ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Mercedes ឈប់ផលិតឡាន AMG GT R

កាលពីដើមសប្តាហ៍កន្លងទៅនេះ មានពាក្យចចាមអារ៉ាមអះអាងថា រថយន្ត Mercedes-AMG GT R នឹងត្រូវឈប់ផលិត នៅសហរដ្ឋអាមេរិក បន្ទាប់ពីស៊េរីឆ្នាំ២០២១។

រថយន្ត Mercedes-AMG GT R

ឥឡូវនេះ អ្នកនាំពាក្យក្រុមហ៊ុន Mercedes-Benz USA បានបញ្ជាក់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះហើយថា រថយន្ត Mercedes-AMG GT R ពិតជាត្រូវឈប់ផលិតមែន ព្រោះរថយន្ត Mercedes-AMG GT Black Series នឹងក្លាយជាប្រភេទ Flagship ថ្មីសម្រាប់ត្រកូល GT ទ្វារ២ របស់ខ្លួន។

ទោះជាយ៉ាងណា រថយន្ត GT Black Series នឹងចេញលក់នៅដើមឆ្នាំ២០២១ ជាមួយនឹងតម្លៃចាប់ពី ៣២៥ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក។

រថយន្ត Mercedes-AMG GT Black Series

រថយន្តនេះមានបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៧២០សេះ អាចរត់ស្ទុះពីកុងទ័រ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus G50 និង Toyota Rush ជាប្រភេទរថយន្ត MPV ដែលមានតម្លៃក្រោម ៤មុឺនដុល្លារ

មនុស្សម្នាក់ៗសុទ្ធតែមានហេតុផលរាងខ្លួនក្នុងការសម្រេចចិត្តលើប្រភេទរថយន្តដែលពួកគាត់ត្រូវការ។ ការមានយីហោ ប្រភេទ ទំហំ និងម៉ូឌែលច្រើន ក្នុងទីផ្សាររថយន្តបច្ចុប្បន្នពិតជាផ្តល់ជម្រើសច្រើនដល់អតិថិជនក្នុងការសម្រេចចិត្ត ផ្ទុយទៅវិញ ការមានជម្រើសច្រើនហាក់បីដូចជាផ្តល់ភាពស្មុគស្មាញក្នុងការជ្រើសរើសទៅវិញ អតិថិនត្រូវការគិត និងពិចារណាយ៉ាងល្អិតល្អន់មុននឹងពួកគាត់សម្រេចចិត្តបាន ។

បច្ចុប្បន្ន គ្រួសារជាច្រើនក្នុងប្រទេសកម្ពុជា កំពុងងាកមកពិចារណាលើរថយន្តប្រភេទ MPV វិញក៏ដោយសាវាមានទំហំទូលាយ វាសមស្របទៅតាមសមាជិកក្នុងគ្រួសារ ឬការងារជំនួញប្រចាំថ្ងៃរបស់ពួកគេ ម៉្យាងវិញទៀតរថយន្តប្រភេទ MPV មានតម្លៃសមរម្យ ព្រមទាំងទំហំទូលាយដែលអនុញ្ញាតិដល់អ្នករួមដំណើរបានរហូតដល់ទៅ9នាក់។ វាមានទំហំទូលាយបើធៀបទៅនឹងរថយន្តប្រភេទ Seden ដែលអាចធ្វើដំណើរជាមួយបានត្រឹម 5នាក់។ បើសិនជាលោកអ្នកក៏កំពុងស្វែងរករថយន្តប្រភេទ MPV ដែរ នោះយើងសូមណែនាំរថយន្ត ២ ម៉ូឌែលដែលមានតម្លៃក្រោម ៤០ ០០០ដុល្លារ ប៉ុន្តែវាមានលក្ខណៈពិសេសរាងៗខ្លួន។

ក្រុមហ៊ុន Toyota បានប្រកាសវត្តមានរថយន្ត Toyota Rush ដែលមានតម្លៃ ៣៥ ០០០ដុល្លារ ជាមួយនឹងស្ទាយថ្មី និងការវិវឌ្ឍន៍ផ្នែកខាងក្នុងដែលមិនប៉ះពាល់ដល់រូបរាងខាងក្រៅនៃម៉ូឌែលរថយន្តថ្មីរបស់ខ្លួន។ រថយន្ត Toyota Rush ជារថយន្តប្រភេទ MPV ដែលមាន ៧កៅអី ដែលមានប្រវែង ៤ ៤៣៥mm ទទឹង ១ ៦៩៥mm កំពស់ ១ ៧០៥mm ប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦៨៥mm និងរង្វង់យ៉ាន់កង់ ១៦អុីញ។  វាបានផ្អែកលើតួនៃរថយន្ត Toyota Avanza ។

