ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Corvette Stingray ឆ្នាំ២០២១ នឹងមានលក់នៅអូស្ត្រាលី តែ ២០០គ្រឿងគត់

រថយន្ត Chevrolet Corvette Stingray បានចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក អស់រយៈពេលរៀងយូរដែរហើយ ប៉ុន្តែចំពោះប្រទេសអូស្ត្រាលីវិញ ត្រូវរង់ចាំយូរជាងគេបន្តិចសម្រាប់រថយន្តស្ព័រនេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Chevrolet បានបង្ហាញហើយថា នៅពេល Corvette ចេញលក់នៅអូស្ត្រាលីក្នុងឆ្នាំ២០២១ អតិថិជនអាចទិញវាបានក្នុងតម្លៃចាប់ពី ១៤៩ ៩៩០ដុល្លារអូស្ត្រាលី (១១៣ ២៥០ដុល្លារ)។

តម្លៃប៉ុណ្ណោះស្ទើរស្មើ ២ ដងសម្រាប់ Corvette លក់នៅលើសហរដ្ឋអាមេរិក ដែលមានតម្លៃចាប់ពីត្រឹម ៥៩ ៩៩៥ដុល្លារ ប៉ុន្តែវាថោកជាងរថយន្តស្ព័រដទៃទៀត ដូចជា Porsche 718 Cayman GTS 4.0 ដែលចាប់ពី ១៧២ ០០០ដុល្លារអូស្ត្រាលី (១២៩ ៨៧០ដុល្លារ)។

រថយន្តស្ព័រអាមេរិកថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ naturally-aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ។ វាមានសមត្ថភាពអាចជាន់ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ។ បើនិយាយពីសមត្ថភាពប្រព័ន្ធហ្វ្រាំងរបស់វាវិញ Chevrolet Corvette Stingray ថ្មី អាចជាន់ពីកុងទ័រ ១០០-០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើចម្ងាយត្រឹមតែ ៣០ម៉ែត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ជា SUV ផ្តោតខ្លាំងលើភាពងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា SUV កំពុងតែពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្ត មិនថានៅប្រទេសណាឡើយ ក៏ដោយសារតែភាពងាយស្រួលប្រើប្រាស់, កាប៊ីនធំទូលាយ, ខ្ពស់ងាយស្រួលមើលផ្លូវ ហើយអាចស៊ូជាមួយផ្លូវលំបាកបានច្រើន ជាដើម។ ក្នុងនោះ រថយន្ត  Subaru Forester ក៏ស្ថិតក្នុងចំណោមគេនិយមចូលចិត្តផងដែរ ដោយសារតែវាគួបផ្សំរវាងលក្ខណៈពិសេសៗ ដូចជា មានការប៊ីនធំទូលាយ, តួខ្ពស់ងាយស្រួលមើលផ្លូវជុំវិញរថយន្ត, សន្សំសំចៃប្រេង, ងាយស្រួលបញ្ជា, ផ្តល់ផាសុកភាព និង ងាយស្រួលបើកបរ ថែមទៀត។

មិនតែប៉ុណ្ណោះ រថយន្ត SUV ខ្នាតតូចមួយដែលបំពាក់ម៉ាស៊ីនប្រភេទ Boxer ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រអប់លេខអូតូ CVT នេះ មានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ ៨លីត្រ/១០០គីឡូម៉ែត្រ ដែលសន្សំសំចៃបំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួន។ ការរចនាភាពតូច និងភាពឆ្លើយតបរបស់ម៉ាស៊ីន Boxer ផ្តល់ថាមពលដល់រថយន្តគ្រប់ប្រភេទនៅក្នុងខ្សែស្រឡាយរថយន្ត Subaru ទាំងអស់នាពេលបច្ចុប្បន្ននេះ។ ម៉ាស៊ីននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានតុល្យភាពល្អប្រសើរ រលូន និងផ្តល់ថាមពលខ្លាំង។ ការរចនាម៉ាស៊ីនផ្ដេករបស់វា មានចំណុចកណ្តាលទំនាញទាបដែលជួយបង្កើតឲ្យមានការគ្រប់គ្រងប្រកបដោយស្ថេរភាពជាងមុន និងមានស្ថេរភាពខ្ពស់នៅលើគ្រប់ប្រភេទផ្លូវ។

