះគឺជារថយន្ត អគ្គិសនីទាំង ១២ម៉ូឌែលដែលត្រូវបានគេរំពឹងទុក បន្ទាប់ពីបង្ហាញរូបរាងកាលពីពេលកន្លងមក។

  • Audi E-Tron GT:  មានកម្លាំង ៧០០សេះ។

  • Audi Q4 E-Tron: អាច​បើកបរ​បាន​ចម្ងាយលើសពី ៤៨២គីឡូម៉ែត្រ។

  • Bollinger B1 and B2: រថយន្ត​អគ្គិសនី​​ដែលមានកម្លាំង ៦១៤សេះ ដែលអាច​បើកបរ​បាន​ចម្ងាយ ៣០០គីឡូម៉ែត្រ និងតម្លៃចាប់ពី ១២៥ ០០០ដុល្លារ។

  • BMW i4: មានកម្លាំង ៥៣០សេះ ដែលអាច​បើកបរ​បាន​ចម្ងាយ ៤៣៥គីឡូម៉ែត្រ។

  • GMC Hummer EV​​: នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​​ចុង​ឆ្នាំ ២០២១ ដែល​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១១៣ ០០០​ដុល្លារ។

  • Lordstown Endurance: មានតម្លៃ​ចាប់​ពី ៥២ ០០០​ដុល្លារ។

  • Lucid Air: តម្លៃ​ចាប់​ពី ៧៧ ០០០​ដុល្លារ នឹងអាច​បើកបរ​បាន​ចម្ងាយ ៨៣២គីឡូម៉ែត្រ​។

  • Mercedes EQS

  • Nissan Ariya: រថយន្ត​អគ្គិសនី​​ដែល​អាច​បើកបរ​បាន​ចម្ងាយ ៤៨២គីឡូម៉ែត្រ​មួយ​នេះ រំពឹង​ថា​នឹងចេញ​លក់​នៅ​ទីផ្សារ​ជប៉ុន​ក្នុង​​អំឡុង​ចុង​ឆ្នាំ​ ២០២១​ ជា​មួយ​តម្លៃ​ចាប់​ពី ៤ម៉ឺន​ដុល្លារ។

  • Rivian R1S and R1T: មានតម្លៃ​ចាប់​ពី ៦៧ ៥០០ ដល់ ៧០ ០០០ដុល្លារ។

  • Tesla Model S Plaid: មានតម្លៃ ១៣៩ ៩៩០ដុល្លារ ​អាច​បើកបរ​បាន​ចម្ងាយ ៨៣៥គីឡូម៉ែត្រ។

  • Volkswagen ID.4: មានតម្លៃ​ចាប់​ពី ៣៩ ៩៩៥​ដុល្លារ និង​បើកបរ​បាន​ចម្ងាយ ៤០២គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានទាំងនេះនឹងលែងមានលក់ចាប់ពីឆ្នាំ ២០២១ នេះ

​ទន្ទឹម​នឹង​ការ​ប្រកាស​ចេញ​រថយន្ត​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ ២០២០ បណ្ដា​ក្រុមហ៊ុន​រថយន្ត​ក៏​បាន​ប្រាប់​អំពី​ផែនការ​បញ្ឈប់​ការ​លក់​រថយន្ត​ជា​ច្រើន​ម៉ូដែល​​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ​ផង​ដែរ។

រថយន្ត​ទាំង​ប៉ុន្មាន​ម៉ូដែល​ខាង​ក្រោម​នេះ​នឹង​បញ្ឈប់​ការ​ផលិត​ ​ហើយ​នឹង​មិន​មាន​លក់​បន្ត​ទៀត​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ឬ​នៅ​លើ​ពិភពលោក​ទាំង​មូល​ចាប់​ពី​ឆ្នាំ ២០២១ នេះ។

១. BMW i8

ចេញ​លក់​លើ​ទីផ្សារ​បាន​រយៈពេល​ ៦​ឆ្នាំ វា​ដល់​ពេល​ដែល​រថយន្ត​ PHEV ប្រណីត​មួយ​នេះ​បញ្ឈប់​ការ​លក់​ជា​ផ្លូវ​ការ។ គេ​រំពឹង​ថា​​នឹង​មាន​រថយន្ត​ចូល​មក​ជំនួស​ BMW i8 ដែល​នឹង​ផលិត​ឡើង​ផ្អែក​តាម​ Concept ឈ្មោះ Vision M Next។