រថយន្ត Toyota Rush មានលក្ខណៈពិសេសដូចជា អំពូលភ្លើងខាងមុខLED ប៊ូតុងstart/stop កាមេរ៉ាផ្នែកខាងក្រោយនៅពេលចូលចត ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្ត និងប្រព័ន្ធកំសាន្តដែលមានអេក្រង់7អ៊ីញ។ រថយន្តនេះបានបំពាក់ជាមួយម៉ាស៊ីន 1.5 E MT ដែលផ្តល់អនុភាពបាន ១២០សេះ និងកំលាំងបង្វិលជុំ  ១៣២Nm។ ការរចនាតាប្លូវិញនៃរថយន្តនេះគឺការលាយគ្នា ២ពណ៌រវាងពណ៌ខ្មៅនិងពណ៌ត្នោត ហើយវាក៏មានការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ផ្សេងគ្នាមានបែបឌីជីថលដែរ។

រថយន្ត Maxus G50 បំពាក់នូវម៉ាស៊ីន ដែលមានប្រអប់លេខ ៧វគ្គអូតូ ដែលផ្តល់អនុភាព ១៦៧សេះ និងកំលាំងបង្វិលជុំ ២៥០Nm ។ វាជារថយន្តប្រភេទ ដែលមាន ៨កៅអីដែលមានប្រវែង ៤ ៨២៥mm ទទឹង ១ ៨២៥mm កំពស់ ១ ៧៧៨mm ប្រវែងពីកង់មុខទៅកង់ក្រោយ និងរង្វង់យ៉ាន់កង់ ១៦ អុីញ។ រថយន្តនេះមានតម្លៃ ៣៩ ៨០០ដុល្លារ និងភ្ជាប់មកនូវលក្ខណៈពិសេសជឿនលឿនដូចជា Smart Key ប្រព័ន្ធសាក់ថ្មឥតខ្សែ ចង្កូតស្រោបស្បែក ប្រព័ន្ធកំសាន្តអេក្រង់ ១២,៣ អុីញ Apple CarPlay ឬ Android Auto កៅអីក្រោយបត់បែន ឃ្លប់ទ្វារក្រោយបិទស្វ័យប្រវត្ត កៅអីមុខមានតុខាងក្រោយ Adjustable Seat, Electric Folding Rear View Mirror, Daytime Running Light ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាមួយនិងsensor និង Panoramic Sunroof ។

រថយន្ត Maxus G50 មានដំណើរការយ៉ាងល្អ ព្រមទាំងការរចនាផ្នែកខាងក្នុងនៃស្ទាយស្បែកពណ៌ក្រហម និងខ្មៅ បន្ថែមពីលើនេះ គឺរថយន្តនេះមានការធានារយៈពេល 5ឆ្នាំទៀតផង។

រថយន្តទាំង ២ ម៉ូឌែលនេះសុទ្ធតែមានកំពស់ផុតពីដីដ៏សមស្រប ដែលអនុញ្ញាតឲ្យអ្នកងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា។ វាពិតជាផ្តល់ភាពងាយស្រួលក្នុងការបើកបររថយន្តដែលមានកំពស់ផុតពីដីសមរម្យ បើធៀបជាមួយនឹងរថយន្តប្រភេទ Seden ហើយរថយន្តប្រភេទនេះក៏ជាជម្រើសដ៏ល្អមួយសម្រាប់គ្រប់ក្រុមគ្រួសារនៃប្រទេសកម្ពុជា ហើយតម្លៃវាក៏ស្ថិតក្នុងកម្រិតថវិការផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡានជប៉ុន វាយផ្ដាច់តំណែងកំពូលឡានលក់ដាច់ជាងគេទាំង១០ នៅឥណ្ឌូណេស៊ី