ម៉ាស៊ីនដ៏អស្ចារ្យនេះដំណើរការជាមួយនឹងប្រព័ន្ធបែងចែកកម្លាំងទៅកង់ Symmetrical All-Wheel Drive (ប្រព័ន្ធប៉ុងពីរ)។ វាត្រួតពិនិត្យកង់ទាំងបួន និងបត់បែនដោយឆ្លាតវៃ ហើយផ្តល់កម្លាំងទៅកាន់កង់នីមួយៗជានិច្ច ដើម្បីផ្តល់ការបើកបរលើផ្លូវ និងការគ្រប់គ្រងបានល្អនៅគ្រប់កាលៈទេស។ វាមិនដូចប្រព័ន្ធ AWD ធម្មតាដែលដំណើរការក្នុងរបៀប 2WDដែលដំណើរការបានតែលើកង់ទាំងពីរនោះទេ ផ្ទុយទៅវិញប្រព័ន្ធបែងចែកកម្លាំងកង់ Symmetrical All-Wheel Drive របស់ Subaru គឺតែងតែដំណើរការកង់ទំាងបួនជានិច្ច។ ផ្នែកខាងឆ្វេង និងខាងស្តាំនៃប្រព័ន្ធបើកបរមានតុល្យភាព ស្ថេរភាពទាំងស្រុង និងចែកចាយថាមពលទៅកង់ខាងមុខ និងខាងក្រោយ ដូច្នេះអ្នកនឹងទទួលបានការទប់លំនឹងទ្វេដង គ្រប់ពេលវេលា។

ក្នុងនោះផងដែរ Subaru Forester បានប្រើប្រាស់គ្រោងឆ្អឹងពិសេសថ្មី ហៅថា Subaru Global Platform ដែលជួយដល់ការបើកបរឲ្យកាន់តែប្រសើរ ហើយថែមទាំងផ្តល់សុវត្ថិភាពថែមមួយកម្រិតទៀត។ តួរថយន្ត Subaru Global Platform ផ្តល់នូវភាពរឹងមាំជាងមុននៅលើតួរថយន្ត និងគ្រោង Chassis ហើយមានការកែលម្អយ៉ាងច្រើនទៅលើប្រព័ន្ធគ្រឿងក្រោម។ វាធ្វើឲ្យមានភាពប្រសើរឡើងនូវបទពិសោធន៍នៃការបើកបរ ជាមួយនឹងការការពារភាពប៉ះទង្កិចបានល្អ កាត់បន្ថយរំញ័រ កាប៊ីនស្ងាត់ជាងមុន និងបង្កើនការគ្រប់គ្រងបានល្អជាងមុន។ ទម្រង់គ្រោងឆ្អឹងរបស់វាធ្វើឲ្យការការពារការប៉ះទង្កិច មានភាពប្រសើរជាងមុន ៤០% និងផ្តល់ការកាត់បន្ថយភាពរអិលរបស់តួរថយន្តជាង ៥០% ឯណោះ។ វាផ្តល់ឲ្យអ្នកនូវការបើកបរមានភាពស្ងប់ស្ងាត់ មានស្ថេរភាពខ្ពស់គ្រប់ទីកន្លែងដែលអ្នកទៅ។

ជាការពិតណាស់ អ្វីដែលសំខាន់នោះគឺ Subaru ផ្តោតខ្លាំងទៅលើផ្នែកសុវត្ថិភាព ដោយបានបំពាក់ប្រព័ន្ធជំនួយក្នុងការបើកបរ EyeSight ដោយក្នុងនោះវាមានមុខងារសំខាន់ៗមកជាច្រើន ដូចជា៖

១) ប្រព័ន្ធជំនួយហ្វ្រាំងដោយស្វ័យប្រវត្តិមុនពេលបុកប៉ះទង្គិច (Pre-Collision Braking)

EyeSight ផ្តោតមើលទីតាំងយានយន្តដែលនៅខាងមុខជានិច្ច ហើយដាស់តឿនអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្នលើការប៉ះទង្គិចដែលអាចកើតមានឡើង។ ប្រសិនបើប្រព័ន្ធរកឃើញថាអ្នកបើកបរមិនធ្វើសកម្មភាពគេចវេសសូម្បីតែមានការផ្តល់សញ្ញាព្រមានលើកដំបូងក៏ដោយ ក៏នៅតែអនុវត្តហ្វ្រាំងដោយស្វ័យប្រវត្តិដើម្បីបន្ថយល្បឿនយានយន្ត ឬបញ្ឈប់តែម្តង ដើម្បីការពារការប៉ះទង្គិច ឬកាត់បន្ថយការខូចខាត។

ប្រសិនបើអ្នកបើកបរមិនធ្វើសកម្មភាពគេចវេសគ្រប់គ្រាន់ទេ សូម្បីតែមានការផ្តល់សញ្ញាដាស់តឿនហើយ និងមានការត្រួតពិនិត្យហ្វ្រាំង វានឹងគ្រប់គ្រងសកម្មដោយការជាន់ហ្វ្រាំងកាន់តែខ្លាំងជាងមុន ដើម្បីការពារការប៉ះទង្គិច ឬកាត់បន្ថយការខូចខាត។

EyeSight ជួយការពារការប៉ះទង្គិចរវាងរថយន្តពីរដែលកំពុងធ្វើដំណើរក្នុងល្បឿនខុសគ្នាប្រហែល ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬតិចជាងនេះ។ EyeSight ក៏អាចកំណត់អ្នកថ្មើរជើង កង់ ម៉ូតូ និងវត្ថុផ្សេងទៀតផងដែរ។ នេះជាគុណប្រយោជន៍ដែល EyeSight មានលើសពីប្រព័ន្ធផ្សេងៗដែលប្រើរ៉ាដា។