២. Toyota Yaris Hatchback (លែង​មាន​នៅ​អាមេរិក)

រថយន្ត Toyota Yaris Hatchback គឺ​ជា​រថយន្ត​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​រថយន្ត​តូចៗ ប៉ុន្តែ​ចំនួន​លក់​នៅ​សហរដ្ឋអាមេរិក​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ។ នៅ​ឆ្នាំ ២០១៩ រថយន្ត​នេះ​លក់​ចេញ​បាន​មិន​ដល់ ២២ ០០០គ្រឿង​ផង​នៅ​សហរដ្ឋអាមេរិក។

៣. Honda Civic Coupe

Honda ​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​ចេញ​រថយន្ត​ Civic ជំនាន់​ថ្មី​ជំនាន់​ទី​១១ ហើយ​មុន​ការ​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ រថយន្ត​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន។ Honda Civic Coupe ដែល​ជា​ប្រភេទ​ទ្វារ​ពីរ​នឹង​លែង​មាន​លក់ គឺ​មាន​តែ​​ប្រភេទ Sedan និង Hatchback។

៤. Honda Fit/Jazz

Honda បាន​​ដក​​រថយន្ត​ Fit ឬ Jazz ចេញ​ពី​បញ្ជី​ផលិតផល​របស់​ខ្លួន​។ ត្បិត​ថា​វា​ជា​រថយន្ត​តូច​ដែល​មាន​តម្លៃ​ធូរ ប៉ុន្តែ​មិន​សូវ​ជា​លក់ដាច់​បាន​ច្រើន​ប៉ុន្មាន​ឡើយ។

៥. Ford Fusion

Fod បាន​ប្រកាស​ពី​ផែនការ​បញ្ឈប់​ការ​ផលិត​រថយន្ត​ Sedan គ្រប់​ប្រភេទ​កាល​ពី​ឆ្នាំ ២០១៨ ហើយ​​រថយន្ត Sedan ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​បាន​សម្លាប់​ចោល​នោះ​គឺ Ford Fusion នេះ​ឯង។

៦. Lexus GS

ក្រោយ​ពី​បង្ហាញ​មុខ​អស់​រាប់​សិប​ឆ្នាំ និង​បាន​ឆ្លង​កាត់​បាន​រហូត​ដល់ ៤​ជំនាន់​ហើយ​នោះ រថយន្ត​ Lexus GS នឹង​ត្រូវ​បញ្ឈប់​ការ​ផលិត​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចំនួន ១០គ្រឿងរបស់សហរដ្ឋអាមេរិច ដែលធ្វើអោយយើងមានការសោកស្តាយខ្លាំង ព្រោះលែងនឹងមានជីវិតបន្តទៀត

ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានខំប្រឹងបន្តការពង្រីកវិសាលភាពនៃរថយន្តពីមួយទសវត្សទៅមួយទសវត្ស ជាមួយការផ្តល់នូវគុណភាពនៃរថយន្តដ៏ល្អប្រសើរ ប៉ុន្តែគួរអោយសោកស្តាយ មានរថយន្តមួយចំនួននឹងលែងមានជីវិតនៅបន្តទៀត ក៏ដោយសារបញ្ហាវិបត្តិហិរញ្ញវត្ថុ ដោយសារចំនួននៃការលក់ចេញ និងការវិវត្តន៍នៃរថយន្តអគ្គិសនីផងដែរ។

១០. Buick Regal TourX

៩. Cadillac CT6

៨. Cadillac CTS-V Wagon

៧. Chevrolet Impala

៦.  Chevrolet SS

៥. Dodge Viper ACR

៤. Ford Focus RS

៣. Ford Fusion Sport

២. Lincoln Continental Coach Door

១. The Front-Engined, Manual Gearbox Corvette

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីអាចបង្កើនល្បឿន លឿនជាងគេបំផុតលើលោក ចេញលក់ហើយ ឯតម្លៃមិនថោកទេ!