បើ​ផ្អែក​តាម​សហព័ន្ធ​យានយន្ត​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា​ចំនួន​លក់​រថយន្ត​សរុប​នៅ​ទូទាំង​ប្រទេស​ប្រចាំ​ខែ​វិច្ឆិកា ​គឺ​មាន​​សរុប​ចំនួន ៥៣ ៨៤៤គ្រឿង ដែល​​នេះ​មាន​កំណើន ៨,៩% បើ​ធៀប​នឹង​ចំនួន​លក់​កាល​ពី​ខែ​តុលា។

តាមតួលេខ​របស់​សហព័ន្ធ​បាន​បង្ហាញ​ថា​ម៉ាក​រថយន្ត​របស់​ក្រុមហ៊ុន​ជប៉ុន អាច​លក់​ចេញ​បាន​ច្រើន​​សន្ធឹក​ ដោយ​រថយន្ត​​១០​ម៉ូដែល​ខាង​ក្រោម​នេះ​អាច​លក់​ចេញ​បាន​ច្រើន​ជាង​គេ ៖

១. Honda Brio ៖ ៤៦៧១គ្រឿង

២. Toyota Avanza ៖ ៣៨៨៨គ្រឿង

៣. Toyota Innova ៖ ៣៤៥៣គ្រឿង

៤. Toyota Rush ៖ ២៨៤៥គ្រឿង

៥. Mitsubishi Xpander ៖ ២៥៧៩គ្រឿង

៦. Honda HR-V ៖ ១៦៧៧គ្រឿង

៧. Toyota Calya ៖ ១៥០៧គ្រឿង

៨. Toyota Fortuner ៖ ១២១៨គ្រឿង

៩. Mitsubishi Pajero Sport ៖ ១០៩៦គ្រឿង

១០. Suzuki XL7 ៖ ៩៨៩គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ពិសេសមួយមានផលិតត្រឹម ៤០០គ្រឿង ហើយលក់តែនៅអូស្ត្រាលី

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ចេញ​រថយន្ត​ Land Cruiser ពិសេស​មួយ​ឈ្មោះ​ថា Land Cruiser Horizon ដែល​មាន​ការ​​កែ​​រូបរាង​ខាង​ក្រៅ និង​កែ​ខៃ​ផ្នែក​ខាង​ក្នុង​បន្តិច​បន្តួច​ ហើយ​នឹង​មាន​ការ​កំណត់​ការ​ផលិត​ត្រឹម ៤០០គ្រឿង និង​លក់​តែ​នៅ​ប្រទេស​អូស្រ្តាលី​។

រថយន្ត​ពិសេស​នេះ​គ្រោង​នឹង​ចេញ​លក់​នៅ​ខែ​មីនា ឆ្នាំ ២០២១ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៩៩ ៥២៨ដុល្លារ​ឡើង​ទៅ ដែល​វា​នឹង​ផលិត​​លើ​ប្រភេទ LC200 Sahara ជា​មួយ​ការ​បន្ថែម​នូវ​​ផ្ទាំង​ប៉ាណា​មុខ​ពណ៌​ខ្មៅ, អំពូល​មុខ​ពណ៌​ខ្មៅ និង​មាន​​អំពូល​ Fog Light ប្រភេទ Smoked ផង​ដែរ។

រថយន្ត Land Cruiser Horizon នឹង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត Bi-Turbo ចំណុះ ៤,៥លីត្រ ៨ស៊ីឡាំង ដែល​វា​អាច​បញ្ចេញ​កម្លាំង​បាន ២៦៨សេះ មាន​ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ​៦​វគ្គ និង​មាន​មុខងារ​បើកបរ​ជា​ច្រើន​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បិទរោងចក្រនៅចក្រភពអង់គ្លេស និងបារាំង

ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩ បានបង្កឲ្យមានការរឹតត្បិតកាន់តែខ្លាំងនៅក្នុងចក្រភពអង់គ្លេសដោយមានប្រទេសជាច្រើនទៀតអនុវត្តការរឹតបន្តឹងការធ្វើដំណើរថ្មី និងបិទព្រំដែនផងដែរ។

សកម្មភាពទាំងនេះបានបណ្តាលឲ្យមានការពន្យាពេលនៃការដឹកជញ្ចូន ដែលជៀសមិនរួច ជាមូលហេតុធ្វើឲ្យក្រុមហ៊ុន Toyota សម្រេចចិត្តបិទផលិតកម្មរបស់ខ្លួន នៅចក្រភពអង់គ្លេស និងបារាំង ដែលចាប់ផ្តើមនៅថ្ងៃនេះតែម្តង។