២) ប្រព័ន្ធជំនួយហ្វ្រាំង​គ្រប់គ្រងកម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិ (Pre-Collision Throttle Management)

EyeSight ការពារគ្រោះថ្នាក់ ឬកាត់បន្ថយការខូចខាតនៅពេលដែលរថយន្តបង្កើនល្បឿនដោយសារតែកំហុសរបស់អ្នកបើកបរ។ ប្រព័ន្ធរកឃើញនៅពេលឈ្នាន់បង្កើនល្បឿនត្រូវបានប្រើប្រាស់ដោយកម្លាំងជាន់បង្ខំដែលមិនចាំបាច់។ ប្រសិនបើមានវត្ថុមួយនៅពីមុខរថយន្ត វានឹងជូនដំណឹងដល់អ្នកបើកបរជាមួយនឹងផ្តល់សញ្ញាព្រមាន និងសំឡេងរោទិ៍។ Eyesight នឹងធ្វើសកម្មភាពកាត់បន្ថយកំលាំងម៉ាស៊ីន ដើម្បីឲ្យរថយន្តដើរក្នុងល្បឿនយឺត ដើម្បីកាត់បន្ថយលទ្ធភាពនៃគ្រោះថ្នាក់។

៣) ប្រព័ន្ធផ្តល់សញ្ញាអាសន្ន (Lane Sway Warning)

ប្រសិនបើប្រព័ន្ធរកឃើញថារថយន្តខាងមុខកំពុង​ខ្វះការគ្រប់គ្រងវិលវល់ក្នុងគន្លងផ្លូវរបស់ខ្លួនក្នុងអំឡុងពេលបើកបរក្នុងល្បឿនលឿនប្រហែល ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬលើសនេះ វានឹងជូនដំណឹងដល់អ្នកបើកបរដោយប្រើសំឡេង និងសញ្ញាព្រមាន។

៤) ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លងផ្លូវ (Lane Departure Warning)

ប្រសិនបើរថយន្តរៀបនឹងចាកចេញពីគន្លងផ្លូវរបស់ខ្លួន នៅពេលបើកបរក្នុងល្បឿនប្រហែល ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះ ប្រព័ន្ធនឹងជូនដំណឹងដល់អ្នកបើកបរដោយប្រើសំឡេង និងសញ្ញាព្រមាន។

៥) ប្រព័ន្ធកំណត់ល្បឿនដោយស័្វយប្រវត្តិ (Adaptive Cruise Control)

ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ រក្សាល្បឿនដែលកំណត់ដោយអ្នកបើកបរ ហើយក៏កំណត់ល្បឿនតាមរថយន្តផ្សេងទៀតផងដែរ ដើម្បីរក្សាចម្ងាយកំណត់ពីរថយន្តនៅខាងមុខ។ នៅពេលបើកដំណើរការមុខងារនេះ វានឹងតាមរថយន្តនៅខាងមុខ ហើយរក្សាចម្ងាយដោយសុវត្ថិភាពលើល្បឿនចន្លោះពី ០ ទៅ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធនេះជួយសម្រួលដល់ការបើកបរ ក្នុងការប្រើប្រាស់ការបង្កើនល្បឿន ឬហ្វ្រាំងដើម្បីសុវត្ថិភាពបើកបរស្រួលជាងមុនក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។

៦) ប្រព័ន្ធផ្តល់សញ្ញាចាប់ផ្តើមបើកបរ (Lead Vehicle Start Alert)

នៅពេលដែលរថយន្តឈប់ហើយចរាចរណ៍ចាប់ផ្តើមឲ្យបើកបរម្តងទៀត Lead Lead Start Alert បានដាស់តឿនអ្នកបើកបរជាមួយនឹងសំឡេងឲ្យដំណឹង និងសញ្ញាព្រមាន។

ក្រៅពីប្រព័ន្ធសុវត្ថិភាពខាងលើ Subaru Forester ក៏មានបំពាក់ពោងសុវត្ថិភាពចំនួន ៧ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរថែមមួយកម្រិតទៀត។ លើសពីនេះ Subaru ក៏បានគិតគូរដល់ការកម្សាន្តនៅក្នុងរថយន្តផងដែរ ដោយវាបានបំពាក់មុខងារ Apple CarPlay, Android Auto និង WebLink ព្រមទាំង Bluetooth មកជាមួយទៀតផង៕

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត Subaru ឬទំនាក់ទំនង ០២៣ ៩៩៤ ៦២៨ ឬ Facebook ផ្លូវការ Subaru Asia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីតាំងយានដ្ឋានធំៗ២របស់តូយ៉ូតា (ខេមបូឌា) បានផ្តល់ជូនប្រូម៉ូសិនពិសេសនាឳកាសឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី

ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ យានដ្ឋាន តូយ៉ូតា (ខេមបូឌា) បានប្រកាសពីការផ្តល់ជូនកាដូពិសេស ជាប័ណ្ណទឹកប្រាក់សន្ធឹកសន្ធាប់ដល់អតិថិជន ដែលអញ្ជើញទៅទទួលយកសេវាកម្មនៅយានដ្ឋានធំៗ២ នៅទីក្រុងភ្នំពេញ គឺ ទីតាំង ស្នាក់ការកណ្តាល (ទឹកថ្លា) និងសាខាទួលសង្កែ (តាមបណ្តោយផ្លូវជាសុផារ៉ា ជិតរង្វង់មូលកាំកូ)។ ក្នុងនោះដែរ ការផ្តល់ជូននេះ ក៏បានភ្ជាប់ជាមួយនឹងលក្ខខណ្ឌងាយៗមួយចំនួនដូចជា ៖

  1. សម្រាប់តែអតិថិជនដែលមកទទួលសេវាកម្ម ថែទំា (ប្តូរប្រេងម៉ាស៊ីន) និងជួសជុលទូទៅប៉ុណ្ណោះ
  2. ប័ណ្ណទឹកប្រាក់នេះ នឹងផ្តល់ជូនអតិថិជនដែលធ្វើសេវាកម្មដែលមានតម្លៃចាប់ពី ១០០ដុល្លារ ឡើងទៅ

អ្វីដែលកាន់តែពិសេសសម្រាប់ប្រូម៉ូសិននេះគឺ ប័ណ្ណទឹកប្រាក់ដែលលោកអ្នកនឹងទទួលបាននោះគឺ កើនឡើងរហូត ចាប់ពី ១០ដុល្លារ – ២០ដុល្លារ -….. មិនកំណត់។

ក្រៅពីប្រូម៉ូសិនខាងលើ មានមូលហេតុមួយចំនួនទៀត ដែលធ្វើអោយ យានដ្ឋាន ល្អផ្តាច់គេនេះ សក្តិសមបំផុតសម្រាប់រថយន្តរបស់លោកអ្នក ដែលមូលហេតុទាំងនោះ​គឺ ៖

  • មានអ្នកជំនាញច្បាស់លាស់ បទពិសោធន៍ច្រើនឆ្នាំ ហើយសុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញ តូយ៉ូតា (ស្តង់ដារជប៉ុន)
  • តម្លៃសមរម្យ ស្របទៅនឹងទីផ្សារ ក៏ដូចជាធានាបាននូវគុណភាពនៃសេវាកម្មនីមួយៗ
  • ទីតាំងធំទូលាយ មានអនាម័យនិងផ្តោតទៅលើសុវត្ថិភាពជាចំបង
  • គ្រប់សេវាកម្មទាំងអស់ គឺឆ្លងកាត់ការត្រួតពិនិត្យច្បាស់លាស់ និងមានការធានាជូននូវគុណភាព

សរុបរួមមក យានដ្ឋាន តូយ៉ូតាគឺជាទីតាំងថែទាំ និងជួសជុលរថយន្តល្អបំផុតសម្រាប់រថយន្ត TOYOTA & LEXUS របស់លោកអ្នក ហើយបូករួមជាមួយប្រូម៉ូសិនពិសេសនាឳកាសចុងឆ្នាំបែបនេះ លោកអ្នកគួររួសរាន់ឡើង ដើម្បីទទួលបានការផ្តល់ជូនទាំងអស់គ្នា។ ហើយប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ០១៧ ៦៦៦ ១៦៩ | ០១៧ ២២២ ៣២១ ឬ គេហទំព័រFacebook ផ្លូវការ TOYOTA CAMBODIA AFTER SALES SERVICE

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងចំណុចលេចធ្លោខ្លាំងបំផុត លើ Isuzu D-Max ឆ្នាំ២០២១ ដែលឌីហ្សាញរូបរាងថ្មីទាំងស្រុង

ថ្មីៗនេះ រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារក្នុង​ប្រទេសកម្ពុជា ដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ធ្វើឲ្យវាកាន់តែលេចធ្លោ និងមានភាពទាក់ទាញជាងមុនថែមមួយកម្រិតទៀត។

វាមានបំពាក់ចង្កៀងមុខ ប្រភេទ Bi-Beam LED ដែលជាប្រភេទអំពូលភ្លើង ផ្តល់ពន្លឺច្បាស់​​ និងជួយសន្សំសំចៃការប្រើប្រាស់ថាមពលភ្លើងពីអាគុយ ហើយមានមុខងារ Auto ON/OFF នៅពេលយើងបើកបរក្នុងស្ថានភាពផ្លូវមានពន្លឺគ្រប់គ្រាន់  ស្រស់ស្អាត ហើយមានមុខងារស្វ័យប្រវត្តិទៀតផង ខណៈចង្កៀងក្រោយវិញ ជាប្រភេទ Dual Sonic LED ដែលទទួលបានរចនាបទសម័យថ្មីប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