ក្រុមហ៊ុន Aspark បានប្រកាសចេញរថយន្តអគ្គិសនីម៉ូដែល Owl របស់ខ្លួន កាលពីឆ្នាំ២០១៩ ហើយឥឡូវនេះវាបានចេញលក់ជាផ្លូវការហើយ សម្រាប់ទីផ្សារអាមេរិកខាងជើង និងអឺរ៉ុប។

Aspark Owl បានអះអាងថាខ្លួនគឺជារថយន្តដែលអាចបង្កើនល្បឿន បានលឿនជាងគេបំផុតលើពិភពលោក ដោយពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ ១,៧២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដើម្បីអាចសម្រេចនូវការរត់ស្ទុះដ៏ល្បឿននេះបាន Owl ត្រូវបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងសរុបបានរហូតដល់ទៅ ១ ៩៨៥ សេះ។ ជាមួយគ្នានេះ វាបំពាក់កញ្ចប់អាគុយអគ្គិសនី ទំហំ ៦៤ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចរត់បានចម្ងាយ ២៨០ ម៉ាយ៍ ឬ ៤៥០ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ក្រៅពីមានដំណើរការដ៏អស្ចារ្យ រថយន្តអគ្គិសនីនេះក៏មានបំពាក់តួខ្លួនជា Carbon Fiber ព្រមទាំងប្រព័ន្ធ sports active aerodynamics និង ប្រព័ន្ធហ្វ្រាំង carbon ceramic ទៀតផង។

គួរឲ្យដឹងថា រថយន្ត Aspark Owl នឹងត្រូវផលិតត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃ ៣,៥ លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាមែន! Volkswagen Tiguan ឆ្នាំ២០២១ ធ្វើតេស្តចាក់អន្ទង់បានជោគជ័យ (មានវីដេអូ)

មិនដូចជារថយន្ត Volkswagen ដទៃទៀត ដែលឆ្លងកាត់ការធ្វើតេស្ត moose test មិនសូវជាកាក់កបប៉ុន្មាននាពេលថ្មីៗនេះ រថយន្តម៉ូដែល Tiguan ឆ្នាំ២០២១ ឯណេះវិញ បានទទួលជោគជ័យយ៉ាងប្រសើរ។

គេហទំព័រ Km77 បានធ្វើតេស្តលើរថយន្ត Volkswagen Tiguan ប្រភេទ R-Line ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ TSI មានកម្លាំង ១៤៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ dual-clutch DSG និងបំពាក់យ៉ាន់ ១៩អ៊ីញ ក្នុងសម្បកកង់ 255/45 Pirelli Scorpion។

SUV ខ្នាតតូចមួយនេះបានឆ្លងកាត់ការធ្វើតេស្តចាក់អន្ទង់ នៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង បានយ៉ាងប្រសើរ ដោយមិនមានប៉ះនឹងរបាំងឧបសគ្គឡើយ ហើយប្រព័ន្ធ ESC របស់វាក៏ដំណើរការបានល្អ ដែលបានជួយទប់លំនឹងរថយន្តទៀតផង។ ទោះជាយ៉ាងណា នៅល្បឿន ៧៨គីឡូម៉ែត្រក្នុងមួយម៉ោង វាបែរជាដំណើរការយ៉ាងអន់បំផុត៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla អាចនឹងការប្រកួតប្រជែងខ្លាំងនៅចិន ក្នុងឆ្នាំ ២០២១

នៅ​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Tesla អាច​លក់​រថយន្ត​បាន​ប្រហែល ១២​ម៉ឺន​គ្រឿង​ក្នុង​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ទីផ្សារ​ធំ​ទីពីរ​របស់ Tesla បន្ទាប់​ពី​សហរដ្ឋអាមេរិក។ ចំនួន​លក់​របស់ Tesla អាច​នឹង​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ ២០២១ ប៉ុន្តែ​ក៏​នឹង​រង​ការ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​ផង​ដែរ។

សមាគម​យានយន្ត​ចិន​បាន​ប៉ាន់​ស្មាន​ថា Tesla នឹង​អាច​លក់​រថយន្ត​បាន​ច្រើន​ដល់ ២៨​ម៉ឺន​គ្រឿង​នៅ​ប្រទេស​ចិន ដោយ​សារ​ Tesla កំពុង​ផលិត​រថយន្ត​មួយ​ម៉ូដែល​ទៀត​គឺ Tesla Model Y សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន។ លោក Elon Musk បាន​រំពឹង​ថា Model Y នឹង​អាច​លក់​ដាច់​បាន​ច្រើន​ជាង Model 3, Model S និង Model X រួម​បញ្ចូល​គ្នា​ទៅ​ទៀត។