អ្នកនាំពាក្យក្រុមហ៊ុន Toyota លោក Shino Yamada បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា “ការបិទព្រំដែនបានធ្វើឲ្យរំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់”។

បារាំងបានធ្វើការយ៉ាងរហ័សដើម្បីបិទព្រំដែនរបស់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានអំពីការឆ្លងរាលដាលថ្មីនៃកូវីដ១៩។ រដ្ឋាភិបាលបារាំងបានផ្អាកការធ្វើដំណើរ រួមទាំងការដឹកទំនិញចូល និងចេញពីចក្រភពអង់គ្លេស រួមទាំងប្រទេសនៅឆ្ងាយដូចជា កាណាដា និងឥណ្ឌា ក៏ធ្វើដូចគ្នាដែរ។

ដំបូងឡើយ ក្រុមហ៊ុន Toyota ចង់ទុកចោលរោងចក្រអង់គ្លេស និងបារាំងរបស់ខ្លួន ដែលចាប់ផ្តើមពីថ្ងៃទី ២៤ ខែធ្នូ ទោះយ៉ាងណា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីពន្លឿនអ្វីៗ និងបិទដំណើរការភ្លាមៗ។ យោងតាមអ្នកនាំពាក្យខាងលើបានឲ្យដឹងថា ប្រតិបត្តិការនឹងចាប់ផ្តើមឡើងវិញ (ប្រសិនបើដំណើរការល្អ) នៅថ្ងៃទី ៥ ខែមករា សម្រាប់ចក្រភពអង់គ្លេសនិងថ្ងៃទី ២៩ ខែធ្នូ សម្រាប់ប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai កំពុងពិចារណា ឈប់ផលិតឡានអគ្គិសនី Kona EV នៅកូរ៉េខាងត្បូង

បើទោះបីជា Kona EV គឺជារថយន្តអគ្គិសនីលក់ដាច់ជាងគេបំផុតនៅអឺរ៉ុបក៏ដោយ ក៏ការប្រមូលយកមកវិញ (recall) អាចនឹងត្រូវចំណាយអស់យ៉ាងច្រើន នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។

ការប្រមូលយករថយន្តមកវិញនេះ ត្រូវបានបង្កឡើងដោយសារតែអគ្គិភ័យជាច្រើនករណី ក៏ដូចជា ប្រព័ន្ធហ្វ្រាំងខូច ដែលនាំឲ្យក្រុមហ៊ុនផលិតរថយន្តនេះពិចារណាថា នឹងបញ្ចប់ការលក់ក្នុងស្រុកសម្រាប់ប្រភេទរថយន្ត Crossover អគ្គិសនីនេះតែម្តង។

ទោះយ៉ាងណា យោងទៅតាមកាសែតក្នុងស្រុក JoonAng Daily និយាយថា ការលក់នៃរថយន្ត Kona EV នឹងបន្តនៅអឺរ៉ុបដដែល។ ខណៈពេលដែលបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាំងនេះ ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ពួកគេកំពុងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗគ្នា ស្របពេលកំពុងត្រៀមដាក់បង្ហាញរថយន្ត Ioniq 5។

គួរឲ្យដឹងថា រថយន្ត Kona EV ត្រូវបានកោះហៅនៅក្នុងប្រទេសកូរ៉េត្រលប់មកវិញ កាលពីខែតុលា ដោយសារតែគ្រោះថ្នាក់នៃសៀគ្វីខ្លី (short circuit risk) ដែលអាចបណ្តាលមកពីការផលិតមិនត្រឹមត្រូវ នៃបន្ទះអាគុយវ៉ុលខ្ពស់ (high-voltage battery cells) របស់រថយន្ត។ ការហៅមកវិញនេះរួមមានការធ្វើបច្ចុប្បន្នភាពកម្មវិធី និងការជំនួសអាគុយថ្មី បន្ទាប់ពីការត្រួតពិនិត្យ ដោយមានពាក់ព័ន្ធលើរថយន្តចំនួន ២៥ ៥៦៤ គ្រឿង ដែលបានផលិតនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៧ និង ខែមីនា ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC កំពុងពិចារណាដំឡើងចំនួនផលិតឡាន Hummer អគ្គិសនីប្រភេទនេះ