នៅផ្នែកខាងក្នុងនៃ All New Isuzu D-Max ២០២១ មានភាពធំទូលាយ ជាមួយកៅអីខាងមុខដែលផ្តល់នូវផាសុខភាពខ្ពស់បំផុត។ វាមានបំពាក់កុងទ័រឌីជីថលទំហំ ៤,២ អ៊ីញ ព្រមទាំងអេក្រង់កម្សាន្ត ប្រភេទ Touchscreen ទំហំធំរហូតដល់ ៩ អុីញ ដែលមានមុខងារជាច្រើន ហើយអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ទៀតផង។ នៅលើដៃចង្កូតរបស់វាប្រើបច្ចេកវិទ្យា Smart Touch Turn Signal ដែលងាយស្រួលបញ្ជាដោយគ្រាន់តែយកម្រាមដៃទៅប៉ះចង្កូតហើយមានសភាពធូរ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជាមុខងារជាច្រើនផងដែរ។

រថយន្ត Pick Up ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីឡាំង ម៉ាស៊ីន ៣,០L Ddi Blue Power មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុន។ មិនតែប៉ុណ្ណោះ វាក៏មានជម្រើសម៉ាស៊ីនតូច ចំណុះ ១,៩ លីត្រ Ddi Blue Power កម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុន ផងដែរ។

រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៦ វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode ហើយក៏មានលេខដៃ ៦ វគ្គផងដែរ។ អ្វីដែលពិសេសលើសនេះ គឺវាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។

លើសពីនេះទៅទៀត All New Isuzu D-Max 2021  ក៏មានបំពាក់គ្រោងឆ្អឹងថ្មីហៅថា “ISUZU DYNAMIC DRIVE PLATFORM” ដែលធ្វើឲ្យតួរថយន្ត សាក់ស៊ី និង ប្រព័ន្ធជើងក្រោម មានតុល្យភាពក្នុងការបើកបរ។

ក្រៅពីភាពលេចធ្លោខាងលើ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ ដូចជា៖

  • ការចុចបញ្ឆេះរថយន្តពីចម្ងាយ ដោយប្រើ Smart Key​ បាន​ចម្ងាយ ២០ ម៉ែត្រ ដោយ
  • ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ
  • Walk Away Lock ជាប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង ៣ ម៉ែត្រ
  • Welcome Light ជាប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើរទៅជិតរថយន្តក្នុងចម្ងាយ ២ ម៉ែត្រ
  • ប្រព័ន្ធ Follow Me Home ជាប្រព័ន្ធដែលអាចឲ្យចង្កៀងមុខរថយន្តភ្លឺរយៈពេល ៣០ វិនាទី បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
  • ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុងសីតុណ្ហភាពខុសគ្នា

បន្ថែមពីនេះវាក៏មានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖

  • ប្រព័ន្ធកាពារការជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
  • ប្រព័ន្ធជំនួយហ្វ្រាំង BA
  • ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាពផ្លូវ
  • ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS ជួយទប់កង់រថយន្តកុំឲ្យរអិលធ្លាក់ផ្លូវ
  • ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ
  • ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត HSA
  • ប្រពន្ធ័គ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC
  • មុខងារ Blind Sport Monitoring កញ្ចក់មើលក្រោយឲ្យសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ
  • មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន ៨ គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្មណ៍សម្រាប់ការបើកបរ និងការចូលចតលើផ្លូវតូចចង្អៀត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
  • ពោងសុវត្ថិភាព SRS ព័ទ្ធជុំវិញក្នុងរថយន្តផ្នែកខាងមុខមាន ២ គ្រាប់ ផ្នែកសងខាងមាន ២ គ្រាប់ និងនៅព័ទ្ធជុំវិញវាំងននក្នុងរថយន្តទាំងមូលចំនួន ២ គ្រាប់ទៀត ដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ
  • ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់

កាន់តែពិសេស ក្រុមហ៊ុន ខេ (ខេមបូឌា) ផ្តល់ជូនការដូរសម្រាប់អបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកល ២០២១!!

  • កាតម៉ាស៊ូត (Total) ដ៏ធំចំនួន ១ ០០០លីត្រ
  • Sticker បិតការពារឆ្កូតបានរយះពេល ៣ ឆ្នាំ
  • លាងរថយន្តចំនួន ៥៥ ដង នៅ Meguiar’s Cambodia
  • ស្លាកលេខវែង
  • UV Film

អាសយដ្ឋានៈ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ ០៧៧ ៩៨ ៦៦៦៣ / ០៩៨ ៤៦ ៧៨ ៥៦ / ០២៣ ៩៥០ ០៨៤ ឬទំព័រផ្លូវការ Isuzu-KCambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Sierra នឹងមានប្រភេទប្រើអគ្គិសនីសុទ្ធ

ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​រថយន្ត​មាន​ភាព​រង្គោះរង្គើ​ជា​មួយ​នឹង​រថយន្ត​ Hummer ប្រភេទ​អគ្គិសនី​ហើយ​នោះ ក្រុមហ៊ុន GMC បាន​បញ្ជាក់​ថា​ខ្លួន​កំពុង​ផលិត​រថយន្ត​ភីកអាប់​អគ្គិសនី​មួយ​ប្រភេទ​ទៀត​ជា​ម៉ូដែល Sierra។