ស្រប​ពេល​ដែល​ចំនួន​លក់​របស់ Tesla រំពឹង​ថា​កើន​ឡើង សមាគម​យានយន្ត​ចិន​បាន​ប៉ាន់​ស្មាន​ថា​នៅ​ឆ្នាំ ២០២១ នៅ​ប្រទេស​ចិន​នឹង​មាន​ការ​លក់​ចេញ​រថយន្ត​អគ្គិសនី​បាន ១,៧​លាន​គ្រឿង ដែល​មាន​ន័យ​ថា​នៅ​សេសសល់​ចំណែក​ទីផ្សារ ៨០% ទៀត​សម្រាប់​ក្រុមហ៊ុន​ដទៃ។ ក្រុមហ៊ុន​​ក្នុង​ស្រុក​ដែល​អាច​ជា​គូ​ប្រជែង​របស់ Tesla មាន​ដូច​ជា Nio, Xpeng និង Li ជា​ដើម។

មិន​មែន​តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ​ដែល Tesla ត្រូវ​ព្រួយ​បារម្ភ​ ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​ដូច​ជា Volkswagen និង Mercedes-Benz ក៏​កំពុង​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​​បង្កើន​ចំនួន​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ផង​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM ហៅឡានជាង ៦សែនគ្រឿងចូលមកវិញ ដោយសារខ្សែក្រវ៉ាត់កៅអីអាចមិនមានសុវត្ថិភាព

ក្រុមហ៊ុន General Motors កំពុងហៅរថយន្តចំនួនជាង ៦២៤ ០០០ គ្រឿងត្រឡប់មកវិញ ដោយសារបញ្ហាខ្សែក្រវ៉ាត់កៅអី។

សេចក្តីជូនដំណឹងដែលត្រូវបានចេញដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ និងរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានបង្ហាញថា ខ្សែក្រវ៉ាត់កៅអីខាងមុខកណ្តាល (កៅអី Option “front bench seats”) ប្រហែលជាមិនបានភ្ជាប់ទៅនឹងកៅអីឲ្យបានត្រឹមត្រូវទេ។ ជាក់ស្តែង វាគឺជាការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ក្នុងករណីមានគ្រោះថ្នាក់កើតឡើង។

សរុបមក រថយន្តចំនួន ៦២៤ ២១៦ គ្រឿង ត្រូវបានហៅឲ្យត្រឡប់មកវិញ ដោយក្នុងនោះរួមមាន Chevrolet Silverado 1500 ឆ្នាំ ២០១៩-២០២១, GMC Sierra 1500 ឆ្នាំ ២០១៩-២០២៣ , Chevrolet Silverado 2500 និង 3500 ឆ្នាំ ២០២០-២០២១, GMC Sierra 2500 និង 3500 ឆ្នាំ ២០២០ និង ២០២១ ក៏ដូចជា រថយន្ត Chevrolet Suburban, Chevrolet Tahoe និង GMC Yukon XL ឆ្នាំ ២០២១ ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រថយន្តដែលត្រូវបានប្រមូលមកវិញនោះ គឺប្រភេទដែលមានកៅអីអង្គុយខាងមុខកណ្តាល front bench seats។

យោងទៅតាមក្រុមហ៊ុនផលិតរថយន្តខាងលើ បានឲ្យដឹងថា បុគ្គលិកបានដឹងក្នុងអំឡុងពេលដំណើរការដំឡើងរថយន្តថា អ្នកផ្គត់ផ្គង់កៅអីមិនបានភ្ជាប់ខ្សែក្រវ៉ាត់កៅអីខាងមុខកណ្តាលទៅនឹងស៊ុមកៅអីទេ។ នៅពេលធ្វើការស៊ើបអង្កេតលើបញ្ហានេះ ក្រុមហ៊ុន General Motors ទើបរកឃើញថា បញ្ហាដូចគ្នានេះអាចប៉ះពាល់ដល់ម៉ូដែលផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+