​នៅ​ពេល​រថយន្ត​ GMC Hummer EV បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ ប្រភេទ Edition 1 នៃ​រថយន្ត​​ដែល​គ្រោង​ផលិត​ចំនួន ១​ម៉ឺន​គ្រឿង ត្រូវ​បាន​អតិថិជន​កុម្ម៉ង់​ទិញ​អស់​​គ្មាន​សល់​ក្នុង​ពេល​ត្រឹម ១០នាទី។

ដោយ​សារ​មាន​ការ​ឆ្លើយ​តប​វិជ្ជមាន​លើ​រថយន្ត​ភីកអាប់​អគ្គសនី​នេះ ក្រុមហ៊ុន GMC បាន​និយាយ​ថា​ខ្លួន​កំពុង​​ធ្វើ​ការ​​គិតគូរ​មើល​លើ​ការ​ផលិត​រថយន្ត Hummer EV Edition 1 ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​នេះ។

គួរ​ដឹង​ថា​ Hummer EV Edition 1 ដែល​​នឹង​ជា​ប្រភេទ​ដែល​មាន​លក់​លើ​ទីផ្សារ​មុន​គេ គឺ​មាន​តម្លៃ​ចាប់​ពី​ ១១២ ៥៩៥​ដុល្លារ នៅ​សហរដ្ឋអាមេរិក។ វា​ជា​ប្រភេទ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​៣​​របស់​វា​អាច​ផលិត​កម្លាំង​បាន ១០០០សេះ ដែល​គ្រោង​នឹង​​ដឹក​ជញ្ជូន​ជូន​អតិថិជន​ចាប់​ពី​ឆ្នាំ​ក្រោយ។

រថយន្ត Hummer EV ក៏​មាន​ប្រភេទ​ផ្សេង​ដែរ ដោយ​មាន​ EV3X ចេញ​លក់​នៅ​ឆ្នាំ ២០២២ មាន​តម្លៃ ៩៩ ៩៩៥​ដុល្លារ, ប្រភេទ 2X មាន​តម្លៃ ៨៩ ៩៩៥ដុល្លារ ចេញ​លក់​ឆ្នាំ ២០២៣ និង​ប្រភេទ​ធូរ​ថ្លៃ​ជាង​គេ​ចេញ​លក់​នៅ​ឆ្នាំ ២០២៤ ដែល​មាន​តម្លៃ​ចាប់​ពី ៧៩ ៩៩៥​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារឡាននៅអឺរ៉ុបធ្លាក់ចុះដល់ ២៥,៥% នៅឆ្នាំ ២០២០

ប្រសិន​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ គឺ​រយៈពេល​១១​ខែ​នៃ​ឆ្នាំ ២០១៩ ចំនួន​លក់​រថយន្ត​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០២០ មាន​ប្រមាណ ៩​លាន​គ្រឿង​ប៉ុណ្ណោះ ធ្លាក់​ចុះ​ពី​ចំនួន​ជិត ១២​លាន​គ្រឿង​កាល​ពី​ឆ្នាំ​មុន។

ប្រទេស​ដែល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គឺ​អេស្ប៉ាញ ដែល​ធ្លាក់​ចុះ​ដល់ ៣៥,៣% ចំណែក​នៅ​អ៊ីតាលី​ធ្លាក់​ចុះ ២៩%, នៅ​បារាំង​ធ្លាក់​ចុះ​ ជិត២៧% និង​នៅ​អាល្លឺម៉ង់​មាន​ធ្លាក់​ចុះ ២១,៦%។ គិត​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ នេះ ចំនួន​រថយន្ត​ថ្មី​ដែល​បាន​ចុះ​បញ្ជី​នៅ​អឺរ៉ុប​គឺ​មាន ៨៩៧ ៦៩២គ្រឿង ដែល​បាន​ថយ​ចុះ ១២%។