ក្នុង​អំឡុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​ក្រោយ​ក្រុមហ៊ុន General Motors កាល​ពី​ដើម​ខែ​កន្លង​ទៅ ប្រធាន​ក្រុមហ៊ុន GMC បាន​ប្រាប់​ដល់​ហាង​លក់​រថយន្ត​ថា​ក្រៅ​ពី​រថយន្ត​ Hummer ក្រុមហ៊ុន​នៅ​មាន​រថយន្ត​អគ្គិសនី​ច្រើន​ទៀត។

ប្រធាន​ក្រុមហ៊ុន GMC បាន​និយាយ​ដូច​នេះ​ថា​​ថា ៖ “វា​នឹង​មាន​រថយន្ត​ភីកអាប់ Sierra អគ្គិសនី​សុទ្ធ ប៉ុន្តែ​មិន​ទាន់​អាច​ផ្ដល់​ជូន​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ​ទេ។”

នៅ​ដំណាក់​កាល​នេះ​គេ​ដឹង​រឿង​តិច​តួច​បំផុត​អំពី​រថយន្ត Sierra អគ្គិសនី ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​​អគ្គិសនី និង​គ្រឿង​បន្លាស់​មួយ​ចំនួន​ដូច​ជា​ Hummer អគ្គិសនី​ដែរ ហើយ​វា​អាច​នឹង​ផលិត​នៅ​រោងចក្រ Hamtramck ដូច​ជា Hummer ផង​ដែរ៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ធ្លាប់ចង់លក់ Tesla ឲ្យ Apple តម្លៃ៦០ពាន់លានដុល្លារ ប៉ុន្តែមិនបានសម្រេច

​នា​ថ្មីៗ​នេះ​ក្រោយ​ពី​លេច​ឮ​ដំណឹង​ថា​ Apple នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​របស់​ខ្លួន​ចាប់​ពី​ឆ្នាំ ២០២៤ លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla បាន​រំលឹក​អំពី​រឿង​រ៉ាវ​ដែល​លោក​ចង់​លក់​ Tesla ទៅ​ឲ្យ Apple កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

លោក Elon Musk និយាយ​ថា​លោក​បាន​ទាក់ទង​ទៅ​ Apple នៅ​ពេល​ដែល Tesla ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​​គឺ​អំឡុង​ពេល​ផលិត​រថយន្ត​ Model 3។ ពេល​នោះ​លោក Elon Musk ចង់​ជួប​ពិភាក្សា​ជា​មួយ​លោក Tim Cook ​នាយក​ប្រតិបត្តិ Apple ដើម្បី​និយាយ​អំពី​ការ​ទិញ​យក​ Tesla ក្នុង​តម្លៃ​១​ដែល​ស្មើ​នឹង ១​ភាគ​១០​នៃ​តម្លៃ Tesla បច្ចុប្បន្ន។ ប៉ុន្តែ​ត្រូវ​បាន​លោក Tim Cook ប្រកែក​មិន​ជួប​នោះ​ទេ។

បច្ចុប្បន្ន​នេះ​ Tesla មាន​តម្លៃ​ទីផ្សារ​ជាង ៦៥០​ពាន់​លាន​ដុល្លារ ដូច​នេះ​តម្លៃ​ ១​ភាគ​១០​ ដែល​លោក Elon Musk សំដៅ​គឺ​ស្មើ​នឹង​​ខ្ទង់ ៦០​ពាន់​លាន​ដុល្លារ​ ដែល​​មិន​មែន​ជា​តម្លៃ​ទាប​ប៉ុន្មាន​ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ២៩ម៉ូដែលនេះ នឹងត្រូវប្រកួតគ្នាយកពានឡានអឺរ៉ុបប្រចាំឆ្នាំ

បេក្ខភាព​រថយន្ត​ដែល​ត្រូវ​ប្រកួតប្រជែង​​ដណ្ដើម​យក​ពាន​រង្វាន់ “រថយន្ត​អឺរ៉ុប​ប្រចាំ​ឆ្នាំ” ត្រូវ​បាន​បង្ហាញ​មុខ​ហើយ ដែល​មាន​សរុប​ចំនួន ២៩​ម៉ូដែល ហើយ​សុទ្ធ​តែ​រថយន្ត​ម៉ូដែល​ថ្មីៗ​ទាំង​អស់។

រថយន្ត​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា​មាន​ដូច​ជា​រថយន្ត​ Citroën C4, Dacia Sandero និង​រថយន្ត​ Fiat 500។ ចំណែក​រថយន្ត​​ Ford Explorer និង​ Ford Kuga ​ក៏​ជា​បេក្ខភាព​ប្រកួតប្រជែង​ផង​ដែរ រួម​ទាំង​រថយន្ត​ Honda e និង​ Honda Jazz។

រថយន្ត​ពី​ Hyundai មាន​ចំនួន​៣​គឺ​មាន​ i10, i20 និង Tucson។ រថយន្ត​ទាំង​នោះ​នឹង​ត្រូវ​ប្រកួតប្រជែង​នឹង​ Cupra Formentor, Kia Sorento, Mazda MX-30, Peugeot 2008, Seat Leon និង​ Skoda Octavia ដែល​ជា​គូ​ប្រជែង​ដ៏​លេច​ធ្លោ។ នៅ​មាន​ Toyota Mirai, Toyota Yaris, Volkswagen Golf និង ID.3 ក៏​ជា​រថយន្ត​លេច​ធ្លោ​ផង​ដែរ។

រថយន្ត​ប្រភេទ Premium ដែល​នឹង​ចូល​ខ្លួន​មក​ប្រកួត​ផង​ដែរ​នោះ​រួម​មាន Audi A3, Land Rover Defender, Polestar 2, BMW 2-Series Gran Coupe, BMW 4-Series, Mercedes GLA, GLB, GLS និង S-Class ផង​ដែរ។

រថយន្ត​ទាំង ២៩​ម៉ូដែល​នេះ​នឹង​ត្រូវ​ជម្រុះ​នៅ​សល់​ត្រឹម ៧​ម៉ូដែល​នៅ​​ថ្ងៃ​ទី​៨ ខែ​មករា ដែល​អ្នក​ឈ្នះ​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកាស​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ប្រណីតល្បឿនស្ទុះខ្លាំងដាច់គេទាំង១០ Lamborghini Urusបានត្រឹមលេខ២

​​រថយន្ត​ទាំង​១០​ដែល​នឹង​បង្ហាញ​វត្តមាន​ខាង​ក្រោម​នេះ គឺ​ជា​រថយន្ត​ SUV ប្រណីត​ដែល​មាន​ល្បឿន​​ស្ទុះ​ខ្លាំង​​ដាច់​គេ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ៖

១. Tesla Model X Performance 2020

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ២,៦វិនាទី
  • ល្បឿនអតិបរមា ៖ ២៦២គ.ម/ម៉

២. Lamborghini Urus 2020

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៥វិនាទី
  • ល្បឿនអតិបរមា ៖ ៣០៦គ.ម/ម៉

៣. Jeep Grand Cherokee Trackhawk 2021

2018 Jeep® Grand Cherokee Trackhawk
  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៥វិនាទី
  • ល្បឿនអតិបរមា ៖ ២៩០គ.ម/ម៉

៤. Ford Mustang Mach-E 2021

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៥វិនាទី
  • ល្បឿនអតិបរមា ៖ ២០០គ.ម/ម៉

៥. Dodge Durango SRT Hellcat 2021

2021 Dodge Durango SRT Hellcat: Zero To 60 In 3.5-Seconds - Forbes Wheels

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៥វិនាទី
  • ល្បឿនអតិបរមា ៖ ២៩០គ.ម/ម៉

៦. Porsche Cayenne Turbo S E-Hybrid 2021

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៦វិនាទី
  • ល្បឿនអតិបរមា ៖ ២៩៥គ.ម/ម៉

៧. Alfa Romeo Stelvio Quadrifoglio 2020

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៦វិនាទី
  • ល្បឿនអតិបរមា ៖ ២៨៣គ.ម/ម៉

៨. Mercedes-AMG GLE 63 S 2021

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៧វិនាទី
  • ល្បឿនអតិបរមា ៖ ២៨០គ.ម/ម៉

៩. Maserati Levante Trofeo 2020

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៧វិនាទី
  • ល្បឿនអតិបរមា ៖ ៣០១គ.ម/ម៉

១០. BMW X5 M Competition 2021

  • ស្ទុះពី ០-៩៦ គ.ម/ម៉ ៖ ៣,៧វិនាទី
  • ល្បឿនអតិបរមា ៖ ២៨៥គ.ម/ម៉

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២៥ ចំណុចរបស់ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីដែលលេចធ្លោជាងគូប្រកួតប្រជែង! (មានវីដេអូ)

សព្វថ្ងៃរថយន្ត SUV កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនក្នុងព្រះរាជាណាចក្រ ជាពិសេសនោះគឺរថយន្ត SUV ខ្នាតធំ ៧ កៅអី​ ក្នុងនោះដែរយើងសង្កេតឃើញថា Ford Everest ជារថយន្ត SUV ដែលទទួលបានការគាំទ្រច្រើនអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះក្រុមហ៊ុន អ អិម អេ​ ខេមបូឌា  បាននាំចូលរថយន្ត SUV ជំនាន់ថ្មីនៃត្រកូល Ford Everest នោះគឺ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីដែលជាប្រភេទ Luxury និង Off-Road SUV។