​ក្រុមហ៊ុន​ Volkswagen Group អាច​កាន់​កាប់​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ ដោយ​រយៈពេល​១១​ខែ​ដំបូង អាច​លក់​ចេញ​រថយន្ត​បាន​សរុប​ជិត ២,៣​លាន​គ្រឿង។ ​ក្រុមហ៊ុន​បន្ទាប់​គឺ PSA Group (មាន​ម៉ាក Peugeot, Citroen, Opel, DS) អាច​លក់​បាន​ជិត​ ១,៤​លាន​គ្រឿង និង​ក្រុមហ៊ុន Renault Group លក់​បាន​ជាង ១​លាន​គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 4-Series បើកដំបូល ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការហើយ

រថយន្ត BMW 4-Series Convertible ជំនាន់ថ្មី នឹងត្រូវចេញលក់នៅក្នុងប្រទេសអូស្ត្រាលី នាដើមឆ្នាំក្រោយ ដោយផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ ហើយមានតម្លៃចាប់ពី ៨៩ ៩០០ដុល្លារអូស្ត្រាលី ឬ ៦៨ ៤៤០ដុល្លារអាមេរិក សម្រាប់ប្រភេទ Base Model ដែលមានបំពាក់ Optoin “M Sport Package” មកស្តង់ដារតែម្តង។

ត្រកូល 4-Series Convertible ឆ្នាំ២០២១ នេះ នឹងចាប់ផ្តើមពីម៉ូដែល 420i ដែលបំពាក់ម៉ាស៊ីនសាំង TwinPower Turbo ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ។ បន្ទាប់មកទៀតគឺ 430i មានតម្លៃចាប់ពី ១០៧ ៩០០ដុល្លារអូស្ត្រាលី ឬ ៨២ ១៤០ដុល្លារអាមេរិក ក៏បំពាក់ម៉ាស៊ីនដូចគ្នាដែរ តែមានកម្លាំង ២៥៥សេះ។

ចុងក្រោយបង្អស់គឺ M440i xDrive មានតម្លៃចាប់ពី ១៣៥ ៩០០ដុល្លារអូស្ត្រាលី ឬ ១០៣ ៤៥០ដុល្លារអាមេរិក បំពាក់ម៉ាស៊ីនសាំង TwinPower Turbo ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បិទរោងចក្រផលិតឡាននៅប្រេស៊ីលចោល

កាលពីឆ្នាំ២០១៣ កន្លងទៅ ក្រុមហ៊ុន Mercedes បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តថ្មី សម្រាប់ទីផ្សារប្រទេសប្រេស៊ីល ដែលស្ថិតនៅទីប្រជុំក្រុង Iracemapolis នៃទីក្រុង Sao Paulo។ រយៈពេល ៣ឆ្នាំក្រោយមក រោងចក្រនោះក៏ត្រូវបានសាងសង់រួចរាល់ ហើយវាបានផលិតរថយន្ត C-Class និង GLA ជាច្រើន។

អ្វីដែលគួរឲ្យសោកស្តាយគឺ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ នៅក្នុងឆ្នាំនេះ ក៏បានបង្ខំឲ្យក្រុមហ៊ុន Mercedes សម្រេចចិត្តដ៏ពិបាកមួយ គឺបិទរោងចក្រនេះចោលតែម្តង។

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ នឹងបិទរោងចក្រដែលអាចផលិតរថយន្តបាន ២០ ០០០គ្រឿងក្នុងមួយឆ្នាំនោះចោលតែម្តង ហើយបើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា វានឹងប៉ះពាល់ដល់បុគ្គលិកចំនួន ៣៧០នាក់ផងដែរ។

Mercedes បានទទួលស្គាល់ថា ជំងឺរាតត្បាតកូវីដ១៩ បានបណ្តាលឲ្យមានការធ្លាក់ចុះតម្រូវការនៃរថយន្ត Premium នៅប្រទេសប្រេស៊ីល។ ទោះយ៉ាងណា Mercedes នឹងបន្តធ្វើជំនួញនៅក្នុងប្រទេសប្រេស៊ីល នៅឯរោងចក្រ Sao Bernardo do Campo របស់ខ្លួន ដែលកំពុងធ្វើទំនើបកម្ម។

រោងចក្រខាងលើផលិតរថយន្តដឹកទំនិញ ដូចជាម៉ាក Accelo, Atego, Atron, Axor និង Actros ក៏ដូចជាម៉ាស៊ីន, ប៉ុង និងប្រអប់លេខ របស់ពួកវាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+