ពោលគឺវាមានទាំងភាពប្រណិត និងសមត្ថភាពបើកបរផ្លូវពិបាកលើសពី SUV ដ៏ទៃទៀតក្នុងទីផ្សារប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល។ ដោយសារ​តែរថយន្តនេះមាន DNA រួមជាមួយនឹង​ Pick Up Ford Ranger ដូច្នេះហើយទើបធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរបានគ្រប់ស្ថានភាពផ្លូវដូចទៅនឹងរថយន្ត Pick Up ដែរ។ ខាងក្រោមនេះជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង ២៥ ដែលជាចំណុចលើសដៃគូប្រកួតប្រជែង៖

១. ម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo (2.0L Bi-Turbo Engine) ទំហំ: ២.០លីត្រ, ស៊ីឡាំង: 4/V4, កម្លាំងសេះ: ២១៣ PS, កម្លាំងរមួលកង់: ៥០០ Nm, កម្រិតស៊ីប្រេង ៧-៨លីត្រ ក្នុង ១០០ គីឡូម៉ែត្រគិតជាមធ្យម, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល

២. ប្រអប់លេខជំនាន់ថ្មី ១០ វគ្គអូតូ​​ (10-Speed Automatic)

៣. ពូកស្បែកបែបប្រណិតពណ៍ការ៉ុត (Cognac Leather Seats)

៤. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីជាមួយនឹងអេក្រង់ Touch Screen ៨អ៊ីង សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (New Technology SYNC 3 and 8” Touch Screen)

៥. ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)

៦. ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ )Terrain Management System)

៧. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)

៨. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត       )Pre-Collision Assist with Autonomous Emergency Braking)

៩. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង )Driver Alert System)

១០. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ )Lane Keeping System)

១១. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត )Adaptive Cruise Control)

១២. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងផ្នែកខាងក្រោយនៃរថយន្ត (Blind Spot Information System with Cross-Traffic Alert)

១៣. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ )Electronic Stability Control)

១៤. ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)

១៥. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

១៦. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)

១៧. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)

១៨. ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey​​​ System)

១៩. អាចចុះទឹកបានជម្រៅ ៨០០mm លើសគេ (800mm Water Wading)

២០. ដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

២១. ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (Electric Power-Assisted Steering (EPAS)

២២. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

២៣. សេនស័រជុំវិញរថយន្តចំនួន ១០ គ្រាប់ (10 Sensors)

២៤.​ ដំបូលកញ្ចក់ធំអាចបិទ/បើកបាន (Panoramic Moonroof)

២៥. ចុចប៊ូតុងបត់កៅអីជួរទី ៣ ដោយស្វ័យប្រវត្ត (3rd Row Seats Power Folding)Ford Everest 2.0L Bi-Turbo

កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីជាមួយនឹងតម្លៃពិសេសត្រឹមតែ ៦៨​ ៥០០ដុល្លារ ប៉ុណ្ណោះ  ហើយការផ្តល់ជូននេះមានកំណត់ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង ០២៣ ២១៤ ២១៤
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង ០២៣​៨៩០ ៨៨០
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង ០៧៨ ៩៩០ ៨០០ | ០៨៧ ៩៩០ ៨០០
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦A លេខទូរស័ព្ទទំនាក់ទំនង ០៦៣ ៧៦៦ ៦៦១។

ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នាៈ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡាន Note ប៉ុងពីរថ្មី ត្រៀមខ្លួនរួចស្រេចសម្រាប់រដូវរងា

បន្ទាប់ពីបានប្រកាសចេញរថយន្ត Note ជំនាន់ថ្មីនៅក្នុងប្រទេសជប៉ុនរួចមក ឥឡូវនេះក្រុមហ៊ុណ Nissan ក៏បានចាប់ផ្តើមដាក់បង្ហាញរថយន្ត Note ប្រភេទប៉ុងពីរក៏ផងដែរ។

រថយន្ត Nissan Note e-Power AWD នេះ ដំណើរការដោយថាមពលអគ្គិសនី ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលជួយដល់ការទប់លំនឹងនៅលើផ្លូវរអិលបានកាន់តែប្រសើរ ហើយក៏បង្កើនដំណើរការទាំងមូលលើរថយន្តផងដែរ។

ថ្វីបើ Nissan មិនទាន់បានបញ្ចេញព័ត៌មានលម្អិតបន្ថែមចំពោះរថយន្តនេះ វានឹងចែកចេញជា ២ ម៉ូដែល គឺ S Four និង X Four ជាមួយតម្លៃចាប់ពី ២ ២៨៨ ០០០យ៉េន (២២ ១០០ដុល្លារ) និង ២ ៤៤៥ ៣០០យ៉េន (២៣ ៦០០ដុល្លារ)។

គួរឲ្យដឹងថា រថយន្ត Note 2WD ប្រភេទប៉ុងមួយ ដែលបង្ហាញខ្លួនកាលពីខែមុន ចែកចេញជា ៣ ម៉ូដែល គឺ S, F និង X ជាមួយតម្លៃចាប៉ពី ១៩ ៦០០ដុល្លារ, ១៩ ៨៥០ដុល្លារ និង ២១ ១២០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+